គ្មាន​នរណា​ចង់​បាន​ការ​រាប់​អាន​បែប​កេង​ចំណេញ​ពី​គ្នា​ឡើយ។ ​តែ​បើ​អ្នក​ខំប្រឹង​លះ​បង់​ដើម្បី​គេ ​តែ​​គេ​បែរ​ជា​មិន​ឃើញ​តម្លៃ​របស់​អ្នក​សោះ ​គឺ​អ្នក​កំពុង​ខ្ជះខ្ជាយ​ពេល​វេលា​ហើយ។ ​សញ្ញា​ខាង​ក្រោម​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ​មនុស្ស​ដែល​អ្នក​កំពុង​ធ្វើ​ល្អ គេ​បាន​ត្រឹម​ចង់​កេង​ចំណេញ​ពី​អ្នក​ប៉ុណ្ណោះ។

១ សុំឲ្យអ្នកជួយ តែមិនដែលជួយអ្នកវិញ

នៅ​ពេល​ដែល​គេ​ត្រូវ​ការ​ជំនួយ អ្នក​មិន​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​លះ​បង់​​ពេល​វេលា​ខ្លួន​ឯង​សម្រាប់​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​នៅពេល​ដែល​អ្នក​ត្រូវ​ការ ​គេ​បែរ​ជា​មិន​សូវ​ខ្វាយ​ខ្វល់ គេច​វេស ឬ​មិន​ជួយ​រក​ដំណោះ​ស្រាយ​ទៅ​វិញ​។ ​ទាំង​នេះ​បង្ហាញ​ច្បាស់​ថា​គេ​គ្មាន​ចិត្ត​ស្មោះ​ត្រង់​ចង់​រាប់​អាន​អ្នក​អស់​ពី​ចិត្ត​ឡើយ។

២ គេ​មិនដែល​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​អ្នក

មិន​ថា​អ្នក​ជួយ​គេ​ខ្លាំង​កម្រិត​ណា គេ​ហាក់​មិន​មាន​អារម្មណ៍​ស្ងប់​ស្ងែង​នឹង​​ការ​លះ​បង់​របស់​អ្នក។ គេ​​​ធ្វើ​ហីៗ ​ហើយ​សូម្បី​ពាក្យ​អរគុណ​ក៏​​គេ​មិន​និយាយ។ ​នេះ​សន្មត់​បាន​ថា ​គេ​គ្រាន់​ចង់​បាន​គុណ​ប្រយោជន៍​ពី​អ្នក​ប៉ុណ្ណោះ។

៣ ​នៅជាមួយ​គេ មាន​តែ​ធ្វើ​ឲ្យ​អ្នក​ហត់​នឿយ

ប្រសិន​បើ​នរណា​ម្នាក់​កំពុង​ឆ្លៀត​យក​ប្រយោជន៍​ពី​អំពើ​ល្អ​របស់​អ្នក ហើយ​​អ្នក​បាន​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​គេ តែ​​គេ​វិញ​បែរ​ជា​មើល​ស្រាល​មិន​ឲ្យ​តម្លៃ ​អ្នក​គួរ​តែ​ល្មម​ដឹង​ខ្លួន​ហើយ​លា​ដៃ​បាយ​បាយ​មុន​ចូល​ជ្រៅ​ក្នុង​ទំនាក់​ទំនង​បែប​នេះ​។ ​ពេល​នៅជាមួយ​គេ​ម្តង​ៗ ​អ្នក​ត្រូវ​ប្រឹង​គាំ​ទ្រ​គេ​ដោយ​គ្មាន​ការ​តប​​ស្នង​មក​វិញ ទាំង​នេះ​យូរ​ទៅៗ​បាន​ធ្វើ​ឲ្យ​អ្នក​ហត់​នឿយ​ទាំង​កម្លាំង​កាយ​ចិត្ត​និង​ខួរ​ក្បាល។

ហេតុ​នេះ ​បើ​​អ្នក​ដឹង​ថា​មាន​នរណា​កំពុង​មើល​ងាយ​ការ​ខំប្រឹង​លះ​បង់​របស់​អ្នក​ចំពោះ​គេ ​គួរ​តែ​​រៀន​ដក​ខ្លួន​ចេញ​ពី​គេ ​ចៀស​វាង​លង់​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​ទំនាក់ទំនង​តុក​សិក៕Jealousy: 10 signs of this damaging trait and how to fix it | The Times of  India