Home Blog Page 211

ពលរដ្ឋនៅខេត្តស្រះកែវទន្ទឹងរង់ចាំតើរដ្ឋាភិបាលនឹងបើកច្រកព្រំដែនឡើងវិញពេលណា

0

ប្រទេសថៃ ៖ ពលរដ្ឋថៃនៅខេត្តស្រះកែវកំពុងទន្ទឹងរង់ចាំ តើរដ្ឋាភិបាល និងកងទ័ពបើកព្រំដែនឡើងវិញពេលណា ក្រោយពីថៃបិទព្រំដែនជាឯកតោភាគីជាច្រើនខែ និងគ្មានព័ត៌មានរឿងបើកព្រំដែន ។ បរិយាកាសនៅមុខច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ គ្មានមនុស្សឆ្លងដែន ឬរថយន្តដឹកទំនិញឆ្លងកាត់ ។ មន្ត្រីច្រកព្រំដែនបានឃ្លងលឹកធ្វើការធម្មតា ប៉ុន្តែមិនអនុញ្ញាតឱ្យមានការឆ្លងដែនគ្រប់ប្រភេទ ដោយការបើកព្រំដែនពេលណា គឺរង់ចាំបញ្ជាពីថ្នាក់លើ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS News នៅថ្ងៃទី១ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCb74GrSNMuAwq5w3IQFXjQskXQ0q-RGA6NkxkoBaa3FzDMPcUvoGzoI3MXW91FejUhx4W_tD1s6pwC1-K7_4lpOvI46Hk2lcZuuwjFuad8NEqfLYIU56-XqVOCeZ30KdrY5XR55Gm7oa2JxWoxl_KL_6f55ep4_j6IAcnyi33n-PsSKPhdnZNGqMSQ4vi/s1280/photo_2025-11-01_15-41-45.jpg

តាមមេបញ្ជាការយោធភូមិភាគទី១ថៃ ពេលនេះ នៅមិនទាន់ទទួលបញ្ជាឱ្យបើកច្រកព្រំដែនបានឃ្លងលឹក រួមទាំងបើកច្រកព្រំដែនផ្សេងៗនៅខេត្តស្រះកែវទេ ហើយកងទ័ពយោធភូមិភាគទី១ និងកងទ័ពបូព៌ា (ឬកងកម្លាំងបូរ៉ាផា) បានអនុវត្តតាមវិធានការរក្សាសន្តិសុខនៅតំបន់ព្រំដែនយ៉ាងតឹងរ៉ឹង ព្រមទាំងយាមកាមការលួចឆ្លងដែនខុសច្បាប់ ។ លើសពីនេះ ក៏បានបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពប្រុងប្រៀបខ្លួនជានិច្ច បើមានស្ថានការណ៍បន្ទាន់កើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiajjh6lchkYnrlemnr5xGJp2zzn91D4xBQNbdLIhyWCInH5FggwpEV9aVXBRvp5m8ruMlYTZ8ua9HPtpmyXXv1YLKxdgpx0__WvXCuQu6L-xD37gPE5hetPXLCwyvb8Oiuzc_R-yUoueqXlwop5RVdvkveB1XS0odLP0I1umC5QFJqIEyurpoZwVHsQU0x/s1280/photo_2025-11-01_15-41-39.jpg

ពលរដ្ឋថៃ និងអ្នករកស៊ីលក់ដូរនៅច្រកព្រំដែនបានឃ្លងលឹក កំពុងទន្ទឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាល និងកងទ័ពថៃ ថានឹងពិចារណាបើកព្រំដែនឡើងវិញពេលណា? ដើម្បីឱ្យសេដ្ឋកិច្ចព្រំដែនល្អប្រសើរឡើងវិញ បច្ចុប្បន្ន ពួកគេបាត់បង់ចំណូលទាំងស្រុងដោយសារគ្មានភ្ញៀវទេសចរ ។ ក្រោយពីពលរដ្ឋសួរនាំរឿងការបើកព្រំដែន កងទ័ពថៃឆ្លើយថា ត្រូវរង់ចាំការវាយតម្លៃស្ថានការណ៍ឱ្យគ្រប់ជ្រុងជ្រោយសិន មុននឹងអនុញ្ញាតឱ្យបើកព្រំដែនកម្ពុជា-ថៃតាមធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg47jxSkSfQg_FS4NcYAyi5aPym2G2rFL06xpDTEg3AoEGz812kZsjfwBtuseSBhKSOkzbqGMaR7668KgMbnIHYY7FTRD51fdNlLQ7_dzK1ivY2l2XOIC_JbaLqp9OjZmXPzAjb37hNOeSl4-h-yrOjb4UFt82z1VNgz7PAWOlfbbHLY6l_kLpZNktxuSMs/s1280/photo_2025-11-01_15-41-40.jpg

យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃបង្ហាញថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្លាក់ចុះ២២.២% ដែលស្មើនឹងការថយចុះទឹកប្រាក់ប្រមាណ ១៤១,៦៩៤លានបាត ( ឬប្រហែល ៣.៨៧ពាន់លានដុល្លារ) ដោយសារការបិតព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV-695UhxZSS70_PuOMxzoIVg55QXK3VcmX1_4q9GbjXlNl-bN9y20QdwRwqg_pxXT_u6cYNQ6cez1Bkiiro4LgHN58qEQxHm-QMQoseHGu3eLiorS9fOOgpYYwpZe3j8dVl4aePi44awcGSlXybBuO1Piu5KVM6A3xqjvkC2BeYhx7lKY-7u7mDs9-K0l/s1280/photo_2025-11-01_15-41-41.jpg

ម្ចាស់អាជីវកម្មថៃជាច្រើនបានទាមទារសុំជំនួយពីរដ្ឋាភិបាលរបស់ខ្លួនដោយព្រមានថា ការបិទព្រំដែនជាមួយកម្ពុជាដែលកំពុងអូសបន្លាយនេះ អាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដោយពួកគេទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់ ។ របាយការណ៍របស់ Bloomberg News បង្ហាញថា បន្ទាប់ពីបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ ធុរកិច្ចថៃបានខាតបង់ប្រាក់ប្រមាណ ១៥ពាន់លានបាត (ឬ ៤៥៨លានដុល្លារ) ក្នុង១ខែ ដែលរបាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ ១០០ពាន់លានបាត (ឬ ៣.១ពាន់លានដុល្លារ) បើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuKPoSd-hQUePMTUG_7pI_VkD5YlLw2GJXHK5wOmRi4Y04dOCRdz_cxuNL5HvG9tUpEEcsO1dT3SE5pNzMVD5NUPQ5SJ756k7KnVqEcCh4ZfeadBHxDkl1_YKvC6AFhLFySCxB1XTyRiNyBWI-Dud-at08b79zkgwklLiQ-OX0diggcMU5IOwn8E4RzRzn/s1280/photo_2025-11-01_15-41-42.jpg
ទោះយ៉ាងណា រដ្ឋាភិបាលថៃនៅតែប្រកាន់គោលជំហរមិនបើកព្រំដែនវិញដោយងាយឡើយ ដោយចង់ឲ្យកម្ពុជាជាអ្នកបន្ទន់ឥរិយាបថទៅចរចា និងអនុវត្តតាមលក្ខខណ្ឌដែលថៃបានកំណត់ទាំង៤ចំណុចជាមុនសិន ទាំងដែលបញ្ហានេះគឺថៃជាអ្នកធ្វើឡើងជាឯកតោភាគីកាលពីខែមិថុនាកន្លងទៅក៏ដោយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZamiK-ZgC279866L0PLJzjCNFCl88j_5oThPylbDOYbhX3mc1Nj0FOESqUfGVb5YcMCTHgE5-zBMLYs_BNxtyd4WtPrXfdC_T-lpfCTmhF2Nt3i8h608qeVVFFZ7lZUpb73e_XmkAYGi_YqzgC6ezPBjLFOuseVMH8IKclqD-rxKOmvozgkkbjLs-LH0/s1280/photo_2025-11-01_15-41-43.jpg

