Home Blog Page 212

លោក ត្រាំ គំរាមដំឡើងពន្ធគយលើថៃនិងកម្ពុជា ប្រសិនបើភាគីទាំងពីរមិនព្រមបញ្ចប់ការប្រយុទ្ធគ្នា

0

ញូយ៉ក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់បទសម្ភាសន៍ជាមួយកាសែត The Wall Street Journal ចុងសប្ដាហ៍មុនថា ប្រទេសថៃ និងកម្ពុជា នឹងប្រឈមជាមួយការតម្លើងពន្ធគយខ្លាំងក្លាពីសហរដ្ឋអាមេរិក ប្រសិនបើពួកគេមិនបញ្ឈប់ជម្លោះប្រដាប់អាវុ.ធទេ ហើយវិលទៅគោរពបទឈប់បា.ញ់វិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUep3zJ_rLk4G8M2_x2fbMUtrEONSs_4sHuY0DDlrcea5de_d1z0LSTWN5UQid9v5c8Z2lYDWN763dnB0h7CNPzgnE4ZPgPsLFxU9fvVlefSw7ESVa1u6rnpBjxboSTgWktODtC6bdYGL1FIBCpPRzKJQcWRIR-AwpzHf8g20rREiXuEtLFVjaZGO67brx/s1280/photo_2025-12-15_13-29-05.jpg
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្សុី TASS នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទើបតែបានគំរាមដំឡើងពន្ធគយកាលពីជាង ១០នាទីមុន…ដើម្បីដោះស្រាយជម្លោះដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា និងថៃ»។

លោក ត្រាំ បានបន្ថែមទៀតថា លោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា «ប្រសិនបើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា នោះខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ហើយខ្ញុំនឹងដំឡើង ពន្ធគយលើប្រទេសរបស់ពួកអ្នកថែមទៀត។ គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm5GenPy7iuSOVK4CjZrMbYIBbKmUjvB-3AgtEhSrDmQnrfH0AjTAMEI-3Ab1OMsYjwg2sivryJHk_r0WG8AM3i3RnlLlaXv4nXF84QO8nNuBkbyYbRYsDcg01oJNgnzvhAZEqbrMycDRYkmHJa47iDoY_FbHOOCeaTX26endnfGx-MvS2yY6FG3Y9GfbI/s800/photo_2025-12-15_13-29-05%20(2).jpg

ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យសេតវិមានម្នាក់កាលពីថ្ងៃសៅរ៍ បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងគោរពអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ ជាមួយការព្រមានថាលោកនឹងរកមុខអ្នកទទួលខុសត្រូវ ប្រសិនបើចាំបាច់ដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នា និងធានាឱ្យបាននូវសន្តិភាពយូរអង្វែង។

យ៉ាងណាគួររម្លឹកថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសថា រូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃសៅរ៍ ក៏បានជំរុញឱ្យកម្ពុជា និងថៃ ទទួលយកបទឈប់បាញ់មួយនៅម៉ោង ១០យប់ កាលពីថ្ងៃសៅរ៍ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZwORwMq9M2bdnKoFsXUBpK1DfSnDcqKSiOwBKGcOqHjNfTJVCCIFFVQJDyCfbS6UG0Up36C3DeBYjbCFnISWo3BpzTMTI-ohRsm0bX6lQknXBxtanK_IlW12hGEDcs2ZnKcOLNSE86idD9IhVXSfY4WkOScCNHjTtNvIzKiZDUZ0zLX2Zn0v8Ib94qr-s/s1280/photo_2025-12-15_13-29-05%20(3).jpg

ឆ្លើយតបនឹងសេចក្ដីអំពាវនាវរបស់ម៉ាឡេសុីដូចខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការស្វាគមន៍យ៉ាងពេញចិត្តនូវបទឈប់បា.ញ់ដែលទើបប្រកាសថ្មីនេះ។ ប៉ុន្តែទោះជាយ៉ាងណា ចំពោះខាងភាគីថៃឯណោះ លោក អានុទីន បានប្រកាសថាយោធានឹងនៅតែបន្តឈ្លានពានកម្ពុជា ដោយមិនខ្វល់ឡើយចំពោះការអំពាវនាវរបស់ភាគីណាមួយ រួមទាំងលោកត្រាំផងដែរ ក្នុងការបញ្ជាថៃឱ្យត្រឡប់ទៅរក បទឈប់បាញ់និងបញ្ចប់ជម្លោះជាមួយកម្ពុជាឡើយ៕

ឃើញកុមារភៀសសឹកនៅនឹងភ្នែក ផន សុផារី រំជួលចិត្តស្រក់ទឹកភ្នែកចុះភ្លាមៗ

0

ការវាយប្រហារឈ្លានពានពីភាគីថៃនៅតាមខេត្តនៃតំបន់ព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនម៉ឺននាក់រត់ភៀសសឹកទាំងកេ្មង ទាំងចាស់ ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាល។ អ្នកមួយចំនួនដែលឃើញត្រឹមតែរូបភាពនៅលើបណ្តាញសង្គមរំជួលចិត្តស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ចុះទម្រាំអ្នកដែលទៅឃើញជនស្លូតត្រង់រងគ្រោះទៀតរឹតតែអួលណែននិយាយលែងចេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUrNOO2oHSbMSIn9tYD8uRfSMOwdfvittWZypNQzjftXfi0sv5kkBjB2aC9QtwAahlXatKK-zoDnhreSvaFNxeg5k1wkZeLap9Tc99ey7QNZ3nu1KlswCZyrFrkhavi1c4nDhd4hIvOsfV1IqYRKqbkch-rRijnRnT44UWIsDMkF1k5jhnQtDV4ik2MOFu/s2048/image_2025-12-13_16-39-35.png
ពិតណាស់កុមារតូចៗដែលពុំទាន់ដឹងក្តីជាវ័យដែលត្រូវរត់លេងសប្បាយនិងសិក្សារៀនសូត្រ បែរជាត្រូវមករត់គេចគ្រាប់បែក គ្រាប់កាំភ្លើងនេះ ប្រឈមនឹងការស្រេកឃ្លានធ្វើឱ្យ ផន សុផារី បង្ហើបអារម្មណ៍របស់ខ្លួនឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfiwKhiOpPcuQMLWGAqMqmKy0PBCJzgHYZNB8HR8gHQddN2F-5GwtjAQ0v2nEZkJRFaeEoq2jlxn4CRve3LfXiM1mMUC4WYVU23U7Bt3dyQV4tMNeCYVtd0Pxtw58_gHzczEouieRFtqsT0HdGLwb-hkva92TC1muC2np_xaePqyjSLpfMvgj_X5JuRRUH/s1320/image_2025-12-13_16-39-30.png
អ្នកនាង បានបង្ហោះនៅលើបណ្តាញសង្គមថា «ប៉ុន្មានថ្ងៃនេះ មានរូបភាពជាច្រើនដែលខ្ញុំបានឃើញ កែវភ្នែកកុមារតូចៗជាច្រើនដែលសម្លឹងមើលមកខ្ញុំពោពេញដោយក្តីរំពឹង មីងមាននំអត់? មីងខ្ញុំសុំមួយដែរមីង …ដៃសំពះ ជើងឈរតម្រង់ជួរ ក្មេងខ្លះក៏យំព្រោះមិនអាចរង់ចាំ ពួកគេអន្ទះសារដោយការស្រេកឃ្លាន ពេលនោះខួរក្បាលខ្ញុំច្របូកច្របល់ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះ ក៏លេចចេញសំនួរមួយមក( ចុះបើក្មេងនោះជាកូនខ្ញុំ តើខ្ញុំនឹងវេទនាចិត្តកម្រិតណា ?)»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM0tSsfdMbXf_wLDYrQ8pvoCrMb9qte1Jx8H4VGFHVjlnCP1dTerbmGbLexlHXsCH8hIdN_LGuW6DE83GO1C8CIIpzY0HwhURJWFCyWBlOWRvwjHfxES1yx7Mnfou-BMCgxBDoJoHOpHo9RXEQXDaMbxD4WKX2WrEaBDkoxPT8FTB-M_nGvkwkrLjZRQfg/s2048/image_2025-12-13_16-39-31.png
សំណេរខាងលើនេះរបស់ ផន សុផារី បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនឆួលអារម្មណ៍ទៅតាមការបង្ហោះរបស់នាង។ មនុស្សជាច្រើនបានសម្តែងការអាណិតអាសូរ អួលណែនយ៉ាងខ្លាំងចំពោះកុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM0tSsfdMbXf_wLDYrQ8pvoCrMb9qte1Jx8H4VGFHVjlnCP1dTerbmGbLexlHXsCH8hIdN_LGuW6DE83GO1C8CIIpzY0HwhURJWFCyWBlOWRvwjHfxES1yx7Mnfou-BMCgxBDoJoHOpHo9RXEQXDaMbxD4WKX2WrEaBDkoxPT8FTB-M_nGvkwkrLjZRQfg/s2048/image_2025-12-13_16-39-31.png

