ការតាំងបង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបិយដ៏អស្ចារ្យ  ម្ហូបអាហារចិនដ៏ឈ្ងុយឆ្ងាញ់ និងកាដូឆ្នាំថ្មីប្រកបដោយបរិយាកាសចូលឆ្នាំថ្មី…  សប្តាហ៍វប្បធម៌ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ៖ប្រទេសចិនដ៏ស្រស់ស្អាត · យូណានចម្រុះពណ៌ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២០ខែមករានេះតទៅ ដើម្បីអបអរសាទរ និងជូនពរ​​​ជ័យឆ្នាំថ្មីដល់ប្រជាជននៅកម្ពុជា។

            ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំរៀបចំដោយការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តយូណាន និងការិយាល័យកិច្ចការបរទេសនៃរដ្ឋបាលខេត្តយូណាន  ហើយរៀបចំឡើងដោយសាខាទីភ្នាក់ងារសារព័ត៌មានចិនប្រចាំខេត្តយូណាន ដែលជាសកម្មភាពមួយក្នុងចំណោមកម្មវិធីវប្បធម៍ស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីឆ្នាំ២០២៣ទាំងបួនប្រទេស៖ ចិន-ឥណ្ឌា-កម្ពុជា-ម៉ុងហ្គោលី និងសកម្មភាពផ្លាស់ប្តូរវប្បធម៍ពិធីបុណ្យចូលឆ្នាំចិន ដែលមានគោលបំណងពង្រឹងការផ្លាស់ប្តូរ និងរៀនសូត្រអំពីអរិយធម៌ចិន និងបរទេសឲ្យបានស៊ីជម្រៅ ដោយផ្សាភ្ជាប់នូវទំនៀមទម្លាប់នៃបុណ្យចូលឆ្នាំ និងការជួបជុំមិត្តភ័ក្តិតាមរយៈពិធីបុណ្យនានា ដើម្បីជម្រុញផ្សព្វផ្សាយវប្បធម៌ប្រជាជាតិចិនទៅកាន់ពិភពលោកឱ្យកាន់តែប្រសើរ។

            “ ចូលឆ្នាំហើយ យើងត្រូវទៅ លេង ផ្ទះ មិត្ត ល្អ ដើម្បី និយាយ ពាក្យ ស្វាគមន៍ ឆ្នាំ ថ្មី“។ លោក Peng Bin ប្រធានការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តយូណាបានថ្លែងសុន្ទរកថាតាមវីដេអូ បានមានប្រសាសន៍ថា ខេត្តយូណានបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ហើយទីក្រុងគុនមិញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងភ្នំពេញផងដែរ។ ឆ្នាំ២០២៣គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាខួបលើកទី១០ នៃ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ  ខេត្តយូណាននឹងសហការជាមួយភាគីកម្ពុជារៀបចំនូវកម្មវិធីផ្លាស់ប្តូរមួយចំនួន ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជម្រុញការស្វែងយល់ទៅវិញទៅមកអំពីអរិយធម៌របស់ប្រទេសទាំងពីរ និងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាតាមវីដេអូ  ដោយបានអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជូនពរឆ្នាំថ្មីដល់បងប្អូនប្រជាជនចិន និងបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលនៅក្នុនប្រទេសចិន ក៏ដូចជាតាមបណ្តាប្រទេសនានាជុំវិញពិភពលោកនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃចិន។ ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តមបានអញ្ជើញបងប្អូនបងប្អូនប្រជាជនចិន និងបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលនៅក្នុងប្រទេសចិន ក៏ដូចជាតាមបណ្តាប្រទេសនានាអញ្ជើញមកទស្សនាកម្ពុជា ដែលជាគោលដៅអាចសម្រាកកំសាន្តដែលមិនចេះធុញ។

សប្តាហ៍វប្បធម៍នេះមានប្រធានបទ ៖ គ្រួសារ​រាប់​ពាន់​ទទួល​បានពរជ័យ​ក្នុង​ឆ្នាំ​ថ្មី។ មានការរៀបចំវិថីលក់ទំនិញសម្រាប់បុណ្យឆ្នាំចិន និងមានកន្លែងតាំងពិពណ៌វប្បធម៌ពិសេសអំពីបុណ្យចូលឆ្នាំចិននៅក្នុងផ្សារទំនើបអូឡាំព្យានារាជធានីភ្នំពេញ រួមមាន៖ ការកាត់ក្រដាស ចង្កៀងគោមទន្សាយ សិប្បកម្មត្បូងមរកតនិងគ្រឿងប្រាក់  អុកYunzi Go ចម្លាក់ក្បឿងឆ្មា(tile cat) នំផ្កាស្រស់ កាហ្វេយូនណាន តែPu’er និងផលិតផលពិសេសៗសម្រាប់ទំនៀមទម្លាប់ចូលឆ្នាំថ្មីរបស់ខេត្តយូណាន ក៏ដូជាការបង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបិយ ហើយបានត្រៀមនូវ “កញ្ចប់កាដូឆ្នាំថ្មី”សម្រាប់ចែកជូនបងប្អូនដែលមកលេងនៅទីតាំងរៀបចំសប្តាហ៍វប្បធម៍នេះ  រួមមាន៖ ពាក្យទំនឹមជូនពរឆ្នាំ ក្រណាត់ផ្កាសម្រាប់បិទបង្អួច អក្សរ福(លាភសំណាង) និងកញ្ចប់ក្រអូប។ល។ ព្រមទាំងរៀបចំកម្មវិធីដ៏អស្ចារ្យជាច្រើន ដូចជាវគ្គសំណួរចម្លើយអំពីចំណេះដឹងវប្បធម៍នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងការចាក់ផ្សាយវីដេអូខ្លឹៗបង្ហាញអំពីទំនៀមទម្លាប់ចូលឆ្នាំថ្មី។ល ។

