បរទេស៖ នៅក្នុងប្រទេសឥណ្ឌា កំពុងគ្រោងដាក់រថភ្លើងប្រើប្រាស់ដែលដើរដោយថាមពលអ៊ីដ្រូសែនជាលើកដំបូងនៅក្នុងឆ្នាំក្រោយនេះ។

កាលពីពេលថ្មីៗនេះលោក Asvini Vaishnava រដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវដែកនៃប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះថា ប្រទេសឥណ្ឌានឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់រថភ្លើងដែលរចនា និងផលិតក្នុងស្រុកនៅខែធ្នូ ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មាននេះត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Vaishnav ទៅកាន់ទីក្រុង Bengaluru ភាគខាងត្បូងនៃប្រទេស។
គួរបញ្ជាក់ផងដែរថារថភ្លើងដែលដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំក្រោយនេះជារថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន ដែលត្រូវបានគេស្គាល់ថាជា “Wonde Metro” គឺជារថភ្លើងដែលផលិតយ៉ាងច្រើន ដើម្បីជំនួសរថភ្លើងដើមដែលត្រូវបានគេសាងសង់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០ ឬប្រហែល ៧០ និង ៦០ ឆ្នាំមុន។
រថភ្លើងភាគច្រើននៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នកំពុងដំណើរការដោយប្រេងឥន្ធនៈឬអគ្គិសនី។
.jpg)
កិច្ចខិតខំប្រឹងប្រែងនេះគឺជាផ្នែកមួយនៃនិន្នាការសកលដែលរដ្ឋាភិបាលនានា ហើយក្រុមហ៊ុន ថាមពលកំពុងបង្កើនការវិនិយោគលើថាមពលស្អាត រួមទាំងថាមពលអ៊ីដ្រូសែនដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងផ្ទះកញ្ចក់៕ ប្រភព៖ Sanook










