Home Blog Page 194

លោក អាន់វ៉ា ទាត់ចោលការចោ.ទប្រកាន់ថាម៉ាឡេសុីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងថៃ

0

អាហ្រ្វិកខាងត្បូង៖ លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្រ្តីម៉ាឡេសុី បានធ្វើការបដិសេធទាំងស្រុងចំពោះការចោ.ទប្រកាន់ក្នុងពេលថ្មីៗនេះថា ម៉ាឡេសុី បានជ្រៀតជ្រែកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយការអះអាងពីការរក្សាតួនាទីអព្យាក្រឹតរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចចរចារវាងទេសជិតខាងទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCd5XqO3ZCWchsRkePX93IA0mABnP5eb_N70ACc6kJ1eQl_r8MEcTY1z8ydNlTVNos6ozrhRp0iwJ-VFm0i0GIQg-L_i1Qs3EyE86dm0QHWnC3Q8VmWRm5IxEz20WMABW4IgsCBN1-KfzCcpqxAH8QNB6WcvNcvaEHjX9ZAW-K3DIPFQtABl2IyZo1uj6/s830/photo_2025-11-24_09-18-51%20(2).jpg
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងJohannesburgប្រទេសអាហ្វ្រិកខាងត្បូង លោក អាន់វ៉ា អុីប្រាហុីម បានបញ្ជាក់ថា «ខ្ញុំសូមអនុញ្ញាធ្វើការស្រាយបំភ្លឺ។ ជាដំបូង ក្នុងនាមជាប្រទេសជិតខាង យើងពិតជាមានការព្រួយបារម្ភ (អំពីជម្លោះ) ប៉ុន្តែយើងមិនពាក់ព័ន្ធនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsocoy3w8MyWwXSQd-BXv8kSM3qfVncJOUxGAlIGEIwyrK1Nj8agWS5fmeN0GdfuMdfgdOZlZrASZXmpp-YgDSKISGATW_HHa5kDNVmwaDGB0fWeaY8rhdBbLHrNJclpU_4QwJyClNE0Lt6HCv0aQB0Ts1iRr2cXzxHkU2N733XOKLT9bC5VKhr_-k1QlC/s1024/photo_2025-11-24_09-18-51.jpg

លោកបន្តថា «យើងគ្រាន់តែសម្របសម្រួល – ដើម្បីជួយពួកគេ (កម្ពុជា និង ថៃ) ឱ្យសម្រេចបាននូវការដោះស្រាយ ឬដំណោះស្រាយចំពោះជម្លោះរបស់ពួកគេប៉ុណ្ណោះ។ យើងមិនដែលចេញបញ្ជាជាក់លាក់ណាមួយដល់ពួកគេអំពីរបៀបថាត្រូវដោះស្រាយបញ្ហាយ៉ាងម៉េចនោះទេ» ដោយបន្ថែមថា ព្រោះប្រទេសទាំងពីរចាត់ទុកម៉ាឡេស៊ីជា «មិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp3OQsbXr2-5XRJuW5B0jYctFjgricVwVi1pmAqXStzO7ZBEUCLWu1HH0enpptXevq1h-_NU-AUugP1VR9lLdnSqvLYxGseV59fFBs2ZZU_r2hb_9xdvw-Dvnt0Ot5kSO438RWcEiJEBh9xECvVaQFFM32p9kf-AKsLKGsdPuhfin6NbxSQVq1bKjp4Gtn/s830/photo_2025-11-24_09-18-51%20(3).jpg

លើសពីនោះ លោកអាន់វ៉ាក៏បានបញ្ជាក់បន្ថែមអំពីលោកដូណាល់ ត្រាំ ថាប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះក៏បាននិយាយជាមួយពួកគេហើយដែរ»។ ក្នុងនោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានមានប្រសាសន៍ថា« ពេលខ្ញុំធ្វើជាប្រធានកិច្ចប្រជុំ (រវាងភាគីនានា) ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនោះ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguTkMSAsCM5ssdyLT1WD82CCKNSh-m6IGf53vBGl5OLE3Ue0_6TcHe552mYeONwHlpbvQA3HSisKG87jHVWRTDdYBjif5eShEaRPLwF8-gjw6YCNDFk22hgf5D7ccIjs66gi-hqeNHQskhsefacKnZikeWPyeo_wN3B_OAcZ31IoRxq3XKeIQooMQCGjeU/s1280/photo_2025-11-24_09-18-51%20(4).jpg

    គួរជម្រាបថា ការលើកឡើងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានកើតឡើងចំថ្ងៃដែលមានការតវ៉ាក្នុងប្រទេសថៃពីសកម្មជនជ្រុលនិយមថៃ ដែលនាំគ្នាដើរគ្រវីទង់ជាតិថៃ ផ្ទាំងបដា និងគូសសញ្ញាខ្វែងលើមុខនាយករដ្ឋមន្រ្តីម៉ាឡេសុី និង ប្រធានាធិបតីអាមេរិក ដើរដង្ហែពីស្ថានទូតម៉ាឡេស៊ី នៅលើផ្លូវSathon ឆ្ពោះទៅកាន់ស្ថានទូតអាមេរិកនៅPathum Wan ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់ថា រដ្ឋាភិបាលលោក អាន់វ៉ា អ៊ីប្រាហ៊ីម និង រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានជ្រៀតជ្រែកចូលក្នុងកិច្ចការចរចាបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJArcs_o54IVBYPiRwLemPzeEFvJ1Cza8wgsKX2bTFMymypUQtr5feBlrnMNUWioCsdMnye9SfWogRNWFKt29G38dTYoDMQ_QJiUGyggZrL_HNWKp36xtwl2qZGxL33-01cECvK8ZC6jomm9_0dlW1rkji11USZE6tLAkIZWxyNZv5O88HIg8a_LvHhTPY/s1280/photo_2025-11-24_09-18-52.jpg

    លោកជឿថាប្រធានបទនេះនឹងត្រូវលើកឡើងម្ដងទៀត នៅពេលដែលនាយករដ្ឋមន្ត្រីថៃលោកអានុទិន ឆាន់វីរ៉ាគុលធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា។ លោកថា «ខ្ញុំមិនដឹងអំពីនយោបាយផ្ទៃក្នុង ឬនយោបាយក្នុងស្រុកនៅទីនោះ ដើម្បីបង្ហាញថាយើងបានជ្រៀតជ្រែកនោះទេ»។ លោកសង្កត់ធ្ងន់ថា«មិត្តភក្តិរបស់យើងនៅប្រទេសថៃមិនត្រូវយល់ច្រឡំពីរឿងនេះទេ យើងគឺគ្រាន់តែជួយពួកគេឱ្យសម្រេចបានសន្តិភាព។ ផ្ទុយទៅវិញ យើងត្រូវតែប្តេជ្ញាចិត្ត ចំពោះជំហរដំបូងរបស់យើង លើអ្វីដែលកំពុងកើតឡើងនៅទីនោះ (តាមបណ្តោយព្រំដែនថៃ-កម្ពុជា)»៕

ជ័យលាភី Miss Universe ថ្មីរងការចោ.ទប្រកាន់ថាទិញមកុដនិងមានអាជីវកម្មឪពុកជាខ្នងបង្អែក

0

ជ័យជម្នះរបស់ Fatima Bosch មកពីប្រទេសម៉ិកស៊ិក ដែលបានគ្រងមកុដជាផ្លូវការ Miss Universe 2025 ត្រូវរងនូវការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតមានការចោទប្រកាន់ថានាងទិញមកុដដោយសារតែម្ចាស់កម្មវិធីកំពុងរកស៊ីជាមួយនឹងឪពុករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjToNRherGu4Snah9xyessXT930xWmK4yRQtimRB5uSs8-oSbs5kb75DWHYeaiNn9Q3nu6ujDFHAwk3nhZQIGOZ-sRVyeYT4kztpR6gGab4U5gCYZsXwlqHjuFQsrVV8d0XjLS2s5e30ggpNq8CmPyo2iM80Ks9QwTGnq0P-zcE12rRaQXZITtMuOS0dCNd/s1440/image_2025-11-22_11-17-41%20(2).png

