Home Blog Page 1961

អាជ្ញាធរក្រុងព្រះសីហនុ ហាមដាច់ខាតមិនឱ្យចតយានយន្ត ឬរទេះលក់ដូរនៅតាមបណ្តោយឆ្នេរខ្សាច់

0

្នំពេញ ៖ រដ្ឋបាលក្រុងព្រះសីហនុសម្រេចមិនអនុញ្ញាតឱ្យមានការចរាចរ ការចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ជាដាច់ខាត។

ការហាមបែបនេះធ្វើឡើងដើម្បីពង្រឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ រក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានាសុវត្ថិភាព ជូនភ្ញៀវទេសចរ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា “ក្នុងករណីពិនិត្យឃើញមានសកម្មភាពចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ ឬនៅលើឆ្នេរខ្សាច់ សមត្ថកិច្ចនឹងឃាត់ទុកយានយន្ត ឬរទេះលក់ដូរ ជាបណ្ដោះអាសន្ន និងតម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ដូរធ្វើការជួសជុលឡើងវិញ ក្នុងករណីមានការខូចខាតកម្រាលថ្មក្រានីត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisZrrNqOh1unfw-7e5kDt4ETXv30n6Ja3jH-cIom50xvudKI3dfbffLkP29aWcrOSKvfy4zskmq3hby5xBTSZjNV53D22pVNMXg3G8GdDI_DOM_SRBuI8Ji_dPXCai0hlANy5Yv4PccDut5LJsQVs4L7Pu1eQHOriznzEZXLPayyTcwV7dHpZ3JZj7/s1280/photo_2023-01-20_11-27-50.jpg

សូមបញ្ជាក់ថា សេចក្តីជូនដំណឹងនេះបានធ្វើឡើងបន្ទាប់ពី កន្លងមករដ្ឋបាលក្រុងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្តោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្តាលឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅតាមតំបន់ឆ្នេរសាធារណៈនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងព្រះសីហនុ មានសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការអនុវត្តតាម ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkwt-MrU38tN6o1vyzapT2TaYGFUsnBlq6btc83CajDTMW667tWAq3TxcHAoMJIRtyRGiEYSuGMrCRL4Qp2A1C2PkBul2lihuzppyVFGdyERJ_jFUVkT9iKpP5sViH0SDrI-u5zUP5mQyqDhB0lf15QgtOb5hbkWrN8EYaiFLwRaKUNA3c8OYIyIaT/s1280/photo_2023-01-20_11-27-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwEe_zkSRmDLBRoI5A1PBvU7Pom72FVOIqVfr3ApsHITUXVJGldvi1KS2l__9F0uNzHPd1YAC46MTLkeR2dhkXQQcTqF08hu-sFvTRUQ5cWUxvfKML-RzGSgq-G07A6-Fgz0ftQAV49AtlIT2cxjWSOxg-8_DqaIWaDnZNtmCEorR6a4s2--wX-WX/s1280/photo_2023-01-20_11-27-52.jpg

សប្តាហ៍វប្បធម៍ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន៖ “ប្រទេសចិនដ៏ស្រស់ស្អាត · យូណានចម្រុះពណ៌“ រៀបចំឡើងនៅភ្នំពេញ

0

ការតាំងបង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបិយដ៏អស្ចារ្យ  ម្ហូបអាហារចិនដ៏ឈ្ងុយឆ្ងាញ់ និងកាដូឆ្នាំថ្មីប្រកបដោយបរិយាកាសចូលឆ្នាំថ្មី…  សប្តាហ៍វប្បធម៌ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ៖ប្រទេសចិនដ៏ស្រស់ស្អាត · យូណានចម្រុះពណ៌ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២០ខែមករានេះតទៅ ដើម្បីអបអរសាទរ និងជូនពរ​​​ជ័យឆ្នាំថ្មីដល់ប្រជាជននៅកម្ពុជា។

            ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំរៀបចំដោយការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តយូណាន និងការិយាល័យកិច្ចការបរទេសនៃរដ្ឋបាលខេត្តយូណាន  ហើយរៀបចំឡើងដោយសាខាទីភ្នាក់ងារសារព័ត៌មានចិនប្រចាំខេត្តយូណាន ដែលជាសកម្មភាពមួយក្នុងចំណោមកម្មវិធីវប្បធម៍ស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីឆ្នាំ២០២៣ទាំងបួនប្រទេស៖ ចិន-ឥណ្ឌា-កម្ពុជា-ម៉ុងហ្គោលី និងសកម្មភាពផ្លាស់ប្តូរវប្បធម៍ពិធីបុណ្យចូលឆ្នាំចិន ដែលមានគោលបំណងពង្រឹងការផ្លាស់ប្តូរ និងរៀនសូត្រអំពីអរិយធម៌ចិន និងបរទេសឲ្យបានស៊ីជម្រៅ ដោយផ្សាភ្ជាប់នូវទំនៀមទម្លាប់នៃបុណ្យចូលឆ្នាំ និងការជួបជុំមិត្តភ័ក្តិតាមរយៈពិធីបុណ្យនានា ដើម្បីជម្រុញផ្សព្វផ្សាយវប្បធម៌ប្រជាជាតិចិនទៅកាន់ពិភពលោកឱ្យកាន់តែប្រសើរ។

