Home Blog Page 193

សុភ័ក្រ កុសុម៉ា ពោលពាក្យសូមទោសទៅកាន់មនុស្សជិតស្និទ្ធក្នុងថ្ងៃខួបកំណើត

0

នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួនតារាចម្រៀងនិងពិធីការិនី សុភ័ក្រ កុសុម៉ា ទទួលបានពាក្យជូនពរជាច្រើនពីអ្នកនៅក្នុងចង្កោមសិល្បៈជាពិសេសមនុស្សជិតស្និទ្ធ។ អ្វីដែលកាន់តែចាប់អារម្មណ៍ពិធីការិនីពូកែវោហាររូបនេះបាននិយាយទាំងអួលដើមកពោលពាក្យសូមទោសទៅកាន់មនុស្សជិតស្និទ្ធក្នុងថ្ងៃពិសេសរបស់ខ្លួនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1SImVyEDlYkkZu6Rm7X_QvaHEmR1uwZ4AZYZ0vKcIF6rdgUI-wycZTx62UncHTlhC5qgY5VDM3WB-5X8IabfrNhdjTx82kaFZICQA1FvGljeJn4mUXeWwC6wq0zJtphOMetdJ4Ju_0s4f8PZFcOjpe8WQJ3chte9UfuSHqUnG0gZAHU_6r8kCZnwAO3EH/s2048/image_2026-01-06_14-09-22%20(2).png

តាមការចែករំលែកវីដេអូពីពិធីករ វី យ៉ារ៉ូ គេបានឃើញ សុភ័ក្រ កុសុម៉ា និយាយបណ្តើរទឹកភ្នែកបណ្តើរនៅតុអាហារក្រោមពន្លឺភ្លើងទៀន។ កុសុម៉ា ថានាងមិនចង់ហៅមិត្តភក្តិមកនោះទេដោយខ្លាចថារំខានពេលវេលាប៉ុន្តែនាងចង់មានវត្តមានមនុស្សដែលនាងស្រលាញ់ចូលចិត្តនាងមិនថាកាលៈទេសៈណានៅជាមួយនាង រាប់អាននាងដោយមិនគិតផលប្រយោជន៍ រាប់អានសមាជិកគ្រួសាររបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVOF2L8uc0EhM7QcDt_VZrDVE9arKDLs3_EyBzZoNXBpWlzW4WOxKNqfnPuhRWyo1lvnApLdVRj5BiN3lWPD5a-7UK6-z9Ft_o9SYBHIXfV7hoYF_yWax3wnovDL2hp5voTUzEicRa1_Y_6AyvlxJgoDKr9hPoLHDQIB_ikor4tGm5Q4gp_Z5OBJo2QlhV/s2048/image_2026-01-06_14-09-18.png
កុសុម៉ា ថាវត្តមានអ្នកដែលនៅទីនេះគឺជាអ្នកដែលនាងគិតច្រើននិងស្រលាញ់ជាងគេ។ ក្នុងឱកាសនេះដែរ សុភ័ក្រ កុសុម៉ា បានពោលពាក្យសូមទោសមនុស្សជិតស្និទ្ធបើសិនជាពេលខ្លះនាងឆេវឆាវអត់សប្បាយចិត្ត ហើយតែងតែយោគយល់ដល់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4v6Pg2cX5fR-W6P3eEUgSXbZC8Wyjm2WOW9BvPxx8H5-yc48jNN5tH4JR5_xsWTZhHmC5DiPxZCUlHjjdx1CFp0796uiVth8NIOlvFAtjv1jjhjRUlHNKf2WcCJec4PyjBEAvjZ3hu2anI8MDOBLkSESqCwb212JkVHB0e1cGLrg1icXTWdiDopBRgxdx/s2048/image_2026-01-06_14-09-16.png

ងាកមកកាន់ពិធីករ វី យ៉ារ៉ូ ដែលជាមនុស្សម្នាក់ចូលរួមក្នុងថ្ងៃពិសេសរបស់ កុសុម៉ា ក៏បានជូនពរមិត្តសម្លាញ់ដែរថា «រីករាយថ្ងៃខួបកំណើតមនុស្សល្អ មានបេះដូងល្អ តែងតែប្រើបេះដូងរាប់អានគ្នា ចង់ឃើញអ្នកជុំវិញខ្លួនសប្បាយចិត្តពិតប្រាកដ ចង់ប្រាប់ថាមិត្តម្នាក់នេះ មិនចង់បានអ្វីក្រៅពីចង់ឃើញមិត្តសប្បាយចិត្តរហូត សុភមង្គលរហូត ជោគជ័យរហូត សូមមានក្តីសុខបែបនេះរហូតណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYvps1yhyphenhyphen5hBRTZIwQ2Gvyy2Sm7JYXL5HJVnpZB4BkZB-qlUnR2udJmIGxcFUdgDsE41-YtpF7Londr-Y-RjkZaKevl7vcX5g_aoLNp2yjBFb-l1kF7pUOu3XRUM1G1QyEmSejBzWBxUta0lXe_YaYzIuvhg9sVj6uEH_fsUi1E157kvrnq8EhMnvvj6op/s2048/image_2026-01-06_14-09-20.png

ចំណែកឯពិធីករ ដេវិដ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹង សុភ័ក្រ កុសុម៉ា វិញក៏បានពោលពាក្យដ៏ផ្អែមល្ហែមមកាន់ពិធីការិនីរូបនេះ។ ដេវិដ បានអរគុណដល់ព្រហ្មលិខិតដែលឱ្យលោកជួប សុភ័ក្រ កុសុម៉ា ជាបងស្រី រៀមច្បង ដៃគូដ៏ល្អ ធ្វើឱ្យលោកមានភាពកក់ក្តៅនិងមានភាពជឿជាក់នៅលើឆាកគ្រប់ពេល។ ចាប់ដៃគូជាមួយគ្នាអាចលើស១០០កម្មវិធី ដេវិដ មានក្តីប្រាថ្នាចាប់ដៃគូជាមួយ កុសុម៉ា បន្តឈរកាន់មេក្រូនិយាយជាមួយគ្នាតរហូតទៅដល់ ចូលនិវត្តន៍៕

មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្លៀកឈុតប្រពៃណីបង្ហាញតំបន់ទេសចរណ៍នៅប្រាសាទអង្គរវត្ត

