ឈ្មោះវីរុសកូវីដ១៩ បំប្លែងថ្មីដែលត្រូវបានអង្គការសុខភាពពិភពលោក ដាក់ឈ្មោះដូចជា ដែលតា (Delta), អាល់ហ្វា (Alpha), បេតា (Beta) និងឡាំបដា (Lambda) គឺជាតួអក្សររបស់ប្រទេសក្រិក។
តួអក្សររបស់ក្រិច មានចំនួន២៤តួ រួមមាន៖
- Alpha
- Beta
- Gamma
- Delta
- Elsilon
- Zeta
- Eta
- Theta
- Kappa
- Lambda
- Mu
- Nu
- Omicron
- Pi
- Rho
- Sigma
- Tau
- Upsilon
- Phi
- Chi
- Psi
- Omega។
សូមរំលឹកថា កាលពីចុងខែឧសភា ២០២១ អង្គការសុខភាពពិភពលោក បានប្រកាសដាក់ឈ្មោះវីរុសកូវីដ១៩ បំប្លែងថ្មី ដើម្បីចៀសវាងប្រើឈ្មោះប្រទេសកុំឱ្យមានការរើសអើង រួមមាន៖
-វីរុស B.1.1.7 ដែលមានប្រភពនៅអង់គ្លេស ត្រូវបានដាក់ឈ្មោះថា Alpha
-វីរុស B.1.351 ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង ត្រូវបានដាក់ឈ្មោះថា Beta
-វីរុស P.1 ដែលមានប្រភពនៅប្រេស៊ីល ត្រូវបានដាក់ឈ្មោះថា Gamma
-វីរុស B.1.617.2 ដែលមានប្រភពនៅឥណ្ឌា ត្រូវបានដាក់ឈ្មោះថា Delta
-វីរុស B.1.427/B.1.429 ដែលមានប្រភពនៅអាមេរិក ត្រូវបានដាក់ឈ្មោះថា Epsilon
-វីរុស P.2 ដែលមានប្រភពនៅប្រេស៊ីល ត្រូវបានដាក់ឈ្មោះថា Zeta
-វីរុស B.1.525 ដែលមានប្រភពនៅប្រទេសមួយចំនួន ត្រូវបានដាក់ឈ្មោះថា Eta
-វីរុស P.3 ដែលមានប្រភពនៅហ្វីលីពីន ត្រូវបានដាក់ឈ្មោះថា Theta
-វីរុស B.1.526 ដែលមានប្រភពនៅអាមេរិក ត្រូវបានដាក់ឈ្មោះថា Iota
-វីរុស B.1.617.7 ដែលមានប្រភពនៅឥណ្ឌា ត្រូវបានដាក់ឈ្មោះថា Kappa៕
ប្រភព៖ Greeksymbols










