Home Blog Page 1915

រដូវរងាតែមិនរងា ​ប្រទេសទាំង៨នេះបែរប្រឈមនឹងបញ្ហាការឡើងកម្ដៅខ្លាំង

0

បរទេស៖ ប្រទេសនៅអឺរ៉ុបចំនួនប្រាំបីបានរាយការណ៍អំពីសីតុណ្ហភាពបំបែកកំណត់ត្រាចាប់តាំងពីថ្ងៃ ដំបូងនៃ ឆ្នាំថ្មី បន្ទាប់ពីមានអាកាសធាតុរលកកម្ដៅបានកើនឡើងក្នុងរដូវរងានេះ។

នាថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ នេះមានសេចក្ដីរាយការណ៍ក្រៅស្រុកមួយបានបញ្ជាក់ថា ចាប់ពីខែមករា ដែលជាខែក្នុងប្រទេសជាច្រើនជាពិសេសនៅអឺរ៉ុបនៅតែមានសីតុណ្ហភាពត្រជាក់ក្នុងរដូវរងា ប៉ុន្តែក្រឡេកទៅកាន់ប្រទេសចំនួន ៨ នៅអ៊ឺរ៉ុប ដោយប្រជាជនក៏កំពុងប្រឈមមុខនឹងរលកកំដៅ  ដោយប្រែក្លាយ រដូវរងា ទៅជាមានអាកាសធាតុក្ដៅ ជាមួយនឹងសីតុណ្ហភាពដែលត្រូវបានបំបែកកំណត់ត្រាចាប់តាំងពីថ្ងៃដំបូងនៃឆ្នាំ ២០២៣ឈានមកដល់។

ជាមួយគ្នានោះអ្នកជំនាញអាកាសធាតុដែលតាមដានសីតុណ្ហភាពខ្លាំងនៅជុំវិញពិភពលោកបានរាយការណ៍ថានៅថ្ងៃទី ១ ខែមករា មានប្រទេសចំនួន៨ នៅអឺរ៉ុបរួមមាន Liechtenstein ,សាធារណរដ្ឋឆេក, ប៉ូឡូញ ,ហូឡង់, បេឡារុស្ស, លីទុយអានី, ដាណឺម៉ាក និងឡាតវី បានកត់ត្រាពីសីតុណ្ហភាពឡើងខ្ពស់។

ដោយជាធម្មតា ទីក្រុង Warsaw ប្រទេសប៉ូឡូញ បានកត់ត្រាសីតុណ្ហភាពជិត ១៩ អង្សាសេ ធ្លាក់ចុះពីធម្មតា ១៥អង្សាសេ ហើយសីតុណ្ហភាពឡើងដល់ ២៥អង្សាសេ ឬនៅទីក្រុង Bilbao ក្នុងប្រទេសអេស្ប៉ា ខ្ពស់ជាងមធ្យមភាគ ១០ អង្សាសេ។

ក្នុងនោះគេបានបញ្ជាក់ថា វាគឺជារលកកម្ដៅដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ឺរ៉ុប ប្រប្រៀបជាមួយនឹងសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុបដែលមានាអាកាសធាតុត្រជាក់ពី ៤-១០ អង្សាសេលើសពីមធ្យមភាគរដូវរងា។

បញ្ហាខាងលើ មិនមានព័ត៌មានណាដែលអាចបញ្ជាក់ឱ្យប្រាកដថាតើរលកកម្ដៅមិនធម្មតានេះដែលជាលទ្ធផលនៃការឡើងកំដៅលើផែនដី និងវិបត្តិបម្រែបម្រួលអាកាសធាតុនោះឡើយ? ហើយអ្នកវិទ្យាសាស្ត្របានបន្ថែមថាការប្រែប្រួលអាកាសធាតុនៃធម្មជាតិនេះ នឹងកើតឡើងញឹកញាប់ និងធ្ងន់ធ្ងរជាងនេះទៅថ្ងៃអនាគត៕ ប្រភព៖ pptvhd36

 

 

 

អ៊ុយក្រែន ត្រៀមជាស្រេចចំពោះកំហឹងសងសឹករុស្ស៊ីដែលបាត់បង់ទាហាន៨៩ នាក់ដោយសារអាវុធរបស់អាមេរិក

0

អន្តរជាតិ៖ ការប្រើអាវុធ HIMARS របស់សហរដ្ឋអាមេរិក បាញ់សម្លាប់ទាហានរុស្ស៊ីក្នុងក្រុង Makiivka នៃខេត្តដូណេតស៍ បានបារម្ភថារុស្ស៊ីនឹងធ្វើការវាយសងសឹកវិញក្នុងទ្រង់ទ្រាយធំ។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថាចំនួនទាហានស្លាប់ដោយសារការវាយប្រហាររបស់អ៊ុយក្រែនដោយ អាវុធ HIMARS លើអគារដែលមានទាហានរុស្ស៊ី ជួបជុំគ្នានាដំណាច់ឆ្នាំសកល២០២២កន្លងមកនេះ បានកើនដល់៨៩នាក់ហើយ ខណៈដែលអ៊ុយក្រែនថ្លែងថាតួលេខស្លាប់មានច្រើនដល់ ៤០០នាក់។

ក្រសួងការពារជាតិរុស្ស៊ី បានបង្កើនតួលេខទាហានរុស្ស៊ីស្លាប់ដល់ ៨៩នាក់ ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ុយក្រែនលើអគារមួយកន្លែង ដែលមានទាហានស្នាក់នៅក្នុងក្រុង Makiivka នៃខេត្តដូណេតស៍។ ក្រសួងការពារជាតិរុស្ស៊ីបានបន្ទោសថា ការវាយប្រហារដែលអាចនាំឱ្យសត្រូវបានដឹងអំពីទីកន្លែងនោះ គឺដោយសារតែការប្រើប្រាស់ទូរស័ព្ទដៃដែលគេមិនបានអនុញ្ញាតឡើយ សម្រាប់កងកម្លាំងរុស្ស៊ីនោះ។ ការវាយប្រហារដាក់លើអគារដែលមានទាហានរុស្ស៊ីរស់នៅនោះ បានធ្វើឡើងតែប៉ុន្មាននាទីដំបូងនៃពេលទើបនឹងចូលឆ្នាំសកលថ្មី ឈានចូលថ្ងៃអាទិត្យ ទី១មករា ឆ្នាំ២០២៣ ដែលនៅទីនោះមានទាហានរុស្ស៊ីកំពុងប្រមូលផ្តុំ ជួបជុំគ្នារីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំសកលថ្មី។

