Home Blog Page 1985

ខ្ពង់រាបទីបេ ស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំដោយសារទឹកកករលាយ

0

អន្តរជាតិ៖ អ្នកស្រាវជ្រាវបានព្យាករណ៍ថា ខ្ពង់រាបទីបេ (Qinghai-Tibet) នឹងរងផលប៉ះពាល់ដោយការរលាយនៃដីកក ដូចជាការដួលរលំ សំណឹក និងវាលខ្សាច់។

ការរលាយនៃ permafrost នៅលើខ្ពង់រាបទីបេ នៅហិម៉ាឡៃយ៉ាកើតឡើងពីរដងលឿនជាងមធ្យមភាគពិភពលោកក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដែលគំរាមកំហែងដល់ស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ នេះបើយោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា​ក្នុង​ទស្សនាវដ្ដី Nature Communications Earth & Environment។ ការ​រលាយ​នេះ​នាំ​ឱ្យ​មាន​តម្រូវ​ការ​ក្នុង​ការ​ជួស​ជុល​និង​ជំនួស​ហេដ្ឋារចនាសម្ព័ន្ធ​កើនឡើង ការប៉ាន់ប្រមាណ៣៨ភាគរយ នៃផ្លូវថ្នល់ ៣៩ភាគរយ នៃផ្លូវរថភ្លើង និងបណ្តាញអគ្គិសនី ២១ភាគរយនៃអគារត្រូវបានគំរាមកំហែងដោយការរលាយទឹកកកនៅឆ្នាំ២០៥០ ។

ខ្ពង់រាបទីបេ មានផ្ទៃដីជាង២.៥លានគីឡូម៉ែត្រការ៉េ ប្រហែលប្រាំដងនៃផ្ទៃដីរបស់ប្រទេសបារាំង ដែលលាតសន្ធឹងពីភាគខាងលិចប្រទេសចិនទៅកាន់ប្រទេសប៉ាគីស្ថាន រួមទាំងផ្នែកខ្លះនៃប្រទេសនេប៉ាល់ ឥណ្ឌា ភាគខាងកើតតាហ្ស៊ីគីស្ថាន និងភាគខាងត្បូង Kyrgyzstan ។ នៅពេលដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបង្កើនសីតុណ្ហភាពពិភពលោក ការសាយភាយជុំវិញពិភពលោកចាប់ផ្តើមរលាយក្នុងអត្រាយ៉ាងលឿន។ ដីមានលំនឹងតិច និងងាយស្រួលផ្លាស់ទី។ យោងតាមលោក Mathieu Morlighem សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រផែនដីនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស បាននិយាយថា កន្លែងជាច្រើនបានជួបប្រទះនឹងការដួលរលំដ៏ធំ បង្កើតជារណ្ដៅនៅលើផ្ទៃផ្លូវ ប៉ះពាល់ដល់អាកាសយានដ្ឋាន ផ្លូវរថភ្លើង បំពង់បង្ហូរប្រេង និងសូម្បីតែផ្ទះ។

នៅចុងបញ្ចប់នៃដំណើរការរលាយ ការបាត់បង់ទឹកដីនឹងឈានដល់កម្រិតមួយដែលបណ្តាលឱ្យបឹងស្ងួតយ៉ាងឆាប់រហ័ស។ ការសង្កេតតាមផ្កាយរណប និងការអង្កេតលើដីបង្ហាញថា និន្នាការនេះកំពុងលាតសន្ធឹងលើតំបន់ permafrost នៅអឌ្ឍគោលខាងជើង រួមទាំងខ្ពង់រាបទីបេផងដែរ។

ជាពិសេសនៅលើខ្ពង់រាបទីបេ ទឹកកកពីដីកក ផ្ទាំងទឹកកក និងបឹងទឹកសាបដែលមានកម្ពស់ខ្ពស់ហូរចូលទៅក្នុងទន្លេវែងបំផុតទាំងបីនៅអាស៊ី ដែលជាប្រភពទឹកសំខាន់សម្រាប់ប្រហែល ២០ភាគរយ នៃចំនួនប្រជាជនពិភពលោក។ សំណើមពីបឹង និងស្ទ្រីមខ្ពស់ក៏ជួយរក្សាប្រព័ន្ធអេកូឡូស៊ីនៃវាលស្មៅពាក់កណ្តាលស្ងួតផងដែរ។ ប្រសិនបើដីកក និងផ្ទាំងទឹកកកនៅតែបន្តរលាយ នោះទន្លេនៅទូទាំងខ្ពង់រាបនឹងចាប់ផ្តើមរីងស្ងួត ដែលរួមចំណែកដល់ការហូរច្រោះដី និងចុងក្រោយក្លាយជាវាលខ្សាច់ដែលអាចកាត់បន្ថយទឹកភ្លៀង និងព្រិលធ្លាក់ ដែលនាំឱ្យការផ្គត់ផ្គង់ទឹកធ្លាក់ចុះយ៉ាងខ្លាំង ៕

តើពិតទេ ការទទួលទានស្ករច្រើនពេកប្រឈមមុខនឹងភាពចាស់លឿន?

0

សុខភាព៖ ជាតិស្ករច្រើនពេក គឺជាសត្រូវរបស់រាងកាយក្នុងការបន្ថែម ខ្លាញ់ក្រាស់នៅជុំវិញចង្កេះ ភ្លៅ ត្រគាកនិងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺគ្រោះថ្នាក់ផ្សេងៗទៀត។

បន្ថែមពីនោះមានមនុស្សជាយល់ឃើញថាជាតិស្ករក៏ជាសត្រូវនៃភាពស្រស់ស្អាតផងដែរ ព្រោះវាពិតជាធ្វើឱ្យយើងមើលទៅចាស់ជាងមុនមែនទេ?