            “ ចូលឆ្នាំហើយ យើងត្រូវទៅ លេង ផ្ទះ មិត្ត ល្អ ដើម្បី និយាយ ពាក្យ ស្វាគមន៍ ឆ្នាំ ថ្មី“។ លោក Peng Bin ប្រធានការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តយូណាបានថ្លែងសុន្ទរកថាតាមវីដេអូ បានមានប្រសាសន៍ថា ខេត្តយូណានបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ហើយទីក្រុងគុនមិញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងភ្នំពេញផងដែរ។ ឆ្នាំ២០២៣គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាខួបលើកទី១០ នៃ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ  ខេត្តយូណាននឹងសហការជាមួយភាគីកម្ពុជារៀបចំនូវកម្មវិធីផ្លាស់ប្តូរមួយចំនួន ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជម្រុញការស្វែងយល់ទៅវិញទៅមកអំពីអរិយធម៌របស់ប្រទេសទាំងពីរ និងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាតាមវីដេអូ  ដោយបានអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជូនពរឆ្នាំថ្មីដល់បងប្អូនប្រជាជនចិន និងបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលនៅក្នុនប្រទេសចិន ក៏ដូចជាតាមបណ្តាប្រទេសនានាជុំវិញពិភពលោកនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃចិន។ ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តមបានអញ្ជើញបងប្អូនបងប្អូនប្រជាជនចិន និងបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលនៅក្នុងប្រទេសចិន ក៏ដូចជាតាមបណ្តាប្រទេសនានាអញ្ជើញមកទស្សនាកម្ពុជា ដែលជាគោលដៅអាចសម្រាកកំសាន្តដែលមិនចេះធុញ។

សប្តាហ៍វប្បធម៍នេះមានប្រធានបទ ៖ គ្រួសារ​រាប់​ពាន់​ទទួល​បានពរជ័យ​ក្នុង​ឆ្នាំ​ថ្មី។ មានការរៀបចំវិថីលក់ទំនិញសម្រាប់បុណ្យឆ្នាំចិន និងមានកន្លែងតាំងពិពណ៌វប្បធម៌ពិសេសអំពីបុណ្យចូលឆ្នាំចិននៅក្នុងផ្សារទំនើបអូឡាំព្យានារាជធានីភ្នំពេញ រួមមាន៖ ការកាត់ក្រដាស ចង្កៀងគោមទន្សាយ សិប្បកម្មត្បូងមរកតនិងគ្រឿងប្រាក់  អុកYunzi Go ចម្លាក់ក្បឿងឆ្មា(tile cat) នំផ្កាស្រស់ កាហ្វេយូនណាន តែPu’er និងផលិតផលពិសេសៗសម្រាប់ទំនៀមទម្លាប់ចូលឆ្នាំថ្មីរបស់ខេត្តយូណាន ក៏ដូជាការបង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបិយ ហើយបានត្រៀមនូវ “កញ្ចប់កាដូឆ្នាំថ្មី”សម្រាប់ចែកជូនបងប្អូនដែលមកលេងនៅទីតាំងរៀបចំសប្តាហ៍វប្បធម៍នេះ  រួមមាន៖ ពាក្យទំនឹមជូនពរឆ្នាំ ក្រណាត់ផ្កាសម្រាប់បិទបង្អួច អក្សរ福(លាភសំណាង) និងកញ្ចប់ក្រអូប។ល។ ព្រមទាំងរៀបចំកម្មវិធីដ៏អស្ចារ្យជាច្រើន ដូចជាវគ្គសំណួរចម្លើយអំពីចំណេះដឹងវប្បធម៍នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងការចាក់ផ្សាយវីដេអូខ្លឹៗបង្ហាញអំពីទំនៀមទម្លាប់ចូលឆ្នាំថ្មី។ល ។