ថៃ ច្រានចោលភ័ស្តុតាងរបស់កម្ពុជា ដែលថាគ្រាប់បែ.កចង្កោ.មទើបផ្ទុះនៅខេត្តព្រះវិហារគឺជារបស់ខ្លួន

0

ប្រទេសថៃ៖ កងទ័ពជើងគោកថៃ (RTA) បានបដិសេធមិនទទួលស្គាល់គ្រាប់បែ.កចង្កោ.ម ដែលបង្កការផ្ទុះស្លា.ប់កុមារាម្នាក់ នៅខេត្តព្រះវិហារថាជារបស់ខ្លួនដាច់ខាត និងថែមទាំងចោ.ទបកមកកម្ពុជាវិញថា បានធ្វើសេចក្តីថ្លែងការណ៍មិនពិត និងប្រឌិតភ័ស្តុងតាងដើម្បីទម្លាក់កំហុសលើថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilOrM2QUt_bwjhzxp4BA5SZrIacD7WmjKJPvMedr4bY8652Ksn2nzf5g9x58UIIeSi9lKNM25vPbIZ6GesMCytc_zJtBX2IwP6iAqmayhQ3jDI0z1mhLV6VtAfvPFMK8qTcZ5IHTfuCmCAGOF7GaPuMqhN8Ec_CsE-gJRV_LZzOnP_ehRIlOCDKtEZJZDG/s1280/photo_2025-11-01_14-35-26.jpg
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កងទ័ពជើងគោកថៃ (RTA) បានលើកឡើងពីការព្រួយបារម្ភអំពីការផ្ទុះមួយនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្លា.ប់កុមារា អាយុ ១០ ឆ្នាំម្នាក់ និងធ្វើឱ្យឪពុកគេរងរបួសយ៉ាងធ្ងន់ធ្ងរ ថាបណ្តាលមកពីគ្រាប់បែកចង្កោមប្រភេទ M85 ពីគ្រាប់កាំភ្លើងធំ M396 155mmដែលចេញពីគ្រាប់កាំភ្លើងធំរបស់ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWL_QQsCCUpDkAUv0hZwDDW7Ly8T3YAIPDmqdt1sdT3R1FjoL8oSs_J9Yy7OM7p0PDZs8l13-xpSjQpILKlpCzxvbdjJlgW-Q5l9pFaihiiluSDHtoHuar-xSgu4f1NIz6byEFG7wQqAW2IxJ1papBFa6ok_R0Ffdk9RAK2yKKN0qmnd6jofL3xu31LMW/s1280/photo_2025-11-01_14-35-25.jpg

អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suvaree បានបញ្ជាក់ថា ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់កម្ពុជា និងប្រៀបធៀបភស្តុតាងជាមួយនឹងទិន្នន័យបច្ចេកទេសលើប្រភេទគ្រាប់កាំភ្លើងធំដែលបានបញ្ជាក់ គឺមានភាពមិនស៊ីសង្វាក់គ្នា ក្នុងនោះថៃបានពិនិត្យឃើញសំខាន់ៗមួយចំនួនរួមមាន៖
១. ប្រទេសថៃមានគ្រាប់រំសេវធម្មតា ដែលវិវត្តពីរប្រភេទគ្រាប់ទំហំ 155 មីលីម៉ែត្រ (DPICM) ដែលបញ្ចេញគ្រាប់រំសេវ M85 នៅពេលផ្ទុះ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់រំសេវទាំងនេះត្រូវបានរចនាឡើងដើម្បីបំផ្ទុះខ្លួនឯងដោយស្វ័យប្រវត្តិ មិនអាចស្ថិតនៅក្នុងសមរភូមិជាសំណល់មិនទាន់ផ្ទុះឡើយ។
២. គ្រាប់រំសេវ M85 នីមួយៗមានផ្ទុកសារធាតុផ្ទុះខ្ពស់ ដែលប្រើសម្រាប់បញ្រ្ចាបចូលទៅក្នុងពាសដែក ឬគោលដៅដែលមានកំពែងរឹងមាំ ហើយមិនមានផ្ទុកសារធាតុដែក ឬសមាសធាតុបង្កើតអំបែងផ្សេងទៀតទេ។
៣. រូបថតដែលចេញផ្សាយដោយកម្ពុជាបង្ហាញពីស្នាមទម្លុះជាច្រើននៅលើដំបូលផ្ទះ និងពាសទឹក រួមជាមួយនឹងបំណែកផ្ទុះទូទៅ។ គំរូនេះមិនស៊ីសង្វាក់គ្នានឹងផលប៉ះពាល់នៃការផ្ទុះរបស់ M85 ដែលជាធម្មតាបណ្តាលឱ្យមានស្នាមរលាយ ឬឆេះដោយសារតែការផ្ទុះដែលមានកម្ដៅដ៏ក្ដៅរបស់វា មិនមែនបែ.កសាចបែបនេះនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj713Wd2d3XFk2_cPGI2a1AsKUxFDyOdGiUFHPgyerUvr0qIqlUXpYjB5cyO1DzAb17tG614A1d2u9s-camW2SEGHzT1KKW4iE4kn4asPlqMNrxxFEf9fJBxo7-HE361NP98knGM1CzsdmL0Mvj9GPTMHLwd2cnJwxm3TNif1EhHAIxXHQI_z_8A_4my__d/s1200/photo_2025-11-01_14-35-25%20(3).jpg

យ៉ាងណាមិញ ទាំងនេះគឺគ្រាន់តែជាការបដិសេធរបស់ទ័ពភូមិន្ទថៃ ដែលមិនដែលទទួលស្គាល់ការពិតតែប៉ុណ្ណោះ ខណៈកម្ពុជាមានភ័ស្តុតាងដែលបានរកឃើញជាច្រើនអាចបញ្ជាក់បានថា គ្រាប់ដែលបង្កគ្រោះថ្នាក់កាលពីថ្មីៗនេះ គឺពិតជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHSDYdVpo1GGP80yCN8albVfTvRlmksPt8c0tzS-TF7DPswS3Qr4Ir9FVKgJK3UYlKLuFgI33AIxR0KMmVy8dyBRBuz7H3TcRai79ksEmzRwtmThT9f5PjGJC2S4gXX2ln2ix15RBBsdFYJL6wVXRQvpddT3ChgsjNkOkRoPQ2d1GUYOkXJOMKPA_jYOgd/s1280/photo_2025-11-01_14-35-25%20(4).jpg

បន្ថែមពីនេះ បើតាមការបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងផងដែរថា ក្រៅពីគ្រាប់បែ.កចង្កោម M85 នេះកម្ពុជាក៏បានរកឃើញនូវសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទផ្សេងៗទៀត រួមទាំងសារធាតុគីមីច្រើនជាង៧០មុខ នៅពាសពេញទឹក ដី និងក្នុងស្រែចម្ការបស់បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់ប្រឈម ដែលសុទ្ធតែជាសំណល់យុទ្ធភណ្ឌថ្មីៗត្រូវបានបន្សុលទុកដោយយោធាថៃ៕

មានរឿងអ្វីរវាង KingChi និង កៅ ពន្លឺ?

