Home Blog Page 1942

ផ្ទុះរថយន្តដឹកប្រេង បង្កឱ្យភ្លើងឆេះក្នុងផ្លូវរូងក្រោមដីនៅអាហ្វហ្គានីស្ថាន ស.ម្លា.ប់មនុស្ស ១៩ នាក់

0

បរទេស៖ ពិតជាគួរឱ្យរន្ធត់ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសាំងយ៉ុងមួយគ្រឿង ក្រឡាប់ផ្ងារជើង ក្នុងផ្លូវរូងក្រោមដីនៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន បើករថយន្ត ពន្លត់អគ្គីភ័យរហូតដល់ព្រឹក មនុស្សយ៉ាងហោចណាស់ ១៩ នាក់បានស្លាប់ និង បានរងរបួស។

នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា រថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់នៅក្នុងផ្លូវរូងក្រោមដី Salang ដែលតភ្ជាប់ខេត្ត Parwan ជាមួយនឹងខេត្ត Baklan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន នៅយប់ថ្ងៃសៅរ៍ទី ១៧ មុនពេលការផ្ទុះឆាបឆេះបានរាលដាលដល់រថយន្តផ្សេងទៀតជាច្រើនគ្រឿង និងបណ្ដាលឱ្យមនុស្សយ៉ាងតិច ១៩នាក់បានស្លាប់ មុនពេលអាជ្ញាធរអាចពន្លត់ភ្លើងបានដោយជោគជ័យ។

យ៉ាងណាមិញមន្ត្រីសុខាភិបាលក្នុងខេត្ត Parwan បានប្រាប់ថា អ្នកស្លាប់ជាច្រើននាក់ត្រូវបានឆាបឆេះ យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចបែងចែកបានថាជាបុរស ឬស្ត្រី ជាមួយគ្នានោះគេរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ៣២ នាក់បានរងរបួសក្នុងឧបទ្ទវហេតុដ៏អាក្រក់នេះ ហើយចំនួនអ្នកស្លាប់ត្រូវបានគេជឿថាអាចនឹងកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថាផ្លូវរូងក្រោមដី Salaang មានប្រវែង ២.៦ គីឡូម៉ែត្រ និងស្ថិតនៅកម្ពស់ ៣,៤០០ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយវាត្រូវបានគេសាងសង់ញ្ចប់ដោយសហភាពសូវៀតក្នុងឆ្នាំ ១៩៦៤និងត្រូវបានចាត់ទុកថាជាស្នាដៃវិស្វកម្មមួយនៃសម័យកាលនៃការសាងសង់តាមរយៈជួរភ្នំ Hindu Kush។

ទោះជាយ៉ាងណាក៏ដោយ ផ្លូវរូងក្រោមដីនេះជារឿយៗត្រូវបានបិទដោយសារតែគ្រោះថ្នាក់ឬការរអិលបាក់ដីជាច្រើនដង ហើយធ្លាប់មានភ្លើងឆេះក្នុងផ្លូវរូងក្រោមដីកាលពីឆ្នាំ ១៩៨២  ដែលបានបង្កឱ្យមនុស្សស្លាប់ច្រើននាក់ ដោយសូវៀតបានដាក់ការប៉ាន់ប្រមាណថាអាចមានមនុស្សស្លាប់ចន្លោះពី១៦៨-១៧២ នាក់ ខណៈដែលលោកខាងលិចជឿថាចំនួនអ្នកស្លាប់មានចន្លោះពី ២,៧០០ ទៅ ៣,០០០នាក់៕ ប្រភព៖ Thairath

 

 

 

 

 

 

 

 