ព្រឹត្តិការណ៍នេះក៏បានរៀបចំការចុះទៅចែកពាក្យទំនឹមអំពីចំណងមិត្តភាពចិន និងកម្ពុជាជូនប្រជាពលរដ្ឋក្នុងសហគមន៍នៅភ្នំពេញផងដែរ។ ខ្លឹមសារក្នុងពាក្យទំនឹមចំនួនរាប់ពាន់សម្រាប់ចែកជូន បងប្អូនត្រូវបាននិពន្ធជាពិសេសដោយសមាជិកនៃសមាគមកំណាព្យយូណាន និងសមាគមស្រាវជ្រាវវប្បធម៌ប្រពៃណីខេត្តយូណាន ដែលមានមានន័យដូចជា៖  ទឹកទន្លេមេគង្គនិងទន្លេឡានឆាងគឺតភ្ជាប់ជាមួយគ្នា  ធ្លាប់ដាំដើមពោធិដែលមានអាយុកាលរាល់ពាន់ឆ្នាំ  ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិចិននិងខ្មែរ  ព្រមទាំបានដាំដើមផ្កាមិត្តភាពម៉ឺនឆ្នាំដើម្បីមកលេងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៍  គយគន់ទេសភាពនៃប្រទេសបុរាណ ស្រូបខ្យល់អាកាសក្នុងទីក្រុងរាជវាំង។ល។ ដែលផ្ទុកនូវវប្បធម៌ប្រជាជាតិចិន និងមិត្តភាពរវាងចិន-កម្ពុជា  បានធ្វើដំណើរឆ្លងកាត់ភ្នំនិងទន្លេ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។

” ការប្រើពាក្យទំនឹមសម្រាប់ជូនពរឆ្នាំថ្មីទៅកាន់ប្រទេសជិតខាងដ៏ល្អ គឺមានប្រយោជន៍ចំពោះការរពង្រឹងក្នុងការផ្លាស់ប្តូរវប្បធម៌”។ លោក Zhu Ji ប្រធានសមាគមកំណាព្យខេត្តយូណាន បានមានប្រសាសន៍ថា វប្បធម៌រវាងបណ្តាប្រទេសនៅអាស៊ីមានប្រវិត្តស៊ីជម្រៅ ត្រូវតែរឹតចំណងមិត្តភាពជាប្រពៃណី ចង់អភិវឌ្ឍន៍ ត្រូវតែប្រើប្រាស់វិធីសាស្ត្រនទំនាក់ទំនងថ្មី។  ការ​សរសេរពាក្យទំនឹមដើម្បី​ផ្ញើ​ពរជ័យមិន​ត្រឹម​តែពង្រឹងមិត្តភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើតនួវ​បរិយាកាស​សម្រាប់ថ្ងៃបុណ្យទាន​ដ៏​ល្អ​មួយ​ផង​ដែរ។

លោក Feng Lifa ប្រធាន​សមាគមអ្នក​សសេរអក្សរផ្ចង់​កម្ពុជា (ចិន) ត្រូវ​បាន​អញ្ជើញឲ្យសរសេរ​អក្សរ​លើពាក្យទំនឹម និង​អក្សរ福(លាភ​សំណាង)​ជូន​សាធារណជនដែលអញ្ជើញមកចូលរួមសប្តាហ៍​វប្បធម៌ដោយផ្ទាល់​។​ លោក​បាន​មាន​ប្រសាសន៍​ថា “ជា​រៀង​រាល់​ឆ្នាំ ពេល​ចូល​ឆ្នាំ​ចិន​ចូល​មក​ដល់ ​បងប្អូនសែស្រឡាយចិននៅកម្ពុជា តែងតែដើរទិញទំនិញសម្រាប់ចូលឆ្នាំថ្មី ហើយព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងក្នុងពេលវេលាដ៏សមស្រប។ លោកទន្ទឹងរង់ចាំទៅទស្សនាខេត្តយូណាននាពេលអនាគត ដើម្បីគយគន់នូវទេសភាពក្នុងទឹកដីប្រទេសចិនដ៏អស្ចារ្យ។

ផលិតកម្មមាសរបស់ចិនបានកើនឡើងខ្ពស់ ប៉ុន្តែការប្រើប្រាស់ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង

0

បរទេស៖ ផលិតកម្មមាសរបស់ប្រទេសចិនបានកើនឡើងក្នុងឆ្នាំ ២០២២ បន្ទាប់ពីបានជំរុញផលិតកម្មនៅក្នុងតំបន់សំខាន់ៗមួយចំនួន ទោះជាយ៉ាងណាក៏ដោយលទ្ធផលនៃការប្រើប្រាស់មាសក្នុងស្រុកបានធ្លាក់ចុះជាខ្លាំង។

កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍ពីទីក្រុងប៉េកាំងប្រទេសចិន ដោយ សមាគមមាសចិន (CGA) បាននិយាយថា ទិន្នផលមាសរបស់ប្រទេសបានកើនឡើង ១៣.០៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងចំនួនដល់ ៣៧២.០៤៨ តោនកាលពីឆ្នាំ២០២២កន្លងទៅនេះ។

