Home Blog Page 1983

សូមប្រុងប្រយ័ត្ន! កម្មវិធីកម្ចាត់មេរោគក្លែងក្លាយ

0

បច្ចេកវិទ្យា បានផ្តល់ភាពងាយស្រួលក្នុងការបម្រើកិច្ចការងារផ្សេងៗ គ្រប់វិស័យ តួយ៉ាងច្រើន ដូចជាវិស័យធនាគារ សុខាភិបាល សេដ្ឋកិច្ច សង្គម ។ ទោះបីបច្ចេកវិទ្យាបានផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ទន្ទឹមគ្នាវាក៏មានផលអវិជ្ជមានផងដែរ ថ្មីៗនេះ មានការវាយប្រហារដោយមេរោគ Trojan ទៅលើអ្នកប្រើប្រាស់ទូរសព្ទដៃ Android ប្រមាណ ៦ម៉ឺនករណី ដើម្បីលួចប្រាក់ក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់។

នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់ប្រជាជនកម្ពុជា សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងការទាញយក និងដំឡើងកម្មវិធី (Apps) ណាមួយដែលមិនមានប្រភពច្បាស់លាស់ នៅលើទូរសព្ទដៃ របស់ខ្លួន ព្រោះថ្មីៗនេះ ក្រុមហែកឃ័រ (Hacker) បានបង្កើតកម្មវិធី Security Apps ចំនួន ០២ ដែលមានឈ្មោះថា “Kylhavy Mobile Securtiy“ មានអ្នកទាញយកចំនួនលើសពី ៥០០០០នាក់ និងកម្មវិធី “Mister Phone Cleaner”មានអ្នកទាញយកចំនួនលេីសពី ១០០០០នាក់។

កម្មវិធីទាំងនេះ បានលួចយកប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ដោយប្រេីប្រាស់បច្ចេកទេស៖
– Loggin Keystrokes: ដើម្បីលួចលេខសម្ងាត់គណនី
– Intercepting SMS: ដើម្បីលួចយក OTP
– ធ្វើកាទូទាត់ និងផ្ទេរប្រាក់ជនរងគ្រោះដោយខុសច្បាប់

ករណីខាងលើនេះបានកើតឡើង ក្នុងបណ្តាប្រទេសមួយចំនួនលើពិភពលោក ដូចជា អេស្ប៉ាញ អូស្ត្រាលី ប៉ូឡូញ អាឡឺម៉ង់ សហរដ្ឋអាមេរិក និងអូទ្រីស ។ល។

អាស្រ័យហេតុនេះសូមលោក លោកស្រី មេត្តាជួយចែករំលែកអត្ថបទនេះដើម្បីឱ្យមនុស្សជាទីស្រលាញ់របស់លោកអ្នកបានឃើញ ដើម្បីជៀសវាងការចាញ់បោក ឬចាញ់កលល្បិចរបស់ជនខិលខូចនៅលើបណ្តាញអុីនធឺណេត ឬបណ្តាញសង្គម៕

ខ្លះៗដែលអ្នកគួរដឹងអំពីអាស៊ាន មុននឹងការប្រជុំមេដឹកនាំថ្នាក់តំបន់អាសុីអាគ្នេយ៍នេះមកដល់

0

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន (Bangkok Declaration) ដោយបិតាស្ថាបនិកនៃអាស៊ានរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។

បន្ទាប់មក ប្រ៊ុយណេ ដារូសាឡឹម បានចូលរួមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៨៤ វៀតណាមនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ឡាវ និងមីយ៉ាន់ម៉ា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧ និងប្រទេសកម្ពុជានៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ ដែលបង្កើតបានជាប្រទេសសមាជិកអាស៊ានទាំង១០ សព្វថ្ងៃនេះ។ធ្វើសមាហរណកម្មអាស៊ាន៖ប្រែក្លាយចំណេះដឹងទៅជាសកម្មភាព

អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដី៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣%នៃផ្ទៃដីផែនដីសរុប។ អាស៊ានគ្របដណ្ដប់ទៅលើដែនទឹកធំជាងដែនគោកចំនួន៣ដង។ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបប្រមាណ៦២៥លាននាក់ ស្មើនឹង៨%នៃប្រជាជនពិភពលោក។

អាស៊ាន​ត្រូវ​បាន​ បង្កើត​ឡើង​ដោយ​ឈរ​លើ​សរសរស្តម្ភ​ទាំង​​បី​គឺ៖ សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន (APSC) សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​សហគមន៍​សង្គម​វប្បធ៌ម​អាស៊ាន (ASCC)។

“ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ” គឺ​ជា​បាវចនា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ មិន​ខុស​ពី​ជាតិ​មួយ​ដែល​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​ផ្ទាល់​ខ្លួន​ទេ អាស៊ាន​ក៏​មាន​ទង់​អាស៊ាន និង​ភ្លេង​អាស៊ាន​ដែរ៖ “ភ្លេង​អាស៊ាន”។ASEAN - A regional profile

ភ្លេង​អាស៊ាន តែង​ប្រគំ​ឡើង​ក្នុង​ពិធី​ផ្លូវ​ការ​របស់​អាស៊ាន ដូចជា​កិច្ចប្រជុំ​ធំៗ និង​ទិវា​អាស៊ាន​ជាដើម ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​ជា​សមាជិក និង​កម្ពស់​អត្តសញ្ញាណ​របស់​ខ្លួន។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រជុំនឹងថ្ងៃទី១០ដល់១៣ ខែវិច្ឆកា ខាងមុខនេះ ជាការប្រជុំលើកទី៤០ និង៤១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

វត្ត​ព្រះពុទ្ធ​សាសនា ​តម្កល់​​សិលាចារឹក​ច្រើន​បំផុត​លើពិភព​លោក​

0

វត្ត​ Kuthodaw គឺជា​អារាម​ និង​បណ្ដុំ​ចេតិយ​ព្រះពុទ្ធសាសនា​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​ទីតាំង​នៅ​រដ្ឋធានី​ ម៉ាន់ដាឡាយ ប្រទេស​មីយ៉ាន់ម៉ា​។

អារាម​នេះ​លាត​សន្ធឹក​ក្បែរ​ជើង​ភ្នំ​ម៉ាន់ដាឡាយ​ និង​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រាជ្យ​ព្រះរាជា​ មីនដុន​ (Mindon) នឹងបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ១៨៦៨។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ១៨៩២ ដោយឃើញស្ថានភាពអារាមកាន់តែចាស់  និងពុកផុយ គណៈសង្ឃជាន់ខ្ពស់ បាន​បង្កើត​ក្រុម​ការងារ​ស្តារ​ឡើង​វិញ​ ដោយ​ទទួលបាន​ជំនួយ និង​ការ​បរិច្ចាគ​ពី​ក្រុម​គ្រួសារ​នៃ​ម្ចាស់​ជំនួយ​ដើម​តាម​ទំនៀម​ទម្លាប់។

File:Ku Tho Taw Pagoda & Sandar Muni Pagoda, Mandalay.jpg - Wikipedia

ប្រាង្គ​កណ្ដាល​នៃ​ចេតិយ​ធំ​ជាង​គេ​មាន​កម្ពស់​ ៥៧​ម៉ែត្រ​ ដោយ​សាងសង់​យក​លំនាំ​ស្ថាបត្យកម្ម​វត្ត​ Shwezigon ស្ថិតនៅ​ទីប្រជុំជន​ Nyaung-U មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​បុរាណ​បាហ្គាន់ (Bagan)។

បរិវេណ​វត្ត​នេះ​មាន​តម្កល់​នូវ​ផ្ទាំង​សិលាចារឹក​ច្រើន​បំផុត​លើ​ពិភពលោក​ គឺ​ចំនួន​ ៧២៩​ផ្ទាំង​ ដែល​ចារ​ជា​ភាសា​បាលី​ នៃ​ព្រះពុទ្ធ​សាសនា​ថេរវាទ​។ ក្រៅ​ពី​លក្ខណៈ​ពិសេស​ខាង​លើ​ និង​ជា​ទីកន្លែង​សក្ដិសិទ្ធិ​សម្រាប់​ពុទ្ធ​បរិស័ទ​ វត្ត​ Kuthodaw ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកនៅឆ្នាំ ២០១៣ ផងដែរ៕Incredible View from Mandalay ???? Kuthodaw Pagoda also known as " World's Largest Book" Great pics by @myproguide_travel We b… | Myanmar travel, Asia travel, Tourism

ប្រភព៖ Wikipedia

Amber Heard បិទគណនី Twitter របស់ខ្លួនចោលភ្លាម បន្ទាប់ពីអតីតមិត្តប្រុសសំណព្វចិត្តចូលមកគ្រប់គ្រងបណ្តាញសង្គមមួយនេះ