ទាហានអ៊ុយក្រែនបានប្រកាសថា មានទាហានរុស្ស៊ីស្លាប់ច្រើនដល់៤០០នាក់ ប៉ុន្តែរុស្ស៊ីដំបូងបានថ្លែងថាការវាយប្រហារនោះ បានសម្លាប់ទាហានរុស្ស៊ី ៦៣នាក់ និងក្រោយមកនៅថ្ងៃពុធ ទី៤មករា បានបញ្ជាក់បន្ថែមថាតួលេខមនុស្សស្លាប់កើនដល់៨៩នាក់។ ការបាត់បង់ជីវិតនេះ ត្រូវបានពលរដ្ឋរុស្ស៊ីតាមកន្លែងមួយចំនួនជួបជុំគ្នាធ្វើពិធីកាន់ទុក្ខ។ នេះជាទិដ្ឋភាពមួយនៃការចូលរួមកាន់ទុក្ខរបស់ពលរដ្ឋរុស្ស៊ី ក្នុងក្រុង Samara ដែលក្នុងនោះ រួមមានទាំងក្រុមគ្រួសារដែលមានសាច់ញាតិរបស់ខ្លួនស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រហាររបស់ អ៊ុយក្រែនដាក់លើទាហានរុស្ស៊ីដែលជួបជុំគ្នាប្រារព្ធបុណ្យដំណាច់ឆ្នាំសកលផងដែរ។

ឧត្តមសេនីយ៍ឯករុស្ស៊ីឈ្មោះ Sergey Sevryukov បានថ្លែងនៅថ្ងៃពុធ ទី៤មករា ថាគេទើបបានរកឃើញសាកសពទាហានរុស្ស៊ីបន្ថែមទៀត ក្រោមគំនរបែកបាក់អគារដែលរងការវាយប្រហារ ដោយអាវុធ HIMARS ផ្តល់ដោយសហរដ្ឋអាមេរិកចំពោះទាហានអ៊ុយក្រែន។ ឧត្តមសេនីយ៍ឯកដដែលនោះបានថ្លែង បន្ទោសចំពោះការប្រើប្រាស់ទូរស័ព្ទដោយទាហានរុស្ស៊ី ដែលប្រើប្រាស់ក្នុងពេលនោះ ដែលនាំឱ្យសត្រូវអាចចាប់ដឹងបាននូវទីតាំងកំពុងប្រមូលផ្តុំគ្នា។ អគារដែលរងការវាយប្រហារដោយអាវុធ HIMARS បាញ់ដោយទាហានអ៊ុយក្រែន គឺជាអតីតកន្លែងសាលាវិជ្ជាជីវៈមួយដែលក្រោយមក ត្រូវបានគេយកមកប្រើប្រាស់ជាកន្លែងប្រើប្រាស់របស់ទាហានរុស្ស៊ីវិញ។

ការដែលទាហានអ៊ុយក្រែនអាចវាយប្រហារដាក់លើទីតាំងទាហានរុស្ស៊ី និងបង្កការបំផ្លាញជីវិតទាហានថែមទៀតនេះបានបំផុសការខឹងក្នុងរង្វង់អ្នកស្នេហាជាតិរុស្ស៊ី និងមន្ត្រីសភារុស្ស៊ីមួយចំនួន។ ពួកគេបានដាក់សំណួរចោទលើយុទ្ធសាស្ត្រយោធានៃមេបញ្ជាការរបស់រុស្ស៊ី ដែលដឹកនាំការប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែននោះ។ អតីតមន្ត្រីសន្តិសុខសហព័ន្ធរុស្ស៊ី FSB លោក Igor Girkin បានសរសេរក្នុងប្រព័ន្ធតេឡេក្រាមនិយាយថា ឧបករណ៍យោធានិងគ្រាប់រំសេវបានរក្សាទុកក្នុងឃ្លាំងនៅអគារ ដែលមានទាហានរុស្ស៊ីស្ថិតក្នុងនោះ ដែលធ្វើឱ្យការផ្ទុះបានកើនឡើងកាន់តែខ្លាំងនាពេលនោះ។ លោក Igor Girkin បានបន្ទោសថា ការខូចខាតបាត់បង់នោះ គឺដោយសារតែឧត្តមសេនីយ៍យោធារុស្ស៊ីមិនបានហ្វឹក ហ្វឺន។

សមាជិកសភារុស្ស៊ីម្នាក់ឈ្មោះ Sergei Mironov បានទាមទាររកការដាក់ទោសលើមន្ត្រីយោធាដែលបានធ្វើការប្រមូលផ្តុំទាហានក្នុងអគារ ដែលមិនមានការការពារសុវត្ថិភាពឡើយ។
កំហឹងដែលខឹងលើឧត្តមសេនីយ៍យោធារុស្ស៊ី ត្រូវគេឃើញបានធ្វើផងដែរតាមពលរដ្ឋក្នុងបណ្តាញសង្គម។ ការសរសេររិះគន់តាមបណ្តាញសង្គមបានខឹងនឹងមេបញ្ជាការរុស្ស៊ី ដែលបានចេញបញ្ជាឱ្យការជួបជុំគ្នាក្នុងអគារគ្មានសុវត្ថិភាព ហើយរៀបចំពិធីបុណ្យដំណាច់ឆ្នាំសកលនោះ។ បណ្តាញសង្គមបានសរសេរថា ករណីនេះធ្លាប់បានកើតមានម្តងរួចទៅហើយ ប៉ុន្តែមេបញ្ជាការរបស់រុស្ស៊ីមិនព្រមទទួលយកនូវមេរៀនចាស់នោះឡើយ។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថាអគារដែលមានទាហានរុស្ស៊ីកំពុង ស្ថិតក្នុងនោះបានរងនឹងការបាញ់ដោយអាវុធ HIMARS ចំនួន៤គ្រាប់។

ការវាយប្រហាររបស់អ៊ុយក្រែនដាក់លើអគារស្នាក់នៅទាហានរុស្ស៊ី ក្នុងដំណាច់ឆ្នាំសកល មិនបានកាត់បន្ថយការវាយប្រហាររបស់រុស្ស៊ីដាក់លើអ៊ុយក្រែនវិញនោះឡើយ។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងលើការវាយប្រហារដាក់លើតំបន់ដូណេតស៍នោះវិញ ដែលក្នុងនោះការវាយប្រហារមួយបានកម្ទេចមជ្ឈមណ្ឌលកំសាន្តជិះស្គីដើរលើទឹកកក។ អ៊ុយក្រែនបាននិយាយ ថាការវាយប្រហារនោះបានធ្វើឱ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតបានរងរបួស និងអគារស្នាក់ នៅរបស់ពលរដ្ឋចំនួន២០ត្រូវបានខូចខាត។

