Home Blog Page 195

ក្ដៅៗ ក្រុមជ្រុលនិយមថៃកំពុងបើកការតវ៉ាយ៉ាងអាណាធិបតេយ្យ នៅមុខស្ថានទូតអាមេរិកនិងម៉ាឡេសុី

0

ដូចដែលបានរំពឹងទុក ពេលនេះក្រុមជ្រុលនិយមថៃរាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតម៉ាឡេសុី និងសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងបាងកក ដើម្បីធ្វើការទាមទារឲ្យលោកអាន់វ៉ា អុីប្រាហុីម និងលោក ដូណាល់ ត្រាំ ឈប់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃលើបញ្ហាព្រំដែនតទៅទៀត ព្រោះមេដឹកនាំប្រទេសទាំងពីរនេះលម្អៀងមកខាងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6kUWOoNQgcr_8J-IuIIE0Bo4fheRu41dDZCkJGAx6HO6brEnm2FnWJLXSa39Bx1xFIRcmyxsqhNdU0X07mHHgbUbchi7VwyO0qehiSXThoDKxAUib0BarWosCbUbAlBpmMR3CjbiawCxFs35CMyxOIlKXjE83Q1T-iSXTwRn1pvH9XP7XVh8WtZqakZ0/s1280/photo_2025-11-22_14-03-35%20(2).jpg
ក្រុមសកម្មជនជ្រុលនិយមថៃដែលមានឈ្មោះថា «រណសិរ្សរួបរួមដើម្បីអធិបតេយ្យភាព» បានប្រមូលផ្តុំគ្នាកាន់បដាធំៗដែលមានរូបមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើរដង្ហែតាមដងផ្លូវនៃទីក្រុងបាងកក ដើម្បីទាមទារឲ្យប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ឈប់ចេះដឹងកិច្ចការដោះស្រាយរវាងប្រទេសថៃ និងកម្ពុជា។

លោក Pichit Chaimongkol រួមជាមួយលោក Jatuporn Prompa ដែលជាអ្នកដឹកនាំក្រុមនិងចលនានេះដោយផ្ទាល់ បានថ្លែងទៅកាន់អ្នកយកព័ត៌មានថា ប្រជាជនថៃទទូចឲ្យសហរដ្ឋអាមេរិក និងម៉ាឡេសុី ឈប់ជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសថៃ ដោយចោ.ទប្រកាន់បន្ថែមទៀតថា ប្រទេសដែលចូលខ្លួនមកធ្វើជាអ្នកសម្របសម្រួលទាំងពីរនេះ មានភាពលម្អៀងមកកាន់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRcw3hjaetsOVl7Ee26ZUrTPkEJA4OvBxnWGEWv8YrkwDczPkEnAXeBDDFEuM4_hNrHzc4kPZ3T7qnMwLoWkuoXZLqkonA_ayjCxzUC3qiz8MdLMwV_u0mEvYsHP1FNkCYeuyaCN7arjM77lhis6DzFrgMDAJ0CB7vjihcASMTWhF7jxTYdQZyulirEOEp/s1280/photo_2025-11-22_14-03-35.jpg
នៅលើផ្ទាំងបដាមួយ ពួកគេបានសរសេរសាររិះគន់ចំពោះសកម្មភាពរបស់ប្រទេសធំៗទាំងពីរថា “គឺជាការគំរាមកំហែងដល់សន្តិសុខជាតិថៃ” និងនាំគ្នាដើរគ្រវីទង់ជាតិថៃបណ្ដើរ ស្រែកតាមផ្លូវបណ្ដើរថា “ឈប់ជ្រៀតជ្រែក។ ប្រទេសថៃ និងប្រធានអាស៊ានត្រូវតែរក្សាអព្យាក្រឹតភាព”។

ជុំវិញសកម្មភាពរបស់ក្រុមជ្រុលនិយមថៃខាងលើ គេមិនឃើញថារដ្ឋាភិបាលថៃ បានចេញសេចក្ដីប្រកាសហាមឃា.ត់ ឬអំពាវនាវកុំឲ្យមានការតវ៉ាទាំងទទឹងទិសបែបនេះនោះទេ ដោយគ្រាន់តែពង្រាយកម្លាំងការពារ ដើម្បីសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវតែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8j2RBsIWKHn4_gvH1H3oIovJaiEi2RVD3ij5HvTIphRN7iVtIi0VPA0kecmPf3sadMl-0JAKKs_iHYeoqIBSd9h9pcMHBHqzgvt8kzCWsX0Exz3G91I2Qsq_v7bTe3E28HSnvBNL1dkAtQkQJffVzCI7DB_wS2Xi4k14BdhD1cCAteoMD_Nzlvf1MOVH6/s1280/photo_2025-11-22_14-03-36.jpg

គ្រោះធម្មជាតិផ្ទួនៗ! ទឹកជំនន់នៅខេត្តភាគខាងត្បូងថៃកើនឡើងខ្ពស់ឈានដល់កម្រិតប្រកាសអាសន្ន

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានធ្វើឱ្យស្រុកជាច្រើននៅខេត្តសុងក្លា ជាពិសេស ស្រុកហាតយៃ មានទឹកជំនន់ហូរមកភ្លាមៗលិចផ្លូវធំ ខណៈលំនៅឋាន សណ្ឋាគារ និងអគារសំខាន់ៗជាច្រើនកន្លែងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ អាជ្ញាធរបានបង្កើនការជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីកម្ពស់ទឹកជំនន់នៅភូមិនានាកើនឡើងខ្លាំង រីឯស្ថាប័នពាក់ព័ន្ធបន្តតាមដានស្ថានការណ៍ទឹកជំនន់យ៉ាងដិតដល់រយៈពេល២៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7vDsUHZUJWPnCBiwVYciayTHSHOX0dLpNbN-HxEDKmRR0L3hW6qaruTnRLS19abaTZajjFE6jDPoaud2XKu7BJ_HZOb3PGS6yJu7kLP67R9cSL0txdUK_gGL8Mn1sThqBASiXDGBywG1epyepI0Lo6lKjtXEpVUb9Ho4FvVMhlblsXImAVe2JGvJ96jaC/s1280/photo_2025-11-22_14-07-16%20(2).jpg

