ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាកម្ពុជានឹងចុះត្រជាក់រហូតដល់១៥អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់១០-១២អង្សាសេ នៅតំបន់ជួរភ្នំដងរែក,  សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព - CEN

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C * ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។

២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C * ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹក និងយប់។

៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C * សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C * អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoFQHPvGJuV24oEQy9k09g3vLHYxi9OmgwWdJJ8k32Nb_6sbhAFX5Xo8KyddLeQSLrdmXXDYg8iImkxfFFFWsBCIdWHWdhABWUIxX1UXkXnpuzBF4ymUE7ceXxqiFlSvXrvCmEOaItUNrrXta452611-02Z6Acpy0YMgtfUfSNjafX65Msr6odxPCk/s1280/photo_2022-12-27_08-46-59.jpg