Home Blog Page 1937

ឆ្នាំ២០២៣ ប្រព័ន្ធសេវាទូរស័ព្ទនៅកម្ពុជាទាំងអស់ មិនអាចប្តូរលុយបានទៀតទេ

0

​​​​យោងតាម​​សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា ស.ប.ទ.ក ​គ្រប់​​ប្រព័ន្ធ​​​សេវាទូរស័ព្ទ​​​ចល័ត​ទាំង​អស់​ Smart Cellcard និង​ Metfone ​​នឹង​លុប​​ចោល​​​​នូវ​​​​កញ្ចប់​គម្រោង​​​ប្តូរ​​ទឹក​ប្រាក់​​​​  មក​ប្រើ​ប្រាស់​គម្រោង​​ថ្មី​​ ត្រឹម​ថ្ងៃ​ទី​ ២៨​ ខែកុម្ភ​: ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។​

សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា ដែល​ហៅ​កាត់​ថា​ ស.ប.ទ.ក បាន​​ចេញនូវសេចក្តី​ជូន​ដំណឹង​​ដល់​​​អតិថិជន​របស់​ប្រតិបត្តិករផ្តល់​​សេវាទូរស័ព្ទ​​​ចល័ត​​ទាំងអស់ ​Smart , Cellcard និង​ Metfone ​​ឲ្យ​បាន​ឲ្យ​ដឹង ​​​​​​​​​​សម្រាប់​កញ្ចប់​​គម្រោង​​ថ្មី គឺត្រូវបានរៀបចំឡើងក្នុងគោល​​បំណងផ្តល់ជូ​ន​បងប្អូន​ទាំងអស់ឲ្យ​ស្មើភាព​​គ្នា​ ដោយមានការបែងចែកច្បាស់លាស់ចំពោះទំហំទិន្នន័យអ៊ីនធឺណែត ចំនួននាទីសម្រាប់ការហៅចេញ និង ចំនួនសារជាអក្សរក្នុងប្រព័ន្ធ។

គួរ​ជំរាប​ផងដែរ​ថា​ ​​​​​​​​​ប្រ​តិបត្តិរផ្តល់​សេវាទូរស័ព្ទ​ចល័ត​ទាំងអស់​ នឹងបញ្ឈប់​ការ​ផ្តល់​​សេវាកម្ម​កញ្ចប់​គម្រោង​​ប្តូរប្រាក់ ត្រឹម​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២៣ ដូច្នេះ​​បង​ប្អូន​ដែល​មិន​បាន​ភ្ជាប់​គម្រោង​ថ្មី​​​​ឲ្យ​បាន​មុន​​ថ្ងៃទី​២៨​ ខែកុម្ភ: ឆ្នាំ២០២៣ ​​នោះ​ទេ​ នោះ​​ក្រុម​ហ៊ុន​ដែល​​​​​​​​លោក​អ្នក​បានប្រើ​​​​សេវាទូរស័ព្ទ​នឹងធ្វើ​ការ​​ផ្លាស់​ប្តូរ​ដោយ​ស្វ័យ​ប្រវត្តិ​​​ភ្លាម​​​​តែម្តង​៕

320936609 965775471063195 4564868565594496596 N

កោះថាស ទីកន្លែងដ៏ស័ក្កសមសម្រាប់ថ្ងៃឆ្លងឆ្នាំ

0

កោះថាសគឺជាដែនកោះមួយ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីឆ្នេរកោះពស់ យើងអាចធ្វើដំណើរទៅកាន់កោះមួយនេះ ដោយជិះទូកចេញពីឆ្នេរកោះពស់ ក្នុងទិសដៅស្របគ្នាជាមួយ ខ្សែទឹកទៅកាន់កោះរ៉ុងនិងរ៉ុងសន្សឹមដោយប្រើពេលប្រមាន៤០នាទីទៅ១ម៉ោង។កោះថាស - Visit Cambodia

កោះនេះ គឺ​ជា​កោះ​តូច​មួយ មាន​ទំហំ​ត្រឹម​តែ ០,៩ម៉ែត្រការ៉េ និង​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ព្រះសីហនុ ពោល​គឺ​ត្រឹម​តែ ៧គីឡូម៉ែត្រ​ពីដីគោក។ ចំណុច​ទាក់ទាញ​របស់​កោះ​ដ៏​តូច​នេះ គឺ​មាន​ព្រៃក្រាស់ និង​ខៀវស្រងាត់។កោះថាស - Visit Cambodia