ទឹកជំនន់ភ្លាមៗនៅស្រុកហាតយៃ និងស្រុកបាងក្លាំ ខេត្តសុងក្លា បណ្តាលឱ្យផ្លូវធំៗជន់លិចពុំអាចឱ្យរថយន្តធ្វើដំណើរឆ្លងកាត់ ពលរដ្ឋនាំគ្នាយកយានជំនិះទៅចតលើស្ពាន និងទីខ្ពស់គេចពីទឹកជំនន់ ។ អាជ្ញាធរអគ្គិសនីខេត្តសុងក្លា បានផ្តាច់ចរន្តអគ្គិសនី១៦តំបន់ តាំងពីម៉ោង៩ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីសុវត្ថិភាព និងត្រៀមផ្តាច់ចរន្តអគ្គិសនីនៅតំបន់ផ្សេងទៀត បើកម្ពស់ទឹកនៅតែកើនឡើងខ្ពស់ ។ អាជ្ញាធរអគ្គិសនីបានជូនដំណឹងទៅពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយហាមបើក-បិទកុងតាក់ភ្លើងពេលកំពុងឈរក្នុងទឹក, ហាមយកដៃចាប់ឧបករណ៍សើម និងទូរស័ព្ទមកកាន់អាជ្ញាធរអគ្គិសនីជាបន្ទាន់ បើមានហេតុការណ៍កើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho00XSaTF9U4mBFhRlg7VHKJH98uHgqlYCAzyt9kJJvFAG3LAI4kkfL9mNtbnO8yjYXKx4YG9AVqJFlfZeOjJRHbzYt_BfkqkbPfzs4xe6n66zG4-tuvmPBwBiLf1BXgSo7hSYiYcjSHxAgMMlenKU-9wQtNmbxtLfgOTDb-5bATDH4B48U3fHu8HsGId4/s1092/photo_2025-11-22_14-07-16.jpg
តាមសេចក្តីរាយការណ៍ គឺនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ បរិមាណទឹកបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័សធ្វើឱ្យតំបន់ជាច្រើននៅស្រុកហាតយៃ ខេត្តសុងក្លា លិចទឹកយ៉ាងធ្ងន់ធ្ងរឈានដល់កម្រិតប្រកាសអាសន្ន ។ ការធ្វើដំណើរតាមផ្លូវសំខាន់ៗត្រូវបានកាត់ផ្តាច់ដោយសារខ្សែទឹកហូរ ខណៈផ្លូវនៅភូមិហួសាផាន ស្រុកបាងក្លាំ មានទឹកលិចខ្លាំងរហូតរថយន្តពិបាកបើកបរ ចំណែកផ្លូវឆ្ពោះ កាន់ស្រុកហាតយៃ ត្រូវបានទឹកជំនន់ហូរកាត់ផ្តាច់មួយចំនួនធំធ្វើឱ្យពលរដ្ឋយកយានជំនិះទៅចតនៅទីខ្ពស់ៗគេចពីទឹកជំនន់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixtNVCtt6Gbd1S_MitGjEHBxFiiL6AEAzuS8j6L7EEX2HsPlWLrWTNLTDaz8Yzw7lSZ4_BS_LhPnPEVpJHNfwV7RaqQgNMrygjohymDtwuQwtye-0JO6F-V20ILJ3W3RfeG6XoO5QJcN0inHzRULLXoJH0A5sWVoPS-SZaWKWhWnzRSnRvoiCruQPNdE51/s1280/photo_2025-11-22_14-07-17%20(2).jpg

ដូចគ្នានេះ អាជីវករលក់ដូរទំនិញនៅផ្សារណាត់ និងបរិវេណស្ពានក្បែរផ្លូវរថភ្លើងខេត្តសុងក្លាស ក៏បានប្រមូលអីវ៉ាន់គេចពីទឹកជំនន់ដែរ ដើម្បីការពារការខូចខាតដោយសារកម្ពស់ទឹកកើនឡើងខ្ពស់មិនឈប់ឈរ ។ អាជ្ញាធរស្រុកហាតយៃបានបញ្ជូនភ្នាក់ងារសង្គ្រោះទៅជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ និងដឹកជញ្ជូនសម្ភារៈទៅកាន់ទីខ្ពស់ ដើម្បីធានាសុវត្ថិភាពនៅតំបន់ទឹកជំនន់ និងកាត់បន្ថយផលប៉ះពាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMl_r3DVXhY-CzXPFZC5yARvCaF-E_jXUJij9-o8moVNEuKHWInOm5EFPHA5B7zveHSiNKrRrLpnPxcguFqNl796FXgyhTz9-C7Ix93KGacXb4XY1py3TkSDvhWXnDOPs0i1NuD2AsggY0hrPc1NTQQ6ZtCzAmdwoK1g2JNJkHae1yAq5WvexiKcxgEPRD/s1280/photo_2025-11-22_14-07-17.jpg
នៅថ្ងៃដដែល ពេលធ្វើដំណើរទៅដល់ខេត្តខនគែន នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយពីស្ថានការណ៍ទឹកជំនន់នៅខេត្តភាគខាងត្បូងប្រទេសថៃឈានដល់កម្រិតប្រកាសអាសន្នថា លោកមានផែនការជួយសង្គ្រោះ និងបញ្ជូនភ្នាក់ងារសង្គ្រោះមកកាន់ខេត្តសុងក្លារួចហើ ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ ។ លោកបារម្ភយ៉ាងខ្លាំងនឹងទឹកជំនន់នៅខេត្តភាគខាងត្បូង ហើយលោកនឹងពិនិត្យមើលការខូចខាតដោយផ្ទាល់ភ្នែកនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibyG3kEwYGhhLcoDln2ErgHtgQQZMLWr9lr8anc0t2Ufun3NInoLCdj-urF8ODIbi2Wi70xqg3yL6prXNzjkpO8_LeyvkGRyEXllnIAkGTzJlSlZ8T7vRfTSG0gQ_OtdPrdHNCxfnl1W4WZmQ0GitCMah_goGv1WhmqzWM85Fks4aoWbQV5gv8lm5V2QDn/s1280/photo_2025-11-22_14-07-18.jpg

គួរបញ្ជាក់ថា ស្រុកហាតយៃមានទឹកជំនន់ខ្លាំងឈានទៅប្រកាសអាសន្ន ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ធ្វើឱ្យតំបន់ជាច្រើន ជាពិសេស តំបន់ទំនាបមានទឹកជំនន់ហូរមកភ្លាមៗ ហើយកម្ពស់ទឹកនឹងកើនឡើងបន្តទៀតបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងទឹកហូរចូលប្រឡាយនានាយឺតបំផុត ។ ទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តសុងក្លា កើតឡើងស្របពេលគ្នានឹងបណ្តាខេត្តផ្សេងៗរបស់ថៃបានជន់លិចខ្លាំង ដូចជា ខេត្តអយុធ្យាលិចទឹកជាច្រើនខែ ដែលចាត់ទុកជាគ្រោះធម្មជាតិក្រៅពីរញ្ជួយដី បាក់ដី និងខ្យល់ព្យុះ ៕

ប៊ី សុធារី ទទួលស្គាល់កំហុសនិងផ្សះផ្សាជម្លោះជាមួយលោកស្រី អ៊ឹម សុគន្ធា

0

បន្ទាប់ពីមានរឿងរកាំរកូសមើលមុខគ្នាមិនចំពេលនេះបវរកញ្ញា ប៊ី សុធារី និងលោកស្រី អ៊ឹម សុគន្ធា បានវិលមកផ្សះផ្សាអត់ឱនឱ្យគ្នាវិញហើយ។ ប៊ី សុធារី បានទទួលស្គាល់ថាខ្លួនខុសនិងសុំការអភ័យទោសពីលោកស្រី អ៊ឹម សុគន្ធា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_gH9RLieJ-Lymk6OxHcvzYcD6_VaC4rTXuftg1-nSslCUZb3BhPp0yBodac7EzUL62iXwsVXRwjKg2eybmjn2_iEVgN0yVXnIOBdpCfWJUqjrsw0OO4VcitVGIVE1r8t-52Xz94Sb8mJISQrY4QIl9yizJ3AKNOTvkmxwyC3AwZV-fDKvMFwQ11dSlrUU/s2048/image_2025-11-22_09-07-54.png

គេចាំបានថាកាលពីខែមីនា ឆ្នាំ២០២៥ អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកស្រី អ៊ឹម សុគន្ធា បង្ហោះសារក្តៅគគុកមួយ ជាមនុស្សថ្លើមធំ ជាក្មេងឈ្លើយ អាត្មានិយម ទៅប្រកួតរំលងខ្លួន។ ភ្លាមៗរឿងនេះត្រូវបានមនុស្សជាច្រើនចង្អុលទៅកាន់ ប៊ី សុធារី និង ផន ស្រីពី ប៉ុន្តែក្រោយមកទស្សនិកជនបានដឹងថាលោកស្រីអ៊ឹម សុគន្ធា ចង់សម្តៅទៅកាន់ ប៊ី សុធារី ដែលទៅចូលរួមប្រកួតកម្មវិធី Miss Cosmo Cambodia ដោយមិនបានឆ្លងកាត់លោកស្រីអ៊ឹម សុគន្ធា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQhV7GIb1PBa-kat7hQt-pYrH0cM3kKi3mZd-MsRFohd2Ba_pSEUrP5MjF4zXNIxmt986JQTncAZ3oLRYW2uA3Fo7RjsgHv8oWog1sztGm5P7uV1zn6KVGDTKkEqaK5ZsoIel1Px1rFnbVBY_VCZ1vZ_ijuuxenO9bmNCn0_brck2Ds6I6jdm6NFy_GoFr/s2048/image_2025-11-22_09-07-48.png

