Home Blog Page 1979

ហេតុអ្វីបានជាអ្នកគេង ៨ ម៉ោងហើយ នៅតែមិនមានអារម្មណ៍ស្រស់ស្រាយ?

0

សុខភាព៖ ពេលវាលានៃការគេងគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ និងសុខភាព ដូច្នេះតាមការស្រាវជ្រាវមនុស្សយើង គួរតែសម្រាកឱ្យបាន៨ម៉ោង ទើបគ្រប់គ្រាន់ និងធ្វើឱ្យអ្នកមានសុខភាពល្អ ក៏ដូចជាស្រស់ស្រាយ។

ប៉ុន្តែក៏មានអ្នកបានអះអាងថាពួកគេបានគេង៨ម៉ោងដូចគ្នា ប៉ុន្តែពេលងើបពីគេងបែរជាមិនទទួលបានអារម្មណ៍ស្រស់ស្រាយ និងស្រឡាសក្នុងខ្លួននោះទេ។

គេង ៨ ម៉ោង ប៉ុន្តែភ្ញាក់ឡើងនៅតែមិនស្រស់ស្រាយ?

មនុស្សដែលគិតថាបានគេង ៨ ម៉ោងហើយប៉ុន្តែភ្ញាក់ឡើងនៅតែមិនស្រស់ស្រាយ វាពិតជាអាចទៅរួច ប្រសិនបើអ្នកគេងមិនបានគ្រប់ ៨ ម៉ោងនោះ មានកត្តាជាច្រើនដែលអាចរំខានដល់ដំណេកទាំង ៨ម៉ោងទាំងនោះ ដែលរារាំងវដ្តនៃការគេងពេញលេញមិនឲ្យកើតឡើង។

រយៈពេលនៃការគេងយប់ជ្រៅ មានសុបិនខ្លីៗ ឬប្រហែលជាគេងមិនលក់ទាល់តែសោះ ដូច្នេះចំនួនម៉ោងនៃការគេងប្រហែលជាមិនអាចកំណត់ថាយើងគេងបានគ្រប់គ្រាន និងមានប្រសិទ្ធភាពដូចដែលយើងគិតនោះទេ។

កត្តាដែលរំខានដល់ដំណេករារាំងវដ្តនៃការគេងមិនឱ្យមានភាពស្កប់ស្កល់ និងគ្រប់គ្រាន់នោះគឺ

១. ភាពតានតឹង

២. ការគេងភ្ញាក់ៗ

៣. ស្រមុក

៤. រមួលជើង

៥. ដេកមមើរ។ល។   

  

វិធីជួយឱ្យអ្នក គេងលក់ស្រួល និងមានដំណេកពេញលេញ ជាងមុន

១. ចូលគេងហើយភ្ញាក់ទៀងពេល។

២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ អ្នកមិនគួរហាត់ប្រាណមុនពេលចូលគេងទេ។

៣. គ្រប់គ្រងបរិស្ថានជុំវិញឱ្យបានត្រឹមត្រូវ ជៀសវាងសំឡេងខ្លាំង ឬខ្យល់ក្តៅ

៤. ធ្វើឱ្យចិត្តរបស់អ្នកស្ងប់មុនពេលចូលគេង ជៀសវាងរបស់ដែលជំរុញចិត្ត ឬបង្ខំចិត្តឱ្យគេង។

៥. កុំប្រើគ្រែសម្រាប់សកម្មភាពផ្សេងទៀតដូចជាការអាន ការបរិភោគអាហា។

៦.ប្រសិនបើអ្នកមិនអាចគេងលើសពី ៣០ នាទី សូមក្រោកពីដំណេក ធ្វើសកម្មភាពផ្សេងទៀតរហូតដល់ងងុយគេង ដូច្នេះចូលគេងម្តងទៀត។

៧. ជៀសវាងគ្រឿងស្រវឹង និងកាហ្វេមុនពេលចូលគេង។

៨. ផឹកទឹកដោះគោ ចេកឬអាហារផ្សេងទៀតដែលមានសារធាតុ tryptophan ខ្ពស់ ដើម្បីជួយឱ្យអ្នកគេងលក់ស្រួល៕ ប្រភព៖ Sanook

 

ដើម្បីទប់ទល់អានុភាពចិន បីប្រទេសមហាអំណាចធំៗនេះប្រកាសចាប់ដៃគ្នាផលិតយន្តហោះចម្បាំងរួមគ្នា

