Home Blog Page 2029

រើសឪឡឹកមួយដើម្បីដឹងថា តើអ្នកជាមនុស្សងប់ងុលនឹងរឿងស្នេហាឬទេ?

0

ឪឡឹកដែលអ្នករើស នឹងបង្ហាញថា តើអ្នកជាមនុស្សងប់ងុលនឹងស្នេហាឬអត់។

រូប A
អ្នកមិនមែនងប់ងុលនឹងស្នេហាឡើយ។ ទោះបីអ្នកចាត់ទុកស្នេហាជារឿងសំខាន់ក៏ដោយ តែអ្នកនឹងមិនបោះបង់មិត្តភាព គ្រួសារ ដើម្បីស្នេហាឡើយ។ សម្រាប់អ្នកយល់ថា មិនមែនស្នេហាមួយមុខសំខាន់ទេ នៅមានរឿងច្រើនទៀតដែលសំខាន់។ អ្នកជាមនុស្សច្បាស់លាស់ មិនងាយជឿនរណាផ្តេសផ្តាសឡើយ ហើយអ្នកក៏មិនងាយប្រគល់បេះដូងទៅនរណាងាយដែរ។ បើអ្នករកឃើញមនុស្សដែលអ្នកស្រលាញ់ អ្នកនឹងគោរពព្រមទាំងយល់ពីគេ តែបើអ្នកដឹងថាគេគ្រាន់បោកប្រាស់អ្នក នោះអ្នកនឹងដកខ្លួនចេញភ្លាម។Surprising Side Effects of Eating Watermelon

រូប B
អ្នកជាមនុស្សប្តូរផ្តាច់នឹងស្នេហា ហើយបើស្រលាញ់នរណាគឺមិនលេងសើច។ ពេលខ្លះ អ្នកសុខចិត្តបោះបង់សេចក្តីសុខខ្លួនឯងដើម្បីស្នេហា។ សម្រាប់អ្នកគិតថា ស្នេហាជាវត្ថុមួយមិនអាចខ្វះបាន ដូច្នេះត្រូវយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួននិងស្មោះត្រង់។ ដរាបណាមនុស្សដែលអ្នកស្រលាញ់ចង់បានអ្វីមួយ អ្នកនឹងធ្វើឲ្យគេដោយគ្មានលក្ខខណ្ឌ។ អ្នកមិនធ្លាប់គិតថា មនុស្សដែលអ្នកស្រលាញ់គេចាកចោលអ្នកឡើយ។ សរុបទៅ អ្នកជាមនុស្សងប់ងុលនឹងស្នេហា។Surprising Side Effects of Eating Watermelon

រូប C
អ្នកងប់ងល់នឹងស្នេហា គ្រាន់តែបានឃើញមុខមនុស្សដែលអ្នកស្រលាញ់ ក៏អ្នកអស់ចិត្តដែរ។ ចង់នរណានិយាយអីក៏អ្នកមិនជឿ អ្នកជឿតែមនុស្សដែលអ្នកស្រលាញ់ប៉ុណ្ណោះ។ លើសពីនេះ អ្នកមើលឃើញគេល្អគ្រប់១០ រហូតមិនធ្លាប់គិតថាគេនឹងបោកប្រាស់អ្នក។ ក្នុងរឿងស្នេហា អ្នកមិនងាយដើរចេញពីនរណាទេ លុះត្រាតែអ្នកបានឃើញកំហុសគេផ្ទាល់ភ្នែក ទើបអ្នកព្រមជឿដោយខ្លួនឯង។ តាមពិត នរណាបានអ្នកជាសង្សារគឺសំណាងអ្នក ព្រោះអ្នកស្រលាញ់គេខ្លាំងនិងស្មោះអស់ពីចិត្ត៕Summer Tips: How To Tell If Your Watermelon Is Ripe And Sweet - NDTV Food

ប្រទេសប៉ាណាម៉ា រឹបអូសគ្រឿងញៀនរាប់តោន ​ដែលបំបែកកំណត់ត្រាពីរឆ្នាំជាប់ៗគ្នា

0

បរទេស៖ ក្លាយជាប្រវត្តិសាស្ត្រ ក្រោយក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ អំពីការរឹបអូសបានគ្រឿងញៀនក្នុងចំនួនជាច្រើន ដែលជាកំណត់ត្រាក្នុងឆ្នាំនេះ។