ទោះយ៉ាងណា ក្រោយភ្លៀងមេឃក៏ស្រឡះ ខណៈដែល ប៊ី សុធារី និងលោកស្រី អ៊ឹម សុគន្ធា បានវិលមកជានាគ្នានិងមានទំនាក់ទំនងល្អដូចកាលពីមុន។ បន្ទាប់ពីរយៈពេល៨ខែនៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ប៊ី សុធារី បានបង្ហោះវីដេអូមួយដោយនាងសំពះសូមទោសទៅកាន់លោកស្រី អ៊ឹម សុគន្ធា ក្នុងរឿងរ៉ាវកន្លងមកដែលមានការយល់ច្រឡំហើយខ្លះក៏ជាកំហុសរបស់នាង។ ប៊ី សុធារី បានបញ្ជាក់ថាមិនមែនដើម្បីធ្វើទីផ្សារដោយសារតែពីមុនមានបញ្ហានឹងគ្នាជាសាធារណៈទើបនាងបង្ហាញឱ្យសាធារណជនបានដឹងខណៈនាងនិងលោក អ៊ឹម សុគន្ធា ប្រៀបដូចជាគ្រួសារកាត់មិនដាច់ទោះបីមិនជាប់សាច់ឈាមគ្នាប៉ុន្តែបានឆ្លងកាត់រឿងជាមួយគ្នាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmYiigpz2z5-FJXK4nB4Tvp82KqDGUu3SSBvlBv5dbArl2UTVqGaXN2CzfJfoIDSMqtHaqVQPJ3O7SOHHYMYR1RPvhiu1bHouCfbdj3Y_1-aipcLnEIX8IuGdxNQyp5HfyGpjnOCHsIOHbFxL_gne2fUiODIekMcq0_XtHhB4jjLozQsU9Rt5KdSDujHa/s2048/image_2025-11-22_09-07-53%20(2).png
Runer Up Miss Cosmo Cambodia 2025 បាននិយាយទៀតថាលោកស្រី អ៊ឹម សុគន្ធា ជាមនុស្សដែលនាងគួរមកសូមទោសព្រោះជាមនុស្សដែលនាងគោរពស្រលាញ់ហើយនាងក៏សប្បាយចិត្តដូចគ្នា ព្រោះជារឿងដែលដក់ក្នុងចិត្តនាងពីមនុស្សដែលល្អជាមួយគ្នាស្រាប់តែអត់និយាយរកគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZR7nDNP1lJf_7T3H-Yqlqln9EWDL4DCXAppEzRsNz1rSn2z0rnw7qgyUEZeUwmo8_rBuX2UGlcOxZDlhiuMACm7650QdezroTIq75786xoSgo6ksOsFUOoKV6hyphenhyphenIXz_BxIUTx3mX9qhhXhOtfepgRZGxo6oNySoDRv70t7jPNRWBllt4kAqkWEsFU6SN0/s2048/image_2025-11-22_09-07-49.png
ចំណែកឯ លោកស្រី អ៊ឹម សុគន្ធា បាននិយាយដែរថាខ្លួនបានយល់ពីគ្រួសាររបស់ ប៊ី សុធារី ការតស៊ូរបស់នាងទើបលោកស្រីអធ្យាស្រ័យឱ្យនាង ចង់ឱ្យនាងល្អ ទោះបីជាអ្នកណាគិតមកលើខ្លួនយ៉ាងមិចក៏ដោយ ប៉ុន្តែមនុស្សដែលលោកស្រីស្រលាញ់គឺមិនចង់ឱ្យធ្លាក់ទឹកនោះទេ។ ជាមួយនឹងចម្លើយស្មោះត្រង់អតីតអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញារូបនេះបានបង្ហាញថាដំបូងខ្លួនមិនជួប ប៊ី សុធារី នោះទេព្រោះស្រលាញ់ខ្លាំងឈឺចិត្តក៏ខ្លាំង ប៉ុន្តែដោយសារតែស្វាមីរបស់ខ្លួនទើបធ្វើឱ្យអ្នកទាំងពីរវិលមកជួបគ្នាបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpe-HqAxMVOUrBssyeqY7nvFMg1Fu-YlpHfdG7hUkqLNNRIvPwDh_wYaA4IHpsuEkLBfVnztZMOdR6sAhu9fTMS3HJSko0s95qSwUfl-kALiuJY6ROKXzbg1MsLgbQ2VyNnev1UomYk7BHEO-7WqJDg1GiVBnTSWOuchZ2GTkKLv1bjK1nIpHXSWEEsKeg/s1088/image_2025-03-11_08-50-41%20(2).png
ក្រោយពី ប៊ី សុធារី និង លោកស្រី អ៊ឹម សុគន្ធា បង្ហាញពីការផ្សះផ្សាគ្នាជុំវិញជម្លោះកន្លងមកបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការសប្បាយចិត្តអបអរសាទរចំពោះអ្នកទាំងពីរផងដែរ៕

កម្ពុជា-ថៃ ឯកភាពបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីទៅដោះស្រាយបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃចាន់

0

រដ្ឋលេខាធិការកិច្ចការព្រំដែន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ភាគីកម្ពុជានិងថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្ដការងារលើដីជាក់ស្ដែង ដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃចាន់ ស្ថិតក្នុងភូមិសាស្ដ្រស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp58P0NF4qCZbjZZ1lxXXJklxr6PE6CbqOscB60G_mbMmQ3X6_mlqsVAjeliivbzoYS22VAcIyNyxsg5B5yi3OGqPbvLMVZ28VplOUP_OaK9Glxo8-Ml2gP7tAnqFWmo5LHi9lTmWpoNwIUC78SgfSDjiui7ztOD4oVNKEuWqgGJzzQ4gqbmz112zPcAGP/s1280/photo_2025-11-22_11-34-59.jpg
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការកិច្ចការព្រំដែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ពេលនេះភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការ និងអនុវត្ដការងារលើដីជាក់ស្ដែងចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ន ដែលនេះគឺជាការបន្ដអនុវត្ដការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU 2000), ស្របតាមបែបបទការងារ(TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំJBCនាពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKId5UikFrRKv7CmZ2AntfaR7OcyEHmfYFuUVRjvPEC9Lg5i9lJ0LUWSxNwxnmnzmGw9WTUbkdOhiPb4ahXwuFtRc2bio60eR3C17GyiQPRIoahoXCndlB3rmONLsyVfBeJt3twEhXCsKSJqH2bvDTlK2HuS_rSB9N-p8lLrkrbBROWpGGOGpOWeer0EPq/s812/photo_2025-11-22_11-35-00.jpg
រដ្ឋលេខាធិការកិច្ចការព្រំដែនបានឱ្យដឹងបន្ថែមថា ពាក់ព័ន្ធការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្ដការងារលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuw-AKVQsmPrvSNVm1UIKpvrZOJpes5fEFmiSwIdedAUrfqBZk0GOr-xoAN3koTi7ncKot9ZTz6bHZbwa8gKhh0k507wtX-8M-ETrdXONbmD9dpY1HSSLK4vs-TzcQirwE_YcOU2mQ96BfSXlD1w78CzLZAIEx5cT7yzlB2qOGvd0QkdCsSD3k4rjmXbRA/s512/photo_2025-11-22_11-35-00%20(2).jpg
ដោយឡែក ចំពោះកិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្ដកន្លងមក ជាពិសេសកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្ដការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនប៉ុណ្ណោះ និងមិនទាន់បានអនុវត្ដការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHhmVBtnI8rzyRthw9sQ0Ag4HU15wgIbtLFBzLTqhhArfJdF7w0quhCbJNAbkjMmdIsU4oo01Je2z5hobUZ09cFRroYz-VharwpgSL2BtL36ZGkdNR8pywuQ06Skh5LNP2AehdDzdJsBRMzP_Z0ZU11pHvD8B4VHftQG5VqmfefWeUpO3bZ7WhtVWAeVZ/s1280/photo_2025-11-22_11-34-58.jpg

ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជន ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវ ការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែល បន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

ហ្វីយ៉ាតា ថា Miss Universe អាចបន្តឬផ្លាស់ប្ដូរតាមបែបរបស់គេតែការស្រលាញ់នាងចំពោះកម្ពុជាគ្មានថ្ងៃរលាយបាត់ឡើយ

0

ហ្វីយ៉ាតា បានបរាជ័យក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃប៉ុន្តែបានឈ្នះចិត្តទស្សនិកជនជាមួយនឹងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គរបស់នាងក្នុងការតំណាងប្រទេសកម្ពុជា។ ស្របពេលទទួលបានក្តីស្រលាញ់ពីអ្នកគាំទ្រច្រើនលើសលប់ ហ្វីយ៉ាតា បានទម្លាយអារម្មណ៍របស់ខ្លួនយ៉ាងជ្រាលជ្រៅក្នុងការប្រកួតលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs_2EJaMQbCqEIM9y8wENXRx9OJe7SeSm40uv3_ciho3RnGFi4JanX7JmKdl-hcHSWrq_OHTC2y8YEFc2J-vBYufZk_du8OLmaU-_Abb1rg-ZA9bwqq3F9oF-MCLeat5AmqmyBit3T90mRLaghoEmrWnndSSROyfeo-qXXHPJF6KrvvuL0PUOjDfduhWwo/s2048/image_2025-11-21_09-28-30.png

ថ្លែងនៅលើបណ្តាញសង្គមហ្វេកប៊ុក ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរៀបរាប់យ៉ាងថាឆ្នាំនេះគឺជាឆ្នាំមួយដែលបំពេញទៅដោយអារម្មណ៍ជ្រាលជ្រៅបំផុតក្នុងជីវិតនាង។ ផ្លូវដំណើរនេះមិនដែលងាយស្រួលទេ វាពោរពេញទៅដោយបញ្ហាស្មុគស្មាញ សម្ពាធ និងភាពតានតឹង ដែលនាងតែងតែទប់ទល់នឹងវា ហើយឱ្យពិភពលោកឃើញតែស្នាមញញឹមរបស់នាងតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3P8zuVihUa6nJ3HO_2uCrJVSlG76PCRaByp5mZtnJs1YbxJefV9r6Tzs2v4mGeCRVMPkRXFW6r4tahuX8_TDlVCc9lY0xE-1rhwyYv-wdd62RhnNf-koX6DoTAw2ihlmjUVPpECdBxRL0WEpnWh0A0_kwfTuoG3rW3k-yBEQwijKGPXuWEbpcvvBrxMuT/s2048/image_2025-11-21_09-28-31.png

ការប្រកួតពោរពេញដោយភាពតានតឹងនេះ ហ្វីយ៉ាតា បានដឹងច្បាស់មួយចំណុចជាមួយនឹងមោទនភាពដ៏ធំមួយបើសិនជានាងមិនមកឈរនៅទីនេះទេ នោះក៏មិនមានកម្ពុជាលើឆាក Miss Universe លើកទី ៧៤ ដែរ ដែលទទួលបានការចាប់អារម្មណ៍ពីបណ្ដាសារព័ត៌មាន ឬ fan page international ដូចគ្នា។ ការពិតនេះផ្តល់ឱ្យនាងនូវការចងចាំថា នាងបានដើរមកឆ្ងាយប៉ុណ្ណា បានប្រឹងប្រែងប៉ុណ្ណា និងសេចក្ដីស្រលាញ់ដ៏ធំធេងដែលនាងមានចំពោះប្រទេសកម្ពុជាពិតជាមានន័យប៉ុណ្ណា។ ការមិនអាចទៅលើទីនោះ មិនមានន័យថានាងចាញ់ឡើយវាមានន័យថាជីវិតកំពុងសាកល្បងនាង ចំណែកឯនាងវិញ ក៏នៅតែជ្រើសរើសគុណតម្លៃ និងកិត្តិយសរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQutBea0SRIfcT_vJDNXO8Ehdu5Tn3rrj6ADHehkUkvZPJJWf-UsBMp_0edi8phbtyKYlo-foxZ_8n4tKH_oPqJ1ydpSCtSxSdsaXzQgnfX61O6fRR3X1t3Ov_1EIX-NwVHETo8OQEOBNXcmiiUaQC4svMdILLz6O0Sr0dD2CLf5RJNIWeSBgSSW12zyT/s2048/image_2025-11-21_09-28-33%20(2).png
ហ្វីយ៉ាតា ថា «សេចក្ដីស្រលាញ់របស់ខ្ញុំចំពោះប្រទេសកម្ពុជា មិនអាចប៉ះទង្គិចឡើយ ហើយក្ដីសុបិនរបស់ខ្ញុំ នៅតែរស់នៅក្នុងខ្លួនខ្ញុំរហូតទៅ។ វាមានន័យថា វត្តមានរបស់កម្ពុជា មានតម្លៃបំផុត ព្រោះកម្ពុជាបានផ្ដល់តម្លៃមកដល់ជីវិតខ្ញុំ។ កម្មវិធី Miss Universe អាចបន្តឬផ្លាសប្ដូរតាមបែបរបស់គេ តែរឿងរ៉ាវរបស់ខ្ញុំ សម្លេងរបស់ខ្ញុំ និងសេចក្ដីស្រលាញ់របស់ខ្ញុំចំពោះប្រទេសកម្ពុជាគ្មានថ្ងៃរលាយបាត់ឡើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEdlnCc5BCv8_uMEWh0TECO4-aeWx9Ij2CTpEqgsMCju4xvTT96DwX7QUjY5S1y25_dZeHobWbnr5VXyWEC5m7KrnV8GGW4rUgt2o0ABlqEX2tTx91eZ6LEQW2zhrS0T475wjomjH-UeLMhTd-6DsdnAHITe_SYiR00IzOxGqOUXiy4ZBi1BRio6Fj2CI2/s1843/image_2025-11-21_08-46-04.png

ជាមួយនឹងវីដេអូអនុសាវរីយ៍នៃការប្រកួតតំណាងប្រទេសនិងសំណេរឆ្លុះបញ្ចាំងពីអារម្មណ៍របស់ខ្លួនក្នុងការប្រកួតនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្តល់កម្លាំងចិត្តនិងសេចក្តីស្រលាញ់ចំពោះ ហ្វីយ៉ាតា ។ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ហ្វីយ៉ាតា នឹងធ្វើដំណើរមកប្រទេសកម្ពុជាវិញផងដែរ៕

