Home Blog Page 1941

អឺរ៉ុប បំបែកវិធីសាស្រ្ដ ប្រយុទ្ធនឹងវិបត្ដិថាមពល

0

ទីក្រុងព្រុចសែល៖ ក្រុមរដ្ឋមន្រ្ដីក្រសួងថាមពលរបស់បណ្ដាប្រទេសសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា លើការកំណត់តម្លៃឧស្ម័ន ក្រោយការចរចាគ្នា អស់រយៈពេលជាច្រើនសប្ដាហ៍មក ជុំវិញវិធានការបន្ទាន់ ដោយបានបំបែកមតិ នៅទូទាំងប្លុកសេរីរបស់លោកខាងលិចមួយនេះ ខណៈកំពុងតែស្វែងរកដំណោះស្រាយ លើវិបត្តិថាមពល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា ឆែកជាប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប តំណាងឲ្យប្រទេសទាំង២៧ ជាសមាជិក បានបញ្ជាក់ ថា កិច្ចព្រមព្រៀងនេះ បានកើតឡើង កាលពីថ្ងៃចន្ទ នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។The Majority of Russia's Electric Supply Comes from Natural Gas - Climate  Scorecard

ការកំណត់តម្លៃនេះ ក៏ជាការប៉ុនប៉ងចុងក្រោយបង្អស់របស់សហភាពអឺរ៉ុប ដែលមានប្រទេសចំនួន២៧ ដើម្បីកាត់បន្ថយតម្លៃឧស្ម័នកំពុងតែឡើងខ្ពស់ ធ្វើឱ្យការចំណាយលើថាមពលរបស់ពលរដ្ឋកើនឡើង និង ជំរុញឱ្យមានអតិផរណាខ្ពស់បំផុត នៅឆ្នាំនេះ ចាប់តាំងពីរុស្ស៊ី បានកាត់ផ្តាច់នូវការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន មកកាន់តំបន់អឺរ៉ុប។

បើតាមការអះអាងរបស់ក្រុមមន្ត្រីសហភាពអឺរ៉ុប និង ឯកសារដែលបានឃើញ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមរដ្ឋមន្ត្រីក្រសួងថាមពល បានព្រមព្រៀងគ្នា នៅក្នុងការកំណត់ ប្រសិនបើតម្លៃលើសពី១៩១ដុល្លារ នៅក្នុងមួយមេហ្គាវ៉ាត់ម៉ោង សម្រាប់រយៈពេល៣ថ្ងៃ នៅលើកិច្ចសន្យា នៃ TTF ដែលប្រើតាមស្តង់ដារអឺរ៉ុប ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។Russia and NATO 'on different tracks' in negotiations, Putin spokesperson  says - POLITICOបើតាមទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី Interfax បានឲ្យដឹង ថា លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ក្រោយការប្រកាសពីកិច្ចព្រមព្រៀងរបស់អឺរ៉ុប ថា «ការសម្រេចចិត្តបែបនេះ ជាការវាយប្រហារ ទៅលើតម្លៃទីផ្សារ។ នេះជាការរំលោភបំពាន លើការកំណត់តម្លៃទីផ្សារ ការរំលោភបំពានលើដំណើរការទីផ្សារ ការយោងណាមួយ សម្រាប់តម្លៃ គឺមិនអាចទទួលយកបាននោះឡើយ»។

បណ្តាប្រទេសសហភាពអឺរ៉ុប បានជាប់គាំងជាមួយគ្នា តាមរយៈការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់មិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន និង វិធានការសន្សំសំចៃថាមពល សម្រាប់បញ្ចៀសនូវការខ្វះខាតប្រេងឥន្ធនៈ ដែលប្រើប្រាស់ សម្រាប់ការផលិតអគ្គិសនី កម្ដៅនៅក្នុងផ្ទះ និង រោងចក្រថាមពល។Russia denies nuclear power plant leaks after higher than normal radiation  in Europe | CNN