គួរបញ្ជាក់ផងដែរថាអ្នកនាង ផន សុផារី និងស្វាមី កំពុងតែសស្រាក់សស្រាំងយ៉ាងខ្លាំងជួយដល់ជនភៀសសឹកទៅតាមតំបន់ដែលរងគ្រោះពីការឈ្លានពានរបស់ថៃ៕

ទោះមានឈាមជ័រថៃពាក់កណ្តាល ណា សាឌី មិននៅស្ងៀមឈរនៅខាងកម្ពុជា

0

ពិធីការិនី ណា សាឌី ដែលមានឪពុកជាជនជាតិថៃនិងម្តាយជាជនជាតិខ្មែរបានបង្ហាញគោលជំហរយ៉ាងរឹងមាំនៅខាងកម្ពុជាដោយមិនខ្លាចប្រទេសចោរនោះទេខណៈប្រទេសទាំងពីរកំពុងមានភ្លើងសង្គ្រាម។ ចាប់តាំងពីមានជម្លោះព្រំដែនមក ណា សាឌី ជារឿយៗបានបញ្ចេញមសកម្មភាពអាណិតពលរដ្ឋកម្ពុជានិងបានជួយដល់ជនភៀសសឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiam9v8fHuc5Lsiv-hH3NodvmZffYvircGWyTj_wZm_f1UPJIzSe0bqoiOoChpvMAy32V0OL9n3wT4zBucIQ49dPYU3R1q_UQ_h2fQvXF63dXFImLsJg7tcXCBy4cB1FJPVOQiUwNxY2rNTB_cWb2pIkUGM4H1MfRcOKe_fXAsGEdFjJo54FdofwWSz_tQ2/s2048/image_2025-12-15_10-12-34.png
កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ណា សាឌី ដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័នបានបង្ហោះវីដេអូដោយទឹកភ្នែកដែលត្រៀមចេញនាពេលឆាប់ៗ។ សាឌី បានដាក់ចំណងជើងថា «ខ្ញុំហ៊ានប្រឈមមុខ ខ្ញុំហ៊ាននិយាយពីមាតុភូមិខ្ញុំCambodia ខ្ញុំមិនខ្លាចប្រទេសចោរសៀមដាច់ខាត»។ ណា សាឌី បានលើកឡើងទៀតថា មានឈាមជ័រសៀមពាក់កណ្តាលតែកម្ពុជាជាមាតុភូមិរបស់នាងតែមួយគត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTJ63C6xoYVOpVTTKGVaLd-Y323t0YO0zEb8Tnc3RiVDm1pjUTdVDz1t79IVIIoUivghSsORu4ZC0hrR6NYL3iFHA4c0LFZvE1KmWYyJe_C0TeJzp7EtooKb-CcZZFnPBrlQ5972Qe1t5RiMGCg3cuVVjZyPm7_mDUHTZA-jbJqMBlN60OVah-ucNaRTT5/s2048/image_2025-12-15_10-12-36.png
លើសពីនេះ ណា សាឌី បានបន្ថែមទៀតថា ប៉ានាងជាជនជាតិថៃរស់នៅខ្មែរជាង៣០ឆ្នាំហើយ ខណៈពេលនេះនាងបានធ្វើរឿងដែលល្អបំផុត រឿងដែលប៉ានាងចង់ឃើញ។ ណាសាឌី ថាប៉ារបស់នាងស្រលាញ់ខ្មែរណាស់ គាត់ដឹងគុណកម្ពុជា។ ណា សាឌី ក៏សង្ឃឹមថាប្រជាជនខ្មែរនឹងមិនរើសអើងប៉ារបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIhVOaSk3W59DRYcReumr6Dlj_Ltzxw1adxXBPWWxiwrWkPpQPh0myjyYHrde88ce7wLDQ_1BcPot3HzJ9G-Q_JUkib8fHM7BErDUN_Qxer9-V3Jf-3PcxyIRvsBfXepQkamCX6Jc_cBq_4JfrFo7Nxt52lN0zksDXfFIRqhxRxkfOxx_Tkt4fZY-VXMaU/s2048/image_2025-12-15_10-12-28.png

ក្នុងពេលដែលប្រទេសថៃឈ្លានពានកម្ពុជា ពិធីការិនី ណា សាឌី តែងតែបង្ហាញអារម្មណ៍ព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនិងកងទ័ពជួរមុខ។ លើសពីនេះទៅទៀត ណាសាឌី បានចូលរួមយ៉ាងក្លៀវក្លាក្នុងការរៀបសម្ភារៈជួយដល់ជនភៀសសឹក។ កាលពីសង្គ្រាមលើកមុន ណា សាឌី ក៏បានចូលរួមចុះទៅចែកអំណោយដល់ជនភៀសសឹកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzyomhT8cqiY5Q7HuZfmRoQPrUvtwJrlNJSx546EZQL_XmY8gBrUW98e4QImu-Vh5aywW-utuvHhycQo-St0qX32gcPbn3pn3v-dBjqeLCtACqgi9xDVzpiA6PA1J4ygJyvMjkX5LkJJSfXU0Ql0m8H0t5q4xFIdmZqFolJX1duzDPzlJQ0mqMjlyRnDvN/s2048/image_2025-12-15_10-12-27.png

ជាមួយនឹងសកម្មភាពច្បាស់ៗរបស់ ណាសាឌី អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការយល់ចិត្តនិងគោរពការសម្រេចចិត្តរបស់នាងដែលមិនបានភ្លេចខ្លួនជាខ្មែរ ហើយហ៊ានបញ្ចេញសំឡេងរបស់ខ្លួន៕

