Home Blog Page 1984

កប៉ាល់ដឹកទំនិញលិចកណ្ដាលសមុទ្រ បណ្ដាលឱ្យកុងតឺន័រ ៤២ ត្រូវបានលិចបាត់ស្រមោល

0

ប្រទេសថៃ៖ កប៉ាល់មួយគ្រឿងដឹកទំនិញកុងតឺន័រចំនួន ៤២ ត្រូវបានលិចក្នុងសមុទ្រ រហូតប្រធានក្រុមនាវិកត្រូវចម្រេចចិត្តបោះបង់ចោលកប៉ាល់ មុនពេលដុតកាំជ្រួចសុំជំនួយ តែជាសំណាងល្អ ទូកនេសាទបានឃើញហេតុការណ៍នេះ និងបានប្រញាប់ទៅសង្គ្រោះជីវិតមនុស្សបាន១០នាក់។

នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកវរសេនីយ៍ទោ Sathit Kongniam ស្នងការនគរបាល Pak Nam Chumphon រួមជាមួយលោក Suwannao Saensuk ប្រធានឧទ្យានជាតិ Chumphon ហើយ មន្ត្រីពាក់ព័ន្ធបានប្រញាប់ប្រញាល់ទៅរង់ចាំយកនាវិកនាវិកសមុទ្រដែលមានប្រុស ៩ នាក់ ស្រី ១ នាក់សរុប ១០ នាក់ក្រោយពីកប៉ាល់ដែលផ្ទុកឈើ  ដាក់ក្នុងធុងកុងតឺន័រចំនួន ៤២ បានលិចនៅកណ្តាលសមុទ្រទាំងពាក់កណ្តាលយប់។

ក្នុងហេតុការលិចកប៉ាលដឹកទំនិញដ៏ធំមួយនេះ ត្រូវបានគេដឹងថាបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់ទល់មុខឆ្នេរ Sai Ri Sawi ឃុំ Tha Hin ស្រុក Sawi ខេត្ត Chumphonនៃប្រទេសថៃ ដោយគោលដៅដឹកទំនិញចេញពីខេត្ត Surat Thani ឆ្ពោះទតៅ ខេត្ត Laem Chabang។

ខណៈពេលកប៉ាល់កំពុងតែរៀបនឹងលិច លោក Santhat Samut ៤ មេបញ្ជាការនាវាកុងតឺន័របានរាយការណ៍សុំជំនួយ ដោយបាននិយាយថា កប៉ាល់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថា្នក់ ដោយវាកំពុងតែលិចនៅចម្ងាយ ៤.៨៤ ម៉ាយពីឆ្នេរ Sai Ri Sawi ស្រុក Sawi ដែលមានផ្ទុកកុងតឺន័រចំនួន ៤២ ត្រូវបានលិច។

ក្នុងនោះជាសំណាងល្អគេដឹងថាមានទូកនេសាទ ១ បានប្រទះឃើញ ហើយក៏ប្រញាប់មកជួយនាវិកទាំងអស់ ហើយនាំពួកគេទាំងអស់ទៅចតនៅផែ Pak Nam Chumphon ប្រកបដោយសុវត្ថិភាព។

ទោះជាយ៉ាងណាលោក Amporn Wongtham ប្រធានកប៉ាល់កុងតឺន័របាននិយាយថាមូលហេតុដែល កប៉ាល់ក្រឡាប់លិច គឺដោយសារតែការផ្អៀងកប៉ាល់ព្រោះទំនិញនៅលើនោះដាក់មិនស្មើរ និងតុល្យភាពគ្នា រហូតដល់វិនាទីចុងក្រោយ កប៉ាលមិនអាចត្រឡប់មកសភាពដើម ដូច្នេះគាត់ប្រាប់អ្នករាល់គ្នានៅក្នុងកប៉ាល់ថានឹងត្រូវបោះបង់កប៉ាល់ចោល។ បន្ទាប់មកស្ថានភាពនៃកប៉ាល់ក៏ចាប់ផ្ដើមលិចបន្តិចម្តងៗ ទឹកចាប់ផ្តើមហូរចូល និងលិចចូលទៅក្នុងបាតសមុទ្រ ប៉ុន្តែជាសំណាងល្អ មានទូកនេសាទមកជួយទាន់ពេលវាលា៕ ប្រភព៖ ​Thairath

 

 

សម្ដេច ស ខេង៖ មុននឹងចូលបម្រើការងារទាំងរដ្ឋ និងឯកជន ចាំបាច់ត្រូវតែធ្វើតេស្តរកសារជាតិញៀន