ព្រឹត្តិការណ៍នេះក៏បានរៀបចំការចុះទៅចែកពាក្យទំនឹមអំពីចំណងមិត្តភាពចិន និងកម្ពុជាជូនប្រជាពលរដ្ឋក្នុងសហគមន៍នៅភ្នំពេញផងដែរ។ ខ្លឹមសារក្នុងពាក្យទំនឹមចំនួនរាប់ពាន់សម្រាប់ចែកជូន បងប្អូនត្រូវបាននិពន្ធជាពិសេសដោយសមាជិកនៃសមាគមកំណាព្យយូណាន និងសមាគមស្រាវជ្រាវវប្បធម៌ប្រពៃណីខេត្តយូណាន ដែលមានមានន័យដូចជា៖  ទឹកទន្លេមេគង្គនិងទន្លេឡានឆាងគឺតភ្ជាប់ជាមួយគ្នា  ធ្លាប់ដាំដើមពោធិដែលមានអាយុកាលរាល់ពាន់ឆ្នាំ  ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិចិននិងខ្មែរ  ព្រមទាំបានដាំដើមផ្កាមិត្តភាពម៉ឺនឆ្នាំដើម្បីមកលេងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៍  គយគន់ទេសភាពនៃប្រទេសបុរាណ ស្រូបខ្យល់អាកាសក្នុងទីក្រុងរាជវាំង។ល។ ដែលផ្ទុកនូវវប្បធម៌ប្រជាជាតិចិន និងមិត្តភាពរវាងចិន-កម្ពុជា  បានធ្វើដំណើរឆ្លងកាត់ភ្នំនិងទន្លេ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។

” ការប្រើពាក្យទំនឹមសម្រាប់ជូនពរឆ្នាំថ្មីទៅកាន់ប្រទេសជិតខាងដ៏ល្អ គឺមានប្រយោជន៍ចំពោះការរពង្រឹងក្នុងការផ្លាស់ប្តូរវប្បធម៌”។ លោក Zhu Ji ប្រធានសមាគមកំណាព្យខេត្តយូណាន បានមានប្រសាសន៍ថា វប្បធម៌រវាងបណ្តាប្រទេសនៅអាស៊ីមានប្រវិត្តស៊ីជម្រៅ ត្រូវតែរឹតចំណងមិត្តភាពជាប្រពៃណី ចង់អភិវឌ្ឍន៍ ត្រូវតែប្រើប្រាស់វិធីសាស្ត្រនទំនាក់ទំនងថ្មី។  ការ​សរសេរពាក្យទំនឹមដើម្បី​ផ្ញើ​ពរជ័យមិន​ត្រឹម​តែពង្រឹងមិត្តភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើតនួវ​បរិយាកាស​សម្រាប់ថ្ងៃបុណ្យទាន​ដ៏​ល្អ​មួយ​ផង​ដែរ។

លោក Feng Lifa ប្រធាន​សមាគមអ្នក​សសេរអក្សរផ្ចង់​កម្ពុជា (ចិន) ត្រូវ​បាន​អញ្ជើញឲ្យសរសេរ​អក្សរ​លើពាក្យទំនឹម និង​អក្សរ福(លាភ​សំណាង)​ជូន​សាធារណជនដែលអញ្ជើញមកចូលរួមសប្តាហ៍​វប្បធម៌ដោយផ្ទាល់​។​ លោក​បាន​មាន​ប្រសាសន៍​ថា “ជា​រៀង​រាល់​ឆ្នាំ ពេល​ចូល​ឆ្នាំ​ចិន​ចូល​មក​ដល់ ​បងប្អូនសែស្រឡាយចិននៅកម្ពុជា តែងតែដើរទិញទំនិញសម្រាប់ចូលឆ្នាំថ្មី ហើយព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងក្នុងពេលវេលាដ៏សមស្រប។ លោកទន្ទឹងរង់ចាំទៅទស្សនាខេត្តយូណាននាពេលអនាគត ដើម្បីគយគន់នូវទេសភាពក្នុងទឹកដីប្រទេសចិនដ៏អស្ចារ្យ។