ជាមួយគ្នានោះគេបានបង្ហាញថាមូលហេតុនៃការកើនឡើងនេះគឺខេត្ត Shangdong ភាគខាងកើតប្រទេសចិន មានការងើបឡើងវិញបន្ទាប់ពីការរំខានផលិតកម្មដែលបណ្តាលមកពីការបិទអណ្តូងរ៉ែ ដោយសារតែគ្រោះថ្នាក់ និងការត្រួតពិនិត្យសុវត្ថិភាពកាលពីឆ្នាំមុន ហើយបច្ចុប្បន្នអណ្តូងរ៉ែសំខាន់ៗជាច្រើននៅក្នុងខេត្ត Shandong បានដំណើរការឡើងវិញ និងបង្កើនផលិតកម្មដល់កម្រិតមួយដ៏ច្រើន។

មិនតែប៉ុណ្ណោះ ខេត្តសានស៊ី នៅភាគខាងជើងនៃប្រទេសចិន ក៏បានបន្ថែមសមត្ថភាពផលិតកម្មថ្មី ដែលជាលទ្ធផល ផលិតកម្ម នៃតំបន់ទាំងពីរនេះបានរួមចំណែកដល់កំណើននៃឧស្សាហកម្មមាសរបស់ប្រទេសចិនយ៉ាងសម្បើម។

ទោះជាយ៉ាងក៏ដោយសមាគមមាសចិន(CGA) បាននិយាយថាការប្រើប្រាស់ក្នុងចំណោមអ្នកប្រើប្រាស់មាសរបស់ប្រទេសបានមានការធ្លាក់ចុះយ៉ាងកំហឹតពី ១០.៦៣ភាគរយ ដោយនៅត្រឹម ១,០០១.៧៤ តោនក្នុងឆ្នាំ ២០២២។

ការធ្លាក់ចុះនេះត្រូវបានចាត់ទុកថាជាចំនួនយ៉ាងច្រើនដោយសារការប្រើប្រាស់មាសដុំ និងកាក់ ដែល បានធ្លាក់ចុះពី ១៧,២៣ ភាគរយមកនៅត្រឹម ២៥៨,៩៤ តោន កាលពីឆ្នាំ២០២២ លើសពីនេះការវិនិយោគ លើដុំមាសក៏មានការថយចុះខ្លាំងផងដែរ នេះដោយសារតម្លៃមាសបន្តកើនឡើងនិងការប្រែប្រួលអត្រាប្តូរប្រាក់។

ទន្ទឹមនឹងនេះ ការប្រើប្រាស់គ្រឿងអលង្ការមាសរបស់ប្រទេសចិនក៏មានការធ្លាក់ចុះពី ៨.០១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹមតែ ៦៥៤.៣២ តោនប៉ុណ្ណោះ។

គួរបញ្ជាក់ថាការប្រើប្រាស់គ្រឿងអលង្ការមាសមានការស្ទុះងើបឡើងវិញជាលំដាប់កាលពីដើមឆ្នាំ២០២២ ប៉ុន្តែ វាត្រូវបានកាត់បន្ថយ និងមានការធ្លាក់ចុះវិញគួរឱ្យកត់សម្គាល់ ដោយ CGA បាននិយាយថានេះក៏ដោយសារតែការរីករាលដាលនៃកូវីដ-១៩ នៅក្នុងប្រទេស៕ ប្រភព៖ Dailynews

 

 

 

អគ្គលេខាធិការអង្គការសហប្រជាជាតិស្នើក្រុមហ៊ុនអាជីវកម្មប្រឆាំងការឡើងកំដៅផែនដី

0

ប្រទេសស្វីស ៖ កាលពីថ្ងៃទី១៨ ខែមករា កន្លងមក លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ឱ្យមេដឹកនាំអាជីវកម្មទាំងអស់ដោះស្រាយបញ្ហាពិភពលោកឡើងកំដៅ និងអនុវត្តតាមច្បាប់ដែលក្រុមអ្នកជំនាញបានព្រាងទុក ដើម្បីប្រកាសកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។

លោក Antonio Guterres បញ្ជាក់ថា ក្រុមហ៊ុនជាច្រើនចាប់ផ្តើមប្រកាសផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យជិតដល់កម្រិតសូន្យ ឬគ្មានឧស្ម័នផ្ទះកញ្ចក់បំភាយទៅកាន់បរិយាកាស ប៉ុន្តែគ្មានគោលដៅ និងលក្ខខណ្ឌច្បាស់លាស់ ។ ក្រុមហ៊ុនមួយចំនួនបានអះអាងថា ផលិតផលរបស់ខ្លួន គឺជាមិត្តជាមួយបរិស្ថាន ។ ដូច្នេះ សំណូមពរឱ្យក្រុមហ៊ុនអាជីវកម្មដែលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ជំរុញបញ្ហានេះដើម្បីសម្រេចតាមគោលដៅការបំភាយឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យគួរឱ្យជឿជាក់ ។