ក្រុមមន្ដ្រីអឺរ៉ុប ចំនួន៣រូប បានបញ្ជាក់ ថា ប្រទេសអាល្លឺម៉ង់ បានបោះឆ្នោតគាំទ្រនូវកិច្ចព្រមព្រៀងនេះ បើទោះជាមានការព្រួយបារម្ភ អំពីឥទ្ធិពលគោលនយោបាយ លើសមត្ថភាពរបស់អឺរ៉ុប នៅក្នុងការទាក់ទាញនូវការផ្គត់ផ្គង់ឧស្ម័ន នៅលើទីផ្សារពិភពលោក ដែលមានការប្រកួតប្រជែងតម្លៃ។

លោក រ៉ូប៊ឺត ហាបែក (Robert Habeck) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃចន្ទ នៅមុនកិច្ចប្រជុំ ថា «មិនមានអ្នកណាម្នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងការបញ្ចុះតម្លៃឧស្ម័ននោះឡើយ ប៉ុន្ដែយើងដឹងហើយ ថា យើងត្រូវតែមានការប្រុងប្រយ័ត្នបំផុត កុំឱ្យធ្វើអ្វីហួសប្រមាណ និង បង្កឱ្យមានអ្វីដែលអាក្រក់បំផុត»៕

កូរ៉េខាងជើង ក្ដៅស្លឹកត្រចៀកខ្លាំងព្រមានវ៉ៃជប៉ុន ក្រោយឃើញជប៉ុនចេញយុទ្ធសាស្រ្ដថ្មីមួយនេះ

0

អន្តរជាតិ៖ កូរ៉េខាងជើង បានថ្កោលទោស «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ជប៉ុនថាជាការគំរាមកំហែងដល់បរិយាកាសសន្តិសុខក្នុងតំបន់ អមជាមួយការព្រមានចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុនកំពុងបង្កឱ្យមានវិបត្តិសន្តិសុខធ្ងន់ធ្ងរនៅលើតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ា តាមរយៈការអនុម័តយុទ្ធសាស្ត្រ សន្តិសុខថ្មីមួយ ដែលទទួលស្គាល់ពីសមត្ថភាពវាយប្រហារបង្ការទុកជាមុនប្រឆាំងនឹងប្រទេសដទៃ»

អ្នកនាំពាក្យរូបនេះបន្តទៀតថា បរិយាកាសសន្តិសុខក្នុងតំបន់មានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែគោលនយោបាយថ្មីរបស់ជប៉ុនដែលជាទង្វើ បំពានលើធម្មនុញ្ញ UN និងជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សន្តិភាពអន្តរជាតិ ហើយថាកូរ៉េខាងជើងមានសិទ្ធិដើម្បីចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ សំដៅការពារសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខស្មុគស្មាញក្នុងតំបន់។

គួរបញ្ជាក់ថា ជប៉ុន កាលពីសប្ដាហ៍មុន បានអនុម័ត «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយ» ជាមួយការបង្កើនកញ្ចប់ថវិកាយោធា និងបញ្ចេញផែនការ អភិវឌ្ឍសមត្ថភាពយោធាធំបំផុតមួយ មិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក នៅចំពោះមុខភាពតានតឹងនៅក្នុងតំបន់ និងការភ័យខ្លាំងពី សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕

ព្រិលធ្លាក់ខ្លាំងមិនធ្លាប់មានបានវាយប្រហារទីក្រុងមូស្គូ ប៉ះពាល់ដល់ជើងហោះហើរ និងការធ្វើដំណើរយ៉ាងខ្លាំងធ្ងន់ធ្ងរ

0

បរទេស៖ នៅក្នុងរដ្ឋធានីរុស្ស៊ីរងការធ្លាក់ព្រិលខ្លាំងបំផុតក្នុងរយៈពេល ៣៣ ឆ្នាំដោយពន្យារពេលជើងហោះ ហើរ ជាង១០០ ផ្លូវចរាចរណ៍ជាច្រើនត្រូវបានបិទនៅទីក្រុងមូស្គូ និងតំបន់ជុំវិញ។

កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ គេហទំព័រសារព័ត៌មាន Moscow Times របស់រុស្ស៊ីបានរាយការណ៍ថា តំបន់នានាក្នុងទីក្រុងមូស្គូ និងតំបន់ជុំវិញនោះ ក្នុងប្រទេសរុស្ស៊ី ឥឡូវនេះកំពុងជួបប្រទះនឹងការធ្លាក់ព្រិលយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះក្នុងរយៈពេលត្រឹមមួយម៉ោងកន្លងមកនេះ ការធ្លាក់ព្រិលមានចំនួនជាង ៦០ភាគរយជាមួយបរិមាណព្រិលជាមធ្យមដែលបានធ្លាក់ក្នុងខែមុន។