0

ទស្សនិកជនមានការចាប់អារម្មណ៍ជាមួយនឹងភាពងឿងឆ្ងល់បន្ទាប់ពីតារាចម្រៀង KingChi និង កៅ ពន្លឺ បង្ហោះសំណេរនៅលើបណ្តាញសង្គម ខណៈដែល Heng ថាមិនចង់ឃើញអ្នកទាំងពីរក្លាយទៅជាបែបនេះ។ ទោះយ៉ាងណាក្រៅពីមានចម្ងល់អ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwBBBi_DtikAew7E7hr_1u2GcBYv5UTOyz6Qe_I_96A1hP0akbgqu6FeP_0Y5NX2xgZRWTa3RD-z8Qykw4JaIO1zBuRZeGeRFK01OwAJz4BSrGldFLxrB9tRhIDLdsReW3WpOal-YTDCZSdEEOTQXuc4NU78NhjcY26l6EO1I7T4v0d0KjWbzYBeo8MmF0/s1786/image_2025-11-01_10-03-39.png

បង្ហោះសារទាំងកណ្តាលយប់នាថ្ងៃទី៣១ ខែតុលា តារាចម្រៀង កៅ ពន្លឺ នៃសមាជិក ក្មេងខ្មែរ បានបង្ហោះថា «KingChi យល់ដល់កម្មវិធីមិនចង់មានរឿង»។ ប្រយោគខ្លីនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលចំណែកឯអ្នកខ្លះទៀតមានចម្ងល់ថា គេមានរឿងអីមិនទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBAAbc-VV8rcdZeFnbLUy1FhvGbV1nyLLgHUMAeB1d0myGoHWgLcBAGP52JuQ4ZqpB7dU84v9R8RKAYQQiXdXq_z2Lx1-lalpN-TFhloP3lNmabhWKYs8bSgaFNP_InaAAj9kSdMDDQJPKrzEAQ2I4myAQGNMCFbQ4EYIiFrFO2Hj04PDC-Ma5LiNqnRHH/s2048/image_2025-11-01_10-03-41.png
ប្រយោគដ៏ខ្លីនេះតារារ៉េប KingChi បានធ្វើការឆ្លើយតបវិញថា «bro!អត់សុខចិត្តត្រង់ណាអាចជួបផ្ទាល់បានតើកុំត្រាម៉ាក្នុង facebook broooo កៅ ពន្លឺ»។ ក្រោយពីអ្នកទាំងពីរបង្ហោះឆ្លើយឆ្លងបែបនេះ Heng បានបង្ហោះដែរថា «អត់ចង់ឃើញពួកបងចឹងទេ កៅ ពន្លឺ KingChi…»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrJrHNMRKB4bC1RenVligtKcWCHEKJL2kQYtiqVNMniSVyImDUhypw1TvyNnot7Vz3tAo_z7CDoHZBb9-Q1sz6D2CIAJCSNFQh1Y1I6XDJWIfAnGslV6LY4lk8BPaqiep_07Y_fm8BEyuwwXix-K7vCLQTE23jPYRtlYezD9wmLplGBpPg5rlhgiIlihNj/s1440/image_2025-11-01_10-03-42%20(2).png

ក្រោយពីអ្នកទាំងបី បានបង្ហាញសារខាងលើនេះបានធ្វើឱ្យទស្សនិកជនបញ្ចេញមតិវែកញែកផងដែរ។ មតិយោបល់មួយផ្នែកបានលើកឡើងថា កៅ ពន្លឺ និង KingChi គ្រាន់តែបង្ហោះលេងសើចប៉ុណ្ណោះ។ អ្នកមួយចំនួនទៀតបានចោទប្រកាន់ថា ពួកគេធ្វើទីផ្សារដើម្បីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuzD3LJVp-DAZIsUfkQAQOGYJYFUo7CmiezhW3BotamoBfLNtQty4X8-PzdL5DGsdeAHr1bTE1f3dUE8muyzlzjLLgptuq8yKOQqti_e_Fd5RXicIUbW8zlklA_7iCA86xN6dIz3_DcQd0SZNEL0UxUSgSlyMbEIl56J9h2nOmNfW-ZRgAE8vpTyi7ZqHs/s960/image_2025-11-01_10-03-43%20(2).png
គណនីមួយបញ្ចេញមតិលើការបង្ហោះរបស់ Heng ថា «កម្មវិធីធ្លាក់ View មែន, កុហក់fanពេលfanជេរកុំខឹងfan , Prank បានណាស់បង , មែនតែបងចេះស្រលាញ់គ្នាទៅ ទៅចង់ចាញ់ឈ្នះគ្នាធ្វើអី បើយើងធ្វើការរួមគ្នាហើយ រឿងណាមិនល្អយើងកុំយកទៅរឿងណាគួរចប់យើងចប់វាទៅចាប់ដៃគ្នាសូមទោលគ្នាទៅវិញទៅមកទៅបង»៕

កុំឲ្យមកខាតជើង! អនុទីន ឆ្លៀតរំលឹកលោក សុី ជីនពីង ឲ្យជួយទិញអង្ករពីថៃចំនួន ៥០មុឺនតោន

