មហាជនគ្រប់គ្នាច្បាស់ជាបានស្គាល់ជាមួយនឹង អ្នកគ្រប់គ្រង និងជា CEO របស់ Miss Grand International ដ៏លេចធ្លោមួយរូបលោក Nawath ជាជនជាតិថៃ។ តែអ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍នោះគឺលោកបានបង្ហោះបទចម្រៀងរបស់តារាចម្រៀងខ្មែរដ៏ល្បីលោកវណ្ណដាក្នុងបណ្ដាញIG ផ្ទាល់ខ្លួន។
នាថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ២០២២ នេះលោក Nawat ដែលជាអ្នកគ្រប់គ្រងកម្មវិធីដ៏ល្បី Miss Grand International ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីរូបលោកក៏ជាអ្នកគាំទ្រតារាចម្រៀងខ្មែរវ័យក្មេងមួយរូបដ៏ល្បីលោក វណ្ណដា ក្រោយពី CEO របស់ Miss Grand ជនជាតិថៃម្នាក់នេះបានធ្វើការបង្ហោះ នៅក្នុង Story IG ផ្ទាល់ខ្លួនទាំងព្រឹក ពីបទចម្រៀងរបស់វណ្ណដា មានចំណងជើងថា “នារីជឿនលឿន”។
ការបង្ហោះនេះបានធ្វើឱ្យមហាជទាំងជនជាតិថៃ និងខ្មែរមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ព្រោះលោកមិនដែល ស៊ែរ ឬក៏ផុសគាំទ្រជាមួយនឹងតារាចម្រៀងរូបណានោះទេ ដូច្នេះនេះបញ្ជាក់បានថាលោក Nawat គឺជាអ្នកគាំទ្រតារាចម្រៀងខ្មែរមួយរូបផងដែរ។
គួរបញ្ជាក់ផងដែរថាតារាចម្រៀងប្រុសវ័យក្មេងលោក វណ្ណដាបានក្លាយជាទីចំណាប់អារម្មណ៍អារម្មណ៍របស់មហាជនក្នុងស្រុក និងក្រៅស្រុក ជាពិសេសគឺអ្នកគាំទ្រនៅក្នុងប្រទេសថៃ ដែលតែងតែស្រឡាញ់ និងពេញចិត្តជាមួយនឹងទេពកោសល្យ។
ដោយក្នុងនោះ អ្នកគាំទ្រថៃ បានចាប់ទុកគុណតំលៃរបស់វណ្ណដាដែលសាងគឺមានអត្តន័យជ្រាលជ្រៅ វណ្ណដាជានិមិត្តរូបនៃភាពតស៊ូ អំនត់ ឈ្លាស់វៃ ថ្លៃថ្នូរ (ថៃប្រៀបធៀបនឹងតារារ៉ាប់ស្រុកថៃ) ពូកែ មានសមត្ថភាពឆ្នៃប្រឌិតខ្ពស់អាចបង្កើតអត្តសញ្ញាណដោយមានឯក្ខណៈរបស់ខ្លួន មិនមែនជាការចម្លងរបស់គេមកជារបស់ខ្លួន ជាពិសេសគឺការយករបស់ចាស់មកឆ្នៃជារបស់ថ្មីទំនើប និងការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យក្នុងនាមជាតារារ៉ាប់”៕