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារពត៌មានរ៉យទ័រ បានឱ្យដឹងថា ទីក្រុងប៉ាណាម៉ា ប្រទេស ប៉ាណាម៉ា សម្រាប់ឆ្នាំនេះបានបង្ហាញពីឥទ្ធិពលនៃការរឹបអូសនូវគ្រឿងញៀតដ៏ច្រើនជាប្រវត្តសាស្ត្រក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។

ក្នុងនោះត្រូវបានគេដឹងថាចំនួននៃគ្រឿងញៀនដែលត្រូវបានគេរឹបអូសនេះមា​នចំនួន ១២៦,៥ តោនដែលភាគច្រើនជាកូកាអ៊ីន។ដោយក្នុងចំណោមនោះមានថ្នាំសរុប ២៣ តោនត្រូវបានគេរកឃើញក្នុង កុងតឺន័រមួយនៅឆ្នេរសមុទ្រអាត្លង់ទិកជាមួយនឹងគោលដៅបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប។

ការចុះប្រតិបត្តិនៃការរឹចអូសនេះគឺបានដោះស្រាយការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ពីទឹកដីប្រទេសទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ហើយប្រទេសប៉ាណាម៉ាគឺជាចំណុចនៃប្រទេសសម្រាប់ការឆ្លងកាត់នូវគ្រឿងញៀនដ៏សកម្ម ហើយអ្វីដែលអាជ្ញាធរបង្ក្រាបគឺជាការចុះប្រតិបត្តិការស្ទាក់ចាប់។

គួររំលឹកផងដែរថាការរឹបអូសគ្រឿងញៀនក្នុងប្រទេសនេះត្រូវបានធ្វើឡើងក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាង ៤៧១ លើករួចមកហើយ រួមទាំងការចាប់ខ្លួនជនល្មើសសរុបចំនួន ៦១៩ នាក់ ក្នុងនោះមានជនជាតិប៉ាណាម៉ា ៤១៥ នាក់ និង ២០៤ នាក់មកពីប្រទេសផ្សេងៗ៕ ប្រភព៖ Dailynews

 

 

អគ្គិភ័យឆេះឧបករណ៍ភ្លេងខ្ទេចគ្មានសល់ ក្នុងបន្ទប់សាលាដ៏ល្បីមួយកន្លែង ខាតបង់អស់រាប់លានបាត

0

ប្រទេសថៃ៖ មានហេតុការណ៍អគ្គិសភ័យឆេះបន្ទប់ភ្លេងរបស់សាលាមួយកន្លែងដែលបណ្ដាលឱ្យឧបករណ៍ភ្លេងជាច្រើន ត្រូវបានឆាបឆេះខ្ទេចគ្មានសល់ទាំងកណ្ដាលយប់ ដោយគិតជាទឹកប្រាក់នៃការខូចខាតអស់ជាង១០ លានបាត។

នៅវេលាម៉ោង ១ និង ៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍អំពីហេតុការណ៍នៃគ្រោះអគ្គិភ័យឆាបឆេះបន្ទប់ដាក់ភ្លេង ដែលជាអគារស្តុកឧបករណ៍ភ្លេងក្នុងសាលាដ៏ល្បីមួយកន្លែង ស្ថិតក្នុងខេត្ត នគរ ស៊ី ថាមរ៉ាត់ (Nakhon Si Thammarat)នៃប្រទេសថៃ។

ហេតុការណ៍ដ៏អាក្រក់នេះផងដែរ លោកវរសេនីយ៍ទោ រឹង ឆៃ ខារឿង អធិការរងស៊ើបអង្កេត ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងតំបន់បានលើកឡើងថា បន្ទាប់ពីមានការរាយការណ៍ពីដំណឹងនេះរួចមកលោកក៏បានរៀបចំរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងប្រញាប់ប្រញាល់ទៅបាញ់ទឹកពន្លត់ភ្លើងជាបន្ទាន់ដោយប្រើអស់រយៈពេល២ ម៉ោងទើបស្ងប់។