0

តូក្យូ៖ ជប៉ុន ចក្រភពអង់គ្លេស ហើយនឹងអ៉ីតាលី នឹងប្រកាសពីកិច្ចព្រមព្រៀងធំមួយ ខណៈបើលឿនបំផុតគឺនៅសប្តាហ៍ក្រោយ ស្តីពីគម្រោងរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងស៊េរីថ្មី។ នេះបើតាមប្រភពទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន ហើយចេញផ្សាយ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់ទីក្រុងតូក្យូនិងទីក្រុងឡុងដ៍ គម្រោងខាងលើតំណាងឱ្យសមិទ្ធផលចុងក្រោយ នៃការរឹតបន្តឹងទំនាក់ទំនងការពារជាតិ កាន់តែជិតស្និទ្ធឡើងរវាងភាគីទាំងពីរ ខណៈការបង្កើនចំណងទាក់ទងនេះ ផ្តល់ឱកាសឱ្យចក្រភពអង់គ្លេស នូវតួនាទីផ្នែក​សន្តិសុខដ៏ធំមួយ ក្នុងតំបន់អាស៉ី ហើយទន្ទឹមគ្នាវាផ្តល់ឱ្យជប៉ុននូវដៃគូផ្នែកសន្តិសុខដ៏សំខាន់ថ្មីមួយ ដែលអាចជួយខ្លួនទប់ទល់នឹងការរីកធំឡើង នៃអានុភាពយោធារបស់ប្រទេសចិន ដែលនៅក្បែរខាង។

គម្រោងអភិវឌ្ឍយន្តហោះចម្បាំងនេះ នឹងច្របាច់បញ្ចូលគ្នារវាងកម្មវិធីយន្តហោះចម្បាំង Tempest របស់អង់គ្លេស ហើយនិងកម្មវិធីយន្តហោះចម្បាំង FX របស់ជប៉ុន។ វាក៏នឹងជាលើកដំបូងបំផុតផងដែរ ដែលទីក្រុងតូក្យូចាប់ដៃគ្នាសហការជាមួយប្រទេសដទៃ ក្រៅពីសហរដ្ឋអាមេរិក ក្នុងផែនការពាក់ព័ន្ធបរិក្ខារយោធាធំៗ។

គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងជប៉ុន អង់គ្លេស និងអ៉ីតាលី ជុំវិញគម្រោងយន្តហោះចម្បាំងខាងលើ ដែលនឹងត្រូវដឹកនាំដោយ ក្រុមហ៊ុន BAE Systems របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Mitsubishi Heavy Industries របស់ជប៉ុន នឹងបន្តនៅឆ្នាំក្រោយ ដើម្បីកំណត់ខ្លឹមសារលម្អិតបន្ថែមទៀត នៅក្នុងគម្រោង ដូចជាទំហំចែករំលែកការងារ ហើយនិងការរចនា variant ផ្សេងៗគ្នា នៃយន្តហោះចម្បាំងនោះ ដែលដៃគូនីមួយៗនឹងយកទៅប្រើ។

ទន្ទឹមគ្នានេះ គណបក្សកាន់អំណាចជប៉ុន ក៏កំពុងពិនិត្យមើលសំណើ សំដៅបន្ធូរបន្ថយច្បាប់នាំចេញផលិតផលយោធារបស់ខ្លួន ផងដែរ ដើម្បីអាចឱ្យយន្តហោះចម្បាំងដែលផលិតរួមគ្នានោះ អាចនាំចេញទៅកាន់ប្រទេសដទៃទៀតបាន៕

អាជ្ញាធរភ្នំពេញ ផ្អាកទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ នៅថ្ងៃប្រឡងបាក់ឌុប

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្ដោះអាសន្នទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤-០៦ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ រយៈពេលចំនួន ២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyRHqbI7C9KBYcgyaee7Ln5B1yD63W-rh0uPYvUDGmFw0i7voFBJELX3r2ENarqIGyC4Rera0ddzgYlTgSUCD0q7vlgT1L_WTCdKQnzyyS8nzw_oiyOpAAebLP1C4qa_GSLpZtbI0MLbqXpDVC9ckS-8MUD2WO3Ng7Ne1EvbTsCCUD2wAj57sxKgf0/s500/photo_2022-12-02_20-38-23.jpg

ក្នុងសេចក្ដីជូនដំណឹងបន្ថែមថា ដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង និងណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖

១៖ ផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

២៖ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

៣៖ ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខានដល់ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGhx9rZDTAoy2aZkbzqBSm1i6sR9we0TtkXnXMKscqAMxqcaqLoMmULo-0QxpbjYJfxF9YvxHUk7uGOXjD-wGgdMDCiNkowz-vF_kdMES41Xs4Xi2bsTLPVGi-qBjth7G1oZQo7AtpIdmI81m5IFBUPsCctC4BZObJTM7Ekjj5gAmtjztk1wsIL9mL/s1280/photo_2022-12-02_20-38-24.jpg

ពិភពលោកកំពុងបារម្ភមេរោគ Zombie ដែលទើបរកឃើញ ឥឡូវមកដឹងពីប្រវត្តិ​ Zombie មេរោគ​ Zombie និងជំងឺ Zombie