0

ទីក្រុងគ្យុងជូ៖ នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វិរៈគុល បានស្កាត់ជួបជាមួយប្រធានាធិបតីចិន លោក សុី ជីនពីង ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូង ដើម្បីរំលឹកលោក សុី កុំឲ្យភ្លេចជួយប្រមូលទិញអង្ករប្រមាណ ៥០មុឺនតោនពីប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងជួយដល់ជីវភាពរបស់កសិករថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3N-znRyKpwkWdbtb14nrK6pas7kAJ63fmNdf9qDVpFdibbMTHzV_rN_xOd9Nse3YKrY-tqwU0F5y0z_b05TU7hg6kOEnWkVLazVvchrardHZ0VDm7hfltNB88rd-iQ1uF-9pT4eOmpHvR45s30IioUihzTojkS79XnMLmbDly1Uktz1tC78x5Q3hsX_Z5/s900/photo_2025-11-01_11-46-16%20(2).jpg
លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បានរំលឹកប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបន្តជំរុញផែនការនាំចេញអង្កររបស់ប្រទេសថៃទៅកាន់ប្រទេសចិនតាមការកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់ពួកគេនៅឯសប្តាហ៍មេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣២ នៅទីក្រុងគ្យុងជូ ប្រទេសកូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYl5VgrWoabwkDG_hdM6RKEahodEjLBYa2TZ01O-QvUbk8dduBv2gIyx6oqj3ubgjXbCYGEIMzKG44uWMCrdeskoMKeRxIMfzshc1q0ZL0z6dPr-ZI8NdaCbdbRpwnrc63Z3WjsDZyIwnJD0YITrFv0R5slyZtfvmzXY5qIAFVMjZkcZvGtuQiI-XmCCiv/s1280/photo_2025-11-01_11-46-16%20(3).jpg
បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីត្រូវបានបញ្ចប់ លោកអនុទីន បាននិយាយទៅកាន់លោកស៊ី ថាសូម “កុំភ្លេចទិញអង្ករពីថៃ” ក្នុងគោលបំណងពន្លឿនចិនឲ្យជួយទិញអង្ករពីថៃចំនួន៥០០,០០០ តោន និងធ្វើការនាំចេញទៅកាន់ប្រទេសចិនឲ្យបានឆាប់រហ័ស។ លោកថាការពន្លឿនទិញអង្កររបស់ថៃចូលប្រទេសចិននឹងជួយដល់កសិករថៃជាច្រើនពាន់គ្រួសារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgII07h8mgrb32UIgA81NfUjId9NeGgh4lDej-aPrpF4hZv3M2vjeLLm2HQ8bDCv2dxJySJLqXL7gufwZFmTu6-gYo76XogP_tBku3Um7BJVyFBGCJn0OsnAx6UwO4Rqb3FHIs3zIvFQS93kcEGRusYZ47TyqYfM9-Q793z1YzusRdqXItZHGdCVLJ-BFkI/s1280/photo_2025-11-01_11-46-16.jpg

ខណៈការជំរុញឱ្យប្រទេសចិនពន្លឿនការទិញអង្ករពីថៃនេះ ត្រូវបានបញ្ចូលជាបៀបវារៈសំខាន់មួយរបស់លោក អនុទីន ក្នុងកិច្ចប្រជុំជាមួយចិន ប្រទេសថៃមានការរំពឹងខ្ពស់ថា វានឹងបង្កើតប្រាក់ចំណូលសម្រាប់កសិកររបស់ប្រទេសថៃ និងជួយធ្វើឱ្យតម្លៃអង្ករមានស្ថេរភាព ក៏ដូចជាពង្រីកពាណិជ្ជកម្មកសិកម្មជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_1es6tAVLkEA6DPIzJC9bRoEuzs9whFy8f5J0-fTDCK2jTFSsbbIzJ38T_JupiYF4DFRlAIqvBJFcqVDHllLeV2PUjmzir0lY0K1Kp5r4v5W3fKNFIM-9ILFn4s9Swci8Zsikpth5rwbKPJAZWlkEYMmc6wihc3RHOvbobs3PPLbHEivZddHymexQFjd/s626/photo_2025-11-01_11-46-17.jpg

ក្រសួងពាណិជ្ជកម្មថៃវរំពឹងថា ការនាំចេញអង្កររបស់ថៃនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ថៃរដ្ឋាភិបាលថៃចាត់ទុកវាជាកិច្ចព្រមព្រៀងដ៏ជោគជ័យមួយ ហើយជឿជាក់ថាវាមិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីនូវតួនាទីរបស់ថៃ ក្នុងនាមជាប្រទេសដែលនាំចេញអង្ករកំពូលមួយរបស់ពិភពលោកផងដែរ៕

អាមេរិកត្រៀមលក់មនុស្សយន្តដែលអាចធ្វើការងារផ្ទះគ្រប់យ៉ាងតាមបញ្ជា តែអតិថិជនបារម្ភពីសុវត្ថិភាព!

0

សហរដ្ឋអាមេរិក ៖ 1X Technologies ជាក្រុមហ៊ុនបច្ចេកវិទ្យានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញមនុស្សយន្ត Humanoid ដ៏ឆ្លាតវៃអាចធ្វើការងារផ្ទះគ្រប់បែបយ៉ាងតាមបញ្ជាដើម្បីសម្រួលដល់ម្ចាស់ផ្ទះ ប៉ុន្តែតម្លៃវិញមិនថោកទេ ដែលមនុស្សយន្តនេះឈ្មោះ «NEO» មានកម្ពស់១ម៉ែត្រ៦៧ មានតម្លៃ២ម៉ឺនដុល្លារ ។ ការបង្ហាញមនុស្សយន្តនេះធ្វើឱ្យមនុស្សជាច្រើនចង់ទិញវាយកទៅប្រើប្រាស់ ខណៈអ្នកខ្លះទៀតបារម្ភពីសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlknR6eHBMPdZIaIFfq_SqQlZV4BUxrkPzl3-OpEIMUPjwUhrMnsQs3lTg-AydabC2XZ_YlGF0DtPzA84ddrGJRKA5HkxoIXgrc4rfClK9BKlTqkrzBkIuDjakpTGhHmWW-G-5v9QK-t2EN_ijOMJHCG0L4fjYCz_DRTY4IL9ukkghZbAYUjzRV4ozDIk2/s1000/image_2025-11-01_14-49-17.png

«ក្រុមហ៊ុន 1X Technologies មានគម្រោងលក់មនុស្សយន្តឆ្លាតវៃនៅសហរដ្ឋអាមេរិកនាដើមឆ្នាំ២០២៦ ក្នុងតម្លៃ២ម៉ឺនដុល្លារ ឬអាចបង់ក្នុងប្រព័ន្ធសមាជិកប្រចាំខែ ចំនួន៤៩៩ដុល្លារ ។ មនុស្សយន្ត Humanoid អាចធ្វើការងារផ្ទះគ្រប់យ៉ាង ដែលវាធ្លាប់ជាក្តីសុបិនរបស់ពលរដ្ឋអាមេរិកពីមុនមក ទើបក្រុមហ៊ុនបច្ចេកវិទ្យាស្រាវជ្រាវពីការផលិត ពេលនេះ មនុស្សយន្ត Humanoid ឈ្មោះ «NEO» បានបង្ហាញរូបរាងពិតប្រាកដហើយ» ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Bernt Bornich ជា CEO របស់ក្រុមហ៊ុន 1X Technologies ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9NlOZgZoVP8FZ3AgKMC3l93A7vBwIiF33Io8XmUIU22l8N2IOIE_h_qcfO-9df4bdK-Qh9kidoaOD4qh3bHi7ydMIxRy2BEj8focARHMqJ03HPtyK9WnCpeQQTJPfitffxAI8zVjcDwgFo0tdXfYqP0OIumz8sHf5yyltz7v4L6RKkMkweRV_IptDRs2J/s1280/photo_2025-11-01_14-33-16%20(2).jpg

