Home Blog Page 1938

ពូថៅដៃខ្លី ធឿន ធារ៉ា តស៊ូពីកម្មករសំណង់ ក្លាយទៅជាកីឡាករដែលមានឥទ្ធិពលលើសង្វៀនស្ដេចថៃ

0

ភ្នំពេញ៖ កីឡាករប្រដាល់ ​ធឿន ធារ៉ា បានធ្វើឲ្យមជ្ឈដ្ឋានមហាជន សម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ក្រោយពីបានផ្ដួលកីឡាករលំដាប់កំពូលប្រទេសថៃ គ្រងខ្សែក្រវាត់ Thai Fight ត្រឹមទឹកទី១ និងឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃ ក្នុងកម្មវិធីប្រកួតប្រដាល់ «THAI FIGHT 100 Years Nakhon Ban»កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទីក្រុងបាងកក។ ហើយនេះក៏ត្រូវបានចាត់ទុកជាប្រវត្តិសាស្រ្តគុនខ្មែរ និងក៏ដូចលើកមុខមាត់កម្ពុជាខ្លាំងផងដែរ។

យ៉ាងណាមិញមុននឹងក្លាយជាម្ចាស់ខ្សែក្រវាត់រួមទាំងពានរង្វាន់នៅក្នុងសង្វៀនលំដាប់កំពូលរបស់ថៃនេះ តើកីឡាករ ធឿន ធារ៉ា មានប្រវត្តិតស៊ូក្នុងជីវិតយ៉ាងណា…? KBN News នឹងលើកយកប្រវត្តិខ្លះៗរបស់កីឡាករ ធឿន ធារ៉ា មកជូនប្រីយ៍មិត្ត៖ កីឡាករ ធឿន ធា​រ៉ា ជាអ្នកប្រដាល់គុនខ្មែរ កើតក្នុងគ្រួសារ​ក​សិ​ករ​ក្រីក្រ នៅភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង។ បច្ចុប្បន្នគេមានវ័យ២៤ឆ្នាំ មានភរិយា និងមានកូន​ស្រីម្នាក់​នៅក្នុងបន្ទុក​។

ដោយសារកត្តាជីវភាព ធឿន ធារ៉ា ដែលជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ និងមាន​បងប្អូនស្រី ៣នាក់ រូបគេ ​មិន​បាន​សិក្សា​រៀនសូត្រឱ្យបានជ្រៅជ្រះនោះ​ទេ ពោល​គឺ​ធំ​ដឹងក្តី​ឡើងនៅ​ប្រទេស​ថៃ​ ដោយផ្តើម​ធ្វើ​ការ​ជាកម្មករសំណង់​នៅ​ប្រទេស​ថៃ មុនឈានជើង​ចូល​​ហ្វឹកហាត់​ប្រដាល់នៅអាយុ​១៧ឆ្នាំ ដោយសារតែ​ចិត្តស្រឡាញ់ក្បាច់គុនដូនតា និងចង់ល្បីដូចអ្នកប្រដាល់រាមច្បងល្បីៗផងនោះ កីឡាករធឿន ធារ៉ា បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ ទោះបីជាមានការ​ហាម​ឃាត់ពី​ឪពុក​ម្ដាយក៏ដោយ។

កីឡាករ ធឿន ធារ៉ា បានចូលហ្វឹកហាត់តាមរយៈមិត្តភក្កិនៅក្លិបក្រសួងកសិកម្ម ដែលមានលោកគ្រូឆ្លាម-ស ជាគ្រូបង្វឹកនៅអំឡុង​ឆ្នាំ​២០១៦ ហើយ​ធ្លាប់ប្រកួតនៅ​សង្វៀនក្នុងស្រុក បានប្រហែលមួយឆ្នាំ និងឆ្លងកាត់ការប្រកួតបាន៩ប្រកួត ដោយរូបគេផ្តួលដៃគូ​៨ដងឱ្យសន្លប់ និងស្មើម្ដង មុន​លោកគ្រូបញ្ជូនបន្តទៅហ្វឹកហាត់នៅប្រទេសថៃ ព្រោះតែឃើញថ្វីដៃល្អ​។ ចំណែក ការទៅ​ហ្វឹក​ហាត់​នៅក្នុងក្លឹបមួយនាប្រទេសថៃ អ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ ឆ្លងកាត់ការប្រកួតប្រហែល៥០ដង​ ធ្វើឱ្យ​អ្នកគាំ​ទ្រគុនខ្មែរ​មួយ​ចំនួនស្គាល់រូបគេតាមរយៈការឡើងវ៉ៃនៅសង្វៀនមេកមួយថៃ​(Max Mauy Thai)។

