ប្រទេសថៃ ៖ សារព័ត៌មាន Nikkei Asia រាយការណ៍ថា ក្រុមហ៊ុន Sony Group បានផ្លាស់ប្តូរទីតាំងផលិតកាមេរ៉ាថតរូបរបស់ខ្លួន ដែលផ្គត់ផ្គង់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ជប៉ុន និងអឺរ៉ុប ចេញពីរោងចក្រក្នុងប្រទេសចិនមកកាន់ប្រទេសថៃវិញ ។

ក្រុមហ៊ុន Sony បានចាប់ផ្តើមផ្លាស់ប្តូរទីតាំងការផលិតកាមេរ៉ាពីប្រទេសចិនដែលផ្គត់ផ្គង់ទីផ្សារអាមេរិក ចាប់តាំងពីចិនមានជម្លោះពាណិជ្ជកម្មជាមួយអាមេរិក ។ កាលពីឆ្នាំ២០២២ កន្លងមក ក្រុមហ៊ុនក៏បានផ្លាស់ប្តូរទីតាំងផលិតទំនិញរបស់ខ្លួនផងដែរ ដែលបញ្ជូនទៅកាន់ទីផ្សារប្រទេសជប៉ុន និងអឺរ៉ុប ។Best Sony Technical Service Bangkok Near Me

ចាប់ពីពេលនេះ រោងចក្រកាមេរ៉ារបស់ Sony នៅប្រទេសចិន នឹងផលិតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសចិនតែប៉ុណ្ណោះ ហើយរោងចក្រ Sony នៅប្រទេសថៃនឹងក្លាយជាមូលដ្ឋានផលិតចម្បងសម្រាប់ការនាំចេញតែមួយប៉ុណ្ណោះរបស់ Sony ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sony បានគ្រប់គ្រងចំណែកទីផ្សារនៃផលិតផលកាមេរ៉ាលំដាប់លេខ២ ក្នុងពិភពលោក ខណៈក្រុមហ៊ុន Canon ជាប់លំដាប់លេខ១ ។ កាលពីឆ្នាំ២០២២ Sony បានលក់កាមេរ៉ាចំនួន២,១លានគ្រឿងទូទាំងពិភពលោក ហើយកាមេរ៉ា១៥ម៉ឺនគ្រឿងបានលក់នៅប្រទេសចិន ។Sony Camera Factory Tour

បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានកាត់បន្ថយការពឹងផ្អែកប្រទេសចិន ដូច្នេះ តើអនាគតរបស់ចិនក្នុងឋានៈជាប្រទេសផលិតកម្មលំដាប់ពិភពលោក នឹងក្លាយទៅជាយ៉ាងណា ? ព្រោះ Sony ក៏មិនមែនជាក្រុមហ៊ុនដំបូងដែលបានផ្លាស់ប្តូរទីតាំងផលិតចេញពីចិនទេ ហើយក៏មិនមែនជាក្រុមហ៊ុនចុងក្រោយដែរ នឹងមានក្រុមហ៊ុនជាច្រើនទៀតត្រូវផ្លាស់ប្តូរទីតាំងផលិតចេញពីចិនដូចគ្នា ៕

ប្រភព ៖ BillionMoney