ការបរិភោគអាហារក្រោយម៉ោង៦ល្ងាចធ្វើឱ្យធាត់ ប្រយោគនេះសម្រាប់នារីៗដែលចាប់អារម្មណ៍រឿងសុខភាព ប៉ុន្តែវាជារឿងពិបាកមួយដែរ ដែលយើងមិនហូបអ្វីសោះនៅពេលយប់ ព្រោះពេលចេញពីធ្វើការក៏ម៉ោង៦ល្ងាចទៅហើយ ធ្វើឱ្យស្ត្រេសរឿងការងារផង និងគិតរឿងការអត់អាហារទៀត យើងនឹងរកចម្លើយថា តើការទទួលទានអាហារពេលយប់ធ្វើឱ្យធាត់ពិតទេ។Does eating late make you fat? | SiOWfa15: Science in Our World: Certainty  and Controversy

ការហូបពេលយប់មិនបានធ្វើឱ្យធាត់ទេ ៖
ជាការពិត ការហូបអាហារពេលយប់ ឬក្រោយម៉ោង៦ល្ងាច មិនបានធ្វើឱ្យឡើងទម្ងន់ទេ ព្រោះទម្ងន់របស់យើងកើនឡើងក្រោយពេលហូបអាហារ គឺមិនអាស្រ័យលើពេលវេលាទេ តែវាអាស្រ័យលើបរិមាណអាហារចូលក្នុងមាត់ ។

តាមលទ្ធផលការស្ទង់មតិជាច្រើនបង្ហាញថា របបអាហារក្នុងរាងកាយយើងនៅពេលយប់ គឺមិនខុសគ្នាពីការរំលាយអាហារពេលថ្ងៃទេ ព្រោះរាងកាយរបស់យើងត្រូវការកាឡូរីសមស្របពេញមួយថ្ងៃ ដើម្បីគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ ។We've All Heard That Eating Late Is Unhealthy. Is It True? | Discover  Magazine

ហេតុអ្វីហូបពេលយប់នៅតែធាត់ដដែល ៖
គ្រប់គ្នាអាចសង្ស័យថា បើការហូបពេលយប់ពិតជាមិនធាត់នោះ ប៉ុន្តែហេតុអ្វីទម្ងន់ចេះតែឡើង មូលហេតុនេះក៏ព្រោះយើងហូបអាហារក្នុងបរិមាណមួយលើសកំណត់ ។

ជាទូទៅ ក្នុងមួយថ្ងៃៗ រាងកាយរបស់មនុស្សត្រូវការបរិមាណកាឡូរី២.០០០កាឡូរី ហើយមនុស្សប្រុសត្រូវការប្រមាណ២.៥០០កាឡូរី ។ បើយើងហូបអាហារច្រើន វាក៏នឹងក្លាយជាថាមពលក្នុងរាងកាយ ដែលទម្ងន់ក៏ឡើងទៅតាមនោះដែរ ។

សរុបមក ការហូបអាហារនៅពេលយប់មិនធ្វើឱ្យធាត់ទេ ប៉ុន្តែការបើកទូរទឹកកករកអ្វីផ្សេងៗទំពារចូលមាត់ពេលយប់នោះ ទើបធ្វើឱ្យយើងធាត់ ។ ការស្ទង់មតិរបស់សហរដ្ឋអាមេរិកបង្ហាញថា ការពិត ពេលយប់មនុស្សគ្រប់គ្នាចូលចិត្តហូបអាហារទាល់តែឆ្អែតច្រើនជាងពេលផ្សេងៗ ព្រោះអាចមកពីភាពស្ត្រេសដែលសន្សំពេញមួយថ្ងៃ ភាពឯកោដែលចូលចិត្តមករកអ្វីហូបពេលយប់ ធ្វើឱ្យយើងតែងចាប់យកចំណីចូលមាត់ច្រើនជាងពេលធម្មតាដោយមិនបានតាំងចិត្ត ធ្វើឱ្យបរិមាណកាឡូរីកើនខ្ពស់ជាងរាងកាយត្រូវការ ៕