កីឡាករ ធឿន ធារ៉ា បានសម្រេចចូលរោងការនៅឆ្នាំ២០១៨ ដោយសារពិបាកឡើងចុះទៅថៃ ទើបរូបគេត្រលប់មកហ្វឹក​ហាត់​នៅស្រុកខ្មែរ ដោយចូលហ្វឹកហាត់នៅក្លឹបអេ ភូថង កីឡាវិញ​។ ​យ៉ាងណា កីឡាករ ធឿន ធារ៉ា មកហ្វឹកហាត់នៅខ្មែរបានជាង៤ឆ្នាំហើយ ប៉ុន្តែរូបគេពុំដែល​មាន​ឈ្មោះ​ប្រកួតដណ្តើមខ្សែក្រវាត់នៅក្នុងស្រុកឡើយ ព្រោះគីឡូធ្ងន់ដូចរូបគេនេះ ពិបាករកដៃគូធ្វើការប្រកួតប្រជែងណាស់។ ប៉ុន្តែ កីឡាករ ធឿន ធារ៉ា ក៏ធ្លាប់ឈ្នះពានកណ្តាប់ដៃមាស ប្រកួតវ៉ៃ១ទល់នឹង៣នាក់ កាលពី​ថ្មីៗនេះដែរ មុនរូបគេឈ្នះខ្សែក្រវាត់ និងពានស្តេចថៃ​កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ។

ជាចុងក្រោយនេះ KBN ក៏សូមចូលរួមអបអរសាទរដល់កីឡាករ ធឿន ធារ៉ា ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យលើសង្វៀនខ្នាតអន្តរជាតិ ដែលបានលើកមុខមាត់កីឡាករគុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ ៕

ជនជាតិរ៉ូហ៊ីងយ៉ា ខ្លាចរបបយោធាមីយ៉ាន់ម៉ា រត់តាមទូកកាត់សមុទ្រលែងគិតពីអាយុជីវិត

0

រដ្ឋធានីហ្សាការតា៖ ការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅ ពីទាហានមីយ៉ាន់ម៉ា បាន និង កំពុងតែធ្វើឲ្យជនជាតិភាគតិមូស្លីមរ៉ូហ៊ីងយ៉ា រត់ភៀសខ្លួន ចេញពីប្រទេសអាស៊ានមួយនេះ ដោយខ្លះបានរត់ទៅកាន់ប្រទេសបង់ក្លាដែស និង បណ្ដាប្រទេសផ្សេងៗទៀត ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ អំពីជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ប្រហែលជិត២០០នាក់ បានរត់តាមទូក ឆ្លងកាត់សមុទ្រ អស់រយៈពេលជាច្រើនសប្ដាហ៍ ទៅសុំសិទ្ធិជ្រកកោណ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។What Forces Are Fueling Myanmar's Rohingya Crisis?

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៧ ខែធ្នូ ថា ទូកមួយគ្រឿង បានដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង១៨០នាក់ រត់ភៀសខ្លួន ចេញពីប្រទេសមីយ៉ាន់ម៉ា។ ទូករបស់ពួកគេ គ្មានភ្លើង ហើយបានរសាត់អណ្ដែត អស់រយៈពេលជាច្រើនថ្ងៃ ទម្រាំទៅដល់ខេត្តអាសេ (Aceh) ប្រទេសឥណ្ឌូណេស៊ី និង សុំសិទ្ធិជ្រកកោណ នៅទីនោះ។ នេះជាទូកទី២របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានទៅដល់ខេត្តអាសេ នៅក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ។

ជនជាតិរ៉ូហ៊ីងយ៉ា បានរងនូវការធ្វើបាបយ៉ាងខ្លាំង នៅតាមភូមិឋានរបស់ពួកគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឥឡូវនេះ ជនជាតិរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់ កំពុងតែរស់ នៅក្នុងជំរំយ៉ាងចង្អៀតណែនតាន់តាប់ ស្ថិតនៅភាគខាងត្បូង ប្រទេសបង់ក្លាដែស ក្រោយពេលពួកគេ បានរត់ភៀសខ្លួន គេចចេញពីយុទ្ធនាការ ប្រឆាំងនឹងពួកគេ បង្កឡើង ដោយយោធាមីយ៉ាន់ម៉ា។ សកម្មភាពរបស់កងទ័ពមីយ៉ាន់ម៉ា ធ្វើឲ្យអង្គការសហប្រជាជាតិ ជឿ ថា អាចឈានដល់ការប្រល័យពូជសាសន៍។Rohingya crisis: India urges world to help Bangladesh