វណ្ណដា ផ្លោ.ងពាក្យសម្តីក្រោយ អានុទីន ច្រៀងសប្បាយពេលប្រទេសថៃឈ្លានពានកម្ពុជា

0

ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារារ៉េប វណ្ណដា បានចេញចម្រៀង Diss Track ទៅកាន់ប្រទេសថៃដែលជាចោរតជំនាន់ដោយប្រើពេលត្រឹមតែ១យប់ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ស្រាប់តែផ្លោងសម្តីទៅកាន់ប្រជាជនថៃឱ្យគិតពិចារណាបន្ទាប់ពី អានុទីន នាយករដ្ឋមន្រ្តីចាំផ្ទះច្រៀងសប្បាយធ្វើមិនដឹងទាំងទាហានរបស់ខ្លួនស្លាប់លើដីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqobuulVSGgqCZ8w1wA7bQKW5FutLpgZHvT0QF8BehUDu0f8QQVYUyEEVHdzei1kKDD9av8gd-AtCjuZMuHtLtzAJzM3zauQu2zaKfURmkzO29xgSoRppAx6B9HB9lxljroj5ZlJWnSK4ZedeaWRkrOtDMAPihlCS5exZMZSCpU2nsDe8OyUXce6ZVTbkS/s1899/image_2025-10-10_15-11-46.png

កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ អ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពី អានុទីន នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃបានចុះទៅជួបជនភៀសសឹកប៉ុន្តែបាន ច្រៀងរាំសប្បាយធ្វើដូចគ្មានរឿងអ្វីកើតឡើង។ នេះកាន់តែបញ្ជាក់ឱ្យពិភពលោកបានកាន់តែច្បាស់ថាតើប្រទេសណាដែលរងការឈ្លានពានពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGRqIv3Y_CLt216YZLMVfdAVl_u25-tv20dCkrG8iGK2wJf9vUp7B4KyGKABHHP9F2eVnvDN6GCY9QHDgX37DJPNmnYIVs45EetTa787zYZ4QK0rUXxRmmPsm7P9fgvegV4Q9rdoP2B1lk4IUwznLxmDFOrVNa5PqKNNaUAC809RhnZP-TFx3MawwsRIg/s2048/image_2025-08-04_11-29-11.png

ឃើញសកម្មភាពដែលប្រជាជនថៃរើសនាយករដ្ឋមន្រ្តីខុសដឹកនាំប្រទេសទៅរកភ្លើងសង្គ្រាម ក្រោមស្នាដៃអានុទីន ខណៈក្បាលម៉ាស៊ីនបែរជាច្រៀងសប្បាយបែបនេះ តារាចម្រៀង វណ្ណា បានចោទសួរទៅកាន់ជនជាតិថៃថា «ហ្នឹងមែន មេដឹកនាំវាពេលប្រទេសមានសង្រ្គាម?»។ គួរឱ្យដឹងថា វណ្ណដា បានបង្ហើបថាលោកកំពុងតែស្វិតស្វាញដើម្បីជួយទៅដល់ជនភៀសសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyJ8J9swaiOu6JKb6uOK61fi8f6827nXMPL7FVphiGPWF-vpYY_PUNQFd6MQVlyP5_Gpw28CiZ12RXhS0n4ZPQzoFCFO6AQR4rWdaywmiHUwlJc7p_U7w-z4TDHKjQqpdJc3txFNFKZpmOgXbffQI-F8xRyQ4FMMgjOwSezmEYqIHH7EW7xdxg2qu1uxnQ/s1249/photo_2025-12-15_10-49-07.jpg

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វណ្ណដា បានទម្លាក់បទ «ចោរ» ដោយបានច្រៀងដៀលចំៗទៅកាន់ប្រទេសចោរសៀមដែលជាចោរតជំនាន់ ឈ្លានពានល្មោភសង្គ្រាម ជាប្រទេសទមិឡធ្វើបាបជនស៊ីវិល ជាប្រទេសកំប្លែងនៅអាស៊ី ខណៈដែរទាហានថៃស្លាប់នៅលើទឹកដីខ្មែរ។ វណ្ណដា ក៏បានស្រែកឱ្យពិភពលោកជួយដឹងឮថាប្រទេសកម្ពុជាលំបាកណាស់ព្រោះតែរស់នៅក្បែរចោរ ហើយដើម្បីតែអំណាចបង្កសង្គ្រាមធ្វើបាបប្រទេសដទៃ។ ក្នុងនោះ វណ្ណដា ក៏បានលើកឡើងពីចរិតរបស់ថៃដែលមើលងាយប្រទេសខ្មែរ រួមទាំងយកប្រាសាទមិនបានបំផ្លាញចោលតែម្តង។ ជាមួយនឹងការដៀលប្រទេសថៃ វណ្ណដា ក៏បានរំលេចពីការសាមគ្គីរបស់ខ្មែរ និងការលះបង់របស់ទាហានជួរមុខរបស់កម្ពុជាផងដែរ៕

អ្នកនយោបាយថៃទាមទារឱ្យលោក Trump សូមទោសដែលថាកងទ័ពថៃជាន់មីននៅព្រំដែនជាឧបទ្ទវហេតុ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ទីប្រឹក្សាគណៈកម្មាធិការច្បាប់ យុត្តិធម៌ សិទ្ធិមនុស្ស និងជាអតីតបេក្ខជនគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ស៊ុនធិយ៉ា សាវ៉ាត់ឌី បានមកស្ថានទូតអាមេរិកនៅតំបន់ប៉ាធុមវ៉ាន់ ទីក្រុងបាងកក ដើម្បីដាក់លិខិតទាមទារឱ្យប្រធានាធិបតីអាមេរិកសូមទោសថៃ ដែលនិយាយថា កងទ័ពថៃជាន់មីនជាច្រើនលើកនៅព្រំដែនជាឧបទ្ទវហេតុ ។ អ្នកនយោបាយរូបនេះក៏ទាមទារឱ្យប្រធានាធិបតីអាមេរិកបញ្ឈប់ជួយអន្តរាគមន៍ក្នុងសង្គ្រា.មឈ្លានពា.នកម្ពុជា និងកុំដាក់សម្ពាធថៃឱ្យឈប់វាយប្រ.ហារកម្ពុជាដោយដំឡើងពន្ធទំនិញ ប៉ុន្តែត្រូវស្ថានទូតអាមេរិកមិនអនុញ្ញាតឱ្យចូលទៅខាងក្នុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3P2JIS8naCBjEtEQb46gjc3Ixa3NtTjdmp4h3WzE6-e_AFVwX4eYabSNn0Ykxl7pc_bt71tLCmohLojFk8m75c1Eo_AQiweu8mj7Nj4m2-2uR5ppjrrdW-v7DzYHn6Qp1YrI8WnfioLujEwGVo3ATZ1_ezpYWsIZP-awv_g3A5iRw-UznzYKrWMCVsnm/s1280/photo_2025-12-15_11-20-02.jpg
អតីតបេក្ខជនគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ស៊ុនធិយ៉ា បានយកលិខិតមកដាក់នៅស្ថានទូតអាមេរិក គឺក្រោយពីលោកប្រធាធិបតី Trump មានជំនួបតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃនាពេលថ្មីៗនេះដើម្បីបញ្ចប់សង្គ្រា.ម បន្ទាប់មក លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ៖ «គ្រាប់មីននៅតាមព្រំដែនដែលកងទ័ពថៃជាន់រងរបួសនោះ គឺជាឧបទ្ទវហេតុ ប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំងក្លាទៅលើប្រទេសកម្ពុជា» ។