បច្ចុប្បន្នកោះនេះ ជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្ត បោះតង់ផ្សងព្រេង នេសាទត្រី មុជទឹកមើលផ្កាថ្ម និង សិក្សាពីធម្មជាតិផ្សេងៗលក្ខណះបែបស្ងប់ស្ងាត់។

ថ្វីបើកោះថាស​ ជាកោះដ៏ស្រស់ស្អាត ក៏ប៉ុន្តែទីនេះហាក់មិនសូវមានមនុស្សមកកម្សាន្តច្រើន ដូចកោះស្តេច ឬកោះឆ្លាមនោះទេ៕កោះថាស - Visit Cambodia

ការសិក្សាថ្មីបង្ហាញថា ប្រជានជនថៃ ៤.៤លាននាក់ទៀតរស់ក្រោមបន្ទាត់នៃភាពក្រីក្រ

0

របាយការណ៍ចុងក្រោយបង្អស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បង្ហាញថា ប្រជាជនថៃចំនួន ៨.១លាននាក់ជាជនក្រីក្រ ហើយ ៤.៤លាននាក់ក្នុងចំណោមពួកគេកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

របាយការណ៍ស្តីពីស្ថានភាពភាពក្រីក្ររបស់ប្រទេសថៃក្នុងឆ្នាំ ២០២១ ដែលត្រូវបានចេញផ្សាយនៅឆ្នាំនេះ បាននិយាយថា ចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្របានធ្លាក់ចុះពី ៤.៧លាននាក់ក្នុងឆ្នាំ២០២០ មក ៤.៤លាននាក់កាលពីឆ្នាំមុន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បាននិយាយថា “ទាំងអស់នេះអរគុណចំពោះវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងការសម្រាលបន្ទុកហិរញ្ញវត្ថុលើប្រជាជនក្រីក្រ ដូចជាវិធានការបង្កើនថាមពលទិញ និងការកាត់បន្ថយវិក្កយបត្រឧបករណ៍ប្រើប្រាស់”៕8.1 million Thais are poor, 4.4 million below poverty line – NESDC | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts in both

ប្រភព៖ Nation Thailand

ហ្វីលីពីនជួបគ្រោះទឹកជំនន់ធ្ង.ន់.ធ្ង.រ បង្កឱ្យមានអ្នកស្លា.ប់ចំនួន១៣នាក់ និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន

0

បរទេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣ នាក់បានស្លាប់ និងជាង ២០ នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួននៅក្នុងហេតុការណ៍នៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរភ្លាមៗ នៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ថាទីភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយហ្វីលីពីនបានឱ្យដឹងថាមាន គ្រោះទឹកជំនន់ភ្លាមៗនៅភាគខាងត្បូងនៃប្រទេសដែលបានកើតឡើងកាលពីចុងសប្តាហ៍មុន។

ជាលទ្ធផលនៃភ្លៀងធ្លាក់ខ្លាំងនេះបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៣ នាក់បានស្លាប់ និងមានអ្នកបាត់ខ្លួនយ៉ាងហោចណាស់ចំនួន២៣ ព្រមទាំងបង្កការខូចខាតសម្បត្តិរដ្ឋ និងឯកជនជាច្រើន។

ទោះជាយ៉ាងណាក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលបាត់ខ្លួនបន្ត ស្របពេលអាជ្ញាធរក្នុងតំបន់នៅតែបន្តជម្លៀសមនុស្សជាង ៤៥.០០០ នាក់នៅតំបន់រងគ្រោះទៅ កាន់ទីជម្រកបណ្ដោះអាសន្នជាផ្លូវការនៅភាគខាងត្បូងប្រទេសហ្វីលីពីនដែលរងគ្រោះយ៉ាងខ្លាំងនេះ។

គួររំលឹកថាព្យុះត្រូពិច Nalgae កាលពីខែតុលាកន្លងទៅ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥៤នាក់បានស្លាប់ និង ៣៥នាក់បានបាត់ខ្លួន មិនតែប៉ុណ្ណោះក៏បានបង្កឱ្យមានការខូចខាតដល់សេដ្ឋកិច្ចហ្វីលីពីនជាង ២៣៦,៥លានដុល្លារផងដែរ៕ ប្រភព៖ Sanook

ចិន សម្រេចលុបចោលតម្រូវការធ្វើចត្តាឡីស័ក ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរណ៍

0

អន្តរជាតិ៖ គណៈកម្មការសុខាភិបាលជាតិចិន បានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកព្រំដែនរបស់ខ្លួនឡើងវិញ គិតចាប់តាំងពីបានបិទព្រំដែនមួយផ្នែកធំ កាលពីដើមឆ្នាំ២០២០មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ហេតុផលនៃការសម្រេចចិត្តបែបនេះ គឺដោយសារតែការឆ្លង មិនសូវមានភាពធ្ងន់ធ្ងរ ហើយកូវីដ១៩ នឹងវិវត្តបន្តិចម្តងៗទៅជាការឆ្លងមេរោគផ្លូវដង្ហើមធម្មតា។

អាជ្ញាធរសុខាភិបាលចិន បានបន្ថែមថា តម្រូវការយ៉ាងតឹងរ៉ឹងសម្រាប់អ្នកដំណើរក្នុងប្រទេស រួមទាំងការធ្វើចត្តាឡីស័ករយៈពេល ៥ថ្ងៃ នៅឯកន្លែងត្រួតពិនិត្យដោយរដ្ឋាភិបាល និងការបន្តស្នាក់នៅដាច់ដោយឡែកចំនួន ៣ថ្ងៃបន្ថែមទៀតនៅផ្ទះ នឹងត្រូវលុបចោល។ អ្នកដំណើរដែលចូលមកប្រទេសចិន គ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្ត PCR រយៈពេល ៤៨ម៉ោងមុនពេលចេញដំណើរប៉ុណ្ណោះ។

ជាមួយគ្នានេះ ការរៀបចំសម្រាប់ជនបរទេសចូលមកប្រទេសចិន ដូចជាសម្រាប់ការងារ និងអាជីវកម្ម នឹងត្រូវបានកែលម្អ ហើយទិដ្ឋាការចាំបាច់ក៏នឹងត្រូវបានជួយសម្រួល ផងដែរ។ រីឯ ច្រកចូល និងចេញរបស់អ្នកដំណើរនៅកំពង់ផែសមុទ្រ និងផ្លូវគោកនឹងបន្តឡើងវិញជាបណ្តើរៗ ខណៈការធ្វើដំណើរទៅក្រៅប្រទេសរបស់ជនជាតិចិន នឹងត្រូវសម្រួលឡើងវិញតាមលំដាប់លំដោយ​ ៕

 

 

 

 

 

 

ការប្រកួតបាល់ទាត់សប្បុរសធម៌ដំបូងបង្អស់របស់អង្គការផ្កាយសមុទ្របង្ហាញពីសកម្មភាពទំនួលខុសត្រូវសង្គម

0

[ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២] អង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានធ្វើការជាមួយនឹងវិស័យអប់រំ យុវជន និងកីឡា ដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្រ ជួបការលំបាកនិងក្រុមគ្រួសាររបស់ពួកគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ ហើយថ្មីៗនេះអង្កការផ្កាយសមុទ្រ បានរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ដំបូងបង្អស់ដោយជោគជ័យ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

ការប្រកួតនេះបានបើកទទួលស្វាគមន៍យ៉ាងទូលំទូលាយដល់គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌។ ក្រុមមកពីបណ្តាក្រុមហ៊ុននាៗក៏ដូចជាក្រុមបាត់ទាត់ផ្សេងៗទៀត។ នៅរាជធានីភ្នំពេញបានប្រកួតប្រជែងជាលក្ខណៈវិលជុំដើម្បីទទួលបានពានជ័យលាភីពានរង្វាន់សប្បុរសធម៌ដំបូងរបស់អង្គការផ្កាយសមុទ្រ។ ថវិកាដែលបានពីការប្រកួតនេះនឹងយកទៅទិញសម្ភារៈសិក្សា និងជួយកុមារដែលមិនបានចូលរៀនឱ្យទទួលបានការអប់រំដ៏ត្រឹមត្រូវមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixkztpgJ2VNkLSSftlbJ8SRnAtB7E_sgRJEs2FxtDY1AyNrx9UIzO3S_TJVq9hn7yBVJPWdwdwB1VHmxSQ--I1tEAR6Z3X7FhVB1Abui6mYz8zfb1qJ43A17QRNGYgB4y5BsNAldLSLFughiraTfF1-xphtWRW2QhWx2uc3w4Cvvf6r0PV8DP7PDqr/s975/photo_2022-12-27_10-51-02.jpg

ការប្រកួតនេះបានបើកទទួលស្វាគមន៍យ៉ាងទូលំទូលាយដល់គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌។ ក្រុមមកពីបណ្តាក្រុមហ៊ុននាៗក៏ដូចជាក្រុមបាត់ទាត់ផ្សេងៗទៀត។ នៅរាជធានីភ្នំពេញបានប្រកួតប្រជែងជាលក្ខណៈវិលជុំដើម្បីទទួលបានពានជ័យលាភីពានរង្វាន់សប្បុរសធម៌ដំបូងរបស់អង្គការផ្កាយសមុទ្រ។ ថវិកាដែលបានពីការប្រកួតនេះនឹងយកទៅទិញសម្ភារៈសិក្សា និងជួយកុមារដែលមិនបានចូលរៀនឱ្យទទួលបានការអប់រំដ៏ត្រឹមត្រូវមួយ ។

កម្មវីធីនេះបានបញ្ចប់ដោយ ក្រុមហ៊ុន Kofi Co. Ltd. បានទទួលមេដាយមាស ពានរង្វាន់ និងប័ណ្ណសរសើរដែលពួកគេជាម្ចាស់ជើងឯកក្នុងពានរង្វាន់នេះ។ ក្រុម Bokor Senior ចំណាត់ថ្នាក់លេខ២បានទទួលមេដាយប្រាក់ និងប័ណ្ណសរសើរ។ ក្រៅពីនេះ ក្រុមមិត្តយល់ចិត្ត និងយុវជនខ្មែរខ្លាំង ក៏បានទទួលប័ណ្ណសរសើរដូចគ្នាដោយពួកគេសិ្ថតក្នុងចំណាត់ថ្នាក់លេខ ៣ និង លេខ ៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgghtPEIhCr8R5sGgcTKT57jq6pagLJ5Z3EEeTGCy7n546CCi0m3AYJbZ_H5c8kUO7RYo-WCEOBRQzY_GA82Bn7i00dXoWd2XIMHNkrDEUy4C4VmoeEUXly7k3cdOaKIvjtM9JtcafijckYstCMjEJDTOUx4c8I76XALdjZAJP1bYFUahzjrdwPChJ3/s975/photo_2022-12-27_10-50-51.jpg

គួរបញ្ចាក់ផងដែរពានរង្វាន់ការប្រកួតបាល់ទាត់សប្បុរសធម៌របស់អង្គការផ្កាយសមុទ្រកម្ពុជាគឺជាឱកាស ពិសេសមួយក្នុងការលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងជួយលើកកម្ពស់ការរស់នៅរបស់កុមារក្រីក្រនៅកម្ពុជា។ អង្គការផ្កាយសមុទ្រកម្ពុជា សង្ឃឹម និងជឿជាក់ថា អង្គការ និងក្រុមហ៊ុនកាន់តែច្រើននឹងចូលរួមគាំទ្រសកម្មភាពរបស់ពួកគេ និងគាំទ្រដល់សិទ្ធិទទួលបានការអប់រំរបស់កុមារ។

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
ក្រុមហ៊ុន Two Way Public Relations
អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ 102, Phnom Penh City Centre,
ភូមិ១, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
hello@twowaypr.com
www.twowaypr.com

អំពីអង្គការផ្កាយសមុទ្រកម្ពុជា
អង្គការផ្កាយសមុទ្រកម្ពុជាជាអង្គការក្រៅរដ្ឋាភិបាលដែលមានបទពិសោធន៍ ១៦ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ និងកីឡា ដើម្បីផ្លាស់ប្តូរជីវិត។ នៅប្រទេសកម្ពុជា យុវជនតិចជាង ៥ ភាគរយ នឹងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ ភាពក្រីក្រដែលកុមារជាច្រើនរស់នៅមិនត្រឹមតែធ្វើឱ្យពួកគេបាត់បង់ពីកុមារភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានន័យថាពួកគេខកខានការសិក្សា និងបំណិនជីវិតដ៏សំខាន់ដែលត្រូវបានបង្រៀនតាមរយៈការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្តិ និងសកម្មភាពលេងនៅសាលា។ តាមរយៈកម្មវិធីអប់រំរបស់យើង កម្មវិធីបាល់ទាត់ និងគម្រោងអភិវឌ្ឍន៍សហគមន៍ យើងកំពុងគាំទ្រកុមារជួបការលំបាកដើម្បីកសាងអនាគតដ៏ត្រចះត្រចង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzT3YA0NrdCY_3iYclKnCQ9dxQzPSYdZpJNzPMDBX2kPmScEU-_Xy-SlCc9VtmMbBPjPujQWL-pF2noT5DQyHVX8B0Y9gF6kx6LZFD0sKbEErz4v02aVRSWpBm0uQrEmJV283eYiCOw5JQEOvJrAWXvhur79xo0C42ar0hXDa26HlD992XyDKaqxtO/s975/photo_2022-12-27_10-50-32.jpg

៥វិធីក្នុងការដោះស្រាយការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព

0

សុខភាព៖ ការទល់លាមកតែងតែកើតមានចំពោះមនុស្សគ្រប់គ្របរូប មិនចាស់ឬក៏ក្មេងបញ្ហានេះតែងកើតមានញឹកញាប់ចំពោះក្រុមមនុស្សមួយចំនួនដែលទទួលទានអាហារដែលធ្វើឱ្យក្រពះពោះវៀនដំណើរការមិនបានល្អ រួមទាំងឥរិយាបទមួយចំនួនក្នុងជីវិតប្រចាំថ្ងៃផងដែរ។

ថ្ងៃនេះសូមណែនាំគន្លឹះសម្រាប់អ្នកដែលមានបញ្ហាទល់លាមកញឹកញាប់ សាកល្បងធ្វើតាម ៥ចំណុចនេះ ធានាថាមានប្រសិទ្ធភាពក្នុងរយៈពេល៧ថ្ងៃ៖

១. ជ្រើសរើសទទួលទានហារដែលសម្បូរជាតិសរសៃ   

មានអាហារជាច្រើនដែលមានជាតិសរសៃខ្ពស់ ប៉ុន្តែជាតិសរសៃអាហារដែលជួយដល់ការបន្ទោរបង់គឺបន្លែស្លឹកបៃតង ជាជាងការបរិភោគរុក្ខជាតិដូចជា ត្រកួន ឬអង្ករដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ បន្លែស្លឹកបៃតងមានជាតិសរសៃខ្ពស់ និងកាបូអ៊ីដ្រាតទាប លើសពីនេះ បន្លែស្លឹកបៃតងមានជាតិម៉ាញ៉េស្យូមខ្ពស់ វាជួយក្នុងការបន្ទោរបង់បានល្អ។

២. ផឹកទឹកឱ្យបានគ្រប់គ្រាន់

បុរសគួរផឹកទឹកលើសពី ៣-៣.៥ លីត្រក្នុងមួយថ្ងៃ ចំណែកស្ត្រីគួរផឹកច្រើនជាង ២.៥-៣ លីត្រក្នុងមួយថ្ងៃ ព្រោះបើមានជាតិសរសៃអាហារប៉ុន្តែទឹកមិនគ្រប់គ្រាន់អាចបណ្តាលឱ្យទល់លាមកវាមិនងាយស្រួលទេក្នុងការបញ្ចេញចោល។

៣. បង្កើនបាក់តេរីល្អនៅក្នុងពោះវៀន

បាក់តេរីល្អអាចត្រូវបានរកឃើញនៅក្នុងទឹកដោះគោជូរ ប៉ុន្តែគួរជ្រើសរើសមួយណាដែលមានកាបូអ៊ីដ្រាតតិចជាង ៥ ក្រាមហើយគួរជៀសវាងផ្លែឈើនិងអ្វីដែលមានជាតិស្ករខ្ពស់ ក៏មានគីមឈីណាតតូ សាច់ក្រកត្រសក់ជ្រក់កំបូចាអាហារទាំងនេះនឹងបង្កើនបាក់តេរីល្អសម្រាប់ពោះវៀន ជួយរំលាយលាមកដែលធ្វើឱ្យការបន្ទោរបង់ស្រួលជាងលើសពីនេះទៀតបន្លែស្លឹកបៃតងគឺជាអាហារសម្រាប់ប្រូបាយអូទិកបង្កើត Probiotics បន្ថែមទៀត។

៤. គួរដើរឱ្យបានច្រើន

បើមិនជឿ ត្រូវតែសាកល្បង ព្រោះការដើរអាចជួយឱ្យការបន្ទោរបង់បានល្អប្រសើរ អ្នកគួរតែដើរយ៉ាងហោចណាស់ ៨,០០០ ជំហានក្នុងមួយថ្ងៃ នៅពេលដែលរាងកាយរបស់អ្នកធ្វើចលនាបានច្រើនឡើង ពោះវៀនក៏ដំណើរការផងដែរ ហើយជាការពិតណាស់រួមទាំងពោះវៀនធំ និងប្រព័ន្ធ Excretory ក៏ដំណើរការបានល្អផងដែរ។

៥. គេងទាន់ពេល និងទៀងពេល

ប្រសិនបើយើងចូលគេងគួរតែចូលគេង នៅម៉ោង ១០:០០ យប់ ហើយក្រោកនៅម៉ោង ៦:០០ ព្រឹក ឬ ៥:០០ ព្រឹក ព្រោះប្រសិនបើរាងកាយរបស់យើងទម្លាប់គេង និងភ្ញាក់ទាន់ពេលជារៀងរាល់ថ្ងៃ ប្រព័ន្ធផ្សេងៗក្នុងរាងកាយនឹងដំណើរការបានល្អ និងទាន់ពេលជារៀងរាល់ថ្ងៃផងដែរ៕ ប្រភព៖ Sanook

 

 

គាំទ្រទេបងប្អូនបញ្ចូលកីឡាករ ធឿន ធារ៉ា ចូលក្របខណ្ឌ័រដ្ឋដើម្បីលើកទឹកចិត្តគាត់!!

0

ភ្នំពេញ៖ បន្ទាប់ពីអ្នកលេងពូថៅដៃ ធឿន ធារ៉ា គ្រងខ្សែក្រវាត់ពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ ក្រោយយកឈ្នះកីឡាករជើងខ្លាំងថៃ សៃយុគ ភុមផាន់មួង ដោយលោកអាជ្ញាកណ្តាលបញ្ឈប់​ការប្រ​កួត​ត្រឹមទឹកទី១ ព្រោះតែរងរបួសធ្ងន់ធ្ងរនោះ កីឡាករ ធឿន ធារ៉ា ត្រូវបានគេមើលឃើញថា ជាកីឡាករគុនខ្មែរជំនាន់ថ្មីមួយរូបដែលបានជួយលើកកម្ពស់ក្បាច់គុនខ្មែរ លើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន…។

តាមរយៈ ការទទួលជ័យជម្នះនេះ កីឡាករ ធឿន ធារ៉ា គឺជាកីឡាករកម្ពុជាដំបូងគេ ដែល ប្រកួតឈ្នះខ្សែក្រវាត់ និងពានស្តេចថៃនៅសង្វៀនថៃហ្វៃត៍ ដែលពិភពលោកទទួលស្គាល់ថា ជាសង្វៀនជាតិនិយមមួយរបស់ជនជាតិថៃ និងកម្រមានកីឡាករបរទេសណាប្រកួតឈ្នះខ្សែក្រវាត់ ឬពានស្តេចថៃនេះណាស់ ព្រោះបើវាយមិនឱ្យម្ចាស់ផ្ទះបោះបង់ការប្រកួតទេនោះ គឺគណៈកម្មការផ្តល់ពិន្ទុមិនងាយឱ្យកីឡាករបរទេសឈ្នះនោះឡើយ។

ជាមួយគ្នានេះដែរស្រាប់តែកាលពីពេលម្សិលមិញនេះយើងសង្កេតឃើញលោកឧកញ៉ា ហេង ឡុង បានបង្ហោះសារមួយពាក់ព័ន្ធទៅនឹងកីឡាករ ធឿន ធារ៉ា ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សំណូមពរបញ្ចូលកីឡាករ ធឿន ធារ៉ា ចូលក្របខណ្ឌ័រដ្ឋដើម្បីលើកទឹកចិត្តគាត់ស៊ែរអោយថ្នាក់ដឹកនាំឃើញផង» ។

យ៉ាងណាមិញក្រោយពីមានការបង្ហោះបែបនេះហើយយើងក៏បានឃើញមហាជនបង្ហាញឆន្ទះគាំទ្រនូវការសំណូមពរមួយនេះជាខ្លាំងដោយមានអ្នកខ្លះថែមទាំងបានលើកឡើងទៀតថា៖ «ទើបតែនឹកឃើញឬ? គួរណាតែអោយតំម្លៃតាំងពីដំបូង! ស្រុកខ្មែរយើងនៅពួកកីឡាករល្បីៗជាច្រើនដែលគ្មានក្របខណ្ឌ័និង ដូចជា ក្រាក់ សម្ភស -ល-។ បើនៅក្នុង បាវចនា គឺ( ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រ)(ក្រសួងអប់រំ យុវជន និងកីឡា)(កីឡា)?ចុះគ្រូកីឡាប្រដាល់គុណខ្មែរម្នាក់ៗឬគ្រូបង្វឹកគាត់មានបានចូលក្របខណ្ឌរដ្ឋដែរឬទេភាគច្រើនគឺអត់៩០%ភាគរយ! បាទប្អូនប្រុសសំណូពរបញ្ចូលកីឡាករធឿន ធារ៉ាចូលក្របខណ្ឌ័រដ្ឋ ដើម្បីលើកទឹកចិត្តគាត់ ចំពោះខ្ញុំគឺគាំទ្រ ១០០%ចូលខាងផ្នែកយោធា» ៕

 

កម្ពុជានឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាកម្ពុជានឹងចុះត្រជាក់រហូតដល់១៥អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់១០-១២អង្សាសេ នៅតំបន់ជួរភ្នំដងរែក,  សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព - CEN

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C * ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។

២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C * ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹក និងយប់។

៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C * សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C * អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoFQHPvGJuV24oEQy9k09g3vLHYxi9OmgwWdJJ8k32Nb_6sbhAFX5Xo8KyddLeQSLrdmXXDYg8iImkxfFFFWsBCIdWHWdhABWUIxX1UXkXnpuzBF4ymUE7ceXxqiFlSvXrvCmEOaItUNrrXta452611-02Z6Acpy0YMgtfUfSNjafX65Msr6odxPCk/s1280/photo_2022-12-27_08-46-59.jpg

វណ្ណដា ត្រៀមប៉ះ ជី ដេវីតម្តងទៀត នៅទឹកដីក្រុមភ្នំពេញក្រោន

0

សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់​ផ្នែក​បុរស និង​ផ្នែក​នារី ពានរង្វាន់ Soccer league លើកទី៦ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈ​ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​ទឹកប្រាក់​រហូត​ដល់​២៥លាន​រៀល។

កីឡដ្ឋាន Smart RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានជ្រើសរើសជាទីតាំងនៃពិធីបើកពានរង្វាន់​បាល់ទាត់​ Soccer League លើកទី៦ ឆ្នាំ២០២៣ បន្ទាប់ពីពហុកីឡដ្ឋានជាតិ ដែលនិយមហៅថា ស្តាតអូឡាំពិក បច្ចុប្បន្នកំពុងធ្វើការជួយជុលផ្លាស់ប្ដូរស្មៅថ្មី និងធ្វើការជួសជុលរួចរាល់នៅខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាបាល់ទាត់។

យោងតាមគណ:កម្មការ​រៀប​ចំ​ការ​ប្រកួត បានបង្ហើបឲ្យដឹងថាតារាចម្រៀងរ៉េប សម្បូរប្រជាប្រិយ លោក វណ្ណដា និង ជី ដេវីត ដែលកំពុងទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងពិធីបើកពានរង្វាន់​បាល់ទាត់​ Soccer League លើកទី៦ ឆ្នាំ២០២៣៕