សេចក្តីរាយការណ៍ពីភាគីរុស្ស៊ីវិញ បានថ្លែងថា ក្នុងការវាយប្រហារនោះ គេបានបាញ់កម្ទេចអាវុធ HIMARS ចំនួន២គ្រឿងដែលរុស្ស៊ីនិយាយថា គឺជាអាវុធដែលបានបាញ់ដាក់លើអគារស្នាក់នៅរបស់ទាហានរុស្ស៊ីជួបជុំគ្នាក្នុងដំណាច់ឆ្នាំសកលថ្មីៗនេះ។ ទាហានរុស្ស៊ីថែមទាំងបានអះអាងថា គេបានបំផ្លាញយានយន្តយោធាដែល ជាអំណោយរបស់ប្រទេសឆេកដល់អ៊ុយក្រែន និងថាបានកម្ទេចឃ្លាំងដាក់គ្រាប់អ៊ុយក្រែនថែមទៀត។ រុស្ស៊ីថែមទាំងបានអះអាងការសម្លាប់ទាហានអ៊ុយក្រែនបានច្រើនថែមទៀតប៉ុន្តែមិន មានប្រភពអព្យាក្រិត្យណាអាចបញ្ជាក់បន្ថែមបានឡើយ។ ពេលនេះរុស្ស៊ីនៅមិនទាន់បានធ្វើការវាយសងសឹកណាមួយតបតទៅវិញទេ ប៉ុន្តែមានការរំពឹង ថារុស្ស៊ីនឹងអាចធ្វើការវាយប្រហារដាក់លើអ៊ុយក្រែនវិញក្នុងពេលណាមួយខាងមុខនេះ។

លោក ហ្សេឡិនស្គី បានថ្លែងកាលពីថ្ងៃអង្គារ៍ ទី៣មករាថា រុស្ស៊ីនឹងអាចធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយធំរបស់ខ្លួនវិញ។ លោកហ្សេឡិនស្គី បានថ្លែងថា អ៊ុយក្រែនបានត្រៀមចាំរួចជាស្រេច និងថាអ៊ុយក្រែននឹងធ្វើកិច្ចការរបស់ខ្លួនដើម្បីបង្អាក់សេណារីយ៉ូរបស់រុស្ស៊ីនេះវិញ។ លោកថា រាល់ការប៉ុនប៉ងវាយប្រហារណាមួយរបស់រុស្ស៊ីនឹងត្រូវបរាជ័យជាមិនខានឡើយ។ នៅជាមួយ គ្នានេះផងដែរ ទូរទស្សន៍ជាតិអ៊ុយក្រែនបានប្រកាសការប្រុងប្រយ័ត្នការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីតាមរយៈការប្រើដ្រូន។ ទូរទស្សន៍អ៊ុយក្រែនបានផ្សាយនៅថ្ងៃ ទី៤មករាថា គេបានត្រៀមរួចជាស្រេចក្នុងការចាំបាញ់ទម្លាក់ដ្រូន។

ទូរទស្សន៍អ៊ុយក្រែនបញ្ជាក់ថា ក្នុងរយៈ ពេលតែ២ថ្ងៃ គឺថ្ងៃទី៣០ និង៣១ធ្នូ គេបានបាញ់ទម្លាក់ដ្រូនចំនួន ៨៤គ្រឿងដោយប្រព័ន្ធការពារអាកាស។ ទូរទស្សន៍ដដែលនិយាយថា គិតចាប់តាំងពីមានការប្រើដ្រូន ថ្ងៃទី១១កញ្ញានោះមក អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនដែលរុស្ស៊ីបានប្រើប្រាស់ចំនួន៥០០គ្រឿងហើយ។ ក្នុងប្រទេសរុស្ស៊ីនោះវិញ ពលរដ្ឋមួយចំនួនដែលគាំទ្រស្ត្រីដែលមានស្វាមីបានស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែន បានអំពាវនាវឱ្យមេដឹកនាំរុស្ស៊ីលោកពូទីនដាក់បញ្ជាធ្វើការចល័តទ័ពក្នុងទ្រង់ទ្រាយធំច្រើនលាននាក់ ក្នុងចំណោមបុរសរុស្ស៊ីទាំងឡាយដើម្បីធានាយកជ័យជំនះលើអ៊ុយក្រែន៕

នាវាផ្ទុកយន្តហោះចិនត្រៀមសាកល្បងចុះសមុទ្រឆ្នាំនេះ

0

ប្រទេសចិន ៖ Fujian ជានាវាផ្ទុកយន្តហោះបង្កើតឡើងដោយចិន នឹងត្រៀមសាកល្បងចុះសមុទ្រជាក់ស្តែងនៅឆ្នាំនេះ ដោយសង្ឃឹមថា នឹងអាចពង្រីកសក្តានុពលផ្នែកកងទ័ព និងជានាវាទំនើបមួយរបស់កងទ័ពចិន ។

មេបញ្ជាការរងនៃកងនាវា Fujian ជានាវាទី៣ផ្ទុកយន្តហោះរបស់កងទ័ពចិនបង្ហាញថា វានឹងសាកល្បងចុះក្នុងសមុទ្រជាក់ស្តែងនៅឆ្នាំនេះ ក្រោយពីចិនបង្ហាញនាវាដ៏ធំនៅក្រុងសៀងហៃកាលពីខែមិថុនាឆ្នាំមុន ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅនាំចិនជាប្រទេសមហាអំណាចក្នុងពិភពលោកឆ្នាំ២០៤៩ ប្រកាសដោយលោកប្រធានាធិបតី ស៊ី ជិនពីង ខណៈលោកបានលើកពីភាពជោគជ័យរបស់នាវា Fujian ក្នុងឱកាសឆ្នាំថ្មី ដែលធ្វើឱ្យកងទ័ពចិនមានមោទនភាពយ៉ាងខ្លាំង ។China Launches The Fujian, Its Most Capable Aircraft Carrier Yet (Updated)