សភាពព្រិលបានធ្លាក់ខ្លាំងដោយបានគ្របដណ្តប់ទីក្រុងមូស្គូតាំងពីដើមខែធ្នូប៉ះពាល់ដល់ចរាចរណ៍ធ្វើឱ្យជើងហោះហើរជាង ១០០ ត្រូវបានពន្យារពេល ខណៈផ្លូវចរាចរណ៍ជាច្រើនត្រូវបានបិត និងជួបជាមួយនឹងការលំបាក។

បន្ថែមពីនោះរបាយការណ៍បញ្ជាក់ថា បច្ចុប្បន្ននេះមានការប្រមូលផ្តុំព្រិលជាច្រើនជាង ២៥ សង់ទីម៉ែត្រ រហូតអភិបាលក្រុងមូស្គូបានបង្គាប់មន្ត្រី និងអ្នកស្ម័គ្រចិត្តជាង ៤០,០០០ នាក់ ត្រូវបានកេណ្ឌដើម្បីជួយបោសសម្អាតគំនរព្រិលដែលបិទផ្លូវដឹកជញ្ជូន។ ក្នុងនោះជាសរុបបុគ្គលិកជាង ១២០,០០០ នាក់កំពុងផ្លាស់ប្តូរភារកិច្ចបោសសម្អាតព្រិលនៅពេលនេះដើម្បីឱ្យមានសភាពល្អប្រសើរជាងមុន។

ទោះជាយ៉ាងណាការិយាល័យឧតុនិយមបានរាយការណ៍ថា រហូតមកដល់ពេលនេះព្រិលជាង ២៥សង់ទីម៉ែត្រនៅក្នុងទីក្រុងមូស្គូ ដែលនេះជាចំនួនកម្រមាន និងជាចំនួនដូចគ្នាដែលបានកត់ត្រានៅពាក់កណ្តាលខែធ្នូ ឆ្នាំ ១,៩៩៣ កាលពី ២៩ ឆ្នាំមុន៕ ប្រភព៖ Thairath

 

ប្រធានមន្ទីរអភិវឌ្ឍន៍បទខេត្តមណ្ឌលគិរី លោក យន់ សារោម ដេញកាប់អតីតភរិយារបស់ខ្លួនមិនឱ្យចូលផ្ទះ

0

ខេត្តមណ្ឌលគីរី៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី លោក យន់ សារោម បានដេញកាប់អតីតភរិយារបស់ខ្លួន គឺលោកស្រី ហែម រុន ខណៈអតីតភរិយារូបនេះ បានយកឥវ៉ាន់ចូលមកនៅក្នុងផ្ទះដែលជាទ្រព្យសម្បត្តិរួម ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អ្នកស្រី ហែម រុន អតីតភរិយាលោក យន់ សារោម បានអះអាងថា គាត់គ្រាន់តែសុំស្នាក់នៅក្នុងផ្ទះជាបណ្តោះអាសន្នតែប៉ុណ្ណោះ ពីព្រោះផ្ទះនេះក៏មានចំណែករបស់លោកស្រីផងដែរពេលដែលពួកគាត់រួមរស់នៅជាប្តីប្រពន្ធនឹងគ្នា ហើយគាត់រង់ចាំតុលាការសម្រេចបែងចែកឲ្យបានច្បាស់លាស់ប៉ុណ្ណោះ។

លោកស្រី ហែម រុន បានឧ្យដឹងថា បច្ចុប្បន្នរូបគាត់ពុំមានផ្ទះសម្បែង ឬកន្លែងស្នាក់អាស្រ័យនោះទេ ប៉ុន្តែគ្រាន់តែគាត់រើសឥវ៉ាន់មកស្នាក់នៅផ្ទះគាត់ភ្លាម អតីតស្វាមីរបស់គាត់គឺ លោក យន់ សារោម ក៏យកកាំបិតដេញកាប់រូបគាត់ និងបងប្អូនគាត់រត់ចែកជើងគ្នាស្ទើរមិនរួចខ្លួន។