0

ភ្នំពេញ៖ អ្នកណាក៏ដោយ មិនថាដាក់ពាក្យសុំបម្រើការងារក្នុងមុខតំណែងអ្វី មិនថាដាក់ពាក្យសុំបម្រើការងារតាមក្រុមហ៊ុនឯកជន ឬតាមស្ថាប័នរដ្ឋ ម្ចាស់ក្រុមហ៊ុនឯកជន ឬអ្នកគ្រប់គ្រងស្ថាប័នរដ្ឋទាំងនោះ ចាំបាច់ត្រូវតែធ្វើតេស្តរកសារជាតិគ្រឿងញៀនលើពួកគេជាមុនសិន។ ពួកគេ ដាច់ខាតមិនត្រូវទទួលឲ្យចូលបម្រើងការងារឡើយ បើរកឃើញសារជាតិគ្រឿងញៀនក្នុងខ្លួន។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នៅថ្ងៃមុខ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នឹងត្រូវធ្វើវិសោធនការកម្ម ដើម្បីបញ្ចូលចំណុចអំពីការធ្វើតេស្តរកសារជាតិគ្រឿងញៀនលើមនុស្សទាំងអស់ ដែលដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ ឬការងារក្រុមហ៊ុនឯកជន។ ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចរដ្ឋមន្រ្តី សង្កត់ធ្ងន់ដូច្នេះថា៖«អ្នកទៅធ្វើការអីក៏ដោយ ត្រូវធ្វើតេស្ត [រកសារជាតិគ្រឿងញៀន] តែម្តង»។

សម្តេចឧបនាយករដ្ឋមន្រ្តី លើកយកករណីមួយចំនួន មកបញ្ជាក់ថា ដូចជា អ្នក ដែលដាក់ពាក្យសុំបម្រើការងារ ជាអ្នកបើករថយន្តតាមក្រុមហ៊ុនឯកជន ជាអ្នកបម្រើការងារតាមភោជនីយដ្ឋាន ជាអ្នកបម្រើការងារតាមសណ្ឋាគារ ជានគរបាល ជាមន្រ្តីរាជការ និងជាគ្រូបង្រៀន ជាដើម ត្រូវតែឆ្លងកាត់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនទាំងអស់គ្នាជាមុនសិន។ សម្តេច បានបន្ថែមពីករណីអ្នកបើករថយន្តក្រុមហ៊ុនឯកជនថា ពួកគេ មិនមែនត្រូវធ្វើតេស្តរកសារជាតិគ្រឿងញៀនតែម្តង ពេលដាក់ពាក្យសុំបម្រើការងារនោះទេ គឺត្រូវធ្វើតេស្តជាប់ជានិច្ចតាមកាលកំណត់ ក្រោយពួកគេ បានចូលបម្រើការងារ។

រដ្ឋមន្រ្តីមហាផ្ទៃ លើកឧទាហរណ៍ថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងត្រូវធ្វើវិសោធនកម្ម ហើយអាចនឹងត្រូវកំណត់ថា រយៈពេល៣ខែ ឬ៦ខែ អ្នកបើករថយន្តទាំងនោះ ត្រូវធ្វើតេស្តរកសារជាតិគ្រឿងញៀនម្តង។ សម្តេច បន្តថា ការតម្រូវឲ្យអ្នកដាក់ពាក្យសុំចូលបម្រើការងារជាអ្នកបើករថយន្តក្រុមហ៊ុនឯកជន ត្រូវឆ្លងកាត់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនជាមុន និងការកំណត់ពេលវេលាសម្រាប់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនជាប់ជាប្រចាំ ពេលពួកគេ បានចូលបម្រើការងារ នឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំស្តីពីការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ហើយនឹងត្រូវបញ្ចូលទៅក្នុងច្បាប់នេះ។

សម្តេចឧបនាយករដ្ឋមន្រ្តី ស្នើឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រៀបចំធ្វើវិសោធនកម្មលើច្បាប់ស្តីពីការត្រួតពីពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបញ្ចូលអ្វីដែលសម្តេចមានប្រសាសន៍ខាងលើទៅក្នុងច្បាប់ទាំង២នេះ។ សម្តេច មើលឃើញថា ការធ្វើវិសោធនកម្មលើច្បាប់ទាំង២ឲ្យមានភាពតឹងរ៉ឹងបែបនេះ គឺជាវិធានការ១ ដែលអាចទប់ស្កាត់គ្រឿងញៀន និងអាចការពារកូនខ្មែរ កុំឲ្យផុងខ្លួនក្នុងគ្រឿងញៀន ៕