ស្ត្រីដែលថើប Jin ប្រឈ.មនឹងទោ.សព្រហ្មទណ្ឌ

0

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបាននិយាយថាស្ត្រីជនជាតិជប៉ុនម្នាក់ក្នុងវ័យ៥០ ឆ្នាំត្រូវបានកាត់ទោសពីបទបៀតបៀនបន្ទាប់ពីថើប Jin សមាជិកក្រុម BTS ។ ស្ត្រីរូបនេះបាននិយាយថា ខ្លួនមិនដែលគិតថារឿងនេះត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋទេ។ សេចក្តីថ្លែងការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍របស់មេធាវីជប៉ុនយ៉ាងឆាប់រហ័សដែលបានវិភាគលទ្ធផលផ្លូវច្បាប់នៃសំណុំរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihwC5RHDTOAsfw3gnDb73Xxh9oii26cO0x9bM7_V_i_RYWALKUrCLEp5Vtp6e3rJ2RwnElT9i7LfXzYGT4f2P-VhJJVABgvYy5LcNXtqK_0TYS_VHYhJF1Adchx1Tu4gS2yGPkDz0hj5bVz08PzQ4nu6VFTVFTuh6pF2FtrKXPjcZQ6EGp8Tz_LV7bklE2/s1280/image_2025-11-21_16-39-40%20(2).png
យោងតាមគេហទំព័រព័ត៌មានផ្លូវច្បាប់របស់ជប៉ុននៅថ្ងៃទី១៩ ខែវិច្ឆិកា មេធាវី Masahiro Ogura បានដកស្រង់មាត្រា ១៦ នៃក្រមព្រហ្មទណ្ឌកូរ៉េ ដោយនិយាយថា ការពន្យល់របស់ស្ត្រីចំណាស់នោះនឹងពិបាកជួយគាត់ឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ។ មាត្រា ១៦ ចែងថា «អំពើដែលប្រព្រឹត្តដោយជំនឿខុសថា មិនខុសច្បាប់ មិនត្រូវផ្តន្ទាទោស លុះត្រាតែកំហុសនោះមានមូលដ្ឋានច្បាស់លាស់»។ មេធាវីពន្យល់ថា «ក្នុងករណីនេះ វាពិបាកក្នុងការចាត់ទុកកំហុសរបស់គាត់ថាមានសុពលភាព។ ដូច្នេះហើយ នៅក្រោមច្បាប់របស់កូរ៉េ ការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទទំនងជានឹងត្រូវតម្កល់ទុក»។ មេធាវីក៏បាននិយាយផងដែរថា នៅក្រោមច្បាប់របស់ប្រទេសជប៉ុន អំណះអំណាងនេះមិនអាចប្រើជាហេតុផលសម្រាប់ការដោះលែង ឬកាត់បន្ថយការកាត់ទោសបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2lbxsCebNOx5qMiF81Z1yW5nVyjw2y_JPGLCS62kx_eG-qyY7CP_YeXIVsr_aXViXi3CoWNwhtD237LhClT93d76_E_cA4_YKPghDq0UwwrdM1An-ChW5iBRsJ0dpIUWScnA91HBnz0BlW_EkGqVm6egmavnwBwSnZ9OYsZXjdAFK_0XIhO0RSZ109CC/s1280/image_2025-11-21_16-39-40.png

មាត្រា៣៨ កថាខ័ណ្ឌ ៣ នៃក្រមព្រហ្មទណ្ឌជប៉ុនចែងថា «ទោះបីជាមនុស្សម្នាក់មិនដឹងច្បាប់ក៏ដោយក៏វាមិនមានន័យថាគាត់មិនមានចេតនាប្រព្រឹត្តឧក្រិដ្ឋកម្មដែរ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើមានកាលៈទេសៈបន្ធូរបន្ថយទោសអាចត្រូវបានកាត់បន្ថយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbgls16V9K0h6nYj2sgrAKSiwF4AsbY_okCjyKfbiOq2OJb8-8zE01YnqqpyBMufhbmAmshszH9XZlL9S_RqKdGEgd1xkPoYmeVWAXVkBwmR6BfaDdE5yOLuX4cokgqg0NfqLdyesz_Q8J1p1fzixlUxnnWnV9syDXk6NHt3Hahyphenhyphen2cP-tEDf4_rqpP777/s1000/image_2025-11-21_16-43-01.png

មេធាវីបាននិយាយថានេះមានន័យថាសេចក្តីថ្លែងការណ៍របស់ស្ត្រីដែលថា «ខ្ញុំមិនគិតថាវាជាបទឧក្រិដ្ឋ» នឹងមិនត្រូវបានទទួលយកទេ។ លោកបានបន្ថែមថា «ការបន្ធូរបន្ថយកាលៈទេសៈ» អនុវត្តតែនៅពេលដែលមានហេតុផលសមហេតុផលដើម្បីជឿថាទង្វើនោះមិនខុស។ ទន្ទឹមនឹងនេះ ស្ត្រីរូបនេះបានផ្តួចផ្តើមការថើបនៅលើថ្ពាល់របស់ Jin ដោយមិនមានការយល់ព្រម ដូច្នេះវាមិនទំនងថាគាត់នឹងទទួលបានការកាត់ទោសនោះទេ។ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូលភាគខាងកើត បានកាត់ទោសស្រ្តីជប៉ុនម្នាក់ជាផ្លូវការ ប៉ុន្តែមិនបានឃុំខ្លួននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhdruNhaoqp83bi7NJGYH3x7ZYkZqE-pvP-7Gj23P85UbwZ2p8TywFoLs6vxZAlnQkgm5R5DVIxYHVytRlXDt5uvoio_RSiXTVlYeT_L1jTXdgWTuhR_VxZ_L-2syM23R5OYCM5SFIlQ5qAjdLUROkKLCxyEOxmyO2NGRZJMabxlZPKO3aC4E7v6YErHjg/s2048/image_2025-11-21_16-39-41.png

គួរបញ្ជាក់ផងដែរថាស្រ្តីរូបនោះត្រូវបានគេចោទប្រកាន់ថាបានថើបថ្ពាល់ Jin ដោយបង្ខំក្នុងអំឡុងពេលជួបជាមួយអ្នកគាំទ្រកាលពីខែមិថុនា ឆ្នាំ២០២៤ ក្រោយហេតុការណ៍នេះ អ្នកគាំទ្រមួយចំនួនរបស់ Jin បានដាក់ញត្តិតាមរយៈប្រព័ន្ធញត្តិអនឡាញរបស់រដ្ឋាភិបាលកូរ៉េ ដោយទាមទារឱ្យមានការស៊ើបអង្កេតលើការបៀតបៀនផ្លូវភេទជាសាធារណៈរបស់ស្រ្តីនោះ៕

អ្នកនាងកាតុ និងស្វាមី សំណូមពរឱ្យតារាចម្រៀងឈប់ច្រៀងបទចម្លងពីថៃទាំងប្រជាជនកំពុងខំពហិការទំនិញ

0

អ្នកនាងកាតុ និងស្វាមី បានចេញវីដេអូរួមគ្នាដោយស្នើដល់សិល្បករទាំងជំនាន់មុននិងជំនាន់ក្រោយឈប់ច្រៀងបទចម្រៀងចម្លងពីថៃតទៅទៀត ខណៈដែលប្រជាជនទូទៅកំពុងតែចូលរួមពហិការទំនិញរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1w-8IfT6ZTQyrI1YVJG65xZKnxxCgG0phaCbfHXHafpxNds7q3X6uWlSLrL6EYC3Y5Crxgn3f5agakd-I5ufOLiIyXbSbMejHxVr9ysJODdcEqXgJGMA16l1z5AIVHxniIzXZ3wher4CtXcLYxi0sLERj4KqyfaUjKtyXq9RCu1pQIWArmLV84lXsx0e1/s2048/image_2025-11-21_15-22-34.png
នៅថ្ងៃទី២០ វិច្ឆិកា អ្នកនាង កាតុ និងលោក ខ្យង ដែលជាស្វាមី បានបង្ហោះវីដេអូមួយដែលមានរយៈពេលជាង៥នាទី ជាមួយនឹងចំណងជើងថា «យើងខ្ញុំទាំងពីរសូមអភ័យទោសទុកជាមុននូវការសំណូមពរទៅកាន់សិល្បករសិល្បការនី»។ មុននឹងចាប់ផ្តើមការសំណូមពររបស់ខ្លួនតារាកំប្លែងកាតុនិងស្វាមីបានចូលរួមរំលែកទុក្ខទៅកាន់លោក អ៊ុន សិទ្ធា ដែលទើបមរណភាពកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlMHAwkmITfqLRH148yf9lVLGEewQgWrQIRXmapetbfmUsTpyPADDohTnmlEbnPqQo5A-FENxi4VqOyqXKzP-ia8IK0EPu74vPIRQ_hYuGoIcn1eCY97KPyeSVg1eE0zaUpL8AgBkC7JN5o2bt25DCbKHtr9TkOQ_rW9HNADWjET81scVVyoM8Eqoh3HfK/s2048/image_2025-11-21_15-22-35%20(2).png