ទាក់ទងនឹងការទទួលទានជាតិស្ករច្រើនលើសកម្រិត ទិន្នន័យពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានបង្ហាញថា ស្ករគឺជាសារធាតុដ៏ពេញនិយមដែលប្រើក្នុងអាហារ និងភេសជ្ជៈ ក្នុងនោះវាមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ធាត់ ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចាស់ និងភាពចាស់មុនអាយុផងដែរ។

ស្ករដែលប្រើប្រាស់នឹងត្រូវបំបែកទៅជាឯកតាតូចៗ ហើយស្រូបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័សោយ ដជាតិស្ករក្នុងឈាមទាំងនេះអាចភ្ជាប់ទៅនឹងប្រូតេអ៊ីន Elastin និង Collagen  ដែលការបង្កើតសមាសធាតុហៅថា Advanced glycation end products ឬ AGEs  នាំឱ្យមានការថយចុះនៃប្រូតេអ៊ីន Elastin និង Collagen ក៏ដូចជាកាត់បន្ថយការបត់បែននៃស្បែក ព្រមទាំងធ្វើឱ្យមានការយារធ្លាក់ស្បែកផងដែរ។

មិនតែប៉ុណ្ណោះជាទូទៅនៅពេលដែលយើងកាន់តែចាស់ការប្រមូលផ្តុំសារធាតុ AGEs នៅក្នុងស្បែកក៏កើនឡើងផងដែរ ប៉ុន្តែប្រសិនបើយើងទទួលទានអាហារដែលមានជាតិស្ករខ្ពស់ នោះវារិតតែអាចជំរុញដំណើរការបែបនេះឱ្យកើតឡើងលឿន និងច្រើនទៀតខុសពីធម្មតា ដែលបណ្តាលឱ្យមានស្នាមជ្រីវជ្រួញ និងឆាប់ចាស់មុនអាយុ។

ដូច្នេះគួរលោកអ្នកគួរទទួលទានជាតិស្ករក្នុងបរិមាណត្រឹមត្រូវ ដោយអង្គការសុខភាពពិភពលោកបានណែនាំថា បរិមាណស្ករដែលអ្នកគួរទទួលទានគឺមិនលើសពី ៦ ស្លាបព្រាក្នុងមួយថ្ងៃនោះទេ។

វិធីងាយៗដើម្បីកាត់បន្ថយការប្រើប្រាស់ស្ករ

១. កាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន ដូចជា តែ កាហ្វេដែលមានជាតិស្ករ សូកូឡា កាកាវ ទឹកដោះគោក្រឡុក តែទឹកដោះគោ ភេសជ្ជៈផ្អែមផ្សេងៗ រួមទាំងទឹកផ្លែឈើផងដែរ។

២. កាត់បន្ថយការទទួលទានអាហារសម្រន់ ដូចជានំផ្អែម ដែលមានជាតិស្ករខ្ពស់។

៣. គួរទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន ប៉ុន្តែត្រូវប្រយ័ត្នចំពោះផ្លែឈើដែលមានជាតិស្ករខ្ពស់ មិនគួរទទួលទានច្រើនពេកទេ ដូចជា ស្វាយទុំ ធុរេន សាវម៉ាវ ខ្នុរ ផ្លែទាប និង មៀនជាដើម៕ ប្រភព៖ Sanook

អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៦ ខែវិច្ឆិកា

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

កាន់តែច្បាប់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖
May be an image of text

No photo description available.

May be an image of text

ក្រុងព្យុងយ៉ាង ខឹងអាមេរិក បាញ់មីស៊ីល ធ្វើឲ្យបំភ័យជប៉ុនប្រកាសអាសន្នទាំងព្រឹក

0

រដ្ឋធានីសេអ៊ូល៖ ការធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ រវាងកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ធ្វើឲ្យក្រុងព្យុងយ៉ាង ចាត់ទុកជាការហាត់សម ដើម្បីឈ្លានពាន ទើបកូរ៉េខាងជើង បន្ដបាញ់មីស៊ីលជាច្រើនគ្រាប់ សង័្សយ ជាមីស៊ីលអន្ដរទ្វីប (ICBM) ធ្វើឲ្យរដ្ឋាផិបាលជប៉ុន ប្រកាសអាសន្ន ដល់ប្រជាជន នៅតាមតំបន់ជាច្រើនឲ្យស្វែងរកទីមានសុវត្ថិភាព។

សារព័ត៌មានឥណ្ឌា Prothomalo បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទីកចម្រុះ រួមជាមួយនឹងមីស៊ីល ដែលគេសង័្សយ ជាមីស៊ីលបាលិស្ទីកអន្ដរទ្វីប (ICBM) ផងដែរ។ សកម្មភាពយោធារបស់ក្រុងព្យុងយ៉ាង បានបង្ខំឲ្យរដ្ឋាភិបាលជប៉ុន ចេញសញ្ញាប្រកាសអាសន្ន ជម្លៀសប្រជាជន នៅតំបន់ភាគខាងជើង និង ភាគកណ្ដាល ប្រទេសអាស៊ីបូព៌ាមួយនេះ។