កប៉ាល់ដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍កំពុងតែចុះចតនៅសមុទ្រខេត្តភូកេតនៃប្រទេសថៃ

0

ប្រទេសថៃ៖ កប៉ាល់ Spectrum of the Seas ដែលជាកប៉ាល់ទេសចរណ៍ធំបំផុត និងច្នៃប្រឌិតបំផុតរបស់អាស៊ីបាននឹងកពុងតែចុះចតក្នុងសមុទ្រខេត្តភូកេតនៃប្រទេសថៃ ហើយត្រៀមដឹក ភ្ញៀវទេសចរសម្សាន្ត ទៅកាន់ឋានសួគ៌លំហែកាយក្នុងប្រទេសថៃ ៤ទៅ៧យប់ និងត្រៀមបន្តធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីបន្តទៀត។

កាលពីថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២២ នេះមានការចុះផ្សាយក្នុងស្រុកបានឱ្យដឹងថា កប៉ាលខ្នាតធំបំផុតរបស់អាស៊ីអាគ្នេយ៍ Spectum ដោយបានដឹកអ្នកដំណើរជាច្រើននាក់សម្រាប់មកសម្រាកសំហែរកាយក្នុងប្រទេសថៃ និងបានចុះចតនៅក្នុងខេត្តភូកេត ដោយមានរយៈពេល ៤ទៅ ៧ថ្ងៃ សម្រាប់ការកម្សាន្តនៅក្នុងតំបន់សំខាន់ៗក្នុងប្រទេស។

ក្នុងនោះការសម្រាកកម្សាន្ត និងចុះចតក្នុងខេត្តមួយនេះ និងត្រៀមបន្តដំណើរទៅកាន់តំបន់Penang និង Port Klang ក្នុងប្រទេសម៉ាឡេស៊ី តាមកាលវិភាគនៃការធ្វើដំណើរជាមួយ ការកក់ការធ្វើដំណើរបន្ទាប់។

ក្រឡេកទៅមើលទិដ្ឋភាពក្នុងកប៉ាល់ Spectum ពិតជាមានផាសុខភាព ដោយកប៉ាល់បានបម្រើភ្ញៀវយ៉ាងយកចិត្តទុកដាក់ ភ្ញៀវអាចទទួលទានអាហារឆ្ងាញ់ៗពីទូទាំងអាស៊ី រួមទាំងភោជនីយដ្ឋាន Teppanyaki, Szechuan Red, Hot Pot និងជាច្រើនទៀត ហើយបន្ទប់ Suite Enclave ដ៏ប្រណិតមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា បន្ថែមពីនោះរួមមានបន្ទប់ទទួលទានអាហារ និង កន្លែងទទួលភ្ញៀវ ដែលភ្ញៀវតាមទូកអាចចូលរួមក្នុងព្រឹត្តិការណ៍ Royal Caribbean នៅ SeaPlex ឬកន្លែងសកម្មភាពក្នុងផ្ទះដ៏ធំបំផុតនៅសមុទ្រ ព្រមទាំងជិះយន្តហោះនិម្មិត ឬ RipCord ដោយ iFly រីករាយជាមួយ North Star ឬកែវកញ្ចក់ដែលបើក ៣០០ ហ្វីតពីលើនីវ៉ូទឹកសមុទ្រ និង FlowRider ដែលជាសកម្មភាព Surf និម្មិតជាដើម។

ទោះជាយ៉ាងណាការសម្រាកកម្សាន្តរយៈពេលខ្លីក្នុងប្រទេសថៃមួយនេះ នឹងនាំអ្នកទេសចអ្នកទស្សនានៅលើកប៉ាល់ Spectum នឹងស្វែងយល់ពីឆ្នេរដ៏រស់រវើកនៃ ភូកេត និងរីករាយជាមួយសកម្មភាពឆ្នេរផ្តាច់មុខជាច្រើននៅលើកោះ ដូចជាការហាលថ្ងៃ ការមុជទឹក ដើម្បីទទួលបទពិសោធន៍ពិភពក្រោមទឹក និង ជីវិតសត្វ សមុទ្រដ៏កម្រដូចជាអណ្តើកសមុទ្រជាដើម ព្រមទាំងទេសភាព វប្បធម៌ ការហូបចុក និងការដើរទិញឥវ៉ាន់នឹង ក៏ដូចជាការទស្សនាទីផ្សារក្នុងស្រុកនៅភូកេត ដែលល្បីខាង ម្ហូបថៃ និង ការចរចា ដោយភាពទាក់ទាញនៃអាស៊ីអាគ្នេយ៍ជាមួយនឹងដំណើរកម្សាន្តពហុវប្បធម៌ ទស្សនាតំបន់បុរាណ និងទទួលទានអាហារតាមចិញ្ចើមផ្លូវជាដើម៕ ប្រភព៖ Sanook

តើយន្តហោះដឹកលោក Joe Biden មកប្រជុំអាស៊ាននៅកម្ពុជា មានលក្ខណៈពិសេសអ្វីខ្លះ?