0

អាមេរិក៖ តួឯកស្រីក្នុងរឿង «Aquaman» នាង Amber Heard ត្រូវបានគេជឿថា មានទំនាក់ទំនងស្នេហាជាមួយ Elon Musk នៅអំឡុងឆ្នាំ២០១៦-២០១៨ បន្ទាប់ពីលែងលះជាមួយ Johnny Depp។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នៅពេលនេះ គឺថា Amber Heard ត្រូវបានរាយការណ៍មកថា បានបិទគណនី Twitter របស់នាង បន្ទាប់ពីអតីតគូស្នេហ៍ គឺលោក Elon Musk ចូលកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះជាផ្លូវការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តែយ៉ាងណា វាមិនច្បាស់នោះទេថា តើតារាស្រីក្នុងរឿង «Aquaman» រូបនេះ បានលុបគណនី Twitter របស់នាងដោយខ្លួនឯង ឬនាយកប្រតិបត្តិ Tesla នៅពីក្រោយនៃការលុបគណនីរបស់នាង។ ដំណឹងនេះត្រូវបានទម្លាយដោយអ្នកប្រើប្រាស់ Twitter ម្នាក់បង្ហោះសារ ពីមូលហេតុដែលគណនីរបស់ Heard ត្រូវបានលុប។

អ្នកប្រើប្រាស់មួយចំនួនស្មានថាអតីតភរិយារបស់លោក Johnny Depp បានលុបគណនីរបស់នាង ដូច្នេះស្ថាបនិក SpaceX Elon Musk នឹងមិនអាចចូលមើលសារឯកជនរបស់នាងបានទេ ខណៈអ្នកផ្សេងទៀតអះអាងថា Musk ត្រូវតែលុបគណនីរបស់នាងចោល ព្រោះវាមិនចៃដន្យទេដែល Twitter របស់នាងបាត់ភ្លាមៗ បន្ទាប់ពីមហាសេដ្ឋីរូបនេះចូលកាន់តំណែងនៅ Twitter៕

ទិញបាន Twitter ភ្លាម Elon Musk លុបចោលគណនីតារាសម្ដែងល្បី Amber Heard ភ្លេត

0

បន្ទាប់ពីមានរឿងចម្រូងចម្រាស់ជាមួយលោក Johnny Depp ជុំវិញការលែងលះគ្នានោះ ពេលនេះអ្នកនាង Amber Heard បានប្រកាសបិទគណនី Twitter ចោលភ្លាមៗ។

គណនីរបស់ Amber Heard ត្រូវបានគេប្រទះឃើញ មិនមានដំណើរការទៀតនោះទេ ក្រោយតែពី Elon Musk ដែលជាអតីតគូរស្នេហ៍របស់នាងក្លាយជាម្ចាស់ Twitter។

ជុំវិញរឿងនេះមានព័ត៌មានចរចាមអារ៉ាមមួយលើកឡើងថា “មិនដឹងថា Amber Heard បានលុបគណនី Twitter របស់នាងដោយខ្លួនឯង ឬក៏នាយកប្រតិបត្តិ Tesla នៅពីក្រោយនៃការលុបគណនីរបស់នាងនោះទេ។”

គួរបញ្ជាក់ផងដែរថា Musk បានទិញផ្តាច់បណ្តាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ៕Amber Heard Speaks Out on Split from Elon Musk: We 'Care Deeply for One  Another and Remain Close'

ប្រភព៖  Daily Mail

 

ទីបំផុត! រដ្ឋបាលខណ្ឌ៧មករា ចេញមុខបកស្រាយមូលហេតុដែលនាំឱ្យអាជ្ញាធរប្រើហិង្សាលើម្ចាស់រទេះអេតចាយ

0

ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះមានការចែករំលែកក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញករណីនេះផងដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។

ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយណែនាំតាមឧគ្ឃោសនាសព្ទឲ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឲ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយបានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើហិង្សាបន្តិចបន្តួច។

ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរ យុវជននោះរូបនោះបានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុសឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាណន៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

 

មួយខែទៀតបាក់ឌុប! វេបសាយក្នុងស្រុកទាំងប៉ុន្មាននេះ មានប្រយោជន៍បំផុតសម្រាប់សិស្សត្រៀមប្រឡង

0

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប កាន់តែខិតជិតមកដល់ ដោយនៅសល់ពេលត្រឹមតែ ១ខែទៀតប៉ុណ្ណោះ ការប្រឡងនឹងចូលមកដល់។

