កូវីដនឹងឆ្លងរាលដាលខ្លាំងវិញនៅចិនក្នុង២-៣ខែខាងមុខទៀតនេះ
ប្រទេសចិន ៖ អតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិនឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងប្រទេសចិន នឹងរាលដាលខ្លាំងរយៈពេល២-៣ខែទៀត ជាពិសេស នៅតាមតំបន់ជនបទ ។
ក្នុងសិក្ខាសាលាកាលពីពេលថ្មីៗនេះ លោក Zheng Guang អ្នកជំនាញរោគរាតត្បាតឈានមុខ និងជាអតីតប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បញ្ជាក់ថា តំបន់ជាច្រើនបានឆ្លងរាលដាលជំងឺកូវីដដល់កំពូល ហើយពលរដ្ឋក្នុងទីក្រុងសំខាន់ៗបានត្រឡប់មកភាពប្រក្រតីវិញ ខណៈរដ្ឋាភិបាលចិនប្រកាសថា ទីក្រុងជាច្រើនបានឆ្លងផុតការឆ្លងខ្លាំងហើយ ។
លោក Zheng បានដាស់តឿនថា នៅពេលចូលឆ្នាំចិនចុងខែមករានេះ អាចជួបចំនួនអ្នកឆ្លងជំងឺកូវីដថ្មីកើនឡើងនៅជនបទ ដោយសារពលរដ្ឋធ្វើការក្នុងទីក្រុងជាច្រើនលាននាក់ធ្វើដំណើរទៅស្រុកកំណើតជាលើកដំបូង បន្ទាប់ពីខកខានអស់៣ឆ្នាំដោយសារជំងឺកូវីដ ហើយវាក៏ជាលើកដំបូងផងដែរ ដែលមិនចាំបាច់ពាក់ម៉ាស់ ។ តាមតួលេខផ្លូវការថា មានពលរដ្ឋចិនជាច្រើនលាននាក់បានចាប់ផ្តើមធ្វើដំណើរជាបណ្តើរៗហើយ ។ លោកបន្តថា រដ្ឋាភិបាលបានដាក់ផែនការគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដនៅតំបន់ជនបទរួចហើយ តែបញ្ហា គឺត្រូវអនុវត្តផែនការដែលកំណត់ទុកនោះតាមរបៀបណា ។
គួរបញ្ជាក់ថា កាលពីដើមខែមករា មន្ត្រីសុខាភិបាលខេត្តហឺណានដែលស្ថិតនៅភាគកណ្តាលប្រទេសចិន ទើបបានប្រកាសពីតួលេខការឆ្លងជំងឺកូវីដស្មើ៩០% នៃចំនួនពលរដ្ឋទាំងអស់ក្នុងខេត្តនេះ ៕
ប្រភព ៖ TNN World


.png)

.jpg)

.jpg)






















.jpg)
ចុងក្រោយនាងក៏បានត្រូវគេជ្រើសរើស ឱ្យទៅទទួលការចំណេះដឹង នៅលើនាវា USS Abraham Lincoln ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពីរ ខណៈដែលនាងបានក្លាយជាមន្ត្រីប្រតិបត្តិដែលជាមេបញ្ជាការទីពីរនៅក្នុងឆ្នាំ ២០១៦៕ ប្រភព៖ Edition.jpg)