មកស្គាល់ពីប្រទេសទាំង១៥ ដែលទិញអាវុធច្រើនជាងគេលើលោក

0

ភ្នំពេញ៖ បច្ចុប្បន្ននេះពិភពលោកហាក់មានសភាពជ្រួយច្របល់វឹកវរកាន់តែខ្លាំងឡើងខណៈអ៊ុយក្រែន រវាងរុស្សី បាននឹងកំពុងបើកឆាកវាយប្រហារគ្នាដែលមានរយៈពេលជីតមួយឆ្នាំហើយ ហើយចំណែកចិន និងតៃវ៉ាន់ដែលឮដំណឹងល្អៀងៗថា ចិនកំពុងតែប្រើគ្រប់វិធីសាស្រ្ដដើម្បីគ្រប់គ្រងតៃវ៉ាន់ ហើយបញ្ហាមួយនេះគឺអាចឈានរកការធ្វើសង្រ្គាមទៀតផង ដែលជាហេតុនេះហើយនាំឱ្យបណ្ដាប្រទេសទាំងអស់ត្រូវការសព្វាវុធទំនើបៗជាចាំបាច់ដើម្បីការពារដែនដីអធិបតេយ្យរបស់ខ្លួន។

ថ្ងៃនេះដែរ KBN នឹងនាំប្រិយមិត្តឱ្យមកដឹងពីប្រទេសទាំង១៥ដែលទិញគ្រឿងសព្វាវុធច្រើនជាងគេ គិតចាប់ពីឆ្នាំ២០១៦-២០២០។

១៥. សាធារណរដ្ឋអ៉ីស្រាអែល នាំចូលអាវុធក្នុងអត្រា ១.៩% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

១៤. ចក្រភពអង់គ្លេស នាំចូលអាវុធក្នុងអត្រា ២.១% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

១៣. សហរដ្ឋអាមេរិក នាំចូលអាវុធក្នុងអត្រា ២.១% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

១២. ព្រះរាជាណាចក្រជប៉ុន នាំចូលអាវុធក្នុងអត្រា ២.២% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

១១. សាធារណរដ្ឋអ៉ីរ៉ាក់ នាំចូលអាវុធក្នុងអត្រា ២.៥% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

១០. សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នាំចូលអាវុធក្នុងអត្រា ២.៧% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

៩. អេមីរ៉ាត់អារ៉ាប់រួម នាំចូលអាវុធក្នុងអត្រា ៣% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

៨. ព្រះរាជាណាចក្រកាតា នាំចូលអាវុធក្នុងអត្រា ៣.៨% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

៧. សាធារណរដ្ឋកូរ៉េ នាំចូលអាវុធក្នុងអត្រា ៤.៣% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

៦. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី នាំចូលអាវុធក្នុងអត្រា ៤.៣% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

៥. សាធាណរដ្ឋប្រជាមានិតចិន នាំចូលអាវុធក្នុងអត្រា ៤.៧% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

៤. ប្រទេសអូស្ត្រាលី នាំចូលអាវុធក្នុងអត្រា ៥.១% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

៣. សាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប នាំចូលអាវុធក្នុងអត្រា ៥.៨% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

២. សាធារណរដ្ឋឥណ្ឌា នាំចូលអាវុធក្នុងអត្រា ៩.៥% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

១. ព្រះរាជាណាចក្រអារ៉ាប់ប៊ីអាអូឌីត នាំចូលអាវុធក្នុងអត្រា ១១% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៦-២០២០។

គួរជម្រាបថា ឈានដល់ឆ្នាំ២០២១ និងឆ្នាំ២០២២ ប្រទេសដែលនាំចូលអាវុធច្រើនជាងគេបានធ្លាក់ទៅលើប្រទេសឥណ្ឌា ស្មើនឹង ១១% នៃចំនួនអាវុធនាំចូលសរុបទូទាំងពិភពលោក៕

 

វៀតណាមត្រៀមដំឡើងថ្លៃការប្រើប្រាស់ទឹក

0

អាជ្ញាធរក្រុងហាណូយ ប្រទេសវៀតណាមគ្រោងនឹងដំឡើងថ្លៃទឹក បន្ទាប់ពីមិនមានការកែតម្រូវតម្លៃ រយៈពេលប្រាំពីរឆ្នាំ។ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុទីក្រុង លោក Mai Cong Quyen បាននិយាយថ្មីៗនេះថា សំណើសម្រាប់ការដំឡើងនេះនឹងត្រូវបានដាក់ជូនគណៈកម្មាធិការប្រជាជននៅដើមឆ្នាំក្រោយដើម្បីអនុម័ត។