បន្ទាប់ពីប្រកាសលទ្ធផលនៃការប្រកួត Miss Universe លើកទី៧៤ កាលពីថ្ងៃទី២១ ពវិច្ឆិកា អ្នកគាំទ្រវិស័យបវរកញ្ញាសម្ដែងការខឹងសម្បារនិងតវ៉ាប្រឆាំងនឹងលទ្ធផល។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិដោយអះអាងថាលទ្ធផលនេះមានភាពលម្អៀងទៅលើ Fatima។ Fatima ស្ថិតក្នុងចំណោមបេក្ខជនដ៏មានសក្ដានុពលសម្រាប់មកុដ។ យ៉ាងណាមិញ វេទិកាសម្រស់ និងទស្សនិកជនជាច្រើនមិនបានទាយទុកមុនថានាងអាចឈ្នះតំណែងខ្ពស់ជាងគេនោះទេ។ បវរកញ្ញាវ័យ២៥ឆ្នាំរូបនេះបើធៀបនឹងបេក្ខភាពផ្សេងទៀតក្នុងលំដាប់កំពូលទាំង៥ រូបសម្រស់ម៉ិកស៊ិកត្រូវបានគេចាត់ទុកថាមិនទាន់ដល់ចំណុចកំពូល។ នៅជុំចុងក្រោយ ចម្លើយទាំងពីររបស់ Fatima Bosch ត្រូវបានចាត់ទុកថាល្អក់កករ ដូចជាការសូត្រមេរៀនជាដើម។ នៅវគ្គផ្តាច់ព្រ័ត្រ ការតុបតែងខ្លួន និងរ៉ូបរាត្រីស្រមោលសររបស់ Fatima ត្រូវបានរិះគន់។ ទស្សនិកជនបានបញ្ចេញមតិថា នាងមានមុខចាស់មិនស្អាត និងស្ទីលម៉ូតដែលហួសសម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpJcyTv4reWuKqwHgIDwreNWRcHT4fmMhebA37yHhDf7ov2zN4MXC8zq1CrYxRMjrrNooywDZS3VLCrOU43yO8xT5P-fB124w3pGa8cUBUpr2MyGiBtl8nXyiJs-McPhth3zAUgogp8dzwHpPyhPTeKE3LDaDNwZ8LPOJTuL6CGYvMab2U9lPM2hQcnA0N/s1440/image_2025-11-22_11-17-41.png

ការគ្រងមកុដរបស់បវរកញ្ញាមកពីម៉ិចស៊ីកូ ត្រូវបានអ្នកលេងអ៊ីនធឺណិតជីកកកាយ នៅពេលដែលពាណិជ្ជករ Raul Rocha ចេញមុខនិយាយការពារនាងបន្ទាប់ពី ណាវ៉ាត់ ស្តីបន្ទោសនាងមិនស្តាប់បង្គាប់ចំពោះការមិនចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយព្រឹត្តិការណ៍នៅក្នុងកម្មវិធី។ លោក Raul ថែមទាំងគំរាមប្តឹង Nawat ពីបទស្រែកដាក់ Fatima ទៀតផង។ មនុស្សជាច្រើនជឿថាលោក Raul បានត្រួសត្រាយផ្លូវឱ្យ Fatima ឈ្នះការប្រកួតនៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo1GjO2G-wPauMvweSY-YsCSkeeEXYenA1ZKMHB_2kWJFfbPuUXtd3Pj7rfU_qY4YyR556Mv4iCC4-helww4x58LT6WY1wX5H5lUZ9s-oBbYR-h4W7JZ86v-nZCnXFdJ-kU22phDVFkdKdXASO7o5bbo65nqoiA8-7QqQi0Gi0kps4ZUOug56olVle_UDe/s1440/image_2025-11-22_11-17-38.png

មិនត្រឹមតែប៉ុណ្ណោះ លោក Omar Harfouch ដែលត្រូវបានតែងតាំងដោយ Miss Universe Organisation ជាគណៈកម្មការមួយរូបបានប្រកាសដើរចេញមុនការប្រកួតផ្តាច់ព្រ័ត្រ។ លោក Omar បានប្រកាសថាបវរកញ្ញាថ្មីគឺក្លែងក្លាយ ហើយបានលាតត្រដាងថាប្រធាន Raul Rocha កំពុងរកស៊ីជាមួយឪពុករបស់ Fatima ។ លោកបានបង្ហោះថា «ខ្ញុំបានប្រកាសនៅលើ HBO America កាលពីម្សិលមិញ ត្រឹមតែ 24 ម៉ោងមុនពេលការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥វគ្គផ្តាច់ព្រ័ត្រថា បវរកញ្ញាម៉ិកស៊ិក Fatima Bosch នឹងគ្រងមកុដ។ រឿងនេះបានកើតឡើងដោយសារតែម្ចាស់បវរកញ្ញាចក្រវាលគឺ Raul Rocha មានទំនាក់ទំនងអាជីវកម្មជាមួយឪពុករបស់ Fatima Bosch ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfAKPqRgPVdKE38WFoBGGMHtklWgNgeFe6yX9ywIDAaPed23yFvROS1iqhlNoDiIZHsjAJYcM7Kc1XwCYhXqD4_mE909rO2RbdFt7D11LhPl301nDUXG0rBBnXv_IuNqZb0n6yBoyjIFkwGKnntlEIRWx2gXDuzPAvOE1fpaA6QIA9wWdCGoKWo9f37528/s1440/image_2025-11-22_11-17-39%20(3).png

មួយសប្តាហ៍មុននៅទីក្រុងឌូបៃ លោក Raul Rocha និងកូនប្រុសរបស់គាត់បានជំរុញខ្ញុំឱ្យគាំទ្រ Fatima ដោយនិយាយថា ជ័យជម្នះរបស់នាងនឹងជា ល្អសម្រាប់អាជីវកម្មរបស់ពួកគេ ។ Nawat ក៏បានបង្ហើបនៅលើ Instagram ថា «មានពាក្យរាប់ពាន់ដែលខ្ញុំចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4LL7SiDrZ9S7gxNjL1rRexHa0n4WGPIHo8u0JIBymTHcQ2dDlMjCBuZ47Ty3SGWWoKF4AqBZEsuzmhYvAiHmPbfY8MjRRZv41_paLfUmcaUV1EwGQB68GsVFqRNGbWsWtriV2RZmuepDAovYh7i_3lFeiEAlOR9uUIcQNoOHPis8O2mt6HSrP2Nb5P4O/s1440/image_2025-11-22_11-17-40.png
ការលើកឡើងនេះរបស់លោក Omar និង Nawat កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកទស្សនាតាមអ៊ីនធឺណិត។ អ្នកគាំទ្រនៃការប្រកួតបានវិនិច្ឆ័យថា បើធៀបនឹងបេក្ខនារីដែលនៅសល់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ បវរកញ្ញា កូតឌីវ័រ គួរតែបានចាប់ដៃជាមួយនឹង ហ្វីលីពីន ខណៈ Fatima មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ៕

សំឡេងស្រទន់របស់ អាយរីស កំពុងឆាបឆក់បេះដូងទស្សនិកជន

0

ថ្មីៗនេះ អាយរីស បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងពីទឹកដមសំឡេងស្រទន់របស់នាងបន្ទាប់ពី Cover ចម្រៀងពីដើមមានចំណងជើងថា «ច័ន្ទចាកមេឃ»។ លើសពីនេះទៅទៀតកូនស្រីថៅកែហង្សមាសក៏សរសើរ អាយរីសចំៗថានាងមានទេពកោសល្យពីកំណើត ច្រៀងបែបធម្មជាតិពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU3y2wsQEursCbTBWV8zKFsYxxVJ-g8DnhZRZvpzR-JczeRpbGiYjoQzbbl9kfHJ2M9tJ9AOvx58XWr1IbXbCPAtiq204za40GOQxyP8avTaBX6XyXN0TJjXtdt0YKq7zM8vol6KH1V2Ttwzo2tfhLoOAsiyvCrZwLosxXj3a3M-VKXqj9oQ2D-NQ0HY3j/s960/image_2025-11-22_15-09-55.png

អាយរីស បានបង្ហាញខ្លួនក្នុងផលិតកម្ម GenMusix នាពេលថ្មីៗនេះដែលបង្កឱ្យមានការចាប់អារម្មណ៍ជាសាធារណៈជាពិសេសទៅលើទឹកដមសំឡេងរបស់នាងផ្ទាល់តែម្តងដែលកំពុងទទួលបានមតិវិជ្ជមានពីសាធារជន។ ផលិតកម្មនេះគឺបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហង្សមាសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx1C5TChdKQuG9N8dklT4lGd7rM5ODu64c-YjaYo2zxkqYDWNUcADICaenMKDmIujdFhE1aYowQxtTXgmKArGgTqlzwfycMHCzqkJK77QKFEahw6PRwvByHSJ3QNixj-mPpH7yR83lWCn47HR-xRuoxxNmiA_QXRkcroq0VU_JYhVqc-kMXdIh7QxE_f2g/s2048/image_2025-11-22_15-09-51.png

