បើទោះជាបច្ចុប្បន្នប្រទេសខ្លះកែប្រែរបបពីមានស្ដេច មកជារបបប្រធានាធិបតីគ្រប់គ្រង ក៏ពិតមែនប៉ុន្តែក៏នៅមានប្រទេសមួយចំនួន នៅគោរពប្រតិបត្តិព្រះមហាក្សត្រដដែលតួយ៉ាងដូចជា កម្ពុជា, ថៃ, ម៉ាឡេស៊ី និងប្រ៊ុយណេ ជាដើម។ ដោយឡែកប្រទេសលែងមានស្ដេចគ្រប់គ្រងមួយចំនួនវិញ ក៏នៅតែ ថែរក្សា និងអភិរក្សបានយ៉ាងល្អ នូវប្រពៃណី ទំនៀមទម្លាប់ សំណង់ពាក់ព័ន្ធនឹងរាជានិយម ដូចជារាជវាំង រាជដំណាក់។
នៅអាស៊ាន ព្រះរាជវាំងដែលនៅរក្សារូបរាងបានល្អ ហើយបន្តសេសសល់ដល់សព្វថ្ងៃ និងចាស់ជាងគេគឺរាជវាំង The Palace of Yogyakarta។
ព្រះរាជវាំងនេះ ត្រូវបានកសាងឡើងនៅឆ្នាំ ១៧៥៥-១៧៥៦ នៅទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេសុី។ វិមានដ៏ប្រណិតនេះត្រូវបានសាងសង់ឡើងដោយផ្អែកលើជំនឿបុរាណ នៃទំនាក់ទំនងរវាងព្រះ មនុស្ស និងអាណាចក្រធម្មជាតិ។
ព្រះរាជវាំងនេះ ត្រូវបានគេសាងសង់ដោយបែរមុខទៅទិសខាងជើងផ្ទាល់ឆ្ពោះទៅកាន់ភ្នំ Merapi ដោយផ្នែកខាងត្បូងត្រូវបានសាងសង់បែរមុខទៅមហាសមុទ្រឥណ្ឌា ដែលគេជឿថាកន្លែងគង់នៅរបស់ ម្ចាស់ក្សត្រីនៃសមុទ្រខាងត្បូង និងជាមហេសីអាថ៌របស់ស្តេចស៊ុលតង់។
ដោយឡែកព្រះបរមរាជវាំងកម្ពុជា ស្ថិតនៅលេខ៥ ក្នុងចំណោម រាជវាំងដែលចាស់ជាគេបំផុត នៅក្នុងតំបន់អាស៊ានយើង៕


ប្រភព៖ Indonesia Travel










