ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តសិស្សដែលបានប្រឡងបាក់ ឌុបទោះបីជានិទ្ទេសណាក៏ដោយ សំខាន់គឺសិស្សទាំងអស់គ្នាបានជាប់។

ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មិនប្រាកដទេថា សិស្សទទួលបាននិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E នៅថ្នាក់សាកលវិទ្យាល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-P16195KhYpL_q8ZdtRU0Suh07ggsoVsuoDcZT6bv9wxhWrAA72cehe8KiI97CMkYD484uk6sZc8ca748ru56zbgNPs25au8k5fxigNumFWpPC2Jy3G5-jEmSCD2oax8uTTF5qvjcJqqjc9VhTFliGaixOtyTujbDi3uT0X8Ao5LC5lhnjRFe5dY/s1190/photo_2022-12-26_09-40-35.jpg

សម្ដេចថា សិស្សដែលជាប់បាក់ឌុបគឺមានសិទ្ធិដូចគ្នាទាំងអស់ក្នុងការចូលរៀនសាកលវិទ្យាល័យ មិនថាសិស្សនិទ្ទេស A ឬ E នោះទេ។

សម្ដេចបានលើកឡើងថា កូនៗត្រូវផ្ដោតគោលដៅប្រលងគឺដើម្បីអីគឺជាប់បាក់ឌុប។ ពេលជាប់ហើយយើង នឹងមានតម្រូវការចូលមហាវិទ្យាល័យ រឿងនិទ្ទេសជារឿងមួយ។

ជាមួយគ្នានោះសម្ដេចតេជោ បានអំពាវដល់សិស្សដែលប្រឡងមិនជាប់ឱ្យខិតខំសិក្សា និងចូលប្រឡង ម្ដងទៀតនៅឆ្នាំក្រោយ ខណៈជំរុញឱ្យសិស្សចូលរៀនបរិញ្ញាបត្ររងដើម្បីត្រៀមចូលរៀនបរិញ្ញាបត្រផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio0x-omZ-ux-Mn1OAvEwNr7xw0lioJPSbqAUG5AHaKx-Abd9QC5z6g2utIhg54zkQDExyvhZ_hmOMXtSQVmdvCbs40MMyHQv5H4Qa7trTX57NQDgqaTPiTT1dq5Sn6iQDksI21RI0JdxETvjCjOTu1kq-Ix1jn9ZNSJTok0iiM7YfsDTaHDbxGCqjH/s720/photo_2022-12-26_09-41-18.jpg