ចំណែកលោក យន់ សារោម បានឱ្យដឹងតាមរយៈលេខទូរស័ព្ទថា លោកកំពុងធ្វើការរឿងហ្នឹង ហើយប្រាប់ថា ជាប់រវល់ រួចក៏បិទទូរស័ព្ទបាត់ទៅ ៕

ឥណ្ឌាគ្រោងប្រើប្រាស់រថភ្លើងអ៊ីដ្រូសែនដែលផលិតដោយខ្លួនឯងជាលើកដំបូងក្នុងឆ្នាំក្រោយនេះ

0

បរទេស៖ នៅក្នុងប្រទេសឥណ្ឌា កំពុងគ្រោងដាក់រថភ្លើងប្រើប្រាស់ដែលដើរដោយថាមពលអ៊ីដ្រូសែនជាលើកដំបូងនៅក្នុងឆ្នាំក្រោយនេះ។

កាលពីពេលថ្មីៗនេះលោក Asvini Vaishnava រដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវដែកនៃប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះថា ប្រទេសឥណ្ឌានឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់រថភ្លើងដែលរចនា និងផលិតក្នុងស្រុកនៅខែធ្នូ ឆ្នាំ ២០២៣។

សេចក្តីប្រកាសព័ត៌មាននេះត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Vaishnav ទៅកាន់ទីក្រុង Bengaluru  ភាគខាងត្បូងនៃប្រទេស។

គួរបញ្ជាក់ផងដែរថារថភ្លើងដែលដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំក្រោយនេះជារថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន ដែលត្រូវបានគេស្គាល់ថាជា “Wonde Metro” គឺជារថភ្លើងដែលផលិតយ៉ាងច្រើន ដើម្បីជំនួសរថភ្លើងដើមដែលត្រូវបានគេសាងសង់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០ ឬប្រហែល ៧០ និង ៦០ ឆ្នាំមុន។

រថភ្លើងភាគច្រើននៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នកំពុងដំណើរការដោយប្រេងឥន្ធនៈឬអគ្គិសនី។

កិច្ចខិតខំប្រឹងប្រែងនេះគឺជាផ្នែកមួយនៃនិន្នាការសកលដែលរដ្ឋាភិបាលនានា ហើយក្រុមហ៊ុន ថាមពលកំពុងបង្កើនការវិនិយោគលើថាមពលស្អាត រួមទាំងថាមពលអ៊ីដ្រូសែនដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងផ្ទះកញ្ចក់៕ ប្រភព៖ Sanook

 

 

សញ្ញាបង្ហាញថា មនុស្សដែលអ្នកគិតថាគេល្អតាមពិតគ្រាន់កេងចំណេញពីអ្នកប៉ុណ្ណោះ

0

គ្មាន​នរណា​ចង់​បាន​ការ​រាប់​អាន​បែប​កេង​ចំណេញ​ពី​គ្នា​ឡើយ។ ​តែ​បើ​អ្នក​ខំប្រឹង​លះ​បង់​ដើម្បី​គេ ​តែ​​គេ​បែរ​ជា​មិន​ឃើញ​តម្លៃ​របស់​អ្នក​សោះ ​គឺ​អ្នក​កំពុង​ខ្ជះខ្ជាយ​ពេល​វេលា​ហើយ។ ​សញ្ញា​ខាង​ក្រោម​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ​មនុស្ស​ដែល​អ្នក​កំពុង​ធ្វើ​ល្អ គេ​បាន​ត្រឹម​ចង់​កេង​ចំណេញ​ពី​អ្នក​ប៉ុណ្ណោះ។

១ សុំឲ្យអ្នកជួយ តែមិនដែលជួយអ្នកវិញ

នៅ​ពេល​ដែល​គេ​ត្រូវ​ការ​ជំនួយ អ្នក​មិន​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​លះ​បង់​​ពេល​វេលា​ខ្លួន​ឯង​សម្រាប់​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​នៅពេល​ដែល​អ្នក​ត្រូវ​ការ ​គេ​បែរ​ជា​មិន​សូវ​ខ្វាយ​ខ្វល់ គេច​វេស ឬ​មិន​ជួយ​រក​ដំណោះ​ស្រាយ​ទៅ​វិញ​។ ​ទាំង​នេះ​បង្ហាញ​ច្បាស់​ថា​គេ​គ្មាន​ចិត្ត​ស្មោះ​ត្រង់​ចង់​រាប់​អាន​អ្នក​អស់​ពី​ចិត្ត​ឡើយ។

