ភ្នំពេញ៖ បន្ទាប់ពីអ្នកលេងពូថៅដៃ ធឿន ធារ៉ា គ្រងខ្សែក្រវាត់ពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ ក្រោយយកឈ្នះកីឡាករជើងខ្លាំងថៃ សៃយុគ ភុមផាន់មួង ដោយលោកអាជ្ញាកណ្តាលបញ្ឈប់​ការប្រ​កួត​ត្រឹមទឹកទី១ ព្រោះតែរងរបួសធ្ងន់ធ្ងរនោះ កីឡាករ ធឿន ធារ៉ា ត្រូវបានគេមើលឃើញថា ជាកីឡាករគុនខ្មែរជំនាន់ថ្មីមួយរូបដែលបានជួយលើកកម្ពស់ក្បាច់គុនខ្មែរ លើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន…។

តាមរយៈ ការទទួលជ័យជម្នះនេះ កីឡាករ ធឿន ធារ៉ា គឺជាកីឡាករកម្ពុជាដំបូងគេ ដែល ប្រកួតឈ្នះខ្សែក្រវាត់ និងពានស្តេចថៃនៅសង្វៀនថៃហ្វៃត៍ ដែលពិភពលោកទទួលស្គាល់ថា ជាសង្វៀនជាតិនិយមមួយរបស់ជនជាតិថៃ និងកម្រមានកីឡាករបរទេសណាប្រកួតឈ្នះខ្សែក្រវាត់ ឬពានស្តេចថៃនេះណាស់ ព្រោះបើវាយមិនឱ្យម្ចាស់ផ្ទះបោះបង់ការប្រកួតទេនោះ គឺគណៈកម្មការផ្តល់ពិន្ទុមិនងាយឱ្យកីឡាករបរទេសឈ្នះនោះឡើយ។

ជាមួយគ្នានេះដែរស្រាប់តែកាលពីពេលម្សិលមិញនេះយើងសង្កេតឃើញលោកឧកញ៉ា ហេង ឡុង បានបង្ហោះសារមួយពាក់ព័ន្ធទៅនឹងកីឡាករ ធឿន ធារ៉ា ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សំណូមពរបញ្ចូលកីឡាករ ធឿន ធារ៉ា ចូលក្របខណ្ឌ័រដ្ឋដើម្បីលើកទឹកចិត្តគាត់ស៊ែរអោយថ្នាក់ដឹកនាំឃើញផង» ។

យ៉ាងណាមិញក្រោយពីមានការបង្ហោះបែបនេះហើយយើងក៏បានឃើញមហាជនបង្ហាញឆន្ទះគាំទ្រនូវការសំណូមពរមួយនេះជាខ្លាំងដោយមានអ្នកខ្លះថែមទាំងបានលើកឡើងទៀតថា៖ «ទើបតែនឹកឃើញឬ? គួរណាតែអោយតំម្លៃតាំងពីដំបូង! ស្រុកខ្មែរយើងនៅពួកកីឡាករល្បីៗជាច្រើនដែលគ្មានក្របខណ្ឌ័និង ដូចជា ក្រាក់ សម្ភស -ល-។ បើនៅក្នុង បាវចនា គឺ( ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រ)(ក្រសួងអប់រំ យុវជន និងកីឡា)(កីឡា)?ចុះគ្រូកីឡាប្រដាល់គុណខ្មែរម្នាក់ៗឬគ្រូបង្វឹកគាត់មានបានចូលក្របខណ្ឌរដ្ឋដែរឬទេភាគច្រើនគឺអត់៩០%ភាគរយ! បាទប្អូនប្រុសសំណូពរបញ្ចូលកីឡាករធឿន ធារ៉ាចូលក្របខណ្ឌ័រដ្ឋ ដើម្បីលើកទឹកចិត្តគាត់ ចំពោះខ្ញុំគឺគាំទ្រ ១០០%ចូលខាងផ្នែកយោធា» ៕