0

មិនត្រឹមតែមានរូបសម្រស់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែតារាម៉ូដែល មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានបេះដូងដ៏បរិសុទ្ធបានជួយធ្វើម្ហូបដល់ជនភៀសសឹកដែលកំពុងស្នាក់នៅវត្តមួយកន្លែង។ ក្រៅពីការងារសង្គមអ្នកទាំងពីរបានស្លៀកឈុតប្រពៃណីយ៉ាងស្រស់ស្អាតបង្ហាញខ្លួននៅឯប្រាសាទអង្គរវត្តដោយបញ្ជាក់ពីសុវត្ថិភាពសម្រាប់ទេសចរដទៃទៀតក្នុងការមកលេងកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPNZnT6vXskkVJK5cAJVkzUy32qnvVnVnxME9-5EtHXTC42d4cRlRJWI1xmraf7RdEvSIPW6XcU79_ZrG9rsaLTn-Lu89tHhyphenhyphennFjS8cqsmnnlIMpa_JiIff6pJEee3YotrGX1ACvUlWqDWd3ZngrYOVZ-aO_m9YXNqcj141PD4YojXdQuaS3TJVFgHpH6Q/s1920/image_2026-01-06_14-28-29.png

ស្របពេលដែលប្រទេសថៃបើកការឈ្លានពានមកលើទឹកដីកម្ពុជាចូលតំបន់ជ្រៅក្បែរព្រំប្រទល់ខេត្តសៀមរាបបានធ្វើឱ្យទេសចរណ៍មួយចំនួនអាចគិតថាមិនសុខសុវត្ថិភាព។ ប៉ុន្តែយ៉ាងណាតារាម៉ូដែល មាលា ជារឿយៗតែងតែបញ្ជាក់ថាតំបន់ទេសចរណ៍នៅខេត្តសៀមរាបនិងនៅខេត្តផ្សេងទៀតរបស់ប្រទេសកម្ពុជាគឺនៅតែសុវត្ថិភាពសម្រាប់ទេសចរក្នុងការមកលេងកម្សាន្ត។ ក្រៅពីជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍តារាម៉ូដែលកូនខ្មែរកាត់បារាំងរូបនេះបានជួយដល់ជនភៀសសឹកជារឿយៗមិនថាតាមមូលធិនិខ្លួនឯងឬអ្នកផ្សេងទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimUNXzgvIYERUMWhpIow8AmUv4yFK2IV6FuNhAu-NTFOepQmWJANiQfsCWjUxMNbKL98tlmjMJXVoGfjKVrACQ11chzbZuL3OOLbiabHKvqbafyDhlbFckhU8zJLkglLciEjl4qjOiacTwzuH2NfSuTZKJKkp3eBzrJMTLqswFnCfjgT4F6lKa90GBtKvA/s2048/image_2026-01-06_14-28-23.png

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី៥ មករា មាលា បានបង្ហោះវីដេអូមួយដែលនាង និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមធ្វើម្ហូបជាមួយគ្នានៅវត្តមួយកន្លែងដែលនេះក៏ជាលើកទី១សម្រាប់មាលាផងដែរក្នុងការចង្អិនម្ហូបនៅវត្តអារាមបែបនេះ។ នៅថ្ងៃទី៦ ខែមករា មាលា ក៏បានបង្ហោះវីដេអូមួយទៀតដែលនាង និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនៅតំបន់ប្រាសាទអង្គរវត្ត។ បន្ថែមពីលើនេះ មាលា មានភាពឆ្លាតវៃឆ្លៀតថតវីដេអូប្រម៉ូតពីទេសចរណ៍ដោយបញ្ជាក់ថាកម្ពុជាគឺសុវត្ថិភាពនិងត្រៀមស្វាគមន៍ទេសចរមកពីគ្រប់ទិសទីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlFsHCZwOLVz5IZCS0oGZpydjfUpZuCuSNot8v9dWbJi7KzhWl-MJpjWsTJZHtKEtVf0pzYBoOKkVTD48wlfWYEvr7KPiI4vjW0nWRGjgPseMUwx0qeUXDoUX0wEcme3ZoVFKavvKGG_VmJMXJBJk1OhcJJHMO9k6ReFFbSDhwpFzoIyQl0EVqW1oRwQ6L/s2048/image_2026-01-06_14-28-22.png

សកម្មភាពរបស់ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនមិនថាការធ្វើម្ហូបជួយដល់ជនភៀសសឹកឬការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នោះទេ។ ទោះយ៉ាងណា ទន្ទឹមនឹងការសរសើរពីបណ្តាអ្នកគាំទ្ររបស់ខ្លួនដែលស្អាតទាំងកាយស្អាតទាំងចិត្តនេះគេសង្កេតឃើញថាអ្នកលេងទិកតុកជាជនជាតិថៃមួយចំនួនបានចូលខម្មិនការបង្ហោះរបស់មាលាយ៉ាងច្រើនផងដែរ៕

ចិនចង់ឃើញកម្ពុជានិងថៃអាចបង្កើនទំនាក់ទំនងល្អឡើងវិញនាថ្ងៃអនាគត

0

ប្រទេសចិន ៖ ចិនចង់ឃើញកម្ពុជានិងថៃអាចបង្កើនទំនាក់ទំនងល្អឡើងវិញនាថ្ងៃអនាគត ហើយចិនរីករាយនៅពេលឃើញប្រទេសទាំងពីរអនុវត្តបទឈប់បា.ញ់បន្តិចម្តងៗ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដែលជាការឆ្លើយតបសំណួរពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃបច្ចុប្បន្ន ក្នុងអំឡុងពេលអ្នកនាំពាក្យរូបនេះរាយការណ៍ព័ត៌មានប្រចាំថ្ងៃ ។

ពេលរាយការណ៍ព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃទី៥ ខែមករា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ចិនសង្ឃឹមកម្ពុជា និងថៃ នឹងសម្លឹងមើលទៅថ្ងៃអនាគត និងឈានឆ្ពោះទៅមុខ, ពង្រឹងការចរចា និងទំនាក់ទំនង ព្រមទាំងផ្តល់ទំនុកចិត្តលើបទឈប់បាញ់យ៉ាងពេញលេញ និងយូរអង្វែង ។ ប្រទេសទាំងពីរនឹងស្តារទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នាឡើងវិញបន្តិចម្តងៗ ។

ចិនក៏រីករាយផងដែរនៅពេលមើលឃើញប្រទេសទាំងពីរគោរពបទឈប់បាញ់ ហើយចិនរីករាយដែលវីរកងទ័ពកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួនដោយខុសច្បាប់ត្រូវបានដោះលែងត្រឡប់មកប្រទេសវិញយ៉ាងមានសុវត្ថិភាព កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បន្ទាប់ពីថៃគ្រប់គ្រងអស់រយៈពេល១៥៥ថ្ងៃ ។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបន្តថា នេះជាផលប្រយោជន៍មូលដ្ឋាន និងរយៈពេលយូរអង្វែងរបស់ពលរដ្ឋកម្ពុជា-ថៃ ហើយជាអ្វីដែលសហគមន៍អន្តរជាតិចង់បាន ។ ចិននឹងបន្តអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក, អនុវត្តតាមទិសដៅដែលបានបង្កើតឡើងដោយប្រទេសទាំង៣ ក្នុងកិច្ចប្រជុំត្រីភាគី និងសម្របសម្រួលខិតខំប្រឹងប្រែងរបស់ប្រទសទាំងពីរនៅតំបន់អាស៊ី ដើម្បីសម្រេចគោលដៅឈប់បាញ់យូរអង្វែងជំរុញដល់ទំនាក់ទំនងកាន់តែល្អប្រសើរ ។ ចិនបានរួមចំណែកជំរុញសន្តិភាព សន្តិសុខក្នុងតំបន់ ក៏ដូចជាបង្កើតសហគមន៍មានអនាគតរួមគ្នាជាមួយប្រទេសជិតខាង ។