ជាមួយគ្នានោះប្រភពដដែលបានបញ្ជាក់ថាក្នុងឧបទ្ទវហេតុនៃភ្លើងឆេះនេះបានបណ្ដាលឱ្យ ឧបករណ៍ភ្លេងផ្សេងៗជាច្រើន ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ហើយការប៉ាន់ស្មានជាបឋមនៃការខូចខាតមិនតិចជាង ១០ លានបាត ឬ ប្រហែល ២៨៧,៩០៦ដុល្លារ។

យ៉ាងណាមិញជាជំហានដំបូងគេបានសន្និដ្ឋានថា ភ្លើងឆាបឆេះអាចបណ្ដាលមកពីមូលហេតុឆ្លងចរន្ត អគ្គិសនី ​ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការសម្របសម្រួលជាមួយប៉ូលិសដោយបានចុះមកពិនិត្យ កន្លែងកើតហេតុ ដើម្បីរកភស្តុតាង និងមូលហេតុ នៃការឆេះយ៉ាងលម្អិតម្តងទៀត មុននឹងចាត់វិធានការផ្លូវច្បាប់បន្ត៕ ប្រភព៖ Dailynews

អគ្គនាយកក្រុមហ៊ុនសាងសង់នាវាដ៏ចំណាស់ និងធំជាងគេនៅរុស្ស៊ី បានស្លាប់យ៉ាងអាថ៌កំបាំង

0

អន្តរជាតិ៖ ក្រុមហ៊ុនសាងសង់នាវាដ៏ធំមួយរបស់រុស្ស៉ី ដែលមានជំនាញខាងសាងសង់នាវាមុជទឹកមិនមែនដើរដោយថាមពលនុយក្លេអ៊ែរ បានប្រកាសថាអគ្គនាយករបស់ខ្លួន បានទទួលមរណភាពភ្លាមៗ នៅអាយុ៦៦ឆ្នាំ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់បានដឹកនាំក្រុមហ៊ុនរយៈពេលជាង១១ឆ្នាំ ដោយមិនបានបញ្ជាក់ពីមូលហេតុស្លាប់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុន អេដមីរលធី ស៊ីបយ៉ាដ (Admiralty Shipyards) ដែលមានមូលដ្ឋានស្ថិតនៅភាគខាងលិចទីក្រុង សាំង ភីតធឺស្បឺគ (St Petersburg) បានប្រកាសពីមរណភាពលោក អាឡិចសាន់ដឺ ប៊ូហ្សាកូវ (Alexander Buzakov) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ លោក ប៊ូហ្សាកូវ បានកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន Admiralty Shipyards ចាប់តាំងពីខែសីហា ឆ្នាំ២០១២មក។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រុមហ៊ុនក៏បានរំឮកឡើងវិញផ​ងដែរពីសមិទ្ធផលដែលោក ប៊ូហ្សាកូវ សម្រេចបានដូចជាការរក្សាបាននូវកំពុងនៃការបញ្ជាទិញ នាវាមុជទឹក ទូទៅធម្មតា នាវាចម្បាំង និងយានសម្រាប់ផែទឹកជ្រៅជាដើម ដោយវាគឺជាកន្លែងផលិតកប៉ាល់ចំណាស់ជាងគេ និងធំជាងគេមួយនៅក្នុងប្រទេសរុស្ស៊ី ដែលមានឯកទេសជាចម្បងក្នុងការកសាងនាវាមុជទឹកគ្មាននុយក្លេអ៊ែរសម្រាប់កងទ័ពជើងទឹករុស្ស៊ី។

ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី តាស (TASS)​ ក្រុមហ៊ុន Admiralty Shipyards នេះហើយដែល ទទួលបន្ទុកជួសជុលកែលម្អនាវាមុជទឹក Kilo-class ដើរដោយថាមពលម៉ាស៊ូតមានសមត្ថភាពបាញ់មីស៊ីលគ្រូសកាលីប (Kalibr)។ រុស្ស៉ីកាលពីខែមេសាកន្លងទៅ បានប្រើប្រាស់នាវាមុជទឹកដោយម៉ាស៊ូតមួយគ្រឿង នៅក្នុងតំបន់សមុទ្រខ្មៅ ដើម្បីវាយប្រហារលើគោលដៅយោធា ក្នុងប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលកាលីប។