បន្ទាប់ពីប្រធានាធិបតីអាមេរិកថ្លែងបែបនេះធ្វើឱ្យពលរដ្ឋថៃ រួមទាំងអ្នកនយោបាយមិនពេញចិត្តយ៉ាងខ្លាំង និងចោទប្រកាន់អាមេរិកលម្អៀងទៅខាងកម្ពុជា បើទោះជាកងទ័ពថៃបានព្យាយាមសម្តែងល្ខោនលេងល្បិចធ្វើជាជាន់មីនរងរបួសនៅព្រំដែនទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មីដើម្បីបំភ័ន្តភ្នែកពិភពលោក និងមហាអំណាចអាមេរិក ហើយយកលេសវាយប្រហារកម្ពុជាយ៉ាងចាស់ដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOr1Ofr8FQ23WVl_Bj5ZqoAv9GTATWyhUK_Oe1hh_CYyADO9oZwBTqQWCrPA3c0e3x-HFPFVO0iDaQWAzvVYPWRYD0EUTZJ7brDLlA88ix0IEJ_7-IgFBT6tG787R-J5nh1B3o-hLgxv52DTZS6Ms06jn_j6kVI7xIu8R3Ts2U5qng4Wb6bHpakBxYRjI/s1280/photo_2025-12-15_11-20-03.jpg

លោក ស៊ុនធិយ៉ា បានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសម្តងហើយម្តងទៀត ទើបរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ ក្រោយដាក់លិខិតលើរបងមុខស្ថានទូតអាមេរិក លោក ស៊ុនធិយ៉ា ថាប្រធានាធិបតិអាមេរិកមិនទទួលខុសត្រូវចំពោះប្រទេសថៃដែលកងទ័ពរងរបួសដោយសារមីន ហេតុនេះ ទាមទារឱ្យប្រធានាធិបតីអាមេរិកសូមទោសពលរដ្ឋថៃ និងកងទ័ពថៃ ។

ក្រៅពីនេះ ក៏ទាមទារឱ្យប្រធានាធិបតីអាមេរិកឈប់អន្តរាគមន៍ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ពីព្រោះជាជម្លោះទ្វេភាគីដែលប្រទេសទាំងពីរត្រូវចរចា និងដោះស្រាយបញ្ហាជាមួយគ្នា ។ ដូចគ្នានេះ សំណូមពរទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កុំជួយអន្តរាគមន៍ និងស្នើឱ្យម៉ាឡេស៊ីដោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅខេត្តសុងក្លា ជាមុន ។ ក្រៅពីនេះ លោកចោទប្រកាន់កម្ពុជាមិនអនុញ្ញាតឱ្យពលរដ្ឋថៃ ចំនួន៧,០០០នាក់នៅប៉ោយប៉ែតត្រឡប់មកប្រទេសថៃវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHy9PSW-RY4pUTn6J41oYpAJE3-fduJjILH3CO04DWPFPuAAurA06Shj_GtBJsinCcn6cdPFoRPPhPjCIh66H9r-Ahdn9kcilV9G2xVGv8kPkulh1ZkJcxGa0pjoj3Eg7Qql9uhurO7ICC9qEpoyh2ncyFNBCwRXHCrxFn6EPORZWNlXSwvN31WqIOHgf/s1280/photo_2025-12-15_11-20-04.jpg
លោក ស៊ុនធិយ៉ា បន្តថា ទោះជាមន្ត្រីស្ថានទូតអាមេរិកមិនទទួលលិខិត ប៉ុន្តែពលរដ្ឋថៃទូទាំងប្រទេសមិនគាំទ្រពាក្យសម្តីរបស់ប្រធានាធិបតីអាមេរិកទេ ពីព្រោះធ្វើឱ្យប្រទេសថៃខូចខាត កងទ័ពថៃវាយប្រហារកម្ពុជាក្រោមហេតុផលការពារអធិបតេយ្យ ការពារកិត្តិយស និងសុវត្ថិភាព ។ ប៉ុន្តែប្រធានាធិបតីអាមេរិកបែរជានិយាយថា គ្រាប់មីននៅព្រំដែនដែលកងទ័ពថៃជាន់រងរបួសជាឧបទ្ទវហេតុ ប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំងក្លាទៅលើកម្ពុជា ។

កងទ័ពថៃបានវាយប្រហារកម្ពុជាយ៉ាងកំរោល និងសាហាវតាំងពីថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ទោះជាកម្ពុជាបញ្ជាក់ជាច្រើនលើកថា មិនបានបង្កប់មីនថ្មីទេ និងសំណូមពរឱ្យកងទ័ពថៃដើរល្បាតតែក្នុងទឹកដីរបស់ខ្លួន ។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់លើកឡើងថា សម្រាប់ពលរដ្ឋកម្ពុជានរណាៗក៏បានយល់ដឹងច្បាស់ថា បញ្ហាផ្ទុះគ្រាប់មីនគ្រាន់តែជាយុទ្ធសាស្ត្រ និងឧបាយកលរបស់ថៃក្នុងការប្រើកម្លាំងធ្វើសង្គ្រាមឈ្លានពាន និងកាន់កាប់បូរណភាពទឹកកម្ពុជាទាំងកំរោល និងសម្តែងជាតួអង្គគោរពច្បាប់អន្តរជាតិប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3oFpxHGpm9YhSOJj67aMI65Pd3-b9hmXPY1p1Tv2t_grt7GklDNscyk6OfYVQg5kuvwMqj2VRh8laJa9CLdgHLErgFrTyXJP8AFoGonKYzNvQqqoOPKT4uwj-UsI6mZC1gHWmUJbEpQ9BoiqrjL1BAkmxPpEqdktPPKr2Hn8kbYPKYKi4898WLi-fn9kr/s1280/photo_2025-12-15_11-20-06.jpg

គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចុះផ្សាយរបស់ព័ត៌មានថៃដែលចោទប្រកាន់កម្ពុជាថា «កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានច្បាប់ និងអនុញ្ញាអន្តរជាតិ» ក្រសួងការពារជាតិកម្ពុជាបានបដិសេធចោលទាំងស្រុងចំពោះការចោទបប្រកាន់ និងផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ថៃ ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹកជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអរិភាពប៉ុណ្ណោះ ក្នុងគោលបំណងការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹង ឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiriVncQro0vB-aeYbc1-bA7H7CYz582A5EmPD0oODZ_ddVSQO6LWCgr2IRfn-0Ey_6vNz4ufwoRKHyu7k_LUFu857NfBqzKnBPifjIKTOGWH_8qaZHtOzUByqENbfI3QZ_GEES8r2iuzN5RM6k7YEe8Ho5gAC7qJdYZKmEb_Iz9OAaQumX5o9Y3Ww3fCFv/s1280/photo_2025-12-15_11-20-07.jpg