អ្នកនាង កាតុ និងស្វាមី បានលើកឡើងថាប្រទេសកម្ពុជាកំពុងមានបញ្ហាជាមួយនឹងថៃហើយប្រជាពលរដ្ឋកំពុងតែពហិការមិនប្រើរបស់ថៃ ខណៈអ្នកមួយចំនួនដែលទិញទំនិញថៃពេលខ្លះត្រូវប្រឈមនឹងការរិះគន់។ ដោយសម្លឹងឃើញថាប្រជាពលរដ្ឋប្រឹងពហិការមិនប្រើផលិតផលថៃ អ្នកនាង កាតុ បាននិយាយថាតារាចម្រៀងខ្មែរនៅតែប្រើបទ Copy ពីថៃទៀតមិនត្រូវនោះទេ។ គូស្វាមីភរិយាមួយគូនេះបានសំណូមពរឱ្យសិល្បករទាំងថ្មីទាំងចាស់ឈប់ច្រៀងបទ Copy ថៃតទៅទៀតខណៈដែលបទចម្រៀងខ្មែរយកលំនាំតាមថៃកាលពីមុនមានបទខ្លះផ្ទុះឡើងវិញ ខណៈអ្នកមួយចំនួនជាពិសេសក្មេងជំនាន់ក្រោយពុំបានដឹងថា Copy ថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz6NjHpZH_tunNGgVPC0Y3x5owlvJy2vbf8_AiL0cjzuV53SHK2XF37trnpAsOr22TmwfauQMd-llDQAsyLcpf04I-sq8rVWmzOUqy3PiE5mH0fD4nkv5NHJKV_dEF90hH-wdUzsP0riVTdKeg4g3GRgX9EZvM5Tk-OOWpS9vt00Jb0riOam0xeiJTLV0L/s2048/image_2025-11-21_15-22-37.png

អ្នកនាង កាតុ បានសំណូមពរដល់តាមបណ្តា Pub និងការប្រគំតន្រ្តីផ្សេងៗ កុំយកបទចម្រៀងលំនាំតាមថៃមកច្រៀង ពីព្រោះប្រជាជនបានពហិការអីវ៉ាន់ថៃហើយកុំឱ្យគេនិយាយថាពហិការតែទំនិញតែយកបទគេទៅរាំសប្បាយ ដូច្នេះត្រូវពហិការទាំងទំនិញនិងបទចម្រៀង។ អ្នកនាង កាតុ និងស្វាមី បានបញ្ជាក់ថា នេះជាការសំណូមពររបស់អ្នកទាំងពីរ ប៉ុន្តែបើការសំណូមពរនេះ សិល្បករសិល្បការនីមួយចំនួនតូចគិតថាខុសអ្នកទាំងពីរក៏សូមអភ័យទោសផងដែរ៕

អ្នកវិភាគ ៖ «ជម្លោះការទូតរវាងចិន-ជប៉ុន គឺជាការចាប់ផ្តើម ប្រទេសទាំងពីរអាចនឹងមានជម្លោះខ្លាំងជាងនេះ»

0

អ្នកវិភាគនយោបាយនៅអាស៊ីនិយាយថា ជម្លោះការទូតរវាងចិន-ជប៉ុន គឺជាការចាប់ផ្តើមប៉ុណ្ណោះ ប្រទេសទាំងពីរអាចនឹងមានជម្លោះខ្លាំងជាងនេះ ដោយសារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ។ ចិនចាត់ទុកពាក្យសម្តីរបស់លោកស្រីជាកំហុសដ៏ធ្ងន់ធ្ងរ និងទាមទារឱ្យពាក្យសម្តីរបស់ខ្លួនវិញជាបន្ទាន់ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងមិនខាន ប៉ុន្តែលោកស្រីនៅតែមិនព្រមដកពាក្យសម្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJNcMNFx9FVM48q58RQ0Ve3VH4vqyUb6I77KLcKU4rzs_mgsNGRNSRIrMthl4VmLkxC9CPnEe7N99ZqaWAsjc5HPdFcv-4A_n3EcDMO2wu3H5IlZP6AGYB3-_sksxtLGn1CY87k3ocuPfOgh1CaK1IpcRBwzr6SNBi767QSlDJEc4WS0WfzTJU5xSmsh-c/s1140/photo_2025-11-22_11-25-43.jpg

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយក្នុងរដ្ឋសភាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា នឹងបញ្ជូនកងទ័ពទៅជួយការពារតៃវ៉ាន់ បើចិនវាយប្រហារ ដែលធ្វើឱ្យចិនកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺពីគោលជំហររដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ ពីព្រោះចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។ ក្រោយមក ជប៉ុនបានបញ្ជូនលោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីនៃក្រសួងការបរទេស ទៅជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិននៅទីក្រុងប៉េកាំង ដើម្បីបញ្ជាក់ពីគោលជំហររដ្ឋាភិបាលជប៉ុន ប៉ុន្តែចិននៅតែទាមទារឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តី ខណៈពលរដ្ឋចិនធ្វើពហិការមិនទស្សនាភាពយន្តជប៉ុន ។

អ្នកវិភាគនយោបាយនៅអាស៊ីបាននិយាយមកកាន់សារព័ត៌មាន Reuters កាលពីថ្ងៃទី២០ ខែវិច្ឆិកា ថា ជម្លោះការទូតរវាងចិន-ជប៉ុនពេលនេះ គឺជាការចាប់ផ្តើមប៉ុណ្ណោះ ហើយជម្លោះការទូតអាចនឹងខ្លាំងជាងនេះ និងត្រូវរកវិធីដោះស្រាយបញ្ហា ។ ទោះជាជប៉ុនបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅចរចាជាមួយចិនដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងក្តី ប៉ុន្តែពុំទទួលផលឡើយ ពីព្រោះមន្ត្រីជាន់ខ្ពស់ចិននិយាយក្រោយចរចាជាមួយជប៉ុនថា ចិនមិនពេញចិត្តលទ្ធផលចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe8SUFzW2ID4oqKXsBihxFPXRsIj354aVec58Y2Gy6rN-AsuG6zy_GulpzUx13b53CpXlqr4AoFBcoEc3TjVB2EB5iqxFHUoxh5KX-17tQ94XCppcGfNAhLTU953aJ8wcD8AW1ky6yKbCgMtLnYOF16N767HyFfjp61oG4FtXIW57Own61ZN_jA-VsWdiF/s1049/photo_2025-11-22_11-25-43%20(2).jpg

សាស្ត្រាចារ្យនយោបាយ និងអន្តរជាតិឈ្មោះ Stephen Nagy នៅសាកលវិទ្យាល័យគ្រីស្ទានអន្តរជាតិ (International Christian University) ថា ជម្លោះការទូតចិនជប៉ុនដែលបានកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ គឺជាការចាប់ផ្តើម ដោយចិនបានបង្កើនការដាក់សម្ពាធជប៉ុនកាន់តែខ្លាំង ។ សាស្ត្រាចារ្យរូបនេះបាននិយាយពីជម្លោះចិនជាមួយអូស្ត្រាលីកាលពីឆ្នាំ២០២០ ដែលពេលនោះ ចិនធ្វើពហិការមិនទិញទំនិញអូស្ត្រាលី វាដូចគ្នានឹងចិនទើបតែបញ្ឈប់ការនាំចូលអាហារសមុទ្រជប៉ុនពេលនេះ ។