ស្របពេលវេលាកាន់តែតិចទៅៗនោះ សារព័ត៌មាន KBN សូមណែនាំទៅដល់ បេក្ខជនប្រឡងដែលត្រូវការវិញ្ញាសាត្រៀមប្រឡងបាក់ឌុបអាចចូលទៅកាន់វេបសាយទាំងប៉ុន្មានខាងក្រោមនេះ ដែលសុទ្ធសឹងតែផ្ដល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្សទាំងអស់ដែលត្រៀមប្រឡង៖

គេហទំព័រ ឬវ៉េបសាយទាំងនោះរួមមាន:

ម្សិលមិញបាញ់ ថ្ងៃនេះក៏បាញ់! ចុះដែលដឹងអត់កូរ៉េខាងជើង ចំណាយថវិការប៉ុន្មានក្នុងការបាញ់មីសុីលម្តងៗ?

0

នៅក្នុងអំឡុងពេលសមយុទ្ធកូរ៉េខាងត្បូង-អាមេរិក ប្រទេសកូរ៉េខាងជើងបានបាញ់មីសុីលមិនតិចជាង១០គ្រាប់នោះទេ ជាក់ស្តែងកាលពីមិ្សលមិញប្រទេសនេះក៏បានបាញ់មីសុីល២គ្រាប់រំលងចូលសមុទ្រជប៉ុនថែមទៀតផងដែរ។

ការបាញ់របស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងកូរ៉េខាងត្បូងដែលបានបាញ់មីសុីល៣គ្រាប់ ចេញពីយន្តហោះចម្បាំងទៅកាន់ខ្សែបន្ទាត់ព្រំដែនរវាងឧបទ្វីបកូរ៉េទាំងពីរ។ North Korea conducts ninth missile test of the year ahead of South Korea  election

ជុំវិញការសមយុទ្ធនេះ ប្រទេសកូរ៉េខាងជើង បានធ្វើថ្កោលទោសជាច្រើនលើកច្រើនសារ ហើយបញ្ជាឱ្យបញ្ឈប់ការធ្វើសមយុទ្ធនេះ ដោយចោទអាមេរិកថាកំពុងធ្វើឱ្យមានភាពតានតឹងនៃកូរ៉េទាំងពីរ។

ដោយសារតែប៉ុន្មានថ្ងៃនេះ កូរ៉េខាងជើងបាញ់មីសុីលច្រើនពេក ក៏មានសំនួរចោទថាតើកូរ៉េខាងជើង ចំណាយអស់ប៉ុន្មានលើការធ្វើតេស្តមីស៊ីលម្តងៗ?

ការបាញ់មីស៊ីលមួយលើករបស់ទីក្រុងព្យុងយ៉ាង អាចមានតម្លៃចាប់ពី ៣លានដុល្លារសម្រាប់មីស៊ីលរយៈចម្ងាយខ្លីដល់ ១០លានដុល្លារសម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ៕South Korea says it has ability to intercept 'very grave and serious'  threat of North's missiles - ABC News

ប្រភព៖ VOA

 

កាដូ​នាឡិកា​​ដៃ​ស្នាដៃ​ខ្មែរ​ សម្រាប់ជូន​ប្រធាន​គណៈប្រតិភូ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​ នៅ​កម្ពុជា​

0

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ការ​បង្ហាញ​នូវ​រូប​រាង​កាដូ​នាឡិកាដៃ​ ដែល​ធ្វើ​ដោយ​ស្នាដៃ​ខ្មែរ​ផ្ទាល់​ ដែល​កម្ពុជា​នឹង​​ជូន​ប្រធានគណៈ​ប្រតិភូ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​ នៅ​កម្ពុជា​ ឆ្នាំ​២០២២។May be an image of wrist watch

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សម្ដេច​ផ្ទាល់​៖” កម្ពុជា​បាន​ផលិត​នាឡិកា​ដៃ​ចំនួន​២៥​គ្រឿង​សម្រាប់​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​ប្រធាន​គណៈ​ប្រតិ​ភូ​ដែល​អញ្ជើញ​មក​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ឆ្នាំ​២០២២​។នាឡិកា​នេះ​ត្រូវ​បាន​រៀប​ចំ​ផ្គុំ​ឡើង​ដោយ​អ្នក​បច្ចេកទេស​ខ្មែរ​សុទ្ធ​សាធ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចំរើន​ខាង​វិទ្យាសាស្រ្ត​ និង​បច្ចេកទេស​របស់​កម្ពុជា​(ខ្មែរធ្វើបាន)​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ទី​៤០ និង​៤១ ដែល​មាន​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ នឹង​ធ្វើ​នៅ​ពី​ថ្ងៃ​ទី​១០-១៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ខាង​មុខ​ នៅ​រាធានីភ្នំពេញ​៕May be an image of indoorMay be an image of wrist watchMay be an image of wrist watch and text that says '一A MADE IN CAMBODIA'