អានុទីន ច្រៀងរាំសប្បាយយ៉ាងរំភើយ ក្រោយទើបឡាំប៉ាថាប្រទេសខ្លួនកំពុងរងការឈ្លានពានពីកម្ពុជា

0

នេះហើយសន្តានពិតប្រាកដរបស់ថ្នាក់ដឹកនាំថៃ! ក្រោយប្រកាសក្ដែងៗថាប្រទេសរបស់ខ្លួនត្រូវបានកម្ពុជាឈ្លានពាន និងគំរាមកំហែង អានុទីន បែរជាឡើងច្រៀងរាំយ៉ាងរំភើយនៅជំរុំជនភៀសសឹក ដែលមានពលរដ្ឋរាប់មុឺននាក់កំពុងរងទុក្ខវេ.ទនា និងស្របពេលដែលទាហានថៃបានស្លា.ប់ជាបន្តបន្ទាប់ ហើយចោ.លសា.កស.ពលើដីខ្មែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL17_2Fn0qyrk75krwE5GYzWH-IRI5-EU-tTiLbaLOH2dgZeevRcJxa_Y-kdpWR2sjiIQLqUeC7N05g5ysik6Ynm3-2G8e5xTGCQXKcPK55Sjj7rPmb3B3pygMqwdUqKLYYaWGdiVJkWOqICRIar4bp_6mVjyzK0o2rhSTxYShH1tf95jr_jfdIUevp054/s1280/photo_2025-12-15_10-49-07%20(2).jpg

    តាមរយៈវីដេអូឡាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក គឺលោកអានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ បានចុះទៅសួរសុខទុក្ខពលរដ្ឋថៃនៅតាមព្រំដែនដែលរត់គេចខ្លួនពីសង្រ្គា.មមកកាន់ជំរុំភៀសសឹកក្នុងខេត្តមួយ។ នៅក្នុងវីដេអូចុះសួរសុខទុក្ខប្រជាជនភៀសសឹកនោះ លោកអានុទីន ហាក់បង្ហាញពីអារម្មណ៍សប្បាយរីករាយ ដោយមានទាំងការឡើងច្រៀងនិងរាំកម្សាន្តជាមួយចង់តន្រ្តីផង និងនិយាយលេងសើចយ៉ាងក្អាក្អាយផងជាមួយមនុស្សជុំវិញខ្លួន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyJ8J9swaiOu6JKb6uOK61fi8f6827nXMPL7FVphiGPWF-vpYY_PUNQFd6MQVlyP5_Gpw28CiZ12RXhS0n4ZPQzoFCFO6AQR4rWdaywmiHUwlJc7p_U7w-z4TDHKjQqpdJc3txFNFKZpmOgXbffQI-F8xRyQ4FMMgjOwSezmEYqIHH7EW7xdxg2qu1uxnQ/s1249/photo_2025-12-15_10-49-07.jpg
    មិនត្រឹមតែច្រៀងរាំ និងសើចសប្បាយនៅចំពោះមុខប្រជាជនដែលកំពុងជួបទុក្ខលំបាកដោយសារសង្រ្គា.មដែលបង្ករឡើងដោយមហិច្ចតាលោ.ភលន់អំណាចរបស់ខ្លួនប៉ុណ្ណោះទេ លោក អានុទីន ថែមទាំងបានធ្វើការផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គមហ្វេសប៊ុកថែមទៀត ដោយគ្មានភាពរអៀសខ្មាសក្នុងខ្លួនសូម្បីបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicR8_CZ_xiRqIh5j9YZTCwHnMqwLoABKRiPa0w0tdhd5b-Cpcy0p0Kwy1UGNLtsnn2fo_A5Qr8x97ioOgpJ1Di3e_MjPbSkE8GgbRXV0Qjy5XJe-o2Io3Sh2IXvXbuCU7ejwgsnNuwMj66yZFl0qZrg7sE8Zrr6IDww6hB7UKhsv8ztw3siS-WTKM1tEm-/s720/photo_2025-12-15_10-49-07%20(3).jpg

    ទង្វើរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ ធ្វើឡើងស្របពេលដែលយោធាថៃ កំពុងបើកការវាយប្រហារយ៉ាងសន្ធាប់ឈ្លានពានមកលើកម្ពុជា ដែលធ្វើឲ្យមានទាហានថៃជាច្រើនបានស្លា.ប់និងកំពុងធ្វើបុណ្យជាបន្តបន្ទាប់ ខណៈដែលស.ពទាហានថៃខ្លះទៀតបានស្លា.ប់យ៉ាងរាយប៉ាយលើទឹកដីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvB-0afroNo7xs_jc5gE9msRVuM8V_slWNhfHTpHHnsrMHUS0Cvbt80cb0ZzzYZqu28motI5RUcYCwoLIiDIa_m3k8NRKTRskF8TrX6diGbZkgkHo_m-LFcQM5Ml8k5c44nycqalqUaU6z5nwAdrwxru2EGYBv1ZboMqUKMuTTWQf0rIB24_NKedRVduzV/s721/photo_2025-12-15_10-49-07%20(4).jpg

    បន្ថែមលើនេះ តាមរយៈសកម្មភាពរបស់ អានុទីន ពិភពលោកនឹងបានដឹងកាន់តែច្បាស់ថា ប្រទេសណាគឺជាជនរងគ្រោះនៅក្នុងសង្រ្គា.មរវាងកម្ពុជានិងថៃឲ្យប្រាកដ ព្រោះប្រសិនបើដូចការចោ.ទប្រកាន់របស់ថៃកន្លងមកថាកម្ពុជា គឺជាអ្នកឈ្លានពានថៃ ហេតុអ្វីបានជាថ្នាក់ដឹកនាំថៃសប្បាយអរម្ល៉េះ?

    មួយវិញទៀត ប្រសិនបើកម្ពុជា ពិតជាបានឈ្លានពានថៃមែន ហេតុអ្វីបានជាពេលនេះទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា គ្មាននរណាម្នាក់ពេញចិត្តទាល់តែសោះក្នុងការប្រយុទ្ធគ្នានេះ? ផ្ទុយទៅវិញ ទាំងរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថាប្រទេសដ៏តូចមួយនេះ ត្រូវការតែសន្តិភាពនិងដែនអធិបតេយ្យភាពរបស់ខ្លួនពេញលេញត្រឹមត្រូវតាមច្បាប់តែមួយគត់ ជាពិសេសមិនចង់ឲ្យមានសង្រ្គា.មដែលនាំឲ្យប៉ះពាល់ដល់ជីវិតរបស់ទាហាន និងជនសុីវិលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyOX26KufvO7wS5Zjx_sj9q-JqJ5cpbuLcRA1oYmy19JBFgd60J_f_Txgy8tytlhsp3A_VlnHW2Efq1I-98yJSiUKaxT1gqlb560kUKWdaEmflbAD7O4Ir5NY15WKi2i2IerUHJO-lLrXh2_HutxX2euCKI2KAsYDUkzW9DYGfSpWj8MgvnF-buil3cU9L/s973/photo_2025-12-15_10-49-07%20(5).jpg