គួរបញ្ជាក់ថា ក្រៅពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក បានជួយសម្របសម្រួលឱ្យកម្ពុជា-ថៃអនុវត្តបទឈប់បាញ់, ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ មហាអំណាចចិនក៏បានជួយសម្របសម្រួលដោះស្រាយជម្លោះរវាងកម្ពុជា-ថៃផងដែរ ។ ចិនបានអំពាវនាវជាបន្តបន្ទាប់ឱ្យថៃបញ្ឈប់ការធ្វើសង្គ្រាមឈ្លានពានកម្ពុជាជាបន្ទាន់ ជាពិសេស ចិនបានជួយអន្តរាគមន៍ពេលកងទ័ពថៃវាយប្រហារកម្ពុជា លើកទី២ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសទាំងពីរក៏ឈានទៅអនុវត្តបទឈប់បាញ់ ហើយចិនបានអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃទៅចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ-ចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ៕

Dylan Wang មានទម្លាប់មិនឱ្យគេខ្ចីលុយព្រោះវាអាចបំផ្លាញទំនាក់ទំនង

0

តាមរយៈកម្មវិធីមួយតារាសម្តែង Dylan Wang បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលតារាប្រុសរូបនេះនិយាយដោយមិនលាក់លៀមអំពីលុយកាក់។ Dylan Wang បានបញ្ជាក់ថាលោកមិនឱ្យគេខ្ចីលុយនោះទេ។ លោកក៏បានបន្ថែមដែរថានាពេលអនាគត ប្រសិនបើមនុស្សឃើញលោកលេចឡើងញឹកញាប់ជាងមុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពួកគេមិនគួរទាក់ទងលោកដើម្បីខ្ចីលុយនោះទេ។ សម្លេងរបស់ Dylan Wang គឺទន់ភ្លន់ មានភាពលេងសើចបន្តិច ប៉ុន្តែវាកំណត់ព្រំដែនយ៉ាងច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4xCM41XP_LXBVVV2MPhMoKqkIeU5B4M8p296qm27HO9lFpxJwNlKbAHIHfoA4hZy_l7m7y1aqM35wA37raNNZ5k4htFdfx-ix8O7HzU8QYZWTafgqLIh53BBAzMKS_AFFWes7bTxRcGRSNqsLrUJKf0p52aLsX6lZWML8IoKo1k_h1FYAdiEIfT-pNsl1/s2048/image_2026-01-06_10-59-00.png

បើតាមសម្តីរបស់ Dylan Wang លុយគឺជាកត្តាងាយស្រួលបំផុតក្នុងការបំផ្លាញទំនាក់ទំនង។ ដូច្នេះ ជំនួសឱ្យការទុកឱ្យរឿងឆ្គងៗកើតឡើង Dylan Wang ជ្រើសរើសនិយាយដោយត្រង់ៗ ច្បាស់លាស់ និងជាប់លាប់។ ចំពោះលោក មិនថាជាមិត្តភក្តិជិតស្និទ្ធ ឬអ្នកស្គាល់គ្នាយូរអង្វែងនោះទេ ការខ្ចីលុយមិនមែនជាករណីលើកលែងនោះទេ។ ការកំណត់ដែនកំណត់តាំងពីដំបូងគឺជាមធ្យោបាយមួយដើម្បីការពារទាំងខ្លួនលោក និងទំនាក់ទំនងជុំវិញខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoWGpOV-CRWrcvrTxIINsOqL-ybXms0xn95GO6wiylgKXiio9ld31I__Frwrj0D2DQhljS_Wwgp4NBiFgRl8Z6tWlp1AqGtrF2tsjnryrt3ZBMB9jDdb5K88Qzp_xFtRu-IQUDSqZqtx3BvRmmfMr6BetX6o0KkHQqrPrS3LJdy5aHBdLcbplku6T07Z8w/s2048/image_2026-01-06_10-58-56.png

ក្រៅពីលុយកាក់ Dylan Wang ក៏បានចំណាយពេលច្រើននិយាយអំពីមិត្តភាព និងភាពជាបងប្អូនផងដែរ – ទំនាក់ទំនងដែលមានទំនាក់ទំនងគ្នាយ៉ាងជ្រៅនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ លោកជឿជាក់ថា នៅដំណាក់កាលនីមួយៗនៃជីវិត មនុស្សអាចជួបបងប្អូនពិតៗ ធ្វើការជាមួយគ្នា រស់នៅជាមួយគ្នា និងចែករំលែកអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ទំនាក់ទំនងទាំងនេះគឺជាការពិត តម្លៃរបស់វាគឺជាការពិត ហើយវាមិនត្រូវបានបដិសេធដោយសារតែក្រោយមកមនុស្សបានចែកផ្លូវគ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD7f9ThUqhb4cnxhj_jktrchkU4IV9ah7cQwcejBKk9uEwQzuoCGw3WY_zUoSgeCvgo24UgEyQ6UaaCCSpmu0skBB4cpTsAbLyHI1MOSI17V0B8TF9pTUKjOGDLwqyz3ihPGRcW1bh-vjBq23nfgeOXOtNRC6SeMhdmd82-enSxQuICWswIAlwOuU469cB/s2048/image_2026-01-06_10-58-57.png

ទោះជាយ៉ាងណាក៏ដោយ Dylan Wang ក៏ទទួលស្គាល់ដោយឈ្លាសវៃថា នៅពេលដែលបរិយាកាសរស់នៅផ្លាស់ប្តូរ ការងារផ្លាស់ប្តូរ គោលដៅ និងរបៀបរស់នៅលែងស៊ីសង្វាក់គ្នា ការទំនាក់ទំនងមិនសូវញឹកញាប់ ការជួបជុំតិចជាងមុន និងសូម្បីតែចម្ងាយកាន់តែកើនឡើង គឺជារឿងជៀសមិនរួច។ សម្រាប់តារាសម្តែងរូបនេះ ការធ្លាក់ចុះ នេះមិនមែនជារឿងអវិជ្ជមានទេ ហើយក៏មិនមែនជាអ្វីដែលត្រូវស្តីបន្ទោសដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLjjHqsSDvW2Zy596poCytzFS7HD72B6fo2fHPMtf-Pxnv4pKGet9-Ico6uQp47Y7ZDBZtZ_bP9fdXU0dT0BEwyL4CaSC1I9eVaumkd9CS12mGj43WfPgyA0Z7oCiM0DbwuYqL6d5F1NJzXWdtmV6FWpVFIQT6UCAJDtxHlDxCSZZxo61pUoe2wi6wxi9n/s2048/image_2026-01-06_10-58-59.png