២ គេ​មិនដែល​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​អ្នក

មិន​ថា​អ្នក​ជួយ​គេ​ខ្លាំង​កម្រិត​ណា គេ​ហាក់​មិន​មាន​អារម្មណ៍​ស្ងប់​ស្ងែង​នឹង​​ការ​លះ​បង់​របស់​អ្នក។ គេ​​​ធ្វើ​ហីៗ ​ហើយ​សូម្បី​ពាក្យ​អរគុណ​ក៏​​គេ​មិន​និយាយ។ ​នេះ​សន្មត់​បាន​ថា ​គេ​គ្រាន់​ចង់​បាន​គុណ​ប្រយោជន៍​ពី​អ្នក​ប៉ុណ្ណោះ។

៣ ​នៅជាមួយ​គេ មាន​តែ​ធ្វើ​ឲ្យ​អ្នក​ហត់​នឿយ

ប្រសិន​បើ​នរណា​ម្នាក់​កំពុង​ឆ្លៀត​យក​ប្រយោជន៍​ពី​អំពើ​ល្អ​របស់​អ្នក ហើយ​​អ្នក​បាន​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​គេ តែ​​គេ​វិញ​បែរ​ជា​មើល​ស្រាល​មិន​ឲ្យ​តម្លៃ ​អ្នក​គួរ​តែ​ល្មម​ដឹង​ខ្លួន​ហើយ​លា​ដៃ​បាយ​បាយ​មុន​ចូល​ជ្រៅ​ក្នុង​ទំនាក់​ទំនង​បែប​នេះ​។ ​ពេល​នៅជាមួយ​គេ​ម្តង​ៗ ​អ្នក​ត្រូវ​ប្រឹង​គាំ​ទ្រ​គេ​ដោយ​គ្មាន​ការ​តប​​ស្នង​មក​វិញ ទាំង​នេះ​យូរ​ទៅៗ​បាន​ធ្វើ​ឲ្យ​អ្នក​ហត់​នឿយ​ទាំង​កម្លាំង​កាយ​ចិត្ត​និង​ខួរ​ក្បាល។

ហេតុ​នេះ ​បើ​​អ្នក​ដឹង​ថា​មាន​នរណា​កំពុង​មើល​ងាយ​ការ​ខំប្រឹង​លះ​បង់​របស់​អ្នក​ចំពោះ​គេ ​គួរ​តែ​​រៀន​ដក​ខ្លួន​ចេញ​ពី​គេ ​ចៀស​វាង​លង់​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​ទំនាក់ទំនង​តុក​សិក៕Jealousy: 10 signs of this damaging trait and how to fix it | The Times of  India

រុស្សី បន្តប្រើយន្តហោះដ្រូនអត្តឃាតវាយប្រហារលើទីក្រុងកៀវ ដោយមិនខ្វល់ពីប្រព័ន្ធមីស៊ីលអាមេរិក

0

អន្តរជាតិ៖ កាលពីវេលាទាបភ្លឺថ្ងៃចន្ទនេះ យន្តហោះដ្រូនអត្តឃាតរុស្ស៉ីចំនួន៣៥គ្រឿង បានបើកការវាយប្រហារលើ ទីក្រុងកៀវនិង​តំបន់ជុំវិញ ដែលវាគឺជាការវាយប្រហារតាមផ្លូវអាកាសលើកទី៣ របស់ទីក្រុងមូស្គូមកលើរដ្ឋធានីរបស់អ៊ុយក្រែន ក្នុងរយៈពេលជិត ១សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បាញ់ស្កាត់យន្តហោះដ្រូនរុស្ស៉ីបានប្រហែល៣០គ្រឿង នៅក្នុងការវាយប្រហារជុំចុងក្រោយនេះ ខណៈអាជ្ញាធរនៅទីក្រុងកៀវបានអះអាងថា ដ្រូនប្រមាណជា១៨គ្រឿងក្នុងចំណោម២៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើផ្ទៃអាកាសរបស់ទីក្រុង ដែលមានមនុស្សរស់នៅ៣.៦លាននាក់នេះ។