0

ជាទូទៅ អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) គឺជាឈ្មោះសម្គាល់យន្តហោះទាំងឡាយណារបស់កងទ័ពអាកាសអាមេរិក ដែលដឹកជញ្ជូនប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពោលគឺយន្តហោះណាក៏ដោយរបស់កងទ័ពអាកាសអាមេរិក ឱ្យតែប្រធានាធិបតីស្ថិតនៅលើនោះគឺត្រូវគេហៅសំដៅថា អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) ទាំងអស់។

អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៩០ ដោយមាន​ប្រវែង​បណ្តោយ​ជិត​៦០​ម៉ែត្រ និងទំហំ​៤០០ ម៉ែត្រកា​រ៉េ ដែលជាធម្មតានៅក្នុងពេលធ្វើដំណើរម្តងៗ ផ្ទុកមនុស្សប្រមាណជាជិត១០០នាក់។ យន្តហោះ​នេះ មាន​ការពារ​ពី​ការ​បំផ្ទុះ​នុយក្លេអ៊ែរ ពោល​គឺ​ផ្នែក នីមួយ​ៗ​របស់​យន្តហោះ​នេះ​សុទ្ធតែ​ជា​គ្រឿង​សព្វាវុធ​ទាំង​អស់។Air Force One | The White House

យន្តហោះសម្រាប់ដឹកប្រធានាធិបតីសហរដ្ឋអាមេរិក នេះបានផលិតឡើងយ៉ាងពិសេស ហើយមានតែចំនួន ពីរគ្រឿងប៉ុណ្ណោះ ពោលគឺសម្រាប់ផ្លាស់ប្តូរគ្នា។ នៅលើនោះមានបន្ទប់ពិសេសជាច្រើន សម្រាប់ប្រធានាធិបតីធ្វើការ ដោយមានការិយាល័យ បន្ទប់ប្រជុំ កន្លែងកម្សាន្ត កងសន្តិសុខ និង មានចុងភៅនៅលើនោះផង។ និយាយរួមវាប្រៀបដូចជាសេតវិមានដូច្នេះដែរ។

អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) មានលទ្ធភាពធ្វើដំណើរមួយជើង បានចម្ងាយលើសពី១២,០០០គីឡូម៉ែត្រ ប៉ុន្តែបើចាក់សាំងនៅលើផ្ទៃអាកាសតែម្តងនោះ គឺវាមានលទ្ធភាពធ្វើដំណើរក្រឡឹងជុំវិញពិភពលោកឯណោះ។ យន្តហោះទាំងពីរគ្រឿងនេះ កំពុងឈរជើងនៅមូលដ្ឋានទ័ពអាកាស អេន ដ្រួន (Andrews) ក្នុងរដ្ឋ ម៉ារីលេន(Maryland) ក្បែររដ្ឋធានីវ៉ាសុីនតោន។Air Force One: Inside the Oval Office in the Sky - YouTube

មុនការចុះចតរបស់យន្តហោះដឹកប្រធានាធិបតី យន្តហោះពិសេសមួយទៀតដែលផ្ទុក ដោយរថយន្តពិសេសរួមជាមួយនឹងកងសន្តិសុខផងនឹងមកដល់ជាមុន។

ហើយបន្ទាប់ពីយន្តហោះ Air Force One ដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិកចុះចត នឹងមានយន្តហោះមួយទៀតចុះចតតាមក្រោយដែរ ដែលវាគឺជាយន្តហោះសម្រាប់ត្រៀមនៅពេលដែល Air Force One មានបញ្ហា៕The New Air Force Ones Are Late, So the Old Planes Need More Cash, Official  Says - Defense One

ប្រភព៖ Wikipedia

ឡានហោះដំបូងរបស់វៀតណាម​ ត្រៀមចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០២៤

