ថ្មីៗនេះអ្នកនាង អ៊ឹង គីមលាង បានធ្វើឱ្យសាធារណជនដែលតាមដានវិស័យសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកូនស្រីថៅកែហង្សមាសរូបនេះបានចេញមកបង្ហោះសំណេរជាបន្តបន្ទាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា តារាចម្រៀង និងភាពយុត្តិធម៌ដែលផលិតកម្មហង្សមាសគួរទទួលបាន។ ក្នុងនោះមានសំណេរមួយដែលជំរុញចិត្តឱ្យតារាចម្រៀង សុខ សីឡាលីន និងពិធីការិនីល្បីឈ្មោះ ចាន់ កែវនិមល បញ្ចេញមតិឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8feA8S-Z-vSMz1DsVxc7pCDXy8uls8Rhh-rAnnepbaWmQGkeKvfttnYxo-USQg1D_OA3y_iLT9jHmbpwkzmH0qh-gLMDeVWTfukKPHJjHGAJJDCuwVG0WrieAB1zZH0LrfzFNjU6XUu2UYWLk-W3w3ORxG6CV-trdOhXamC_tJL57gnsn95UStgeAygUZ/s2048/image_2025-11-15_08-37-16%20(2).png
អ្នកនាង អ៊ឹង គីមលាង បានបង្ហោះសំណេរកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ថា «ពេលតារាល្បី គេថាដោយសារទេពកោសល្យពីកំណើត ចុះលុយក្រុមហ៊ុនបោះដើមទុនក្នុងការផលិត គ្រូភ្លេង អ្នកដឹកនាំ ក្រុមការងារផ្សេងៗ សម្ភាៈឧបករណ៍ អ្នកណាបើកលុយឱ្យពួកគាត់?»។ សំណេរនេះបានទាក់ទាញឱ្យពិធីការិនី ចាន់ កែវនិមល បញ្ចេញមតិថា «សមត្ថភាព+ទេពកោសល្យ ជារឿងល្អដែលអាចឱ្យយើងមានអនាគត តែបើគ្មានការមើលឃើញនិងផ្តល់ឱកាសពីក្រុមហ៊ុនសួរថាអនាគតមានទេ? នេះជាសំណួរដែលខ្ញុំតែងរម្លឹកខ្លួនឯងជានិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJFWHvon2ZGE0C5dxovckzqeTUIEFSfS-9edoPPgkKM0DTfZfMEizDbcT7nhfsK7yaK87RD-LxOvUg75ISI5QeoXdDNqTTxzNX6Ku99LDzIpIhB7S-wylJNoVIKtsXC749Zt-RcEcEu6NPT9qAHnbnjHaiJAEA2XTSgx4RkEQagufWq4Tt3N5B5gWi5Y56/s714/image_2025-11-15_08-26-42%20(2).png

ងាកទៅកាន់តារាចម្រៀង សុខ សីឡាលីន ក៏បានចែករំលែកខ្លឹមសារមួយទាក់ទងនឹងការបង្ហោះរបស់កូនស្រីថៅកែហង្សមាសនូវសំណេរខាងលើនេះដោយភ្ជាប់មកជាមួយនឹងសម្តីថា «នេះជាអ្វីដែលនៅក្នុងបេះដូងខ្ញុំរហូតមក ខ្ញុំគោរពឱ្យតម្លៃ សូម្បីតែអ្នកវៃក្តារ ពន្លឺបច្ចេកទេស ព្រោះគាត់ជាមែកធាងនៃការងារមួយ ដែលនាំឱ្យរូបភាពរបស់ខ្ញុំស្អាត មានគុណភាព ចេញជាបទចម្រៀងវីដេអូ ឱ្យបងប្អូនគាំទ្រមកដល់សព្វថ្ងៃ (និយាយទូទៅមិនចំពោះ) សម្រាប់តែចិត្តគំនិតរបស់នាងខ្ញុំផ្ទាល់»៕