វត្ត Kuthodaw គឺជាអារាម និងបណ្ដុំចេតិយព្រះពុទ្ធសាសនាដ៏ធំសម្បើមមួយដែលមានទីតាំងនៅរដ្ឋធានី ម៉ាន់ដាឡាយ ប្រទេសមីយ៉ាន់ម៉ា។
អារាមនេះលាតសន្ធឹកក្បែរជើងភ្នំម៉ាន់ដាឡាយ និងត្រូវបានកសាងឡើងក្នុងរាជ្យព្រះរាជា មីនដុន (Mindon) នឹងបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ១៨៦៨។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ១៨៩២ ដោយឃើញស្ថានភាពអារាមកាន់តែចាស់ និងពុកផុយ គណៈសង្ឃជាន់ខ្ពស់ បានបង្កើតក្រុមការងារស្តារឡើងវិញ ដោយទទួលបានជំនួយ និងការបរិច្ចាគពីក្រុមគ្រួសារនៃម្ចាស់ជំនួយដើមតាមទំនៀមទម្លាប់។
![]()
ប្រាង្គកណ្ដាលនៃចេតិយធំជាងគេមានកម្ពស់ ៥៧ម៉ែត្រ ដោយសាងសង់យកលំនាំស្ថាបត្យកម្មវត្ត Shwezigon ស្ថិតនៅទីប្រជុំជន Nyaung-U មិនឆ្ងាយប៉ុន្មានពីរាជធានីបុរាណបាហ្គាន់ (Bagan)។
បរិវេណវត្តនេះមានតម្កល់នូវផ្ទាំងសិលាចារឹកច្រើនបំផុតលើពិភពលោក គឺចំនួន ៧២៩ផ្ទាំង ដែលចារជាភាសាបាលី នៃព្រះពុទ្ធសាសនាថេរវាទ។ ក្រៅពីលក្ខណៈពិសេសខាងលើ និងជាទីកន្លែងសក្ដិសិទ្ធិសម្រាប់ពុទ្ធបរិស័ទ វត្ត Kuthodaw ត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០១៣ ផងដែរ៕
ប្រភព៖ Wikipedia










