បរទេស៖ អូស្ត្រាលីរកឃើញ “ដង្កូវមួយប្រភេទ ” ដែលអាចស៊ី និងបំបែកប្លាស្ទិក ដែលជាការបើកទ្វារថ្មីសម្រាប់ក្ដីសង្ឃឹមក្នុងដំណោះស្រាយចំពោះកាកសំណល់ប្លាស្ទិកលើពិភពលោក។

មានការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ Queensland អូស្ត្រាលី បានចង្អុលបង្ហាញអំពីក្ដីសង្ឃឹម ក្រោយពីខ្លួនបានរកឃើញប្រភេទដង្កូវមួយប្រភេទ ឬហៅថា “Superworm” ឬឈ្មោះវិទ្យាសាស្ត្រ Zophobas morio ដែលគេបានចាប់ទុកថាដង្កូវនេះអាចជាវីរបុរសថ្មីមួយ សម្រាប់ការជួយឱ្យភពផែនដីរបស់យើងកម្ចាត់កាកសំណល់ប្លាស្ទិក។
ក្នុងនោះគេបានឱ្យដឹងថាលក្ខណៈពិសេសដែលបានសិក្សាជាយូរមកហើយគឺថាដង្កូវមួយប្រភេទនេះវា មានអង់ស៊ីមជាច្រើននៅក្នុងពោះវៀនដែលអាចរំលាយ អាចហែក និងស៊ីសារធាតុ Polystyrene បានដោយងាយដែលជាប្រភេទប្លាស្ទិក។
ជាមួយគ្នានោះសម្រាប់សារធាតុ Polystyrene នោះដែលភាគច្រើនវាជាសម្ភារៈដែលត្រូវបានគេប្រើជា ញឹកញាប់ដើម្បីផលិតធុងស្ទីរ៉ូហ្វម មាននៅលើស្រោមពូក ឬក៏វត្ថុផ្លាស្ទិក ដែលទាំងអស់នេះត្រូវចំណាយពេលជាង ៤០០ ឆ្នាំដើម្បីរលួយទាំងស្រុង។
ទោះជាយ៉ាងណាដង្កូវ Superworm គឺជាពពួក Worm beetle ដែលវាត្រូវបានរកឃើញជាទូទៅនៅអាមេរិកកណ្តាល និងនៅតំបន់ខ្លះនៃអាមេរិកខាងត្បូង។
យ៉ាងណាមិញក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Queensland Fed Foreworms បានយកជាមួយនឹងស្នោ Polystyrene Foam រយៈពេល ៣ សប្តាហ៍ហើយបានរកឃើញថាពពួកដង្កូវនេះ អាចស៊ីស្នោរួចហើយ មានវដ្តជីវិតពេញលេញពួកគេអាចក្លាយជាកូនឆដង្កូវធំធាត់ បានពេញវ័យ នេះមានន័យថាពួកគេអាចស៊ីសារធាតុ Polystyrene ជារបបអាហារធម្មតាដូចជារុក្ខជាតិ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូររបបអាហារហាក់ដូចជាមានឥទ្ធិពលលើពួកវាខ្លះផងដែរ ដោយដង្កូវដែលបានស៊ីស្នោ ពួកវាមានទម្ងន់តិចជាងដង្កូវនាងដែលស៊ីចំណីធម្មតា និងអតិសុខុមប្រាណដែលមានក្នុងពោះវៀនមានសុខភាពមិនសូវល្អ។
គួរបញ្ជាក់ថាប្រទេស អូស្ត្រាលីកំពុងតែត្រូវលុបចោលប្រភេទស្នោ Polystyrene ដែលជាផ្នែកមួយនៃផែនការជាតិប្លាស្ទិករបស់អូស្ត្រាលី ហើយនឹងលែងអនុញ្ញាតឱ្យមានសារធាតុ Polystyrene ក្នុងកញ្ចប់អាហារ និង ភេសជ្ជៈក្នុងប្រទេស៕ ប្រភព៖ pptvhd36