ការិយាល័យរបស់នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានបញ្ចេញសំឡេងប្រកាសអាសន្នដល់ប្រជាជន នៅភាគខាងជើង និង កណ្តាល នៃខេត្តមីយ៉ាហ្គិ (Miyagi), យ៉ាម៉ាហ្កាតា (Yamagata) និង នីអ៊ីហ្គាតា (Niigata) ដោយណែនាំឲ្យពួកគេ ចូលទៅក្នុងអគារដ៏រឹងមាំ ឬ នៅក្រោមដី។ ចំណែកសេវាកម្មរថភ្លើង នៅក្នុងតំបន់ទាំងនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពេលមានការជូនដំណឹង អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មុនពេលការបាញ់ភ្លាមៗ។

លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានថ្កោលទោសដល់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា ក្រុមមន្រ្ដីជប៉ុន កំពុងតែវិភាគឲ្យបានល្អិតល្អន់ អំពីមីស៊ីលទាំងនោះ។

លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ ថា មីស៊ីលនោះបានបាញ់ នៅវេលាម៉ោង៧ និង ៤០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា (វេលាក្នុងតំបន់។ មីស៊ីលនោះ បានបាត់ពីរ៉ាដា នៅលើសមុទ្រជប៉ុន។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា «យើងបានឃើញការបាញ់បង្ហោះមីស៊ីល បង្ហាញពីសក្ដានុពលហោះមកលើប្រទេសជប៉ុន។ ដូច្នេះហើយទើបជប៉ុនប្រកាសអាសន្ន ប៉ុន្តែបន្ទាប់ពីពិនិត្យមើលការហោះរបស់មីស៊ីលនោះ យើង បានបញ្ជាក់ ថា វាមិនបានឆ្លងកាត់ ពីលើប្រទេសជប៉ុន នោះឡើយ។ មីស៊ីលនោះ បានហោះដល់រយៈកម្ពស់ប្រហែល ២០០០គីឡូម៉ែត្រ និង រយៈចម្ងាយ៧៥០គីឡូម៉ែត្រ។

ការបាញ់មីស៊ីល កាលពីព្រឹក ថ្ងៃព្រហស្បតិ៍នេះ ជាការបាញ់សាកល្បងអាវុធជាបន្ដបន្ទាប់ចុងក្រោយរបស់កូរ៉េខាងជើង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈមានភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងតំបន់។ ការបាញ់មីស៊ីលទាំងនេះ បានកើតឡើង រយៈពេលត្រឹមតែ១ថ្ងៃ ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល ជាង២០គ្រាប់ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។

កងទ័ពកូរ៉េខាងត្បូង បានអះអាង ថា កូរ៉េខាងជើង កាលពីថ្ងៃពុធ បានបាញ់កាំភ្លើងធំ ចំនួន១០០គ្រាប់ ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំងពីរ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទប្រហែល១០គ្រាប់ ទៅកាន់តំបន់ភាគខាងកើត និង ខាងលិចប្រទេសកូរ៉េខាងជើង។ ប៉ុន្ដែក្នុងចំណោមមីស៊ីលទាំងនោះ មានមីស៊ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹករបស់កូរ៉េខាងត្បូង។

កូរ៉េខាងត្បូង កាលពីព្រឹក ថ្ងៃពុធ បានបាញ់មីស៊ីល ចំនួន៣គ្រាប់ ចេញពីយន្តហោះចម្បាំង ធ្លាក់នៅចំណុចមួយក្បែរខ្សែបន្ទាត់ NLL ដើម្បីជាការឆ្លើយតប ចំពោះការបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទ សរុប១០គ្រាប់ ពីកូរ៉េខាងជើង កាលពីប៉ុន្មានម៉ោងមុននោះ។ ចំណែកការបាញ់តេស្តមីស៊ីលរបស់ក្រុងព្យុងយ៉ាង គឺក្រុងសេអ៊ូល បានរកឃើញថា មានមីស៊ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង បានកើតមានឡើង ក្រោយពេលក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ បានស្នើដល់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ត្រូវតែបញ្ឈប់ការធ្វើសមយុទ្ធទ័ពអាកសទ្រង់ទ្រាយធំរបស់ពួកគេ។ កូរ៉េខាងជើង បានចាត់ទុកសកម្មភាពបែបនេះ ជាទង្វើបង្កហេតុ នឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតប ពីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ហើយនឹងត្រូវបិទបញ្ចប់ នៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ។

ស្របពេលមានភាពតានតឹង នៅក្នុងតំបន់នោះ នាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan កាលពីដើមខែតុលា កន្លងទៅនេះ ក៏បានទៅចូលរួម ធ្វើសមយុទ្ធយោធា នៅលើដែនទឹករបស់កូរ៉េខាងត្បូង ផងដែរ។ ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅអាស៊ីបូព៌ា ជាញឹកញាប់នេះ បានកើតឡើង ចំពេលកូរ៉េខាងជើង បាញ់ផ្លោងមីស៊ីល ជាញឹកញាប់ បង្កអសន្ដិសុខ និង ស្ថិរភាព នៅក្នុងតំបន់ និង សហគមន៍អន្ដរជាតិ៕N. Korea launches another ballistic missile - S. Korea

ទិដ្ឋភាពហ្វូងសត្វបក្សីចំណាកស្រុករាប់លានក្បាល គេចពីភាពត្រជាក់ទៅភាគខាងត្បូងនៃប្រទេសចិន(មានវីដេអូ)