គួរបញ្ជាក់ថា លោក អាឡិចសាន់ដឺ ប៊ូហ្សាកូវ បានបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៨០ ហើយលោកមានបទពិសោជន៍ជាង ៤០ឆ្នាំ ខាងសាងសងនាវា រីឯទីក្រុង សាំង ភីតធឺស្បឺគ គឺជាទីកន្លែងកំណើតរបស់ប្រធានាធិបតីរុស្ស៉ី លោក ពូទីន​​៕

ត្រូវដឹង! តម្លៃនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមមុខជំនាញនីមួយៗ

0

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ​បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើស ឬចុះឈ្មោះនិស្សិតឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី​១) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្នាក់បង់ថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។

ដោយឡែកចំពោះតម្លៃសិក្សាទៅតាមមុខជំនាញនីមួយៗ មានដូចក្នុងតារាងខាងក្រោម ៖

 

ទំនាក់ទំនងនឹងកាន់តែរឹងមាំឡើងដោយតិចនិក៤យ៉ាង សម្រាប់គូស្នេហ៍ដែលចង់បានភាពយូរអង្វែង

0

ស្រលាញ់គ្នាឲ្យបានយូរអាចជារឿងលំបាក នៅពេលដៃគូមិនយល់ពីគ្នា។ ខាងក្រោមនេះជាគន្លឹះជួយឲ្យស្នេហាកាន់តែផ្អែមល្ហែមនិងរក្សាបានភាពយូរអង្វែងជាមួយគ្នាបាន។

១ ចំណាយពេលជាមួយគ្នាឲ្យបានច្រើន

ប្រសិនបើអ្នកចង់បានទំនាក់ទំនងមួយរឹងមាំ វាមិនពិបាកនោះទេ គ្រាន់តែបែងចែកពេលវេលាឲ្យច្បាស់លាស់ និងចំណាយពេលធ្វើសកម្មភាពអ្វីមួយជាមួយគ្នា។ ទម្លាក់ទូរសព្ទដៃចុះ ហើយអង្គុយស្តាប់និងជជែកគ្នា ទៅមើលកុនឬញ៉ាំអីជាមួយគ្នា ដោយគ្មានការសម្លឹងមើលតែទូរសព្ទ។ ទាំងនេះនឹងធ្វើឲ្យអ្នកយល់ថាការចំណាយពេលជាមួយសង្សារ ពិតជាមានន័យណាស់។Have Fun! The Importance of Play in Couple Relationships | USU

២ ចេះសរសើរដោយស្មោះនៅពេលម្ខាងទៀតធ្វើអ្វីមួយល្អ
គូស្នេហ៍ខ្លះ ពេលស្រលាញ់គ្នាយូរទៅ ស្គាល់ពីគ្នាអស់សូម្បីពោះវៀនពោះតាំង ដែលជាហេតុធ្វើឲ្យគេពិបាកហាមាត់ពេលឃើញដៃគូធ្វើរឿងអ្វីមួយល្អ។ យ៉ាងណាក្តី អ្នកមិនត្រូវធ្វើបែបនេះទេ ព្រោះវាជាគុណវិបត្តិ អ្នកគួរតែចេះនិយាយសរសើរដោយស្មោះចេញពីចិត្ត នោះនឹងធ្វើឲ្យម្ខាងទៀតសប្បាយចិត្ត ហើយមោទកភាពដែរ។

៣ ទោះមិនមែនថ្ងៃពិសេស ក៏អាចធ្វើរឿងភ្ញាក់ផ្អើលសម្រាប់គ្នាបានដែរ
រកអ្វីថ្មីធ្វើជាមួយគ្នា ដោយមិនបាច់រំពឹងអ្វីច្រើនពីដៃគូម្ខាងទៀតឡើយ។ មិនបាច់ទាល់តែដល់ថ្ងៃពិសេស ចាំធ្វើរឿងសប្បាយជាមួយគ្នាទេ ថ្ងៃណាក៏បានដែរ វានឹងក្លាយជាពណ៍ស៊ីជម្ពូគ្រប់ពេលសម្រាប់គូរបស់អ្នក។9 Things Highly Happy Couples Talk About - Talkspace

