​​​​យោងតាម​​សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា ស.ប.ទ.ក ​គ្រប់​​ប្រព័ន្ធ​​​សេវាទូរស័ព្ទ​​​ចល័ត​ទាំង​អស់​ Smart Cellcard និង​ Metfone ​​នឹង​លុប​​ចោល​​​​នូវ​​​​កញ្ចប់​គម្រោង​​​ប្តូរ​​ទឹក​ប្រាក់​​​​  មក​ប្រើ​ប្រាស់​គម្រោង​​ថ្មី​​ ត្រឹម​ថ្ងៃ​ទី​ ២៨​ ខែកុម្ភ​: ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។​

សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា ដែល​ហៅ​កាត់​ថា​ ស.ប.ទ.ក បាន​​ចេញនូវសេចក្តី​ជូន​ដំណឹង​​ដល់​​​អតិថិជន​របស់​ប្រតិបត្តិករផ្តល់​​សេវាទូរស័ព្ទ​​​ចល័ត​​ទាំងអស់ ​Smart , Cellcard និង​ Metfone ​​ឲ្យ​បាន​ឲ្យ​ដឹង ​​​​​​​​​​សម្រាប់​កញ្ចប់​​គម្រោង​​ថ្មី គឺត្រូវបានរៀបចំឡើងក្នុងគោល​​បំណងផ្តល់ជូ​ន​បងប្អូន​ទាំងអស់ឲ្យ​ស្មើភាព​​គ្នា​ ដោយមានការបែងចែកច្បាស់លាស់ចំពោះទំហំទិន្នន័យអ៊ីនធឺណែត ចំនួននាទីសម្រាប់ការហៅចេញ និង ចំនួនសារជាអក្សរក្នុងប្រព័ន្ធ។

គួរ​ជំរាប​ផងដែរ​ថា​ ​​​​​​​​​ប្រ​តិបត្តិរផ្តល់​សេវាទូរស័ព្ទ​ចល័ត​ទាំងអស់​ នឹងបញ្ឈប់​ការ​ផ្តល់​​សេវាកម្ម​កញ្ចប់​គម្រោង​​ប្តូរប្រាក់ ត្រឹម​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២៣ ដូច្នេះ​​បង​ប្អូន​ដែល​មិន​បាន​ភ្ជាប់​គម្រោង​ថ្មី​​​​ឲ្យ​បាន​មុន​​ថ្ងៃទី​២៨​ ខែកុម្ភ: ឆ្នាំ២០២៣ ​​នោះ​ទេ​ នោះ​​ក្រុម​ហ៊ុន​ដែល​​​​​​​​លោក​អ្នក​បានប្រើ​​​​សេវាទូរស័ព្ទ​នឹងធ្វើ​ការ​​ផ្លាស់​ប្តូរ​ដោយ​ស្វ័យ​ប្រវត្តិ​​​ភ្លាម​​​​តែម្តង​៕

320936609 965775471063195 4564868565594496596 N