ខេត្តប៉ៃលិន៖ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្លេងហ៊ោកញ្រ្ចៀវនិងការទះដៃអបអរសាទរបានបន្លឺឡើងយ៉ាងខ្លាំង ចេញពីប្រភពបងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលបានទៅប្រមូលផ្ដុំគ្នារង់ចាំដំណើរវិលត្រឡប់មកមាតុភូមិវិញរបស់វីរកងទ័ពទាំង១៨នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2bfXdt3tzSQZ6qyjH21sq5PFJcYZDA38oqGkPTFOHQNU2ng0-fBGJy0cRWtBsgz5E4-XwBCsXRpGma4Frs-XEluweNXRrBeIBM2-0U-gD36CABH4GsUd_7ySiJG49SC9hSE8UITCziMo0n8DX5r8AO7-_UjoKPBF5oYldu9H8Qiehowiq1Qm59J_0ne6v/s1280/photo_2025-12-31_11-05-24.jpg

បន្ទាប់ពីការទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់រយៈពេល ១៥៥ថ្ងៃ នៅទីបំផុតយោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiswydX0AQeuCculXReDPqfEFrnDNqwQ1nMf_CjVl-p52zIXK8TJspbT3JyMmX3QbFnLkw-go2dLve3QUT0pvcAM-YGbC9aWXx6IT4QTZeJploPNoJr76s1ligX-OYAr_jheEXvJv9vDTdeKG7GFiVqSlcszQCZxbCABVFyIa-aA1CeVNo2QWXaq5TQJqBN/s1280/photo_2025-12-31_11-05-25.jpg

ជាមួយនឹងការមកដល់របស់វីរយុទ្ធជនទាំង១៨រូបនេះ ប្រជាពលរដ្ឋខ្មែរមិនថាអ្នកដែលបានទៅទទួលដោយផ្ទាល់ ឬបានឃើញរូបភាព និងវីដេអូតាមរយៈបណ្ដាញសង្គមនោះទេ សុទ្ធតែមានអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែកគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihxYPCIZsQLK1EbVkdJetYYwVX99hxX7epuqw3u6GOWAi8AAk2RmU6bQt1DuJNY_LuZwdh-3ViZ0QP5mKLqphV8hL8eqjGL3srE9rFvns1E2QsBniMxmhyVG2mvmLUGTDQFIFWTkyHVahGhyDPyrw4nrfOH8g-EmmJgR8GSp5UoImEgN9DL3HAQlsj7icl/s1280/photo_2025-12-31_11-05-24%20(2).jpg

សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8z3TWPiAefkI2evNu89uNDriCeDU4GY4NuAu-z6-ltkGxwq2hDGHLcu85T9BzAH12g5b9CSywMqYhdWhqaXpS-7gXrnvN6MpigfEzty_IKTUKVtnXFPEtuBoUuHIHHUWhEsX6DYfrkp7Y7iWc1PqzS4kc1AyJZIT9YIk6F3rPmtvJbIehSEGV-1oADDQQ/s1280/photo_2025-12-31_11-05-22.jpg

ទន្ទឹមនឹងការវិលមកវិញនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKlUQVXOyUgdK67H2_PQP81d7jCof6fPOYSOKIGTR6F_iEj_STJzaWNNmMt4w6qzvZHoPNHYTiELpZSKbfBtzKnCUfh1_iVRnabQxhnst_0UF8hzpcF8aQ8xCY-MhAY-ILcI8rXE29yiVSyfZGzaLLUkfkZh2qIcNWzuTINg9VyV1-r8S8vAXW5kFpWyRG/s1280/photo_2025-12-31_11-05-23.jpg