លោកបាននិយាយថា បន្ទាប់ពីការដំឡើង ២០% ក្នុងមួយឆ្នាំ ជាមធ្យម រវាងឆ្នាំ ២០១៣និង ២០១៥ ពន្ធនៅតែមិនផ្លាស់ប្តូរ រហូតដល់ឆ្នាំ ២០១៩។ លោកបានបន្ថែមថា នៅឆ្នាំ ២០១៩ ទីក្រុងបានពិចារណាការ កើនឡើងដែរ ប៉ុន្តែ កូវីដ១៩ បានផ្ទុះឡើង ហើយរដ្ឋាភិបាលបានណែនាំរដ្ឋបាល មិនឱ្យដំឡើងពន្ធជាក់លាក់ ។Hanoi to increase water prices next year - VnExpress International

ទឹកមានតម្លៃ៥៩៧៣ដុង (១៥សេន) ក្នុងមួយម៉ែត្រគូប សម្រាប់១០ម៉ែត្រគូបដំបូង ហើយបន្ទាប់មកកើនឡើងដល់១៥៩២៩ដុង បន្ទាប់ពី៣០ម៉ែត្រគូប ។ ផែនការឆ្នាំ២០១៩ នឹងមានការកើនឡើងតម្លៃនៅឆ្នាំ ២០២០ ដល់ ២០២២ ដល់អប្បបរមា ៩៩៦៣ដុង ។

ទីក្រុងហាណូយមានក្រុមហ៊ុនទឹកចំនួន ១១ ដែលសមត្ថភាពសរុបរបស់ពួកគេអាចបន្ថែមបានរហូតដល់ ១.៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ និងពេលយប់ គ្រប់គ្រាន់ សម្រាប់បម្រើប្រជាពលរដ្ឋនៅតាមទីប្រជុំជន និង ៧៨% ប្រជាជននៅតំបន់ឆ្ងាយ។ សង្កាត់ចំនួន ១៤៩ ក្នុងក្រុងមិនទាន់ទទួលបានទឹកស្អាតនៅឡើយទេ៕Hanoi set to face water shortages

ប្រភព៖ VN Express

រុស្ស៊ី ត្រៀមបញ្ជូនអ្នកចម្រៀង តន្ត្រីករ ទៅជួរមុខនៃសង្គ្រាម សង្ឃឹមថានឹងជួយលើកទឹកចិត្តទាហានដែលបាក់ទឹកចិត្តឱ្យតស៊ូ

0

បរទេស៖ អ្នកការពារជាតិរុស្ស៊ីបាននិយាយថា រុស្ស៊ីមានបំណងនឹងបញ្ជូន អ្នកតន្ត្រីករ ព្រមទាំងអ្នកចម្រៀងទៅកាន់ជួរមុខនៃសង្គ្រាមនៅ អ៊ុយក្រែន ដើម្បីបង្កើនកំលាំងចិត្តរបស់ទាហានខ្លួន។

កាលពីពេលថ្មីៗកន្លងទៅនេះមានសេចក្តីរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបញ្ជូនអ្នកតន្ត្រីករ ព្រមទាំងអ្នកចម្រៀងទៅកាន់ជួរមុខនៃសង្គ្រាមនៅ អ៊ុយក្រែន​ ដោយការបង្កើត “កងពលតូចកំសាន្ដ” ដែលត្រូវបានបញ្ជូនទៅកាន់ជួរមុខនៃការប្រយុទ្ធនៅអ៊ុយក្រែន។