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងករណីក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុបបានរកឃើញមេរោគថ្មីៗចំនួន ១៣ នៅក្រោមស្រទាប់ដីកកផឺម៉ាហ្រ្វស់ (Permafrost) នៅតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ី ក្នុងនោះមានទាំងវីរុស ខ្មោចឆៅ ឬ ស៊ូមប៊ី (Zombie) ផងដែរ ដែលមានអាយុកាលជាង ៤៨,៥០០ ឆ្នាំ ខណៈអ្នកវិទ្យាសាស្ត្របានអះអាងថា មេរោគទាំងនេះនៅតែរស់រានមានជីវិត និងអាចឆ្លងផងដែរ ទោះបីជាវាចំណាយពេលរាប់សហស្សវត្សរ៍ជាប់នៅក្រោមស្រទាប់ដីកកក៏ដោយ ។

ដូច្នេះហើយនៅក្នុងថ្ងៃនេះដែរ KBN នឹងធ្វើការបកស្រាយឱ្យយល់កាន់តែច្បាស់ពីប្រវត្តិ Zombie មេរោគ Zombie និងជំងឺ Zombie។

ពេលគេឮពាក្យថា​ Zombie មនុស្សជាច្រើនតែគិតទៅដល់ពួកមនុស្សដើរយឺតៗ​ រាងកាយស្លកស្លាំងដូចសាកសព​ តាមខាំមនុស្សធម្មតាដូចក្នុងកុនអាគាំង​ បើទោះជាក្នុងកុនខ្លះគេព្យាយាមមិនប្រើពាក្យZombie ហៅពួកទាំងនោះក៏ដោយ។ នៅពេលមានគេប្រើពាក្យថា​ មេរោគ​ Zombie អ្នកផងតែគិតថាមេរោគទាំងនោះនឹងធ្វើមនុស្ស​ ឬសត្វនឹងក្លាយទៅជាមនុស្សដេញខាំគេដូចក្នុងកុន​នៅពេលវាឆ្លងចូលខ្លួនមនុស្សឬសត្វ។ ទាំងនេះគឺជាការយល់ខុសពីអត្ថន័យដើមរបស់ពាក្យ​ Zombie។

ពាក្យ Zombie បើយោងតាមកាឬផ្សាយផ្នែកនរវិទ្យារបស់សកលវិទ្យាល័យមីស៊ីហ្គែន​ សហរដ្ឋអាមេរិច​ ជាពាក្យក្លាយមកពី​ពាក្យ​ អ៊ិនហ្សាំប៊ី (Nzambi) ឬ ហ្សុនប៊ី (​Zonbi) ជាពាក្យរបស់ភាសា​កុងហ្គោ (Kongo) ដែមានន័យថា​ព្រលឹងខ្មោចដែលស្លាប់ទៅ។ ពាក្យនេះត្រូវពួកនិយាយភាសា​ក្រេអូល (creole) (ភាសាបារាំងដែលមិនត្រឹមត្រូវ)​ នៅល្វីស៊ីយ៉ាណា​ និងកោះហៃទីប្រើដើម្បីហៅពួកខ្មោចដែលស្លាប់ទៅ​ ហើយត្រូវគេធ្វើឱយរស់ឡើងវិញ​ (ដូចខ្មោចឆៅក្នុងរឿងចិន)​ តែមិននិយាយ​ ឬមានសតិដឹងអ្វីៗទេ​ តាមរយៈមន្តអាគមន៍អូមអាម។

ក្នុងការនិទានរឿងអូមអាមវ៉ូឌូ ហ្វលខល​ (Voodoo folklore) ​តៗគ្នារបស់ពួកគេ​ គ្រូមន្តអាគមន្តអាគមន៍អូមអាមទាំងនោះ​ ដែលគេហៅថា​បូគោ (Bokor) (ដូចខ្មែរហៅពួកអាបធ្មប់ដែរ)​ ប្រើម្សៅម្យ៉ាងដែលគេហៅថា​ឃួប ផតដ្រ្ដេ (coup padre) (ជាម្សៅសំបូរជាតិពុលតេត្រូដូស៊ីន​ (tetrodoxin) ដាក់ចូលក្នុងមាត់។ បើតាមរឿងនិទានទាំងនោះ​ Zombie គឺជាមនុស្សចង្រៃ​ដែលអុកឡុកគ្រួរសារ​ ឬសហគមន៍ដែលធ្វើឱយគេឯងក្នុងស្រុកភូមិទ្រាំលែងបាន។ គេជួលគ្រូធ្មប់​ ឬគ្រូមនតអាគមន៍​ Bokor ដើម្បីធ្វើឱយបុគ្គលនោះក្លាយជា​ Zombie ។ គ្រូធ្មប់​យកម្សៅ​ coup padre ទៅដាក់ចូលក្នុងមាត់មនុស្សដែលគេចាត់ទុកថាចង្រៃនោះ​ (ប្រហែលជាបញ្ឆោតតាមចំណីអាហារ)​។ បុគ្គលនោះនឹងត្រជាក់ខ្លួនបន្តិចម្តងៗ​ ចង្វាក់បេះដូង​ និងដង្ហើមដើរយឺតទៅៗរហូតដល់ស្ទើរតែមិនមានសោះ។ ជាសាធារណៈ​ គេគិតថាបុគ្គលនោះស្លាប់ហើយ។ គេយកអ្នកនោះទៅកប់​ ទាំងអ្នកនោះនៅមានជីវិត។ គ្រូ Bokor ទៅលួចគាស់យកមកវិញ។ បុគ្គលនោះនៅមានជីវិត​ តែគ្មានការចងចាំ​ សតិដឹងអ្វីទេម៉ាយលេសដ្រូន​ (mindless drone) ក្លាយជា zombie ស្តាប់តែបញ្ជាររបស់គ្រូ​ Bokor នោះរហូតដល់គ្រូនោះស្លាប់។

