ប្រទេសថៃ៖ តំបន់ភូផាម៉ាន់ ជាកន្លែងទេសចរណ៍ធម្មជាតិ ដ៏ពេញនិយមមួយនៅក្នុងខេត្ត ខុន កែន ទីនេះពោរពេញដោយព្រៃឈើ និងភ្នំ និងអាកាសធាតុត្រជាក់ ដែលតែងតែរង់ចាំភ្ញៀវទេសចរមកទទួលយកបទពិសោធន៍ដ៏ស្រស់ស្រាយនៅទីនេះ។

ខេត្តខុនកែន គឺជាខេត្តមួយក្នុងប្រទេសថៃ មិនចាញ់ពីខេត្តដទៃដែលសម្បូរទៅដោយតំបន់ទេសចរស្អាត និងគួរឱ្យទាក់ទាញ ដូចជា តំបន់ លំហែកាយ នៅ Phu Pha Man ជាមួយនឹងកន្លែងបោះតង់ដ៏រ៉ូមែនទិក ជាមួយនឹងទេសភាព ជាប់នឹងភ្នំថ្មកំបោរដ៏ធំមួយ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតខ្លាំងណាស់។

ក្នុងនោះបរិយាកាសពេលព្រឹក និងពេលល្ងាចមានអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពចុះ ទាប ដល់ ខ្ទង់ ១០អង្សាសេ បើអ្នកណាចង់ទទួលយកអាកាសធាតុត្រជាក់ សូមមកទីនេះ អ្នកប្រាកដជាពេញចិត្តជាក់ជាមិនខាន។

ជាមួយគ្នានោះប្រសិនបើអ្នកមិនចង់បោះតង់ដោយខ្លួនឯកនៅទីនោះមានកន្លែងស្នាក់នៅសម្រាប់ការជួល ដោយនៅទីនោះ មានគ្រឿងបរិក្ខារផ្សេងៗ បន្ទប់ទឹក ដាច់ដោយឡែកសម្រាប់បុរស និងនារី ហើយមានអាហារ និងភេសជ្ជៈសម្រាប់បម្រើការ រួមមាន សាច់ជ្រូកអាំង ត្រីអាំង និងទឹកល្ហុងជាដើម ដែលអាចឱ្យភ្ញៀវកុម្ម៉ង់តាមតម្រូវការ។

ដូច្នេះប្រសិនបើបងប្អូនចង់មានឱកាសសម្រាកលំហែកាយនៅប្រទេសថៃសូមកុំភ្លេចមកកាន់ទីនេះ ជាមួយនឹងទេសភាពនៅកណ្តាលធម្មជាតិ មើលទេសភាពភ្នំជុំវិញ រីករាយនឹងអាកាសធាតុត្រជាក់ ធានា អ្នកនឹងមានស្នាមញញឹមពេញមួយថ្ងៃ៕ ប្រភព៖ Sanook