បរទេស៖ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នេះគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Universe Thailand បានបង្ហោះរូបថតរបស់ Anna ស្លៀកឈុតរាត្រីដ៏ភ្លឺចែងចាំង ជាមួយនឹងសារផ្ទាល់ខ្លួនរបស់នាងនៅក្នុងកម្មវិធីប្រកួតជម្រុះ Miss Universe ២០២២ នៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧១ ឬបវរកញ្ញាចក្រវាល Miss Universe 2022 នៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។
.png)
Anna Suea Ngam Iam ឬក៏អ្នកគាំទ្រហៅថារាជនីសម្រស់ដែលតំណាងមកពីប្រទេសថៃ នាងមានដើមកំណើតអាល្លឺម៉ង់ មានទីលំនៅក្នុងទីក្រុងបាងកក មានអាយុ ២៥ ឆ្នាំដែលនាងពោរពេញដោយទំនុកចិត្ត នៅលើឆាកប្រកួតសម្រស់មកពីជុំវិញពិភពលោក។
ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងនោះគឺជាការបង្ហាញខ្លួនក្នុងវគ្គស្លៀកឈុតរាត្រីនៅពេលល្ងាច ដែលឈុតនោះពិតជាមានការទាក់ទាញ និងមានអត្ថន័យបំផុតសម្រាប់រូបនាង ដោយឈុតរាត្រីនោះមានឈ្មោះថា “Hidden Precious Diamond Dress ” ឬ “Hidden Precious Diamond Dress” ម៉ាក MANIRAT រចនាដោយ ‘Arif Chewang’ រ៉ូបនេះផ្តោតលើរូបរាងរាងកាយ និងច្នៃពីសារធាតុអាលុយមីញ៉ូម និងក្រវិលកំប៉ុង ព្រមទាំងគ្រឿងអលង្ការតុបតែងដោយត្បូងពេជ្រ Swarovski ផងដែរ។
អ្វីដែលកាន់តែពិសេសរ៉ូបនេះត្រូវបានបំផុសគំនិតដោយជីវិតពិតរបស់ Anna ដែលនាងបានចាប់ទុកខ្លួនឯងថា ម្ចាស់ក្សត្រីពីគំនរសំរាម ដោយសារតែពីកុមារភាពរហូតដល់ធំ ឪពុក និង ម្ដាយរបស់នាងជា បុគ្គលិកសម្អាតនៅទីក្រុងបាងកក។
ខណៈពេល Anna នាងបានបង្ហាញខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់នេះ ភ្លាមស្រាប់តែមានសំឡេង ហ៊ោកញ្ជ្រៀវ ពីសំណាក់អ្នកគាំទ្រជាច្រើន។ ប៉ុន្តែនៅពេលដែលពួកគេបានដឹងពីគំនិត និង ព័ត៌មានលម្អិតនៃរ៉ូបនោះ អ្នកគាំទ្រទាំងអស់គ្នាស្ទើរតែស្រក់ទឹកភ្នែក ហើយមិននឹកស្មានថា គម្របកំប៉ុងអាលុយមីញ៉ូម ដែលមនុស្សមានទំនោរក្នុងការកែច្នៃជាវត្ថុផ្សេងៗ នឹងត្រូវបានបង្កើតជារ៉ូបរាត្រីដ៏ស្រស់ស្អាត បែបនេះនោះឡើយ។

យ៉ាងណាមិញបន្ទាប់ពីបានបង្ហាញខ្លួនជាមួយឈុតរាត្រីដ៏ភ្លឺចែងចាំងលើឆាកអន្តរជាតិ Anna ក៏បានបង្ហោះសារផ្ទាល់ខ្លួនរបស់នាងថា “អ្នកមិនត្រូវជាប់គាំងនៅក្នុងភាពស្រពិចស្រពិលជុំវិញដែលអ្នកកើតមកនោះទេ ប៉ុន្តែជឿថាអ្នកមានថាមពលក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរឡើង”៕ ប្រភព៖ workpointtoday
.jpg)

.jpg)