កាលពីប៉ុន្មានឆ្នាំមុន​ ពាក្យថា​ មេរោគ​ Zombie និងជំងឺ Zombie បានលេចឡើងលើអត្ថបទសារពត៌មាមួយចំនួ​ន​ តែមិនសំដៅថាមេរោគទាំងនោះបង្ករឱយមានជំងឺដូចពួក​ Zombie ក្នុងកុនអាគាំងទេ។ ពាក្យនេះត្រូវអ្នកវិទ្យាសាស្ត្របស្ចឹមលោកហៅពួកមេរោគដែលសំងំ​ ឬក្រាំងហាយប៊រណេសិន​ (hibernation) ក្នុងដីជាមួយសាកសពមនុស្សឬសត្វដែលឆ្លង​ពួកវា​ ហើយចេញមករាតត្បាតឡើងវិញដោយកត្តាបំរែបំរួលអាកាសធាតុ​ ឬក៏មានគេទៅកកាយយកសាកសពនោះឡើងវិញ។ កាលពីឆ្នាំ២០១៣​ ក្រុមបុរាណវិទ្យាមួយក្រុមបានទៅកាយផ្នូរ​បុរាណដែលមានអាយុ៨០០ឆ្នាំ​ របស់ពួកជនជាតិដើមនៅភាគជើងរដ្ឋអាឡាស្ការ​ សហរដ្ឋអាមេរិចដោយមានការចូលរួមពីអ្នកស្រុកផងដែរ។ ក្រោយពីកាយប៉ុន្មានថ្ងៃ​ មានអ្នកចូលរួមទាំងនោះខ្លះឡើងស្នាមជាំពណ៌ក្រហមនៅជើង។ គេសសង្ស័យថាអ្នកទាំងនោះឆ្លងមេរោគចេញពីផ្នូបុរាណនោះ។

ដោយឡែក​ នៅតំបន់ស៊ីបេរី​ ប្រទេសរូស្ស៊ី​ ក្នុងឆ្នាំ២០១៦​ មានការរាតត្បាតជំងឺអង់ត្រាក់​ (anthrax) ដែលមានក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ស្លាប់​ និងអ្នកជំងឺ២០នាក់ត្រូវគេបញ្ជូនទៅផ្នែុកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យតំបន់។ មន្ត្រីរុស្ស៊ីបានបង្ហាញថា​ វាជាជំងឺអង់ត្រាក់ដែលរាតត្បាតក្នុងតំបន់នោះកាលពីជាង៧០ឆ្នាំមុន។ គេបានពន្យល់បន្ថែមទៀតថា​ ដោយសារការឡើងកំដៅបស់ភពផែនដី​ មេរោគដែលសំងំ​ ឬករាំង​ (permafrost)ក្នុងសីតុណ្ហភាពត្រជាក់ជាយូរមកហើយ​ សកម្មឡើងវិញ។ ហេតុការណ៍នេះធ្វើឱយគេបាររម្មណ៍ពីលទ្ធភាពដែលអាចរាតត្បាតឡើងវិញរបស់ជំងឺមួយចំនួ​នរក្នុងអតីតកាល​ ដូចជាជំងឺ​អ៊ុតធំ​ និងផ្តាសសាយ(១៩១៨នៅសហរដ្ឋអាមេរិច)ជាដើម។ ប៉ុន្តែ​ អ្នកជំនញខាងអត្តិសុខុមប្រាណ​បានអះអាងថា​ មេរោគខ្លះ​ ដូចជាពពួកផ្តាសាយមិនអាចស្ថិតនៅសំងំ​ ឬក្រាំងជាមួយមជ្ឈដ្ឋានក្រៅរាង្គកាយបានទេ ៕

ជាប្រវត្តិសាស្ត្រ World Cup! ក្រុមអាសុីឡើងវគ្គ១៦ ច្រើនជាក្រុមអាមេរិកឡាទីន

0

ការប្រកួតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល នៃព្រឹត្តិការណ៍ World Cup 2022 បានបញ្ចប់ជាស្ថាពរ ដោយគេសង្កេតឃើញថា មានក្រុមអាសុីរហូតដល់ទៅ៣ឯណោះ នៅវគ្គ១៦ក្រុម។Australia upset Denmark 1-0 to earn World Cup last 16 spot | Qatar World  Cup 2022 News | Al Jazeera