នៅលើបណ្តាញសង្គមរបស់ អាយរីស ទាំងនៅលើហ្វេកប៊ុកទិកតុក នាយប់ថ្ងៃទី២១ ខែវិច្ឆិកា អ្នកចម្រៀងចំណូលថ្មីនេះបានបង្ហើរសំឡេងយ៉ាងពីរោះរណ្តំតាមរយៈបទចម្រៀងពីដើមមានចំណងជើងថា «ច័ន្ទចាកមេឃ»។ ទស្សនិកជនបានបញ្ចេញមតិកោតសរសើរយ៉ាងច្រើនមិនថានៅលើទិកតុកឬហ្វេកប៊ុកឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMxQMnts5o7nzaMsjkc2RMrslAHrv83I5arWhIEWe6ZkfGW6cT0oPy3TULUCMqtDNZ3QnBa1WQ1QqY53lhUvMC9tGSb-UWxlSZV8zJNVDGRuNtGf3MsqVKlepr9U_3OLjzdcHvmCYTWT7PppAMBdBiDp2JGJ3JIMMrrXXqCWissfMzHoyu4f0wTcDzPOSW/s2048/image_2025-11-22_15-09-52.png

អ្នកទស្សនាបានសរសេរលើហ្វេកប៊ុកថា «គ្មានសំឡេងអ្វីពីរោះជាងសំឡេងស្ត្រីនោះទេ, ច្រៀងពីរោះអត់ប្រឹងសោះ,មើលមុខគាត់នឹកស្រមៃដល់ សុគន្ធ និសា ច្រៀងដំបូងទាំងស្អាតទាំងពីរោះ, ទឹកមុខស្រទន់សមនឹងបទម្រៀង ស្ដាប់ហើយអារម្មណ៍ប្រាប់មិនត្រូវ »។ ចំណែក មតិនៅលើគណនីទិកតុករបស់ អាយរីស វិញ មានការសរសើរនាងថា «ស្អាតហើយ ច្រៀងពីរោះទៀត, សុខៗTikTok លោត favorite singerថ្មីឱ្យហ្មង, សំឡេងល្អណាស់ប្អូនស្រី …។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivmqnadFKBtSPlgBaYaRudjzqV6MmTsbTxa1W-zFP9v0B7kXG0fSkO41eza1FgRaJV-DxhOgxhJ7XrOjoinvDwo1u0iTxLoliboKf7lGx3ZCinTXbTyid4iw4NK_RiPGvIIhyphenhyphenujf0SqF7k0F7jkpZzsw2REnsrFDQqH_KTHXVX0OLamIDt5yE0qLpT7u7P/s2048/image_2025-11-22_15-09-53.png

មុននឹងលេចមុខក្នុងគម្រោងរបស់ផលិតកម្ម GenMusix អាយរីស ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតតាមរយៈការ Cover ចម្រៀងរបស់នាងទាំងជាភាសាខ្មែរ ចិន និង អង់គ្លេស ជាដើម។ ពន្លកថ្មីនៃវិស័យកម្សាន្តរបស់ អាយរីស កំពុងចាប់ផ្តើមឆ្ពោះទៅមុខមានការទទួលស្គាល់ពីទស្សនិកជនបណ្តើរៗហើយ៕

ភាពខ្លាំង និងសម្ពាធរបស់ Zhang Linghe និង Tian Xiwei ពេលរឿងថ្មីត្រៀមចាក់ផ្សាយ

0

រឿងប្រវត្តិសាស្ត្រ «Zhu Yu» សម្តែងដោយ Zhang Linghe និង Tian Xiwei បានឆ្លងកាត់ការត្រួតពិនិត្យ និងទទួលបានអាជ្ញាប័ណ្ណចេញផ្សាយហើយ។ ស្របពេលដែលរង់ចាំការប្រកាសកាលវិភាគចាក់ផ្សាយតួឯកពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទោះបីជាភាពចម្រូងចម្រាសអំពីជំហររវាងអ្នកគាំទ្រនៃភាគីទាំងពីរនៅតែបន្តនៅក្រោមការផ្សព្វផ្សាយក៏ដោយក៏កំដៅនៃគម្រោងមិនថយចុះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAKXXA4zi4fHVlnP58YlrZGAs_qsoOxppAvH-ZWnWDjaHyQ0W9aAQskPj3-sw76CeS0ZWb8kRQcgUojh-jONM9aSO9cJ8Ksail8ZkL9E1IQFbi73At94UQX53nWa9kwsYa_EIcgrnLV1NcFZxKQIcyTGraU7-Cxd84PG5eztIRA7mVNPsrJN9wPXkE_mVE/s1614/image_2025-11-22_10-48-22.png
ខ្សែភាពយន្ត «Zhu Yu» គឺត្រូវបានកែសម្រួលចេញពីប្រលោមលោក ជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ មនោសញ្ចេតនា និងសកម្មភាព។ ខ្សែភាពយន្តនេះស្វែងយល់ពីដំណើរនៃភាពចាស់ទុំរបស់តួអង្គពីរដែលមានដើមកំណើតខុសៗគ្នា ប៉ុន្តែត្រូវបានជាប់នៅក្នុងចរន្តនៃថាមពល និងការស្អប់។ តួឯកស្រី គឺជាអ្នកកាប់ជ្រូកដែលបានបាត់បង់ឪពុកម្តាយតាំងពីតូច ហើយត្រូវបង្ខំចិត្តចិញ្ចឹមគ្រួសារ។ ទោះបីជានាងមានដើមកំណើតទាបក៏ដោយ ក៏នាងមានចរិតរឹងមាំ និងការតាំងចិត្តដើម្បីក្លាយជាមេគ្រួសារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtQo8DcWKxNxfENDyjevTxD-xPqVb5t-Vigpqk3JK2bSCRhB0y-44ApDyCCKuxA-ug03REPsvEhCKB2xxbjTjEbNUk5VTt_9AYqfiPFlt1NAh26pukkf9K1tVNNdiWPf3StdQ4s4Hl6bpw7-gx7E6Wn4xUO3GFH9M0Zpc9AbxIDOMynDQi5gnOE-rg3zNN/s900/image_2025-11-22_10-48-23%20(2).png

នៅក្នុងដំណើរការនៃការចិញ្ចឹមជីវិត តួស្រីត្រូវបានរុញចូលទៅក្នុងជម្លោះនយោបាយដែលធំជាងខ្លួននាង ដោយបង្ខំឱ្យរៀនពីរបៀបប្រឈមមុខ និងការពារមនុស្សជាទីស្រលាញ់របស់នាង ហើយបន្តិចម្តងៗក្លាយជាស្ត្រីរឹងមាំ។ តួប្រុសជាមេក្លោងមានជម្លោះឈាម១៧ឆ្នាំ ត្រូវរស់នៅលាក់ខ្លួនដើម្បីគេចពីការតាមប្រមាញ់ ។ ការជួបជោគវាសនារវាងតួប្រុសនិងតួស្រីនៅរាត្រីដែលមានព្រិលធ្លាក់បើកខ្សែសង្វាក់នៃព្រឹត្តិការណ៍ដែលចងជោគវាសនាទាំងពីររបស់ពួកគេ។ ពីទំនាក់ទំនង «អាពាហ៍ពិពាហ៍ក្លែងក្លាយ» ពួកគេយល់គ្នាទៅវិញទៅមកបន្តិចម្តង ៗ រួមគ្នាស្វែងរកការពិតនិងប្រឈមមុខនឹងកម្លាំងនៅពីក្រោយសោកនាដកម្មពីអតីតកាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJjdYmeDlylnu-RuD5d-Cv01ijmjRahIcaUszp4LcTzQsYpHiADobMoWemI0uFyisZt6m3yjJ0WdwF3aCtXqkAJbchS_0Syjv0ovQqEYsSinqZ-TOagWAUsfUI5LjGANjZ7V1iDOjxqMD-QFXRIkRRk0d1I6S1ocoA5nBjZiTyl088oyufkCpvSG_KnRH/s900/image_2025-11-22_10-48-23%20(3).png
កម្លាំង និងសម្ពាធរបស់ Zhang Linghe ។ តារាប្រុសរូបនេះគឺជាមុខមាត់ប្រវត្តិសាស្ត្រដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមតារាសម្ដែងវ័យក្មេង ដោយសាររូបរាងរបស់លោក តម្លៃខ្លួនសមរម្យសម្រាប់ខ្សែភាពយន្តប្រវត្តិសាស្ត្រ អាកប្បកិរិយាស្ងប់ស្ងាត់របស់ខ្លួន និងសមត្ថភាពក្នុងការបង្ហាញតួអង្គជាមួយនឹងជម្រៅខាងក្នុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8qcyNZwprMroALF1HQyVF-6bqK-5dv4xV4WDH0cjLejHRj9FZrIEtraIRVVnZqzpLee9KNim-ZQvh9hjOvJOXZ7M-EQP2K57uLjvUEHdXJaA0DW2QrwFjL-uLPgVP3RKN23SK13f4yWGeQVX2Na86njRzVmZfZ4aWVFKBTGGZAanw9DVv3be7IYu4bJyq/s1200/image_2025-11-22_10-48-22%20(2).png