Dylan Wang បាននិយាយថាលោកមិនមានការអាក់អន់ចិត្ត ការសោកស្ដាយ ឬការបដិសេធអតីតកាលឡើយ។ ផ្ទុយទៅវិញ តារាសម្តែងវ័យ២៧ឆ្នាំរូបនេះចាត់ទុកការមានមិត្តល្អ និងការចងចាំដ៏ស្រស់ស្អាតជាប្រភពនៃសុភមង្គលហើយទំនាក់ទំនងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលោកឱ្យមានភាពចាស់ទុំក្នុងជីវិត និងអាជីព៕

ថៃ ចេញសារព្រ.មានពីរលកយក្សនៅភាគខាងត្បូង និងប្រកាសឲ្យប្រជាជនប្រញាប់ជម្លៀសចេញ

0

ទីក្រុងបាងកក៖ អាជ្ញាធរថៃបានចេញសេចក្ដីប្រកាស ដល់អ្នករស់នៅតាមឆ្នេរសមុទ្រភាគខាងត្បូងឱ្យត្រៀមខ្លួនផ្លាស់ទៅតំបន់ដែលមានសុវត្ថិភាព និងជំរុញឲ្យអ្នកនេសាទដែលមានទូកតូចៗប្រញាប់ឡើងច្រាំងវិញជាបន្ទាន់ ដោយព្រ.មានពីរលកយក្សធំៗដែលកម្ពស់អាចលើស 3ម៉ែត្រ ត្រូវបានគេព្យាករណ៍ថានឹងបោកបក់ទៅកាន់ឆ្នេរសមុទ្រនៃឈូងសមុទ្រថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZZRMR_ilG5NbBbl7cGv0iauJZYPdO3D3dL62uNxgL_W1HMMXZ6qsYLFRBokZSqM6t3vNLDNfY10FmpeFboey092o65_0yzVzEifrsBlKx9m9LxckWRyhm3aGNZbkbJR1Avn3cP3VFMWUojcKivtWdKSTs6MBwIfQULb64KybE2z3am6w5OjHcEOsxKkp/s1024/photo_2026-01-06_14-03-31.jpg
    នៅវេលាម៉ោង 5 ព្រឹក ថ្ងៃទី 6 ខែមករា មជ្ឈមណ្ឌលឧតុនិយមភាគខាងកើតឈាងខាងត្បូងរបស់ថៃ បានចេញសេចក្តីជូនដំណឹងលើកទីបីរបស់ខ្លួន ស្តីពីខ្យល់បក់ខ្លាំង និងរលកយក្សនៅឈូងសមុទ្រថៃ ដែលនឹងមានឥទ្ធិពលចាប់ពីថ្ងៃទី 6-9 ខែមករា ឆ្នាំ 2026។

    ការព្រមាននេះបាននិយាយថា ប្រព័ន្ធសម្ពាធខ្ពស់ថ្មីដ៏ខ្លាំងមួយ ឬម៉ាស់ខ្យល់ត្រជាក់ ពីប្រទេសចិនកំពុងផ្លាស់ទីយ៉ាងលឿនទៅភាគខាងត្បូងប្រទេសថៃ និងសមុទ្រចិនខាងត្បូង។ កត្តានេះ រួមផ្សំជាមួយនឹងខ្យល់ឥទ្ធិពលមូសុងឦសាន ដែលកំពុងកើនឡើងគ្របដណ្តប់ឈូងសមុទ្រថៃ, តំបន់ភាគខាងត្បូងប្រទេសថៃ និងសមុទ្រអាន់ដាម៉ាន់។ តាមលក្ខខណ្ឌនេះ វាត្រូវបានគេរំពឹងថានឹងរីករាលដាលកាន់តែខ្លាំងឡើងក្នុងអំឡុងពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqnyf6AdLm5pyuVNHuSjFOIjdYgO6NM7dyObpOqAQBhaXY1QJsx8fk9weS_2oTbXcMDl4XfI8VODaAw73ic2mOkrdo8VymLkEfXEb8JPpnUPdeRp72evTvuTQP8MuB1upvHHrM_u1RnTwJ3FQbiSD6WNTbJ52IJ7uq58oqi0kr4oh6XYes0VEixpSH39w9/s640/photo_2026-01-06_14-03-31%20(2).jpg

    ជាលទ្ធផល តំបន់សមុទ្រនៅឈូងសមុទ្រថៃ ត្រូវបានគេព្យាករថានឹងនាំមកនូវរលកយក្សធំៗ ជាមួយនឹងរលកចាប់ពី 2-3 ម៉ែត្រ ខណៈនៅតំបន់ខ្លះ កម្ពស់ទឹករលកអាចមានលើសពី 3 ម៉ែត្រ និងថែមទាំងអាចរងផលប៉ះពាល់ដោយព្យុះផ្គររន្ទះបោកបក់ពីលើបន្ថែម។

    តាមរយៈសេចក្ដីប្រកាសខាងលើ អ្នករស់នៅតាមឆ្នេរសមុទ្រត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកដែលបោកបក់មកលើច្រាំង។ រីឯអ្នកធ្វើដំណើរតាមទូក គួរតែជៀសវាងការជិះទូកក្នុងតំបន់ដែលមានព្យុះផ្គររន្ទះ ហើយទូកតូចៗត្រូវបានណែនាំឱ្យមិនចាកចេញពីកំពង់ផែចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxUPsvu19JSyItxqamk4Pl131IX1QrkJnj_gPu4aOzgRpeIcEUmiE6UzjetlRIIl2EHRUHfKAQvuw_N2ol-IyP1Syx4eyHNrSGjyDs5v1S5mQ2CyXTrGpAB8LN4xJHrlzmFL7tV97OpFn8ul-eA_gWza9PrtTRgqMtcgWP2WuTXyJNCU7VvPJflAaJGo4H/s768/photo_2026-01-06_14-03-31%20(3).jpg

    ជាមួយគ្នានេះ អាជ្ញាធរក្នុងតំបន់បានជំរុញឱ្យសាធារណជនតាមដានការព្យាករណ៍អាកាសធាតុ និងព័ត៌មានថ្មីៗពីមជ្ឈមណ្ឌលឧតុនិយមភាគខាងកើតភាគខាងត្បូង ជៀសវាងមានកម្រិតទឹកមានការកើនឡើងខ្លាំង ហើយប្រជាជនមិនបានត្រៀមលក្ខណក្នុងការជម្លៀសខ្លួនទុកជាមុន៕

ឈ្វេងយល់ពីប្រតិបត្តិការចាប់ខ្លួនលោក Maduro ដែលសហរដ្ឋាអាមេរិកចំណាយពេលធ្វើមិនដល់ 3ម៉ោង