ក្រុមសកម្មជន និង សមាជិកគ្រួសារ អាចហៅទូរស័ព្ទបានម្តងម្កាលទៅកាន់ទូករបស់ពួកគេ ដែលកំពុងតែធ្វើដំណើរតាមសមុទ្រ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់អាជ្ញាធរឥណ្ឌា និងឥណ្ឌូណេស៊ី ឱ្យជួយ។ មនុស្ស នៅលើទូក ដែលបានរត់ភៀសខ្លួននោះ បានអះអាង ថា ពួកគេមានការស្រេកឃ្លានយ៉ាងខ្លាំង ហើយមនុស្សជាច្រើនបានស្លាប់ នៅតាមទូក។

ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹកឥណ្ឌា បានផ្តល់អាហារ និង ទឹកខ្លះៗ ជួយដល់ពួកគេ ហើយបានអូសទូករបស់ជនភៀសខ្លួននេះ ត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលពួកគេបានរសាត់អណ្ដែត នៅលើសមុទ្រ អស់រយៈពេលជាច្រើនថ្ងៃ ដែលមានចម្ងាយប្រហែល ១ ៩០០គីឡូម៉ែត្រ ពីកន្លែងដែលពួកគេធ្លាប់រស់នៅ៕Myanmar Crisis and ASEAN: What's Really at Stake - RSISThe deadly battles that tipped Myanmar into civil war - BBC News

ហ្សេឡែនស្គី ជំរុញឲ្យឥណ្ឌា ជួយអនុវត្ដរូបមន្ដសន្ដិភាពរបស់អ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ក្រោយពេលចិន និង ឥណ្ឌា បានអំពាវនាវឱ្យមានការចរចា បញ្ចប់សង្គ្រាមអ៊ុយក្រែន នៅឯអង្គការសហប្រជាជាតិ ដោយបញ្ឈប់ការគាំទ្រដ៏រឹងមាំរបស់ប្រទេសទាំង២នេះ សម្រាប់សម្ពន្ធមិត្តជាប្រពៃណីជាមួយនឹងរុស្ស៊ី នោះ ការហៅទូរស័ព្ទ រវាងលោកប្រធានាធិបតី ហ្សេឡែនស្គី និង លោកនាយករដ្ឋមន្រ្ដី មូឌី ក៏បានកើតឡើង ចំពេលក្រុងញូវដេលី កំពុងតែស្វះស្វែងរកការពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងក្រុងមូស្គូ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនឹងលោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា នោះ គាត់បានសុំការជួយ ពីប្រទេសឥណ្ឌ ដោយការអនុវត្ដនូវរូបមន្ដសន្ដិភាព។ ការសន្ទនាគ្នា កាលពីថ្ងៃចន្ទ នេះ បានកើតឡើង ចំពេលឥណ្ឌាកំពុងតែចង់ពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងក្រុងមូស្គូ ខណៈបណ្ដាប្រទេសបស្ចិមលោក បានបង្ហាញ អំពីវិធានការថ្មីៗជាច្រើន ដើម្បីកំណត់ទៅលើប្រាក់ចំណូលរបស់រុស្ស៊ី សម្រាប់ការធ្វើសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។G20: PM Modi seeks Xi, Putin's backing to counter terror - The Economic Times

ប្រធានាធិបតីអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «ខ្ញុំបានសន្ទនាតាមទូរស័ព្ទ ជាមួយនឹងនាយករដ្ឋមន្រ្ដីឥណ្ឌា លោក ណារ៉ែនដ្រា មូឌី និង ជូនពរដល់ការធ្វើជាប្រធាន G20 ប្រកបដោយជោគជ័យ។ នេះជាវេទិកា ដែលខ្ញុំប្រកាស អំពីរូបមន្ដសន្ដិភាព ហើយឥឡូវនេះ ខ្ញុំពឹងផ្អែក លើការចូលរួមរបស់ឥណ្ឌា នៅក្នុងការអនុវត្តរូបមន្ដនេះ»។

លោក Zelenskyy បានស្នើដល់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុត ទាំង២០ (ឬ G20) កាលពីខែមុន ឱ្យអនុម័តរូបមន្តសន្តិភាព ចំនួន១០ចំណុចរបស់អ៊ុយក្រែន សម្រាប់ការបញ្ចប់សង្រ្គាម។ ឥឡូវនេះ ឥណ្ឌា កាន់តំណែងជាប្រធាន G20 រយៈពេល១ឆ្នាំ បន្ដពីប្រទេសឥណ្ឌូណេស៊ី។

រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «មេដឹកនាំប្រទេសទាំង២ បានពិភាក្សាគ្នា អំពីឱកាសនានា សម្រាប់ពង្រឹងនូវកិច្ចសហប្រតិបត្ដិការ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីឥណ្ឌា បានពន្យល់ អំពីអាទិភាពចម្បង នៅក្នុងឋានៈជាប្រធាន G20របស់ឥណ្ឌា រួមទាំង ការផ្ដល់សំឡេង ពាក់ព័ន្ធជាមួយនឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដោយផ្ដោតលើបញ្ហាជាច្រើន មានដូចជា សន្ដិសុខស្បៀងអាហារ និង ថាមពល…ជាដើម។ លោក មូឌី ក៏បានអំពាវនាវជាដដែល ជំរុញឲ្យបញ្ចប់អរិភាព នៅក្នុងប្រទេសអ៊ុយក្រែន ជាបន្ទាន់ ហើយបានបង្ហាញ អំពីការគាំទ្ររបស់ឥណ្ឌា សម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពណាមួយឲ្យកើតឡើង សម្រាប់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមនេះ»។Russia-Ukraine war: Head of Russian hypersonic missile lab arrested for treason

ឥណ្ឌា មិនដែលថ្កោលទោស ដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នោះឡើយ ហើយក្រុងញូវដេលី បែរជាបង្ហាញមុខមាត់ ក្លាយជាប្រទេសទិញប្រេងដ៏ធំរបស់រុស្ស៊ី បន្ទាប់ពីចិន។ ទណ្ឌកម្មរបស់លោកខាងលិច បានកំណត់គោលដៅ លើផលិតផលប្រេងឥន្ធនៈ និងថាមពលរបស់រុស្ស៊ី ដែលជាការនាំចេញដ៏ធំបំផុតរបស់ក្រុងមូស្គូ និង ជាអ្នករកលុយ។ ប៉ុន្តែក្នុងខែនេះ ឥណ្ឌា បានទិញប្រេងឆៅ ពីក្រុមហ៊ុន Urals (អ៊ូរ៉ាល់ស៍) ក្នុង១ធុង មានតម្លៃតិចជាង៦០ដុល្លារ ដែលមានការព្រមព្រៀង ដោយប្រទេសលោកខាងលិច។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបញ្ជាក់ ថា ប្រទេសមហាយក្សអាស៊ីខាងត្បូងមួយនេះ (ឥណ្ឌា)មានតម្រូវការថាមពលច្រើនខ្លាំងណាស់ ខណៈកម្រិតប្រាក់ចំណូលមិនខ្ពស់ ហើយត្រូវតែសម្លឹងមើលពីការថែរក្សាផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមគ្នានេះ គាត់ បានហៅប្រទេសរុស្ស៊ី ថា «ជាដៃគូដែលមានស្ថិរភាព និង សាកល្បងពេលវេលា»។Russia-Ukraine War: In a 'new phase of war', Russia ratchets up battle for control of eastern Ukraine

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍ កាលពីខែមុន ថា ក្រុងមូស្គូ បានបញ្ជូនតារាងផលិតផល ជាង៥០០មុខ ដែលក្រុងញូវដេលីត្រូវការ ទៅឲ្យប្រទេសឥណ្ឌា រួមមាន គ្រឿងបន្លាស់រថយន្ដ, យន្ដហោះ និង រថទេះភ្លើង។ ការដាក់ទណ្ឌកម្មរបស់បស្ចិមលោក និង សម្ពន្ធមិត្ត បានរំខានដល់សមត្ថភាពរបស់រុស្ស៊ី នៅក្នុងការបន្តដំណើរការឧស្សាហកម្មសំខាន់ៗ នៅក្នុងប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោកមួយនេះ។

បើតាមរដ្ឋមន្រ្ដីក្រសួងការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាម ចៃសាន់កា (Subrahmanyam Jaishankar) បានឲ្យដឹង ថា ក្រុងញូវដេលី ក៏បានបញ្ជូនតារាងផលិតផលឥណ្ឌា ដែលក្រុងមូស្គូត្រូវការ នៅក្នុងទីផ្សាររបស់ខ្លួន ទៅកាន់រុស្ស៊ី ផងដែរ។ ជាមួយគ្នានេះដែរ ក្រុងញូវដេលី កំពុងតែស្វែងរកតុល្យភាពពាណិជ្ជកម្មទ្វេភាគី ដែលបច្ចុប្បន្ន តម្រង់គោលដៅ ទៅលើប្រទេសរុស្ស៊ី៕

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៣៧លានដុល្លារ ក្នុងរយៈពេល១១ខែ