ជាមួយគ្នានោះការបង្កើតនូវ “កងពលតូចកំសាន្ដ” នេះគេសង្ឃឹមថានឹងលើកកម្ពស់សីលធម៌របស់ ទាហានរុស្ស៊ីដែលបានចូលរួម “ប្រតិបត្តិការពិសេសយោធា” និងជាផ្នែកមួយនៃការលើកទឹកចិត្តទាហានរុស្ស៊ីដែលធ្លាក់ទឹកចិត្តឱ្យមានកំលាំងចិត្តឡើងមកវិញផងដែរ។

ទន្ទឹមនឹងនេះ បើតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបញ្ជាក់ថា  កងពលតូចកម្សាន្ត នេះនឹងមាន ទាហានដែលត្រូវបានកេណ្ឌក្រោមបញ្ជាការចល័តបម្រុងដ៏អស្ចារ្យ រួមទាំងការជ្រើសរើសសិល្បករ អាជីពដែលស្ម័គ្រចិត្តចូលបម្រើក្នុងជួរយោធា។

ដូច្នពកងពលតូចកំសាន្តនេះ នឹងមានអ្នកចម្រៀង អូប៉េរ៉ា តន្រ្តីករ កាយសម្ព័ន្ធជាដើម ដោយបានបង្កើតអង្គភាពសរុបចំនួន ២ ដោយរួមមានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានសុំកិច្ចសហប្រតិបត្តិការពីសាធារណជន សូមចូលរួមបរិច្ចាកឧបករណ៍ភ្លេងដើម្បីនាំយកទៅផ្នែកកំសាន្តសម្រាប់ប្រើប្រាស់ក្នុងបេសកកម្មនៃសង្គ្រាមជាមួយអ៊ុយក្រែន។

យ៉ាងណាមិញចក្រភពអង់គ្លេសបាននិយាយទាក់ទងនឹងការបញ្ជូនតន្ត្រីករខាងលើទៅកាន់ជួរមុខនៃសង្គ្រាមនេះ គឺរុស្ស៊ីប្រើគំនិតដូចគ្នាទៅនឹងសង្រ្គាមនៅសម័យសូវៀត ដោយប្រើ “តន្ត្រីយោធា និងការកម្សាន្ត” ដើម្បីបង្កើនអារម្មណ៍រីករាយ និងលើកទឹកចិត្តទាហាន  ប៉ុន្តែបែរជាមានសំណួរសួរជាច្រើនថា តើ”កងពលតូចកំសាន្ដ” ថ្មីនេះនឹងជួយលើកទឹកចិត្តទាហានរុស្ស៊ី ឬ ក៏ជារំខានពួកគេ? ប្រភព៖ pptvhd36

ប្រទេសអាស៊ានមួយ ប្រកាសអាសន្ន នៃការកើតជំងឺអាសន្នរោគ

0

រដ្ឋាភិបាលហ្វីលីពីន បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៦៧នាក់បានស្លាប់ ដោយសារជំងឺអាសន្នរោគ ដែលជាជំងឺរាគរូស  ចាប់តាំងពីខែមករា ដើមឆ្នាំ២០២២ ខណៈដែលករណីកើតជំងឺនេះកើនឡើង ២៨២ភាគរយ បើធៀបនឹងឆ្នាំមុន ។

នាយកដ្ឋានសុខាភិបាលហ្វីលីពីន  បានរកឃើញករណីកើតជំងឺអាសន្នរោគចំនួន ៥,៨៦០ករណី គិតចាប់ពីខែមករា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នាយកដ្ឋាននេះបានសន្មត់ថា ការកើនឡើងនៃករណីកើតជំងឺនេះ មានជាប់ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិដែលបានវាយលុកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

នាយកដ្ឋានបានបន្ថែមថា មនុស្សស្លាប់ដោយសារជំងឺអាសន្នរោគមានចំនួន ៦៧នាក់ដែលបានកត់ត្រាចាប់តាំងពីខែមករា ដើមឆ្នាំ២០២២នេះ កើនឡើង ០.៨ភាគរយខ្ពស់ជាងឆ្នាំមុន។