លោកបន្តថា ការប្រឆាំងនឹងបញ្ហាពិភពលោកក្តៅ គឺចាំបាច់ត្រូវអាស្រ័យលើការរួមសហការគ្នាសំខាន់រវាងសហរដ្ឋអាមេរិក និងចិន ក្នុងឋានៈជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ និងលេខ២ របស់ពិភពលោក ខណៈបច្ចុប្បន្ន ប្រទេសទាំងពីរនេះមានជម្លោះគ្នាជាច្រើនរឿង តាំងពីពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស ។

ចំណែកការត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ លោក Antonio Guterres បញ្ជាក់ថា ពិភពលោកបរាជ័យក្នុងការរៀនសូត្រពីការឆ្លងរាលដាលនៃជំងឺកូវីដ ហើយការត្រៀមខ្លួននៅឆ្ងាយសម្រាប់ការរាតត្បាតខ្លាំងដែលនឹងកើតឡើងម្តងទៀត ៕ ប្រភព ៖ TNN World

អារ៉ាប៊ីសាអូឌីតនៅតែជាប្រទេសលំដាប់លេខមួយ នាំចេញប្រេងដ៏ធំបំផុតសម្រាប់ប្រទេសចិន

0

បរទេស៖ ចិននៅតែនាំចូលប្រេងឆៅច្រើនជាងគេពីអារ៉ាប៊ីសាអូឌីតឆ្នាំមុននេះបើតាមស្ថិតិដែលបានចេញជាផ្លូវ ការ ខណៈដែលរុស្ស៊ីជាជើងឯករង ប៉ុន្តែបរិមាណនៃការជួញដូរប្រេងកើនឡើង។

នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន អំពីទិន្នន័យពីការិយាល័យគយកណ្តាលរបស់ប្រទេសចិនបានបង្ហាញស្ថិតិពីការនាំចូល ប្រេងឆៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ហើយជាលទ្ធិផលបានបង្ហាញថាការនាំចូលដ៏ធំបំផុតពីអារ៉ាប៊ីសាអូឌីតនៅតែជាលំដាប់ទីមួយ ដែលមានចំនួន ៨៧.៤៩ លានតោន ឬជាមធ្យម ១.៧៥ លានបារ៉ែលក្នុងមួយថ្ងៃ។

ចំនួននៃការនាំចូលដ៏ច្រើននេះ ខណៈពេលដែលប្រទេសរុស្ស៊ីជាលំដាប់រងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការដឹកជញ្ជូនប្រេងឆៅមកកាន់ចិន ដែលមានកំណត់ត្រា ៨៦.២៥ លានតោន កើនឡើង ៨ ភាគរយធៀបនឹងឆ្នាំ ២០២១ ឬជាមធ្យម ១.៧២ លានបារ៉ែលក្នុងមួយថ្ងៃ។

យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង ឬរោងចក្រចម្រាញ់ដែលគាំទ្រដោយមជ្ឈិម បានធ្វើការកាត់បន្ថយការទិញប្រេងឆៅរបស់រុស្ស៊ីយ៉ាងខ្លាំង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក ដោយគេជឿថាចិនធ្វើនេះដើម្បី ចៀសវាងការប៉ះពាល់ដោយទណ្ឌកម្មរបស់អាមេរិក។

ទោះជាយ៉ាងណាប្រតិបត្តិករឯកជននៅតែបានបន្តនាំចូលប្រេងឆៅពីរុស្ស៊ីមិនដាច់តាមរយៈឈ្មួញកណ្តាលដែលមិនបានបង្ហាញឈ្មោះជាច្រើន៕ ប្រភព៖ Dailynews

 

មេដឹកនាំអ៊ុយក្រែនថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លាប់ពាក់ព័ន្ធនឹងសង្គ្រាម

0

ប្រទេសអ៊ុយក្រែន ៖ មេដឹកនាំប្រទេសអ៊ុយក្រែនបានថ្លែងថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលធ្វើឱ្យមានមនុស្សស្លាប់១៤នាក់ និងធ្វើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនស្លាប់នោះ គឺជាប់ពាក់ព័ន្ធនឹងសង្គ្រាម ។