បន្ទាប់ពីជោគជ័យនៃរឿង «Story of Kunning Palace» លោកបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ហើយគម្រោងបន្តបន្ទាប់ទាំងអស់មានការរំពឹងទុកខ្ពស់ពីសាធារណជន។ ការទទួលតួនាទីជាតួឯកប្រុសក្នុងរឿងសម្របខ្លួនដ៏ល្បីមួយ តម្រូវឱ្យលោកបង្ហាញសមត្ថភាពដើម្បីគេចចេញពីរូបភាពចាស់របស់ខ្លួនងបង្កើតសញ្ញាថ្មី។ លើសពីនេះ ភាពចម្រូងចម្រាសលើតួនាទីរបស់ Zhang Linghe ជារឿយៗបណ្តាលឱ្យឈ្មោះរបស់លោកត្រូវបានអូសចូលទៅក្នុងការពិភាក្សានៅខាងក្រៅការងារ ដែលជាកត្តាបន្ថែមសម្ពាធក្នុងអំឡុងពេលផ្សព្វផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW8stP0cAqPktPCP7A6IkFJfwgPwYp3Y8TQzlGhmfehTq3HHQUloRtbIUFs1q29E_rZTHXpOqPFhMFAoIVfdtAMbMt2iGIUwBLrGGQWHvQr2irs-OYsLh5Ezaa6d9i6OJ6eaiDrIq_GopMhivd8DEzqeiiE0xLl92CTry5FGlx0FhrJu2kXzpMRroYxqiE/s1350/image_2025-11-22_10-48-23.png

កម្លាំង និងសម្ពាធរបស់ Tian Xiwei ។ តារាស្រីរូបនេះត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែងរបស់នាង ជាពិសេសក្នុងតួឯកស្រី ដែលមានចរិតឯករាជ្យ និងរឹងមាំ។ រូបរាងដ៏ស្លូតបូតរបស់នាង ប៉ុន្តែភ្នែកដែលតាំងចិត្តជួយនាងឱ្យសមនឹងរូបភាពរបស់តួអង្គ Fan Chang Yu ដែលជាក្មេងស្រីដែលមានកម្លាំងខាងក្នុងដ៏អស្ចារ្យ។ ឈុតឆាកប្រយុទ្ធ ឬឈុតឆាកសោកនាដកម្ម ត្រូវបានគេរំពឹងថាជាចំណុចលេចធ្លោរបស់ Tian Xiwei នៅក្នុងខ្សែភាពយន្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-Joj0VqfBDjTesth5wHdlRAFxbndnV-ckNs-AXCaMl6iDmJj1YZbOzTRWM-Hv2Wf6UfX0pN4cGJGRMVv7JSU7itmY250tgtbK5JerbbQLXa844v-ewncio6CYVR3Zee7mL8ghbc4Zb_wwGIdgZCu_LDKsUNzfsYMGIIzvoutFUVMhE79hVtf43zsvmA5/s2048/image_2025-11-22_10-48-24.png

យ៉ាងណាក៏ដោយ Tian Xiwei ក៏ប្រឈមមុខនឹងសម្ពាធជាច្រើនផងដែរ។ នាងត្រូវតែបង្ហាញពីដំណើរការអភិវឌ្ឍន៍ពីក្មេងស្រីដែលធ្វើការដើម្បីចិញ្ចឹមជីវិតដល់ស្ត្រីដែលហ៊ានចូលប្រឡូកក្នុងនយោបាយ – ខ្សែអភិវឌ្ឍន៍ខាងក្នុងដ៏វែង ទាមទារជំនាញស្ថិរភាព។ ទន្ទឹមនឹងនោះ នាងក៏ប្រឈមនឹងការរំពឹងទុកពីអ្នកគាំទ្ររឿងប្រលោមលោកដើមផងដែរ ព្រោះតួអង្គ Fan Chang Yu គឺជារូបដែលគួរឱ្យស្រលាញ់ និងមានស្តង់ដារច្បាស់លាស់ក្នុងក្រសែភ្នែកអ្នកអាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi50oQOK7fZRekpQWva6nsEM6WorN5X_4Gt5AgW6nDYHHLLV0_5PHQNgUoYjt6uJManwIkpMVUpNyJaMJOW3LN0xcH3swV0fJB4GOjOxvXAgkPaUgf8Iq66rv3UHVyKgSkuQbJa5x9Db4ExNrIrilwuQcECNQuRpM5sZf18vVMdmiyV6Azzdpgk8nBKw03v/s2000/image_2025-11-22_10-48-26%20(2).png

ទោះបីជាភាពចម្រូងចម្រាសជុំវិញទីតាំងតួឯកប្រុសស្រីរបស់អ្នកគាំទ្រទាំងសងខាងនៅតែមានក៏ដោយ «Zhu Yu » ត្រូវបានចាត់ទុកថាជាគម្រោងប្រវត្តិសាស្ត្រដ៏គួរឱ្យកត់សម្គាល់មួយ ដោយសារធាតុផ្សំនៃការសម្របខ្លួន ការបង្កើតតួអង្គ និងការសហការលើកដំបូងរវាង Zhang Linghe និង Tian Xiwei ៕

ប្រុងប្រយ័ត្ន! ងូតទឹកពេលយប់ក្នុងរដូវត្រជាក់អាចបង្កជំងឺដាច់សរសៃឈាមខួរក្បាល

0

ខែត្រជាក់បានចូលមកបណ្ដើរៗហើយ ដោយនៅប្រទេសកម្ពុជាយើង នឹងមានអាកាសធាតុត្រជាក់រយៈពេល ៩ ថ្ងៃ។ ជាមួយគ្នានេះការងូតទឹកនៅពេលយប់ ក្នុងអាកាសធាតុត្រជាក់ ឬទឹកត្រជាក់ អាចបង្កើនហានិភ័យនៃជម្ងឺដាច់សរសៃរឈាមខួរក្បាលសម្រាប់អ្នកងាយរងគ្រោះ ជាពិសេសនៅក្នុងរដូវរងារតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqjKSBTc4OkheWMlcODvdF49GtYh5IUm1ZTQ6WH8hguM5_jPKXxmoi9QoSTBRtHgLgJsiW2qskhbnP67E5AtqiF_TDPVtn3MJYCRlgWvTVw_sCtKk_mTV3YvZqEaMcbrwTyDqBFHSZ_5GSSwofuAf7k7ulTbblktZQeQ3ACznRJB11Di5THTC-1jegGeAY/s1152/photo_2025-11-22_16-23-33%20(2).jpg

បើយោងតាមគេហទំព័រសារព័ត៌មានមួយ នៅប្រទេសវៀតណាម រយៈពេលត្រឹមតែមួយខែ កាលពីឆ្នាំ ២០២៤ ការកើនឡើងនៃអត្រាអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលគួរឲ្យព្រួយបារម្ភ ពី ១០-១៥% ក្នុងខែរងា បើប្រៀបធៀបនិងខែធម្មតា។ នេះបានមកពីរបាយការណ៍មន្ទីរពេទ្យយោធា ១៩៨ នៃប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ZprBRXjhJcj7iEag2z9UGDCNRbx2Q48-Ha0etr3-75LBiz7Pt9K0-Hf3ciLt98ufTWK5XTXASUCtWLzWHrMXWuusvXOeXs_OVSK0rFej9f9v1zsHGSKU6GCpNYG1F6CJSdQRcQ2YFDealayTzsT6QgpuPWJic3nI5Hbj5EUFNBxrZRQWZZJ4ugElKcUu/s1280/photo_2025-11-22_16-23-33%20(3).jpg

ការប៉ះពាល់ភ្លាមៗទៅនឹងទឹកត្រជាក់អាចបណ្ដាលឲ្យសរសៃឈាមរួមតូច ពិបាកក្នុងការរក្សាកម្ដៅក្នុងរាងកាយ ដែលនេះធ្វើឲ្យសម្ពាធឈាមឡើងភ្លាមៗ។ នៅពេលដែលសម្ពាធឈាមកើនឡើងយ៉ាងឆាប់រហ័ស នាំឱ្យអាត្រាចង្វាក់បេះដូងដើរលឿន និងសាច់ដុំបេះដូងមានភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgarKmGGxBZKRHt4fhoYzOa-Hm2mKcfSqIDVsz_fyVt9MUfFbjNinc0DAjS1zEctLcboBJM5k_fnaUoQmDCOHf2n-zHjug7kdDfngkOKs_1A7D0qtQ5ppkXhFv7PO_vJpazx-1C9mLn5_phOylAcPM_Fk76qobEmt2XaiSP9pFDOdnc8RHDKO5lzoa5BHT6/s1024/photo_2025-11-22_16-23-33%20(4).jpg

