Home Blog Page 1993

ប្រាក់ខែកម្មករធ្វើផ្លូវ ច្រើនជាងប្រាក់ខែអ្នកធ្វើការអូវីសមួយចំនួន

0

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិ និងស្ពាន ដែលជាគម្រោងរបស់រាជ រដ្ឋាភិបាល មិនត្រឹមតែបង្កើតបានសមិទ្ធផលបម្រើជាប្រយោជន៍ និងប្រជាជនប៉ុណ្ណោះ ទេ តែក៏រួមចំណែកផ្តល់ការងាររាប់រយកន្លែង ដល់ប្រជាពលរដ្ឋខ្មែរ ជាមួយប្រាក់ឈ្នួល ប្រមាណជា ៥០០ ទៅ ៦០០ដុល្លារក្នុងមួយខែ។

លោក ពុទ្ធា ជាអ្នកបើករថយន្តបែនដឹកដី ដឹកថ្មនៅការដ្ឋានសាងសង់កំណាត់ផ្លូវ ជាតិលេខ៧ ពីស្គន់ ទៅកាន់ទីរួមខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា លោកបានធ្វើការជាអ្នកបើកបររថយន្តក្នុងការដ្ឋានសាងសង់ផ្លូវជាតិនានាជាមួយក្រុមហ៊ុនចិន រយៈពេលជាង ១០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០៨មកម្ល៉េះ។

លោក ពុទ្ធា បានឱ្យដឹងថា ពេលចូលធ្វើការអំឡុងឆ្នាំ២០០៨ នោះ លោកទទួលបានប្រាក់ឈ្នួលប្រមាណ ១៥០ដុល្លារប៉ុណ្ណោះ។ តែពេលបច្ចុប្បន្នប្រាក់ ឈ្នួលគោលបានប្រមាណ ៤០០ដុល្លារ ហើយបូកជាមួយប្រាក់ថែមម៉ោងទៀត គឺបានរង្វង់ប្រមាណ ៥០០ ទៅ ៦០០ដុល្លារ។

តាមរយៈប្រាក់ឈ្នួលនេះ បានធ្វើឱ្យលោក ពុទ្ធា​ សល់លុយធ្វើផ្ទះសម្បែង និង មានជីវភាពសមរម្យ។

បើតាមលោក ពុទ្ធា បានឱ្យដឹងថា តាមការដ្ឋានសាងសង់ផ្លូវជាតិនីមួយៗ ដែលសាងសង់ដោយក្រុមហ៊ុនចិន ប្រើប្រាស់កម្មករសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដោយឡែកជនជាតិចិន ជាអ្នកបច្ចេកទេសខ្ពស់។

លោក ពុទ្ធា បានឱ្យដឹងទៀតថា កម្មករដែលធ្វើផ្លូវ បានប្រាក់ឈ្នួលចន្លោះពី ៥០០ ទៅ ៦០០ដុល្លារ ដូចៗគ្នា។

បើតាមលោក ពុទ្ធា ក្នុងពេលដែលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ មានប្រជាពលរដ្ឋជាច្រើនបានបាត់បង់ការងារធ្វើ តែកម្មករធ្វើផ្លូវនៅតែមានការងារធ្វើជាធម្មតា។ ការងារទាំងនោះ បានធានាដល់ការរស់នៅរបស់ពួកគេ មិនឱ្យជួបការលំបាកផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះចិន បានផ្តល់កម្ចីសរុបជាង ២ពាន់លានដុល្លារហើយ សម្រាប់សាងសង់ផ្លូវ និងស្ពាននៅកម្ពុជា។ ក្នុងនោះផ្លូវមានប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានសរុបប្រមាណ ១១ខ្សែ។

តាមរយៈគម្រោងទាំងអស់នេះ បានផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួលមួយសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ៕

E-Sports កម្ពុជា ក្រុម Burn X Flash មិនឈ្នះ សូម្បីមួយប្រកួត ក្នុងការប្រកួត M4

0

ក្រុមតំណាងកម្ពុជា Burn X Flash បានអស់ឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោយចាញ់ក្រុម The Valley មកពីអាមេរិកខាងជើង ក្នុងលទ្ធផល ២-០ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្នុងវគ្គ Lower Bracket ។