កាលពីថ្ងៃទី១៩ ខែមករា កន្លងមក លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បានថ្លែងអំពីករណីឧទ្ធម្ភាគចក្រធ្លាក់នៅក្នុងសាលារៀនមត្តេយ្យមួយកន្លែងនៅបរិវេណជាយក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យលោក Denis Monastersky រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាត់បង់ជីវិត។Now You Can Watch the Show that Launched Volodymyr Zelensky's Presidency |  GQ

លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បញ្ជាក់ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងដោយសារសង្គ្រាម ។ បើទោះបីជាប្រទេសអ៊ុយក្រែនមិនបញ្ជាក់ថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះក្តី ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន និយាយថា ៖ «វាមិនមែនចៃដន្យទេ ខណៈប្រទេសកើតសង្គ្រាម» ។ លោកក៏បានអំពាវនាវឱ្យប្រទេសលោកខាងលិចឆាប់បញ្ជូនអាវុធមកឱ្យអ៊ុយក្រែន មុននឹងរុស្ស៊ីបើកឆាកប្រយុទ្ធជាថ្មីទៀតមកលើអ៊ុយក្រែន ។

គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្របានកើតឡើងនៅជាយក្រុងគៀវ ដោយឧទ្ធម្ភាគចក្រនេះបានហោះទៅបុកអគារសាលារៀនមត្តេយ្យមួយកន្លែង ដែលបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត១៤នាក់ ក្នុងនោះក៏មានលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន Monastersky និងមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃផងដែរ ៕Russia-Ukraine war: List of key events, day 324 | Russia-Ukraine war News |  Al JazeeraLive Updates: Russia-Ukraine War - The San Diego Union-Tribune

ប្រភព ៖ Mono News

ប៉ូលិសម៉ិកស៊ិក រកឃើញសា.ក.ស.ពជាច្រើនដាក់ក្នុងបាវកប់ក្នុងដីនៃតំបន់អនាមិកមួយកន្លែង

0

បរទេស៖ ប៉ូលិសម៉ិកស៊ិករកឃើញបាវមួយ មានកាបូបចំនួន ៤៧ ដោយមានដាក់សាកសពមនុស្សជាច្រើននាក់នៅកប់នៅក្នុងដីជាន់ក្រោមដីក្នុងក្លឹបនៃតំបន់អសុវត្ថិភាពមួយកន្លែង។

នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Sun បានឱ្យដឹងថាប៉ូលីសម៉ិកស៊ិកបានរកឃើញបាវមួយ ដែលបានកប់នៅក្នុងដីនៃក្លឹបមួយកន្លែងនៃប្រទេសម៉ិកស៊ិក ដែលក្នុងបាវនោះមានកាបូបចំនួន ៤៧ ដែលពោរពេញដោយសាកសពជាច្រើននាក់។

ចំណាត់កានេះបានកើតឡើង បន្ទាប់ពីប៉ូលីសបានដឹកនាំការវាយឆ្មក់លើឃ្លាំងរោងចក្រមួយដែលត្រូវបានប្រែក្លាយទៅជាក្លឹបរាត្រី Tenango del Valle ចម្ងាយប្រហែល ៧២ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងម៉ិកស៊ិក ដើម្បីធ្វើការតាមចាប់ខ្លួនជនសង្ស័យ ម្នាក់ជាសមាជិកក្រុមក្មេងទំនើង ដែលមានទំនាក់ទំនងជាមួយ Jalisco New Generation Gang (CJNG) ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏សកម្មនៅពីក្រោយឧក្រិដ្ឋកម្មហឹង្សាជាច្រើនក្នុងប្រទេស។

ពេលចូលដល់ទីតាំងកើតហេតុ ប៉ូលិសមានការសង្ស័យ នឹងបានក៏ពេលព្យាយាមជីកកកាយក្នុងតំបន់ ក្លឹបរាត្រីនៅជាន់ក្រោមដី គេក៏បានរកឃើញបាវជាច្រើន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមានកាបូបជាច្រើននៅក្នុងនោះ ដែលកាបូបនីមួយៗមានបំណែកនៃសាកសពរបស់មនុស្សលាក់នៅខាងក្នុង។ បន្ទាប់មកសមត្ថកិច្ចបានប្រញាប់ប្រញាល់ប្រមូលវត្ថុតាងទាំងអស់បញ្ជូនទៅកាន់ផ្នែកកោសល្យវិច្ច័យដើម្បីធ្វើការត្រួតពិនិត្យ ហើយតាមការពិនិត្យជាបឋម គេបានបង្ហាញថាជាសំណល់សាកសពរបស់ជនរងគ្រោះ យ៉ាងតិច ២០ នាក់។