អភិបាលតំបន់កៀវ លោក អូឡិចស៉ី គូឡេបា (Oleksiy Kuleba) ដែលរាប់បញ្ចូលទីក្រុងកៀវនិងតំបន់ជុំវិញនោះ បាននិយាយថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៉ីនៅថ្ងៃចន្ទនេះ បានបង្កការខូចខាតធ្ងន់ធ្ងរគួរសម ខណៈកន្លែងមួយចំនួនបាន​ដាច់ចរន្តផ្គត់ផ្គង់ថាមពលអគ្គិសនី ដ្បិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានរងការវាយប្រហារ ប៉ុន្តែហាក់មិនមានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ រុស្ស៉ីបានបាញ់មីស៉ីលសរុបជាង៧០គ្រាប់ ស្រោចលើតំបន់ជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ខណៈប៉ុន្មានថ្ងៃមុននោះ​ គឺថ្ងៃពុធសប្តាហ៍ដដែល កងកម្លាំងទីក្រុងមូស្គូ ក៏បានបើកការវាយប្រហារដោយដ្រូន ​មកលើ​ទីក្រុងកៀវដូចគ្នា ដែលដ្រូននាពេលនោះមានចំនួនជាង១០គ្រឿង។ រុស្ស៉ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសដោយដ្រូន និងមីស៉ីលលើអ៊ុយក្រែន ចាប់តាំងតែពីខែតុលាមក៕

ប្រព័ន្ធមីស៊ីលអាមេរិក ធ្វើឲ្យរុស្ស៊ី លែងហ៊ានចូលជិតវាយប្រហារអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ រុស្ស៊ី នៅតែបន្ដវាយប្រហារយ៉ាងខ្លាំង ប្រឆាំងនឹងអ៊ុយក្រែន ដោយការបាញ់ពីចម្ងាយ ដើម្បីបញ្ចៀសពីការខូចខាត ដល់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-160 ឬ Tu-95 ហោះហើររយៈចម្ងាយឆ្ងាយ ប៉ុន្ដែប្រព័ន្ធបាញ់ទម្លាក់មីស៊ីលដ៏ទំនើប PAC-3 របស់សហរដ្ឋអាមេរិក នឹងអាចធ្វើឲ្យមានការប្រែប្រួលស្ថានការណ៍សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។Russia : TU-160 into service in 2021

សារព័ត៌មាន The Eurasia Times បានផ្សាយ ថា បើតាមការធ្វើបច្ចុប្បន្នភាពរបស់ទីភ្នាក់ងារចារកម្ម ចក្រភពអង់គ្លេស បានឲ្យដឹង ថា កម្លាំងទាហានរុស្ស៊ី បានបាញ់ប្រហារមីស៊ីល រាប់សិបគ្រាប់ ទៅលើរដ្ឋធានីកៀវ ដែលជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ នៅក្នុងសង្គ្រាមនេះ។ សកម្មភាពយោធារបស់ក្រុងមូស្គូ បានធ្វើឲ្យប៉ះពាល់ដល់ថាមពលយ៉ាងធ្ងន់ធ្ងរបំផុត នៅទូទាំងប្រទេស។ នេះជាការវាយប្រហារទ្រង់ទ្រាយធំ ពីចម្ងាយ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ ថា រលកនៃការវាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន នេះ ភាគច្រើន បាញ់មីស៊ីលគ្រូស ពីលើអាកាស និង បាញ់ចេញពីសមុទ្រ ប៉ុន្តែក៏បានរាប់បញ្ចូលស្ទើរតែទាំងស្រុង ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនអត្ដឃាតរបស់អ៊ីរ៉ង់ Shahed-136 ផងដែរ។ ជាមួយគ្នានេះដែរ កម្លាំងទាហានរុស្ស៊ី ក៏ទំនងជាទទួលបានមីស៊ីលផ្លោង ពីប្រទេសអ៊ីរ៉ង់ ដែលជាអាវុធវាយប្រហារយ៉ាងសាហាវ យកមកប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះ កំពុងតែប្រយុទ្ធ ដោយមិនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ សម្រាប់ស្ទាក់ចាប់ និង បាញ់ទម្លាក់មីស៊ីលផ្លោងរបស់កម្លាំងទាហានក្រុងមូស្គូ។Pentagon preparing to send Patriot missile system to Ukraine - The  Washington Post