ដោយឆ្លងកាត់៣ប្រកួតកន្លងមកក្រុមតំណងកម្ពុជា Burn X Flash ធ្វើមិនបានល្អចាញ់ទាំង៣ប្រកួតស្ថិតនៅវគ្គ Lower Bracket និងចាញ់ក្រុម The Valley អាមេរិកខាងជើង ធ្លាក់ចេញពីព្រឹត្តិការណ៍ M4។ក្រុមដែលអស់ឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក M4 World Championship មាន៖ RSG Singapore (សិង្ហបុរី), MDH Esports (វៀតណាម), Burn X Flash (កម្ពុជា), Malvinas Games (អាហ្សង់ទីន)។

គួររំលឹកថាកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ M4 នៅឆ្នាំនេះ មានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕

ថៃ ប្រកាសលែងឱ្យអ្នកដំណើរបង្ហាញប័ណ្ណវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ

0

អន្តរជាតិ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី៩ ខែមករា បានប្រកាសដកបញ្ញត្តិថ្មីបានចេញនៅចុងសប្ដាហ៍មុន ដែលតម្រូវឱ្យភ្ញៀវអន្តរជាតិទាំងអស់បង្ហាញព័ស្តុតាងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់២ដងមុនចូលដីថៃ។ បម្រាមនេះចេញដើម្បីឆ្លើយតបការបើកព្រំដែនរបស់ចិន តែដោយសារធ្វើឱ្យប៉ះពាល់វិស័យទេសចរ ទើបនាំឱ្យមានការលុបចោលទៅវិញភ្លាមៗ។

និយ័តករអាកាសចរណ៍ថៃ នៅថ្ងៃទី៧ ខែមករា បានប្រកាសបទបញ្ញត្តិថ្មីដោយឱ្យអ្នកដំណើរទាំងអស់ដែលមកថៃត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងយ៉ាងហោចណាស់២ដូស។ ២ថ្ងៃក្រោយ បញ្ញត្តិនេះត្រូវលុបចោលវិញ។

រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul នៅថ្ងៃទី៩ ខែមករា បានប្រកាសថា រដ្ឋាភិបាលបានលុបចោលបញ្ញត្តិដែលបានប្រកាសនៅចុងសប្តាហ៍មុននេះហើយ ព្រោះវាប៉ះពាល់ដល់វិស័យទេសចររបស់ថៃ។ លោក ប្រាប់អ្នកសារព័ត៌មានថា ការទាមទារនេះ ជារឿងមិនចាំបាច់ទេ ដោយសារការចាក់វ៉ាក់សាំងបង្ការបានធ្វើឡើងគ្រប់គ្រាន់ទៅហើយនៅទូទាំងពិភពលោក។ រដ្ឋមន្ត្រីរូបនេះបន្តថា អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏អនុញ្ញាតឱ្យចូលមកទឹកដីថៃដោយគ្មានការរឹតត្បិតដែរ។

ភ្លាមៗក្រោយការប្រកាសខាងលើ សមាគម​ទេសចរណ៍​ភូកេត​បាន​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ថៃដោយ ​ត្អូញត្អែរ​ពីឥទ្ធិពលលើ​ការ​ងើបឡើង​នៃ​វិស័យ​ទេសចរណ៍។ ប្រតិបត្តិករទេសចរណ៍នៅកោះភូកេតរៀបរាប់ថាភ្ញៀវទេសចរជាច្រើនលុបចោលគម្រោងកំសាន្ត។ នេះបើតាមកាសែត The Nation Thailand។

ទោះមិនមានវិធានការរឹតត្បិត ភ្ញៀវទេសចរបរទេសនៅតែត្រូវណែនាំឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ លាងដៃឱ្យបានទៀងទាត់ ធ្វើតេស្តប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើម ហើយទៅមន្ទីរពេទ្យប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរជាដើម។ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងស្នើសុំឱ្យសណ្ឋាគារផ្តល់ការធ្វើតេស្តម៉ាស៊ីន RT-PCR សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ​ ៕