បន្ថែមលើនេះ ការងូតទឹកពេលយប់នៅពេលដែលអាកាសធាតុចុះត្រជាក់ អាចបណ្ដាលឱ្យឈាមមានកំហាប់ខ្ពស់ និងក្លាយជាស្អិត ដែលជាលទ្ធផលនៃការកក់ឈាមដែលនាំឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ទោះបីជាវាមិនបង្កគ្រោះថ្នាក់ ១០០% ចំពោះមនុស្សទូទៅក៏ដោយ ប៉ុន្តែវាងាយកើតឡើងចំពោះមនុស្សដែលមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងស្រាប់ ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ឬមានប្រវត្តិជំងឺបេះដូងពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH6LkgU3xvHsoWS7155FaUub6IWWwWd7ig40QdOV7kHzecXV0zdaykOzV-eONHdlBfl0LfUrKMCvjotzS01OaAMLhsYdwSHejbib7jP9KWL3TNN1p77NRscbhPjY2Wh0SwGg_P8H5odZvzj9uIyukJpUwa81XcUAtpt3nucrqEmld0rhAj2A0Ejgxg255T/s1280/photo_2025-11-22_16-23-33%20(5).jpg

ហេតុនេះដើម្បីធានាសុវត្ថិភាពក្នុងការងូតទឹកក្នុងរដូវរងារ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងស្ថាប័នសុខភាពដូចជា NHS បានណែនាំឲ្យអ្នកគួរតែ៖

-ងូតទឹកក្ដៅឧណ្ហៗ ជំនួសឲ្យទឹកត្រជាក់
-ត្រូវប្រាកដថាសីតុណ្ហភាពនៅក្នុងបន្ទប់ទឹក នៅមុនពេលងូតទឹកនិងក្រោយពេលងូតទឹកគឺស្មើរគ្នា
-កុំប្រញាប់ចាក់ទឹកច្រើនពេកនៅលើក្បាល គួរចាក់ទឹកម្ដងបន្តិចៗ លើខ្លួនដើម្បីឲ្យរាងកាយសម្របខ្លួននឹងសីតុណ្ហភាពប្រែប្រួល
-ជាពិសេសមិនគួរងូតទឹកនៅពេលយប់ជ្រៅពេកជាដាច់ខាត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4GaOZlHxq8TEsxdLD2cdIIJYprBPRYhj9zkntlEDjGv12Q6FMsUY5wRwi20DHfZK3XHX6q10_fUQ4hmy5R2ElT-KPT3qrWOFROWS3gatohAIZdbldqs_uv3B0n4KWuvBeuWfREl9mI1LHJUOk5CTb6gjZF4whjwULTTvOVqWvELiTxPAl1ajQ-mm975Zm/s1200/photo_2025-11-22_16-23-33.jpg

សំឡេង ល្អហួស ទាមទារឱ្យថៃដោះលែងទាហានទាំង១៨នាក់សុះសាយដល់កាសែតអង់គ្លេសដ៏ធំមួយ

0

«ក្នុងនាមជាបវរកញ្ញាត្រូវតែក្លាហាន និងហ៊ាននិយាយការពិត ការពារប្រទេសរបស់ខ្លួន បើមានជាតិសាសន៍ណាមួយមកឈ្លានពានប្រទេស ទាំងដែលយើងមិនមែនជាអ្នកខុស»។ នេះជាពាក្យសម្តីរបស់ ល្អហួស Miss Teen Cambodia 2025 បង្ហោះនៅលើបណ្តាញសង្គមបន្ទាប់ពីសំឡេងតស៊ូមតិរបស់នាងបានផ្សព្វផ្សាយធ្វើឱ្យថៃក្តៅក្រហាយខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ថានេះគ្រាន់តែឆាកនៅក្នុងស្រុកប៉ុណ្ណោះ នាងនឹងបកស្បែកមុខប្រទេសថៃនៅលើឆាកអន្តរជាតិថែមទៀតដោយមិនខ្វល់ពីចំណាត់ថ្នាក់ដែលទទួលបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPxHJ2-KaJqE4m01sbuw551Fbe-lxElPhQIeeISs5aKbu6WLQMY7Y4i-mx_splnGI8FM1N7Ymh-GynoN4qqBYzuFm8A4CmedhoUYul1Y049aG3nM4YIu13eO7pHBf_zcqtksRU-k7NEBAHP2JqmFSqbsbqK2qtz0LIx-co9HBGdW2r1zUD0oDgJx0Jiaf7/s2048/image_2025-11-22_14-44-46.png

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍សំឡេងរបស់ ល្អហួស ដែលលើកយកប្រធានបទថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុន និងទាមទារឱ្យដោះលែងទាហានកម្ពុជាទាំង១៨នាក់ ក្នុងពេលប្រកួត Miss Teen Cambodia មានការចាប់អារម្មណ៍ពីកាសែតអនឡាញអង់គ្លេស The Independent ដែលមានអ្នកតាមដានដល់ទៅ១១លាននាក់ លើបណ្តាញសង្គមហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2nzmbuCYN5viJjP7OrPw2stYRDCVqm6yueGciY_0zhLR4IEF1ExN9pVF2i-91wOiCDig8CsLDflkkCavXR2xdCO_WdAosI6BXMpc0MF-J-k6ipvDT2gXRX5YQF-lM55olDmLm0ilHtnu6Q_XHrD2Y8R3z0Ji3Ah3eccQaSp1TOX7WWxF3fx2yomKNvjhI/s2048/image_2025-11-22_14-44-43%20(2).png

នៅក្នុងការចុះផ្សាយ កាសែតនេះបានរាយការណ៍ថា ពាក្យសម្តីរបស់ ល្អហួស បានធ្វើឱ្យប្រជាជនថៃផ្ទុះកំហឹងនៅពេលនិយាយថាថៃជាអ្នកផ្តើមសង្គ្រាមមុន។ ល្អហួស បាននិយាយថា «កម្ពុជា និងថៃ តែងតែរស់នៅជាមួយគ្នាដោយសន្តិភាព ប៉ុន្តែពេលនេះសន្តិភាពបានបញ្ចប់ហើយ ដោយសារប្រទេសថៃចាប់ផ្តើមសង្រ្គាម ជាអ្វីមួយដែលយើងមិនចង់បាន មិនចង់ប្រយុទ្ធ យើងចង់បានសន្តិភាព យើងមិនមែនជាសត្រូវទេ យើងជាអ្នកជិតខាងគ្នា គឺជាមនុស្សដែលសមនឹងទទួលបានសុវត្ថិភាព និងអនាគតដែលគ្មានការស្អប់ខ្ពើម និងសង្រ្គាម»។ លើសពីនេះទៀត កាសែត The Independent ក៏បានស្រង់សម្តីរបស់ ល្អហួស ទាមទារឱ្យថៃដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលថៃចាប់យកទៅដោយខុសច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXX7FjB9mjiINAzGWonx67JOWoQECJMfHCvrWNtYkV8e4b4XS6o2OgGf8rDHby_jmdd053MAW_rCtECFwCc1fFUT0VCGCwGUOqkkMsbKRr8DEIY_-WvsTPCuEbZbu-ccFS-8fyEGi3B3oRRT1NtVNOadgVyesmJ3XOmVkSLpojRQ5fGYE065EYzuT25MDC/s1350/image_2025-11-22_14-44-43.png

ក្រោយពីសំឡេងរបស់ខ្លួនសុះសាយបានខ្លាំងនៅរសៀលថ្ងៃទី២២ វិច្ឆិកា ល្អហួស បានបង្ហោះថា «ដរាបណា មានផ្ការំដួលមួយទងនេះ កាន់ទង់ជាតិកម្ពុជា នាងខ្ញុំសន្យាថា មិនឱ្យជាតិសាសន៍ណាមកបំពានអ្នកបានហើយ ។សៀវភៅមួយក្បាលនេះទើបតែចាប់ផ្តើមអានប៉ុណ្ណោះ ប៉ុន្តែនៅមានភាគបន្តទៀតនៅលើឆាកអន្តរជាតិ នៅឆ្នាំ២០២៦ ខាងមុខនេះ»។ នេះមានន័យថា ការប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ ល្អហួស នឹងលេងឈុតធំមិនខាន៕

តែស្លឹកគ្រៃ ថ្នាំបុរាណជួយបណ្ដេញជាតិពុលអាក្រក់ចេញពីក្នុងខ្លួន

0

ស្លឹកគ្រៃមិនត្រឹមតែមានក្លិនក្រអូបឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែរសជាតិស្រាលប្រហើរៗរបស់វាអាចព្យាបាលអារម្មណ៍តានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ អ្នកជំនាញជឿថាការផឹកតែស្លឹកគ្រៃអាចព្យាបាលជំងឺជាច្រើន និងថែមទាំងធ្វើឲ្យសុខភាពសរសៃឈាមបេះដូងប្រសើរឡើងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ3aHSvAgOnJCgIhEpON39ICMpXvpsGwFidSe970AM9IAPFa4mekVcJ9aizU-iUanjuy-q-lfDJrCsLj_6MPTtFu1g84oa5MDCRpMD4pNgxXZiDetqjJFGO8oaMFflA7J60I4Mgd1G0FwbqfazFgs4Diq-FlqoSo3MQvgtoFl_V-OrKzONmmd57uUZbdFF/s1280/photo_2025-11-22_13-20-09%20(2).jpg ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកគួរតែបញ្ចូលតែស្លឹកគ្រៃក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖

១.ការផឹកតែស្លឹកគ្រៃអាចជួយក្នុងការកាត់បន្ថយជំងឺលើសឈាម និងសម្ពាធឈាមស៊ីស្តូលិកខ្ពស់៖ យោងតាមការសិក្សាមួយរបស់ទស្សនាវដ្ដី ResearchGate បង្ហាញថា អ្នកដែលផឹកតែស្លឹកគ្រៃ ជារៀងរាល់ថ្ងៃសង្កេតឃើញមានការធ្លាក់ចុះនៃសម្ពាធឈាមស៊ីស្តូលិក និង កើនឡើងបន្តិចបន្តួចនៃសម្ពាធឈាមឌីអាស្តូលិក ថែមទាំងមានអត្រាចង្វាក់បេះដូងទាបជាងគួរឱ្យកត់សម្គាល់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZZRoxgS0SKYG1e04GJpgSwYWMtrJktaSttTdVNrhYZu6rtQcQ_kj8uRzWoi0agqyA-r291l8pmVG04nL2C6urAfCGZ4gdeW2CNYqvUnvvry7jlWnR_d8fn-Oigd7lo_hAUj8xqzOOxKKjut6L2w5ZTiYtj-a02qWhJQHKVREhyphenhyphenp_ukMehBRjXE8sUI67A/s900/photo_2025-11-22_13-20-09%20(3).jpg

២.ដើរតួជាថ្នាំបញ្ចុះទឹកនោម៖ តែស្លឹកគ្រៃដំណើរការជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ ដែលជួយបញ្ចេញជាតិពុល និងសូដ្យូមក្នុងទម្រង់ជាសារធាតុរាវលើស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHvQlggNxkYWwcviVUaUc9aVCrq6S1dUTq-zqCYeRvTW9SI5lWbQalGGXEAeuwf_6ZzUf-t8h_Qihle1UPvcXzfbmnlZ7kz9lC4OGulERm1x-Fc6QUgQ8bJTCcYUS9WcWQbLe5FlLI1By7YT-WCmM06TBe3ZidAh6WBCnb2jYjcrpT7URw5Y_CNJvlQJw0/s625/photo_2025-11-22_13-20-09.jpg

៣.កាត់បន្ថយកូឡេស្តេរ៉ុល៖ ការទទួលទានតែស្លឹកគ្រៃអាចជួយក្នុងការបន្ថយកូឡេស្តេរ៉ុលអាក្រក់ ព្រមទាំងហានិភ័យនៃជំងឺបេះដូងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8f2v8ica4Cq9nV9PW6ul6qeST9FzUNPCjlRRANwbOEjcHqejr3GMqI5PEPWWqORy2tJ2YxhHP0P2nFN0GGdc0HcjX8-Yj7RED9fWnR8Rqj4_o40GEdXn3VePKFj3pQAQUwMvWtit7GqPRP5ezHRJtJc6jtfEXTGlfq5utRWs1ac3Ed0aIwdM62vId_5KN/s659/photo_2025-11-22_13-20-10%20(2).jpg

៤.សារធាតុប្រឆាំងអុកស៊ីតកម្ម៖
ស្លឹកគ្រៃមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះបេះដូងដូចជា អាស៊ីត chlorogenic, isoorientin និង swertiajaponin ដែលជួយក្នុងការការពារមុខងារមិនប្រក្រតីនៃកោសិកានៅក្នុងសរសៃឈាមបេះដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6e1ptnodZp5G1Ndfd-JBZhreWhWw0q9Ih5SuBJsB4d5Oa4gvFQXwMIJ2MeHQBRLqhxF4f-dYiK6ULwHqFZk80ZqQqs7AqJUPSGEq3BniUCp0EGcSQeINxyp0AebjO68Gpa-nKVo_UR3M6rWYHlyM5YPqSNZgPCoNJH1lxK_cjfrKRxDAOeo4s8njYK0dP/s1280/photo_2025-11-22_13-20-10.jpg
ជាចុងក្រោយ ស្លឹកគ្រៃមិនត្រឹមតែអាចយកមកធ្វើជាគ្រឿងផ្សុំធ្វើម្ហូប ដែលប្រជាជនខ្មែរនិយមសម្រាប់ដាំស្លប៉ុណ្ណោះទេ តែអ្នកក៏អាចយកវាធ្វើជាតែ ទទួលទានជារៀងរាល់ថ្ងៃបាន ដោយបន្ថែមជាមួយគ្រឿងផ្សុំផ្សេងទៀតដែលអាចមាននៅក្នុងផ្ទះស្រាប់ដូចជា ទឹកឃ្មុំ ឬក្រួចឆ្មាជាដើម តាមចំណូលចិត្ត៕

ថៃអត់ហ៊ានជាមួយមីយ៉ាន់ម៉ា! កូនសិស្សថៃរត់ប្រសាចចេញពីសាលារៀនក្រោយគ្រាប់កាំភ្លើ.ងមីយ៉ាន់ម៉ាធ្លាក់១គ្រាប់

0

ប្រទេសថៃ ៖ កូនសិស្សថៃបានរត់ប្រសាចចេញពីសាលារៀនដោយសារការប៉ះទង្គិចគ្នាដោយអាវុ.ធរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលធ្វើឱ្យគ្រាប់កាំភ្លើ.ង១គ្រាប់ធ្លាក់លើសាលារៀនថៃ ។ ភ្លាមនោះ នាយកសាលានៅស្រុកមេសត ខេត្តតាក បានប្រកាសបិទទ្វារសាលា និងជម្លៀសសិស្សចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGN3pImc6yY-Nw73yiuNb9dIX9RX8H9qlg4OB7DiWKi4hjYkYGULRx-BrbMwO4rcCmGDRB7xD0f89C4Tz_IkIjAzZ917fpiI-4G30yazl3g_Ut4EyqTir2a59oqp7aKJlRD98-yGOoMFK4riyAIjv87M31H7dOwAcGgzgEQIwDRDiOiA735mkGVrJaXvRd/s800/photo_2025-11-22_16-16-33.jpg

នាវេលាម៉ោង១រសៀលថ្ងៃទី២១ ខែវិច្ឆិកា ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ាតានតឹងខ្លាំងក្រោយពីកងទ័ពមីយ៉ាន់ម៉ាមានអាវុធគ្រប់ដៃបានបាញ់កងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅភូមិមិនឡាប៉ាន ស្រុកមៀវឌី ខេត្តមៀវឌី ប្រទេសមីយ៉ាន់ម៉ា ទល់មុខភូមិមេគយគែន ឃុំមហាវ៉ាន់ ស្រុកមេសត ខេត្តតាក ប្រទេសថៃ ។ ភាគីទាំងសងខាងបង្កើនកម្លាំងរៀងខ្លួន និងប្រើប្រាស់កាំភ្លើងបាញ់គ្នាទៅវិញទៅមកមិនឈប់ឈរ បន្ទាប់មក កងទ័ពមីយ៉ាន់ម៉ាក៏ប្រើប្រាស់អាវុធធុនធ្ងន់ ខណៈកងកម្លាំងប្រឆាំងរដ្ឋាភិបាល តបតវិញដោយប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកវាយប្រហារពីលើអាកាស ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការខូចខាតរបស់ភាគីទាំងពីរទេ ។

ក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលដែលស្ថិតនៅមិនឆ្ងាយពីព្រំដែនថៃ ស្រាប់តែមានគ្រាប់កាំភ្លើង១គ្រាប់ធ្លាក់មកលើសាលារៀននៅភូមិមេគយគែន ពេលកូនសិស្សថៃកំពុងតែហ្វឹកហាត់កីឡា ។ ហេតុការណ៍នេះធ្វើឱ្យកូនសិស្សថៃនៅទីលានហ្វឹកហាត់កីឡាភ័យតក់ស្លុតយ៉ាងខ្លាំង បន្ទាប់មក នាយកសាលាក៏ផ្អាកការហ្វឹកហាត់កីឡា ព្រមទាំងប្រកាសឱ្យអាណាព្យាបាលមកទទួលកូនសិស្សចំនួន៣៤៥នាក់ ចេញពីសាលាជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjjxXS6pFf3BWv3BvGiRMyxQ3KpJg6ICuTRRCSud2DzvGN0OoU7ZAvrzAriTrqJjLc4RGKHBfGHCw8Ur0bsMyzNKOX58zvdJEAnN3X_jBNHy0lFxbcjlL1gCnLUzO978ClaGXK4zYOxxt6taNgSqtwHTzne8UIYNftGyJaDTF4iF-R4aiUQKGznf3J1Pvb/s800/photo_2025-11-22_16-16-32.jpg