0

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះរកចំណូលបានចំនួន ៣៧,០៤៩,២៧៨ដុល្លារ កើនឡើង២២% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៣០,៣៩០,១៧២ដុល្លារ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល១១ខែ ឆ្នាំ២០២២នេះ រួមមាន៖
* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ២៩,១៧១,២៨២ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,៧៨១,៧៧២ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២៧២,៦៣២ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ៣,៨២៣,៥៩២ដុល្លារ។ចំណូលកំពង់ផែស្វយ័តភ្នំពេញត្រូវបានប៉ាន់ស្មានថា មានជិត ២៩លានដុល្លារ នៅឆ្នាំ២០២០ — Cambonomist

ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់១១ខែ ឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖
ទី១៖ ទំនិញ-ប្រេងឥន្ធនៈមានចំនួន ៣,៦៤៦,០២៩តោន កើនឡើង៣.៥៨% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ៣,៥១៩,៨៤៤តោន។

ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ៣,២៧១ជើង កើនឡើង៥៤.៧៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២,១១៤ជើង។

ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ៣៨៣,២៦១ធីអ៊ីយូ កើនឡើង២១.៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន៣១៥,៦៩២ធីអ៊ីយូ។

ទី៤៖ នាវាទេសចរណ៍ មានចំនួន៧៨ជើង កើនឡើង៧៨.០០ភាគរយ។

ទី៥៖ បរិមាណអ្នកដំណើរ មានចំនួន៥,០៧៥នាក់ កើនឡើង៥,០៧៥.០០ភាគរយ។

គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២,៧០៧,៨៣១ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2NDYfd6odCcL9Es6jkyQLC0qkm5QQwIrpWKY9wopVsx4aIOozFm-ck4A5hRTJpOOq9P4fgfTKXuzJxNabJQYgZdFI66RkWWl3QOKLW_WPx__QAU7LakglgS-oDC311bDVrphRuTO59dILQDXNJuEobW-4Jp-iqUjPEcHcR2pt-KJlcF4vm4NI6X5X/s1280/photo_2022-12-27_07-25-59%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqE3gdeAAz6eWxqng0TpYLOV1QkZTYqsQzL8KIUF5sUfYQXSC3c2OkU8mz2MXj2CDZDMlS5m3v9VuvxrrFV1fZilsR2YENruRSZ7Ck5OsguEWcZyQcKb608y3DeXsHP5TESChJshQ7QYeJb7HYEeJ2KjXKrF6mHXuNZ6hzxMIqqIanprN__UNpaIZ/s1280/photo_2022-12-27_07-25-59.jpg

ជាប់បាក់ឌុបចប់ មានដុងខាងសិល្បៈ! តើគួរជ្រើសយកសកលណាល្អ?

0

សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ចប់ ហើយមានដុងសិល្បៈ មិនដឹងថាគួរជ្រើសរើសសាលាណាល្អមែនទេ ថ្ងៃនេះគហទំព័រ KBN សូមណែនាំលោកអ្នកទៅស្គាល់សកវិទ្យាល័យមួយដែលមានកេរ្តិ៍ឈ្មោះល្បីជាងគេខាងផ្នែកសិល្បៈ នៅកម្ពុជា។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA ឬសាលារចនា) ជាគ្រឹះស្ថានឧត្តមសិក្សាដ៏ចំណាស់មួយ និងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងខាងផ្នែកសិល្បៈ។ សិល្បៈ​បុរាណ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​គ្មាន​សិស្ស​ចូល​រៀន – Koh Santepheap Daily

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានមហាវិទ្យាល័យចំនួន ៥ ដែលមានមុខជំនាញដូចខាងក្រោម :

១. មហាវិទ្យាល័យបុរាណវិទ្យា

  • ជំនាញ: បុរាណវិទ្យា
  • ជំនាញ: មគ្គុទេសក៍បេតិកភណ្ឌវប្បធម៌

២. មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូនីយវិទ្យា

  • ជំនាញ៖ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា

៣. មហាវិទ្យាល័យតូរ្យតន្តី្រ

  • ជំនាញ: ឧបករណ៍តន្តី្រ (បុរាណ និងសម័យ) និង ជំនាញ៖បញ្ញាវង់ភ្លេង
  • ជំនាញ: តន្ត្រីវិទ្យា
  • ជំនាញ:និពន្ធតន្តី
  • ជំនាញ: ចម្រៀង (បុរាណ និងជាពួក)