ទោះជាយ៉ាងណាក៏ដោយ ចំនួនជនរងគ្រោះអាចកើនឡើងដោយសារតែបំណែកដ៏ច្រើនដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណ ឬភ្ជាប់ទៅនឹងបំណែកផ្សេងទៀតជាច្រើន ហើយប៉ូលិលកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងក្ដៅគគុកក្នុងការតាមឈ្វែងរកជនដៃដល់ក្នុងករណីឃាតកម្មដ៏ច្រើនមួយនេះ៕ ប្រភព៖ Khaosod

 

 

មកមើលរូបរាង និងសមត្ថភាពម៉ូតូដំបូងគេបង្អស់របស់ពិភពលោក

0

ម៉ូតូ​ម៉ាក Hildebrand & Wolfmuller គឺ​ជា​ម៉ូតូ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាម៉ូតូ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​បញ្ចេញ​លក់ជាផ្លូវការ ជាមួយ​នឹង​តម្លៃ​​ ១០ម៉ឺន​ផោន​ឯណោះ។Bonhams : c.1894 Hildebrand & Wolfmüller

ម៉ូតូ​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ឆ្នាំ ១៨៩៤ ដោយ​ជនជាតិ​អាល្លឺម៉ង់​ពីរ​រូប​ គឺ​លោក Hildebrand និង លោក Wolfmuller។ ម៉ូតូ​នេះ មាន​ទ្រង់​ទ្រាយ​ដូច​កង់។ វា​មាន​សមត្ថភាព​ក្នុង​ការ​ឡើង​ល្បឿន​ពី ០ ទៅ ៣២ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​រយៈ​ពេល ៣០​វិនាទី។ ល្បឿន​អតិបរមា​របស់​យានជំនិះ​នេះ គឺ​ជាង ៤៨គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។1896, motorfiets, Hildebrand & Wolfmuller | Bicicleta elétrica, Motorizada,  Carros

ម៉ូតូ​នេះ​ត្រូវ​បាន​ផលិត​ចន្លោះ​ពី ៨០០ ទៅ ២០០០ គ្រឿង។ បច្ចុប្បន្ន​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail មាន​តែ ១២​គ្រឿង​ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់៕1894 Hildebrand And Wolfmuller World's First Production Motorcycle

ប្រភព៖ Wikipedia

ពលរដ្ឋបារាំងធ្វើបាតុកម្មប្រឆាំងនឹងការបន្ថែមអាយុចូលនិវត្តន៍

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី១៩ ខែមករា សមាជិកសហជីពបារាំងជាច្រើននាក់បានលះបង់ការងាររបស់ខ្លួនទូទាំងប្រទេស ដើម្បីតវ៉ានឹងផែនការរបស់ប្រធានាធិបតីលោក Emmanuel Macron ដែលនឹងបន្ថែមអាយុចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ ។ វាជាផ្នែកមួយនៃផែនការកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ បើទោះជាពលរដ្ឋភាគច្រើនក្នុងប្រទេសមិនយល់ស្របក្តី ។ កាលពីថ្ងៃទី១២ ខែមករាកន្លងមក សមាជិកសហជីពធ្លាប់បានណាត់គ្នាថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៩ ខែមករា ។2M protest in France against plans to raise retirement age

អ្នកប្រើប្រាស់ផ្លូវនានា រួមទាំងរថភ្លើងនៅក្នុងទីក្រុង និងរថភ្លើងក្រោមដីទាំងក្នុងក្រុងប៉ារីស និងទីក្រុងធំៗទូទាំងប្រទេស ក៏ដូចជាអ្នកធ្វើដំណើរតាមយន្តហោះទាំងអស់បានពន្យារពេល ឬផ្អាកការធ្វើដំណើរកាលពីថ្ងៃទី១៩ ខែមករា ដោយសារសមាជិកសហជីពជាច្រើននាក់លះបង់ការងាររបស់ខ្លួនទូទាំងប្រទេស ដើម្បីប្រឆាំងផែនការរបស់រដ្ឋាភិបាលដែលនឹងបង្កើនអាយុចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ ។

ក្នុងថ្ងៃតវ៉ានេះ រថភ្លើងក្រោមដីបានផ្តល់សេវាកម្មសម្រាប់តែរថភ្លើងគ្មានអ្នកបើកបរប៉ុណ្ណោះ ខណៈជើងហោះហើរនៅអាកាសយានដ្ឋានអ័កលីក្នុងទីក្រុងប៉ារីស ក៏ត្រូវពន្យារពេលហោះហើរដែរ ។ លើសពីនេះ សាលារៀនឯកជនត្រូវបិទដោយសារគ្រូមិនមកបង្រៀន ។Mass marches in France against plan to raise retirement age - Los Angeles  Times