ប្រឡងជាប់មិនដឹងរៀនអ្វី? ក្រសួងប្រាប់​៦ជំនាញនេះ កំពុងមានទីផ្សារ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះ បានបង្ហាញពីជំនាញទាំង៦ នៅក្នុងវិស័យដឹកជញ្ជូន ដែលកម្ពុជាកំពុងមានតម្រូវការខ្លាំង។

សម្រាប់ជំនាញទាំង៦នេះរួមមាន៖

១. ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពងផែ៖ ឱកាសការងារនៅថ្ងៃអនាគត នឹងក្លាយជាវិស្វករសំណង់ ស្ពាន ថ្នល់ ផ្លូវដែក និងសំណង់កំពង់ផែ។ បម្រើការងារក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងស្ថាប័នពាក់ព័ន្ធ។ បម្រើការងារតាមក្រុមហ៊ុនឯកជនទាក់ទងនឹងសំណង់ស្ពាន ថ្នល់ និងតាមអង្គការជាតិ និងអន្តរជាតិមួយចំនួន។

២. ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់៖ ឱកាសការងារអនាគត នឹងក្លាយជាវិស្វករផ្នែកប្រព័ន្ធចម្រោះទឹកកខ្វក់ អនាម័យ និងបរិស្ថាន។ បម្រើការនៅតាមស្ថាប័នរដ្ឋ ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធ។ បម្រើការក្នុងក្រុមហ៊ុនប្រឹក្សាយោបល់បច្ចេកទេសឯកជន ដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន ក្រុមហ៊ុនសាងសង់ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នដៃគូអភិវឌ្ឍន៍អន្តរជាតិ។

៣. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រង ការដឹកជញ្ជូនផ្លូវគោក៖ ឱកាសការងារនាពេលអនាគត អ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចដឹកជញ្ជូន។ ប្រតិបត្តិករដឹកជញ្ជូន។ បម្រើការងារនៅតាមក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ។ អ្នកវិភាគផ្នែកដឹកជញ្ជូន សេដ្ឋកិច្ចដឹកជញ្ជូន។ អ្នកវិភាគ និងតាក់តែងគោលនយោបាយ។ អ្នកគ្រប់គ្រងផែនការដឹកជញ្ជូន។

៤. ជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់៖ ឱកាសការងារនាពេលអនាគត ដូចជាមន្ត្រីទទួលបន្ទុកផ្នែកលទ្ធកម្ម។ បុគ្គលិកផ្នែកបញ្ជាទិញ និងសន្និធិ។ អ្នកគ្រប់គ្រងភស្ដុភារកម្ម និងអ្នកវិភាគផ្នែកភស្ដុភារកម្ម។ អ្នកគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងអ្នកគ្រប់គ្រងឃ្លាំង។ អ្នករៀបចំផែនការផលិតកម្ម។ អាចជាម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ។

៥. ជំនាញបើកនាវា៖ ឱកាសការងារ បម្រើការនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ បម្រើការងារនៅតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកមួយចំនួន។ បម្រើការងារក្នុងក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកលំដាប់អន្តរជាតិ (SHIPPING LINE)។

៦. ជំនាញម៉ាស៊ីននាវា៖ ឱកាសការងារ អ្នកជំនាញថែទាំម៉ាស៊ីននាវាតាមកំពង់ផែ និងអ្នកជំនាញជួសជុលម៉ាស៊ីននាវា។

គូសបញ្ជាក់ថា ជំនាញទាំង០៦ ដែលមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។ ប្អូនៗអាចស្វែងយល់អំពីជំនាញ និងឱកាសការងារមុននឹងសម្រេចចិត្តដាក់ពាក្យប្រឡងចូលរៀន ឬប្រឡងយកអាហារូបករណ៍ ហើយជំនាញទាំង០៦ខាងក្រោមនេះ ជាជំនាញដែលសុទ្ធសឹងតែមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។ សូមជម្រាបផងដែរថា បច្ចុប្បន្នវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនកំពុងផ្ដល់ជូនអាហារូបករណ៍១០០% ចំនួន៥០កន្លែង ជូនសិស្សានុសិស្សដែលទើបនឹងបញ្ចប់មធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ។ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុត ប្អូនៗអាចដាក់ពាក្យប្រឡងតាមតំណរភ្ជាប់ខាងក្រោមនេះ៖ https://exam.tsipwt.edu.kh