0

ប្រតិបត្តិការយោធាពិសេសរបស់អាមេរិក ហៅថា «Operation Absolute Resolve» ដែលធ្វើឡើងនៅរដ្ឋធានីការ៉ាកាស់ ប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយាទាំងកណ្តាលអធ្រាត្រ ថ្ងៃទី3 ខែមករា ឆ្នាំ2026 បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺក្នុងប្រតិបត្តិការនេះអាមេរិកប្រើរយៈពេលត្រឹមតែ 2ម៉ោង និង20នាទីប៉ុណ្ណោះ ដើម្បីចាប់ផ្ដើមនិងបញ្ចប់វាទៅដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlXO74SpsqslXpJ4Nx1w1wso-pOWq3OACpQwrjjAU1FRGpWcFrnSy9kfdp0dz7h-N4xF8AqH35O3WANuQM0i4PJLe9sbk38UXHggrthqig69VatvI-ILOLysVlbX9t0CLBoFhRM5V1CPN6osDBscdRuT_ErGpvNOmwM76rteEDmRLVRXmOtNWCAMBEE6Ts/s1024/photo_2026-01-06_11-30-57%20(2).jpg
តើបេសកកម្មដែលមានត្រឹមតែរយៈពេលមិនដល់ 2ម៉ោងកន្លះដូចខាងលើនេះ សហរដ្ឋអាមេរិកបានអនុវត្តយុទ្ធសាស្រ្តអ្វីខ្លះ?

យោងតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី4 មករា បានបង្ហាញថា ប្រតិបត្តិយោធាត្រឹមពេលដ៏ខ្លីរបស់អាមេរិកអាចសម្រេចទៅបាន បន្ទាប់ពីចារកម្មអាមេរិក (CIA, NSA) បានតាមដានដោយសម្ងាត់លើប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro លើសកម្មភាព ចលនា និងប្រព័ន្ធសន្តិសុខរបស់គាត់អស់រយៈពេលជាច្រើនខែ។ តាមការបញ្ជាក់ ផែនការនេះ ត្រូវបានបញ្ជាឲ្យអនុម័តផ្ទាល់ដោយលោក Donald Trump ដោយមិនបានពិគ្រោះយោបល់ជាមុនជាមួយសភាឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg6gy4BU_q9IMuUPU-lKIvmjIAYqAFYqyS_4o1RCv6jDerxQmI4gyLu3BQl8wN0P6C5iId2OihyphenhyphendsFoSfy10gnUaZo5y1RZlqHdCf4Ukdnpv_-Lmv-raSDc5B03SYaFstl9ttz2hSkFoCKpz5zywNYNUmPKj7FHuMbcW2gLKE0YgCvggAWl3W_t-r2wnK_/s1024/photo_2026-01-06_11-30-57.jpg

    ប្រតិបត្តិការនេះបានចាប់ផ្តើមនៅម៉ោង 2:01 រំលងអាធ្រាតយប់ថ្ងៃសុក្រ ដោយអាមេរិកបានបញ្ជូនកងកម្លាំងទាំងផ្លូវអាកាស ដីគោក និងសមុទ្រ ក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុង Caracas។ យន្តហោះអាមេរិកជាង 150 គ្រឿងត្រូវបានដាក់ពង្រាយ ហើយនៅអំឡុងពេលនៃប្រតិបត្តិការ អគ្គិសនីត្រូវបានគេរាយការណ៍ថាត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់ខ្លះនៃទីក្រុង និងទីតាំងយោធាសំខាន់ៗដើម្បីបង្កភាពងងឹត និងធ្វើឱ្យប្រព័ន្ធការពារខ្លួនរបស់វេណេស៊ុយអេឡាពិបាកចាប់សញ្ញាវាយប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQYPsnUAkSC8omueQNPCDmrm0UmmuRkX3V7RM-Ye5I_J_8HHLlQwjOQBdFbCTbj0aHORq-6IJdpJ2J0a9Py5RyupvaHglZ20DQ99CaE2CdAscoIYCyJdMSyguxU9GHXZA-jHbngztLVScVGvA0Vhrzj2fIjLHp1EBteTzzxDOaSorNPxjH2YkfVt9HBgmM/s1024/photo_2026-01-06_11-30-57%20(5).jpg

    ក្រោយមក ស្នូរបំ.ផ្ទុះខ្ទរខ្ទារបានបង្កឱ្យមានការភ័យខ្លាចយ៉ាងទូលំទូលាយក្នុងចំណោមអ្នកស្រុក ខណៈដែលកងកម្លាំងពិសេសអាមេរិកបានសម្រុកចូលទៅក្នុងរដ្ឋធានីតែម្ដង ដោយអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន 20 កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះដែលមានប្រព័ន្ធការពារន្តិសុខដ៏រឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_3tMuSQLqmDimtcs8sObqr24KPzFp8N_VRF42A8PcVE5uDikMgjE-CMeCDU6p02zbvqKpPY8Y0smCvBfpASkklN-U_-ecSsfrdHQ2Pm0Wt-4yikaMcX7a27A__T9r5qrgvTKYiOwDLCZM-9d3dp0ML6quvpl2wOiUsjjLja1Koob-xgmEy06MLXexsLmG/s1024/photo_2026-01-06_11-30-57%20(3).jpg

    នៅពេលកងកម្លាំង Delta Force សម្រុកចូលទៅខាងក្នុងបានសម្រេច លោក ម៉ាឌូរ៉ូ ក៏ព្យាយាមរត់ទៅកាន់ «បន្ទប់សុវត្ថិភាព» ដែរ ប៉ុន្តែនៅតែត្រូវបានគេឃាត់ខ្លួនទាន់ពេលជាប់នៅនឹងមុខទ្វារបន្ទប់នោះតែម្តង។ ក្រោយចាប់ខ្លួនបាន លោក ម៉ាឌូរ៉ូ និង ភរិយា ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់នាវាចម្បាំងអាមេរិក USS Iwo Jima រួចបញ្ជូនបន្តទៅកាន់ទីក្រុងញូវយ៉ក ដើម្បីកាត់ទោស។ នៅម៉ោង 4:20 ទាបភ្លឺ គេបានសន្មត់ថាប្រតិបត្តិការនេះបានបញ្ចប់ជាស្ថាបពរ ដោយសម្លេងយន្តហោះ និងឧទ្ធម្ភាគចក្រ បានរសាត់ចេញពីការ៉ាកាស់បន្តិចម្ដងៗ។