សំឡេងគ្រាប់កាំភ្លើង និងផ្ទុះគ្រាប់បែកនៅតែឮសូរខ្លាំងជាបន្តបន្ទាប់ ពេលនេះ នាយកសាលារៀនកំពុងវាយតម្លៃស្ថានការណ៍ជារៀងរាល់ថ្ងៃដើម្បីសុវត្ថិភាពគ្រូបង្រៀន និងកូនសិស្ស ដោយប្រកាសបិទទ្វារសាលាបន្តទៀត ប្រសិនបើស្ថានការណ៍ប៉ះទង្គិចនៅមីយ៉ាន់ម៉ាមិនបញ្ឈប់ ។ តាមសេចក្តីរាយការណ៍ គឺកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅតែបន្តបាញ់គ្នា និងប្រើប្រាស់អាវុធធុនធ្ងន់ ខណៈពួកគេបានប៉ះទង្គិចគ្នានៅតំបន់នេះរយៈពេលជាង១ខែហើយ ហេតុការណ៍ប៉ះគ្នាលើកចុងក្រោយធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាង១០០នាក់ រត់ភៀសខ្លួនមកប្រទេសថៃ ។

កងទ័ព និងសមត្ថកិច្ចថៃបំពាក់ដោយអាវុធត្រូវបានបញ្ជូនមកកាន់ព្រំដែនស្រុកមេសត ខេត្តតាក ដើម្បីការពារអធិបតេយ្យ ព្រមទាំងតាមដានការជម្លៀសរបស់ពលដ្ឋមីយ៉ាន់ម៉ា ។ កងកម្លាំងថៃបានហាមឃាត់ពលរដ្ឋចូលក្បែរតំបន់ប៉ះទង្គិចជាដាច់ខាត ពីព្រោះអាចនឹងមានគ្រោះថ្នាក់ដោយសារគ្រាប់កាំភ្លើងធ្លាក់ចូលដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzP6dMZeoe2MKSVRyOZJ6qm8woHxr13cdoORGpY3Zl6zq8KIL0datVF3KJ3N1yyTFfbLnBSA4nXyBrPG0uWlrrmkclVEPzpZU4o0ZlSZkRv7IdkoesATej03a2qOzI-pa2N4lppMM4O6vkor8YsMp3ZY2imjuY4-w3sN47soLHY4TaqwTFdlBsqzA5DCeW/s800/photo_2025-11-22_16-16-32%20(2).jpg

គួរបញ្ជាក់ថា ភាគីថៃពុំទាន់ប្រតិកម្មជាមួយមីយ៉ាន់ម៉ាទេ អំពីគ្រាប់កាំភ្លើងមីយ៉ាន់ម៉ាធ្លាក់ចូលដីថៃបណ្តាលឱ្យថៃបិទទ្វារសាលារៀន ។ កន្លងមក លំនៅឋានពលរដ្ឋថៃបានរងខូចខាតចំនួន៥ខ្នង ដោយសារការបង្ក្រាបក្រុមឆបោកអនឡាញដោយការបំផ្ទុះគ្រាប់របស់កងទ័ពមីយ៉ាន់ម៉ានៅព្រំដែនធ្វើឱ្យជ្រុលទៅប៉ះលំនៅឋានពលរដ្ឋថៃ ខណៈរដ្ឋាភិបាលថៃមិនហ៊ានឆ្លើយតបដោយហិង្សា ឬថ្កោលទោស គឺបានត្រឹមតែជូនដំណឹងពីការខូចខាត និងស្នើឱ្យកងទ័ពមីយ៉ាន់ម៉ាបន្ធូរដៃក្នុងការបង្ក្រាបប៉ុណ្ណោះ ។ នេះបង្ហាញថា ថៃហាក់ក្រែងរអានឹងមីយ៉ាន់ម៉ា មិនហ៊ានស្រែក ឬប្តឹងទៅអន្តរជាតិឡើយ ៕

ប៉ីប៉ី ឌី បង្ហោះសារប្លែកៗហាក់ដូចជាកំពុងមានបញ្ហាសុខភាពផ្លូវចិត្ត

0

ប៉ីប៉ី ឌី បានធ្វើឱ្យអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តរបស់លោកក្រោយឃើញមួយរយៈចុងក្រោយនេះមានការចែករំលែកបង្ហោះសំណេរប្លែកៗទម្លាយថាមានជីវិតអាប់អួរតាំងពីឆ្នាំ២០២២ ពេលឃើញផ្សែងចេញពីខ្លួនលោកកុំយំស្តាយក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp6mYISCkXk5ARYPuWdBSMxFShQSkWUyHLLb6t4c2HYUJQ5kbOLnQJE0iTdJkmUkC790wIz7TZLoeYOGZSgFWqqArGtl1Rv7e-GrT-1A68iVchA7mKdTG8s3Y8oNxcjmjLS-t5Pbrpc_kR0CiYyRw0xp6oFQGfl67zr17XGS_h-dyhW3Hdom5ycBxHHePw/s1136/image_2025-11-22_13-47-25.png

ដ្បិតថា ប៉ីប៉ី ឌី បានបង្ហោះរូបភាពដំណើរកម្សាន្តនៅខេត្តមណ្ឌលគិរី និងបានចេញវីដេអូមួយចំនួនប៉ុន្តែសកម្មភាពនិងទឹកមុខរបស់លោកពុំសូវស្រស់ថ្លាដូចមុននោះទេហាក់ដូចជាមនុស្សកំពុងមានកង្វក់នៅក្នុងចិត្ត។ លោកគឺមានអាជីវកម្មផ្ទាល់ខ្លួនដែលតម្រូវឱ្យមានទំនួលខុសត្រូវខ្ពស់ ចំណែកចុងក្រោយនេះទាក់ទងនឹងលុយមូលធិនិរងការចោទប្រកាន់ ច្រើន វាអាចនឹងជះផលប៉ះពាល់ដល់អារម្មណ៍តិចឬច្រើនជៀសមិនរួច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzNXX_sd-4AbKDW9m3i0XokcnkAYE-r-ninFgL4CAJsNOrRRooNPzkpXahhW9Kxc1YS0bpJIYvwYFxAV4rTDak7855WEJ3TdsL7G284aOZqzx-yIcf129fMYbnsfBMMrgTRzbq1yGz94NXlFBmI8ORlya7QEtkRAE1WEy89GnNHuT9Qa8koX_oI7Oz5oR7/s1440/image_2025-11-22_13-47-26%20(2).png
ជាមួយគ្នានេះ ប៉ីប៉ី ឌី ក៏បានចែករំលែកនិងការបង្ហោះសំណេរសោកសៅជាហេតុធ្វើឱ្យអ្នកគាំទ្រមួយចំនួនសង្ស័យជាមួយនឹងការព្រួយបារម្ភសុខភាពរបស់លោក។ នៅលើបណ្តាញសង្គម Threads នាពេលថ្មីៗនេះ ប៉ីប៉ី ឌី បុគ្គលដ៏មានឥទ្ធិពលលើបណ្តាញសង្គមស្រាប់តែព្រលយសារថា «បើខ្ញុំប្រាប់ថា ជីវិតខ្ញុំអាប់អួរតាំងពីឆ្នាំ 2022 ជឿអត់? ខ្ញុំពូកែពេកហើយ ថ្ងៃមួយដែលគ្រប់គ្នា លែងឮសម្លេងខ្ញុំ លែងឃើញមុខខ្ញុំ ជាពិសេសឃើញផ្សែងចេញពីរូបកាយខ្ញុំ កុំយំអី វាហួសពេលហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhYr6AZ7KebiavEdoXubu2cUUY_ExPTRxWdryGDU8cIp-EDw6bBI3wHd_M3yvwjmh6ZBSo_bpA8-Ou2AdjiAJn4upb67O8IbKuaE67-I-CRsVty8wJpxjU_gbqq4Te7QeYu-2RjcPZSlXYZeLlMdzOa2mRXo5MtlTFdmuqEChnzt5Vax_z2dSsTpIEqQ_i/s1440/image_2025-11-22_13-47-26%20(3).png

