បរទេស៖ បង្ហាញពីការទស្សន៍ទាយរបស់គ្រូទាយពិការភ្នែកដ៏ល្បីឈ្មោះលើពិភពលោក លោកយាយ  Baba Vanka ដែលបាន ទស្សន៍ទាយពីជោគវាសនារបស់ពិភពលោកមុនពេលគាត់ទទួលមរណៈភាព ដោយទស្សន៍ទាយថានៅឆ្នាំ ២០២៣នេះ ពិភពលោកអាចនឹងជួបប្រទះនឹង “រលកយក្សស៊ូណាមិ” ហើយព្រះអាទិត្យនឹងបញ្ចេញប្លាស្មាយ៉ាងច្រើនមកកាន់ផែនដី ព្រមទាំងគន្លងរបស់ពិភពលោកនឹងមានការផ្លាស់ប្តូរ។

ប្រព័ន្ធផ្សព្វផ្សាយបរទេសបង្ហាញពីការទស្សន៍ទាយរបស់គ្រូទាយពិការភ្នែកដ៏ល្បីល្បាញ  Baba Vanka ដែលបានបន្សល់ទុកនូវទំនាយមួយដើម្បីទស្សន៍ទាយជោគវាសនារបស់ពិភពលោកនាថ្ងៃអនាគតមុនពេលលោកយាយបានបាត់បង់ជីវិតក្នុងអាយុ ៨៥ឆ្នាំ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០។

ក្នុងនោះលោកយាយ Baba Vanka បានធ្វើការទស្សន៍ទាយបញ្ជាក់ថាពិភពលោក នឹងមានគ្រោះមហន្តរាយ និងហេតុការណ៍ដ៏រន្ធត់មួយចំនួននឹងកើតឡើងលើភពផែនដីរបស់យើងសម្រាប់ឆ្នាំ២០២៣នេះ។

ដោយលោកយាយបានទស្សន៍ទាយថានៅក្នុងឆ្នាំមួយនេះនឹងមាន “រលកយក្សស៊ូណាមិ” ហើយព្រះអាទិត្យនឹងបញ្ចេញប្លាស្មាយ៉ាងច្រើន ដែលនេះនឹងធ្វើឱ្យវាលវិទ្យុសកម្មម៉ាញេទិកដែលជាមុខងារការពាររបស់ផែនដីនឹងត្រូវបានបំផ្លាញ ក៏ដូចជាខូចខាតយ៉ាងធ្ងន់ធ្ងរ  ដែលអាចបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍បរាជ័យផងដែរ  ជាមួយគ្នានោះគន្លងរបស់ផែនដីអាចនឹងផ្លាស់ប្តូរ ហើយមនុស្សក្រៅភពអាចនឹងឈ្លានពានផែនដីនៅឆ្នាំ២០២៣នេះ។

មិនតែប៉ុណ្ណោះគ្រូទាយ Baba Vanka បានទាយថាមនុស្សប្រហែលជាត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍វិទ្យាសាស្ត្រ នៅឆ្នាំ ២០២៣ ផងដែរ។

លើសពីនេះលោកយាយ ក៏បានទស្សន៍ទាយថានៅឆ្នាំនេះ រោងចក្រថាមពលអាចនឹងផ្ទុះជាទ្រង់ទ្រាយធំ ដោយបញ្ចូនពពកផ្សែងពុល ដែលគ្របដណ្តប់នៅអាស៊ី ខណៈពេលដែលប្រទេសផ្សេងទៀតអាចរងផលប៉ះពាល់ ដោយការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅពេលដែលផ្សែងពុលអណ្តែតលើអាកាស។

ទាក់ទងនឹងទំនាយរបស់ Baba Vanka ខាងលើត្រូវបានពិភពលោកកំពុងព្រួយបារម្ភ និងបានទាញភ្ជាប់ជាមួយស្ថានភាពនៃសង្រ្គាមអ៊ុយក្រែន ព្រោះទាហានរុស្ស៊ីបានរឹបអូសរោងចក្រនុយក្លេអ៊ែរ Zaporichia នៅអ៊ុយក្រែន ដែលជារោងចក្រថាមពលធំបំផុតនៅអឺរ៉ុបចាប់តាំងពីឆ្នាំមុន បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ លោកពូទីន បានបញ្ជូនទាហានរុស្ស៊ីទៅកាន់អ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយការទស្សន៍ទាយរបស់លោកយាយ Baba Vanka  ថាតើឆ្នាំថ្មីនេះនឹងត្រឹមត្រូវប៉ុណ្ណា?

បន្ទាប់ពីមានការទស្សន៍ទាយដ៏ត្រឹមត្រូវ និងក្លាយជាការពិតរបស់គ្រូទាយពិការភ្នែកលោកយាយ Baba Vanka នៅឆ្នាំ ២០២២  ថាមាន ប្រទេសជាច្រើនរួមទាំងប្រទេសអង់គ្លេសនឹងជួបប្រទះគ្រោះរាំងស្ងួតនៅរដូវក្តៅ ហើយអាស៊ីនឹងមានទឹកជំនន់ភ្លាមៗ បន្ថែមពីនោះលោកយាយបានទស្សន៍ទាយថាមានបុរសម្នាក់នឹងគ្រប់គ្រងពិភពលោកដែលសំដៅដល់ឈ្មោះ “វ្ល៉ាឌីមៀ ពូទីន”៕ ប្រភព៖ ​Thairath