តាំងតែពីក្មេងៗមក យើងត្រូវបានបង្រៀនអោយមានសន្តានចិត្តល្អចំពោះមនុស្សជុំវិញខ្លួនដូចទៅនឹងអ្វីដែលយើងសង្ឃឹមថាអ្នកដទៃនឹងធ្វើមកលើយើងដូចគ្នា។
ទម្លាប់ទាំងនេះអាចនឹងនៅតែបន្តរហូតមកដល់ពេលពេញវ័យជាពិសេសពេលចេញមកក្នុងសង្គមពិតជាក់
ដែលសន្តានចិត្តសប្បុរសបែបនេះងាយស្រួលនឹងអោយអ្នកដទៃមកជិះជាន់កេងចំនេញបំផុត។
ខាងក្រោមនេះហើយជាមូលហេតុដែលអ្នកគួរតែកែប្រែមិនគួរគិតថាអ្នកដទៃសុទ្ធតែសក្តិសមនឹងទទួលបានអំពើល្អរបស់អ្នក៖

១.អ្នកមើលទៅគួរអោយធុញ
នៅពេលដែលចិត្តល្អពេកចេះតែយល់ព្រមតាមសំណើរអ្នកដទៃរហូតនោះអ្នកដទៃអាចនឹងគិតថាអ្នកជាមនុស្សដែលគ្មានជាតិអ្វីសោះមិនមានគំនិតខ្លួនឯង មិនហ៊ានតតាំងមិនយល់ព្រម ដើម្បីការពារខ្លួនឯងអីបន្តិចសោះ។ការចេះគួរសម និងគិតគូរពីអារម្មណ៏អ្នកដទៃបែបនេះមិនមែនជារឿងខុសឆ្គងអ្វីនោះទេតែក៏គូរតែធ្វើអ្វីដែលធ្វើអោយខ្លូនឯងនេះមានអារម្មណ៏ថាមានទំនុកចិត្តជៀសជាងខ្វល់តែពីការយល់ឃើញនិង សម្ដីរបស់អ្នកដទៃមកលើខ្លួន។

២. ងាយនឹងអោយគេកេងចំនេញមកលើខ្លួន
ចំពោះអ្នកដែលនៅតែយល់ថា ពិភពលោកនេះនឹងប្រសើរជាងមុនបើសិនជាមនុស្សគ្រប់គ្នាសុទ្ធតែមានសន្តានចិត្តល្អ ចេះជួយយកអាសារគ្នាដោយស្មោះអស់ពីចិត្តនោះ។ស្ដាប់ទៅពិរោះ មានន័យណាស់ តែនៅក្នុងសង្គមពិតជាក់ស្តែងមិនប្រាកដថាអ្នកដែលធ្វើលើនឹងអ្នកទាំងប៉ុន្មានធ្វើទៅដោយមិនសម្លឹងឃើញអ្វីជាការតបស្នងវិញទាល់តែសោះនោះទេ។How to be positive at work and make your life easier | Distilled៣.មនុស្សភាគច្រើននឹងចាប់ផ្ដើមរំពឹងកាន់តែច្រើនពីអ្នក
នៅពេលដែលអ្នកចេះតែយល់ព្រមជួយអ្នកដទៃច្រើនពេក មនុស្សភាគច្រើនច្បាស់ជាគិតថាមានរឿងអ្វីក៏អាចងាកទៅពឹងពាក់អ្នកបានដែរតែដល់ពេលដែលអ្នកផ្លាស់ប្ដូរមកគិតគូរពីសុខទុក្ខខ្លួនឯងជាមុន មនុស្សទាំងនោះអាចនឹងចាប់ផ្ដើមបោះពាក្យសម្ដីថាកាលពីមុន អ្នកជាមនុស្សល្អណាស់ មិនដូចឥឡូវនេះនោះទេ។

៤.មិនសូវជាគោរពអ្នក
នៅពេលដែលអ្នកចិត្តល្អខ្លាំងពេកវាអាចនឹងខ្លាចជារឿងតែមួយគត់ដែលអ្នកដទៃនឹងចាប់អារម្មណ៏ពីអ្នក
ជាពិសេសបើសិនជាអ្នកមានទម្លាប់ធ្វើល្អជាមួយមនុស្សគ្រប់គ្នាទោះជាគេមិនសូវជាល្អដាក់អ្នកក្ដី។ អ្នកខ្លួនឯងប្រហែលជាគិតថាមិនអីមិនប្រកាន់ច្រើននោះទេ តែការធ្វើបែបនេះមិនអាចធ្វើអោយខ្លួនឯងទទួលបានការគោរព និង អោយតម្លៃដែលសក្តិសមនោះទេ។

៥.មិនសូវមានពេលវេលាសម្រាប់ខ្លួនឯង
មនុស្សដែលមានសន្តានចិត្តល្អភាគច្រើនគឺតែងតែមានបញ្ហាមួយនេះ ដោយសារតែពេលវេលាមួយផ្នែកធំនៃជីវិតខ្លួនត្រូវបានចំនាយទៅលើអ្នកដទៃបំពេញចិត្តអ្នកដទៃ រហូតភ្លេចគិតពីសេចក្ដីសុខខ្លួនឯង។ពេលខ្លះអ្នកអាចនឹងមិនចាប់អារម្មណ៏ផង តែបើគិតសារឡើងវិញបញ្ហាមួយចំនួយធំរបស់អ្នកគឺអាចកើតចេញមកការជួយទុក្ខលំបាកអ្នកដទៃនេះហើយ៕It's Good to be Good — Celebrating Random Acts of Kindness - TABarron.com