កុំចេះតែហ៊ាន! នារីៗដែលចូលចិត្តលាបពណ៌សក់ដោយខ្លួនឯង ប្រយ័ត្នដូចករណីស្ត្រីម្នាក់នេះ

0

ប្រទេសថៃ៖ ក្លាយជារឿងដ៏ភ្ញាក់ផ្អើលពេញទាំងក្នុងបណ្ដាញសង្គមនៅក្នុងប្រទេសថៃ ​ក្រោយពីមានការបង្ហោះអំពីនារីវ័យក្មេងម្នាក់បានទទួលសេវាការព្យាបាលស្បែកក្បាល និងសក់ ក្រោយពីនាងមានបញ្ហាយ៉ាងដាច់សក់ទាំងដុំៗ រហូតមិនអាចកែបាន។ ដោយបញ្ហានេះបណ្ដាលមកនារីម្នាក់នោះបានធ្វើការលាបពណ៌សក់ដោយខ្លួនឯងគ្មានបច្ចេកទេសត្រឹមត្រូវ។

នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានការបង្ហោះដាស់តឿនពីម្ចាស់ហាងសាឡន ធ្វើសក់ មួយក្នុងប្រទេសថៃដែលមានអាខោនហ្វេសប៊ុកថា “The Best Salon By K.Aon” ទៅកាន់នារីៗគ្រប់ដែលតែងតែចូលចិត្តលាបពណ៌សក់ដោយខ្លួនឯងគ្មានបច្ចេកទេសត្រឹមត្រូវ។ រហូតបណ្ដាលឱ្យមានបញ្ហាធ្ងន់ធ្ងរទៅលើសរសៃសក់ និងស្បែកក្បាល​បន្ទាប់ពីការលេងពណ៌សក់ ដោយបានធ្វើឱ្យមានការជ្រុះសក់ទាំងដុំៗ នៅសល់តែស្បែកក្បាល ដូចជានារីម្នាក់ដែលជាអតិថិជន បានមកទទួលសេវាកម្មព្យាបាល បន្ទាប់ពីជួយបញ្ហានេះរួចមក ប៉ុន្តែម្ចាស់ហាងបានអះអាងថា វាហាក់ដូចជាពិបាក់ក្នុងការព្យាបាល និងកែខៃឱ្យមករកសភាពដើមបាននោះទេ។

ដោយក្នុងនោះម្ចាស់ហាងបានបង្ហោះសារអមជាមួយនឹងរូបភាពសក់ក្បាលរបស់នារីដែលជួបបញ្ហាដោយដាស់តឿនដល់នារីៗគ្រប់រូបយ៉ាងដូច្នេះថា៖

“ប្រយ័ត្នចំពោះ អ្នកដែលចូលចិត្ត លាបពណ៌ដោយខ្លួនឯង សូមកុំព្យាយាមលាបពណ៌ដោយខ្លួនឯងទាំងគ្មានបច្ចេកទេសត្រឹមត្រូវ។ ដោយថ្ងៃនេះមានអតិថិជនមកលេង ព្រមទាំងសួរថាតើអ្នកអាចជួសជុលអ្វីបានទេ? គាត់បានលាបពណ៌សក់ដោយខ្លួនឯង ព្រមទាំងបានយំជាច្រើនថ្ងៃព្រោះតែបញ្ហានេះ។

ពិតណាស់ខ្ញុំពិតជាសុំទោស អ្នកបច្ចេកទេសមិនអាចជួយអ្នកបានទេ ដោយពេលនេះមិនព្រមធ្វើអ្វីឡើយក្នុងអំឡុងពេលនេះ ព្រោះវារមានបញ្ហាខ្លាំង ព្រោះតែកំហុសបច្ចេកទេសលាប និងលាយថ្នាំលាប។ អ្នកលាបត្រូវមាន បទពិសោធ ឆ្លងកាត់ការសិក្សារៀនសូត្រច្រើនឆ្នាំដូចជាខ្ញុំ”៕ ប្រភព៖ Sanook