0

ប្រទេសចិន៖ ក្រុមអ្នកល្បាតការពារធម្មជាតិដីសើម Yancheng បានបង្ហាញពីទិដ្ឋភាពសត្វស្លាបជាច្រើន ដូចជាសត្វក្រៀលក្រហមត្រូវបានគេឃើញជាលើកដំបូង ហើយសត្វក្ងាន សត្វក្រៀលពណ៌ប្រផេះ សត្វក្រៀលពណ៌ស និងសត្វស្លាបផ្សេងទៀតក៏ត្រូវបានគេឃើញផងដែរ ដែលពួកវាបានធ្វើដំណើរគេចចេញពីភាពត្រជាក់មកភាគខាងត្បូងនៃប្រទេសចិន។

នៅទីក្រុង Yancheng ខេត្ត Jiangsu សត្វស្លាបចំណាកស្រុកប្រហែល ៣ លានក្បាលបានហោះមកទីនេះ រួមទាំងហ្វូងសត្វក្រៀលក្រហមនឹងរស់នៅទីនេះជាច្រើនខែសម្រាប់ការគេចចេញពីរដូវរងារដែលកំពុងតែបានមកដល់។

ជាមួយគ្នានោះលោក Chen Guoyuan ប្រធានផ្នែកអភិរក្ស និងគ្រប់គ្រងធនធានបម្រុងធម្មជាតិ Yancheng Wetland បានឱ្យដឹងថាកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២  ក្រុមល្បាតបានប្រទះឃើញសត្វក្រៀលក្រហមជាលើកដំបូង ហើយក៏បានរកឃើញសត្វក្ងាន ក្រៀលប្រផេះ សត្វក្រៀលពណ៌ស ក្ងានព្រៃ និងសត្វស្លាបផ្សេងទៀតជាច្រើន

ក្នុងនោះក្រុមអ្នកអភិរក្សបាននិយាយថា ដើម្បីផ្តល់ជម្រកដល់សត្វស្លាបសម្រាប់រដូវរងារដ៏ច្រើននេះ ពួកគេបានផ្ដល់ ទីជម្រកដោយការសម្អាតដើមត្រែង ស្មៅ និងរុក្ខជាតិព្រៃផ្សេងទៀត ព្រមទាំងរៀបចំអាហារសម្រាប់ពួកវា បន្ថែមពីនោះការល្បាតជាបន្តបន្ទាប់ក៏ត្រូវបានរៀបចំឡើងដើម្បីធានាសុវត្ថិភាពផងដែរ។

ទីក្រុង Yancheng  តំបន់ស្វយ័ត Ningxia Hui ភាគពាយព្យប្រទេសចិន ហើយក្នុងអំឡុងពេលនេះការធ្វើចំណាកស្រុករបស់បក្សីតាមដងទន្លេ Yancheng ភាគខាងលិចបានក្លាយជាសម្រស់ធម្មជាតិនៃរដូវស្លឹកឈើជ្រុះ។

អ្នកថតរូបបានចាប់យកទស្សនីយភាពនៃសត្វស្លាបរាប់ម៉ឺនក្បាលដែលកំពុងហោះហើរ ឬមមាញឹកក្នុងការស្វែងរកអាហារ ខណៈដែលសត្វស្លាបដទៃទៀតបានរៀបចំដើម្បីបន្តការធ្វើដំណើរតាមរដូវដ៏វែងរបស់ពួកវាឆ្ពោះទៅភាគខាងត្បូង។

គួរបញ្ជាក់ងាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់ព្រៃ Yancheng បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍អេកូឡូស៊ីរបស់ខ្លួន និងបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកែលម្អបរិស្ថាន និងបង្កើនជីវចម្រុះរបស់វា។

ជាលទ្ធផល តំបន់នេះទាក់ទាញហ្វូងសត្វស្លាបចំណាកស្រុកដ៏ធំរៀងរាល់រដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ ដោយសារអាកាសធាតុរីករាយ និងលក្ខខណ្ឌបរិស្ថានល្អ៕ ប្រភព៖ dailynews

អារ៉ាប៊ីសាអូឌីត បង្ហើបព័ត៌មានសម្ងាត់ប្រាប់អាមេរិកថា អ៊ីរ៉ង់នឹងបើកការវាយប្រហារលើប្រទេសខ្លួនក្នុងពេលឆាប់ៗនេះ

0

វ៉ាស៊ីនតោន៖ អារ៉ាប៊ីសាអូឌីត បានចែករំលែកព័ត៌មានសម្ងាត់ជាមួយក្រុមមន្ត្រីអាមេរិក ដោយអះអាងថាអ៉ីរ៉ង់អាចនឹងបើកការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗ នេះ ក្នុងបរិបទដែលអ៉ីរ៉ង់កំពុងស្ថិតនៅក្នុងភាពចលាចលផ្ទៃក្នុងដោយសារបាតុកម្មតវ៉ា។ នេះបើតាមក្រុមមន្ត្រីអាមេរិក៣រូប ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបង្ហាញក្ដីព្រួយបារម្ភរបស់អារ៉ាប៊ីសាអូឌីត កើតមានឡើងនៅចំពេលដែលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានថ្កោលទោសទីក្រុងតេហេរ៉ង់ សម្រាប់បង្រ្កាបយ៉ាង សាហាវលើក្រុមបាតុករអ៉ីរ៉ង់ និងការផ្គត់ផ្គង់យន្តហោះដ្រូនឱ្យរុស្ស៉ី យកទៅប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ជុំវិញបញ្ហានេះដែរ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះរបាយការណ៍ស្ដីពីការគំរាមកំហែងពីអ៉ីរ៉ង់លើអារ៉ាប៊ីសាអូឌីត ហើយថាទីក្រុងវ៉ាស៊ីនតោននឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការ ឆ្លើយតប ក្នុងករណីចំាំបាច់។

ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «យើងមានការព្រួយបារម្ភចំពោះរូបភាពនៃការគំរាម កំហែង ហើយយើងកំពុងស្ថិតនៅក្នុងការរក្សាទំនាក់ទំនងយោធា និងចារកម្មជាមួយអារ៉ាប៊ីសាអូឌីត។ យើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការធ្វើសកម្មភាពដើម្បីការពារ ផលប្រយោជន៍ និងប្រទេសជាដៃគូរបស់យើង នៅក្នុងតំបន់»

គួរបញ្ជាក់ថា ព័ត៌មានពីគំរាមកំហែងរបស់អ៉ីរ៉ង់លើអារ៉ាប៊ីសាអូឌីតខាងលើ ត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មានអាមេរិកលវស្រីតចូណាល់ (Wall Street Journal)។ ប៉ុន្តែ ខាងក្រសួងការបរទេសអ៉ីរ៉ង់ បានចេញមុខច្រានចោលសេចក្ដីរាយការណ៍នេះ ដោយបញ្ជាក់ថាជាព័ត៌មានគ្មានមូលដ្ឋាន និងមានចេតនាបំផ្លាញទំនាក់ទំនងរវាងអ៉ីរ៉ង់ និងបណ្ដា ប្រទេសជិតខាង៕

ប្រុងប្រយ័ត្នបងប្អូន! ពេលនេះគម្រោងការណ៍បោកប្រាស់ Ponzi កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា

0

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាឆ្ងល់ហើយថាអ្វីទៅជា «PONZI Scam» ? គ្រោងការណ៍ក្បត់ Ponzi គឺជាការក្លែងបន្លំវិនិយោគ ដែលចំណាយឲ្យទៅអ្នកវិនិយោគិនដែលកំពុងប្រតិបត្តិការ ជាមួយនឹងថវិកា ដែលបានប្រមូលពីអ្នកវិនិយោគិនថ្មីៗ។

អង្គការគ្រោងការណ៍ក្បត់នោះ ជានិច្ចកាលសន្យាជួយវិនិយោគលុយរបស់អ្នក និងបង្កើនប្រាក់ចំណេញខ្ពស់ ជាមួយនឹងហានីយភ័យទាបបំផុត ឬគ្មានហានីយភ័យ។

ប៉ុន្តែនៅក្នុងគ្រោងការណ៍ក្បត់/បន្លំ ជនក្លែងបន្លំ មិនបានវិនិយោគលុយ។ ជំនួសឲ្យ ពួកគេប្រើប្រាស់វា ដើម្បីចំណាយទាំងនោះ ដែលអ្នកបានវិនិយោគថ្មីៗនោះ និងអាចរក្សាខ្លះសម្រាប់ខ្លួនគេ។

ជាមួយនឹងប្រាក់ចំណូលបន្តិចបន្តួច ឬគ្មានសោះ គ្រោងការណ័ក្បត់/ក្លែងបន្លំ តម្រូវលំហូរថេរនៃលុយថ្មីៗ ដើម្បីបន្តចរន្តភាព។ នៅពេលវាក្លាយជាការទទួលការលំបាកក្នុងការជ្រើសរើសអ្នកវិនិយោគិនថ្មី ឬនៅពេលទទួលបានចំនួនយ៉ាងច្រើនលើសលុបនៃចំណាយរបស់អ្នកវិនិយោគិនកំពុងមាន នោះជនគ្រោងក្លែងបន្លំទាំងនោះ មានទំនោទៅរកការដួលរំលំ។

គ្រោងការណ៍ក្លែងបន្លំនេះ ត្រូវបានដាក់ឈ្មោះតាមលោក Charles Ponzi ដែលបានបោកបញ្ឆោតវិនិយោគិនក្នុងទសវត្សរ៍ឆ្នាំ 1920 ជាមួយនឹងគម្រោងការរំពឹងទុកនៃតែមប្រៃសណីយ៍។

គ្រោងការណ៍ក្លែងបន្លំ “គឺទង់ក្រហម ឬ red flags”៖

គ្រោងការណ៍ក្លែងបន្លំជាច្រើន ចែករំលែកចរឹតលក្ខណៈរួម។ មើលទៅដូចសម្រាប់ជាសញ្ញាហាមឃាត់៖

ប្រាក់ចំណូលខ្ពស់ជាមួយនឹងហានិភ័យតិចតួច ឬគ្មាន។ រាល់ការវិនិយោគមានហានិភ័យខ្លះ ហើយការវិនិយោគដែលផ្តល់ផលចំណេញខ្ពស់ ជាធម្មតាមានហានិភ័យកាន់តែច្រើន។ មានការសង្ស័យខ្ពស់ចំពោះឱកាសវិនិយោគ “ធានា” ណាមួយ។

ផល​ចំណេញ​ស្រប​គ្នា​ខ្លាំង​ពេក។ ការវិនិយោគមានទំនោរឡើងចុះតាមពេលវេលា។ មានការសង្ស័យអំពីការវិនិយោគដែលតែងតែបង្កើតផលវិជ្ជមានដោយមិនគិតពីលក្ខខណ្ឌទីផ្សារទាំងមូល។