ប្រភព៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន

កម្មករផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅប្រទេសចិន តវ៉ាបន្ទាប់ពីត្រូវបានបណ្តេញចេញ

0

បរទេស៖ កាលពីថ្ងៃទី ៩ ខែ​ម​ករា ឆ្នាំ២០២៣ មានការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានបង្ហាញពីបាតុកររាប់រយនាក់មានការប៉ះទង្គិចជាមួយប៉ូលីសនៅកណ្តាលប្រទេសចិន បន្ទាប់ពីពួកគេត្រូវបានបណ្ដេញចេញពីរោងចក្រផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩។

ការតវ៉ានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីមានការប្រកាសបញ្ឈប់ការងារ និងមានជម្លោះប្រាក់ខែនៅ CEBIO ដែលជាក្រុមហ៊ុនដែលមានឯកទេសខាងសារធាតុវិភាគ និងឧបករណ៍ in vitro ​ មានទីតាំងនៅទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។

ក្នុងនោះកម្មកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅរោងចក្រ អ្នកខ្លះស្រែក “សងប្រាក់យើងវិញ” ហើយរូបភាពនៃប្រអប់ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនត្រូវបានរាយប៉ាយពាសពេញកន្លែងតវ៉ា លើសពីនេះបាតុករបានគប់កៅអី រទេះ និង កោណចរាចរណ៍ដាក់ប៉ូលិស រហូតបណ្តាលឱ្យមន្ត្រីប៉ូលិសទាំងនោះដកថយ។

ជាមួយគ្នានោះការបញ្ជាក់មួយបានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើម នៅពេលដែលកម្មករត្រូវបានជូនដំណឹងថាពួកគេត្រូវបានបញ្ចប់ពីការងារដោយមានប្រសិទ្ធិភាពភ្លាមៗ ហើយប្រាក់ខែក៏មិនដូចការ ព្រមព្រៀងជាមួយក្រុមហ៊ុនដែលបានជ្រើសរើសដំបូង។

យ៉ាងណាមិញគោលនយោបាយ “គ្មានទេកូវីដ” របស់ចិនវាបាននាំឲ្យមានការតវ៉ាទូទាំងប្រទេស ហើយរដ្ឋាភិបាលបានប្រកាសដកការរឹតបន្តឹងភាគច្រើន ទើបក្រុមហ៊ុនមានការបញ្ចប់គោលនយោបាយ កាត់បន្ថយតម្រូវការសម្រាប់ការធ្វើតេស្តទូទាំងប្រទេស និងមិនសូវមានការប្រើប្រាស់ឧបករតេស្តកូវីដទៀត៕ ប្រភព៖ Thairath

 

 

កម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីជូនដំណឹងក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។

២៖តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។

៣៖តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕May be an image of monument and text

វៀតណាម ព្រមានពីការបម្រែបម្រួលវីរុសអូមីក្រុងថ្មី នៅអំឡុងថ្ងៃចូលឆ្នាំខាងមុខ

0

អង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាម បានព្រមានប្រឆាំងនឹង Covid19 ដោយលើកឡើងថា វីរុសអូមីក្រុងប្រភេទថ្មី អូមីក្រុង អិចប៊ីប៊ី (Omicron XBB) ដែលរីករាលដាលកាន់តែងាយស្រួល អាចបង្កហានិភ័យខ្ពស់នៃការឆ្លងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នាឱកាសពិធីបុណ្យចូលថ្មី នៅប្រទេសវៀតណាម នាពេលខាងមុខ។WHO rules out new 'hybrid' Covid-19 variant in Vietnam