មុននេះ លោកនាយករដ្ឋមន្ត្រីបារាំង Elizabeth Bourne បានប្រកាសផែនការបន្ថែមអាយុចូលនិវត្តន៍ចំនួន២ឆ្នាំទៀត (ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ) នៅក្នុងឆ្នាំ២០២៧ ដោយផែនការនេះត្រៀមបញ្ជូនទៅកាន់រដ្ឋសភាពិចារណា ។ រដ្ឋាភិបាលបារាំងអះអាងថា កំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍នេះនឹងជួយឱ្យមានតុល្យភាពថវិកា និងសន្សំថវិកាប្រមាណជាង១ម៉ឺនយូរ៉ូក្នុង១ឆ្នាំនៅឆ្នាំ២០៣០ ។ បើមិនធ្វើកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ទេ វានឹងមានឱនភាពថវិកានាពេលអនាគត ។

ទោះយ៉ាងណា ពលរដ្ឋបារាំងមិនយល់ស្របជាមួយផែនការនេះទេ ជាពិសេស មន្ត្រីរាជការ ដោយសារធ្វើឱ្យពួកគេទទួលប្រាក់ចូលនិវត្តន៍ និងផលប្រយោជន៍យឺតយ៉ាវ ។ បច្ចុប្បន្ន ពលរដ្ឋបានរងផលប៉ះពាល់ពីការចាយវាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។ តាមការស្ទង់មតិចុងក្រោយក្នុងសប្តាហ៍នេះថា ពលរដ្ឋ៦៨% មិនយល់ស្របតាមវិធានការនេះ និងបានរិះគន់រដ្ឋាភិបាលផងដែរ ៕France gripped by protests against pension reform, retirement age increase

ប្រភព ៖ TNN World

តៃវ៉ាន់បារម្ភពីការឈ្លានពានរបស់ប្រទេសចិន

0

ប្រទេសចិន ៖ លោក ចូសែប វូ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានថ្លែងកាលពីពេលថ្មីៗនេះថា ទីក្រុងប៉េកាំងទំនងជាធ្វើការវាយប្រហារមកលើតៃវ៉ាន់នៅប៉ុន្មានឆ្នាំខាងមុខនេះ ។ លោកបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើបែបនេះ អាចជាការព្យាយាមទាញពលរដ្ឋតៃវ៉ាន់ឱ្យគេចចេញពីបញ្ហាផ្សេងៗក្នុងស្រុក ។

ក្នុងការផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានស្កាយ លោក ចូសែប វូ បញ្ជាក់ថា ៖ «ស្ថានការណ៍របស់តៃវ៉ាន់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះអាក្រក់យ៉ាងខ្លាំង បើធៀបនឹង២ឆ្នាំមុននេះ» ។ លោកបន្តថា ៖ «សម្រាប់ខ្ញុំ នៅឆ្នាំ២០២៧ គឺជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់» ។Analysts: China's Taiwan Strategy Signals Growing Resolve to Unify

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់រូបនេះបន្ថែមថា នៅឆ្នាំ២០២៧ គឺវាអាចទៅរួចដែលលោក ស៊ី ជីនពីង នឹងចូលអាណត្តិទី៤របស់លោក ខណៈ៣អាណត្តិ លោក ជីនពីង មិនអាចសម្រេចគោលដៅណាមួយក្នុងពេលកាន់តំណែង ពេលខ្លះ លោក ជីនពីង ត្រូវគិតពីបញ្ហាផ្សេងៗដើម្បីសម្រេចជោគជ័យ ។

លោក ចូសែប វូ បានសម្តែងការបារម្ភថា រឿងអាក្រក់បំផុតក្នុងការប្រឈមមុខជាមួយក្រុងប៉េកាំងកាន់តែអាចទៅរួច ដោយលោកបានលើកឡើងពីករណីប្រទេសចិនបង្កើនកម្លាំងកងទ័ពរបស់ខ្លួនជុំវិញកោះតៃវ៉ាន់ ហើយលោកក៏បានបន្ទោសការគំរាមកំហែងរបស់ក្រុងប៉េកាំងមកលើតៃវ៉ាន់ផងដែរ ។How Taiwan used simple tech to help contain Covid-19 - BBC News

កាលពីខែតុលា ឆ្នាំ២០២២ លោក ស៊ី ជីនពីង បាននិយាយថា បើទោះជាទីក្រុងប៉េកាំងត្រូវការរួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែប្រទេសចិនមិនបដិសេធលទ្ធភាពនៃការប្រើប្រាស់កងកម្លាំងទេ ។ វាជាជម្រើសក្នុងការចាត់វិធានការចាំបាច់ទាំងអស់ដើម្បីសម្រេចបាននូវគោលដៅនោះ ៕

ប្រភព ៖ Mgronline