ភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុជិត១ខួប ត្រូវបានស្រ្តីម្នាក់ព បី យកទៅចូលផ្ទះសំណាក់ជួលបន្ទប់សម្រាក ប្រើល្បិចថាទៅក្រៅមួយភ្លែត បែជាទៅបាត់អស់រយៈពេលមួយយប់ មួយថ្ងៃ មិនឃើញវិលទៅយកក្មេងវិញ មានតែម្ចាស់ផ្ទះនាំយកទៅប្តឹង អាជ្ញាធរ សមត្ថកិច្ច កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅផ្ទះសំណាក់ស្កាយលាភ ក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJAg-UcCnTMwFemKKMwQe0ARSuCgUR9XYrNNsC5e6LS3isiCdqUyxVU9ic_pz3I3Bg77437mDXD1fZ4XXASgP3zfmG3-YtP-4bmpVgLjOziSnIhPkGj3qnFNa_alaK3cIqw_0WgS0831i-IHfGel50u7ZFzu8JhHP5QBlXV3o7VUC4BK8gHYUuVnS/s1280/photo_2023-01-09_23-10-58%20(2).jpg

តាមសម្តីម្ចាស់ផ្ទះសំណាក់ ឈ្មោះ ឡាយ ហុងលាង ភេទស្រី អាយុ៧២ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មានស្ត្រីម្នាក់បើករថយន្តមួយគ្រឿង ព ក្មេងប្រុសម្នាក់ខាងលើ ទៅជួលបន្ទប់ដេកសម្រាក លុះមួយសន្ទុះក្រោយមក ស្ត្រីរូបនោះបានចុះមកវិញតែម្នាក់ឯង ហើយប្រាប់កូនប្រុសគាត់ថា កូនគាត់ដេកលក់ហើយ គាត់រវល់ចេញទៅក្រៅរកទិញអីហូបមួយភ្លែត ហើយក៏បើករថយន្តចេញទៅបាត់ អស់រយៈពេលមួយយប់ទៅហើយមិនឃើញវិលវិញ ក្មេងប្រុសត្រូវបានក្រុមគ្រួសារម្ចាស់ផ្ទះសំណាក់ជួយមើលថែ ចាំបាត់ៗ រហូតដល់វេលាម៉ោង២រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ នៅតែមិនឃើញស្ត្រីរូបនោះ មកយកក្មេងទៅវិញ ទើបសម្រេចចិត្តបី ព ក្មេង យកទៅរាយការណ៍ ប្តឹង អាជ្ញាធរ សមត្ថកិច្ចចោមចៅ៣ ។

ស្ត្រីម្ចាស់ផ្ទះសំណាក់បានបន្តទៀតថា ក្នុងករណីនៅតែមិនឃើញម្តាយក្មេងប្រុសមកយកកូនទៅវិញ មានតែគាត់ស្នើសុំរ៉ាប់រងទទួលយកក្មេងប្រុសម្នាក់នេះ ចិញ្ចឹមបីបាច់ហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq1TKjwlLI64EviSqY2VwoBWFxwgDbd2RjU-zPuMWiKjKhcLjjMU00YDTN3STy95ef7onpcBgf_GrEKLYhjhgLJEv6vGAuEuKJlpQ_C9zOsE9Yc0xCZ9T8yMcsWHxEI7ABnWBEOB7XqUZKlqPPil6xXsJiJkD6ufExrh0oQBLMg4yXs8FeUpSGFtsB/s1280/photo_2023-01-09_23-10-58.jpg