    យ៉ាងណាមិញ បើទោះជាសហរដ្ឋអាមេរិកទទួលបានជោគជ័យនៅក្នុងបេសកកម្មនេះ ប៉ុន្តែវាបានទាក់ទាញមតិចម្រុះនៅទូទាំងពិភពលោក ដោយក្នុងនោះ មានប្រទេសជាច្រើនបានប្រកាសថ្កោ.លទោសចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដ្បិតមនុស្សប្រហែល 80 នាក់ រួមទាំងទាហានគុយបា 32 នាក់ផងដែរត្រូវបានសម្លា.ប់ ឯការចោ.ទប្រកាន់លោក ម៉ាឌូរ៉ូ ទៀតសោត មិនផ្អែកលើមូលដ្ឋានគ្រឹះជាក់ច្បាស់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiv0SuzE2qib5rRSX9qGWpIv70emRkHxXs7KaxrnUAAEaYEWK_vbK0-v96FVE8vu0GjmKejnh6RU_XEWUizTxKEpA9ayCbk-ysUMVCEMAXNwb1O0pBH-fyEDtD5v1v2RPLCVGO_OdMjfqW0NbrDQCEP_SkG-AegsJ1-T0RS3GzCvynyPm_Gq0gg-BU-bYB/s1066/photo_2026-01-06_11-30-57%20(4).jpg

    យ៉ាងណាក៏ដោយ លោក Trump នៅតែសាទរចំពោះជោគជ័យនេះ និងប្រកាសថាលោក Maduro និងភរិយា នឹងប្រឈមមុខនឹងទោ.សព្រហ្មទណ្ឌដែលនឹងត្រូវកាត់ក្ដីដោយតុលាការរបស់អាមេរិក៕

ពលរដ្ឋមីយ៉ាន់ម៉ាអំពាវនាវឱ្យអាមេរិកចា.ប់មេដឹកនាំរបស់ខ្លួនទៅកាត់ទោ.សដូចមេដឹកនាំវេណេស៊ុយអេឡា

0

ប្រទេសមីយ៉ាន់ម៉ា ៖ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់បានចូលបញ្ចេញមតិក្នុងបណ្តាញសង្គម បន្ទាប់ពីស្ថានទូតអាមេរិកនៅទីក្រុងយាំងហ្គន ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃបុណ្យឯករាជ្យប្រទេសមីយ៉ាន់ម៉ា ដោយពលរដ្ឋមីយ៉ាន់ម៉ាបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump ចា.ប់ខ្លួនមេដឹកនាំផ្តា.ច់ការ លោក Min Aung Hlaing ទៅកាត់ទោ.សដូចការចាប់លោក Nicolas Maduro មេដឹកនាំវេណេស៊ុយអេឡា ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ហ្វេសប៊ុកផេកស្ថានទូតអាមេរិកនៅទីក្រុងយាំងហ្គន ប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកក្នុងថ្ងៃឯករាជ្យមីយ៉ាន់ម៉ា ត្រូវនឹងថ្ងៃទី៤ ខែមករា ។ ក្នុងសេចក្តីថ្លែងការណ៍នេះ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ដោយលោកបញ្ជាក់ថា អាមេរិកឈរខាងពលរដ្ឋមីយ៉ាន់ម៉ា និងអំពាវនាវឱ្យកងទ័ពមីយ៉ាន់ម៉ាឈប់ប្រើប្រាស់អំពើហិង្សា, បើកផ្លូវដល់ជំនួយមនុស្សធម៌, ដោះលែងអ្នកទោសដែលរងការចោទប្រកាន់យ៉ាងអយុត្តិធម៌ និងចរចាបញ្ចប់វិបត្តិដោយសន្តិវិធី ។

បន្ទាប់ពីហ្វេសប៊ុកផេកស្ថានទូតអាមេរិកនៅទីក្រុងយាំងហ្គនចេញសេចក្តីថ្លែងការណ៍ ពលរដ្ឋមីយ៉ាន់ម៉ាទាំងក្នុងនិងក្រៅប្រទេសបានចូលមកបញ្ចេញមតិជាច្រើន ក្នុងនោះមតិភាគច្រើនថា អាមេរិកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មិនគ្រប់គ្រាន់ និងអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកចាប់មេដឹកនាំផ្តាច់ការមីយ៉ាន់ម៉ា លោក Min Aung Hlaing ទៅកាត់ទោសនៅអាមេរិក ដូចមេដឹកនាំវេណេស៊ុយអេឡា ។ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននិយាយពីកងទ័ពអាមេរិកវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា និងចាប់លោកប្រធានាធិបតី Nicolas Maduro រួមទាំងភរិយា បញ្ជូនទៅកាត់ទោសនៅទីក្រុងញូវយ៉ក ។

ក្នុងរយៈពេលដ៏ខ្លីក្រោយពីហ្វេសប៊ុកផេកស្ថានទូតអាមេរិកនៅទីក្រុងយាំងហ្គនផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ពីឯករាជ្យមីយ៉ាន់ម៉ា គឺមានពលរដ្ឋមីយ៉ាន់ម៉ាចូលបញ្ចេញមតិរហូតដល់ជាង៤,៧០០នាក់ ក្នុងនោះអ្នកបញ្ចេញមតិប្រមាណ៩០% អំពាវនាវឱ្យអាមេរិកចាត់វិធានការតឹងរ៉ឹងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដូចគ្នានឹងអាមេរិកចាត់វិធានការជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា ។

ពលរដ្ឋមីយ៉ាន់ម៉ាបានអរគុណអាមេរិកដែលឈរនៅខាងពួកគេ ប៉ុន្តែរដ្ឋាភិបាលកងទ័ពមីយ៉ាន់ម៉ាមិនស្តាប់ពលរដ្ឋទេ ខណៈពលរដ្ឋមីយ៉ាន់ម៉ាផ្សេងទៀតថា សូមអាមេរិកចាប់លោក Min Aung Hlaing ជាមេក្រុមលក់ថ្នាំញៀន និងមេ Scammer ផង ។ រីឯពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនទៀតថា ថ្ងៃឯករាជ្យមីយ៉ាន់ម៉ាគ្មានន័យឡើយ ប្រសិនបើប្រទេសនៅតែស្ថិតក្រោមការដឹកនាំផ្តាច់ការរបស់កងទ័ព ដែលបានចាប់ខ្លួន សម្លាប់ពលរដ្ឋ និងសង្កត់សង្កិនជាបន្តបន្ទាប់ ។

បើតាមអ្នកវិភាគ ការអំពាវនាវឱ្យអាមេរិកចាប់ខ្លួនមេដឹកនាំផ្តាច់ការមីយ៉ាន់ម៉ា គឺឆ្លុះបញ្ចាំងពីការអាក់អន់ចិត្តយ៉ាងខ្លាំងរបស់ពលរដ្ឋមីយ៉ាន់ម៉ា ហើយបណ្តាញសង្គមបានក្លាយជាវិធីចុងក្រោយក្នុងការអំពាវនាវឱ្យអន្តរជាតិជួយការពារពួកគេ ខណៈមតិខ្លះថា អាមេរិកពិបាកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា ដោយសារដែនកំណត់ច្បាប់អន្តរជាតិ និងភូមិសាស្ត្រនយោបាយ ៕