៤. មហាវិទ្យាល័យសិល្បៈសូនរូប

  • ជំនាញ: វិចិត្រកម្ម
  • ជំនាញ: ចម្លាក់ទំនើប និង ជំនាញ៖ តុបតែងលម្អនៃស្ថាបត្យកម្ម

៥. មហាវិទ្យាល័យសិល្បៈនាជសាស្ត្រ

  • ជំនាញ: ដឹកនាំរឿង ល្ខោននិយាយ
  • ជំនាញ: ដឹកនាំរឿង ល្ខោនបាសាក់
  • ជំនាញ: ដឹកនាំរឿង ល្ខោនខោល
  • ជំនាញ: ដឹកនាំរឿង ល្ខោនអាប៉េ
  • ជំនាញ: ដឹកនាំរឿង របាំប្រពៃណី និងសៀក
  • ជំនាញ: ដឹកនាំរឿង ល្ខោនក្បាច់បុរាណ
  • ជំនាញ: ដឹកនាំរឿង ល្ខោនយីកេ
  • ជំនាញ: ដឹកនាំរឿង ល្ខោនមហោរី
  • ជំនាញ: ដឹកនាំរឿង ល្ខោនកំណាព្យ
  • ជំនាញ: ដឹកនាំរឿង ល្ខោនស្រមោលស្បែកធំមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ ​នឹងក្លាយជា​ព្រឹត្ដិការណ៍ ​កម្រិត​ពិភពលោក​ នៅ​ឆ្នាំ​២០២២ ខាង​មុខ​ – DAP News

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានទីតាំងនៅអគារលេខ ៧២ កាច់ជ្រុងផ្លូវព្រះអង្គយុគន្ធរ (លេខ១៩) និងផ្លូវមគ្គវ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ទ្វរស័ព្ទលេខ ០២៣ ៩៨៦ ៤១៧)៕

ប្រភព: សៀវភៅណែមគ្គុទេសសិក្សាក្រសួងអប់រំ យុវជន និង​កីឡា

សោកស្ដាយ! កម្ពុជាបានបាត់បង់សត្វ​ផ្សោតដ៏កម្រ១១ក្បាលតាំងពីដើមឆ្នាំមកនេះ

0

អង្គការអភិរក្សអន្តរជាតិបានរាយការណ៍ថាបានរកឃើញ”ផ្សោត អ៊ីរ៉ាវ៉ាឌី ឬផ្សោតក្បាលត្រឡោក” ដែលជាថនិកសត្វកម្រក្នុងប្រទេសកម្ពុជាដែលបានស្លាបចំនួន ១១ ក្បាលចាប់តាំងពីដើមឆ្នាំកន្លងមកនេះ ដោយថ្ងៃទី២៣ក៏មានរបាយការណ៍ពីការស្លាប់របស់សត្វផ្សោតប្រភេទនេះចំនួន២ក្បាលបន្ថែមទៀតផងដែរ។

រាយការណ៍ពីរាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២នេះថា អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យមុនអំពី ការស្លាប់សត្វផ្សោតដ៏កម្រមួយប្រភេទ ដែលជាថនិកសត្វដែលជិតផុតពូជចំនួន២ក្បាល។

ក្នុងនោះគេបានឱ្យដឹងថាផ្សោតមួយ ក្បាលដែលជាសត្វផ្សោតញីពេញវ័យ មានប្រវែង ១៩៦សង់ទីម៉ែត្រ ទម្ងន់ ៩៣គីឡូក្រាម និងអាយុចន្លោះពី ៧-១០ឆ្នាំ បានងាប់នៅចំណុច ឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ កាលពី ថ្ងៃ ទី ២២ ខែ ធ្នូ ឆ្នាំ ២០២២

ចំណែកសត្វផ្សោតឈ្មោលពេញវ័យមួយក្បាលទៀតត្រូវបានគេប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបងត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងកាលពីថ្ងៃ ទី ១៨ ធ្នូ ដោយសត្វផ្សោតទាំងពីរក្បាលនេះ បាន ស្លាប់ដោយសារជាប់នឹងមងនេសាទ។

ទោះជាយ៉ាងណាប្រទះឃើញចុងក្រោយនេះត្រូវបានគេបង្ហាញវាជាសត្វផ្សោតដែលបានងាប់សរុបមានចំនួនសរុប១១ក្បាលរាប់ចាប់តាំងពីដើមឆ្នាំ២០២២នេះ។

ជាលទ្ធិផលអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធឱ្យដាក់ចេញវិធានបន្ទាន់ ដើម្បីបង្រ្កាបការនេសាទខុសច្បាប់នៅតាមតំបន់អភិរក្សនានា ក្រោយពីសត្វផ្សោតដែលជាប្រភេទសត្វជិតផុតពូជចំនួន២ក្បាល បានស្លាប់ជាបន្តបន្ទាប់។