នេះជាលើកទីមួយហើយដែលក្រុមនៃទ្វីបអាសុីឡើងវគ្គ១៦ ច្រើនជាក្រុមអាមេរិកឡាទីន ដោយក្នុងនោះអាសុីមាន អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង ខណៈពេលដែលអាមេរិកឡាទីន មានតែ២ក្រុមប៉ុណ្ណោះ គឺប្រេសុីល និងអាហ្សង់ទីន ដែលជាក្រុមគេរំពឹងឈ្នះពាន។FIFA World Cup Fantasy 2022: Matchday 2 tips - Minmin Tv Cp

ក្នុងការឡើងមកនេះ ក្រុមអាសុីទាំង៣នេះ បានទម្លាក់សុទ្ធសឹងតែក្រុមខ្លាំងៗ ជាក់ស្តែងអូស្ត្រាលី បានបំបាក់ដាណឺម៉ាក ស្របពេលដែលជប៉ុនបានវាយបកឈ្នះអេស៉្បាញ និងកូរ៉េខាងត្បូងឈ្នះព័រទុយហ្គាល់។

គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនឹងប្រព្រឹត្តិនៅថ្ងៃទី៣ ​ខែធ្នូនេះតទៅ៕South Korea reaches World Cup last 16 after late drama | Inquirer Sports

រូងភ្នំដែលក្មេងទាំង១២បានបាត់ខ្លួននៅថៃ កាលពី៤ឆ្នាំមុន ពេលនេះក្លាយជាតំបន់គួរឱ្យចង់ទៅកម្សាន្ត

0

ប្រទេសថៃ៖ បងប្អូនប្រជាជនខ្មែរ ច្បាស់ជាជ្រាបជាក់ជាមិនខានជាមួយនឹង រឿងរ៉ាវរបស់ក្មេងទាំង១៣បានបាត់ខ្លួននៅក្នុងរូងភ្នំមួយកន្លែងក្នុងប្រទេសថៃកាលពី៤ឆ្នាំមុន ប៉ុន្តែចុងក្រោយក៏ត្រូវបានរកឃើញវិញ ក្នុងនោះនាពេលបច្ចុប្បន្នរូងភ្នំនេះត្រូវបានគេរៀបចំឱ្យក្លាយជាតំបន់កម្សាន្តដ៏គួរឱ្យទាក់ទាញ។


អាចនិយាយបានថា ក្នុងអំឡុងពេលនេះ រឿងរ៉ាវនៃបេសកកម្មជួយសង្គ្រោះក្រុមក្មេងបាល់ទាត់ទាំង១៣នាក់ (ជ្រូកព្រៃទាំង១៣នាក់) ដែលបានជាប់នៅក្នុងរូងភ្នំថាំហ្លួង (Tham Luang) ឬរូងភ្នំ ណាង ណន(Nang Non) ក្នុងខេត្ត ឈៀង រ៉ៃ កាលពីឆ្នាំ២០១៨ រហូតត្រូវបានក្រុមអ្នកជួយសង្គ្រោះមកពីគ្រប់ទិសទីស្វែងរកអស់រយៈពេលច្រើនថ្ងៃ។

ចុងក្រោយបេសកកម្មជួយសង្គ្រោះក្រុមជ្រូកព្រៃក្នុងរូងភ្នំ ថាំហ្លួង ឬរូងភ្នំ ណាង ណន ត្រូវបានសម្រេចដោយជោគជ័យ ដែលបង្កើតបានជាភាពរីករាយ និងចំណាប់អារម្មណ៍ដល់ពិភពលោកទាំងមូល។

ជាមួយគ្នានោះមកដល់បច្ចប្បន្ននេះ រូងភ្នំថាំហ្លួង ដែលជាកន្លែងកើតហេតុបានមានការផ្លាស់ប្តូរយ៉ាង ខ្លាំង ដែលផ្ទុយពីសភាពមុនគួរឱ្យខ្លាច។ នៅពេលនេះគេបានធ្វើឧទ្យាននៅមាត់រូង បានរៀបចំធ្វើឧបករណ៍ និងវត្ថុគំរូ ក៏ដូចជារូចំលាក់ដែលទាក់ទងនឹងបេសកកម្មជួយសង្គ្រោះក្មេងៗកាលពី៤ឆ្នាំមុនមកឱ្យភ្ញៀវទេសចរណ៍បានទស្សនា។

ក្នុងនោះគេក៏បានសាងសង់នូវរូបចម្លាក់ របស់វរសេនីយ៍ឯក សំ ដែលជាវីរបុរសដែលបានស្លាប់ក្នុង បេសកកម្មជួយសង្គ្រោះនោះផងដែរ រួមទាំងការតាំងពិព័រណ៍ និង ការអប់រំអំពីដំណើររឿងនៅក្នុងរូងភ្នំ បង្ហាញ អ្នកទេសចរឱ្យបានមើលផងដែរ។

ដូច្នេះប្រសិនបើបងប្អូនបានទៅកម្សាន្តក្នុងខេត្ត ឈៀង រ៉ៃ នៃប្រទេសថៃអាចទៅទស្សនាក្នុងតំបន់រូងភ្នំ ថាំហ្លួង(Tham Luang) ឬរូងភ្នំ ណាង ណន(Nang Non) នេះបាន៕ ប្រភព៖ Sanook

