សុខភាព៖ ការទល់លាមកតែងតែកើតមានចំពោះមនុស្សគ្រប់គ្របរូប មិនចាស់ឬក៏ក្មេងបញ្ហានេះតែងកើតមានញឹកញាប់ចំពោះក្រុមមនុស្សមួយចំនួនដែលទទួលទានអាហារដែលធ្វើឱ្យក្រពះពោះវៀនដំណើរការមិនបានល្អ រួមទាំងឥរិយាបទមួយចំនួនក្នុងជីវិតប្រចាំថ្ងៃផងដែរ។

ថ្ងៃនេះសូមណែនាំគន្លឹះសម្រាប់អ្នកដែលមានបញ្ហាទល់លាមកញឹកញាប់ សាកល្បងធ្វើតាម ៥ចំណុចនេះ ធានាថាមានប្រសិទ្ធភាពក្នុងរយៈពេល៧ថ្ងៃ៖

១. ជ្រើសរើសទទួលទានហារដែលសម្បូរជាតិសរសៃ   

មានអាហារជាច្រើនដែលមានជាតិសរសៃខ្ពស់ ប៉ុន្តែជាតិសរសៃអាហារដែលជួយដល់ការបន្ទោរបង់គឺបន្លែស្លឹកបៃតង ជាជាងការបរិភោគរុក្ខជាតិដូចជា ត្រកួន ឬអង្ករដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ បន្លែស្លឹកបៃតងមានជាតិសរសៃខ្ពស់ និងកាបូអ៊ីដ្រាតទាប លើសពីនេះ បន្លែស្លឹកបៃតងមានជាតិម៉ាញ៉េស្យូមខ្ពស់ វាជួយក្នុងការបន្ទោរបង់បានល្អ។

២. ផឹកទឹកឱ្យបានគ្រប់គ្រាន់

បុរសគួរផឹកទឹកលើសពី ៣-៣.៥ លីត្រក្នុងមួយថ្ងៃ ចំណែកស្ត្រីគួរផឹកច្រើនជាង ២.៥-៣ លីត្រក្នុងមួយថ្ងៃ ព្រោះបើមានជាតិសរសៃអាហារប៉ុន្តែទឹកមិនគ្រប់គ្រាន់អាចបណ្តាលឱ្យទល់លាមកវាមិនងាយស្រួលទេក្នុងការបញ្ចេញចោល។

៣. បង្កើនបាក់តេរីល្អនៅក្នុងពោះវៀន

បាក់តេរីល្អអាចត្រូវបានរកឃើញនៅក្នុងទឹកដោះគោជូរ ប៉ុន្តែគួរជ្រើសរើសមួយណាដែលមានកាបូអ៊ីដ្រាតតិចជាង ៥ ក្រាមហើយគួរជៀសវាងផ្លែឈើនិងអ្វីដែលមានជាតិស្ករខ្ពស់ ក៏មានគីមឈីណាតតូ សាច់ក្រកត្រសក់ជ្រក់កំបូចាអាហារទាំងនេះនឹងបង្កើនបាក់តេរីល្អសម្រាប់ពោះវៀន ជួយរំលាយលាមកដែលធ្វើឱ្យការបន្ទោរបង់ស្រួលជាងលើសពីនេះទៀតបន្លែស្លឹកបៃតងគឺជាអាហារសម្រាប់ប្រូបាយអូទិកបង្កើត Probiotics បន្ថែមទៀត។

៤. គួរដើរឱ្យបានច្រើន

បើមិនជឿ ត្រូវតែសាកល្បង ព្រោះការដើរអាចជួយឱ្យការបន្ទោរបង់បានល្អប្រសើរ អ្នកគួរតែដើរយ៉ាងហោចណាស់ ៨,០០០ ជំហានក្នុងមួយថ្ងៃ នៅពេលដែលរាងកាយរបស់អ្នកធ្វើចលនាបានច្រើនឡើង ពោះវៀនក៏ដំណើរការផងដែរ ហើយជាការពិតណាស់រួមទាំងពោះវៀនធំ និងប្រព័ន្ធ Excretory ក៏ដំណើរការបានល្អផងដែរ។

៥. គេងទាន់ពេល និងទៀងពេល

ប្រសិនបើយើងចូលគេងគួរតែចូលគេង នៅម៉ោង ១០:០០ យប់ ហើយក្រោកនៅម៉ោង ៦:០០ ព្រឹក ឬ ៥:០០ ព្រឹក ព្រោះប្រសិនបើរាងកាយរបស់យើងទម្លាប់គេង និងភ្ញាក់ទាន់ពេលជារៀងរាល់ថ្ងៃ ប្រព័ន្ធផ្សេងៗក្នុងរាងកាយនឹងដំណើរការបានល្អ និងទាន់ពេលជារៀងរាល់ថ្ងៃផងដែរ៕ ប្រភព៖ Sanook