តាមសារព័ត៌មាន Xinhua រាយការណ៍ថា នាវានេះមានទីធ្លាវែងសម្រាប់យន្តហោះចុះចត និងបំពាក់ដោយអាវុធទំនើប ។ វាជាបច្ចេកវិទ្យាថ្មីចុងក្រោយរបស់កងទ័ពផងដែរ ក្រោយពីបានបង្ហាញខ្លួនកាលពី៦ខែមុន ។ នាវាផ្ទុកយន្តហោះ Fujian បានឆ្លងកាត់ការបំពាក់ឧបករណ៍រយៈពេលយូរ រួមទាំងសាកល្បងតួនាទីក្នុងប្រព័ន្ធផ្សេងៗ ។

នាវានេះបង្ហាញខ្លួនឡើង ចាត់ទុកជាគោលដៅចម្បងរបស់កងទ័ពចិន ព្រោះបង្ហាញឱ្យឃើញថា ពេលនេះវិស្វករចិនអាចចេញម៉ូដ និងបង្កើតនាវាទំនើបដោយខ្លួនឯងទាំងអស់ រួមទាំង នាវាពិឃាត នាវាចម្បាំងធុនកណ្តាល និងនាវាផ្ទុកយន្តហោះ វាជាប្រយោជន៍មហាសាលសម្រាប់ឧស្សាហកម្មនាវាចិន ។ អ្នកជំនាញសង្ឃឹមថា ពេលធ្វើការសាកល្បង និងត្រៀមបំពេញភារកិច្ច នាវា Fujian គួរតែទទួលនាទីយ៉ាងសំខាន់ផ្នែកការងារទ័ពចិនជុំវិញកោះតៃវ៉ាន់ ។China's Third Aircraft Carrier Is Aimed at Smaller Neighbors

រយៈពេលប៉ុន្មានឆ្នាំមកនេះ ចិនបានពង្រីកនាវាចូលទៅកាន់តំបន់ជាច្រើន រួមទាំងមហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិកខាងលិច និងបរិវេណឆ្នេរអាហ្វ្រិកផងដែរ ។ បច្ចុប្បន្ន កងទ័ពចិនមាននាវាប្រចាំការសរុប៣៥៥គ្រឿង ។ គេសង្ឃឹមថា នាវាចិននឹងបន្ថែមចំនួនដល់៤២០គ្រឿងក្នុងឆ្នាំ២០២៥ និង៤៦០គ្រឿងក្នុងឆ្នាំ២០៣០ ។ ទោះយ៉ាងណា អ្នកវិភាគព័ត៌មាននានាជឿថា សក្តានុពលកងទ័ពចិនមានគម្លាតគ្នាខ្លាំងពីកងទ័ពអាមេរិក ៕

ប្រភព ៖ TNN World

ស្រីលង្ការផ្អាករើសមន្ត្រីរាជការ ខណៈជួបវិបត្តិសេដ្ឋកិច្ច

0

ប្រទេសស្រីលង្ការ ៖ ស្រីលង្ការបានចាប់ផ្តើមជំរុញវិធានការរឹតត្បិតជាថ្មីកាលពីថ្ងៃទី២ ខែមករា កន្លងមក ដោយផ្អាករើសមន្ត្រីរាជការ ដើម្បីព្យាយាមស្នើសុំការអនុម័តប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

IMF តម្រូវឱ្យស្រីលង្ការរៀបចំគម្រោងបំណុលក្នុងលក្ខខណ្ឌដំបូង ដើម្បីផ្តល់កម្ចីចំនួន២.៩០០លានដុល្លារអាមេរិកជួយស្រីលង្ការ បន្ទាប់ពីប្រទេសនេះខុសថ្ងៃកំណត់សងបំណុលកាលពីខែមេសាឆ្នាំមុន ខណៈស្រីលង្ការធ្លាក់ក្នុងវបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដូចជា ខ្វះខាតប្រេង អគ្គិសនី និងគ្រឿងឧបភោគបរិភោគ ។Sri Lanka crisis is a warning to other Asian nations - BBC News

IMF ទាមទារឱ្យប្រទេសនេះចាត់វិធានការរឹតបន្តឹងផ្សេងៗ រួមទាំងឱ្យកាត់បន្ថយចំនួនមន្ត្រីរាជការ ប្រមូលពន្ធក្នុងអត្រាខ្ពស់ទ្វេមួយជាពីរ និងដំឡើងថ្លៃអគ្គិសនី ដោយបានអនុវត្តកាលពីដើមឆ្នាំកន្លងមក ។

ចំណែកការប្រកាសផ្អាកទទួលមន្ត្រីរាជការថ្មីនេះ បន្ទាប់ពីមន្ត្រីរាជការចូលនិវត្តន៍កាលពីចុងខែធ្នូឆ្នាំមុនស្មើ២០.០០០នាក់ ក្រោយពីប្រធានាធិបតីលោក Ranil Wickremesinghe ប្រកាសកាត់បន្ថយអាយុចូលនិវត្តន៍ការងារពី៦៥ឆ្នាំ ចុះមកត្រឹម៦០ឆ្នាំ ដោយគ្មានការប្រកាសជ្រើសរើសមន្ត្រីរាជការថ្មីមកជំនួសឡើយ ។Sri Lanka warns it will default on its foreign debt amid crisis - BBC News

គួរបញ្ជាក់ថា លោក Ranil Wickremesinghe បានដឹកនាំប្រទេសជំនួសលោក Gotabaya Rajapaksa អតីតប្រធានាធិបតី ដែលត្រូវបានពលរដ្ឋស្រីលង្ការធ្វើបាតុកម្មបណ្តេញចេញពីតំណែង ដោយចោទថា ដឹកនាំប្រទេសដើរខុសផ្លូវ រហូតធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។ លោកបានរត់ចេញទៅក្រៅប្រទេស ហើយលាឈប់កាលពីខែកក្កដា ។

លោកប្រធានាធិបតីថ្លែងថា វិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្ការមិនបញ្ចប់ទេ ទោះបីផ្នែកដឹកជញ្ជូនងើបឡើងវិញក្តី ។ ប្រេង អាហារ និងជីកសិកម្ម បញ្ហារបស់ពួកយើងនៅមិនទទួលបានការដោះស្រាយទេ ហើយចាំបាច់ត្រូវកាត់បន្ថយបំណុល បើត្រូវការឱ្យប្រទេសនេះរីកចម្រើនទៅមុខ ៕

ប្រភព ៖ TNN World

ទាយមើលថាតើ គីម ជុងអ៊ុន មានគម្រោងនឹងធ្វើអ្វីក្នុងឆ្នាំ២០២៣នេះ?