ចំណែកជម្លោះការទូតជាមួយជប៉ុនពេលនេះ គឺចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ចិនហាមពលរដ្ឋធ្វើដំណើរទៅជប៉ុន និង ឈប់ទិញអាហារសមុទ្រជប៉ុន ។ ចិនថែមទាំងមិនចូលរួមកម្មវិធីវប្បធម៌ជាច្រើន និងលុបចោលជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជាមួយរដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំមេដឹកនាំប្រទេស G20 នៅអាហ្រ្វិកខាងត្បូងនាសប្តាហ៍ទី៣ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBS8lRCmQuWRuc9r47d2HRboQZx-5Q_o7nmsTATzmz-YbkjM2aG81XTJCUeV2Oylg_o13NtHBhzPt27RBmgQfYXQXgxFQl-Ttg7bMwq6xblf5IOUE-h1yiqTyabR-E9atYHG6fGUSP41lsPEdQwShOm7kqrpaGax0if87GmYXnY8HNvv9ZYeXg96xbRyJ/s1280/photo_2025-11-22_11-25-42.jpg

ចំណែកអ្នកវិភាគផ្សេងទៀតបានប្រៀបធៀបជម្លោះការទូតពេលនេះ គឺដូចគ្នានឹងជម្លោះរវាងចិន-ជប៉ុនកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះ ។ ពេលនោះ នៅប្រទេសចិនមានការធ្វើបាតុកម្មប្រឆាំងជប៉ុន ដែលធ្វើឱ្យមេដឹកនាំប្រទេសទាំងពីរមិនជជែកគ្នាអស់រយៈពេល២ឆ្នាំកន្លះ ខណៈជម្លោះការទូតលើកនេះកើតឡើងដោយសារនាយករដ្ឋមន្ត្រីថ្មីជប៉ុននិយាយថា នឹងបញ្ជូនកងទ័ពទៅការពារតៃវ៉ាន់ បើរងការវាយប្រហារពីចិន ។

តាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជប៉ុន គឺលោកស្រី Sanae Takaichi ចង់បញ្ជូនកងទ័ពទៅការពារតៃវ៉ាន់ គឺលោកស្រីពុំបានត្រៀមខ្លួនទេ លោកស្រីនិយាយបែបនេះពេលឆ្លើយតបសំណួររបស់មន្ត្រីគណបក្សប្រឆាំងក្នុងរដ្ឋសភា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUXs_wKAmCeAV1hOPA8b8KKOVOZupciZsY4XHpOopwJfMf1LJ39AvgHeJV-TTwlw1r7VenAw_bTBdbbmPNODTsTqLtloI0paiWyKfffR8-x17tq4ByJxBoP4eRunqaQITzoOAf5oxm29jBx6riKKBQLD-pGzmZvdqdnCCryc8jSsiDJ8Sf-cLbn4uzMMIS/s2048/image_2025-11-22_13-20-43.png

មនុស្សចំនួន ៩នាក់បានបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកទេសចរណ៍មួយទៀតនៅប្រទេសថៃ

0

ខេត្តឈុនបុរី៖ ភ្ញៀវទេសចរជាង 10នាក់ បណ្ដែតខ្លួនស្នើសុំជំនួយលើផ្ទៃទឹក ខណៈក្រោយមកត្រូវបានជួយសង្គ្រោះចំនួន 4នាក់ រីឯ9នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួនរកមិនទាន់ឃើញ ក្នុងហេតុការណ៍លិចទូកទេសចរ នៅតាមបណ្តោយផ្លូវរវាងកោះឡាន និងឆ្នេរម៉ានវិឆៃ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetQueznzAxKJPIw3ywj6z8aTVotsaGaKjsc3utlc3Eb4WRemih9q5PlCcSi33DiEdRXferBJh7b5-9s11_aaldBI9YV3T-IlhgPncKUAZTiZQN0YbhQjSEGXUZNtZHBA7OHjtuZrOGYsDOG5Pm7P_tGFC_or-rc079XTpsVuMVLGwlxqSzdJ0NoELAsLA/s1280/photo_2025-11-22_10-44-50.jpg
កាលពីថ្ងៃទី21 ខែវិច្ឆិកា មជ្ឈមណ្ឌលបញ្ជាការសម្រាប់ការអភិរក្សផលប្រយោជន៍ជាតិនៅសមុទ្រ តំបន់ 1 ខេត្តឈុនបុរី ទទួលបានសេចក្ដីរាយការណ៍ថា មានទូកទេសចរណ៍មួយគ្រឿងបានលិច ខណៈដឹកអ្នកដំណើរចំនួន 12នាក់ និងតៃកុងម្នាក់ ទៅកម្សាន្តនៅកោះឡាន ដែលក្នុងនោះមានមនុស្ស 9នាក់ បានបាត់ខ្លួននៅក្នុងទឹក ដោយមិនដឹងថាជោគវាសនារបស់ពួកគេនឹងទៅជាយ៉ាងណាឡើយ។ តាមការបញ្ជាក់ មនុស្សទាំង13នាក់នៅលើទូកនោះ គឺសុទ្ធតែជាជនជាតិថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMxaITY8LzrVnBXuJ2aEWA-rUupqWUaMBlIJuoEpfe_71OODufQxsMlhI9gafBFVfqjYQAKUcMnFEMeFN1wN-YF34t_smp9uIfAAwvbpvNkhMjb4ayhSjLsyiPZyNu7M96c0WkM4viu2wrKZua1fCb0sduvOZTMOFacxQRl1KLcTqM0XpXKa5gY7D5fQ0W/s2048/585890331_1779315549503685_459884576724623905_n.jpg

បន្ទាប់ពីការស៊ើបអង្កេត នៅពេលដែលទូកចាកចេញពីកោះឡានវាបានជួបប្រទះនឹងរលកខ្លាំង និងម៉ាស៊ីនបូមទឹកដែលមានបញ្ហា ដែលបណ្តាលឱ្យទូកលិចនៅម៉ោងប្រហែល 9:០០ ព្រឹក។ ភ្លាមៗអ្នកដំណើរ 4នាក់នៅលើទូក (រួមទាំងក្មេងស្រីម្នាក់) ត្រូវបានជម្លៀសចេញឡើងលើទូកសង្រ្គោះ ខណៈអ្នកដែលនៅសល់ចំនួន 8នាក់ផ្សេងទៀត រួមទាំងក្មេងប្រុសពីរនាក់ត្រូវបណ្ដែតខ្លួនលើផ្ទៃទឹក ដែលធ្វើឱ្យមនុស្សទាំងនោះប្រឈមនឹងហានិភ័យខ្ពស់ ដោយសារតែពួកគេមិនអាចហែលទឹកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfESGPaKYeM9FJNL8bsZaZh5vC3bnw9psqJaDPU4M4Jfd9kPMxwsyRRzlmxdqnyMS_z7fEO4TQR0QMeH-UGcAnp6SL_Lz1hX20NGwsBxo949a171kAf_tLnEDZC62NIYodBKGAMvhCkLHOTHVXA_VMusvrGtt7nRDuoH59YJz4UJ81oIqJwoXQj1Rlc6N7/s2048/586582608_1779315746170332_5110735586330435911_n.jpg

នាយកដ្ឋានសមុទ្រឈុនបុរីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការដាក់ពង្រាយនាវា 4008 ដើម្បីធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជាបន្ទាន់នេះ តែទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងជួបនឹងឧបសគ្គ ដោយសារស្ថានភាពរលក និងខ្យល់បក់ខ្លាំងនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEMtP7AvaTWP8P_OD5vCSjae0kt8HKLvmvOiTDLjdXGgMGjcQWT9SaoA6CIW-VDTfHSsNKldKdbyfQi3VHxxCr4w7T_3U5C0q_7hKoR9bwEDSLjudOEF7xeX5E7bZDmJ7pd3j_LLHm4MdSjuxZLArRHbsZnCVTjqSurj6fyytH-jd7rMmUYNlHPrzghHxn/s2048/586609259_1779315602837013_555646055052813218_n.jpg