៤ កុំដាក់ភាពស្មុគស្មាញឲ្យម្ខាងទៀត
ប្រសិនបើអ្នកមានអារម្មណ៍ថា សង្សារកំពុងមិនសប្បាយចិត្តរឿងអី យ៉ាងហោចអ្នកគួរសួរនាំគេ មិនគួរធុញឬរករឿងគេថែមឡើយ។ ការដែលបន្ថែមភាពស្មុគស្មាញដល់ម្ខាងទៀត មានតែធ្វើឲ្យទំនាក់ទំនងប្រែជាតុកសិក មិនចុះសម្រុងគ្នា អត់សប្បាយចិត្ត រហូតដល់ម្នាក់ៗចង់នៅតែឯង។ ដូច្នេះកុំធ្វើបែបនេះអី វាមិនល្អទេ៕

សម្ដេចតេជោ ហ៊ុន សែន៖ មិនប្រាកដថាសិស្សនិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E ទេ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តសិស្សដែលបានប្រឡងបាក់ ឌុបទោះបីជានិទ្ទេសណាក៏ដោយ សំខាន់គឺសិស្សទាំងអស់គ្នាបានជាប់។

ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មិនប្រាកដទេថា សិស្សទទួលបាននិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E នៅថ្នាក់សាកលវិទ្យាល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-P16195KhYpL_q8ZdtRU0Suh07ggsoVsuoDcZT6bv9wxhWrAA72cehe8KiI97CMkYD484uk6sZc8ca748ru56zbgNPs25au8k5fxigNumFWpPC2Jy3G5-jEmSCD2oax8uTTF5qvjcJqqjc9VhTFliGaixOtyTujbDi3uT0X8Ao5LC5lhnjRFe5dY/s1190/photo_2022-12-26_09-40-35.jpg

សម្ដេចថា សិស្សដែលជាប់បាក់ឌុបគឺមានសិទ្ធិដូចគ្នាទាំងអស់ក្នុងការចូលរៀនសាកលវិទ្យាល័យ មិនថាសិស្សនិទ្ទេស A ឬ E នោះទេ។

សម្ដេចបានលើកឡើងថា កូនៗត្រូវផ្ដោតគោលដៅប្រលងគឺដើម្បីអីគឺជាប់បាក់ឌុប។ ពេលជាប់ហើយយើង នឹងមានតម្រូវការចូលមហាវិទ្យាល័យ រឿងនិទ្ទេសជារឿងមួយ។

ជាមួយគ្នានោះសម្ដេចតេជោ បានអំពាវដល់សិស្សដែលប្រឡងមិនជាប់ឱ្យខិតខំសិក្សា និងចូលប្រឡង ម្ដងទៀតនៅឆ្នាំក្រោយ ខណៈជំរុញឱ្យសិស្សចូលរៀនបរិញ្ញាបត្ររងដើម្បីត្រៀមចូលរៀនបរិញ្ញាបត្រផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio0x-omZ-ux-Mn1OAvEwNr7xw0lioJPSbqAUG5AHaKx-Abd9QC5z6g2utIhg54zkQDExyvhZ_hmOMXtSQVmdvCbs40MMyHQv5H4Qa7trTX57NQDgqaTPiTT1dq5Sn6iQDksI21RI0JdxETvjCjOTu1kq-Ix1jn9ZNSJTok0iiM7YfsDTaHDbxGCqjH/s720/photo_2022-12-26_09-41-18.jpg

ផ្ទុះរថយន្តដឹកហ្គាសយ៉ាងខ្លាំងក្លា បង្កឱ្យមានអ្នកស្លា.ប់រាប់សិបនាក់នៅអាហ្វ្រិក

0

បរទេស៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីមានការផ្ទុះដ៏ខ្លាំងក្លាមួយនៅក្នុងរថយន្តដឹកហ្គាសមួយនៅជិតមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលបានបណ្តាលឱ្យមនុស្សចំនួន ១០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។