ជំងឺអាសន្នរោគ គឺជាជំងឺដែលបណ្តាលមកពីការទទួលទានអាហារ ឬទឹកដែលមានមេរោគ។ ព្យុះទីហ្វុង និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត ដូចជាការរញ្ជួយដី ទឹកជំនន់ និងការបាក់ដី ជារឿយៗបានបំផ្លាញប្រភពទឹករបស់ភូមិ។

ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែវិបត្តិអាកាសធាតុនោះ ធនាគារពិភពលោកបាននិយាយថា ហ្វីលីពីនបានជួបប្រទះព្យុះទីហ្វុង ដែលមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងស្ទើរតែរៀងរាល់ឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ៕ Cholera could become 'endemic' if Lebanon fails to curb spread - Social  News XYZ

ប្រភព៖ China.Org

ទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅម៉ាឡេស៊ី បង្កឱ្យមានមនុស្សម្នាក់បានស្លា.ប់

0

បរទេស៖ ស្ថានភាពទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ជាពិសេសនៅក្នុងរដ្ឋ Terengganu ដោយថ្មីៗនេះមានសេចក្តីរាយការណ៍ថា មានមនុស្សម្នាក់បានស្លាប់ ដែលជាក្មេងស្រីអាយុទើបតែ ២ឆ្នាំ។

កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍ពីប្រទេសម៉ាឡេស៊ីដែលនៅតែប្រឈមមុខនឹងរដូវមូសុង បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ នៅតំបន់ជាច្រើនក្នុងប្រទេស ជាពិសេសនៅក្នុងខេត្ត Kelantan និង Terengganu។

ជាមួយគ្នានោះមានសេចក្តីរាយការណ៍ចុងក្រោយនៃការស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះដោយមានក្មេងស្រីអាយុទើបតែ ២ ឆ្នាំម្នាក់បានស្លាប់ដែលគេដឹងថាបានធ្លាក់ពីលើផ្ទះរបស់នាងហើយលង់ទឹក ខណៈពេលដែលម្តាយមីងរបស់ក្មេងស្រីនេះរវល់ជាមួយការជម្លៀសរបស់របរទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ន។

ប្រភពដដែលបានបញ្ជាក់ថាកម្ពស់ទឹកនៅក្នុងតំបន់បានបន្តកើនឡើង  ហើយថ្មីៗនេះខេត្ត មួយចំនួនទៀតបានបិទផ្លូវអស់ជាច្រើនខ្សែដោយសារទឹកជំនន់ខ្លាំង។

ក្នុងនោះគេរំពឹងថាស្ថានភាពទឹកជំនន់លើកនេះទំនងជាមានសភាពធ្ងន់ធ្ងរជាងទឹកជំនន់លើកមុននៅ ដើមខែនេះដោយភ្លៀងនឹងបន្តធ្លាក់ខ្លាំងរហូតជាបន្តបន្ទាប់។

ទោះជាយ៉ាងណាអាជ្ញាធរម៉ាឡេស៊ីបានព្រមានប្រជាជនឲ្យតាមដានព័ត៌មានទាក់ទងនឹងគ្រោះទឹកជំនន់នេះ និង តាមដានស្ថានការណ៍ឲ្យបានដិតដល់។ ព្រោះគេរំពឹងថារដូវមូសុងនឹងនៅតែមានភ្លៀង ធ្លាក់ខ្លាំងជាបន្តបន្ទាប់។ ជាពិសេសឪពុកម្តាយដែលជាកូនតូច គួរតែមើលថែកូនយ៉ាងយកចិត្តទុកដាក់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងរដូវទឹកជំនន់បែប៕ ប្រភព៖ Thairath

 

ចប់បាក់ឌុប! ចង់បន្តការសិក្សានៅភ្នំពេញ គប្បីត្រូវដឹងចំណុចសំខាន់ទាំង៣នេះ

0

ដោយគុណភាពអប់រំនៅទីក្រុងភ្នំពេញមានការប្រសើរជាងនៅតាមខេត្ត ដូចនេះហើយទើបប្អូនៗសិស្សានុសិស្សជាច្រើនសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងដែលសម្បូរដោយការជឿនលឿន។ ខាងក្រោមនេះជាចំណុចដែលដែលប្អូនៗគួរដឹងមុននឹងមកបន្ដការសិក្សា៖