ក្រុមហ៊ុនបើកឱ្យអតិថិជនកុម្ម៉ង់ទិញជាមុនចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ អតិថិជនត្រូវកក់ប្រាក់មុនចំនួន២០០ដុល្លារ ។ មនុស្សយន្ត NEO ត្រូវបានផលិតឡើងដើម្បីជួយធ្វើការងារផ្ទះផ្សេងៗ ដូចជា ៖ បើកទ្វារផ្ទះទទួលភ្ញៀវ ឬទទួលម្ចាស់ផ្ទះត្រឡប់ពីធ្វើការ, ជួយរើសវត្ថុនានា, ដើរបិទភ្លើងតាមបន្ទប់ផ្សេងៗពេលយប់ និងធ្វើការងារក្នុងផ្ទះបាយ វានឹងមានសមត្ថភាពខ្លាំងឡើងនៅពេលអាប់ឌេត Software ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIM_v2AFzADjcAIKSItK9QZMfKt7kLn5xhRYO_mhSTIMvFZuH1jH7kT_ncSYv8W3URz-5FMk1SSqpPLhYf02sJevYcPXBmFonFWy7oqY-z5LbrEz0uO562MpK6EshOHiVxp6WZWIDsNnqfzvFzNjKrW8Q_0NoA79BjIuXkq4XzAkdDoAOirThmHH5jqwXt/s1280/photo_2025-11-01_14-33-16.jpg
គុណសម្បត្តិនៃការធ្វើការងារផ្ទះរបស់មនុស្សយន្ត គឺម្ចាស់ផ្ទះអាចបញ្ជាវាឱ្យធ្វើការងារជុំវិញផ្ទះ រួមទាំងអាចដាស់តឿនពេលវេលាទៅម្ចាស់ផ្ទះដើម្បីធ្វើការងារអ្វីមួយឱ្យរួចរាល់ ។ ម្ចាស់អាចត្រួតពិនិត្យវាធ្វើការតាម App ទូរស័ព្ទ តាមរយៈកាមេរ៉ាបំពាក់លើមុខមនុស្សយន្ត ដែលកាមេរ៉ានេះនឹងថតរូបភាពកន្លែងណាដែលវាមើលឃើញ ។ រីឯការងារខ្លះដែលវាពុំអាចធ្វើបាន គឺម្ចាស់អាចណាត់ជួបអ្នកជំនាញរបស់ក្រុមហ៊ុនផលិតដើម្បីអាប់ឌេត Software ឱ្យវាអាចធ្វើការបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JMox2BGwUuaihOKAuyh4jhICke-SyWCYWbtOjxHi8Q8DHAvr2-4GzFK-ES40oGwsqvbjG-kIYIhu7EP-Ayu3IeCx4rKEpqZnMaJkIxsbalyG5G5uKxv6e8W2IU7GFBy9wCXI-cfOCl20VvD7MWU67HxndUtDk3nLUyHAk4HmSJVXUiU3ZY5OQ8iXVTM4/s1100/photo_2025-11-01_14-33-17%20(2).jpg

ក្រុមហ៊ុនផលិតបានប្រើប្រាស់បច្ចេកវិទ្យា AI លើរូបភាពនិងសំឡេង ដើម្បីជួយឱ្យមនុស្សយន្តអាចចងចាំសំឡេងម្ចាស់ផ្ទះ និងឆ្លើយតបពេលមានអ្នកណាម្នាក់ហៅ ។ បច្ចេកវិទ្យា AI ក៏ជួយបង្កើនប្រសិទ្ធភាពពេលធ្វើការក្នុងផ្ទះបាយផងដែរ ដូចជា ៖ ចងចាំគ្រឿងផ្សំ និងបន្លែផ្សេងៗសម្រាប់ចម្អិនអាហារ, ណែនាំមុខម្ហូប និងអាចតុបតែងខ្លួនវាដោយស្វ័យប្រវត្តិពេលម្ចាស់ប្រើឱ្យធ្វើការច្រើនម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7z0ZXEZWLIsVkptX6TKfUyMaCwcIfxCsmuzMd_WLUF2JyEHO1eHM3GchKiXm8sjJNG3SVO3m79nD9xFMij7EQZs_Rx1Lyd0JW21OPx-ru4TeJ5Q1gKVY34yeSdVRl3Idd9G_KleDLqI7a7qxqMX1dGav6R8ZcD-QMrgrM6WbVe2zl4qmf6MKarC2NTmvi/s1100/photo_2025-11-01_14-33-17.jpg
អ្នកបានឃើញរូបរាងវា សរសើរពីគុណសម្បត្តិ និងកុម្ម៉ង់ទិញពីក្រុមហ៊ុន ដោយសារចង់ដឹងតើវាអាចធ្វើការងារផ្ទះបានច្រើនកម្រិតណា ប៉ុន្តែអ្នកខ្លះទៀតបែរជាបារម្ភពីបច្ចេកវិទ្យា AI បំពាក់លើមនុស្សយន្តធ្វើការងារផ្ទះ ។ ពួកគេសួរថា តើគួរធ្វើដូចម្តេចពេលវាមានបញ្ហា ឬមិនស្តាប់បញ្ជា ហើយក៏សម្លាប់ម្ចាស់ពេលកំពុងសម្រាន្តលក់ ៕