0

ហូជីមិញ៖ ក្រុមហ៊ុនហាណូយ Airlios បានបង្ហាញរថយន្តអគ្គិសនីហោះ ដែលខ្លួនគ្រោងនឹងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៤។ រថយន្តអគ្គិសនីហោះនេះ គឺជាផលិតផលរបស់ប្រទេសវៀតណាមដំបូងគេបង្អស់ដែលគ្រោងនឹងដាក់ចេញលក់ ចូលទីផ្សារពិភពលោកនាពេលខាងមុខ។

រថយន្ត Airlios អាចហោះហើរបញ្ឈរបានដល់ទៅ ១០ ម៉ែត្រក្នុងរយៈពេល ១០ វិនាទី ហើយបន្ទាប់មកហោះហើរក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចឡើងដល់កម្ពស់ ១២០ ម៉ែត្រ ដែលមានកម្ពស់ដូចនឹងអគារ ៤៤ ជាន់។វាមានថ្មចំនួន ៨ ដែលត្រូវបានសាកពេញក្នុងរយៈពេល ៧ ទៅ ៩ នាទីនៅស្ថានីយ៍សាកថ្ម ៣០ គីឡូវ៉ាត់។

លោក Mai Thien Vu ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន បានប្រាប់ VnExpress ថា “គម្រោងនេះបានបញ្ចប់ ៧០-៨០%” ហើយគ្រោងនឹងចាប់ផ្តើមការហោះហើរលើកដំបូងនៃកំណែពាណិជ្ជកម្មរបស់ Airlios នៅចុងឆ្នាំ ២០២៣” ។ អ្នកគ្រប់គ្រង និងវិស្វករនៅក្រុមហ៊ុន Airlios បានចាប់ផ្តើមគិតអំពីការផលិតរថយន្តហោះហើរកាលពីប្រាំឆ្នាំមុន ហើយរថយន្ត Airlios អាចនឹងក្លាយជារថយន្តហោះដំបូងគេនៅអាស៊ីអាគ្នេយ៍៕

មិននឹកស្មាន លោក Nawat ជាCEO Miss  grand ក៏ជាអ្នកគាំទ្រវណ្ណដា រហូតផុសចម្រៀងមួយបទនេះក្នុងIG ទាំងព្រឹក

0

មហាជនគ្រប់គ្នាច្បាស់ជាបានស្គាល់ជាមួយនឹង អ្នកគ្រប់គ្រង និងជា CEO របស់ Miss Grand International ដ៏លេចធ្លោមួយរូបលោក Nawath ជាជនជាតិថៃ។ តែអ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍នោះគឺលោកបានបង្ហោះបទចម្រៀងរបស់តារាចម្រៀងខ្មែរដ៏ល្បីលោកវណ្ណដាក្នុងបណ្ដាញIG ផ្ទាល់ខ្លួន។

នាថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ២០២២ នេះលោក Nawat ដែលជាអ្នកគ្រប់គ្រងកម្មវិធីដ៏ល្បី Miss Grand International ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីរូបលោកក៏ជាអ្នកគាំទ្រតារាចម្រៀងខ្មែរវ័យក្មេងមួយរូបដ៏ល្បីលោក វណ្ណដា ក្រោយពី CEO របស់ Miss Grand ជនជាតិថៃម្នាក់នេះបានធ្វើការបង្ហោះ នៅក្នុង Story IG ផ្ទាល់ខ្លួនទាំងព្រឹក ​ពីបទចម្រៀងរបស់វណ្ណដា មានចំណងជើងថា “នារីជឿនលឿន”។

ការបង្ហោះនេះបានធ្វើឱ្យមហាជទាំងជនជាតិថៃ និងខ្មែរមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ព្រោះលោកមិនដែល ស៊ែរ ឬក៏ផុសគាំទ្រជាមួយនឹងតារាចម្រៀងរូបណានោះទេ ដូច្នេះនេះបញ្ជាក់បានថាលោក Nawat គឺជាអ្នកគាំទ្រតារាចម្រៀងខ្មែរមួយរូបផងដែរ។

គួរបញ្ជាក់ផងដែរថាតារាចម្រៀងប្រុសវ័យក្មេងលោក វណ្ណដាបានក្លាយជាទីចំណាប់អារម្មណ៍អារម្មណ៍របស់មហាជនក្នុងស្រុក និងក្រៅស្រុក ជាពិសេសគឺអ្នកគាំទ្រនៅក្នុងប្រទេសថៃ ដែលតែងតែស្រឡាញ់ និងពេញចិត្តជាមួយនឹងទេពកោសល្យ។