ការវិនិយោគដែលមិនបានចុះបញ្ជី។ គ្រោងការណ៍ក្លែងបន្លំ Ponzi ជាធម្មតាពាក់ព័ន្ធនឹងការវិនិយោគដែលមិនត្រូវបានចុះឈ្មោះជាមួយ SEC ឬជាមួយនិយតកររដ្ឋ។ ការចុះឈ្មោះមានសារៈសំខាន់ ព្រោះវាផ្តល់ឱ្យអ្នកវិនិយោគនូវលទ្ធភាពទទួលបានព័ត៌មានអំពីការគ្រប់គ្រង ក្រុមហ៊ុន ផលិតផល សេវាកម្ម និងហិរញ្ញវត្ថុ។

អ្នកលក់ដែលគ្មានអាជ្ញាប័ណ្ណ។ ច្បាប់មូលបត្រសហព័ន្ធ និងរដ្ឋតម្រូវឱ្យអ្នកជំនាញ និងក្រុមហ៊ុនវិនិយោគត្រូវមានអាជ្ញាប័ណ្ណ ឬចុះបញ្ជី។ គម្រោងក្លែងបន្លំ Ponzi ភាគច្រើនពាក់ព័ន្ធនឹងបុគ្គលដែលមិនមានអាជ្ញាប័ណ្ណ ឬក្រុមហ៊ុនដែលមិនបានចុះបញ្ជី។

យុទ្ធសាស្ត្រសម្ងាត់ និងស្មុគស្មាញ។ ជៀសវាងការវិនិយោគ ប្រសិនបើអ្នកមិនយល់ពីពួកគេ ឬមិនអាចទទួលបានព័ត៌មានពេញលេញអំពីពួកគេ។

បញ្ហាជាមួយឯកសារ។ កំហុសក្នុងរបាយការណ៍គណនីអាចជាសញ្ញាមួយដែលថាមូលនិធិមិនត្រូវបានវិនិយោគដូចដែលបានសន្យា។

ការលំបាកក្នុងការទទួលបានការទូទាត់។ មានការសង្ស័យ ប្រសិនបើអ្នកមិនទទួលបានការទូទាត់ ឬពិបាកក្នុងការដកប្រាក់ចេញ។ អ្នកផ្សព្វផ្សាយគម្រោង Ponzi ពេលខ្លះព្យាយាមរារាំងអ្នកចូលរួមពីការដកប្រាក់ដោយផ្តល់នូវប្រាក់ចំណូលខ្ពស់ជាងសម្រាប់ការស្នាក់នៅ ៕

ហេតុអ្វីបានជា “ខ្លាឃ្មុំ” ក្លាយជានិមិត្តរូបនៃប្រទេសរុស្ស៊ី?

0

ប្រទេសរុស្ស៊ី៖ សត្វខ្លាឃ្មុំបានក្លាយជានិមិត្តសញ្ញាឱ្យប្រទេសរុស្ស៊ីតាំងពីបុរាណកាល ហើយវាក៏បានធ្វើឱ្យប្រជាជនរស់នៅប៉ែកអ៊ឺរ៉ុបបានដឹងថាវត្តមាននៃរូបសត្វខ្លាឃ្មុំ គឺជារបស់រុស្ស៊ី ដែលសូម្បីតែគណបក្សនយោបាយដ៏ធំបំផុតរបស់រុស្ស៊ីសព្វថ្ងៃ គឺគណបក្ស United Russia របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏មានរូបសញ្ញាគណបក្សរាងខ្លាឃ្មុំនេះផងដែរ។


ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ តើខ្លាឃ្មុំបានក្លាយជានិមិត្តរូបនៃប្រទេសរុស្ស៊ីដោយរបៀបណា? នៅក្នុងអត្ថបទនេះ យើងនឹងនាំអ្នកទៅរកចម្លើយ។

ខ្លាឃ្មុំគឺជាសត្វដែលមានការគោរពយ៉ាងខ្លាំងក្នុងចំណោមពួកស្លាវ (Slavs) បុរាណដែលជាបុព្វបុរសរបស់ប្រជាជនរុស្ស៊ី។ ហើយសត្វខ្លាឃ្មុំត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងជំនឿក៏ដូចជាសាសនាស្លាវីមុនពេលពួកគេប្តូរទៅជាគ្រិស្តសាសនាកាលពីបុរាណ។

ឧទាហរណ៍ជាក់ស្តែងមួយ នៅពេលដែលខ្លាឃ្មុំចូលក្នុងរដូវ hibernation ដែលមានរយៈពេលពីរដូវរងាដល់និទាឃរដូវក្នុងប្រទេសរុស្ស៊ី គឺពួកស្លាវ (Slavs)ក៏បានប្រារព្ធពិធីមួយក្នុងឱកាសនៃការដោះលែងសត្វខ្លាឃ្មុំពីរដូវ hibernation ព្រោះវាជានិមិត្តរូបនៃការចាប់ផ្តើមរដូវកាលថ្មី។

ដូច្នេះតើខ្លាឃ្មុំមានទំនាក់ទំនងជាមួយរុស្ស៊ីនៅពេលណា? ចម្លើយគឺនៅយុគសម័យកណ្តាល នៅពេលនោះ ប្រជាជននៅអឺរ៉ុបខាងលិចមិនសូវស្គាល់រុស្ស៊ីនោះទេ ប៉ុន្តែពួកគេដឹងត្រឹមថាតែ ប្រទេសរុស្ស៊ីគឺជាទឹកដីនៅឆ្ងាយ ដើរថយក្រោយ និងព្រៃផ្សៃខ្លាំង។