0

បរទេស៖ កាលពីឆ្នាំ ២០២២ គឺជាឆ្នាំនៃភាពតានតឹងនៅឧបទ្វីបកូរ៉េបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បង កាំជ្រួចជាកំណត់ត្រា ដូច្នេះចង់ដឹងថាតើលោក គីម ជុងអ៊ុន នឹងធ្វើអ្វីទៀតនៅឆ្នាំ២០២៣នេះ?

បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលបាលីស្ទីកខ្ពស់បំផុត មិនធ្លាប់មានរបស់កូរ៉េខាងជើងកាលពីឆ្នាំ២០២២កន្លងទៅថ្មីៗនេះ យោងតាមទិន្នន័យរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង និងក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជិត ៩០គ្រាប់ តួលេខនេះគឺខ្ពស់ជាងនៅឆ្នាំ ២០២០ និង ២០២១ ដែលបានបាញ់ត្រឹមតែ១០ គ្រាប់ដែលត្រូវបានសាកល្បង រហូតធ្វើឱ្យ កម្រិតនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះនៅឆ្នាំ២០២២ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានប្រកាសប្រទេសកូរ៉េខាងជើងជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ និងធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើតអាវុធនុយក្លេអ៊ែរជាសម្បត្តិជាតិផងដែរ។

ពិតណាស់រឿងដែលបានកើតឡើងចេញពីការដឹកនៃលោក គីម ជុងអ៊ុនក្នុងប្រទេសកូរ៉េខាងជើងកាលពីឆ្នាំមុនធ្វើឲ្យអ្នកវិភាគលើពិភពលោកយកចិត្តទុកដាក់ និងបានបង្ហាញពីការវិភាគថាតើលោកគីម ជុងអ៊ុន នឹងធ្វើអ្វីទៀតនៅឆ្នាំ២០២៣នេះ?

១. បន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ

បើតាមអ្នកវិភាគជុំវិញពិភពលោកយល់ស្របថា កូរ៉េខាងជើងនៅក្នុងឆ្នាំ០២៣នេះ នឹងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងអាវុធហាមឃាត់ ដូចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ជាដើម។

ដូច្នេះហើយ អ្នកជំនាញសន្មត់ថាឆ្នាំ ២០២៣ នឹងមានអារម្មណ៍ខុសប្លែកពីឆ្នាំ ២០២២ ដោយសារកូរ៉េខាងជើងនឹងបន្តសាកល្បងយ៉ាងខ្លាំងក្លា ចម្រាញ់ និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ហើយការបាញ់មីស៊ីលភាគច្រើននៅឆ្នាំនេះ ប្រហែលជាមិនមែនជាការសាកល្បងទេ ប៉ុន្តែការបណ្តុះបណ្តាល ព្រោះពេលនេះកូរ៉េខាងជើង កំពុងរៀបចំប្រើប្រាស់ កាំជ្រួចពិតប្រាកដ នៅក្នុងជម្លោះដែលអាចកើតមាន។

២. បាញ់បង្ហោះផ្កាយរណបចារកម្ម

បន្តមកទៀតក្នុងបញ្ជីការងាររបស់មេដឹកនាំ គីម ជុងអ៊ុនដែលត្រូវធ្វើក្នុងឆ្នាំ២០២៣នេះក៏មានរួមបញ្ចូលការបាញ់បង្ហោះផ្កាយរណបចារកម្មផងដែរ ដោយកាលពីពាក់កណ្តាលខែធ្នូឆ្នាំមុន មានសេចក្តីរាយការណ៍ថាការធ្វើតេស្តចុងក្រោយទើបតែបានបញ្ចប់ ហើយគេរំពឹងថាវានឹងត្រូវបញ្ជូនទៅកាន់ទីអវកាស ក្នុងខែមេសា ឆ្នាំ២០២៣  ដោយរួមបញ្ជូលទាំង កាំជ្រួចអន្តរទ្វីប ឥន្ធនៈ រឹង ដែលធ្លាប់ត្រូវបានសាកល្បងនៅពាក់កណ្តាលខែធ្នូកន្លងទៅ។

បញ្ហានេះលោក Ankit Panda អ្នកជំនាញគោលនយោបាយនុយក្លេអ៊ែរនៅមូលនិធិ Carnegie សម្រាប់សន្តិភាពអន្តរជាតិនៅសហរដ្ឋអាមេរិកបាននិយាយថា “នេះគឺជាបញ្ហាធ្ងន់ធ្ងរបំផុតដល់ពិភពលោក” ។

៣.រ៉េខាងជើងសម្រេចចិត្តបើកព្រំដែនរបស់ខ្លួន ជាមួយចិនម្តងទៀត

អ្នកវិភាគបានបន្តទៀតថាក្នុងឆ្នាំ ២០២៣នេះអាចជាឆ្នាំដែលកូរ៉េខាងជើងសម្រេចចិត្តបើកព្រំដែនរបស់ខ្លួន ជាមួយចិនម្តងទៀត ដើម្បីឆ្លើយតបនឹង វិបត្តិកង្វះស្បៀង អាហារ និង ថ្នាំពេទ្យ ក្នុងប្រទេសបន្ទាប់ពីបានបិទព្រំដែនចាប់តាំងពីពិភពលោកបានរងគ្រោះដោយការផ្ទុះឡើងនៃជំងឺកូវីដ។

ពិតណាស់ជាធម្មតាប្រទេសនេះត្រូវបានទិញទំនិញតាមព្រំដែនជាមួយប្រទេសចិន ប៉ុន្តែបច្ចុប្បន្ន ថ្នាក់ ដឹកនាំ គីម ជុងអ៊ុនបានចេញមកទទួលស្គាល់ជាលើកដំបូងថាប្រទេសកូរ៉េខាងជើងកំពុងជួបប្រទះវិបត្តិស្បៀងអាហារពិតមែន។

ទោះជាយ៉ាងណាការរំពិតទុកពីការបើកប្រទេសនេះផងដែរ វាក៏អាស្រ័យលើស្ថានភាពនៃកូវីដ-១៩ នៅក្នុងប្រទេសចិនផងដែរ ព្រោះប្រសិនបើចិនរកឃើញអ្នកឆ្លងថ្មីរាប់លាននាកក្នុងមួយថ្ងៃ គេរំពឹងថាមេដឹកនាំគីម ជុងអ៊ុនក៏នឹងមិនប្រថុយនាំមេរោគចូលប្រទេសទេ ហើយអាចជ្រើសរើសបន្តបិទព្រំដែន បន្ថែមទៀត ឬ បើកដោយផ្នែកដោយប្រុងប្រយ័ត្ន។