នាពេលថ្មីៗកន្លងទៅនេះទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីឧបទ្ទវហេតុនៃរថយន្តដឹក ហ្គាសមួយគ្រឿងដែលបានព្យាយាមបើកកាត់ផ្លូវក្រោមស្ពានមួយ ក្នុងទីក្រុង Boksburg នៃអាហ្វ្រិកខាងត្បូង ស្រាប់តែនៅវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ បែរជាជាប់គាំងនៅក្រោមស្ពាន ដោយសារតែកម្ពស់នៃរថយន្តខ្ពស់ពេកមិនអាចទៅមុខរួច។

តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំងនោះគឺស្រាប់តែមានការផ្ទុះយ៉ាងខ្លាំងក្លា មុនពេលមានភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅកើតឡើង។

ជាមួយគ្នានោះផងដែរក្នុងហេតុការនេះ មានមនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងប្រហែល ៤០នាក់ទៀតផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះនេះ ហើយការផ្ទុះនេះផងដែរស្ថិតនៅចម្ងាយត្រឹមតែ ១០០ម៉ែត្រពីមន្ទីរពេទ្យ Tambo Memorial ដែលបណ្តាលឲ្យពិដានមន្ទីរពេទ្យបានដួលរលំ រហូតដល់បុគ្គលិកត្រូវប្រញាប់ជម្លៀសអ្នកជំងឺចេញពីអាគារជាបន្ទាន់។

ក្នុងនោះក៏មានក្រុមអ្នកជួយពន្លត់អគ្គិភ័យនាំយករថយន្តទឹកមកធ្វើការគ្រប់គ្រងភ្លើងយ៉ាងប្រញាប់ប្រញាល់។

ទោះជាយ៉ាងណាក្រុមមន្ត្រីមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់ អាចកើនឡើងបន្ថែមទៀត និងបានបញ្ជាក់ថាមនុស្សចំនួន ១៩ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យ៉ាងណាមិញ បើតាមអ្នកនាំពាក្យទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់បានបន្ថែមថា រថយន្តដឹកប្រេង នេះបានឆាបឆេះដោយសារការកកិតនឹងស្ពានរហូតបង្កការផ្ទុះមួយកើតឡើង ហើយការខូចខាតកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ត៕ ប្រភព៖ Thairath

 

សាកសពនាវិកថៃ ៣នាក់ទៀតត្រូវបានទាញចេញពីទឹក ខណៈ១១នាក់ទៀតបន្តបាត់ខ្លួន

0

ថៃ៖ កងទ័ពជើងទឹកថៃបានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៥ធ្នូថា សាកសពនាវិក ៣នាក់ទៀតត្រូវបានទាញចេញពីទឹក ក្រោយឧបទ្ទវហេតុលិចនាវាចម្បាំង នៅឯឈូងសមុទ្រថៃ កាលពីមួយសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

ជាមួយការរកឃើញនេះ នាំឲ្យចំនួនសាកសពដែលបានរកឃើញរហូតមកទល់ពេលនេះ មានចំនួន១៨នាក់ហើយ ខណៈនាវិកចំនួន​១១នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា នាវាចម្បាំងធុនតូច ឈ្មោះ អេកធីអឹមអេស សុខោទ័យ (HTMS Sukhothai)
ដែលមានផ្ទុកនាវិកសរុប១០៥នាក់ បានជួបបញ្ហាគាំងគ្រឿងម៉ាស៉ីនកាលពីថ្ងៃទី ១៨ ខែធ្នូ ហើយលិចនៅចម្ងាយខ្ទង់ ៣៧គីឡូម៉ែត្រពីខេត្តប្រជួបគីរីខន្ធ (Prachuap Khiri Khan) ភាគខាងត្បូងប្រទេសថៃកំលុងពេលមានព្យុះបោកបក់ខ្លាំង។

ជាមួយប្រតិបត្តិការចល័តនាវា យន្តហោះ និងឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង សម្រាប់ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ យោធាថៃអាចទាញនាវិក ៧៦នាក់បានរួចរស់ជីវិតពីរលក ៕