បន្ថែមពីនោះប្រធានអង្គការមូលនិធិសត្វព្រៃពិភពលោក(WWF) ក៏បានលើកឡើងថា សត្វផ្សោតទន្លេមេគង្គដែលជាប្រភេទសត្វកម្រក្នុងបញ្ជីក្រហមរបស់អង្គការIUCN នឹងផុតពូជទាំងស្រុង ប្រសិនបើគ្មានវិធានការទប់ស្កាត់បន្ទាន់ចំពោះការនេសាទខុសច្បាប់នៅតាមតំបន់អភិរក្ស៕

កូរ៉េខាងត្បូងបាញ់ព្រមានភ្លាមៗ ក្រោយយន្តហោះដ្រូនកូរ៉េខាងជើង បំពានចូលដែនអាកាស

0

អន្តរជាតិ៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូងបានចល័តយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធាប្រភេទប្រយុទ្ធ ហើយថែមទាំងបាញ់គ្រាប់ព្រមានទៀតផង បន្ទាប់ពីយន្តហោះដ្រូនកូរ៉េខាងជើងប៉ុន្មានគ្រឿង បានហោះទន្រ្ទានចូលមកក្នុងដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង យ៉ុនហាប់ បានរាយការណ៍ថា យោធាកូរ៉េខាងត្បូង បានប្រទះឃើញវត្ថុមួយចំនួន ដែលសង្ស័យជា​យន្តហោះដ្រូនកូរ៉េខាងជើង ហោះឆ្លងខ្សែបន្ទាត់ព្រំដែនអន្តរកូរ៉េ ចូលមកតំបន់ព្រំប្រទល់របស់កូរ៉េខាងត្បូង នៅក្នុងខេត្តហ្គ្យឹងហ្គីដូ (Gyeonggi-do) កាលពីវេលាម៉ោង១០៖២៥នាទីព្រឹក។

គួរបញ្ជាក់ថា យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់កូរ៉េខាងត្បូង ត្រូវបានចល័តឡើងផ្ទៃអាកាស ដើម្បីកម្ចាត់ដ្រូនកូរ៉េខាងជើងទាំងនោះ។ ហេតុការណ៍ខាងលើ ក៏បានបណ្តាលឱ្យជើងហោះហើរស៉ីវិលប្រភេទចាកចេញ នៅឯព្រលានយន្តហោះក្នុងទីក្រុងអ៉ីនឈាន់ (Incheon) និងទីក្រុងហ្គីមប៉ូ (Gimpo) ផ្អាកប្រតិបត្តិការអស់រយៈពេលខ្ទង់១ម៉ោងផងដែរ​ ៕

ជាប់បាក់ឌុប! ចង់បន្តការសិក្សានៅភ្នំពេញ គប្បីត្រូវដឹងចំណុចសំខាន់ទាំង៣នេះ

0

ដោយគុណភាពអប់រំនៅទីក្រុងភ្នំពេញមានការប្រសើរជាងនៅតាមខេត្ត ដូចនេះហើយទើបប្អូនៗសិស្សានុសិស្សជាច្រើនសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងដែលសម្បូរដោយការជឿនលឿន។ ខាងក្រោមនេះជាចំណុចដែលដែលប្អូនៗគួរដឹងមុននឹងមកបន្ដការសិក្សា៖

ចរាចរណ៍៖ នៅទីក្រុងមានឡាននិងផ្លូវខ្វែងខ្វាត់ជាច្រើន ដូចនេះហើយមុនធ្វើដំណើរទៅណាមកណាគប្បីសួរនាំគេជាមុនសិន។ ចរាចរណ៍ឡាន ម៉ូតូមានការចង្អៀត និងស្ទះរាល់ពេលដែលម៉ោងសំខាន់។ ពេលធ្វើដំណើរគឺត្រូវប្រុងប្រយត្ន័គ្រប់ជំហាន។

ស្វែងរកផ្ទះស្នាក់នៅ៖ វាជាគំនិតមួយដ៏ល្អប្រសិនបើអ្នកមកជាមួយជាមួយមិត្តភក្ដិអ្នក។ អ្នកអាចជួលបន្ទប់មួយតម្លៃប្រហែល$50ទៅ$100ក្នុងមួយខែ ដោយចែកគ្នាចេញជាមួយមិត្តរួមបន្ទប់របស់អ្នក អ្នកក៏អាចសន្សំលុយច្រើនគួរសមដែរ។ ប៉ុន្តែប្រសិនបើអ្នកមករស់នៅភ្នំពេញម្នាក់ឯងវិញ ចូរកុំភ័យអី មានអង្គការដែលរង់ចាំអ្នកដែរ  អ្នកអាចនៅទីនោះបានដោយឥតគិតថ្លៃហើយពេលមានអង្គការខ្លះទៀតឧបត្តមទាំងថ្លៃការសិក្សាជូនអ្នកថែមទៀតផង។