ជាមួយនឹងវត្តមានអូមីក្រុង អិចប៊ីប៊ី ដែលត្រូវបានគេជឿថា មានសមត្ថភាពគេចពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ហើយបានរកឃើញរួចហើយនៅក្នុងទីក្រុងហូជីមិញ និងខេត្ត តៃ និញ (Tay Ninh) ដែលនៅជិតនោះ លោកស្រី អេនជេឡា ប្រាដ (Angela Pratt) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាមបានព្រមានអំពីការកើនឡើងនៃការឆ្លងក្នុងអំឡុងពេលសម្រាកសប្តាហ៍ ចាប់ពីថ្ងៃទី ២០ ខែមករាដល់ ២៦ សម្រាប់បុណ្យចូលឆ្នាំថ្មី។Head of WHO Office

លោកស្រី អេនជេឡា ប្រាដ ត្រូវបានដកស្រង់សម្តីដែលបាននិយាយ នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា “ក្នុងរដូវវិស្សមកាលនេះ ពិតណាស់យើងចង់ឱ្យមនុស្សមានភាពសប្បាយរីករាយ និងរីករាយជាមួយពេលវេលាជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ប៉ុន្តែយើងក៏ជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នផងដែរ ដើម្បីមានសុខភាពល្អ និងសុវត្ថិភាព” ៕Vietnam reports 2 new Covid-19 cases linked to rare local infection

ប្រភព៖ VN Express

យកក្មេងប្រុសអាយុជិត១ខួប ផ្លុងចោលក្នុងផ្ទះសំណាក់ហើយគេចខ្លួនបាត់ មួយយប់មួយថ្ងៃ ម្ចាស់ផ្ទះបីយកទៅប្តឹងអាជ្ញាធរ សមត្ថកិច្ច

0

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុជិត១ខួប ត្រូវបានស្រ្តីម្នាក់ព បី យកទៅចូលផ្ទះសំណាក់ជួលបន្ទប់សម្រាក ប្រើល្បិចថាទៅក្រៅមួយភ្លែត បែជាទៅបាត់អស់រយៈពេលមួយយប់ មួយថ្ងៃ មិនឃើញវិលទៅយកក្មេងវិញ មានតែម្ចាស់ផ្ទះនាំយកទៅប្តឹង អាជ្ញាធរ សមត្ថកិច្ច កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅផ្ទះសំណាក់ស្កាយលាភ ក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJAg-UcCnTMwFemKKMwQe0ARSuCgUR9XYrNNsC5e6LS3isiCdqUyxVU9ic_pz3I3Bg77437mDXD1fZ4XXASgP3zfmG3-YtP-4bmpVgLjOziSnIhPkGj3qnFNa_alaK3cIqw_0WgS0831i-IHfGel50u7ZFzu8JhHP5QBlXV3o7VUC4BK8gHYUuVnS/s1280/photo_2023-01-09_23-10-58%20(2).jpg

តាមសម្តីម្ចាស់ផ្ទះសំណាក់ ឈ្មោះ ឡាយ ហុងលាង ភេទស្រី អាយុ៧២ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មានស្ត្រីម្នាក់បើករថយន្តមួយគ្រឿង ព ក្មេងប្រុសម្នាក់ខាងលើ ទៅជួលបន្ទប់ដេកសម្រាក លុះមួយសន្ទុះក្រោយមក ស្ត្រីរូបនោះបានចុះមកវិញតែម្នាក់ឯង ហើយប្រាប់កូនប្រុសគាត់ថា កូនគាត់ដេកលក់ហើយ គាត់រវល់ចេញទៅក្រៅរកទិញអីហូបមួយភ្លែត ហើយក៏បើករថយន្តចេញទៅបាត់ អស់រយៈពេលមួយយប់ទៅហើយមិនឃើញវិលវិញ ក្មេងប្រុសត្រូវបានក្រុមគ្រួសារម្ចាស់ផ្ទះសំណាក់ជួយមើលថែ ចាំបាត់ៗ រហូតដល់វេលាម៉ោង២រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ នៅតែមិនឃើញស្ត្រីរូបនោះ មកយកក្មេងទៅវិញ ទើបសម្រេចចិត្តបី ព ក្មេង យកទៅរាយការណ៍ ប្តឹង អាជ្ញាធរ សមត្ថកិច្ចចោមចៅ៣ ។

