ស្រលាញ់គ្នាឲ្យបានយូរអាចជារឿងលំបាក នៅពេលដៃគូមិនយល់ពីគ្នា។ ខាងក្រោមនេះជាគន្លឹះជួយឲ្យស្នេហាកាន់តែផ្អែមល្ហែមនិងរក្សាបានភាពយូរអង្វែងជាមួយគ្នាបាន។

១ ចំណាយពេលជាមួយគ្នាឲ្យបានច្រើន

ប្រសិនបើអ្នកចង់បានទំនាក់ទំនងមួយរឹងមាំ វាមិនពិបាកនោះទេ គ្រាន់តែបែងចែកពេលវេលាឲ្យច្បាស់លាស់ និងចំណាយពេលធ្វើសកម្មភាពអ្វីមួយជាមួយគ្នា។ ទម្លាក់ទូរសព្ទដៃចុះ ហើយអង្គុយស្តាប់និងជជែកគ្នា ទៅមើលកុនឬញ៉ាំអីជាមួយគ្នា ដោយគ្មានការសម្លឹងមើលតែទូរសព្ទ។ ទាំងនេះនឹងធ្វើឲ្យអ្នកយល់ថាការចំណាយពេលជាមួយសង្សារ ពិតជាមានន័យណាស់។Have Fun! The Importance of Play in Couple Relationships | USU

២ ចេះសរសើរដោយស្មោះនៅពេលម្ខាងទៀតធ្វើអ្វីមួយល្អ
គូស្នេហ៍ខ្លះ ពេលស្រលាញ់គ្នាយូរទៅ ស្គាល់ពីគ្នាអស់សូម្បីពោះវៀនពោះតាំង ដែលជាហេតុធ្វើឲ្យគេពិបាកហាមាត់ពេលឃើញដៃគូធ្វើរឿងអ្វីមួយល្អ។ យ៉ាងណាក្តី អ្នកមិនត្រូវធ្វើបែបនេះទេ ព្រោះវាជាគុណវិបត្តិ អ្នកគួរតែចេះនិយាយសរសើរដោយស្មោះចេញពីចិត្ត នោះនឹងធ្វើឲ្យម្ខាងទៀតសប្បាយចិត្ត ហើយមោទកភាពដែរ។

៣ ទោះមិនមែនថ្ងៃពិសេស ក៏អាចធ្វើរឿងភ្ញាក់ផ្អើលសម្រាប់គ្នាបានដែរ
រកអ្វីថ្មីធ្វើជាមួយគ្នា ដោយមិនបាច់រំពឹងអ្វីច្រើនពីដៃគូម្ខាងទៀតឡើយ។ មិនបាច់ទាល់តែដល់ថ្ងៃពិសេស ចាំធ្វើរឿងសប្បាយជាមួយគ្នាទេ ថ្ងៃណាក៏បានដែរ វានឹងក្លាយជាពណ៍ស៊ីជម្ពូគ្រប់ពេលសម្រាប់គូរបស់អ្នក។9 Things Highly Happy Couples Talk About - Talkspace

៤ កុំដាក់ភាពស្មុគស្មាញឲ្យម្ខាងទៀត
ប្រសិនបើអ្នកមានអារម្មណ៍ថា សង្សារកំពុងមិនសប្បាយចិត្តរឿងអី យ៉ាងហោចអ្នកគួរសួរនាំគេ មិនគួរធុញឬរករឿងគេថែមឡើយ។ ការដែលបន្ថែមភាពស្មុគស្មាញដល់ម្ខាងទៀត មានតែធ្វើឲ្យទំនាក់ទំនងប្រែជាតុកសិក មិនចុះសម្រុងគ្នា អត់សប្បាយចិត្ត រហូតដល់ម្នាក់ៗចង់នៅតែឯង។ ដូច្នេះកុំធ្វើបែបនេះអី វាមិនល្អទេ៕