ដោយក្នុងនោះ អ្នកគាំទ្រថៃ បានចាប់ទុកគុណតំលៃរបស់វណ្ណដាដែលសាងគឺមានអត្តន័យជ្រាលជ្រៅ វណ្ណដាជានិមិត្តរូបនៃភាពតស៊ូ អំនត់ ឈ្លាស់វៃ ថ្លៃថ្នូរ (ថៃប្រៀបធៀបនឹងតារារ៉ាប់ស្រុកថៃ) ពូកែ មានសមត្ថភាពឆ្នៃប្រឌិតខ្ពស់អាចបង្កើតអត្តសញ្ញាណដោយមានឯក្ខណៈរបស់ខ្លួន មិនមែនជាការចម្លងរបស់គេមកជារបស់ខ្លួន ជាពិសេសគឺការយករបស់ចាស់មកឆ្នៃជារបស់ថ្មីទំនើប និងការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យក្នុងនាមជាតារារ៉ាប់”៕

 

 

Elon Musk ត្រៀមបញ្ឈប់បុគ្គលិក Twitter ជិត ៤​ ០០០នាក់បន្ថែមទៀត

0

អន្តរជាតិ៖ បន្ទាប់ពីការប្រកាសលាលែងពីតំណែងជាបន្តបន្ទាប់ពីអ្នកកាន់តំណែងធំៗក្នុងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ឥឡូវនេះទទួលបានដំណឹងបន្ថែមថា នាយកប្រតិបត្តិថ្មីលោក Elon Musk គ្រោងនឹងបញ្ឈប់បុគ្គលិក Twitter សរុបប្រមាណ ៣៧០០នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ជុំវិញរបាយការណ៍នេះត្រូវបានគេរំពឹងថា គោលដៅរបស់ Musk នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិក Twitter ដែលធ្លាប់ត្រូវបានអនុញ្ញាតឱ្យធ្វើការពីចម្ងាយ ក៏ដូចជាបុគ្គលិកដែលប្រចាំការនៅខាងក្រៅដែលជាអ្នកទទួលតួនាទីរាយការណ៍ទៅការិយាល័យ Twitter ទាំងក្នុង និងក្រៅទីក្រុង San Francisco នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រភពពី CNBC ដដែលបានឱ្យដឹងទៀតថា ទាក់ទិននឹងការបញ្ឈប់បុគ្គលិកប្រមាណ ៣៧០០នាក់នេះមិនទាន់ទទួលបានការបញ្ជាក់ច្បាស់លាស់នោះទេ ខណៈម្ចាស់ Twitter ថ្មីលោក Musk គ្រោងនឹងជួបពិភាក្សាជាមួយទីប្រឹក្សារបស់លោកចំពោះការសម្រចចិត្តមួយនេះ។ យ៉ាងណាមិញក្នុងកិច្ចពិភាក្សានោះត្រូវបានគេឱ្យដឹងថា Musk គ្រោងអញ្ជើញមនុស្សជំនិតរួមមាន លោក David Oliver Sacks គឺជាសហគ្រិន និងជាអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិត ប្រធានក្រុមហ៊ុន The Boring Company លោក Steve Davis រួមជាមួយនឹងលោក Sam Telle និង Antonio Gracias ដែលមកពីក្រុមហ៊ុនវិនិយោគ Valor Equity។

គួរបញ្ជាក់ដែរថា របាយការណ៍ខាងលើនេះទំនងជាត្រូវបានអនុវត្តទៅពិតមែន ដោយមុនពេលទិញយក Twitter បានសម្រេច Musk ធ្លាប់បានប្រកាសរួចទៅហើយថាលោកមានបំណងកាត់បន្ថយបុគ្គលិកនៅ Twitter ជិត ៧៥ភាគរយនៃបុគ្គលិកសរុបចំនួន ៧,៥០០នាក់ឯណោះ​ ៕

ចម្ការសូឡាលើទឹកធំជាងគេលើលោក ស្ថិតនៅប្រទេសជាប់យើង

0

ចម្ការសូឡាលើទឹកធំជាងគេលើលោក មានទំហំប្រមាណ ៥០ម៉ឺនម៉ែត្រការ៉េ ឬស្មើនឹង ៧០តារាងបាល់ទាត់ លេចវត្តមាន នៅស្រុកសុរិន្ទថន ប្រទេសថៃ ដោយត្រូវបានភ្ជាប់ទៅបណ្ដាញអគ្គិសនីប្រើប្រាស់ កាលពីចុងខែតុលា ឆ្នាំ២០២១។World's largest hydro-floating solar hybrid comes online in Thailand -  Offshore Energy