៤.ប្រកាសអ្នកស្នងតំណែង

ទាក់ទងនឹងអ្នកស្នងតំណែង  មេដឹកនាំកូរ៉េខាងជើងកន្លងមកមិនដែលមានគម្រោង ឬ ការប្រកាសជា ផ្លូវការថា តើលោក គីម ជុងអ៊ុន នឹងតែងតាំងអ្នកណាជាអ្នកស្នងតំណែងរបស់លោកនោះឡើយ។

ប៉ុន្តែគេសង្កេតឃើញងានៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ ពិភពលោកមានការភ្ញាក់ផ្អើល នៅពេលដែលលោកបានណែនាំក្មេងស្រីឈ្មោះ គីម ជូអេ “Kim Juae” ជាកូនស្រីកណ្តាលរបស់របស់លោកគីម ជុងអ៊ុន រហូតធ្វើឱ្យពិភពលោកធ្វើការជជែកវែកញែក និងមានការវិភាគផ្សេងៗគ្នា។

ទោះជាយ៉ាងណានេះគ្រាន់តែជាការវិភាគ និងសន្មត់ទុកមុន ដោយអ្នកវិភាគមិនអាចកំណត់ថាតើនៅឆ្នាំ ២០២៣ លោកគីម ជុងអ៊ុន នឹងធ្វើអ្វីឱ្យច្បាស់ ព្រោះពិភពលោកបានដឹងហើយថា ប្រទេសកូរ៉េខាងជើងប្រៀបបាននឹងតំបន់អាថ៌កំបាំងដែលវាពិបាកក្នុងការទាយទុកមុន ហើយប្រទេសនេះតែងតែបង្កើតនូវភាពភ្ញាក់ផ្អើលរហូតពិភពលោកនឹកស្មានមិនដល់៕ ប្រភព៖ pptvhd36

 

ថៃគ្មានការបិទប្រទេស ខណៈត្រៀមវិធានការទុកមុន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមករា លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងពីវិធានការទទួលភ្ញៀវទេសចរចិនដែលនឹងមកកម្សាន្តប្រទេសថៃថា នៅថ្ងៃទី៥ ខែមករា មានការប្រជុំពិភាក្សាគ្នាជាមួយក្រសួងទេសចរណ៍ និងកីឡា និងក្រសួងគមនាគមន៍ ដោយធ្វើយ៉ាងណា ឱ្យពលរដ្ឋថៃមានសុវត្ថិភាពខ្លាំងបំផុត និងគ្មានការខាតបង់ ។Anutin denies jab rollout too slow

ចំណែកការចាត់វិធានការតឹងតែងជាមួយជនជាតិចិននោះ ក្នុងការប្រជុំគណៈកម្មការសុខាភិបាលយល់ឃើញថា មិនចាំបាច់ត្រូវបែងចែកការពិនិត្យកូវីដឡើយ ព្រោះមានវិធានការទាំងសងខាងដូចជា អ្នកចូលមកប្រទេសថៃ ត្រូវមានធានារ៉ាប់រងសុខភាព ដូច្នេះ មិនចាំបាច់មានលក្ខខណ្ឌអីច្រើនទេ ។ ចំណែកការពិនិត្យរកកូវីដ ខាងមន្ទីរពេទ្យយល់ឃើញថា មិនបាច់ទេ ដូច្នេះ ចិនត្រូវជឿជាក់ ហើយថៃនឹងផ្តល់កម្លាំងចិត្ត គាំទ្រចិនពេញទំហឹង ។

ពេលសួរថា សហរដ្ឋអាមេរិក និងប្រទេសក្នុងទ្វីបអឺរ៉ុបមានកង្វល់ថា កូវីដក្នុងប្រទេសចិននឹងបំលែងពូជថ្មី ហើយធ្វើឱ្យថៃខាតបង់នោះ លោក Anutin ថា លោកជឿជាក់លើគណៈកម្មការវេជ្ជសាស្ត្ររបស់ថៃ ព្រោះបានចេញវិធានការប្រឆាំងកូវីដជាច្រើនដងហើយ ។ ប្រទេសថៃអាចទប់ស្កាត់ស្ថានភាពឆ្លងជំងឺ ឬការស្លាប់ បានល្អជាងប្រទេសផ្សេងៗ ប្រព័ន្ធសុខាភិបាលថៃមិននៅក្រោមអ្នកណាទេ ។ ទោះយ៉ាងណា ពូជកូវីដមិនខុសគ្នាទេ វ៉ាក់សាំងដែលមាននៅថៃអាចទប់ស្កាត់បាន សូមឱ្យពលរដ្ឋថៃទៅចាក់វ៉ាក់សាំងដុសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំ និងទាក់ទាញភ្ញៀវទេសចរ ។Thailand logs 2 new Covid imports Monday

ចំណែកព័ត៌មានថា ចិននឹងបើកប្រទេសថ្ងៃទី៨ ខែមករា លោក Anutin ថ្លែងថា ពួកគេមិនបានលើកគ្នាមកថៃតាំងពីថ្ងៃទី៨ ខែមករាទេ តែលោកគិតថា នៅខែមករា ជនជាតិចិនមកថៃ ប្រមាណ៤០.០០០នាក់, ខែកុម្ភៈ ប្រមាណ៥០.០០០នាក់ ហើយថៃក៏មិនអនុញ្ញាតឱ្យចិនមកជាក្រុមធំ ឬតាមក្រុមហ៊ុនទេសចរណ៍ទេ ។

ពេលសួរថា តើអាចវាស់ស្ទង់បានទេថា កូវីដក្នុងប្រទេសថៃនឹងមិនឆ្លងរាលដាលធ្ងន់ធ្ងរជាងនេះ លោកថា គ្មានអ្វីវាស់ស្ទង់បានទេ គ្រាន់តែថាយើងឆ្លងកាត់វាមកហើយ តែយើងគ្មានការបិទប្រទេសទេ ។ អ្នកណាឈឺ បើគេបានចាក់វ៉ាក់សាំងលើសពី៤ម្ជុល គ្មានជំងឺប្រចាំកាយនោះពួកគេនឹងគ្មានអាការៈធ្ងន់ធ្ងរ ឬស្លាប់ឡើយ យើងមានថ្នាំ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងមានគ្រូពេទ្យគ្រប់គ្រាន់ ៕Thai immigration officers at Bangkok airport diagnosed with COVID-19 |  Cambodianess