 

 

ចំណុចមិនគួរធ្វើពេលប្រឡងបាក់ឌុប

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដោយបេក្ខជនប្រឡងទាំងអស់ត្រូវគោរពតាមច្បាប់ដែលបានចែង និងហាមប្រព្រឹត្តិខុស បើដូច្នោះទេ​​ អាចនឹងធ្លាក់ដោយស្វ័យប្រវត្តិ។

ទាំងនេះ ជាចំនុចសំខាន់ណាស់ដែលបេក្ខជនប្រឡងទាំងអស់ត្រូវដឹង រឿងអ្វីដែលមិនគួរធ្វើអ្វីខ្លះក្នុងកំឡុងពេលប្រឡងបាក់ឌុប៖

  • មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២
  • មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ
  •  មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ
  • មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស
  • មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
  • មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
  • មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
  • មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ

គួរបញ្ជាក់ផងដែរថា ការប្រឡងបាក់ឌុប នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥-៦ ខែធ្នូ ខាងមុខនេះ៕

អាមេរិកមាន CIA ចុះចិនវិញមានស្ថាប័នចារកម្មឈ្មោះអ្វីដែរ?

0

ភ្នំពេញ៖ ជាក់ស្តែងទីភ្នាក់ងារចារកម្មនៃបណ្តាប្រទេសនានា សុទ្ធតែត្រូវមានការលាក់បាំង ប៉ុន្តែស្ថាប័នចារកម្មរបស់ប្រទេសចិន ហាក់ធ្វើ ប្រតិបត្តិការក្រោមស្ថានភាពសម្ងាត់ខ្លាំងជាង ស្ថាប័នចារកម្មភាគច្រើនផ្សេងទៀតដូចជា CIA របស់អាមេរិក ឬ MI6 របស់ចក្រភពអង់គ្លេស ជាដើម ដោយពុំមានវែបសាយ ឬក៏អ្នកនាំពាក្យអ្វីទាំងអស់។

* ទីភ្នាក់ងារចារកម្មចិនមានឈ្មោះអ្វី?

ស្ថាប័នចារកម្មរបស់ចិន មានទម្រង់ជាក្រសួងមួយតែម្តង គឺក្រសួងសន្តិសុខជាតិ (Ministry of State Security) ហៅកាត់ថា «MSS» ដែលត្រូវ បានបង្កើតឡើងកាលពីឆ្នាំ១៩៨៣។ ស្ថាប័ននេះទទួលបន្ទុកលើការងារចារកម្មផ្នែកស៉ីវិល រួមមានការទប់ទល់ប្រឆាំងសកម្មភាពចារកម្មពីសំណាក់ភ្នាក់ងារបរទេសនៅក្នុងទឹកដីចិន ការស៉ើបការណ៍នៅប្រទេសដទៃ ព្រមទាំងការតាមដានឃ្លាំងមើល ក៏ដូចជាការស៉ើបការណ៍ ក្នុងស្រុកផ្ទាល់ ដើម្បីការពារសន្តិសុខជាតិ។

និយាយរួមទៅ MSS ជាទីភ្នាក់ងារចារកម្ម សន្តិសុខ និងប៉ូលិសសំងាត់របស់ចិន។ ជារឿយៗ MSS ត្រូវគេចាត់ទុកប្រៀបដូចជាស្ថាប័នមួយដែលរួមបញ្ចូលគ្នារវាងទីភ្នាក់ងារចារកម្ម CIA និងទីភ្នាក់ងារប៉ូលិស FBI របស់សហរដ្ឋអាមេរិកយ៉ាងដូច្នោះ ឬក៏ដូចទៅនឹងទីភ្នាក់ងារ KGB របស់អតីតសហភាពសូវៀត។ ចិនក៏មាន នាយកដ្ឋានស៉ើបការណ៍សំងាត់ដាច់ដោយឡែកផ្សេង ពាក់ព័ន្ធជាមួយចារកម្មផ្នែកយោធានៅក្នុងស្ថាប័នយោធារបស់ខ្លួនផងដែរ។

* បេសកកម្ម និងសិទ្ធិអំណាចរបស់ចារកម្មចិន

បេសកកម្មចម្បងរបស់ MSS គឺធានាឲ្យបាននូវសន្តិសុខរបស់ប្រទេសចិន តាមរយៈចំណាត់ការផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពប្រឆាំងនឹង ក្រុមចារជនរបស់បច្ចាមិត្ត រួមជាមួយសកម្មភាពប្រឆាំងបដិវត្តន៍ ដែលមានគោលដៅបំផ្លាញ បង្កអស្ថិរភាព ឬផ្តួលរំលំប្រព័ន្ធសង្គមនិយមរបស់ចិន ។ ក្នុងមាត្រាទី៤នៃនីតិព្រហ្មទណ្ឌរបស់ប្រទេសចិន ផ្តល់ឲ្យ MSS នូវសិទ្ធិដូចប៉ូលិសទូទៅដែរ គឺសិទ្ធិចាប់ឬឃាត់ខ្លួនមនុស្ស ជុំវិញបទល្មើសដែលទាក់ទង ជាមួយសន្តិសុខជាតិ។