ជង្រុកអគ្គិសនីដ៏ធំនេះ ប្រើប្រាស់បន្ទះសូឡាចំនួន ១៤៥ ០០០ បន្ទះ។ វាផលិតថាមពលអគ្គិសនីពីចរន្តទឹកនៅពេលយប់ និងពីពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ដោយអាចផលិតថាមពលអគ្គិសនីសរុបបាន ២,៧ ជីហ្គាវ៉ាត់។

ក្នុងការសាងសង់ រដ្ឋាភិបាលប្រទេសថៃ បានវិនិយោគទឹកប្រាក់ប្រមាណ ៣៤លានដុល្លារ ដែលជាគម្រោងមួយកាត់បន្ថយការបំពុលដោយកាបោន នាឆ្នាំ២០៦៥ ខាងមុខ ក៏ដូចជាបម្រើទៅដល់ប្រជាជនថៃជាង ៧០លាននាក់ ដែលកំពុងប្រើប្រាស់ថាមពលពីឧស្ម័នធម្មជាតិ ពីរភាគបី នៃទិន្នផលអគ្គិសនី៕Largest hydro-floating solar hybrid system: Thailand world recordប្រភព៖ Off Shone Energy

មោទកភាពណាស់! វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសជឺជីតស៊ូជើងឯកពិភពលោក២០២២

0

វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) បាន​ចូលរួម​លើក​មុខ​មាត់​ឲ្យ​ប្រទេសកម្ពុជា ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់ពី​យក​ឈ្នះ​កីឡាការិនីអេស្ប៉ាញ Matthew Martin Naiomi Anaiansi នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ លើវិញ្ញាសា ជឺជីតស៊ូ (Newaza) ទម្ងន់ក្រោម៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាជឺជីតស៊ូជើងឯកពិភពលោក JU-JITSU WORLD CHAMPIONSHIP 2022 នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

មុនទទួលបានមេដាយមាស ខាន់ ចេសា បានយកឈ្នះកីឡាការិនីរបស់ហ្វីលីពីន Baluyot Ashley Jeraine ក្នុងជុំទី១ ដែលប្រើពេលត្រឹមតែ២នាទី និង២៣វិនាទីប៉ុណ្ណោះ ហើយបន្តយកឈ្នះកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Sharaim Maitha ដែលបោះបង់ការប្រកួតក្នុងជុំទី៣ មុនឈ្នះកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរដឹងថា ខាន់ ចេសា មានឪពុកជាជនជាតិខ្មែរ និងម្ដាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អាមេរិក នៅក្នុងរយៈពេលជាង ១០ឆ្នាំ នៃការចាប់អាជីពកីឡាជឺជិតស៊ូ នាងធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។

កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជារំពឹងខ្ពស់​ក្នុងការឈ្នះ​មេដាយ​មាស​ស៊ីហ្គេម SEA Games លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ខកចិត្តនៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់៕

អុំទូក៣ថ្ងៃ! ទៅសៀមរាប ក្រៅពីប្រាសាទមាន មានកន្លែងណាគួរដើរខ្លះ?

0

កាល​ណាគេ​និយាយ​ពី​ខេត្តសៀមរាប គេ​តែងតែង​នឹក​ឃើញ​ដល់​ប្រាសាទក្នុងតំបន់​អង្គរ ជាពិសេសប្រាសាទ​អង្គរវត្ត។ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងពីវិសាលភាពធំទូលាយនៃខេត្តសៀមរាបថា ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ទោះបីជាដើរមួយខែក៏មិនអស់ឡើយ។

ស្របពេលដែលថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ជិតមកដល់នោះ ភ្ញៀវទេសចរណ៍ដែលមានគម្រោងទៅសៀមរាប ក៏ប៉ុន្តែមិនដឹងថាទៅណាទៀតក្រៅពីទៅទស្សនាប្រាសាទអង្គរវត្តនោះ ថ្ងៃនេះគេហទំព័រ KBN សូមណែនាំកន្លែងដើរលេងមួយចំនួន ដែលលោកអ្នកមិនគួរមើលរំលងក្រៅពីប្រាសាទ។

+រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន
ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទិសដៅដូចគ្នានឹងទៅភ្នំគូលែនដែរ និងចម្ងាយ​ ១៨គម ពីបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង​ និងជុំវិញក្បាលស្ពាន ។ក្បាលស្ពាន ជាទីកន្លែងអច្ឆរិយៈ តែមិនសូវមានភ្ញៀវទេសចរទៅដល់ – Popular Magazine