ស្ត្រីម្ចាស់ផ្ទះសំណាក់បានបន្តទៀតថា ក្នុងករណីនៅតែមិនឃើញម្តាយក្មេងប្រុសមកយកកូនទៅវិញ មានតែគាត់ស្នើសុំរ៉ាប់រងទទួលយកក្មេងប្រុសម្នាក់នេះ ចិញ្ចឹមបីបាច់ហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq1TKjwlLI64EviSqY2VwoBWFxwgDbd2RjU-zPuMWiKjKhcLjjMU00YDTN3STy95ef7onpcBgf_GrEKLYhjhgLJEv6vGAuEuKJlpQ_C9zOsE9Yc0xCZ9T8yMcsWHxEI7ABnWBEOB7XqUZKlqPPil6xXsJiJkD6ufExrh0oQBLMg4yXs8FeUpSGFtsB/s1280/photo_2023-01-09_23-10-58.jpg

សម្រស់ជើងភ្នំក្នុងខេត្ត ខុនកែន លាក់កំបាំងនូវភាពទាក់ទាញដ៏រ៉ូមែនទិក

0

ប្រទេសថៃ៖ តំបន់ភូផាម៉ាន់ ជាកន្លែងទេសចរណ៍ធម្មជាតិ ដ៏ពេញនិយមមួយនៅក្នុងខេត្ត ខុន កែន ទីនេះពោរពេញដោយព្រៃឈើ និងភ្នំ និងអាកាសធាតុត្រជាក់ ដែលតែងតែរង់ចាំភ្ញៀវទេសចរមកទទួលយកបទពិសោធន៍ដ៏ស្រស់ស្រាយនៅទីនេះ។

ខេត្តខុនកែន គឺជាខេត្តមួយក្នុងប្រទេសថៃ មិនចាញ់ពីខេត្តដទៃដែលសម្បូរទៅដោយតំបន់ទេសចរស្អាត និងគួរឱ្យទាក់ទាញ ដូចជា តំបន់ លំហែកាយ នៅ Phu Pha Man ជាមួយនឹងកន្លែងបោះតង់ដ៏រ៉ូមែនទិក ជាមួយនឹងទេសភាព ជាប់នឹងភ្នំថ្មកំបោរដ៏ធំមួយ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតខ្លាំងណាស់។

ក្នុងនោះបរិយាកាសពេលព្រឹក និងពេលល្ងាចមានអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពចុះ ទាប ដល់ ខ្ទង់ ១០អង្សាសេ បើអ្នកណាចង់ទទួលយកអាកាសធាតុត្រជាក់ សូមមកទីនេះ អ្នកប្រាកដជាពេញចិត្តជាក់ជាមិនខាន។

ជាមួយគ្នានោះប្រសិនបើអ្នកមិនចង់បោះតង់ដោយខ្លួនឯកនៅទីនោះមានកន្លែងស្នាក់នៅសម្រាប់ការជួល ដោយនៅទីនោះ មានគ្រឿងបរិក្ខារផ្សេងៗ បន្ទប់ទឹក ដាច់ដោយឡែកសម្រាប់បុរស និងនារី ហើយមានអាហារ និងភេសជ្ជៈសម្រាប់បម្រើការ រួមមាន សាច់ជ្រូកអាំង ត្រីអាំង និងទឹកល្ហុងជាដើម ដែលអាចឱ្យភ្ញៀវកុម្ម៉ង់តាមតម្រូវការ។

ដូច្នេះប្រសិនបើបងប្អូនចង់មានឱកាសសម្រាកលំហែកាយនៅប្រទេសថៃសូមកុំភ្លេចមកកាន់ទីនេះ ជាមួយនឹងទេសភាពនៅកណ្តាលធម្មជាតិ មើលទេសភាពភ្នំជុំវិញ រីករាយនឹងអាកាសធាតុត្រជាក់ ធានា អ្នកនឹងមានស្នាមញញឹមពេញមួយថ្ងៃ៕ ប្រភព៖ Sanook

 