ចំណែកច្បាប់ចារកម្មថ្មី ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៧ ផ្តល់អំណាចយ៉ាងទូលំទូលាយឲ្យ MSS ក្នុងការធ្វើប្រតិបត្តិការស៉ើបការណ៍ជាច្រើនប្រភេទទាំងនៅក្រៅប្រទេស និងទាំងនៅក្នុងប្រទេសផ្ទាល់។ ក្រៅពីនេះ MSS ក៏មានសិទ្ធិឃ្លាំមើល និងស៉ើបអង្កេតទៅលើបុគ្គល និងស្ថាប័នរបស់ចិនផ្ទាល់ និងរបស់បរទេស ហើយអាចបង្គាប់ឲ្យពួកគេចូលរួម ឬផ្តល់ការគាំទ្រដល់សកម្មភាពចារកម្មបានថែមទៀតផង។ MSS ក៏មានសិទ្ធិឃុំខ្លួនរហូតដល់១៥ថ្ងៃ ចំពោះបុគ្គលដែលបង្កការរាំងស្ទះដល់សកម្មភាពចារកម្ម ឬធ្វើឲ្យលេចធ្លាយព័ត៌មានសំងាត់ផងដែរ។

គួរបញ្ជាក់ថា ចិនមានក្រសួងសន្តិសុខមួយទៀតគឺ ក្រសួងសន្តិសុខសាធារណៈ (Ministry of Public Security) ដែលទទួលបន្ទុកលើការ អនុវត្តច្បាប់ជាទូទៅក្នុងប្រទេស។ ប៉ូលិសចិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងនេះ។ បើនិយាយឲ្យងាយយល់វាជាស្ថាប័នប៉ូលិសជាតិរបស់ចិន ដូច្នេះហើយចូរកុំភ័ន្តច្រឡំជាមួយ MSS។

* ប្រមុខដឹកនាំបច្ចុប្បន្នរបស់ស្ថាប័នចារកម្មចិន

សព្វថ្ងៃក្រសួងសន្តិសុខជាតិចិន MSS ស្ថិតក្រោមការដឹកនាំរបស់លោក ចិន យីស៉ីន (Chen Yixin) ដែលបានឡើងកាន់តំណែងនេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២​ ៕

មុខងារសំខាន់ៗ ដែលយើងជួបជាប្រចាំ ពេលប្រើប្រាស់តេឡេក្រាម

0

តេឡេក្រាម ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏ពេញនិយមនាសម័យបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំវិធីសាស្ត្រងាយៗ និងមុខងារសំខាន់ៗមួយចំនួន ដែលយើងតែងជួបជាប្រចាំថ្ងៃរាល់ពេលប្រើប្រាស់តេឡេក្រាម។

1. ADD Friends ចូលក្នុងគ្រប់ដែលមានទីតាំងក្បែរគ្នា:

  • ចូលទៅ Contact > Find People Nearby
  • បើសិនមុខងារមិនដំណើរការ អ្នកអាចចូលទៅបើក Location ក្នុងកម្មវិធី Telegram ឱ្យដំណើរការជាមុនសិនTelegram's People Nearby Feature Can Be Exploited to Reveal User's Exact Location, Bug Hunter Claims; Company Says 'It's Expected' | Tech Times

2. ដាក់កាលវិភាគផ្ញើសារ

  •  ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ ណាមួយ
  • ចុចលើប៊ូតុងផ្ញើសារដែលមានសញ្ញាព្រួញឱ្យជាប់ > Schedule Message > បន្ទាប់មករើសថ្ងៃនិងម៉ោងផ្ញើ ជាការស្រេចHow to Make a Scheduled Message in Telegram - t9gram.com

3.ផ្ញើសារមិនឱ្យឮសំឡេង

  • ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ
  • ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់ > Send Without SoundHow to Send Messages Without Notification Sound in Telegram

4. បង្កើត Chat Folders

  • Setting > Chat Folders > Create New Folder សម្រាប់បង្កើត Folder
  • ចុចលើ Add Chats ដើម្បីដាក់ឆាតណាមួយ ចូលទៅកាន់ Folder ទើបបង្កើតអម្បាញ់មិញ។Telegram v6.0.1 update brings Chat folders, channel stats, Archives and more

5. ផ្ញើសារត (Forward) ទៅអោយអ្នកដ៏ទៃ ដោយមិនជាប់ឈ្មោះម្ចាស់ដើម

  • ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត> រើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត> ចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត
  • ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេច៕https://blogger.googleusercontent.com/img/a/AVvXsEigyVqQTmAf28QmEbUJGIMcJIII-S5WTzfZMUZoMIU3qfYjUcOakM8tWbSzXY2OzS_SpGRnnCO5i3P1c449pbcSuQGijDrBwRmtQWtT_5sEolOowGvMduQBgXbhutHfnofnb30IcXf0Di6i29BHl1RY9TLCt2y7ZFNpT6qauQpSx2Rg-1ZYK_OYBolf=s1200

