ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីជូនដំណឹងរបសើក្រសួងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នៅក្នុងមួយសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។

២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °Cសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOlfAjfU2i1GVMseBlZoFM_Zyi2VBOxBHPGs4xbVl8NSzDvdt3CEulT7HqlTFxUDbOQ3Fm-pkuDg54C8seP_-gtppSkdWAxN7YYkc2j8Aojqg2Mm_Xt--NqoQqr9lLhqVQrGoC4o_na9OV7oQdlW7GSRXHoYR_orOyY-O14E6xiWJFQ8k3GMn_wyU9/s1280/photo_2022-12-20_08-31-57%20(2).jpg