    ខុសពីប្រទេសថៃ ដែលតាមរយៈវីដេអូមួយនេះ វាបានបង្ហាញពីយ៉ាងច្បាស់ពីសន្តានរបស់មេដឹកនាំថៃ ដែលសប្បាយរីករាយ និងសាទរ ពេលឃើញយោធាខ្លួន ឈ្លានពានលើប្រទេសកម្ពុជា៕

មហាជនថៃរិះគ.ន់អតីតអ្នកនយោបាយដ៏លេចធ្លោដែលថា បើលោក ភីថា ជានាយករដ្ឋមន្ត្រីនឹងគ្មានសង្គ្រា.ម

0

ប្រទេសថៃ ៖ កងទ័ពថៃបានបើកការវាយប្រ.ហារយ៉ាងកំរោលមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump ទូរស័ព្ទមកមេដឹកនាំថៃឱ្យឈប់បង្កសង្គ្រា.មឈ្លានពា.នកម្ពុជា និងកំណត់ពេលឈប់បា.ញ់ចាប់ពីម៉ោង១០យប់ថ្ងៃទី១៣ ខែធ្នូ ប៉ុន្តែកងទ័ពថៃនៅតែបំពានបទឈប់បា.ញ់ ដោយបន្តប្រើប្រាស់សព្វាវុ.ធធ្ងន់គ្រប់ប្រភេទ រួមទាំងផ្សែងពុល គ្រា.ប់បែកចង្កោម យន្តហោះទម្លាក់គ្រាប់បែ.ក F-16 និង Gripen ។ ការឈ្លានពា.នកម្ពុជាជាថ្មីនេះធ្ងន់ធ្ងរ និងសា.ហាវ ក្រោមលេសការពារអធិបតេយ្យ សុវត្ថិភាពពលរដ្ឋ និងកិត្តិយស ប៉ុន្តែបានបំផ្លា.ញប្រាសាទបុរាណ ស្ពាន លំនៅឋាន និងទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា ។

លើសពីនេះ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul បង្ហោះសារថា ៖ «កងទ័ពថៃនឹងឈ្លានពានកម្ពុជាបន្តទៀតរហូតទាល់តែមានអារម្មណ៍គ្មានគ្រោះថ្នាក់ ប្រទេសថៃគ្មានផែនការ ឬព្រមព្រៀងឈប់បាញ់ជាមួយសត្រូវទេ គិតត្រឹមម៉ោង១០យប់ថ្ងៃទី១៣ ខែធ្នូ កងទ័ពថៃនឹងការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ» ។ កងទ័ពថៃបានធ្វើសង្គ្រាមឈ្លានពានអស់រយៈពេលជាច្រើនថ្ងៃ និងមិនទាន់មានសញ្ញាណាមួយបង្ហាញថា សង្គ្រាមនេះនឹងបញ្ចប់ពេលណាទេ បន្ទាប់ពីរដ្ឋាភិបាលល្មោភសង្គ្រាមថៃទាត់ចោលការអន្តរាគមន៍ឱ្យមានបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក ។

លោក Thanathorn Juangroongruangkit អ្នកនយោបាយដ៏លេចធ្លោ និងជាអតីតប្រធានគណបក្សអនាគតថ្មី ដែលបច្ចុប្បន្នប្តូរមកជាគណបក្សប្រជាជន ជឿជាក់ថា សង្គ្រាមកម្ពុជា-ថៃនឹងមិនកើតឡើងទេ ប្រសិនបើលោក ភីថា លឹមចារើនរ៉ាត់ (Pita Limjaroenrat) អតីតប្រធានគណបក្សកាវក្លៃ ក្លាយជានាយករដ្ឋមន្ត្រីថៃ ។ ប៉ុន្តែមហាជនរិះគន់លោកយ៉ាងខ្លាំង ដោយសារពួកគេគាំទ្រឱ្យកងទ័ពបន្តសង្គ្រាមឈ្លានពានកម្ពុជា ដោយមិនខ្វល់ពីមហាអំណាចដាក់សម្ពាធសេដ្ឋកិច្ច ។

កាលពីថ្ងៃទី១៣ ខែធ្នូ នៅសាកលវិទ្យាល័យមួយក្នុងទីក្រុងបាងកក លោក Thanathorn អតីតប្រធានគណបក្សអនាគតថ្មី នចូលរួមកម្មវិធីសូមទោសពលរដ្ឋជាមួយគណបក្សប្រជាជន ដោយលោកសូមទោសពលរដ្ឋថា កន្លងមក គណបក្សប្រជាជនព្យាយាមទប់ស្កាត់កុំឱ្យកងទ័ពបង្កសង្គ្រាមឈ្លានពានកម្ពុជារីករាលដាលខ្លាំងដូចបច្ចុប្បន្ន ពីព្រោះត្រូវការសន្តិភាព មិនត្រូវការសង្គ្រាម ប៉ុន្តែសង្គ្រាមនៅតែកើតឡើង ។ បើលោក Pita អតីតប្រធានគណបក្សកាវក្លៃធ្វើជានាយករដ្ឋមន្ត្រី នឹងគ្មានសង្គ្រាមដាច់ខាត គឺនឹងមានការអនុវត្តវិធានការផ្សេងៗ រួមមាន ៖ ពាណិជ្ជកម្ម ការចរចាការទូត និងនយោបាយការបរទេសទប់ស្កាត់សង្គ្រាម ហើយពលរដ្ឋនឹងមិនលំបាកដូចពេលនេះ ។

ផ្ទុយទៅវិញ សង្គមថៃមិនគាំទ្រគំនិតនេះទេ ដោយយល់ថា ប្រសិនបើលោក Pita អតីតប្រធានគណបក្សកាវក្លៃធ្វើជានាយករដ្ឋមន្ត្រី ប្រទេសថៃនឹងចាញ់ប្រៀបកម្ពុជាយូរមកហើយ ពីព្រោះលោក Pita មិនបើកដៃឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានកម្ពុជាដូចលោក Anutin ។ ពលរដ្ឋថៃថែមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីបណ្តាលឱ្យកងទ័ពថៃរងរបួសជាបន្តបន្ទាប់ និងរិះគន់គោលនយោបាយរបស់លោក Pita ដែលមិនគាំទ្រកងទ័ពបង្កសង្គ្រាម ។

ពលរដ្ឋថៃបាននិយាយក្នុងបណ្តាញសង្គមថា បើលោក Pita អតីតប្រធានគណបក្សកាវក្លៃធ្វើជានាយករដ្ឋមន្ត្រី ប្រទេសជាតិនឹងរលំរលាយមិនខាន ប្រទេសថៃនឹងបាត់បង់ទឹកដី ពីព្រោះលោក Pita កាត់បន្ថយថវិកាកងទ័ព ។ ពួកគេថែមទាំងរិះគន់លោក Thanathorn អតីតប្រធានគណបក្សអនាគតថ្មីដែលគាំទ្រលោក Pita និងថា ថៃមិនចង់បង្កសង្គ្រាមទេ និងចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យ ។