អូស្ត្រាលីមានក្ដីសង្ឃឹមក្រោយរកឃើញដង្កូវមួយប្រភេទអាចបំបែកកាកសំណស់ប្លាស្ទិកបានយ៉ាងងាយ

0

បរទេស៖ អូស្ត្រាលីរកឃើញ “ដង្កូវមួយប្រភេទ ” ដែលអាចស៊ី និងបំបែកប្លាស្ទិក ដែលជាការបើកទ្វារថ្មីសម្រាប់ក្ដីសង្ឃឹមក្នុងដំណោះស្រាយចំពោះកាកសំណល់ប្លាស្ទិកលើពិភពលោក។

មានការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ Queensland  អូស្ត្រាលី បានចង្អុលបង្ហាញអំពីក្ដីសង្ឃឹម ក្រោយពីខ្លួនបានរកឃើញប្រភេទដង្កូវមួយប្រភេទ ឬហៅថា “Superworm” ឬឈ្មោះវិទ្យាសាស្ត្រ Zophobas morio ដែលគេបានចាប់ទុកថាដង្កូវនេះអាចជាវីរបុរសថ្មីមួយ សម្រាប់ការជួយឱ្យភពផែនដីរបស់យើងកម្ចាត់កាកសំណល់ប្លាស្ទិក។

ក្នុងនោះគេបានឱ្យដឹងថាលក្ខណៈពិសេសដែលបានសិក្សាជាយូរមកហើយគឺថាដង្កូវមួយប្រភេទនេះវា មានអង់ស៊ីមជាច្រើននៅក្នុងពោះវៀនដែលអាចរំលាយ អាចហែក និងស៊ីសារធាតុ Polystyrene បានដោយងាយដែលជាប្រភេទប្លាស្ទិក។

ជាមួយគ្នានោះសម្រាប់សារធាតុ Polystyrene នោះដែលភាគច្រើនវាជាសម្ភារៈដែលត្រូវបានគេប្រើជា ញឹកញាប់ដើម្បីផលិតធុងស្ទីរ៉ូហ្វម មាននៅលើស្រោមពូក ឬក៏វត្ថុផ្លាស្ទិក ដែលទាំងអស់នេះត្រូវចំណាយពេលជាង ៤០០ ឆ្នាំដើម្បីរលួយទាំងស្រុង។

ទោះជាយ៉ាងណាដង្កូវ Superworm គឺជាពពួក Worm beetle ដែលវាត្រូវបានរកឃើញជាទូទៅនៅអាមេរិកកណ្តាល និងនៅតំបន់ខ្លះនៃអាមេរិកខាងត្បូង។

យ៉ាងណាមិញក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Queensland Fed Foreworms បានយកជាមួយនឹងស្នោ Polystyrene Foam រយៈពេល ៣ សប្តាហ៍ហើយបានរកឃើញថាពពួកដង្កូវនេះ អាចស៊ីស្នោរួចហើយ មានវដ្តជីវិតពេញលេញពួកគេអាចក្លាយជាកូនឆដង្កូវធំធាត់ បានពេញវ័យ នេះមានន័យថាពួកគេអាចស៊ីសារធាតុ Polystyrene ជារបបអាហារធម្មតាដូចជារុក្ខជាតិ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូររបបអាហារហាក់ដូចជាមានឥទ្ធិពលលើពួកវាខ្លះផងដែរ ដោយដង្កូវដែលបានស៊ីស្នោ ពួកវាមានទម្ងន់តិចជាងដង្កូវនាងដែលស៊ីចំណីធម្មតា និងអតិសុខុមប្រាណដែលមានក្នុងពោះវៀនមានសុខភាពមិនសូវល្អ។

គួរបញ្ជាក់ថាប្រទេស អូស្ត្រាលីកំពុងតែត្រូវលុបចោលប្រភេទស្នោ Polystyrene ដែលជាផ្នែកមួយនៃផែនការជាតិប្លាស្ទិករបស់អូស្ត្រាលី ហើយនឹងលែងអនុញ្ញាតឱ្យមានសារធាតុ Polystyrene ក្នុងកញ្ចប់អាហារ និង ភេសជ្ជៈក្នុងប្រទេស៕ ប្រភព៖ pptvhd36