Zhao Lusi វិនិយោគខ្លាំងក្នុងបទចម្រៀងថ្មីជាមួយនឹងផលិតករកំពូល

0

ឈានចូលថ្ងៃទី៣១ ខែតុលា Zhao Lusi បានចេញបទចម្រៀងថ្មីជាភាសាអង់គ្លេសមានចំណងជើងថា «Black Veil Bride»។ អ្វីដែលទស្សនិកជនមានការចាប់អារម្មណ៍ផលិតករនៅពីក្រោយបទថ្មីរបស់តារាស្រីរូបនេះគឺធ្លាប់ធ្វើការឱ្យតារាល្បីៗជាច្រើនដូចជា Justin Bieber, DJ Snake , Camila Cabello ,BLACKPINK BTS រួមទាំងសិល្បករជាច្រើនទៀត
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxGjYrP77LhtWGi0SZ-OEOrjvi_WnwU-kbUzDAbsuHRUrwxNJHnva4V6ZShWdzl-LULBPFNEa7F3fCp89zv4ZBvsc1qjs-sjMQKA9ZvXY2_RR40x8atnz36UAYBb1Dvq65qX3MGE5lVbMPw5sKx1CFzctydzMD2EK0zR7G9fkYgg5asqNSNk74IiKrBaF/s1012/image_2025-10-31_16-07-17%20(2).png
ទោះបីជាធ្វើការជាតារាសម្តែងក៏ដោយ Zhao Lusi ត្រូវបានគេដឹងថានាងជាតារាដែលមានចំណង់ចំណូលចិត្តខាងតន្ត្រី។ នាងបានសម្ដែងបទចម្រៀងជាច្រើនបទហើយថែមទាំងចេញបទចម្រៀងផ្ទាល់ខ្លួនមួយចំនួនទៀតផង។ ដូច្នេះហើយមិនចម្លែកទេដែល Zhao Lusi បន្តចេញបទចម្រៀងថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលតន្ត្រីរបស់ Zhao Lusi លើកនេះ បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារតែការវិនិយោគខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7p93a6WUytEFOcdw3xWKzgQ8fcaaQd7poTPo4pn2AfxM5OsVLmQpXxyifH96xj575xMf4uYyukRGsiARVJXMHtnbZoYE7acaAFD-quTLVUgbviHW6_cKxaAVk53j2K5HvjMoRazKZkjGgy8mjrrwcdR6pxy7GB1zskirmlMTA43HgjSSM0cssHZ_7WoEy/s1280/image_2025-10-31_16-06-24%20(2).png
ក្រុមដែលនិពន្ធនិងផលិតបទចម្រៀង «Black Veil Bride» រួមមានផលិតករល្បីៗនៅក្នុងឧស្សាហកម្មតន្ត្រីអន្តរជាតិ។ Brian Lee គឺជាតន្ត្រីករ និងផលិតករដែលបានចូលរួមក្នុងការនិពន្ធបទចម្រៀងល្បីៗជាច្រើនដូចជា «Let Me Love You» របស់ Justin Bieber និង DJ Snake, បទ «Work From Home» របស់ក្រុម Fifth Harmony, បទ «Havana» របស់ Camila Cabello បទ «Americano» របស់ Lady Gaga , បទ Gone របស់ Rosé ។ តន្ត្រីករ Tushar Apte បានចូលរួមក្នុងការតែងបទ «Home» របស់ BTS, បទ «Love to Hate Me» របស់ក្រុម BLACKPINK បទ «No Candle No Light» របស់ Zayn Malik, Nicki Minaj…
លើសពីនេះបទចម្រៀង «Black Veil Bride» របស់ Zhao Lusi ក៏បង្ហាញពី Dan Trapp និង Leah Haywood ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDAk6RkvnpYLrTRkOra3JQPrhtgeIjMYN3ImPI0WxYfb3tCP1_Kg3sen11w4vi2dV0PcvI4anBb44O_Q37PJ67TNsABG0hB8QFZI0jyQRD9Gb8pRHG-GiQmN34GB0S9yOp6HGt9Uesi_FQObd2WR_XKhESHP9f6r0wgPwTHa1LJvSiOW_kRaqoVSVxGW9K/s1920/image_2025-10-31_15-46-54.png

កន្លងមកតារាស្រីរូបនេះតែងតែច្រៀងបទផ្អែមល្ហែមជាមួយនឹងបទភ្លេងសាមញ្ញ។ ប៉ុន្តែ «Black Veil Bride» គឺជាបទចម្រៀងបែបរាំដែលមានពណ៌រស់រវើក សាច់ភ្លេងខ្លាំង។ ក្នុងចម្រៀងនេះសម្លេងរបស់ Zhao Lusi គឺមិនអាចស្គាល់បានសម្រាប់មនុស្សជាច្រើន។ តារាស្រីរូបនេះក៏ទទួលបានការកោតសរសើរចំពោះការច្រៀងភាសាអង់គ្លេសដែលមានភាពប្រសើរឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7p93a6WUytEFOcdw3xWKzgQ8fcaaQd7poTPo4pn2AfxM5OsVLmQpXxyifH96xj575xMf4uYyukRGsiARVJXMHtnbZoYE7acaAFD-quTLVUgbviHW6_cKxaAVk53j2K5HvjMoRazKZkjGgy8mjrrwcdR6pxy7GB1zskirmlMTA43HgjSSM0cssHZ_7WoEy/s1280/image_2025-10-31_16-06-24%20(2).png
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតបានសម្ដែងការព្រួយបារម្ភព្រោះ Zhao Lusi ធ្លាប់ត្រូវគេនិយាយថានាងគ្មានទេពកោសល្យច្រៀង។ នាងធ្លាប់រងការរិះគន់ជាច្រើនលើកច្រើនសារ ចំពោះការសម្ដែងផ្ទាល់របស់នាង យ៉ាងលំបាក ដូច្នេះជាមួយនឹងបទចម្រៀងស្ទីលថ្មីនៃបទថ្មីនេះ Zhao Lusi នឹងពិបាកច្រៀងផ្ទាល់។ ទោះជាយ៉ាងនេះក្តី អ្នកគាំទ្ររបស់ Zhao Lusi នៅតែគាំទ្រសកម្មភាពរបស់តារាស្រីរូបនេះ។ ជាពិសេសក្នុងអំឡុងពេលដែលនាងកំពុងមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង៕

កម្ពុជា-ថៃឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល

0

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។ លទ្ធផលកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ជា៣ដំណាក់កាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirebITIB2h_ueE4-R5YA_PcrxYWSBqPS5za6Bck73aGpoKC5EGBEPwLJI4UlsQqjrPR1qgFsjxYqkeZKzx6nFo5iMK08OYbwhpDR4zi0thWgFEJ-brR8gsprG52MdNYTMFP-Sa9gUsljcnKdzFOPom5Lilgd6jio4ZtvULbYyQfvZYwL8WFR-XiMFEDXI7/s1280/photo_2025-11-01_11-58-31%20(2).jpg

កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែសម្រួលអាវុធនិងយុទ្ធោបករណ៍ បំផ្លិ.ចបំផ្លា.ញធុនធ្ងន់ រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា និងលោកឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ថៃ ក្រោមការចូលរួមសង្កេតការណ៍ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghGVEqAPDvGv9woeBoLrmuHovTezp_B13TAV5rwD_wOB5UyFUr6rKo7LwMLNbjeqm5NEAZj3gUKPa_Hi42GF3ihJTC9Yp2hJGIZlBMUZn-9Xfglia7ufyA_R8w9dqlsO9X92y95WNl8SjsnkzykGcIaKMeWJpRuGCovlnekXXohDVltX-CM1pGant5a6UQ/s1280/photo_2025-11-01_11-58-31.jpg
កិច្ចប្រជុំរៀបចំឡើងតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងតាមស្មារតី និងគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមនៃប្រទេសទាំង៤ ជំរុញឱ្យមានតម្លាភាព កសាងទំនុកចិត្ត និងគ្រប់គ្រងជំហរយោធាក្នុងតំបន់ប្រកបដោយទំនួលខុសត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMYjV9REVrvUMgQtc4tXYMpNrGGFJz5lJYZzWxoITNZYLD0FuyFAdo1BcRH5vws7SdFxW0cM8OzsCepq94UAKl8wCb1Q3Wbl30dVDOQlpOEgCNV8gHwyoDXlJhiXf0FfGlAcL-O_6fskv04xnio0m3Y6S3x1HXVls7GkyVW9bi-nnRSwXmDUretNNNX7V4/s1280/photo_2025-11-01_11-58-32.jpg
ដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម ក៏ដូចជាការសម្របសម្រួលវិធានការកសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល នៅក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុលោមតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeY-KNIzPk0dGi2cA1NVDuiw0RoH2-wpmxnd_dNv1mPRHaS80RZdAXgoQeqrLvEn_heMeyohmFm4uOHus0jWZ2cI47xqepakVVTEUJXggQjP8hsCVg6Bnl9Fh0PZbzmWXe0tLaRdcX9ARS8VAsZ5F0LOBfKsBJX6m6knUV1cMKevGbQUj1DtZ2ltxUR7Id/s1280/photo_2025-11-01_11-58-34%20(2).jpg

-ដំណើរការនៃការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី១ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

-ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី២ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង

-ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី៣ គឺមានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ៕

Lisa រងការវែ.កញែ.កក្រោយឪពុកចុងបង្ហាញកាយវិការស្និទ្ធពេក

0

រូបថតគ្រួសារនាពេលថ្មីៗនេះរបស់ Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យមានប្រតិកម្មចម្រុះលើអ៊ីនធឺណិត បន្ទាប់ពីឪពុកម្តាយរបស់នាងបានចូលរួមការប្រគំតន្ត្រីនៅប្រទេសកំណើត។ ការជួបជុំគ្រួសារដ៏កក់ក្តៅដែលបានកើតឡើងនៅខាងក្រោយឆាកបន្ទាប់ពីកម្មវិធី បានប្រែក្លាយទៅជាភាពចម្រូងចម្រាសដោយមិនបានរំពឹងទុក នៅពេលដែលរូបថតរបស់ Lisa ជាមួយម្តាយ និងឪពុកចុងរបស់នាងបានបង្ហោះនៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5XqU6JK6lQISWc2LXRKoHX8lR_JtLR6RbNAR1UtLVqrWc5HUuN7Yh2J1AXnFk5_60T7O0BunnLVwOBeUvAf53B_r3yN4LtZuCD9aO2lt7tb54OFfsL2hc5AqVeeDUahfbzYtiIfnyheAst_9Ic0FEGuuU1KH0eoBVk0ePCPB4HkDvCnGvXTpKifRZLAQ9/s680/image_2025-10-31_16-23-07.png
នៅក្នុងរូបភាពនោះ ឪពុកចុង Lisa ដែលជាមេចុងភៅជនជាតិស្វីសបានដាក់ដៃលើខ្នងខាងក្រោមរបស់តារាចម្រៀងរូបនេះរហូតដល់គូថនាង។ អ្នកទស្សនាមួយចំនួនបានអះអាងថា កាយវិការរបស់ឪពុក Lisa ហាក់ដូចជាមិនសមរម្យ។ អ្នករិះគន់ថាកាយវិការគឺហួសបន្ទាត់ ជាពិសេសលើស្ថានភាពរបស់ Lisa ជារូបតំណាងប៉ុបពិភពលោក និងលក្ខណៈសាធារណៈនៃរូបថត។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានសម្ដែងការមិនសប្បាយចិត្ត ដោយនិយាយថាពេលវេលាបែបនេះអាចត្រូវបានគេបកស្រាយខុស ហើយអាចប៉ះពាល់ដល់មុខមាត់របស់ Lisa។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp8skGrD_Iv3TpC28tb-_iaxF3CUHwh5i0AnOYE-y1D2z2vjR_q3LTcl1AaYjBE19ru465kNffJBHL7Stt01BrE8ESBtMsy9XiiJfcuRcAufxf6DA3TyfWNBWKbXo7j3W6PoZ_Z5upc9MC3QWe8yVv3PYtyvXVlTRDOY_LnQePRS_HjWIY3CBfQd1Dw8PM/s900/image_2025-10-31_16-23-05.png

ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានការពារដោយសង្កត់ធ្ងន់ទៅលើទំនាក់ទំនងជិតស្និទ្ធរវាង Lisa និងឪពុកចុងរបស់នាង។ អ្នកគាំទ្របានកត់សម្គាល់ថា អ្នកទាំងពីរតែងបង្ហាញក្តីស្រលាញ់ជាញឹកញាប់ពីការឱបទៅជាកាយវិការរួសរាយរាក់ទាក់ឆ្លុះបញ្ចាំងពីទំនាក់ទំនងឪពុកកូនស្រីដ៏កក់ក្តៅ ជាជាងអ្វីដែលមិនសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl1Gk2v_Y9ddNBi4ET2zcYBPf6vCyU7aY_yMitg1FgeDmrizb1GXP7LO6K_gYRo4HTxCYORMHQidzBWISqlSUx20IEggkIlDcZgeg4LDlYBAyWebic84ZtpY-SG7hWA6FsKK8IyUvfWgqt0-7wmj7B25PuHraUhpMkiDcQ2NLpiYzM5Gw8uTyYVLyJdcTK/s1075/image_2025-10-31_16-23-06.png

យ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានព្រមានថា ក្នុងនាមជាបុគ្គលសាធារណៈ Lisa គួរតែចងចាំពីរបៀបដែលរូបភាពបែបនេះអាចនឹងត្រូវបានគេយល់ឃើញជាសកល។ ជាមួយនឹងការជជែកដេញដោលនៅតែមាននិន្នាការនៅទូទាំងវេទិកា វាបម្រើជាការរំលឹកអំពីរបៀបដែលសូម្បីតែពេលគ្រួសារឯកជនអាចបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងពិភពនៃកិត្តិនាម K-pop ដែលត្រូវបានត្រួតពិនិត្យយ៉ាងលើសលប់៕

សោកស្តាយណាស់! សុភ័ក្រ កុសុម៉ា បាត់បង់កូនហើយ

0

ពិតជារឿងដ៏គួរឱ្យសោកស្តាយណាស់សម្រាប់ពិធីការិនីល្បីឈ្មោះ សុភ័ក្រ កុសុម៉ា និងស្វាមី ដែលត្រូវបាត់បង់កូនព្រោះតែទារកគ្មានបេះដូង។ កុសុម៉ា ថាព្រហ្មលិខិតពិតជាលេងសើចនឹងនាងណាស់ ខណៈពិធីការិនីរូបនេះបានពោលសូមទោសស្វាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNLoWK1rbQc1Ibu1nyiDgdMG1raLWnYbgR7o2ZxTzFka0sCmjDOw4TZ__bkcCPy6yh-TBvW1UWGhuIrmLvy-Z1iCcn5dDl1dVSdkeKk1zsVPpzMI67-ic0gv7rA6vpfQO9QyN2LpjsN5VJeo8QnpmlNUASQKOmem2Tj2K1xfAx0PujIxfsfgaIrQEgvkHu/s2048/image_2025-11-01_09-04-07.png

កាលពីយប់ថ្ងៃទី៣១ ខែតុលា ពិធីការិនី កុសុម៉ា បានប្រាប់មហាជនថានាងបានបាត់បង់កូនក្នុងផ្ទៃហើយបន្ទាប់ពីប្រកាសមានផ្ទៃពោះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ពិធីការិនីរូបនេះបានបង្ហាញថាដំបូងឡើយទារកគឺមានការលូតលាស់ប៉ុន្តែធំបន្តិចគ្មានបេះដូង។ ការចាប់កំណើតមករយៈពេលខ្លីនេះ កុសុម៉ា ថាព្រហ្មលិខិតពិតជាលេងសើចនឹងនាងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAgR5sZgeLzoS3-ysGLnVa9UtvVDI9xJAysrtOcmQ1fr5koR9QGasPelX1dy14WReySFdFOb6auYJWBaWvQB41gxPPLsISEs4hx_IA8XPz9aiwgeZIJnrm3YHSkeu7mD0tqR0bxp8A7qyYbevV-FY2AZ6U36Bje_Lyvsfp-tBjErTqXmW9Qvw5M3W7Zn8X/s2048/image_2025-11-01_09-04-11.png

