រដ្ឋធានីមូស្គូ៖ សភារបស់សហរដ្ឋអាមេរិក បានអនុម័តការចំណាយរបស់រដ្ឋាភិបាល នៃប្រទេសមហាអំណាចកំពូល នៅលើលោក ទាំងសេដ្ឋកិច្ច និង យោធា សម្រាប់ឆ្នាំ២០២៣ កើន១,៧ពាន់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqmU3mTsDnO0bXb0s1qQ3tKUBcWNVQnVf_Ha3wu3dGB0s6mBB7iFFjqrNITIA8_P-YPuLQSyIdoClYp5YcsXeH8LVL4VpYkSB52Go9mOeXU9Jpv1Tus9ypGhc7nRbquCle4mTg2hpxBQAWzafez37OM1R6ygBOmHbhs_0OUpHxnIjODBiiRrRW21U2/s1280/photo_2022-12-26_08-38-23.jpg

បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ថា សភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ចំណាយដ៏មហិមា កើនដល់១,៧ពាន់ពាន់លានដុល្លារ (($1.7Trillion= $1 700 000 000 000)។ កញ្ចប់លុយដ៏មហាសាលនេះ អាចអនុញ្ញាតដល់រដ្ឋាភិបាល ផ្ដល់មូលនិធិដល់ទីភ្នាក់ងារសំខាន់ទាំង សម្រាប់ប្រតិបត្ដិការ និង ផ្ដល់ជំនួយបន្ទាន់ សម្រាប់ប្រទេសអ៊ុយក្រែន និង ការដោះស្រាយបញ្ហាគ្រោះមហន្ដរាយ បង្កឡើង ដោយធម្មជាតិផងដែរ។ ការអនុម័តកញ្ចប់ថវិកានេះ នឹងបន្ដបញ្ជូនទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីចុះហត្ថលេខា ឲ្យក្លាយជាច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZnKJpe1mGyu9IIJEpYTbz7PpLEA8pU_c5ZTjY5nGyJkzT1E9JYBLjbl_z7uKourCHTmLnp_wG090xlPxjvz1YgjTh7wz6_FXy5a2DhhqWUBhlFyp0Fi7oT4og75ICTpp_snU50v3udGwrAVK59GJCu0fAY-fwsxRMSqmqlt_RXTgRufbOC2fIAXix/s1280/photo_2022-12-26_08-38-23%20(2).jpg

ការអនុម័តលើការចំណាយដ៏ធំ សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ពីសភាសហរដ្ឋអាមេរិកនោះ រួមមាន ទឹកប្រាក់ទំហំ៧៧២,៥ពាន់លានដុល្លារ សម្រាប់កម្មវិធីចាយវាយ នៅក្នុងប្រទេស ដែលមិនមែនផ្ដោតលើវិស័យការពារជាតិ និង ៨៥៨ពាន់លានដុល្លារ ជាមូលនិធិ សម្រាប់វិស័យការពារជាតិ។ កញ្ចប់ថវិកាទាំងនេះ ក៏រាប់បញ្ចូលទាំងជំនួយសង្គ្រោះបន្ទាន់ ប្រហែល៤៥ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន និង សម្ពន្ធមិត្តណាតូ ហើយប្រហែល៤០ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ មានដូចជា ខ្យល់ព្យុះ ភ្លើងឆេះព្រៃ និង ទឹកជំនន់ …ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKmLE4UU4all-vEBA9nhXyv-c0oh1FVDEV8Urai2UHz7b5K_O_2JckWBQDfqK5rkU1OmYoct9mFlivAa2j2qoExL-wZTLRFEiH7CSMeTaMLtj4QzGYh0Hm7s1SeaRfRLewtlOdT0oQqDR-NYVuY4aG_J6tS_TOYmtglvHT7KAnNTm7SDUezN8rO0LN/s1024/photo_2022-12-26_08-38-20.jpg