ជ្រើសរើសជំនាញឱ្យបានត្រូវ៖ នេះគឺជាការសម្រេចមួយដ៏ធំបំផុតក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសខុស អ្នកនឹងដឹងថាវាពិបាកប៉ុនណានៅថ្ងៃក្រោយនិងជីវិតអស់ន័យទៀតហើយ។ វិធីមួយនោះគឺចូលថ្នាក់តម្រង់ទិសដែលសាកលវិទ្យាល័យនីមួយផ្ដល់ជូន បន្ទាប់មកអ្នកអាចប្រៀបធៀបនិងរើសយកមួយណាដែលអ្នកចូលចិត្ត៕ទស្សនៈ​និស្សិត​បរទេស​ដែល​រៀន​នៅ​កម្ពុជា​ស្ដីពី​និស្សិត​ខ្មែរ | ភ្នំពេញ  ប៉ុស្ដិ៍

ណាហ្គាវើលដ៍ នឹងរៀបចំតន្ត្រីឆ្លងឆ្នាំដ៏កក្រើកអមដោយការបាញ់កាំជ្រួចដ៏អស្ចារ្យនៅយប់ថ្ងៃទី៣១ធ្នូ

0

ភ្នំពេញ៖តន្ត្រីឆ្លងឆ្នាំដ៏កក្រើកខាងមុខណាហ្គាវើលដ៍ អមដោយការបាញ់កាំជ្រួចដ៏អស្ចារ្យ ត្រឡប់មកវិញហើយ! សូមអញ្ជើញពុកម៉ែបងប្អូនទៅរីករាយ និងទទួលទានម្ហូបសុភមង្គល ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ នៅក្នុងសណ្ឋាគារណាហ្គាវើលដ៍។

បន្ទាប់មក សូមអញ្ជើញទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យ ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិ និងអន្តរជាតិមកពីប្រទេសថៃ និងប្រទេសស្វ៊ីស។ ទស្សនាដោយសេរីចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង ១ រំលងអធ្រាត្រ។

ចិនសម្រេចលែងចេញផ្សាយទិន្នន័យអំពី ករណីឆ្លងនិងស្លាប់ជំងឺកូវីដ១៩ ប្រចាំថ្ងៃ ដោយមិនប្រាប់ពីមូលហេតុ

0

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងសុខាភិបាលចិនបានប្រកាសថា ប្រទេសចិននឹងលែងចេញផ្សាយតួលេខប្រចាំថ្ងៃ សម្រាប់ករណីឆ្លងនិងស្លាប់នៃជំងឺកូវីដ១៩ តទៀតហើយ ប​ន្ទាប់ពីទម្លាប់នៃការចេញផ្សាយនេះ បានចាប់ផ្តើមដំបូងនិងបន្តជាប់រហូត​មក តាំងតែពីដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

យ៉ាងណាក្តី ក្រសួងសុខាភិបាលចិន មិនបានផ្តល់ការបកស្រាយលម្អិត សម្រាប់ការសម្រេចចិត្តរបស់ខ្លួន ក្នុងការឈប់ចេញផ្សាយ​ទិន្នន័យកូវីដ១៩ប្រចាំថ្ងៃបែបនេះឡើយ ប៉ុន្តែវាកើតឡើងចំគ្រាដែល ស្ថានការណ៍ឆ្លងរាលដាលនៅក្នុងប្រទេសចិន ហាក់មានការ​កើនឡើងខ្លាំង ក្រោយការបិទបញ្ចប់យុទ្ធសាស្រ្តសូន្យកូវីដរបស់ខ្លួន។

គួរបញ្ជាក់ថា ទោះជាបែបនេះក៏ដោយ បើតាមក្រសួងសុខាភិបាលចិន មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់ចិន នឹងធ្វើការ​ចេញផ្សាយព័ត៌មាន អំពីការឆ្លងរាតត្បាតកូវីដ១៩ សម្រាប់គោលដៅបម្រើជាប្រភពព័ត៌មានយោង ក៏ដូចជាការសិក្សាស្រាវជ្រាវ​ ប៉ុន្តែ​មិនបានប្រាប់ឱ្យជាក់លាក់ អំពីប្រភេទឬក៏ភាពញឹកញាប់ នៃព័ត៌មានដែលត្រូវចេញផ្សាយនោះឡើយ​ ៕