សភាអាមេរិក អនុម័តការចំណាយរបស់រដ្ឋាភិបាល កើនដល់១,៧ពាន់ពាន់លានដុល្លារ

0

រដ្ឋធានីមូស្គូ៖ សភារបស់សហរដ្ឋអាមេរិក បានអនុម័តការចំណាយរបស់រដ្ឋាភិបាល នៃប្រទេសមហាអំណាចកំពូល នៅលើលោក ទាំងសេដ្ឋកិច្ច និង យោធា សម្រាប់ឆ្នាំ២០២៣ កើន១,៧ពាន់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqmU3mTsDnO0bXb0s1qQ3tKUBcWNVQnVf_Ha3wu3dGB0s6mBB7iFFjqrNITIA8_P-YPuLQSyIdoClYp5YcsXeH8LVL4VpYkSB52Go9mOeXU9Jpv1Tus9ypGhc7nRbquCle4mTg2hpxBQAWzafez37OM1R6ygBOmHbhs_0OUpHxnIjODBiiRrRW21U2/s1280/photo_2022-12-26_08-38-23.jpg

បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ថា សភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ចំណាយដ៏មហិមា កើនដល់១,៧ពាន់ពាន់លានដុល្លារ (($1.7Trillion= $1 700 000 000 000)។ កញ្ចប់លុយដ៏មហាសាលនេះ អាចអនុញ្ញាតដល់រដ្ឋាភិបាល ផ្ដល់មូលនិធិដល់ទីភ្នាក់ងារសំខាន់ទាំង សម្រាប់ប្រតិបត្ដិការ និង ផ្ដល់ជំនួយបន្ទាន់ សម្រាប់ប្រទេសអ៊ុយក្រែន និង ការដោះស្រាយបញ្ហាគ្រោះមហន្ដរាយ បង្កឡើង ដោយធម្មជាតិផងដែរ។ ការអនុម័តកញ្ចប់ថវិកានេះ នឹងបន្ដបញ្ជូនទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីចុះហត្ថលេខា ឲ្យក្លាយជាច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZnKJpe1mGyu9IIJEpYTbz7PpLEA8pU_c5ZTjY5nGyJkzT1E9JYBLjbl_z7uKourCHTmLnp_wG090xlPxjvz1YgjTh7wz6_FXy5a2DhhqWUBhlFyp0Fi7oT4og75ICTpp_snU50v3udGwrAVK59GJCu0fAY-fwsxRMSqmqlt_RXTgRufbOC2fIAXix/s1280/photo_2022-12-26_08-38-23%20(2).jpg

ការអនុម័តលើការចំណាយដ៏ធំ សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ពីសភាសហរដ្ឋអាមេរិកនោះ រួមមាន ទឹកប្រាក់ទំហំ៧៧២,៥ពាន់លានដុល្លារ សម្រាប់កម្មវិធីចាយវាយ នៅក្នុងប្រទេស ដែលមិនមែនផ្ដោតលើវិស័យការពារជាតិ និង ៨៥៨ពាន់លានដុល្លារ ជាមូលនិធិ សម្រាប់វិស័យការពារជាតិ។ កញ្ចប់ថវិកាទាំងនេះ ក៏រាប់បញ្ចូលទាំងជំនួយសង្គ្រោះបន្ទាន់ ប្រហែល៤៥ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន និង សម្ពន្ធមិត្តណាតូ ហើយប្រហែល៤០ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ មានដូចជា ខ្យល់ព្យុះ ភ្លើងឆេះព្រៃ និង ទឹកជំនន់ …ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKmLE4UU4all-vEBA9nhXyv-c0oh1FVDEV8Urai2UHz7b5K_O_2JckWBQDfqK5rkU1OmYoct9mFlivAa2j2qoExL-wZTLRFEiH7CSMeTaMLtj4QzGYh0Hm7s1SeaRfRLewtlOdT0oQqDR-NYVuY4aG_J6tS_TOYmtglvHT7KAnNTm7SDUezN8rO0LN/s1024/photo_2022-12-26_08-38-20.jpg