អ្វីដែលកាន់តែរំជួលចិត្ត ការបាត់បង់កូននេះ កុសុម៉ា បានពោលពាក្យសូមទោសស្វាមី។ នាងបានសរសេរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «សូមទោសលោកប្តី»។ ជាមួយគ្នានេះពិធីការិនីល្បីឈ្មោះរូបនេះបានថ្លែងអំណរគុណដល់ទស្សនិកជនអ្នកគាំទ្រដែលតែងតែកំដរនាងមិនថាតែពេលសប្បាយឬពេលកើតទុក្ខនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgelUQa83LDVM0SFFUAW-jFr4csCmBvaG9YbsvUrT9NOtUc-T_v0Yrps7hv2BFHV07fNybdgAEpL5-lrBlAFz41qrEJQ39U5ioAcdcNaBPEACeZZashHSX5skg6bxIjP3jdsPPqxQBCYwAhsYJeJ_2pAB0nXHbjvY2d-quder6Utb5aXbUf3J-lwQF6N_dW/s2048/image_2025-11-01_09-04-07%20(2).png

អ្នកគាំទ្រនិងមិត្តរួមអាជីពសិល្បៈបានផ្តល់កម្លាំងចិត្តយ៉ាងច្រើនដល់ សុភ័ក្រ កុសុម៉ា សម្រាប់ការបាត់បង់កាដូដ៏មានអត្ថន័យសម្រាប់នាងនិងស្វាមី។ តារាចម្រៀង ចិត្ត កញ្ចនា បានលើកទឹកចិត្តថា «បងអើយរឹងមាំឡើងបង កុំពិបាកចិត្តពេកណាហើយថែរក្សាខ្លួន។ តិចទៀតក្មួយមកវិញហើយ មកវិញដោយសុខភាពល្អ ពេញលេញ »។ តារាចម្រៀង វីរៈនិច្ច បានខម្មិនថា «យល់អារម្មណ៍នេះច្បាស់ណាស់ រឹងមាំបង តិចទៀតយកវិញបានហើយ, តារាចម្រៀង ហ្សូណូ បានលើកទឹកចិត្តថា «រឹងមាំឡើងអូន អ្វីៗហ្នឹងល្អប្រសើរ »។ គង់ ច័ន្ទស្រីមុំ ថា «យល់អារម្មណ៍មួយនេះច្បាស់ណាស់រឹងមាំឡើងប្អូនបង កុំពិបាកចិត្តពេកណា ហើយថែរក្សាខ្លួនផង តិចទៀតក្មួយបងនិងមកវិញហើយ ថែមទាំងមកវិញដោយសុខភាពល្អ និងរឹងមាំដូចម៉ាក់ និងប៉ាគេចឹង ស៊ូៗអូន មានមនុស្សជាច្រើនរង់ចាំមើលស្នាមញញឹមរបស់អូនមកវិញណា»៕

អនុរដ្ឋមន្ត្រីការពារជាតិថៃថាជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើមិនអនុវត្តតាមទេនឹងមានអ្វីកើតឡើងមិនខាន

0

ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បាននិយាយទៅកាន់សារព័ត៌មានថា នេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទេនោះ នឹងមានអ្វីកើតឡើងមិនខាន ហើយថៃនឹងមិនបើកព្រំដែនឡើងវិញទេ ។

កាលពីថ្ងៃទី៣១ ខែតុលា នៅក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា នៅថ្ងៃនេះ (ថ្ងៃទី៣១ ខែតុលា) កងទ័ពភូមិភាគទី២ថៃបានធ្វើផដំណើរទៅចូលរួមកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ជាមួយយោធភូមិភាគទី៤កម្ពុជា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលកិច្ចប្រជុំថ្នាក់កងទ័ពនេះកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ។

ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាព កងទ័ពជើងគោកថៃបានប្រគល់ភារកិច្ចឱ្យកងទ័ពភូមិភាគទី២ថៃ ប្រជុំជាមួយកងទ័ពកម្ពុជា ដោយជជែកពីប្រធានបទ៤សំខាន់ ជាពិសេស ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នឹងប្រព្រឹត្តជា៣ដំណាក់កាល ដោយចាប់ផ្តើមដកអាវុធប្រភេទរ៉ុក្កែត និងកាំភ្លើងធំទំហំ១៥៥មីល្លីម៉ែត្រឡើងទៅក្នុងរយៈពេល២១ថ្ងៃ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ សង្កេតតាមដានថា តើភាគីទាំងពីរអនុវត្តតាមការព្រមព្រៀងដែរឬទេ ។ បើភាគីទាំងពីរអនុវត្តតាម ក្រុម AOT ប្រចាំកម្ពុជា-ថៃ នឹងបង្ហាញរបាយការណ៍លម្អិតថា តើភាគីទាំងពីរបានដកអាវុធអ្វីខ្លះ ។

ករណីពលរដ្ឋថៃនៅព្រំដែននិយាយថា ពួកគេជឿជាក់លើកងទ័ពថៃ ប៉ុន្តែមិនទុកចិត្តកម្ពុជាក្នុងកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីព្រំដែន គឺលោក Adul អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថា កម្ពុជាត្រូវតែដកអាវុធតាមការព្រមព្រៀងគ្នា ពីព្រោះនេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមទេ ចាំតែមើលចុះ នឹងមានអ្វីកើតឡើងមិនខាន ពីព្រោះភាគីទាំងពីរបានព្រមព្រៀងចាប់ពីថ្នាក់កំពូល (ថ្នាក់រដ្ឋាភិបាល) រហូតដល់ថ្នាក់កងទ័ពក្នុងការកំណត់ជំហានដកអាវុធ ។

ដោយឡែក រឿងព្រំដែន គឺថៃមិនបើកព្រំដែនដាច់ខាត ហើយពលរដ្ឋថៃមិនចាំបាច់ភ័យខ្លាចទេក្រោយពីអាវុធត្រូវបានដកចេញពីព្រំដែនរួចហើយ ភាគីទាំងពីរនឹងវាយតម្លៃរួមគ្នាម្តងទៀតថា តើភាពជាសត្រូវរវាងគ្នាដល់ពេលបញ្ចប់ហើយឬនៅ? ដើម្បីឱ្យភាគីទាំងពីរងាកមកសហការឆ្ពោះទៅរកសន្តិភាពនៅតំបន់ព្រំដែនយូរអង្វែង ។ ការដកអាវុធចេញពីព្រំដែនកម្ពុជា-ថៃ គឺត្រូវដកទាំងកងទ័ពផងដែរ ប៉ុន្តែមិនពាក់ព័ន្ធនឹងការដកកងកម្លាំងប្រយុទ្ធទ័ពសេះសំខាន់ ឬទ័ពថ្មើរជើងទេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។

កិច្ចប្រជុំមានគោលបំណងពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ។ កិច្ចប្រជុំឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ៕