+កាហ្វេវប្បធម៌-សៀមរាប
ផ្ទះ​កាហ្វេ​វប្បធម៌​សៀមរាប​កសាង​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ និង​ជនជាតិ​បរទេស​ បាន​ឃើញ​ពី​ការ​ថែ​រក្សា​ និង​ការពារ​មរតក​វប្បធម៌​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​។ ភ្ញៀវ​ដែល​បាន​ទៅ​អាច​ភ្លក្ស​រសជាតិ​កាហ្វេ​ និង​តុប​តែង​ខ្លួន​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក​ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​បាន​។​ តម្លៃ​ចាប់​ពី​ ២.៥ ដុល្លា​ឡើង​។ត្រលប់ទៅកាន់អតីតកាលជាមួយនឹង កាហ្វេវប្បធម៌-សៀមរាប - KBN Komsan

+កន្លែងជិះស្គីលើផ្ទៃទឹក ICF Wake Park 
ICF Water Park ជា​ឧទ្យាន​ជិះ​ស្គី​លើ​ទឹក​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ១៩ ដុល្លារ​ឡើង​ទៅ​ បើក​ដំណើរ​ការ​ពី​ថ្ងៃ​ចន្ទ​ ដល់​ សៅរ៍​។​ ចំពោះ​ក្មេង​ចាប់​ពី​អាយុ​ ១០ ឆ្នាំ​ឡើង​អាច​ជិះ​បាន​។​ធ្លាប់តែលេងកីឡាជិះស្គីលើគោកមែនទេ? ឥឡូវនេះសាកប្ដូរបរិយាកាសមកជិះស្គី លើទឹកនៅ ICF  Wake Park វិញម្ដងមើល តើប្លែកប៉ុណ្ណាទៅ? - KBN Komsan

+កន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២
ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិ​កម្ពុជា​ ជា​កន្លែង​បាញ់​ធ្នូ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោល​បំណង​លើក​ស្ទួយ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​មរតក​ដូន​តា​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ដោយ​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ​។​បានទៅសៀមរាបលើកក្រោយ ទៅបាញ់​ធ្នូ​លេង និង  ភ្លក់រសជាតិម្ហូបស្រុកស្រែឆ្ងាញ់ៗនៅ​បន្ទាយ​ជ័យ ​៨០២ – Popular Magazine

+ខ្នងបារាយណ៍
ខ្នងបារាយណ៍មានទីតាំងស្ថិតនៅ ខាងជើងព្រលានយន្តហោះសៀមរាប ខាងក្រោយវត្តស្វាយរមៀត។សម្រាប់អ្នកទាំងអស់គ្នាដែលចង់ទៅកម្សាន្តនៅខ្នងបារាយណ៍ លោកអ្នកគួរតែទៅនាពេលរសៀលថ្ងៃជ្រេរបន្តិច ដើម្បីអាចផ្ដិតយកនូវរូបភាពដ៏ស្រស់ស្អាត។ស្ពានឈើប្រវែងជិត ១គីឡូម៉ែត្រ ឆ្លងកាត់បារាយណ៍ចូលទៅកាន់ប្រាសាទមេបុណ្យ  ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ – SPKTLIV

+សហគមន៍ បាគងភូមិខ្ញុំ 
តំបន់សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយដ៏ល្អសម្រាប់ជាលក្ខណៈគ្រួសារ និងមកជាមួយមនុស្សជាទីស្រលាញ់ ដោយសារកន្លែងនេះ មានភាពស្ងប់ស្ងាត់ល្អ ទេសភាពបៃតងស្រស់បំព្រង ខ្យល់បរិសុទ្ធ ជាពិសេសនោះមានកន្លែងជិះទូកលេងសប្បាយ រួមជាមួយកន្លែងកម្សាន្តជាច្រើនទៀត ដូចជាការបោះតង់ ស្ទូចត្រីជាដើម។សហគមន៍បាគងភូមិខ្ញុំ ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! - Kley kley

+ភូមិលិចទឹកកំពង់ផ្លុក

កន្លែងនេះគឺជាភូមិធម្មជាតិមួយនៅលើទឹក  ដែលអាចឱ្យអ្នកទេសចរជិះទូក ​ឬកាណូតទេសចរណ៍លើផ្ទៃទឹក ទស្សនាទេសភាពលើផ្ទៃទន្លេសាបដែលមានព្រៃលិចទឹក សាលារៀន វត្ត​​អារាម ជម្រកសត្វបក្សី និងកន្លែងបែបធម្មជាតិពិសេសជាច្រើនទៀតលើផ្លូវទឹក៕សហគមន៍ទេសចរណ៍កំពុងភ្លុក - Visit Cambodia