ប្រភព ៖ 3PlusNews

យ៉ាប់ណាស់! ខឹងប្រេីក្មេងទៅទិញថ្មាំញៀនមិនបានដកកាំភ្លើងបាញ់២គ្រាប់ របួសក្មេងប្រុសស្រី៦ នាក់

0

ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន៦នាក់បានរងរបួសធ្ងន់និងស្រាលដោយគ្រាប់កាំភ្លេីងបន្ទាប់ពីជនសង្ស័យពីរនាក់ដកកាំភ្លេីងខ្លីបាញ់២គ្រាប់ព្រោះខឹងប្រេីក្មេងប្រុសម្នាក់ឱ្យទិញថ្នាំញៀនឱ្យខ្លួនតែទិញមិនបាន។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុមានជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់បានបាញ់១គ្រាប់បណ្តាលឱ្យត្រូវក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ចំជើងម្ខាងចំភ្លៅបៀមក្បាលគ្រាប់ជាប់ ខណៈនោះជនរងគ្រោះក៏បានដើរមកផ្ទះដោយមិនបានប្រាប់ឪពុកម្ដាយនិងបងប្អូននោះទេ ដោយទៅសម្ងំឆ្កឹះក្បាលគ្រាប់ដែលជាប់នៅនឹងភ្លៅដោយខ្លួនឯង ពេលនោះត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញក៏បានធ្វើការសួរនាំ ស្រាប់តែជនរងគ្រោះបានប្រាប់ថាមានជនមិនស្គាល់មុខដែលជាខ្មាន់កាំភ្លើងពីរនាក់បាញ់ប្រហារមកលើរូបខ្លួនដោយមិនប្រាប់ពីមូលហេតុ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅចំណុចទីតាំងកើតហេតុខាងលើផងដែរ។

បើតាមសម្ដីស្ត្រីម្នាក់ដែលត្រូវជាម្ដាយក្មេងប្រុសដែលមានអាយុ១៨ឆ្នាំម្នាក់បានប្រាប់ឱ្យដឹងថា ក្រោយមកជនសង្ស័យជាខ្មាន់កាំភ្លើងទាំងពីរនាក់នោះបានធ្វើដំណើរដោយថ្មើរជើង បានមកប្រើកូនប្រុសគាត់ឱ្យទៅទិញថ្នាំញៀនឱ្យពួកគេ តែកូនគាត់មិនព្រមទៅ ខណ:នោះ ជនសង្ស័យជាខ្មាន់កាំភ្លើងខឹងបានវាយទៅលើកូនប្រុសរបស់គាត់ ដោយកូនប្រុសរបស់គាត់បានវាយតបតទៅលើជនសង្ស័យជាខ្មាន់កាំភ្លើងវិញធ្វើឱ្យជនសង្ស័យខឹងក៏បានដកកាំភ្លើងខ្លីបាញ់ភ្ជុចដី១គ្រាប់បណ្ដាលឱ្យក្បាលគ្រាប់ផ្លាតទៅត្រូវក្មេងប្រុសស្រី៥នាក់ទៀតរងរបួសធ្ងន់និងស្រាល។ ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាភ្លាមៗ ពេលនោះប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះជាច្រើននាក់បានមកដល់ប៉ុស្តិ៍នគរបាលដែរ ស្របពេលដែលបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នបានចុះមកដល់ ស្រាប់តែសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យជាខ្មាន់កាំភ្លើងទាំងពីរនាក់ដែលសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលនោះឃើញសមត្ថកិច្ចសួរនាំតែម្នាក់ ចំណែកម្នាក់ទៀតមិនឃើញនៅក្នុងប៉ុស្តិ៍នគរបាល នោះទេ ធ្វើឱ្យសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋជាច្រើននាក់កំពុងតែមានការងឿងឆ្ងល់? អ្វីដែលប្រជាពលរដ្ឋហួសចិត្តនោះ គឺប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះជាច្រើននាក់កំពុងផ្អើលឈូឆរនៅប៉ុស្តិ៍នគរបាល ស្រាប់តែឃើញបុរសមួយក្រុមកំពុងនាំគ្នាលេងល្បែងស៊ីសង(បៀ) ធ្វើព្រងើយនៅក្នុងសាលាសង្កាត់គោករកា ខណៈដែលប៉ុស្តិ៍នគរបាលនិងសាលាសង្កាត់នៅជាប់គ្នា។

បច្ចុប្បន្នជនសង្ស័យជាខ្មាន់កាំភ្លើងសមត្ថកិច្ចកំពុងតែធ្វើការសួរនាំនិងចាត់ការទៅតាមផ្លូវច្បាប់៕

ធ្លាប់ដឹងអត់! តើតំបន់ឧទ្យានជាតិនៅប្រទេសកម្ពុជាមានចំនួនប៉ុន្មាន?

0

១.ឧទ្យានជាតិកោះរុង
មានទីតាំងភូមិសាស្រ្តក្នុងខេត្តព្រះសីហនុ។ មានផ្ទៃក្រលា២.៦៥៥, ៣៥ហិកតា ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​នៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦។

២. ឧទ្យានជាតិអូយ៉ាដាវ
មានទីតាំងភូមិសាស្រ្តក្នុងខេត្តរតនគីរី។ មានផ្ទៃក្រលា ១០១.៣៤៨ហិកតា ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​នៅថ្ងៃទី០៩ ខែឧសភា ឆ្នំា២០១៦។

៣. ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង
មានទីតាំងភូមិសាស្រ្តខេត្តកោះកុង ពោធិសាត់ កំពង់ស្ពឺ និងព្រះសីហនុ មានផ្ទៃក្រលា៤១០.៣៩២ហិកតា ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​នៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។

៤. ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល
មានទីតាំងភូមិសាស្រ្តខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ មានផ្ទៃក្រលា៤០១.៣១៣ហិកតា ដោយកំណត់​ជា​ឧទ្យាន​ជាតិ​នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។

៥. ឧទ្យាមជាតិវុីសៃ- សៀមប៉ាង
មានទីតាំងភូមិសាស្តខេត្តស្ទឹងត្រែងនិងរតនៈគីរី។ មានផ្ទៃក្រលា៥៧.៤៦៥ហិកតាដោយកំណត់​ជា​ឧទ្យាន​ជាតិ​នៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។