ចរាចរណ៍៖ នៅទីក្រុងមានឡាននិងផ្លូវខ្វែងខ្វាត់ជាច្រើន ដូចនេះហើយមុនធ្វើដំណើរទៅណាមកណាគប្បីសួរនាំគេជាមុនសិន។ ចរាចរណ៍ឡាន ម៉ូតូមានការចង្អៀត និងស្ទះរាល់ពេលដែលម៉ោងសំខាន់។ ពេលធ្វើដំណើរគឺត្រូវប្រុងប្រយត្ន័គ្រប់ជំហាន។

ស្វែងរកផ្ទះស្នាក់នៅ៖ វាជាគំនិតមួយដ៏ល្អប្រសិនបើអ្នកមកជាមួយជាមួយមិត្តភក្ដិអ្នក។ អ្នកអាចជួលបន្ទប់មួយតម្លៃប្រហែល$50ទៅ$100ក្នុងមួយខែ ដោយចែកគ្នាចេញជាមួយមិត្តរួមបន្ទប់របស់អ្នក អ្នកក៏អាចសន្សំលុយច្រើនគួរសមដែរ។ ប៉ុន្តែប្រសិនបើអ្នកមករស់នៅភ្នំពេញម្នាក់ឯងវិញ ចូរកុំភ័យអី មានអង្គការដែលរង់ចាំអ្នកដែរ  អ្នកអាចនៅទីនោះបានដោយឥតគិតថ្លៃហើយពេលមានអង្គការខ្លះទៀតឧបត្តមទាំងថ្លៃការសិក្សាជូនអ្នកថែមទៀតផង។

ជ្រើសរើសជំនាញឱ្យបានត្រូវ៖ នេះគឺជាការសម្រេចមួយដ៏ធំបំផុតក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសខុស អ្នកនឹងដឹងថាវាពិបាកប៉ុនណានៅថ្ងៃក្រោយនិងជីវិតអស់ន័យទៀតហើយ។ វិធីមួយនោះគឺចូលថ្នាក់តម្រង់ទិសដែលសាកលវិទ្យាល័យនីមួយផ្ដល់ជូន បន្ទាប់មកអ្នកអាចប្រៀបធៀបនិងរើសយកមួយណាដែលអ្នកចូលចិត្ត៕

តក់ស្លុត! ទាហានម៉ារីនថៃ ៣៣នាក់ បាត់ខ្លួន ក្នុងហេតុការណ៍លិចនាវាចម្បាំងមួយគ្រឿង

0

បាងកក៖ យោធាថៃ នៅថ្ងៃចន្ទនេះបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីតាមស្វែងរកទាហានម៉ារីន ៣៣នាក់ដែលបានបាត់ខ្លួន ក្រោយ នាវាចម្បាំងមួយគ្រឿងលិចនៅតំបន់ឈូងសមុទ្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

នាវាចម្បាំង៣គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត ប្រជួបគីរីខន្ធ​ (Prachuap Khiri Khan) ស្ថិតនៅភាគខាងត្បូង ទីក្រុងបាងកក ក្រោយនាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) មានបញ្ហាគ្រឿងម៉ាស៊ីន និងគាំងដំណើរការតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពាក់កណ្ដាលយប់ឈានចូលថ្ងៃចន្ទនេះ នៅចម្ងាយប្រហែល ៣៧គីឡូម៉ែត្រពីតំបន់ឆ្នេរ។

ក្រុមអ្នកជួយសង្រ្គោះបានចាប់ផ្ដើមធ្វើប្រតិបត្តិការទាំងយប់ដែរ នៅក្រោមអាកាសធាតុអាក្រក់ និងជួយសង្រ្គោះមនុស្ស៧៣នាក់ ក្នុងចំណោម១០៦នាក់ ដែលនៅលើ នាវចម្បាំងខាងលើ ខណៈ៣៣នាក់ទៀតបាត់ខ្លួន។