មិននឹកស្មាន! ប្រភេទតំបន់ទាំង៤ នេះជួយរក្សាសីតុណ្ហភាពសកល កាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់បានយ៉ាងល្អ

0

យល់ដឹង៖ នាយកដ្ឋានលើកកម្ពស់គុណភាពបរិស្ថានបង្ហាញប្រភពធម្មជាតិចំនួនបួននៃការស្រូបយកកាបូនឌីអុកស៊ីត វាជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរក្សាសីតុណ្ហភាពពិភពលោកប្រកបដោយនិរន្តរភាព។

នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២  នាយកដ្ឋានលើកកម្ពស់គុណភាពបរិស្ថាន បាន​បង្ហោះ​សារ​មួយ​និយាយ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រកបដោយនិរន្តរភាព និងការឡើងកម្ដៅផែនដី ចាំបាច់ត្រូវដាក់ក្តីសង្ឃឹមលើវិធានការ និងគោលការណ៍ណែនាំដែលបានអនុម័តដោយប្រជាជាតិទាំងអស់ជុំវិញពិភពលោក ជាពិសេសការព្យាយាមរក្សាប្រភពធម្មជាតិនៃការស្រូបយកកាបូនឌីអុកស៊ីត។

ក្នុងនោះមានប្រភេទតំបន់ចំនួន ៤ដែលត្រូវបានគេដឹងថាជាទីតាំងដ៏សំខាន់សម្រាប់ស្រូបយកកាបូនឌីអុកស៊ីត វាជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរក្សាសីតុណ្ហភាពពិភពលោកប្រកបដោយនិរន្តរភាព។

១.តំបន់ព្រៃវាលភក់(Peatlands)

ព្រៃវាលភក់អាចរក្សាទុកកាបូនបានយ៉ាងមានប្រសិទ្ធភាពជាងព្រៃឈើត្រូពិច ដោយសារតែកម្រាស់ត្រួតស៊ីគ្នានៃរុក្ខជាតិ និងសត្វងាប់ដែលនៅសេសសល់ក្នុងរយៈពេលយូរ។ ប្រសិនបើវាក្រាស់រហូត ១០ ម៉ែត្រ ឬលើសពីនេះ វាអាចផ្ទុកឧស្ម័នកាបូនិកបានដល់ទៅ ៥, ៨០០ តោនក្នុងមួយហិកតា ខណៈពេលដែលព្រៃត្រូពិចទូទៅ មានការផ្ទុកកាបូនបានត្រឹមតែ ៣០០-៨០០ តោន CO2 ក្នុងមួយហិកតាប៉ុណ្ណោះ។

២. តំបន់ព្រៃឈើ

ដើមឈើ និងព្រៃឈើវាដើរតួនាទីជាអ្នកស្រូបយក និងរក្សាទុកកាបូនដ៏មានប្រសិទ្ធភាព តាមរយៈការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការស្ដារឡើងវិញនូវព្រៃត្រូពិច និងការដាំដើមឈើឡើងវិញជុំវិញពិភពលោក ហើយវាអាចស្រូបយកកាបូនឌីអុកស៊ីតពី ៦០ ទៅ៨៧ ជីហ្គាតោនក្នុងបរិយាកាស។

៣. តំបន់ដីសើម ឬតំបន់លិចទឹក

ដីសើម បន្ថែមពីលើការធ្វើជាអាងស្តុកទឹក ឬជួយរក្សាជីវចម្រុះនៅក្នុងតំបន់ផ្សេងៗ វាក៏ជាអាងស្តុកទឹកកាបូនឌីអុកស៊ីតដែលដើរតួនាទីយ៉ាងសំខាន់ ហើយត្រូវបានគេប៉ាន់ស្មានថា ដីសើមនៅលើច្រាំងនៃប្រទេសអាមេរិក វាអាចផ្ទុកកាបូនបាន ១៣,៥ ពាន់លានតោន។

៤. ប្រព័ន្ធអេកូឡូស៊ីនៃឆ្នេរសមុទ្រ

ប្រព័ន្ធអេកូឡូស៊ីនៃឆ្នេរសមុទ្រ វាហាក់ដូចជាធុងទឹកកាបូនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារសីតុណ្ហភាពសកល  កាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់បានយ៉ាងល្អ ជាពិសេសតំបន់ព្រៃកោងកាង ដោយផ្ទៃដីដ៏ធំនៃរុក្ខជាតិ និងសារាយផ្សេងៗលើទឹក វាដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកកាបូនឌីអុកស៊ីតរយៈពេលយូរ ដោយកាបូនអាចត្រូវបានរក្សាទុកក្នុងជម្រៅជាច្រើនម៉ែត្រនៅក្នុងដី ដែលមាន បរិមាណធំជាងព្រៃត្រូពិចទៅទៀត៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល