Home Blog Page 1936

ធ្លាប់ដឹងអត់! ស្ពានអ្វី ជាស្ពានឆ្លងកាត់ទន្លេមេគង្គមុនគេ នៅកម្ពុជា?

0

ស្ពាន​គីហ្សូណា ​គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គ​មុនដំបូងគេ​នៅកម្ពុជា ដែល​ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៃទីរួមខេត្តកំពង់ចាម។ បច្ចុប្បន្ន ស្ពាននេះ​បាន​តភ្ជាប់​រវាង​ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។

ស្ពាននេះ​ត្រូវ​បានចាប់ផ្តើម​សាងសង់នៅក្នុងឆ្នាំ១៩៩៩ និង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០១ ដោយ​ចំណាយទឹកប្រាក់​ជាង ៥៦លានដុល្លារអាមេរិក ជា​ជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។ស្ពានគីហ្សូណា (ខេត្ដកំពង់ចាម) | ភូមិស្រុកខ្មែរ

ស្ពាននេះ​មានប្រវែង ១៥០០ម៉ែត្រ ធ្លាប់បាន​ទទួលចំណាត់ថ្នាក់ជាស្ពានវែងជាងគេបង្អស់នៅកម្ពុជា រហូតដល់ឆ្នាំ ២០០២ ពោលគឺនៅពេល​ដែលស្ពានកម្ពុជា-ថៃ ត្រូវបានកសាងនៅខេត្តកោះកុង ដែលមានប្រវែង ១៩០០​ម៉ែត្រ។

ស្ពានគីហ្សូណា ក៏ស្ពាន​ដំបូង​ដែលបាន​តភ្ជាប់​តំបន់​ភាគខាងកើត និងភាគខាងលិច​ប្រទេសកម្ពុជា តាមផ្លូវគោក​ជាលើកដំបូងផងដែរ៕Kizuna Bridge - Wikipedia

អ៊ីរ៉ង់ ប្ដេជ្ញាបន្ដអភិវឌ្ឍវិស័យដ្រូន ឲ្យកាន់តែទំនើបខ្លាំង

0

រដ្ឋធានីតេអ៊ីរ៉ង់៖ ក្រោយពេលអ៊ុយក្រែន និង បណ្ដាប្រទេសមហាអំណាចលោកខាងលិច បានចោទប្រកាន់ជាញឹកញាប់ដល់អ៊ីរ៉ង់ អំពីការបញ្ជូនយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ទៅកាន់រុស្ស៊ី នោះមក ក្រុងតេអ៊ីរ៉ង់ កាលពីដើមខែវិច្ឆិកា ក៏បានទទួលស្គាល់ អំពីសកម្មភាពរបស់ខ្លួន បានបញ្ជូនគ្រឿងសឹកប្រភេទនេះ ទៅឲ្យក្រុងមូស្គូ ហើយឥឡូវនេះ ថែមទាំងអួតអាង អំពីដ្រូនរបស់ខ្លួនមានប្រសិទ្ធភាព។

សារព័ត៌មាន ARAB NEWS បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៨ ខែធ្នូ ដោយដកស្រង់ប្រភពពីបណ្ដាញផ្សព្វផ្សាយរបស់អ៊ីរ៉ង់ បានរាយការណ៍ ថា មេទ័ពកំពូលរបស់អ៊ីរ៉ង់ បានអះអាង ថា ការអះអាងរបស់បណ្ដាប្រទេសមហាអំណាចលោកខាងលិច អំពីដ្រូនរបស់ខ្លួន ដែលកម្លាំងទាហានរុស្ស៊ី កំពុងតែប្រើប្រាស់ វាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន កំពុងតែបង្ហាញ អំពីដ្រូនរបស់ក្រុងតេអ៊ីរ៉ង់ មានប្រសិទ្ធភាពកម្រិតខ្ពស់។Outgoing Iran president admits government was not always truthful | The  Times of Israel

រដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្តបស្ចិមលោក បានចោទប្រកាន់ដល់រុស្ស៊ី អំពីការប្រើប្រាស់ដ្រូន ផលិតដោយប្រទេសអ៊ីរ៉ង់ វាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងជម្លោះ អស់រយៈពេលប្រហែល១០ខែកន្លងមកនេះ ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង ថាមពលសំខាន់ៗ នៅទូទាំងប្រទេស ខណៈអាកាសធាតុ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ កាន់តែធ្លាក់ចុះត្រជាក់ខ្លាំងបំផុត។

ជាការឆ្លើយតបប្រឆាំងនឹងក្រុងតេអ៊ីរ៉ង់នោះ បណ្ដាប្រទេសបស្ចិមលោក បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុន និង ពួកឧត្ដមសេនីយ៍មួយចំនួនរបស់អ៊ីរ៉ង់ រួមទាំង នាយអគ្គសេនាធិការកងទ័ពអ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ ម៉ូហាមម៉ាដ បាហ្គេរី (Mohammad Bagheri) ផងដែរ។Iranian drones in Russian hands show there's already one victor in Ukraine  war: Iran | The Times of Israel

រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ តែងតែបដិសេធជាដដែលៗ ប្រឆាំងនឹងការចោទប្រកាន់ អំពីការបញ្ជូនដ្រូនរបស់ខ្លួន ទៅឲ្យរុស្ស៊ី ប្រើប្រាស់ នៅក្នុងសង្គ្រាម ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅដើមខែវិច្ឆិកា អ៊ីរ៉ង់ ក៏បានទទួលស្គាល់ ថា ក្រុងតេអ៊ីរ៉ង់ បានបញ្ជូនដ្រូនមួយចំនួន ទៅឲ្យក្រុងមូស្គូ តាំងពីមុនការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ។

ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្ដាលផ្លូវការ Tasnim មានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានដកស្រង់សម្ដីរបស់លោកឧត្ដមសេនីយ៍ Mohammad Bagheri ដែលបានអះអាង ថា «បរិយាកាសបច្ចុប្បន្ន បង្កើតដោយពិភពក្រអឺតក្រទម ទាក់ទងនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមអ៊ុយក្រែន គ្រាន់តែជាផ្នែកមួយ នៃសង្គ្រាមចិត្តសាស្ត្ររបស់សត្រូវតែប៉ុណ្ណោះ។ អ្វីដែលជាការពិត បង្ហាញ អំពីប្រសិទ្ធភាព សារៈសំខាន់ និង ឋានៈដ៏ខ្ពស់ សម្រាប់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នៅក្នុងវិស័យយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន»។Iran says Western claims show 'effectiveness' of its drones - CNA

សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ជាសត្រូវរបស់អ៊ីរ៉ង់ បានចោទប្រកាន់ ដល់ក្រុងតេអេរ៉ង់ ថា បានបញ្ជូនកងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ទៅឲ្យទីភ្នាក់ងាររបស់់ខ្លួន នៅមជ្ឈិមបូព៌ា រួមទាំង ចលនាហេសបូលឡាហ៍ (Hezbollah) នៅក្នុងប្រទេសលីបង់, ជួយដល់របបគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) និង ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន។

អ៊ីរ៉ង់ បានចាប់ផ្តើមអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬ យានហោះគ្មានមនុស្សបើក (UAVs) នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ នាអំឡុងសង្គ្រាម រយៈពេល៨របស់ក្រុងតេអ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាង។

លោកឧត្ដមសេនីយ៍ ម៉ូហាមម៉ាដ បាហ្គេរី (Mohammad Bagheri) បានបញ្ជាក់ ថា ឥឡូវនេះ អ៊ីរ៉ង់ នឹងបន្ដអភិវឌ្ឍដ្រូនបន្ថែមទៀត។ កងទ័ពរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ នឹងបន្ដរីកចម្រើន និង អភិវឌ្ឍដ្រូន…យើងនឹងធ្វើកិច្ចសហប្រតិបត្ដិការ ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀត ដោយផ្ដោតទៅលើវិស័យយន្ដហោះគ្មានមនុស្សបើក។ ប្រព័ន្ធដ្រូនរបស់យើង ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ នៅលើពិភពលោក ទាក់ទងនឹងភាពត្រឹមត្រូវ ភាពធន់ ការបន្តប្រតិបត្តិការ ការបំពេញប្រតិបត្តិបេសកកម្ម ហើយបំផ្លាញដល់បេសកកម្មផ្សេងៗរបស់សត្រូវ»៕Mossad chief warns: Iran is expanding supply of advanced weapons to Russ -  The Jerusalem Post

វៀតណាម បិទខារ៉ាអូខេ និងបារ នៅក្នុងរាជធានីហាយណូយ

0

ប្រទេសវៀតណាម  បានបិទហាងខារ៉ាអូខេ និងបារជាង ១,១០០កន្លែង  នៅទីក្រុងហាណូយ ដោយសារវិធានការសុវត្ថិភាពអគ្គីភ័យមិនគ្រប់គ្រាន់។42 of The Best Places to Visit in Hanoi

នៅក្នុងសន្និសីទស្តីពីសុវត្ថិភាពអគ្គីភ័យដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ កាលពីដើមសប្តាហ៍នេះ លោក Pham Trung Hieu ប្រធានការិយាល័យពន្លត់អគ្គីភ័យ និងជួយសង្គ្រោះនៃនាយកដ្ឋានប៉ូលីសហាណូយ បាននិយាយថា មានហាងខារ៉ាអូខេ បារ និងក្លឹបរាំជាង ១,៥០០ នៅក្នុងទីក្រុង Cong An។

បន្ទាប់ពីរយៈពេលពីរខែចុងក្រោយនៃការត្រួតពិនិត្យកន្លែងនៅក្នុងទីក្រុងសម្រាប់វិធានការសុវត្ថិភាពអគ្គីភ័យ ទីក្រុងហាណូយបានផ្អាកជាង ១,១០០កន្លែង ក្នុងចំណោមចំនួនសរុបខាងលើនេះ។Vietnam karaoke bar fire kills 13 - BBC News

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីខែកញ្ញា បានស្នើឱ្យក្រសួងសន្តិសុខសាធារណៈ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ធ្វើការត្រួតពិនិត្យសុវត្ថិភាពអគ្គីភ័យ ដោយផ្តោតលើហាងខារ៉ាអូខេ សហគ្រាសដែលមានមនុស្សច្រើន និងអគារផ្ទះល្វែង។

សំណើនេះបានធ្វើឡើងបន្ទាប់ពីមានអគ្គីភ័យឆាបឆេះហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុង Thuan An នៃខេត្ត Binh Duong បានសម្លាប់មនុស្ស ៣២នាក់កាលពីថ្ងៃទី ៦ ខែកញ្ញាកន្លងទៅនេះ៕11 best bars in Hanoi, Vietnam - Anna Sherchand

ប្រភព: VN Express 

សម្ដេច ហ៊ុន សែន បញ្ជូនមេធាវីឱ្យទៅការពារក្ដីបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ដើម្បីតទល់នឹងលោកឧកញ៉ាទ្រព្យគ្រាក់រូបនេះ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នេីទៅកាន់ស្ថាប័នតុលាការ កុំឱ្យប្រញាប់ប្រញាលចំពោះរឿងចាប់ចងម​នុស្ស ក្នុងសំណុំរឿងរដ្ឋប្បវេណី ហេីយសម្តេចនឹងតាមដានចំពោះសំណុំរឿងប្តឹងបុគ្គលិកទូរទស្សន៍បាយ័ន លេីករណីឆបោក។

ប្រសាសន៍សម្តេចបានធ្វើឡើងបន្ទាប់ពី សម្តេចទទួលព័ត៌មានអំពីការចាប់ខ្លួនបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបញ្ជាតុលាការ ក្រោយពីមានបណ្តឹងពីអ្នកឧកញ៉ាម្នាក់ថា បានចូលរួមឆបោកក្នុងទឹកប្រាក់៣៦លានដុល្លារ។ ចំពោះករណីនេះ សម្តេចក៏បានចេញមុខធានាឱ្យនៅក្រៅឃុំ ហើយជំរុញឱ្យមេធាវីរបស់សម្តេចចេញការពារក្តីឱ្យបុគ្គលិកទូរទស្សន៍បាយ័នរូបនោះផងដែរ។

ថ្លែងក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «បើល្មោភតែរឿងចាប់ចងហ្នឹង វាយ៉ាងម៉េច? ឥឡូវខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារតែម្តង ហើយវាទាក់ទងជាមួយនឹងអ្នកឧកញ៉ា ដែលគេមានប្រាក់កាក់នោះ រួចហើយខាងយើងផ្នែកតុលាការ អាងឡើងចាប់គ្រឹបៗ អារឿងរដ្ឋប្បវេណីយើងកោះហៅទៅបានទេ ដើម្បីពិភាក្សាមើល ហើយអាងតែពីរឿងចាប់រឿងចងអញ្ចឹង រួចហើយគេមើលពីក្រៅមកគេមិនមានដឹងថាតុលាការឯណា គេដឹងតែពី ហ៊ុន សែន តែម្តង ក្នុងពេលដែលយើងអត់ដឹងផង»

សម្តេចតេជោបានបន្តថា «ពួកយើងហ្នឹង កុំប្រញាប់ប្រញាលចាប់លឿនពេកបានទេ ខ្ញុំសូមអង្វរ បើអស់លោកធ្វើតែអញ្ចឹង តើក្នុងគុកយកទៅដាក់កន្លែង រួចហើយទៅគាបគ្នាសួរចម្លើយ»

សម្តេចក៏បានរិះគន់ផងដែរចំពោះអ្នកដែលរកស៊ីមានងារជាឧកញ៉ារូបនោះ ដែលបានចោទប្រកាន់ទៅលើបុគ្គលបាយ័នថា ចូលរួមបោកប្រាស់ប្រាក់រាប់សិបលានដុល្លារ ខណៈដែលអ្នកព័ត៌មានរូបនោះ រកតែបាយហូបសឹងមិនបានផង។ សម្តេចបានបន្តថា ក្នុងពេលដែលគេចាប់ខ្លួនបុគ្គលិកបាយ័ននោះ ក៏មានមេធាវីទៅបង្កប់ទារលុយប្រពន្ធរបស់គាត់ចំនួន៥ពាន់ដុល្លារថែមទៀត ខណៈដែលគ្នាមិនមានលុយឡើយ។

«ចុះបើមាន៣៦លានដុល្លារ តើចាំបាច់ទៅវេទនា អានព័ត៌មាននៅទូរទស្សន៍បាយ័នធ្វើអ្វី អញ្ចឹងបានថា រឿងអញ្ចឹងៗ យើងមើលផងទៅមើល កុំអាងតែមានអំណាចកុំអាងតែមាននេះ ចេះតែចាប់ចេះតែចងចាប់ចងៗ រួចហើយអ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្ត្រី ម្ខាងត្រូវគេចោទថា អាងតែរដ្ឋបាលចាប់ តែតុលាការវាអ្នកបញ្ជាចាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេច។

សម្តេចក៏បានណែនាំទៅកាន់មេនគរបាលយុត្តិធម៌ ទាំងអង្គភាពនគរបាល និងអង្គភាពអាវុធហត្ថ កុំចេះតែទៅចាប់ទាំងងងឹតងងុល។ ស​ម្តេចបានអះអាងថា រឿងនេះសម្តេចក៏ប្រាប់ទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ហើយសម្តេចនឹងតាម​មើលថា តើករណីនេះជាករណីពិត ឬអយុត្តិធម៌ ហើយនរណាជាអ្នកបោកលុយ៣៦លានដុល្លារ ខណៈដែលជនដែលត្រូវបានចាប់ខ្លួនរកបានតែមួយគ្រប់ៗ ហើយមានបាយ័នជួយចិញ្ចឹមផងនោះ។

សម្តេចបានចាត់ទុកថា ករណីនេះជារឿងហួសហេតុខ្លាំងពេក។ សម្តេចក៏បានព្រមានទៅនគរបាលយុត្តិធម៌ ទាំងនៅអង្គភាពនគរបាល និងអាវុធហត្ថ ដោយលើកឡើងថា កុំថាឡើយពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏សម្តេចមានលទ្ធភាពក្នុងការដកចេញបានដែរ៕

ស្ត្រីម្នាក់ នឹងត្រូវជាប់ទោសក្រោយរកឃើញថាមានគ្រោងបរិច្ចាគថ្លើមដើម្បីជាថ្នូរនឹងការងារកូនប្រុស

0

បរទេស៖ ស្ត្រីជន់ជាតិកូរ៉េម្នាក់ នឹងត្រូវទទួលទោស ព្រមទាំងទទួលការផាកពិន័យ បន្ទាប់ពីគេរកឃើញថាគាត់មានគម្រោងបរិច្ចាគថ្លើមរបស់គាត់ជាថ្នូរនឹងទឹកប្រាក់មួយចំនួន ព្រមទាំងដើម្បីឱ្យកូនប្រុសអាចមានការងារ និងទទួលបានដំណែងល្អពីម្ចាស់ក្រុមហ៊ុនដែលបានទទួលយកថ្លើមរបស់គាត់។

នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប្រទេសកូរ៉េខាងត្បូងបានរាយការណ៍កាលពីសប្តាហ៍មុនថាស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ក្នុងវ័យ ៥០ ឆ្នាំ ម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា អ្នកស្រី កា ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួននិងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសខណៈពេលដែលគេបានរកឃើញថានាង គ្រោងនឹងបរិច្ចាគការធ្វើកោសល្យវិច័យនៃថ្លើមរបស់ខ្លួនជាថ្នូរនឹងប្រាក់១០០លានវ៉ុន ឬប្រហែល ៧៨,៥៦៧ដុល្លារ រួមទាំងដើម្បីទទួលបាននូវមុខតំណែងការងារសម្រាប់កូនប្រុសក្នុងក្រុមហ៊ុនផងដែរ។

គួរបញ្ជាក់ថានៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ លោកស្រី កា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល ដើម្បីពិនិត្យរាងកាយមុនពេលទទួលការវះកាត់សម្រាប់ការបរិច្ចាគថ្លើម ក្នុងនោះនាងបានក្លែងខ្លួន ជាកូនប្រសាប្រធានាក្រុមហ៊ុនរបស់កូនប្រុសគាត់ ដែលបានធ្លាក់ខ្លួនឈឺ ដែលនឹងត្រៀមទទួលការបរិច្ចាគថ្លើមរបស់នាង។

លុះសប្តាហ៍បន្ទាប់ នាងត្រូវបានបញ្ជាក់ និងចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គដោយវិទ្យាស្ថានគ្រប់គ្រងមជ្ឈមណ្ឌលឈាម ជាលិកា និងសរីរាង្គជាតិកូរ៉េខាងត្បូង។ ប៉ុន្តែបន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យដើម្បី ត្រៀមវះកាត់ស្រាប់នាងបានឆ្លងកូវីដ-១៩ មុនពេលការវះកាត់ត្រូវពន្យារពេល។

ទោះជាយ៉ាងណាការស៊ើបអង្គេតក៏បានរកឃើញថាអ្នកស្រី អាចជាប់ពាក់ព័ន្ធនឹងការចូលរួមក្នុងការជួញដូរសរីរាង្គដែលជាទង្វើខុសច្បាប់របស់កូរ៉េខាងត្បូង។

យ៉ាងណាមិញ តុលាការកូរ៉េខាងត្បូងក៏បានផាកពិន័យលោកស្រី កា ៣លាន វ៉ុន ឬប្រហែល ២,៣៥៤  ខណៈ ដែលអ្នកជំងឺដែលបានទទួលការបរិច្ចាគនេះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល ១ ឆ្នាំ៕ ប្រភព៖ Dailynews

អាយុគ្រាន់តែជាតួលេខ ក្រោយលោកយាយអាយុក្បែរ១០០ជិះស្គីទឹកកកបង្ហាញក្បាច់យ៉ាងស្ទាត់ជំនាញ

0

បរទេស៖ ស្ត្រីជនជាតិចិនមានអាយុ ៨៧ឆ្នាំ បានក្លាយជាប្រធានបទ និងមានភាពល្បីល្បាញក្នុងបណ្ដាញសង្គមក្រោយពីស្ត្រីរូបនេះបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យដូចជាមនុស្សពេញវ័យ ក្នុងការជិះស្គីដ៏ស្ទាត់ជំនាញមិនចាញ់ក្មេងៗលើកំពូលភ្នំ។

កាលពីពេលថ្មីៗកន្លងទៅនេះមានការបង្ហោះនូវឃ្លីបវីដេអូយ៉ាងព្រោងព្រាតជាមួយនឹងសកម្មភាពនៃការជិះស្គីរបស់ស្ត្រីវ័យចំណាស់ម្នាក់ដែលគេស្គាល់ឈ្មោះថា Liu Zhihua មានវ័យ៨៧ឆ្នាំ គាត់បានក្លាយជាស្ត្រីចំណាស់ទីមួយដែលបានបង្ហាញពីសមត្ថភាពនៃការជិះស្គីយ៉ាងអស្ចារ្យ និងស្ទាត់ជំនាញនៅលើកំពូលភ្នំ នៃតំបន់ Urumqi រដ្ឋធានីក្នុងតំបន់ស្វយ័ត Xinjiang Uygur ភាគពាយព្យនៃប្រទេសចិន។

ជាមួយគ្នានោះបើតាមការបញ្ជាក់របស់លោកយាយ Liu Zhihua បានប្រាប់ថា លោកយាយបានចាប់ផ្ដើមជិះស្គីជាលើកដំបូងរបស់គាត់ជាមួយនឹងស្វាមីនៅក្នុងឆ្នាំ២០០៧ កាលពីគាត់មានអាយុ៧២ឆ្នាំ ដោយកាលនោះគាត់មានការព្រួយបារម្ភពីសុខភាព និងសុវត្តិភាពឆ្អឹងផងដែរ ប៉ុន្តែក៏មានការជំរុញលើកទឹកចិត្តរបស់កូនប្រុសរបស់គាត់។

បើទោះបីក្នុងរយៈពេលដំបូងវាបានធ្វើឱ្យលោកយាយមានការឈឺចាប់ខ្លួនជាខ្លាំង ក្រោយមកអាការក៏ធូរស្បើយ និងលែងមានអាការនេះកើតឡើង បន្ទាប់មកគាត់ក៏ចាប់ផ្ដើមជិះពីជំរៀលទាប និងឈានចូលដល់ការជិះពីជំរៀលខ្ពស់មកវិញបានយ៉ាងស្ទាតជំនាញ។

លុះក្រោយមកនៅពេលដែលមានបទពិសោធន៍ជិះស្គីស៊ាំ និងមានៅភាពស្ទាត់ជំនាញរួចមកគាត់តែងតែរីករាយ និងចូលចិត្តកីឡានេះខ្លាំងណាស់ ហើយក៏បានចាប់ផ្តើមជិះស្គីជាមួយប្តីរៀងរាល់រដូវរងានេះជានិច្ច៕ ប្រភព៖ tna.mcot

 

 

រថយន្តក្រុងធ្លាក់ចូលជ្រោះនៅប្រទេសអេស្ប៉ាញ ស្លា.ប់៦នាក់

0

បរទេស៖ សោកនាដកម្មនៅក្នុងប្រទេសអេស្ប៉ាញ ដោយមានរថយន្តក្រុងមួយគ្រឿងបានធ្លាក់ពីលើស្ពានចូលទន្លេទាំងកំរោល ជាលទ្ធិផលបានបណ្ដាលឱ្យមនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតបានរួចពីសេចក្ដីស្លាប់។

នៅយប់ ថ្ងៃទី ២៤ខែធ្នូ ឆ្នាំ២០២២ មានសោកនាដកម្មនៅប្រទេសអេស្ប៉ាញ ដោយមានឡានក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ពីលើស្ពានចូលទៅក្នុងទន្លេ Lerez ក្នុង Galicia ភាគខាងលិចនៃប្រទេសអេស្ប៉ាញយ៉ាងគួរឱ្យតក់ស្លុត។

ជាមួយគ្នានោះក្រុមអ្នកជួយសង្គ្រោះក៏បានប្រញាប់ប្រញាល់មកកាន់កន្លែងកើតហេតុចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងចរន្តទឹកជ្រោះក្រោមស្ពានហូរខ្លាំង រហូតការស្វែងរកត្រូវបានពន្យារពេលជាច្រើនម៉ោងដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង ពាសពេញទាំងតំបន់ Galicia ។

ទោះជាយ៉ាងណាជាលទ្ធិផលចុងក្រោយបើតាមទិន្នន័យពីអ្នកឆ្លើយតបគ្រាអាសន្នបង្ហាញថាក្នុងហេតុការណ៍ដ៏អាក្រក់នេះបានបណ្ដាលឱ្យមានមនុស្សចំនួន៦នាក់បានបាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតបានរងរបួស និងរួចរស់មានជីវិតដែលគាត់ជាអ្នកបើករថយន្តក្រុង អាយុ ៦៣ ឆ្នាំ និងម្នាក់ទៀតជាអ្នករួមដំណើរជាស្ត្រី។ ភ្លាមនោះអ្នកទាំងពីរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

តាមប្រភពបានឱ្យដឹងពីក្រុមអ្នកជួយសង្គ្រោះបន្ទាន់ ដោយបានបញ្ជាក់ថា កន្លែងដែលរថយន្តធ្លាក់ចូលទឹកនៅ ក្នុងកម្ពស់ ៤០ ម៉ែត្រ មូលហេតុពព្រោះរថយន្តបានក្រឡាប់ធ្លាក់ពីលើស្ពានដោយមិនដឹងមូលហេតុ ប៉ុន្តែក៏មានការសន្និដ្ឋានថាវាអាចទាក់ទងនឹងអាកាសធាតុភ្លៀងធ្លាក់ខ្លាំង។

ទោះជាយ៉ាងណាឧបទ្ទវហេតុនេះអាជ្ញាធរនៅតែបន្តធ្វើការស៊ើបអង្កេតយ៉ាងលម្អិត និងក្ដៅគគុកសម្រាបើដោះស្រាយជូនក្រុមគ្រួសារជនរងគ្រោះ៕ ប្រភព៖ PPTVHD36

 

 

សម្រស់ដ៏ស្រស់ស្អាតដូចពិភពតុក្កតា នៅលើកំពូលភ្នំនៃប្រទេសថៃ សម្រាប់ឆ្លងឆ្នាំ២០២៣នេះ

0

ប្រទេសថៃ៖ នាឱកាសនៃការឆ្លងឆ្នាំខាងមុខនេះនៅតំបន់កណ្ដាលជ្រលងភ្នំនៅ The Blue Sky Khaokho Resort ដែលបានរៀបចំនូវពិធីបុណ្យ Bluesky Light Festival ២០២៣” ដែលជាការតុបតែងប្រាសាទដោយភ្លើងពណ៌ចំរុះនៅកណ្តាលភ្នំ ដែលវាហាក់ដូចជាការចូលទៅកាន់ពិភព​នៃរឿងតុក្កតា។

នាពេលថ្មីៗនេះមានការបង្ហាញពីទិដ្ឋភាពនៃសម្រស់ដ៏ស្រស់ស្អាត នៅក្នុងតំបន់កណ្តាលជ្រលងភ្នំនៅ The Blue Sky Khaokho Resort នៃខេត្ត ភីតឆា ប៊ុន (Phetchabun)នៃប្រទេសថៃ ជាមួយនឹងព្រឹត្តិការណ៍ “The Bluesky Light Festival ២០២៣”ដែលជាពិធីបុណ្យភ្លើងដ៏ស្រស់ស្អាត។

ពិតណាស់ក្នុងអំឡុងពេលនេះរមណីយដ្ឋានបានរៀបចំកម្មវិធីបំភ្លឺយ៉ាងស្រស់ស្អាតនៅកណ្ដាល បរិយាកាស ដូច ប្រាសាទទេពអប្សរដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាត រហូតមានមនុស្សជាច្រើន និយាយថានៅទីនេះ ប្រៀបបាននឹងការឈានជើងចូលទៅកាន់ពិភពរឿងតុក្កតា។

លើសពីនេះសម្រាប់នៅចុងឆ្នាំក៏មានសួនផ្កាបែបអឺរ៉ុប ដើម្បីឱ្យអ្នករីករាយនឹងបរិយាកាសដ៏ស្រស់បំព្រោង និងកាន់តែមានភាពទាក់ទាញបំផុត។

ដូច្នេះបើបងប្អូនណាមានបំណងចង់ទៅទស្សនា ភាពប្លែកៗហាក់បីដូចជាបានចូលទៅកាន់ទិដ្ឋភាពនៅក្នុងរឿងតុក្តា ឬចង់ទទួលបាននូវជ្រុងនៃការថតរូបបានយ៉ាងស្រស់ស្អាតសូមកុំភ្លេចមកកម្សាន្តនៅកណ្ដាលជ្រលងភ្នំនៃទីតាំង The Blue Sky Khaokho Resortក្នុងខេត្ត ភីតឆា ប៊ុន (Phetchabun)នៃប្រទេសថៃនាឱកាសនៃការឆ្លងឆ្នាំខាងមុខនេះ៕ ប្រភព៖ Sanook

 

 

មិនឡើងជាតិខ្លាញ់នៅម្តុំត្រង់បរិវេណក្បាលពោះបាន ដោយអាហារ៥ប្រភេទនេះ

0

នៅពេលក្បាលពោះឡើងខ្លាំងមិនត្រឹមប៉ះពាល់ដល់រូបរាងខាងក្រៅទេ ថែមទាំងប៉ះពាល់ដល់សុខភាពថែមទៀត។ ដូច្នេះប្រសិនបើប្រិយមិត្តចង់រក្សាចង្កេះឲ្យនៅស្លីមស្អាត អាចសាកជាមួយអាហារ៥ប្រភេទនេះ។เปิดฟ้าภาษาโลก : Fat กับ overweight

១ ឆៃថាវ
បន្លែនេះសម្បូរជាតិកាកសសៃ ជួយឲ្យឆាប់ឆ្អែត កាត់បន្ថយការឃ្លាន និងគ្រប់គ្រងជាតិខ្លាញ់បានល្អ។ សូម្បីតែអ្នកឯកទេសផ្នែកតមអាហារ ក៏ណែនាំឲ្យហូបឆៃថាវដែរ ព្រោះវាសម្បូរដោយវីតាមីន A, C រួមផ្សំជាមួយនឹងជាតិទឹកច្រើន បន្សាបជាតិពុលក្នុងរាងកាយ ហើយក្នុងពេលជាមួយគ្នា ក៏ជួួដុតកាឡូរីនៅបរិវេណក្បាលពោះបានល្អផងដែរ។អត្ថប្រយោជន៍មិនគួរឲ្យជឿ៥យ៉ាង នៃមើមឆៃថាវ - BABY AND MOM

២ ផ្ទី
បន្លែនេះត្រូវបានអ្នកជំនាញវាយតម្លៃថាសម្បូរជីវជាតិច្រើន រួមមានវីតាមីន A, C, K ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើតខូឡាជែនផងដែរ។ លើសពីនេះ បន្លែផ្ទីផ្ទុកដោយសារធាតុ Carotenoids មានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម រារាំងការរិកសាយនៃកោសិកាសាហាវ។ដាំ​ផ្ទីដូង​ងាយស្រួល​ថែទាំ​ និង​ឆាប់​បាន​ប្រមូល​ផល​លក់​ជាង​បន្លែ​ដទៃ​ | La  Reine Media

៣ ប្រូខូលី
ការសិក្សាមួយចំនួនបង្ហាញថា ស្ពៃប្រូខូលីផ្ទុកត្រឹម 25កាឡូរី/១០០g ដែលមិនជួយឲ្យញ៉ាំទៅធាត់សម្បូរជាតិកាកសសៃ សក្តិសមសម្រាប់អ្នកចង់សម្រកគីឡូនិងក្បាលពោះយ៉ាងល្អ។ លើសពីនេះ សម្រួលដល់ការទល់លាមក ដែលល្អសម្រាប់សុខភាពពោះវៀន។Broccoli | SNAP-Ed

៤ ការ៉ុត
បន្លែពណ៍ទឹកក្រូចនេះសម្បូរដោយវីតាមីន ជីវជាតិដែលល្អសម្រាប់សុខភាព។ បន្ថែមពីនេះ ការ៉ុតមានជាតិខ្លាញ់ទាប ជាតិស្ករទាប ហើយជាតិកាកសរសៃខ្ពស់ រួមទាំងសារជាតិរ៉ែនិងវីតាមីនដែលជួយឲ្យរាងកាយឆ្អែតបានយូរ។ សម្រាប់អ្នកចង់សម្រកគីឡូ អាចកិនជាទឹកការ៉ុតផឹកក៏ងាយស្រួលផងដែរ។Reasons Why Carrots (of All Colors) Are Healthy For You – Cleveland Clinic  – Cleveland Clinic

៥ ផ្សិត
មានជាតិប្រៃទាប មិនសូវមានជាតិខ្លាញ់ដែលអ្នកចូលចិត្តហូបបន្លែជាច្រើនមិនអាចខកខានបាន។ អ្នកជំនាញបាននិយាយថា បន្លែផ្សិតសក្តិសមបំផុតសម្រាប់អ្នកចង់សម្រកគីឡូ ចង់សម្រកក្បាលពោះ ព្រោះសម្បូរដោយប្រូតេអ៊ីន ជួយពង្រឹងប្រព័ន្ធសាច់ដុំ ប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព៕Mushrooms: Nutritional value and health benefits

កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃម្នាក់ កំពុងមានប្រជាប្រិយភាពខ្ពស់ ក្នុងការបោះឆ្នោតអាណត្តិក្រោយ

0

ការស្ទង់មតិថ្មីមួយបង្ហាញថាលោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា មានប្រជាប្រិយភាពជាងគេ សម្រាប់នាយករដ្ឋមន្ត្រីក្នុងចំណោមអ្នកបោះឆ្នោតថៃ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (Nida) ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ២២ខែធ្នូ ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២ ០០០ នៅទូទាំងប្រទេស។ អ្នកឆ្លើយសំណួរដែលមានអាយុ ១៨ ឆ្នាំ ឡើងទៅបានសាទរពីកម្រិតផ្សេងគ្នានៃប្រាក់ចំណូល និងប្រវត្តិសិក្សា។Paetongtarn tipped as candidate for PM

លទ្ធផលស្ទង់មតិដែលប្រកាសដោយ Nida Poll កាលពីថ្ងៃអាទិត្យ បានរកឃើញថា អ្នកឆ្លើយសំណួរ ៣៤ ភាគរយពេញចិត្តអ្នកនាងPaetongtarn ជានាយករដ្ឋមន្ត្រី ។បន្ទាប់មក ១៤.០៥ភាគរយចង់ឱ្យនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច ឧត្តមសេនីយ៍ Prayut Chan-o-cha បន្តធ្វើដដែល។ នេះជាការស្ទង់មតិកម្រិតប្រជាប្រិយភាពទីបួនដែលធ្វើឡើង ដោយ NIDA ក្នុង ឆ្នាំ នេះ។ ការស្ទង់មតិមុននេះក៏បានរកឃើញថា Paetongtarn ជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់នាយករដ្ឋមន្ត្រីដូចលើកទី០៤ដែរ។Thailand's Thaksin causes a storm in Hong Kong – Asia Times

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) បានកំណត់យកថ្ងៃទី៧ខែឧសភាឆ្នាំ២០២៣ ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសកល ប្រសិនបើសភាតំណាងរាស្រ្តមិនត្រូវបានរំលាយដោយនាយករដ្ឋមន្ត្រីមុនការបញ្ចប់អាណត្តិទេនោះ៕

ប្រភព៖  The Nation Thailand