ដូច្នេះនៅប្រជាជននៅប៉ែកអ៊ឺរ៉ុបភាគច្រើន ពេលដែលគូរផែនទីនៃទីតាំងប្រទេសរុស្ស៊ី ពួកគេគូររូបខ្លាឃ្មុំ នៅតំបន់រុស្ស៊ី ដើម្បីបង្ហាញពីភាពសាហាវព្រៃផ្សៃ។ ជាងនេះទៅទៀតគេបានដឹងថា រុស្ស៊ីប្រើខ្លាឃ្មុំដើម្បីប្រហារជីវិតអ្នកទោសកាន់តែច្រើន នេះបានធ្វើឱ្យរុស្ស៊ីក្លាយជាខ្លាឃ្មុំដ៏កាចសាហាវនៅក្នុងក្រសែភ្នែករបស់អឺរ៉ុបខាងលិច។

នៅចុងសតវត្សរ៍ទី ១៨ ខ្លាឃ្មុំនិងរុស្ស៊ីកាន់តែមានទំនាក់ទំនងស៊ីជម្រៅ រហូតគំនូរជីវចលនយោបាយ នៅឆ្នាំ ១៧៩១ដែលគូរដោយវិចិត្រករជនជាតិអង់គ្លេស បានគូរូបថ្លុកនយោបាយដែលមានចំណងជើងថា “The Russian Bear and Her Invincible Rider Encountering the British Legion” បានចេញមកការប្រឈមមុខនឹងកងទ័ពអង់គ្លេស ដោយរូបថ្លុកនេះគឺជារឿងកំប្លែងរបស់ព្រះចៅអធិរាជ Catherine the Great នៃប្រទេសរុស្ស៊ី  ម្ចាស់ក្សត្រីមានរាងដូចខ្លាឃ្មុំ កំពុងប្រឈមមុខនឹងស្តេច George III នៃប្រទេសអង់គ្លេសនិងពួកអភិជនរបស់គាត់។

បន្ទាប់ពីនោះមក កាសែត និងគំនូរជីវចលនយោបាយផ្សេងទៀតបានយកខ្លាឃ្មុំមកជំនួស ឬតំណាងឱ្យរុស្ស៊ី រហូតដល់ទីបំផុតវាក្លាយជាការចងចាំ។ ខ្លាឃ្មុំនិងរុស្ស៊ីនៅតែទាក់ទងគ្នាសូម្បីតែនៅក្នុងយុគសម័យនៃការផ្លាស់ប្តូររបស់រុស្ស៊ីទៅជាសហភាពសូវៀត រូបសត្វខ្លាឃ្មុំជាមួយញញួរនិងនិមិត្តសញ្ញាកណ្ដឹងវាបានក្លាយជារូបភាពដែលអាចទទួលស្គាល់របស់សហភាពសូវៀត។

ទោះបីជាការចាប់ផ្តើមដែលធ្វើឱ្យខ្លាឃ្មុំក្លាយជានិមិត្តរូបតំណាងនៃប្រទេសរុស្ស៊ីក៏ដោយ វាត្រូវបានគេមើលឃើញកើតចេញពីអាកប្បកិរិយាអវិជ្ជមាន ដូជា ភាពឃោរឃៅ ព្រៃផ្សៃ និងយឺតយ៉ាវដូចខ្លាឃ្មុំ ប៉ុន្តែក្រោយមកជនជាតិរុស្ស៊ីបែរជជាមានមោទនភាពចំពោះរូបខ្លាឃ្មុំរបស់ពួកគេទៅវិញ។

ជាក់ស្ដែងការរៀបចំដោយកីឡាអូឡាំពិកឆ្នាំ ១៩៨០ នៅទីក្រុងម៉ូស្គូខ្លាឃ្មុំតូចដ៏គួរឱ្យស្រលាញ់មួយ ក្បាល ឈ្មោះ Misha ត្រូវបានជ្រើស រើសជា ម៉ាស្កូតនៃការប្រកួតកីឡាអូឡាំពិកដើម្បីបង្កើតរូបភាព និងការយល់ឃើញថ្មី ដោយខ្លាឃ្មុំមិនមែនជាសត្វសាហាវដូចដែលគេយល់នោះទេ។

ទោះជាយ៉ាងណានិមិត្តរូបនៃសត្វខ្លាឃ្មុំសម្រាប់ប្រទេសរុស្ស៊ី ក៏មានការស្ទង់មតិបន្ថែមថា ដោយគេបានចោទសួរថាតើខ្លាឃ្មុំរុស្ស៊ីមានន័យយ៉ាងណា? ក្នុងនោះមាន ៧៧ភាគរយនៃអឺរ៉ុបខាងលិចបាននិយាយថាវាមានន័យថាការឈ្លានពាន។

ប៉ុន្តែផ្ទុយទៅវិញនៅពេលធ្វើការស្ទង់មតិជាមួយជនជាតិរុស្សី ច្រើនជាង ៥៨ភាគរយពួកគេបាននិយាយថាវាមានន័យថាកម្លាំង៕ ប្រភព៖ Kapook