លោក Thanathorn អតីតប្រធានគណបក្សអនាគតថ្មីបានចូលរួមកម្មវិធីសូមទោសពលរដ្ឋនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងបាងកក ជាមួយលោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន, លោក Pita Limjaroenrat អតីតប្រធានគណបក្សកាវក្លៃ និងលោក Chaithawat Tulathon អតីតប្រធានគណបក្សកាវក្លៃ ។ គណបក្សប្រជាជនរៀបចំកម្មវិធីសូមទោសពលរដ្ឋនេះ ក្រោយពីកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាមិនឈប់ឈរ ហើយគណបក្សនេះក៏រងការរិះគន់ពីមហាជនផងដែរ ដែលជំរុញឱ្យលោក Anutin ចរចាបញ្ចប់សង្គ្រាម ។

គួរបញ្ជាក់ថា ភាគីថៃមិនព្រមអនុវត្តបទឈប់បាញ់ និងទាត់ចោលសំណើរបស់លោកប្រធានាធិបតី Trump ដែលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចេតនាពិតប្រាកដរបស់ភាគីថៃក្នុងការធ្វើសង្គ្រាមឈ្លានពានកម្ពុជា គឺមិនមែនប្រយុទ្ធដើម្បីការពារខ្លួននោះទេ ប៉ុន្តែជាការដណ្តើមទឹកដីកម្ពុជា ៕

យោធាថៃព្យាយាមបំផ្លា.ញប្រាសាទតាមាន់ធំបន្ថែម ក្រោយកម្ទេចប្រាសាទតាក្របីបានសម្រេច

0

ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីបានបំផ្លិ.ចបំផ្លា.ញប្រាសាទតាក្របីស្ទើទាំងស្រុង និងធ្វើឲ្យខូចខាតប្រាង្គប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ពេលនេះយោធាថៃបានព្យាយាមតាមកម្ទេចប្រាសាទតាមាន់ធំមួយបន្ថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4mfTGnu5xbS1VgvTfXf2HQdW3tl0BCK5yrmknbQKB3q_8-I3Ai9BI1ee7wNcv52v_uXTKGnyhm8J4FNDAcVpwZ6bYrcv5XMStMDoHFmib444-koRviWN6FE3kotkRSU_AZF0FpNZTLFXG6zk9s_cUNrjaaE72fdHe0ehJYzSCiiw0U5f9sDmBX-BySgh9/s1255/photo_2025-12-15_09-05-16.jpg

បើទោះជាមានបទឈប់បា.ញ់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជាជាបន្តបន្ទាប់ ជាពិសេសនៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9A1Kd4FUr0Rwod6aqXM2QEh3Kf6YmKtpbFUh4b3TrNsXi1l-5IW7pe8tu9tcUvEHuYpIJnkNWHeyXMwJ08x_wVQxiWVBkZGRHyniR6P9SksHyQyGztkErKu05vLmQ-FBkuJsURKHX5O6ixeLx9uGNbQBfpcLyHIM7Ro9ofbOvWypMp5Yezc-OMTFAbXGM/s1280/photo_2025-12-15_09-05-17%20(3).jpg

តាមការបញ្ជាក់របស់ក្រសួងការពារជាតិ នៅម៉ោង១៦:០៤នាទី យោធាថៃបានបា.ញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC6RJj-dhuFusfC7Wnp9U9ewcteHOSkiA3NHEYaqisiWjQoZLQZHFkqv43sSq1uq9UkuaTm5cI66WjwNwo8eJ8rNI7B0oPyk0DXaMJZnPPZ0vsG6CoHvb0l8zlnVhInhKbsBAvjMfyK93pFNCc5v1tESs-Cy2kKijGrFV8CqBawge1WMJ_69xZAyiQJp3S/s1024/photo_2025-12-15_09-05-17.jpg

គួរជម្រាបថា សកម្មភាពរបស់យោធាថៃដូចខាងលើនេះ ធ្វើឡើងក្រោយពេលបទឈប់បា.ញ់ជាលើកទី២ ដែលប្រកាសដោយនាយករដ្ឋមន្រ្តីម៉ាឡេសុី លោក អាន់វ៉ា អុីប្រាហុីម បានជំរុញឲ្យកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធត្រឹមវេលាម៉ោង ២២៖០០ នាទីយប់ ថ្ងៃទី១៣ ខែធ្នូ បានចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Hx9_2uU9M594uhcTD310tDJnlIOeDBMSL8xJiVfQMYwLraSTBQqYFR9fVRTdn6pSxnUSQmQ2Cuv2DZYj_8vqfqTGF6ITOVhcnT3G1MIafrdKMutaO83icf3600-AlfUuKTHowQhh3bwQlN1BZ5z-MDyGhLZvjq7FM7wMZR10zYXHYmPwuErLydjCMx50/s1000/photo_2025-12-15_09-05-17%20(2).jpg

ទោះជាយ៉ាងណាក៏ដោយ បទឈប់បា.ញ់នេះ មិនត្រូវបានទភាគីថៃព្រមទទួលយកទៅអនុវត្តនោះទេ ដោយនាយករដ្ឋមន្រ្តីថៃ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធនេះជាដាច់ខាត ហើយក៏នឹងមិនស្ដាប់តាមសម្ដីរបស់ភាគីណាមួយឡើយ រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpChB0mY6uGzKMcOAcJEPAWDCQ49GJDJ2-GITNCu-ugu9h0-yO7bAVb1Ba8nGTxovpbSYhpIasWBpB0pJTRb2mZ_O1OlVzShQre-mIjhxO-TGNr91F5A8-B7oJPoXPcqOLMiAnNS0iBIBQFQoVISOTBBomKTQwmMBlnmCE5FiTh1og29C57OnugqJFQq0/s721/photo_2025-12-15_09-05-17%20(4).jpg

ការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីចេតនាពិតរបស់ថៃក្នុងការធ្វើសង្រ្គាមជាមួយកម្ពុជា ដែលវាមិនមែនជាការប្រយុទ្ធដើម្បីការពារខ្លួននោះទេ ប៉ុន្តែគឺជាការប្រើប្រាស់កម្លាំងគាបសង្កត់ ឈ្លានពាន និងរំលោ.ភលើអធិបតេយ្យភាពកម្ពុជាយ៉ាងពិតប្រាកដ៕

ប៊ូសស្រ្តង ប្រកាសរកចុងភៅស្ម័គ្រចិត្តធ្វើម្ហូបជូនជនភៀសសឹក

0

ឈឺចាប់ណាស់ ពេលឃើញបងប្អូនខ្មែរនៅជាប់ព្រំដែនរត់ភៀសសឹកការពារគ្រួសារគេចគ្រាប់ផ្លោងរបស់យោធាថៃ ទៅរកទីកន្លែងសុវត្ថិភាព ឥឡូវនេះបងប្អូនភៀសសឹកកើនឡើងខ្លាំង លើស 30មុឺននាក់ហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbLd07PssqwCkheGgrQoTOOcVMJtktrG7az_y_1mJ2Ah6miATedg7tsTF66fO8i6aX0PktQCO5Oqnr0a9Lo0gqXiooZXMbOLgwUC81aOnIHZuZE-jd1BdHNYs93qUv1s3Y4Dr4qLhB-uEl9o4LZRA6ecIWQ3rb2cB0fs6t1x9iAtFvii4JiURuHMWoQym4/s2048/IMG_4220%20(2).JPG