ទៀតហើយ! ថៃចោទប្រកាន់កម្ពុជាបា.ញ់កាំភ្លើ.ងចូលដីថៃនៅតំបន់មុំ៣ បណ្តាលឱ្យកងទ័ពថៃម្នាក់រងរបួសនៅព្រឹកថ្ងៃទី៦

0

កងទ័ពថៃបានចោទប្រកាន់កម្ពុជាបា.ញ់កាំភ្លើ.ងត្បាល់ចូលដីថៃនៅតំបន់មុំ៣ ត្រង់ភ្នំ៤៦៩ ខេត្តឧប៊ុនរ៉ាជថានី នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យកងទ័ពថៃម្នាក់រងរបួស ។ ក្រោយកើតហេតុ មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានបញ្ជាឱ្យត្រួតពិនិត្យការពិតជាបន្ទាន់ និងចោទប្រកាន់កម្ពុជាល្មើសបទឈប់បា.ញ់ ។ ការចោទប្រកាន់នេះ ស្របពេលកងទ័ពថៃបាននិងកំពុងតម្រៀបទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ បន្ទាប់ពីប្រទេសទាំងពីរអនុវត្តបទឈប់បា.ញ់ ។

នាវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា កងទ័ពភូមិភាគទី២ថៃ ចោទប្រកាន់ថា កម្ពុជាបានបាញ់កាំភ្លើងត្បាល់ចូលក្នុងទីតាំងកងទ័ពថៃនៅតំបន់មុំ៣ ត្រង់ភ្នំ៤៦៩ ខេត្តឧប៊ុនរ៉ាជថានី ។ ហេតុការណ៍នេះបណ្តាលឱ្យកងទ័ពថៃម្នាក់រងរបួសដៃស្តាំ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែកងទ័ពរូបនេះមិនគ្រោះថ្នាក់ដល់បាត់បង់ជីវិតទេ ។

មេបញ្ជាការកងទ័ពភូមិភាគទី២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន និយាយថា បានបញ្ជាឱ្យត្រួតពិនិត្យការពិតជាបន្ទាន់ ព្រមទាំងឱ្យស្ថាប័នពាក់ព័ន្ធតាមដានស្ថានការណ៍ និងថែទាំសុវត្ថិភាពក្នុងតំបន់យ៉ាងដិតដល់ ។ ប្រសិនបើមានព័ត៌មានបន្ថែមទៀត លោកនឹងជូនដំណឹងតាមក្រោយ ។

ចំណែកលោក វិនឆ័យ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃថា កងទ័ពថៃបានត្រៀមខ្លួន និងមានផែនការទប់ទល់គ្រប់ស្ថានការណ៍ដែលកើតឡើងដើម្បីការពារអធិបតេយ្យ និងការពារសុវត្ថិភាព ទ្រព្យសម្បត្តិពលរដ្ឋនៅព្រំដែនជាប់កម្ពុជាយ៉ាងដិតដល់ ។ ស្ថានការណ៍បច្ចុប្បន្នមិនគួរឱ្យបារម្ភទេ និងមិនប្រទះឃើញកម្ពុជាបង្កើនអាវុធនៅតំបន់ផ្សេង ប៉ុន្តែកងទ័ពថៃសូមដាស់តឿនឱ្យកម្ពុជាគោរពបទឈប់បាញ់ បើមានហេតុការណ៍បែបនេះទៀត កងទ័ពថៃនឹងធ្វើប្រតិបត្តិការភ្លាមៗ ។

គួរបញ្ជាក់ថា នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៦ ខែមករា នៅវិមានរដ្ឋាភិបាល លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីចាំផ្ទះ, លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស, លោក Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលេខាធិការក្រុមប្រឹក្សាសន្តិជាតិ បានប្រកាសពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃចោទប្រកាន់កម្ពុជាបាញ់កាំភ្លើងចូលដីថៃបណ្តាលឱ្យកងទ័ពរងរបួសម្នាក់ ថារដ្ឋាភិបាលដឹងពីហេតុការណ៍នេះ ហើយស្ថាប័នពាក់ព័ន្ធកំពុងចាត់វិធានការតាមការកំណត់ ។

នៅថ្ងៃដដែល កងទ័ពថៃបានដាក់លិខិតតវ៉ាទៅកម្ពុជាឱ្យបកស្រាយពីហេតុការណ៍ដែលកើតឡើង រួចហើយ ថៃនឹងពិចារណាចាត់វិធានការវិញ ។ រីឯក្រសួងការបរទេសថៃបានផ្ញើលិខិតតវ៉ាទៅកាន់ក្រសួងការបរទេសកម្ពុជា ដោយចោទប្រកាន់កម្ពុជាល្មើសបទឈប់បាញ់ ។

លោក Anutin បានចោទប្រកាន់កម្ពុជាបាញ់កាំភ្លើងចូលដីថៃ ហើយទាមទារឱ្យកម្ពុជាទទួលខុសត្រូវ ដោយលោកថា ពេលនេះ កងទ័ពថៃកំពុងពិចារណាចាត់វិធានការវិញ ។ ប្រទេសថៃអនុវត្តតាមកិច្ចព្រមព្រៀង ប៉ុន្តែប្រសិនបើចាំបាច់ កងទ័ពថៃនឹងចាត់ការវិញចំពោះហេតុការណ៍ដែលកើតឡើង ។ ថៃបានត្រៀមខ្លួនគ្រប់ផ្នែក មិនថាត្រៀមកម្លាំងទ័ព និងទំនាក់ទំនងការបរទេស ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើកងទ័ពថៃនឹងបើកការវាយប្រហារកម្ពុជា ជាលើកទី៣ ដែរឬទេ? លោក Anutin ថា នៅថ្ងៃទី៦នេះ នឹងមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ព្រមទាំងតាមដានស្ថានការណ៍ ប្រសិនបើទទួលបានព័ត៌មានលម្អិតនឹងប្រញាប់យកមកពិចារណា ។

យោងតាមក្រសួងការពារជាតិកម្ពុជា នាវេលាម៉ោង៧និង២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម បណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាល ចំនួន២នាក់ ។ បច្ចុប្បន្ន អ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុនេះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ ។

ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននិងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ ។ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ ៕

សាន្ត កុសុមៈ ផ្តាំផ្ញើដល់ Influencer ឱ្យសុំការអនុញ្ញាតិហាងគេជាមុនសិនមុននឹងថតផលិតផល

