Home តារាជាតិ កែវ ច័ន្ទដាលីន ទទួលបានមតិសរសើរក្រោយច្រៀងបទ «Waka Waka»

កែវ ច័ន្ទដាលីន ទទួលបានមតិសរសើរក្រោយច្រៀងបទ «Waka Waka»

95
0

តារាចម្រៀង កែវ ច័ន្ទដាលីន អតីតបេក្ខនាទី X Factor Cambodia រដូវកាលទី១ បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរពីទឹកដមសំឡេងរបស់នាងក្រោយពីបកស្រាយបទ «Waka Waka» របស់តារាចម្រៀងល្បី Shakira ។ អ្នកមួយចំនួនបានលើកឡើងថា ដាលីន ច្រៀងសឹងតែដូចម្ចាស់ដើម ខណៈមានអ្នកខ្លះថែមទាំងនិយាយថាគ្រាន់បើជាង Lisa ទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoDSHKGbzpNEHulUdwgPZnEWudJ4dSTCPlAS8CBOxJg3k7DtVzf_VC8gSvWPEbnGOJb1DaFX68gP6uug1Ench0LZGnCMGqclVE_ME1nlEOEssfzgL7AYOPQhG8GNA8ap5RQm_wpGjws5mGTRIqNCs3EYnn-QKt53Tv_zopNEZCLro38bCvJV5ezffQYCk/s2048/image_2026-06-12_08-43-59.png
ស្របពេលដែលរដូវកាល World Cup បានមកដល់នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយបានរៀបចំជាមួយនឹង concept ទាក់ទងនឹងព្រឹត្តិការណ៍នេះដោយសិល្បករចូលរួមបានលើកយកបទចម្រៀងទាក់ទងនឹងស្មារតីកីឡា។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍ជាពិសេសនៅពេលតារាចម្រៀង កែវ ច័ន្ទដាលីន និង សុខ សីឡាលីន បានបកស្រាយបទចម្រៀងជាភាសាបរទេសរបស់តារាចម្រៀងល្បីឈ្មោះ Shakira ជាពិសេសគឺតារាចម្រៀង កែវ ច័ន្ទដាលីន ផ្ទាល់តែម្តងដោយការច្រៀងរបស់នាងទទួលបានមតិវិជ្ជមានពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5cZBmUcfe-pJ7JOClXXSgRgf5a73mIOdpNkis0iegfxGm1CBa9dNoGBUDbpa1idv3BO6coWeV7_WOB_VAZ19dE8niFEbvklcsOJO7Laa9ALDdHtcr9BVJWxP4DrNN4ifISl6FYa8HsYZ4T_q0mrWwxyoCs0B3axEf7_1ABbsgAXgWwQ_KgD4k5NEWDuc/s2048/image_2026-06-12_08-43-52.png

នៅក្នុងកម្មវិធីនេះ កែវ ច័ន្ទដាលីន បានបកស្រាយបទ «Waka Waka» ដែលជាបទល្បីល្បាញបំផុតមួយរបស់ព្រឹត្តិការណ៍ World Cup ដែលបានចេញនៅឆ្នាំ២០១០។ អ្នកលេងបណ្តាញសង្គមជាច្រើនបានសរសើរដាលីន ជាមួយនឹងមតិល្អៗថា «សម្លេងម្ចាស់ដើមនិងម្ចាស់ចុងមិនសូវខុសគ្នាទេ, ឡូយណាស់បង, Wow ច្រៀងបទបរទេសឆ្ងាញ់លេខ1ហ្មងidol , សម្លេងឡូយណាស់…, សំឡេងពីរោះចង់ដូចម្ចាស់ដើមហើយ, Dalin អេមខ្លាំងខ្លាំង , Wow នេះបានគុណភាពមែន សសើរម៉ងដាលីន , គ្រាន់បើជាង Lisa»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEqJhNxGcmqN4WrfaihIcMjL1e-E21w8SZdLRXZGoBQiWzk2qmYFzktND-FZ7RGDuTk6O9U-bM2I1vBMCSQo9h6u0kqksZfV3yvdSFdcYby3lvamm8sRvC4DYpzBHLaaiac8y3LM16seFz7c_ku53TldPS0rjd4XxKqzA6tiCmQFEkxDfCM3Vm1UqKLVc/s2048/image_2026-06-12_08-43-56.png

គួរឱ្យដឹងថាក្រៅពីអាជីពសិល្បៈ កែវ ច័ន្ទដាលីន ក៏មានហាងលក់ភេសជ្ជៈផ្ទាល់ខ្លួនផងដែរ។ ដាលីន បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈការប្រកួតក្នុងកម្មវិធី X Factor Cambodia រដូវកាលទី១ ក្នុងឆ្នាំ២០១៩ ជាមួយនឹងការច្រៀងជាភាសាបរទេសដែលមានសំឡេងខ្ពស់ល្អ។ ក្រោយពីបញ្ចប់ការប្រកួត កែវ ច័ន្ទដាលីន បានក្លាយជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស៕