នៅលើបណ្តាញសង្គមហ្វេកប៊ុកវិញ ប៉ីប៉ី ឌី បានយកគណនីផ្ទាល់ខ្លួនបានចែករំលែកខ្លឹមសារមួយដោយបន្ថែមអត្ថន័យថា «ជួយសួរនាំ បារម្ភពីខ្ញុំផង កុំឱ្យមានវិប្បដិសារី»។ មិនទាន់អស់នោះទេលោកក៏បានចែករំលែកទាំងការលើកទឹកចិត្តឱ្យខ្លួនឯងរឹងមាំ រួមជាមួយនឹងការចែករំលែកអត្ថបទទាក់ទងនឹងអ្នកដែលកើតជំងឺ Depression និង Anxiety ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiflwVyrWIhZrQoCgpYvflGhEHZsyhnA0zYBcPLYSuPZiIayb20lT6o_F_T5m2owZJ4HWeE8SyksHEiw-SixW9nZcFbfwYnM1s2B16Aetdajha1lCArc5fwZqStHynqwpx70rj1-u3jRpkHauuhrbq3mcsE8AQXVCO3LtXny5zr4DyUy2NO0X06NLRwYqN0/s1440/image_2025-11-22_13-47-28%20(2).png

ឃើញការចែករំលែកនិងការបង្ហោះសំណេររបស់ ប៉ីប៉ី ឌី អ្នកគាំទ្រមួយចំនួនក៏បានផ្តល់ការលើកទឹកចិត្តមកកាន់រូបលោកផងដែរ៕

ថៃ និង វៀតណាម កំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏ខ្លាំងក្លាបំផុតជាប្រវត្តិសាស្រ្ត

0

ប្រទេសថៃ និង វៀតណា ដែលជាអ្នកជិតខាងធំៗទាំងពីររបស់ប្រទេសកម្ពុជាកំពុងជួបប្រទះនឹងគ្រោះធម្មជាតិដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងរយៈរាប់ទសវត្សន៍កន្លងមកនេះ ដោយមានទាំងព្យុះ ទឹកជំនន់ និងការបា.ក់ដី បណ្ដាលឲ្យខូចខាតដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងឆក់យកជីវិតមនុស្សអស់ជាច្រើននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRndsiOdTvoeRroiDKv7_CQDosT1inPK0aJyUrKFfOaadCziz5Ej7Q1eC0128DGWvG0l80dfA2ioiJFND6_xh9q6QWAPLYbKfLzFXw2ITVvpdzlB2KXWfKPzR3hpIjtg-50zqBZF5celxpoi7FVtmPQCiJeFvWdQYmg5RSADLfhyphenhyphenJGuGqA_3_LMAGZIu5X/s1200/photo_2025-11-22_15-38-51.jpg

តាមរយៈរបាយការណ៍ចុងក្រោយបង្អស់របស់ប្រទេសថៃ គិតមកត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្ត-ក្រុង រួមទាំងតំបន់ជាច្រើន បានប្រកាសអាសន្នអំពីហានិភ័យនៃគ្រោះទឹកជំនន់និងបំណាក់ដី ខណៈគ្រោះធម្មជាតិ បន្តវាយប្រហារមកលើប្រទេសនេះផ្ទួនៗគ្នា។ ក្នុងនោះខេត្តដែលកំពុងប្រឈមនឹងផលប៉ះពាល់ខ្លាំងជាងគេក្នុងពេលថ្មីនេះ គឺរួមមានខេត្តអាយុធ្យា និង សុងក្លា ដោយប្រជាពលរដ្ឋរាប់មុឺនគ្រួសារកំពុងស្នាក់នៅក្នុងជុំរំតង់លើទីទួលសុវត្ដិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc2d511i6yDqQ_OedsiiBE8LMhnIgpj2IZ-ZL3XZ2GPhkm4bdCLJRWZu4CVVU5TaNSIpxt9WAJ_hN5GbsrzVMyf9jIC-SNWxwWZqmrrt7PUkY6TviBMZwyUCJAo3Yu1AIONMuHJFUww6zKqeaq20nGp5Ty7vUdBLHsMTphbqrtodrCgKRUt-eku4vNQvEx/s1200/photo_2025-11-22_13-48-10%20(2).jpg
បើតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរថៃ មានប្រជាពលរដ្ឋយ៉ាងហោចណាស់ ២០នាក់ បានស្លា.ប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅខេត្ត អយុធ្យា។ជាមួយគ្នានោះ នៅខេត្តសុងក្លាឯណោះវិញ ជំនន់ទឹកភ្លៀងស្រាប់តែហក់ឡើងយ៉ាងឆាប់រហ័សបំផុត ដោយក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ វាមានការកើនឡើងរហូតដល់កម្ពស់ ៣ម៉ែត្រ ដែលឈានដល់កម្រិតប្រកាសអាសន្ន។

អាជ្ញាធរអគ្គិសនីខេត្តសុងក្លា បានបញ្ជាឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី១៦តំបន់ តាំងពីម៉ោង៩ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីសុវត្ថិភាព ដែលធ្វើឲ្យប្រជាជនពលនៅក្នុងតំបន់ទាំងនោះកាន់តែពិបាកក្នុងការរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqkeaNrZQn2nhjmYzpaHn3U3x1pKGEjrkVNTKwVAggSJJnx872QMl3uTjR_-1O-fOu9qBQV2Y8Xzwpd8AGVeguqTNGWAgMOsDUBmnm49-Lz16k0B61-gQRroV_pvTICodHvELJL4W9G-LhZbp_DUzDJeFR08YFL-Nu-t-cAFQhylyckWgW_B84mWyesZH5/s700/photo_2025-11-22_15-38-50.jpg
ដោយឡែកនៅប្រទេសវៀតណាម គ្រោះទឹកជំនន់ដ៏សាហាវមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សន៍មកនេះ កំពុងគ្របដណ្ដប់ពាសពេញភាគកណ្តាល ដែលជាការកើនឡើងយ៉ាងខ្លាំងក្លាបំផុត បណ្ដាលឲ្យជន់លេចតំបន់ និងក្រុងជាច្រើន ក្នុងនោះចំនួនអ្នកស្លា.ប់កើនឡើងដល់ ៤៣ នាក់ និងមានមនុស្សចំនួន ៩ នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjcn-m4WXWU2_IQm_plbr-UWTfM2VF-hpF6rtvvwYId7OPnKhUDSuaJtRyVMpu9h2EyjYP7Ue2fWER2Xn0szwtIf-6oCTkd86gZKgTiFoNSLeOXPhZwvfELqJ43CjMmupNJCYGzLfEVN7xbC8fMNei5rWl2m-SuOYQka2u4fawQDm_gwPR0x_vATpiZdgw/s1200/photo_2025-11-22_13-48-10.jpg

យោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress ទឹកជំនន់ដែលកើនឡើងយ៉ាងឆាប់រហ័សនេះ បានប៉ះពាល់ដល់ផ្ទះជាង ៦៧.៧០០ ខ្នង ដោយ ១៦៨ ខ្នងទទួលរងការខូចខាតទាំងស្រុង ព្រមទាំងបំផ្លិ.ចបំផ្លា.ញដីស្រែ ចម្ការរបស់ប្រជាជនរាប់មុឺនហិកតាផងដែរ។ អាជ្ញាធរជាតិវៀតណាម បានប៉ាន់ប្រមាណថាការខូចខាតសេដ្ឋកិច្ចបឋមមានចំនួន ៣ ពាន់ពាន់លានដុង (១១៣,៧៦ លានដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpsQ7agmEFm-zO8g-OdQhcxL56d_05u_0dU3_c3LGILimFO85aFfbhy2R4bOAjg-_x4Xd0rkUnC9eP7QcWaWBtyB90eR8qWMTxFYEPKEmVqHYYFIxoTy5vltmmBh4VPG_scjoM2oJCUl3JzSaluXhSOvllUm-6X_U15PNJGs96MujyhFJ64qnvlyyNKs_/s1280/photo_2025-11-22_15-38-51%20(2).jpg

ជាមួយគ្នានោះ ប្រទេសកម្ពុជាយើង ក៏ទទួលរងផលប៉ះពាល់ខ្លះដែរពីគ្រោះទឹកជំនន់ ដោយក្នុងនោះមានខេត្តពោធិ៍សាត់ បានទទួលរងសម្ពាធទឹកភ្លៀងពីមធ្យមទៅច្រើន ដែលគ្រប់ដណ្តប់ទូទាំងខេត្ត ធ្វើឲ្យកម្រិតទឹកក្នុងស្ទឹងពោធិ៍សាត់បានកើនឡើងខ្ពស់។ តែទោះជាយ៉ាងណា អាជ្ញាធរពាក់ព័ន្ធបាន និងកំពុងយកចិត្តទុកដាក់ជម្លៀសពលរដ្ឋដែលប្រឈមនឹងការប៉ះពាល់ឲ្យទៅកាន់ទីទួលមានសុវត្ថិភាពរួចរាល់ ហើយពុំមានសេចក្ដីរាយការណ៍ណាមួយដែលបញ្ជាក់ពីផលប៉ះពាល់ដល់អាយុជីវិតមនុស្ស និងការខូចខាតដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ឡើយ៕