0

ធ្លាប់ទទួលបានបទពិសោធន៍ត្រូវគេជេរឡើងទក់សាច់ កញ្ញា សាន្ត កុសុមៈ បានផ្តាំផ្ញើដល់ Influencer ដទៃទៀតឱ្យសុំការអនុញ្ញាតិម្ចាស់ហាងជាមុនសិនមុននឹងថតផលិតផល។ ការចេញសារបែបនេះស្របពេលបណ្តាញសង្គមមានការជជែកទៅលើ Influencer ម្នាក់និងម្ចាស់ហាងកាហ្វេមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9xXzFqQ4gp76O94nh4KfF5JY9KURmoBJi4sh3FVxK3AcxKYPNvn81UbM4-RktRw3qmeypI5yPYde2XIN8Ln5Y6oz3PfNSdwXj7eQNPb_aipSlTmUpa3lX49tUXI8VA7RiUlgCPsETuqLxW36kkWUuYUxOx658ojdA_EFrSfJQtEK1Lc0dfmpjLySsmQhu/s1280/image_2026-01-06_10-15-46.png

តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក តារាស្រី កុសុមៈ បាននិយាយថា សម្រាប់ប្អូនៗដែលជា Influencer ទៅថតហាងគេត្រូវសុំគេសិនបើសិនជាយើងកាន់ផលិតផល ប៉ុន្តែបើគ្រាន់តែជាការថតធម្មតាពុំចាំបាច់សុំនោះទេ។ កញ្ញា សាន្ត កុសុមៈ ថាជាធម្មតាបើសិនជាកាន់ទូរសព្ទថតគេមិនសូវប្រកាន់នោះទេប៉ុន្តែបើទាញកាមេរ៉ាថតហើយភាគច្រើនគេប្រកាន់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGtkH6IGjNszGMnnvHnvG4YfaUQ6bePpVRTZvmvRSb4OSEvpCBQnA1LwHr7gTQWwGNJG8nP8ArbjB2G-7LyN4VrRJuu8ilO1szSiOmNb3kRf0YVTD0r05hg6GS2hyphenhyphen6U6mp5NzbjaUS4CKWPraqvzLpO64gNkNdN_LrwJ_xCRO-MNpNngpEzylWhAClZ1fZ/s2048/image_2026-01-06_10-15-47.png

តារាសម្តែងរូបនេះបានចែករំលែកថា នាងត្រូវបានគេជេរឡើងស្ពឹកមុខអស់ហើយមិនមែនជារឿងធម្មតានោះទេដូច្នេះយើងត្រូវសុំការអនុញ្ញាតិហាងគេជាមុនសិន។ ជាមួយគ្នានេះ កញ្ញា សាន្ត កុសុមៈ បានបង្ហាញថាហាងខ្លះគឺគេទារថ្លៃសេវា ៣០ទៅ៤០ដុល្លារ ហើយហាងខ្លះគេចិត្តទូលាយមិនតម្រូវឱ្យយើងបង់ប្រាក់ឡើយ។ កញ្ញា ថាមិនចាំបាច់ឱ្យម្ចាស់ហាងគេបិទផ្លាកបិទអ្វីនោះទេនៅហាងកាហ្វេគេអនុញ្ញាតិឱ្យយើងថតធម្មតា ហើយគេហាមហាមតែ Influencer ប៉ុណ្ណោះដោយសារយើងរកលុយនៅកន្លែងគេទាំងដែលហាងគេធ្វើអស់លុយច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo5gj2nmgWd9Pa4PL1_EaboIioiyE_26n08mnu1V9J9SsHXmgKMG7mpR7BsZpHTu8GMRZg1zxiy6w9-94MgwXJAv6PazNY4geaBMUE9IXY1Qt6oWJQirxpcUKJrB5TnopA35Ze3NAlEiwTzikIkSCwkfGBZysYm5GwdLv5CoacO_AgzHzT6N4zQo0oKq1V/s2048/image_2026-01-06_10-15-48%20(2).png

គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពសិល្បៈកញ្ញា សាន្ត កុសុមៈ គឺជាគ្រូបង្រៀនម្នាក់។ ជាមួយគ្នានេះកញ្ញាក៏បានចែករំលែកវីដេអូផ្សេងៗនៅក្នុងបណ្តាញសង្គមផងដែរ៕

កម្ពុជា ដាក់ពាក្យប្ដឹ.ងថៃទៅអង្គការសហប្រជាជាតិ ជុំវិញការលួ.ចយកនិងកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ពលរដ្ឋខ្មែរ​

0

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹ.ងទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIiioKaabpYDh-ek6MGg5eD8_bvzyC9Sj4Ajlj03pRuM1kee5YA8Vq8-b1hyphenhyphenngTSUbPLRPl0_kmo5yqwWL4zySOIZ4cmrqzXQ0vZFrTyPMY4bFa-w8-FVAeI_7nILeZkX7_4o_pPX6U9DywLeur_YwknUiyrlKBGZ8CCO2Rk6bSoAHXFkbQZSoaE4LGVWe/s960/photo_2026-01-06_09-19-14.jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃ បានបន្តប្រើប្រាស់ កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhD1g4lgLe7m_Bed4k7oMz6sOdFNom9tI8B013p7UHFmTe7Es640NtBha7JbzFUxrvf-FrIhtZfLK99yj8IjOdS6SO2DM2E2qOZmADqQNA6J8wcnvnv9B61ZpQI_y5HjNFlMNGk18pe2STG-6R8Suq-iPFKdTHweNU7mxAOrEO9UUOT43mQVfphyphenhyphenrO0gqH/s674/photo_2026-01-06_09-19-15.jpg

មិនតែប៉ុណ្ណោះ ទាហានថៃ បានគាស់ និងលុកលុយទន្ទ្រានចូលក្នុងលំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជា ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBLU42EyB0wy7-_f8-w5_juy0GPd2mJAZik2L32ldsKcevsohyPNjFJUpYqw0SL145cf1-1DyIuPZ72dMqgY1uknP4WcZcgdf0kvQevhwLzB_ZhDOdN5EbxmBPy4p1psE-q3k4jZli4NyqZa1eCVREAHg7KZ1H1xGTLa1PrM1_XrAK8SsTt9wPTeFpWy1i/s1280/photo_2026-01-06_09-05-09%20(4).jpg

ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញ ពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់ នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវ ការបណ្តេញចេញ ពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹង សេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និង កាតព្វកិច្ចអន្តរជាតិ នានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOCEap-R1xYSk8Ilz-OjNwXxAQQtIWna8-XDRIj_HYVPmLtwMeklWJTxxc2VdXNtQ1AEiIUsPvWCCWHVi44r19jGz8gM-fxBlBMROce01AFvWaAjQZgLa01lSNLCke_OsbaXywZ76CulqOn3ccKTYGpBEzOBAkIrYfh4tulRws8ISNtqX26E_2eK06ASZ/s1024/photo_2026-01-06_09-05-09.jpg
ជាមួយគ្នានេះ ដោយមានការណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គ.ស.ម.ក. បានដាក់ពាក្យបណ្តឹងប្តឹង ទៅកាន់ ឧត្តមស្នងការ នៃការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) និងអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើករណី ដូចបានរៀបរាប់ខាងលើ៕