គួរបញ្ជាក់ថា នេះគឺជាឧបទ្ទេវហេតុលិចទូកទេចរណ៍ជាលើកទី2 ហើយនៅក្នុងសប្ដាហ៍នេះសម្រាប់ប្រទេសថៃ ដោយកាលពីថ្ងៃទី21 ខែវិច្ឆិកា មានករណីលិចទូកទេសចរណ៍ធំមួយានៅបរិវេណកោះក្រាដាត ស្ថិតនៅឆ្ងាយពីកំពង់ផែកោះគុត ប្រមាណ15គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqENmz2BZD0IRtPl9kCf4Mq-ItEzApeisUhu6FkWA8SfB3I7V8BjflybFHxxsFPR0nh47wXkg-Q69ar6ovH520nDaTxY18ln-rsR1A2F-bd0m0FfRi5AxAr3E8Nq_INKtkxyPusfxdD02StGCfRogDuO-vSitanxItAPl3D1RPFRloUm96WYSKGyzamb6a/s885/photo_2025-11-22_10-44-50%20(2).jpg

ហេតុការណ៍នោះ បានធ្វើឲ្យរភ្ញៀវទេសចរចំនួន 92នាក់ រួមទាំងអ្នកធ្វើការលើទូកចំនួន 5នាក់ ស្រែកដង្ហើយរកជំនួយទាំងភ័.យស្លន់ស្លោ.រ។ យ៉ាងណាក៏ដោយ ដោយសារតែភ្ញៀវទេសចរទាំងនោះសុទ្ធតែមានអាវការពារគ្រប់ៗគ្នា ដូច្នេះមិនបង្កឲ្យនរណាម្នាក់បាត់ខ្លួន ឬលង់ទឹកឡើយ៕

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រកាសបដិសេធថាលោក«គ្មាន»ទ្រព្យសម្បត្តិនៅប្រទេសថៃនោះទេ

0

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញលិខិតមួយច្បាប់ដើម្បីធ្វើការបដិសេធទៅលើរាល់ការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលអះអាងថា អាជ្ញាធរខ្លួនបានបង្កកទ្រព្យសម្បត្តិរបស់លោកក្នុងប្រទេសថៃដោយសារជាប់ពាក់ព័ន្ធនឹងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។ លោកបានបញ្ជាក់ថា លោកគ្មានទ្រព្យសម្បត្តិនៅប្រទេសថៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEsLx3RVBy7-RhURKFeO5Xza4jV1zZ4KjmTac9oLSkEE5rJQCQVLCtB3_wJeXYfP0MP9sULYtw46NNn_Ha9lGCbAwpT7yvXKyYQ7BH-zgu4YpSMkTRBkeHYtYK5O28uodvjbVOMT5cjsc6Th-ORDtoT4BAHtxYOIVmlRgOYFpq9YWY35xAOANvhx9O08ed/s1024/photo_2025-11-22_09-03-41%20(2).jpg
លោកអ្នកឧកញ៉ា បានបញ្ជាក់បដិសេធដាច់ខាត និងទាំងស្រុងនូវរបាយការណ៍របស់អង្គភាពសារព័ត៌មាន និងបណ្តាញសង្គមមួយ ចំនួនរបស់ថៃ ដែលអះអាងថាអាជ្ញាធរបានបង្កកនូវសាច់ប្រាក់ និងទ្រព្យសម្បត្តិរបស់លោក ចំនួន៣លើក គឺលើកទី១ ចំនួន៧០ លានបាត, លើកទី២ ចំនួន ៣៥០ លានបាត និងលើកទី៣ ចំនួន ៤០០ លានបាត ឬជាង ១២លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN7QtE3EwSCnuVyfgIavtjYg930Y1vyYaI7KiYBpt2c3vw5kOlw6_KN7C5prOIsFzV6zJzH2be_BeLtpZ_x4DcmhFPWTgrp26T4zMpJ6mlwSXSNhWsULGrHQ9o2GYaRO9sYD75PC9zLQWluDfyUrBds756dcKXq6n0crFEb8xrN-YnW4ldXp6oij1zOQWY/s1024/photo_2025-11-22_09-03-41.jpg
យ៉ាងណាមិញ លោកក៏បានទទួលស្គាល់ពីការចុះឆែកឆេរដោយសមត្ថកិច្ចថៃ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទៅលើទីតាំងអចលនទ្រព្យរបស់លោកចំនួន ៣កន្លែងនៅប្រទេសថៃពិតមែន តែបដិសេធថាលោកមិនមានអចនទ្រព្យ ៣៦កន្លែងដូចការចុះផ្សាយនោះឡើយ។ លោកអ្នកឧកញ៉ា បញ្ជាក់ថា លោកមានជួលអគារឱ្យជនជាតិខ្មែរ និងបរទេសសម្រាប់ធ្វើអាជីវកម្មពិតមែន ដែលមានកិច្ចសន្យាជួលត្រឹមត្រូវតាមច្បាប់ដោយពុំអនុញ្ញាតឱ្យធ្វើអាជីវកម្មឬសកម្មភាពណាដែលខុសច្បាប់នៅក្នុង និងបរិវេណអគារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtjg05Gv25L-7qlHYuvTeUrxrDUjxFCS7oy9IfMFE6dFJ4suH4Z0vAE7DC0Tzn65K7zqLLITJudJ9grsHXt9xExcK5o-7JNgql1qYfWt6U_iIz85a8H878pjB2JMaZ_ZUbGFhoYr9Q3H_2bXJZRVMMFC-74BI-LG-av1c5UOZAFPDumFVTfo2sSHWDwNl_/s1280/photo_2025-11-22_09-03-42%20(2).jpg

គួររម្លឹកថា មុនមានការចេញមកប្រកាសបដិសេធនេះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការថៃបានចេញដីកាចាប់ខ្លួនអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា និងបុគ្គលជាប់ពាក់ព័ន្ធ ៤នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទលាងលុយកខ្វក់ ដែលបានមកពីទង្វើបោកប្រាស់តាមប្រព័ន្ធអនឡាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc47EXCzvrwf9iTJsy77DZNS48tqCWpHaOGvb_C0B3-2JKdejwfEoTC19rZvmpIzk2bkaV7WiIKUHYcCTszOrOkGaL3hD0A8iCY4dEnXuvve5Pqu642Iywxpzo8pAdw0O4loSkh50CjN8frTBHT_e2Cn3y7heOE5LWSuV469rYnr2tCurn2AH5Vq6Aiw9S/s1280/photo_2025-11-22_09-03-42%20(3).jpg

ទន្ទឹមនឹងដីកាចាប់ខ្លួន តុលាការថៃថែមទាំងបានប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងបក្ខពួកនៅទីតាំង ៣៦កន្លែង ក្នុងទីក្រុងបាងកក និងខេត្តត្រាត ដែលគិតជាទឹកប្រាក់ប្រមាណ ៤០០លានបាត ឬជាង ១២លានដុល្លារអាមេរិក។ តែសមាជិកព្រឹទ្ធសភាកម្ពុជាលោក លី យ៉ុងផាត់ បានបដិសេធថា លោកមិនបានជាប់ពា័ន្ធនឹងបណ្តាញឧក្រិដ្ឋតាមអនឡាញ ការសម្អាតប្រាក់ និងការរំលោភសិទ្ធិមនុស្សនោះទេ ដោយចាត់ទុកថា នេះជាការចោទប្រកាន់ដោយចង់បំផ្លាញកេរ្តិ៍ឈ្មោះលោកប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPS__NtMcr2IhjkuToh9yv5QX6XyGDZ2xmqe0t-j35hLK4KPjeyBme9_LEZx3hf-LOJYd9R4zFhDl_UE3s3EB2la4tZNkzXMEt9fUr-0Y0awhiy-dDoQ5X13VYghGwOegqNo3S_4_FAciGOlXfqGOVynglgIdVpp-kd1VGEntbV9It4BxONaU2PfB7G9Jp/s1280/photo_2025-11-22_09-03-42.jpg