អង់គ្លេស បន្ដដាក់ទណ្ឌកម្មប្រឆាំងនឹងមហាសេដ្ឋីរុស្ស៊ី

0

រាជធានីឡុងដ៍៖ សង្គ្រាមរបស់ប្រធនាធិបតី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យមហាសេដ្ឋីរុស្ស៊ី ជាច្រើននាក់ បានរងនឹងទណ្ឌកម្ម ពីបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ហើយនៅពេលនេះ ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីចំនួន៤រូបបន្ថែមទៀត ក្រោមការចោទប្រកាន់ ពីការពាក់ព័ន្ធនឹងសង្គ្រាមនេះ។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា រដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃពុធ បានបញ្ជាក់ ថា អង់គ្លេស បានដាក់ទណ្ឌកម្មលើម្ចាស់អាជីវកម្មដែកថែប និង គីមីឥន្ធនៈរុស្ស៊ី ចំនួន៤នាក់ រួមទាំងអតីតប្រធានក្រុមហ៊ុនផលិតដែក Evraz (EVRE.L) ផងដែរ។ នេះជាវិធានការចុងក្រោយរបស់ខ្លួន ធ្វើឡើង ប្រឆាំងនឹងក្រុងមូស្គូ ជុំវិញសង្គ្រាម នៅអ៊ុយក្រែន។Evraz hit by cyberattack, temporarily lays off workers | Globalnews.ca

ការិយាល័យកិច្ចកាបរទេសរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ ថា ទណ្ឌកម្មរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានដាក់ទៅលើ លោក អាឡិចសាន់ដឺរ អាប្រាម៉ូវ (Alexander Abramov) និង លោក អាឡិចសាន់ដឺរ ហ្វ្រូឡូវ (Alexander Frolov) ។ ចក្រភពអង់គ្លេស បានរៀបរាប់ ថា មហាសេដ្ឋីទាំងនេះ ជាសហការីរបស់ លោក រ៉ូម៉ាន់ អាប្រាម៉ូវិច (Roman Abramovich) ម្ចាស់ក្លឹបឆែលស៊ី ដែលបានរងទណ្ឌកម្ម កាលពីដើមឆ្នាំ២០២២។ មហាសេដ្ឋីទាំង២នេះ ត្រូវបានកំណត់គោលដៅ សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងឧស្សាហកម្មនិស្សារណកម្ម ដឹកជញ្ជូន និង សំណង់។James Cleverly: Who is the new Foreign Secretary? | Shropshire Star

លោក ជេមស៍ ក្លេវើរឡេ (James Cleverley) បានបញ្ជាក់ ថា «ថ្ងៃនេះ យើងកំពុងតែដាក់ទណ្ឌកម្ម លើមហាសេដ្ឋីរុស្ស៉ី ចំនួន៤នាក់ទៀត ដោយសារតែពួកគេ ពឹងផ្អែកលើលោក ពូទីន ដើម្បីទទួលបានអំណាច ហើយជាអ្នកផ្តល់ហិរញ្ញវត្ថុ ដល់មេដឹកនាំរបស់ប្រទេសរុស្ស៊ី»។

លោក Cleverley បានបន្ថែមថា «ការកំណត់គោលដៅ លើបុគ្គលទាំងនេះ យើងកំពុងតែបង្កើនសម្ពាធខាងសេដ្ឋកិច្ចលើលោក វ៉្លាឌីមៀ ពូទីន ហើយនឹងបន្តធ្វើដូច្នេះ រហូតដល់អ៊ុយក្រែនឈ្នះសង្គ្រាមនេះ»៕

ស្រាយចម្ងល់! ហេតុអ្វី​យន្តហោះ​បន្សល់ដានផ្សែង​ ពេល​ហោះ​ហើរម្តងៗ?

0

ធ្លាប់សង្កេតទេ នៅ​ពេល​ដែល​យន្តហោះ​ហោះ​កាត់​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ គេ​តែង​ឃើញ​មាន​ស្នាម​ពណ៌​ស​ជា​ខ្សែ​នៅ​ពី​ក្រោយ​យន្តហោះ​នោះ ហើយ​ក្រោយ​មក​​ក៏​រលាយ​ទៅ​វិញ​ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក។ ចុះដែលឆ្ងល់អត់​ដាន​ខ្សែ​ពណ៌​ស​នោះបណ្ដាល​មក​ពី​អ្វី?

តាម​ពិត​ទៅ​ស្នាម​ឆ្នូត​វែងៗ​ដែល​យន្តហោះ​បន្សល់​ទុក​នោះ​ជា​ពពក​សិប្បនិម្មិត។ ម៉ាស៊ីន​យន្តហោះ​​បញ្ចេញ​​ផ្សែង​ ដូច​ជា​ម៉ាស៊ីន​រថយន្ត​អ៊ីចឹង​ដែរ។ នៅ​ពេល​ដែល​ផ្សែង​ក្ដៅ​ភាយ​ចេញ​ពី​យន្តហោះ ចំហាយ​ទឹក​ដែល​មាន​​ក្នុង​ផ្សែង​ក៏​ទៅ​​ប៉ះ​នឹង​ខ្យល់។ នៅ​កម្ពស់​ជិត​ ៨ គីឡូម៉ែត្រ​​ខ្យល់​ពិត​ជា​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង អាច​ត្រជាក់​ដល់​ -៤០ អង្សា​សេ។

ខ្យល់​ត្រជាក់​នេះ​ឯង​ធ្វើ​ឲ្យ​ចំហាយ​ទឹក​ក្លាយ​ជា​​ដំណក់​ទឹក ឬ កក​ក្លាយ​ជា​ដុំ​ទឹកកក​តូចៗ មុន​ពេល​ដែល​វា​ហួតហែង​ទៅ ​ហើយ​ប្រតិកម្ម​​នេះ​ឯង​ដែល​បង្កើត​បាន​ជា​ស្នាម​ឆ្នូត​វែងៗ​ពណ៌​ស​លើ​អាកាស៕​​​​​​​​​​​Why do planes leave a white trail behind them? - The Hindu BusinessLine

ប្រភព៖ Wonder Opolis