៦ . ឧទ្យានជាតិវិរៈជ័យ
មានទីតាំងភូមិសាស្រ្តខេត្តរតនគីរីនិងស្ទឹងត្រែង។ មានផ្ទៃក្រលា៣៣២.៥០០ហិកតាដោយដោយកំណត់​ជា​ឧទ្យាន​ជាតិ​នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។

៧. ឧទ្យានជាតិព្រះសុរាម្រិត- កុសមៈ (គីរីរម្យ)
មានទីតាំងភូមិសាស្រ្តក្នុងខេត្ត៣គឺ៖ខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុមានផ្ទៃក្រលា ៣៥.២៣២ហិកតា ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។

៨. ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ)
មានទីតាំងភូមិសាស្រ្តក្នុងខេត្តកំពតនិងខេត្តព្រះសីហនុ។ មានផ្ទៃក្រលា១៥៤.៤៥៨ហិកតា ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។

៩. ឧទ្យានជាតិកែប
មានទីតាំងភូមិសាស្រ្តក្នុងខេត្តកែប មានផ្ទៃក្រលា១.១៥២ហិកតា ដោយកំណត់​ជា​ឧទ្យាន​ជាតិ​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៣។

១០. ឧទ្យានជាតិព្រះសីហនុ (រាម)
មានទីតាំងនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ មានផ្ទៃក្រលា១៥.០០០ហិកតាដោយកំណត់​ជា​ឧទ្យាន​ជាតិ​នៅ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។

១១. ឧទ្យានជាតិបុទុមសាគរ
មានទីតាំងភូមិសាស្រ្តក្នុងខេត្តកោះកុង។ មានផ្ទៃក្រលា១៧១.២៥០ហិកតាត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​នៅ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។

១២. ឧទ្យានជាតិព្រះជយ​វរ្ម័ន- នរោត្តម (ភ្នំគូលែន) មានទីតាំងភូមិសាស្រ្តក្នុងខេត្តសៀរាប។ មានផ្ទៃក្រលា៣៧.៥០០ហិកតា ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​នៅ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣៕

ប្រភព៖ ក្រសួងទេសចរណ៍ខេត្តបាត់ដំបង។

ស្ថានីយ៍ល្អាងស្ពាន រូងភ្នំថ្មកំបោរមួយ ដ៏ស្រស់ស្អាតនៅទឹកដីខេត្តបាត់ដំបង

0
ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅ ក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរូមខេត្ត បាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន ។
ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាននេះ ត្រូវបាន រកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង ៤០ ឆ្នាំ ។ លុះដល់ឆ្នាំ២០០៩ ទើបមានការស្រាវជ្រាវបន្ត ដែល ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍ រវាងក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិ សាស្រ្តធម្មជាតិនៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។May be an image of outdoors and tree
ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ ( អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។ លទ្ធផលវិភាគលើវត្ថុបានពីកំណាយ បង្ហាញថា ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទី បីដំណាក់កាលផ្សេងគ្នា៖ សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១០០០ ឆ្នាំ, វប្បធម៏ហាវប៊ីនញៀនមានអាយុចន្លោះពី ១១០០០ ដល់ ៥០០០ ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីង មានអាយុប្រហែល ៣០០០ ឆ្នាំ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព។ កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្រ្តបីផ្សេងៗគ្នា ដូចជា៖ (14C, OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នា ចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ៥ ម៉ែត្រ។រកឃើញ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ខ្មែរ​កាល​ ៧ ​ម៉ឺន​ឆ្នាំ​មុន | ភ្នំពេញ  ប៉ុស្ដិ៍
រហូតមកទល់ពេលនេះ ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៏ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយើងយល់បានកាន់តែប្រសើរពីបច្ចេកទេសនៃការផលិតឧបករណ៍ ថ្ម វប្បធម៏ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៏ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និង ប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕
ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ល្អាងស្ពាន | Chouk KhmerNo photo description available.No photo description available.

ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានជាង១ពាន់តោន

0

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានជាង១ពាន់តោន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣របស់ក្រសួងកសិកម្មបានឲ្យដឹងថា ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតមកដល់ថ្ងៃនេះ សម្រេចបានបរិមាណ១៤៨១តោន។ បរិមាណនេះ កើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រីនារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន។

ប្រភេទត្រីដែលនេសាទបានពីដាយត្រី ក្នុងរដូវនេសាទនេះរួមមាន៖ ត្រីរៀល ៤៥% ស្លឹកឫស្សី ៣០%ខ្នងវែង ៥% ត្រីកប្រូក ៣% ត្រីច្រកែង ២% ត្រីល្បាត ៥% និងត្រីចម្រុះ ១០%។ ចំណែកប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០% មកពីបណ្តាខេត្តផ្សេងៗ។

កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិ មានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផលនិងកងកម្លាំង មានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពង ក្នុងអំឡុងឆ្នាំ២០២២ កន្លងទៅ។
នៅពេលដែលផលត្រីកើនឡើង បងប្អូនប្រជានេសាទនិងប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានអាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីកនិងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តរកតុល្យភាពរវាងអភិរក្សនិងអភិវឌ្ឍ មិនត្រឹមតែនៅបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ។ ទន្លេសាបជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។ ការរក្សាតំបន់ទាំងពីរនេះ កុំឲ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលតីពោរពេញផ្ទៃប្រទេស។

បន្ថែមពីលើការទប់ស្កាត់បទល្មើសនេសាទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួងសូមស្វាគមន៍ និងលើកទឹកចិត្តដល់សហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជានេសាទ ទាំងអស់ ឲ្យគោរពច្បាប់នេសាទ ដើម្បីរក្សាធនធានជលផល ឲ្យបានយូរអង្វែង។ ចំណែកឯអ្នកប្រព្រឹត្តល្មើសត្រូវប្រឈម នឹងទោសទណ្ឌជាធរមាន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបទល្មើសជាក់ស្តែង និងបទល្មើសទាំងឡាយណាដែលមានភស្តុតាង និងកំណត់អត្តសញ្ញាណ នៃជនដែលបានប្រព្រឹត្តបទល្មើស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxnpAe22eSWXEFrVQRY3v2RGmBAgV9NNcgjDQZ-czcLGyHBaLDPpdrCRwl0UjDirHKuadduOLrv9qhcIyTy4f5uEwyEBaaKkiR9vkGKBLDuHok4x9LnQhBqjdFc3nNNlK1L7e1O94tc1q7Jg5O5XWE17HutLUUIOyVsNf8t-p5Tm_qmv_t8LIlTHy/s1280/photo_2023-01-04_09-39-49.jpg