សារព័ត៌មាន The Eurasian Times បានរាយការណ៍ ថា សហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលចុងក្រោយ នៅក្នុងការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសអ៊ុយក្រែន។ សេចក្ដីរាយការណ៍ចុងក្រោយបង្អស់ បានបង្ហាញ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែពិចារណ លើការបំពាក់អាវុធ ដល់ក្រុងកៀវ ជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot PAC-3 ។

បើតាមសារព័ត៌មាន Politico បានរាយការណ៍ ថា ឥឡូវនេះ ប្រព័ន្ធការពារដែនអាកាស Patriot PAC-3 ជាជម្រើសមួយ នៅក្នុងជម្រើសជាច្រើនទៀត ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែគិតពិចារណា នៅក្នុងការបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយដល់ក្រុងកៀវ អាចស្ទាក់ចាប់មីស៊ីលបាល្លិស្ទីករបស់រុស្ស៊ី វាយប្រហារ ទៅលើដែនដីរបស់ខ្លួន។

ជម្រើសមួយផ្សេងទៀត សម្រាប់ក្រុមមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺជួលក្រុមហ៊ុន បច្ចេកវិទ្យា Raytheon Technologies (រ៉ៃថោន តិចនិកឡូជី) ជាអ្នកផលិតដ៏សំខាន់ នៅក្នុងវិស័យការពារជាតិរបស់ប្រទេសមហាអំណាចកំពូលនៅលើពិភពលោក សម្រាប់អភិវឌ្ឍគ្រឿងសឹកថ្មីៗ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បញ្ហានេះ អាចនឹងត្រូវចំណាយពេលរាប់សិបឆ្នាំបន្ដទៀតផងដែរ។Patriot PAC-3 | Military.com

ជាមួយនឹងការខឹងសម្បា ជុំវិញសេចក្ដីរាយការណ៍នោះ ស្ថានទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ ថា ការលក់ប្រព័ន្ធការពារដែនអាកាស Patriot ដ៏មានសក្តានុពល ទៅឲ្យប្រទេសអ៊ុយក្រែន នឹងក្លាយជាសកម្មភាពយ៉ាងគឃ្លើនមួយទៀតរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ហើយអាចនឹងមាន«ផលវិបាកមិនអាចទាយទុកជាមុនបាន»។ បើទោះជាមានការព្រមានបែបនេះយ៉ាងណាក្ដី ប៉ុន្ដែសហរដ្ឋអាមេរិក ក៏នៅតែមិនមានការខ្វល់ខ្វាយនឹងការលើកឡើងរបស់រុស្ស៊ី នោះដែរ។

ដោយឡែក សមត្ថភាពរបស់មីស៊ីលការពារដែនអាកាស Patriot បាញ់ទម្លាក់មីស៊ីលបាល្លិស្ទីក នោះ ទំនងជាមិនត្រូវបានអាជ្ញាធរយោធារុស្ស៊ី យកចិត្តទុកដាក់នោះឡើយ។ ប៉ុន្ដែប្រសិនបើប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ នៅទូទាំងប្រទេសនោះ ក្រុងកៀវ នឹងអាចទប់ស្កាត់រាល់ការបាញ់ផ្លោងមីស៊ីលរបស់រុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព។Ukraine live war updates: Russian drone attack takes out power supplies in  Kyiv; Ruble tumbles

ផ្ទុយទៅនឹងមីស៊ីលផ្លោងរបស់រុស្ស៊ី ដូចជា Iskander (អ៊ីស្កាន់ដឺរ) ដែលធ្វើសមយុទ្ធ សម្រាប់បញ្ចៀសការស្ទាក់ចាប់កាំជ្រួចដែលមានដើមកំណើត ចេញពីប្រទេសអ៊ីរ៉ង់ ដូចជា Fateh-110 (ហ្វាតាស-១១០) និង Zolfaghar (ហ្សូលហ្វាហ្កា) ដែល បាញ់បានចម្ងាយ ចន្លោះពី៣០០ និង ៧០០ គីឡូម៉ែត្រ អាចនឹងត្រូវបាញ់ទម្លាក់ ដោយប្រព័ន្ធ Patriot PAC-3 ។ បច្ចុប្បន្ន មីស៊ីលការពារដែនអាកាស PAC-3 ត្រូវបាននាំចេញ ទៅកាន់ប្រទេសអាល្លឺម៉ង់ ជប៉ុន គុយវ៉ែត តៃវ៉ាន់ និង ហូល្លង់ដ៍។

ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់កងទ័ពអាមេរិក Patriot អាចឆ្លើយតបយ៉ាងរហ័ស ហើយវាមានកម្លាំងបាញ់ មិនគួរឱ្យជឿ ជាមួយនឹងសមត្ថភាព តាមដានគោលដៅជាច្រើន នៅក្នុងពេលតែមួយ ហើយវាអាចស្ទាក់ចាប់គោលដៅ រហូតដល់រយៈកម្ពស់៤០គីឡូម៉ែត្រ។

កាលពីពេលថ្មីនេះ កងទ័ពសហរដ្ឋអាមេរិក បានបញ្ជាទិញប្រព័ន្ធមីស៊ីលនេះ ប្រហែល១៨០គ្រឿង ក្នុងមួយឆ្នាំៗ។ នៅឆ្នាំ២០២៣ ចំនួននេះនឹងកើនឡើង រហូតដល់២៥២គ្រឿង នៅក្នុងតម្លៃ ១,០៣៧ពាន់លានដុល្លារ។ មួយវិញទៀត ឥឡូវនេះ រុស្ស៊ី កំពុងតែដាក់ពង្រាយដ្រូនមានតម្លៃថោកៗ និង មីស៊ីលផ្លោងថោកជាង ដែលក្រុងមូស្គូ គ្រោងនឹងទិញពីអ៊ីរ៉ង់។ ដូច្នេះការចំណាយនេះ នឹងមានតម្លៃខុសគ្នាឆ្ងាយខ្លាំងណាស់៕Russia aims to bomb Ukraine back to the Stone Age – Asia Times

វៀតណាម ប្រមូលពន្ធពី Google និង Facebook បានជាង២០០លានដុល្លារ

0

វៀតណាមបានធ្វើការប្រមូលពន្ធពី ក្រុមហ៊ុនបណ្តាញសង្គមចំនួន៤២ រួមមាន Facebook, Google និង TikTok បានធចំនួន ៣.៤៤ ពាន់ពាន់លានដុង (១៤៦.៤០ លានដុល្លារ) នៅក្នុងឆ្នាំនេះ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារវៀតណាម។

ចំណូលនៃការបង់ពន្ធនេះ បានកើនឡើង ៨.៥ ភាគរយ ពីឆ្នាំ២០២១ ដែលបានជំរុញឱ្យសេដ្ឋកិច្ចវៀតណាមកើនឡើងមួយកម្រិតទៀតផងដែរ។

ពីរមួយឆ្នាំៗកំណើនអ្នកវិនិយោគទៅកាន់វៀតណាមមានការកើនឡើងជាលំដាប់ ដែលធ្វើឱ្យកំណើននៃការបង់ពន្ធ មានការហក់ឡើងខ្ពស់ពីមួយឆ្នាំ ទៅមួយឆ្នាំ។

មិនតែប៉ុណ្ណោះទីក្រុងហាណូយ និងទីក្រុងហូជីមិញ នីមួយៗប្រមូលពន្ធ និងថ្លៃសេវាបានជាង ៣០០ ពាន់ ពាន់លានដុង (១២ពាន់លានដុល្លារ) សម្រាប់ឆ្នាំនេះ៕

ប្រភព៖ VN Express

 

កម្ពុជានិងបន្តចុះត្រជាក់រហូតដល់ថ្ងៃទី២៧ ខែធ្នូ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីជូនដំណឹងរបសើក្រសួងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នៅក្នុងមួយសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។

២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °Cសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOlfAjfU2i1GVMseBlZoFM_Zyi2VBOxBHPGs4xbVl8NSzDvdt3CEulT7HqlTFxUDbOQ3Fm-pkuDg54C8seP_-gtppSkdWAxN7YYkc2j8Aojqg2Mm_Xt--NqoQqr9lLhqVQrGoC4o_na9OV7oQdlW7GSRXHoYR_orOyY-O14E6xiWJFQ8k3GMn_wyU9/s1280/photo_2022-12-20_08-31-57%20(2).jpg