គួរបញ្ជាក់ថា នាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) ជាប្រភេទនាវាចម្បាំងផលិតដោយសហរដ្ឋអាមេរិក ហើយថៃបានប្រើនាវាចម្បាំងនេះ តាំងតែពីឆ្នាំ១៩៨៧មក ហើយបើតាមអ្នកទាំងកងទ័ពជើងទឹកថៃ នាវាចម្បាំងនេះត្រូវបានរលកសមុទ្រធំៗវាយប្រហារយ៉ាងខ្លាំងរហូតដល់លិចតែម្ដង៕

៨ មូលហេតុនៃការគេងមិនលក់ និងវិធីក្នុងការព្យាបាល

0

សុខភាព៖ ពិតណាស់ការទទួលទានដំណេកគឺជារឿងដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតប្រចាំថ្ងៃប្រសិនបើអ្នកមិនអាចទទួលទានដំណេកបានគ្រប់គ្រាន់ទេ នោះអ្នកនឹងមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។

ដូច្នេះថ្ងៃនេះសូម​បង្ហាញពីមូលហេតុដែលធ្វើឱ្យអ្នកមានបញ្ហាសុខភាព និងវិធីក្នុងការព្យាបាល៖

លោកវេជ្ជបណ្ឌិត Anongnuch Chawalitthamrong គ្រូពេទ្យឯកទេសនៃមជ្ឈមណ្ឌលពិនិត្យសុខភាព Addlife ក្នុងប្រទេសថៃបានផ្តល់ព័ត៌មានថា ការគេងមិនលក់ពិតជាមិនមែនជាជំងឺទេ ប៉ុន្តែជាបញ្ហានៃការគេងមិនគ្រប់គ្រាន់ ដែលធ្វើឱ្យការភ្ញាក់ពីដំណេកមិនស្រស់ស្រាយ ដែលប៉ះពាល់ដល់ទំនួលខុសត្រូវការងារ និងទំនាក់ទំនងជាមួយអ្នកដទៃ។

លក្ខណៈនៃការគេងមិនលក់ ដូចជាការគេងមិនលក់ ភ្ញាក់ពីគេងញឹកញាប់ គេងបានរយៈពេលខ្លី ភ្ញាក់ពីព្រលឹម ភ្ញាក់ឡើងមិនស្រស់ស្រាយជាដើម។

មូលហេតុនៃការគេងមិនលក់អាចបណ្តាលមកពីកត្តាជាច្រើនដូចជា     

១. ភាពតានតឹងអាចបណ្តាលមកពីការងារ ឬបញ្ហាគ្រួសារ

២. ជំងឺផ្លូវកាយដូចជា ឈឺក្បាល ឈឺខ្នង ឈឺសន្លាក់ មានជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម។

៣. ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងនឹងសម្ពាធឈាម ថ្នាំស្តេរ៉ូអ៊ីត ថ្នាំផ្តាសាយ ថ្នាំកាត់បន្ថយការតឹងច្រមុះ។

៤.សារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន ជាតិនីកូទីន អាល់កុល

៥. លក្ខខណ្ឌ បរិស្ថានជំវិញមិនសមរម្យ ដូចជា សំឡេងខ្លាំង ភ្លើង សីតុណ្ហភាពក្តៅពេក ឬ ត្រជាក់ ពេក

៦. ការផ្លាស់ប្តូរកាលវិភាគនៃការគេងដូចជា ការធ្វើដំណើរ ការផ្លាស់ប្តូរការងារយប់ និងថ្ងៃ

៧. កង្វះអ័រម៉ូនដូចជា Melatonin អ័រម៉ូនលូតលាស់ អរម៉ូនភេទ

៨. ​កង្វះសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ ដូចជាស័ង្កសី វីតាមីន B៥ និង tryptophan ជាដើម។

