បរទេស៖ ប៉ូលិសម៉ិកស៊ិករកឃើញបាវមួយ មានកាបូបចំនួន ៤៧ ដោយមានដាក់សាកសពមនុស្សជាច្រើននាក់នៅកប់នៅក្នុងដីជាន់ក្រោមដីក្នុងក្លឹបនៃតំបន់អសុវត្ថិភាពមួយកន្លែង។

នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Sun បានឱ្យដឹងថាប៉ូលីសម៉ិកស៊ិកបានរកឃើញបាវមួយ ដែលបានកប់នៅក្នុងដីនៃក្លឹបមួយកន្លែងនៃប្រទេសម៉ិកស៊ិក ដែលក្នុងបាវនោះមានកាបូបចំនួន ៤៧ ដែលពោរពេញដោយសាកសពជាច្រើននាក់។

ចំណាត់កានេះបានកើតឡើង បន្ទាប់ពីប៉ូលីសបានដឹកនាំការវាយឆ្មក់លើឃ្លាំងរោងចក្រមួយដែលត្រូវបានប្រែក្លាយទៅជាក្លឹបរាត្រី Tenango del Valle ចម្ងាយប្រហែល ៧២ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងម៉ិកស៊ិក ដើម្បីធ្វើការតាមចាប់ខ្លួនជនសង្ស័យ ម្នាក់ជាសមាជិកក្រុមក្មេងទំនើង ដែលមានទំនាក់ទំនងជាមួយ Jalisco New Generation Gang (CJNG) ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏សកម្មនៅពីក្រោយឧក្រិដ្ឋកម្មហឹង្សាជាច្រើនក្នុងប្រទេស។

ពេលចូលដល់ទីតាំងកើតហេតុ ប៉ូលិសមានការសង្ស័យ នឹងបានក៏ពេលព្យាយាមជីកកកាយក្នុងតំបន់ ក្លឹបរាត្រីនៅជាន់ក្រោមដី គេក៏បានរកឃើញបាវជាច្រើន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមានកាបូបជាច្រើននៅក្នុងនោះ ដែលកាបូបនីមួយៗមានបំណែកនៃសាកសពរបស់មនុស្សលាក់នៅខាងក្នុង។ បន្ទាប់មកសមត្ថកិច្ចបានប្រញាប់ប្រញាល់ប្រមូលវត្ថុតាងទាំងអស់បញ្ជូនទៅកាន់ផ្នែកកោសល្យវិច្ច័យដើម្បីធ្វើការត្រួតពិនិត្យ ហើយតាមការពិនិត្យជាបឋម គេបានបង្ហាញថាជាសំណល់សាកសពរបស់ជនរងគ្រោះ យ៉ាងតិច ២០ នាក់។

ទោះជាយ៉ាងណាក៏ដោយ ចំនួនជនរងគ្រោះអាចកើនឡើងដោយសារតែបំណែកដ៏ច្រើនដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណ ឬភ្ជាប់ទៅនឹងបំណែកផ្សេងទៀតជាច្រើន ហើយប៉ូលិលកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងក្ដៅគគុកក្នុងការតាមឈ្វែងរកជនដៃដល់ក្នុងករណីឃាតកម្មដ៏ច្រើនមួយនេះ៕ ប្រភព៖ Khaosod