ទីក្រុងព្រុចសែល៖ ក្រុមរដ្ឋមន្រ្ដីក្រសួងថាមពលរបស់បណ្ដាប្រទេសសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា លើការកំណត់តម្លៃឧស្ម័ន ក្រោយការចរចាគ្នា អស់រយៈពេលជាច្រើនសប្ដាហ៍មក ជុំវិញវិធានការបន្ទាន់ ដោយបានបំបែកមតិ នៅទូទាំងប្លុកសេរីរបស់លោកខាងលិចមួយនេះ ខណៈកំពុងតែស្វែងរកដំណោះស្រាយ លើវិបត្តិថាមពល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា ឆែកជាប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប តំណាងឲ្យប្រទេសទាំង២៧ ជាសមាជិក បានបញ្ជាក់ ថា កិច្ចព្រមព្រៀងនេះ បានកើតឡើង កាលពីថ្ងៃចន្ទ នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។The Majority of Russia's Electric Supply Comes from Natural Gas - Climate  Scorecard

ការកំណត់តម្លៃនេះ ក៏ជាការប៉ុនប៉ងចុងក្រោយបង្អស់របស់សហភាពអឺរ៉ុប ដែលមានប្រទេសចំនួន២៧ ដើម្បីកាត់បន្ថយតម្លៃឧស្ម័នកំពុងតែឡើងខ្ពស់ ធ្វើឱ្យការចំណាយលើថាមពលរបស់ពលរដ្ឋកើនឡើង និង ជំរុញឱ្យមានអតិផរណាខ្ពស់បំផុត នៅឆ្នាំនេះ ចាប់តាំងពីរុស្ស៊ី បានកាត់ផ្តាច់នូវការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន មកកាន់តំបន់អឺរ៉ុប។

បើតាមការអះអាងរបស់ក្រុមមន្ត្រីសហភាពអឺរ៉ុប និង ឯកសារដែលបានឃើញ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមរដ្ឋមន្ត្រីក្រសួងថាមពល បានព្រមព្រៀងគ្នា នៅក្នុងការកំណត់ ប្រសិនបើតម្លៃលើសពី១៩១ដុល្លារ នៅក្នុងមួយមេហ្គាវ៉ាត់ម៉ោង សម្រាប់រយៈពេល៣ថ្ងៃ នៅលើកិច្ចសន្យា នៃ TTF ដែលប្រើតាមស្តង់ដារអឺរ៉ុប ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។Russia and NATO 'on different tracks' in negotiations, Putin spokesperson  says - POLITICOបើតាមទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី Interfax បានឲ្យដឹង ថា លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ក្រោយការប្រកាសពីកិច្ចព្រមព្រៀងរបស់អឺរ៉ុប ថា «ការសម្រេចចិត្តបែបនេះ ជាការវាយប្រហារ ទៅលើតម្លៃទីផ្សារ។ នេះជាការរំលោភបំពាន លើការកំណត់តម្លៃទីផ្សារ ការរំលោភបំពានលើដំណើរការទីផ្សារ ការយោងណាមួយ សម្រាប់តម្លៃ គឺមិនអាចទទួលយកបាននោះឡើយ»។

បណ្តាប្រទេសសហភាពអឺរ៉ុប បានជាប់គាំងជាមួយគ្នា តាមរយៈការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់មិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន និង វិធានការសន្សំសំចៃថាមពល សម្រាប់បញ្ចៀសនូវការខ្វះខាតប្រេងឥន្ធនៈ ដែលប្រើប្រាស់ សម្រាប់ការផលិតអគ្គិសនី កម្ដៅនៅក្នុងផ្ទះ និង រោងចក្រថាមពល។Russia denies nuclear power plant leaks after higher than normal radiation  in Europe | CNN

ក្រុមមន្ដ្រីអឺរ៉ុប ចំនួន៣រូប បានបញ្ជាក់ ថា ប្រទេសអាល្លឺម៉ង់ បានបោះឆ្នោតគាំទ្រនូវកិច្ចព្រមព្រៀងនេះ បើទោះជាមានការព្រួយបារម្ភ អំពីឥទ្ធិពលគោលនយោបាយ លើសមត្ថភាពរបស់អឺរ៉ុប នៅក្នុងការទាក់ទាញនូវការផ្គត់ផ្គង់ឧស្ម័ន នៅលើទីផ្សារពិភពលោក ដែលមានការប្រកួតប្រជែងតម្លៃ។

លោក រ៉ូប៊ឺត ហាបែក (Robert Habeck) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃចន្ទ នៅមុនកិច្ចប្រជុំ ថា «មិនមានអ្នកណាម្នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រឆាំងនឹងការបញ្ចុះតម្លៃឧស្ម័ននោះឡើយ ប៉ុន្ដែយើងដឹងហើយ ថា យើងត្រូវតែមានការប្រុងប្រយ័ត្នបំផុត កុំឱ្យធ្វើអ្វីហួសប្រមាណ និង បង្កឱ្យមានអ្វីដែលអាក្រក់បំផុត»៕