ហេតុនេះ ប៊ូសស្រ្តង ប្រកាសស្វែងរកចុងភៅស្ម័គ្រចិត្តជាច្រើននាក់ ដើម្បីមកជួយធ្វើម្ហូបអាហារជួយបងប្អូនភៀសសឹក ការពារពួកគាត់ពីភាពអត់ឃ្លាននៅកន្លែងដែលខ្វះខាតជាច្រើនទីតាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs7S3O7l25K6EFNM3t9Jwd_r0oNZwgeiPae4EZXCxMkxlTLHQNDmMqj3UWLhnNVeLPMrbaUUDpMkdfUO-gVzCiGATvi_w3tbr4jPOO4Ns6ZcM0sKTtWQAweq6KvxskUiNHBzJU7un-EAsLSsYDwV1Dv-SYawIII5MxaK44MXbI-b5-3SiC-sOJv80z5IIG/s1250/IMG_4215%20(2).JPG

បងប្អូនខ្មែរជួយស៊ែបន្តឱ្យបងៗចុងភៅបានឃើញផង ដើម្បីចូលរួមធ្វើម្ហូបជាមួយប៊ូសស្រ្តង។ ចំពោះព័ត៌មានដើម្បីចូលរួមធ្វើម្ហូបស្ម័គ្រចិត្ត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 555 397។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ7cRFI8Zx35hZHxP_iQ1PaToxpySEuNr_04bNbGKyeoQZy3VdPHYldVeypUzbbBBdmeRo99iHM-KUONQDbZaG3TIIpdLRFssrRdZwpDHWUcCVq3xxvEDkX9wpErRnfn6MVUzlf2wTYd-fF4EEJGlXhfr4_vibtzrT88V2BnHRkIYtFIi2WxplMHX9MupE/s2048/IMG_4218%20(2).JPG

ទោះយ៉ាង ក៏សូមអរគុណក្រុមហ៊ុនប៊ូសស្រ្តង ដែលតែងតែនៅជាមួយប្រជាជនខ្មែរ និងយកចិត្តទុកដាក់ជួយទំនុកបម្រុងបងប្អូនភៀសសឹក និងបងៗវីរៈកងទ័ពគ្រប់ពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5wzyew2t3-XPFfIZydEABGHyBOe9mf13tzsCS3emwwCQlYGy7lhlq3eDe5j5ZQ1dS5R9ZLqV1rFQy-yq6Z8sjFwZHONFwEEm2Bw2WBs6SI1CxH2Irrso_magR0AKqeq9c_Retsa_2U1r0H-JOMQY-yZrV9TgqJG1fnkbcsUBBxUPPDlZhe7IPGvZuBe69/s2048/IMG_4217.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoy8lHVZ-wk-gJpaGcxkfIyKAfrmbglTGtTDW_5RPfGzl8OFSYeiZmEUBkm8k2a2vL0z9wcIFWGgMkxtKt6kUH7lekn8okBDqR1dxeiQiXAB6lx4cECsnrjTRoDeWmdfVO3xoPtWJEYt3CYgPzG9kBxKuJWuE3au9k1HM2IRmerhYezIZLQk5regJI-JE/s2048/IMG_4216.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPdEts9e4Kjb6YUWiaxc6_M-xfV2SyHXkmhn8CL35jaHZAnV-YBwm9YDZBa5-4q3sn8vzXMJEIaXxVx7XT_4DxwMsGQgqDcjYSgLFM87S9oS4Lqm083aWBwkjFcGF4EzKB8aB0tWc0sESPkkVrQJozohyK9msyf1afj-Wl0Xs9MXf8yq_wOkH8hzQK5NYS/s2048/IMG_4222%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi96hahNeWzDHoxq7FXHBPk6HtXfLmRNwZ0TrYtsf6AurmmsOQHCnh3jEVSpd9bPI3zr0Q4BrYRZZ5pguPROVybzIEftjBo6tJ6i7a3CXo46IK8Srya_sRb8og4b-fJmfGsCa0Mom8ZhlouldR7O-TvEYVGeYu706eUGv-RWAgyKpYch7I0MNzVn7aHirEo/s2048/IMG_4221%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwaOvt8mUmkrwb5JBgnZ0paYmUuUz1wrGWG3lHgexz5bhh90KuATmpyiaJtp0O0jWEHV0em2TrXh30TkY3YPakhL1m1SWCx3nDmDyc5z_6SKQkK1GDfMkig9cjpA3I70sZ0nJCjHfN724AJxNHwyb2lXIXJPNdz4cW5DQug8fUrWyzzdUhksaTAyWGaG1n/s960/IMG_4107%20(2).JPG

ចាប់ពីម៉ោង ១០យប់នេះតទៅ! បទឈប់បា.ញ់ថ្មីរវាងកម្ពុជា-ថៃ នឹងចូលជាធរមាន

0

រាជធានីភ្នំពេញ៖ ទីបំផុតថែត្រូវតែគោរពបទឈប់បាញ់ឲ្យទាល់តែបាន! នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសថា កម្ពុជានិងថៃ នឹងត្រូវអនុវត្តបទឈប់បា.ញ់ ចាប់ពីវេលាម៉ោង១០យប់ថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះតទៅ ដោយហាមមិនឲ្យមានការចល័តកងទ័ព និងប្រយុទ្ធគ្នាបន្តទៀតជាធរមាន។ នេះបើយោងតាមការបញ្ជាក់របស់លោក អាន់វ៉ា អុីប្រាហុីម។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ធ្នូនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង របស់ម៉ាឡេស៊ីចំពោះស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនេះ ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់រាល់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាឆ្ពោះទៅមុខ នៃអង្គភាពប្រដាប់អាវុធ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២:០០នាទីយប់តទៅ ។

បន្ថែមលើអ្វីដែលហៅថាបទឈប់បា.ញ់ ជាការគាំទ្រដល់ការបន្ធូរបន្ថយជម្លោះ និងលើកកម្ពស់តម្លាភាព លោក អាន់វ៉ា បានស្នើឱ្យដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ដើម្បីតាមដានស្ថានការណ៍វិវត្តន៍ ជាក់ស្ដែង។ បេសកកម្មនេះនឹងត្រូវបានធ្វើឡើងដោយការតាមដានតាមរយៈផ្កាយរណបដែលផ្ដល់ដោយរដ្ឋភិបាលសហរដ្ឋអាមេរិក ក្នុងពេលជាមួយគ្នា។

ដោយឡែកចំពោះលទ្ធផលអំពីការតាមដានតាមរយៈផ្កាយរណប និងការសង្កេតការណ៍ខាងលើនេះ នឹងត្រូវបានប្រមូលទិន្នន័យដោយ AOT ហើយត្រូវធ្វើបទបង្ហាញនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី១៦ ខែធ្នូ។ របាយការណ៍នឹងពន្យល់ពីស្ថានភាពជាក់ស្ដែង ក្នុងនោះរួមមានទាំងជំហររវាងភាគីទាំង២ ឈរលើផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការថែរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់។

ជាចុងក្រោយ លោក អាន់វ៉ា អុីប្រាហុីម បានបញ្ជាក់ថា លោកបញ្ជាក់ថា ម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថាការសន្ទនា ការអត់ធ្មត់ និងការទូតមានជោគជ័យ ៕