ភ្នំពេញ៖ កាលពីពេលម្សិលមិញមានការចុះផ្សាយក៏ដូចជាផ្ទុះការវែកញែកជាខ្លាំងករណីស្នងការក្រុងកំពត បានដកហូតម៉ូតូរបស់បុរសជនជាតិជប៉ុនម្នាក់ ដែលនាំឱ្យមហាជនលើកឡើងថា គួរណាស់តែសមត្ថកិច្ច អាជ្ញាធរ គិតពីទិដ្ឋភាពសង្គម ទិដ្ឋភាពច្បាប់ តើជាកំហុស ជនជាតិជប៉ុន ឬជាកំហុស សមត្ថកិច្ច អាជ្ញាធរ , បើកំហុសជនជាតិជប៉ុន ពិន័យកម្រិតណា ពន្យល់គាត់ផង ដើម្បីលើកមុខ លើកមាត់ សមត្ថកិច្ច អាជ្ញាធរ ប្រទេសជាតិ មិនត្រូវទុកឱ្យគ្នាអស់ជម្រើសលែងចង់យកម៉ូតូវិញទេ ។ នេះជាចំណុចត្រូវពិចារណា ទាំងអស់គ្នា ខណៈប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ ហើយបោះបង់ទម្លាប់ចោលហើយ ករណីធ្វើការមិនប្រក្រតី។

ជាក់ស្ដែងតាមពិតទៅមហាជនគ្រាន់តែចង់ឱ្យខាងសមត្ថកិច្ចមានការបកស្រាយឱ្យបានច្បាស់លាស់ពីមូលហេតុនៃការចាប់ម៉ូតូនោះ ពីព្រោះរឿងនេះអាចមានការប៉ះពាល់ទៅលើមុខមាត់ប្រទេសជាតិមួយទាំងមូល ជាពិសេសគឺផ្នែកច្បាប់តែម្ដង ក៏ប៉ុន្តែម៉ូតូនោះបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ ខណៈគ្មានការបកស្រាយលម្អិតពីសមត្ថកិច្ចឡើយ។

គួររំលឹកដែលថា​ ការពីពេលម្សិលមិញនេះមានជនជាតិជប៉ុនមួយរូបដែលត្រូវបានស្នងការក្រុងកំពតដកហូតម៉ូតូយកទៅទុកនៅកន្លែងនគរបាលនោះដល់ពេលដែលត្រូវចាកចេញពីក្រុងកំពតហើយបន្សល់ទុកតែស្នាមញញឹមដោយមិនបានយកម៉ូតូរបស់គាត់ត្រឡប់ទៅកំពង់ចាមជាមួយនឹងគាត់វិញឡើយ។កំហុសឆ្គងនេះគឺគ្រាន់តែ ម៉ូតូរបស់គាត់មានសំឡេងឮបន្តិចក៏ប៉ុន្តែមិនមែនកែច្នៃឲ្យឮបំពងដូចម៉ូតូផ្សេងៗនោះទេ។

សូមបញ្ជាក់តាមអង្គភាពយើងបានទទួលព័ត៌មាននេះគឺសាមីខ្លួនម្ចាស់ម៉ូតូបានទៅសុំពីស្នងការក្រុងម្ដងរួចហើយនិងម្ចាស់ផ្ទះសំណាក់ដែលគាត់គេងក៏បានទៅសុំពីរដងរួចមកហើយដែរតែនៅតែគ្មានដំណោះស្រាយបើតាមការលើកឡើងរបស់មន្ត្រីមានសមត្ថកិច្ចនៅទីនោះបានរុញឲ្យគាត់ទៅជួបលោកអភិបាលក្រុងកំពត។ក៏ប៉ុន្តែគាត់មិនយល់ពីរបៀបធ្វើការរបស់អធិការក្រុងដែលឱ្យគាត់ទៅសុំនៅកន្លែងផ្សេងដែលមិនមានម៉ូតូរបស់គាត់នៅទីនោះទៅវិញ។ហើយមកដល់ថ្ងៃនេះសមត្ថកិច្ចឃាត់ម៉ូតូជនជាតិជប៉ុន រយៈពេល១៥ថ្ងៃហើយ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានបង្ហោះសារយ៉ាងខ្លីថា, ( តើមានរឿងនេះពិតមែនឬ ? ) ភ្ជាប់ជាមួយអត្ថបទខាងលើ។

ទើបនៅព្រឹក​ថ្ងៃទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០២៣​ នេះ​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានឱ្យដឹងថា​ ពាក់​ព័ន្ធ​ករណី​ឃាត់ម៉ូតូ​ជនជាតិ​ជប៉ុន​មួយ​រូបដែល​បេីកបរ​លឺសំឡេងខ្លាំងៗក្នុងខេត្តកំពតនោះ​ លោក​បាន​ស្នើ​សុំ​គោល​ការណ៍​ពី​ ឯកឧត្តម​ អភិបាល​ខេត្ត​ ប្រគល់​ម៉ូតូ​នេះជូន​បុរស​ជនជាតិ​ជប៉ុន​នោះ​វិញហេីយ​ ។ ដូច្នេះ​ បេី​បុរស​ជនជាតិ​ជប៉ុន​បាន​ទទួល​ដំណឹង​សូម​អញ្ជើញ​ទៅ​ទទួល​ម៉ូតូ​មកវិញ​ចាប់​ពីពេល​នេះតទៅ​ ៕