ដំណោះស្រាយការគេងមិនលក់

១. ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក ចូលគេងហើយភ្ញាក់ទាន់ពេល កុំគេងពេលថ្ងៃ

២. ជៀសវាងតែ កាហ្វេ ជាតិនីកូទីន អាល់កុល

៣. ហាត់ប្រាណជាប្រចាំ ជៀសវាងការធ្វើលំហាត់ប្រាណ ៣-៤ ម៉ោងមុនពេលចូលគេង

៤.កុំទទួលទានអាហារច្រើនៗមុនពេលចូលគេង

៥. ហាមធ្វើកិច្ចការនៅលើគ្រែ

៦. គួរធ្វើឱ្យបរិយាកាសបន្ទប់គេងសមស្រប ស្ងប់ស្ងាត់ ងងឹត មិនក្តៅពេក ឬត្រជាក់ពេក

៧. អាចសម្រាកមុនពេលចូលគេងដោយអានសៀវភៅ ស្តាប់តន្ត្រី

ក៏ប៉ុន្តែក្នុងករណីដែលរាងកាយចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺន ការអនុវត្តខាងលើនេះប្រហែលជាមិនទទួលបានការប្រសើរឡើងទេ ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យ ដោយត្រូវតែចាប់ផ្តើមស្វែងរកមូលហេតុ និងព្យាបាលជាពិសេស៕ ប្រភព៖ Sanook

 

ឆ្នេរដ៏ស្រស់ស្អាតជាងគេមួយ នៅក្នុងចំណោមឆ្នេរនៃកោះរ៉ុង

0

ឆ្នេរសុខសាន្តរីសត ឬក៏គេច្រើនហៅថា ឆ្នេរសុខសាន្ត កោះរ៉ុង មានទីតាំងស្ថិតនៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីរង្វង់មូលតោ​ពីរ។ឆ្នេរកោះឋានសួគ៌ និងឆ្នេរសុខសាន្ត ជាប់ជ័យលាភី ជាឆ្នេរស្រស់ស្អាត – DAP  Business

ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនេះ លាតសន្ធឹងប្រមាណជា ៦០០០ម៉ែត្រ។ ជំនោរសមុទ្រដ៏បរិសុទ្ធ លាយឡំជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ធ្វើឲ្យសោភ័ណ្ឌភាពនៅទីនេះ ស្រស់ស្អាតគ្រប់រដូវកាល ជាពិសេសចាប់ពីខែធ្នូ រហូតដល់ខែមេសា ទឹកសមុទ្រនៅទីនេះនឹងប្រែជាពណ៌ខៀវស្រងាត់ ធ្វើឲ្យបរិយាកាសនៃឆ្នេរសុខសាន្តកាន់តែទាក់ទាញបំផុត។ នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរខ្សាច់ដ៏វែងនេះ មានភូមិនេសាទ​តូចមួយ​ដែលត្រូវបានគេឲ្យឈ្មោះថាភូមិសុខសាន្ត។អុំទូក៣ថ្ងៃ រកកន្លែងកម្សាន្តអត់ឃើញមែនទេ! ឆ្នេរសុខសាន្តចាំទទួលស្វាគមន៍លោកអ្នកជានិច្ច  - Khmer Breaking News

ឆ្នេរសុខសាន្ត មានបម្រើសេវាកម្មជាច្រើនដូចជាការជួលទូក ជិះគយគន់មច្ឆា ឬក៏ជិះកាយ៉ាក់ទៅកម្សាន្តតាមដៃសមុទ្រនានាជុំវិញកោះរ៉ុងបានថែមទៀតផង។ មិនតែប៉ុណ្ណោះនៅលើកោះនេះក៏មានរីសត ដែលមានតម្លៃសមរម្យ ដែលបានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសរចណ៍ថែមមួយគម្រិតទៀត៕ឆ្នេរសុខសាន្ត - Visit Cambodia