១.ឧទ្យានជាតិកោះរុង
មានទីតាំងភូមិសាស្រ្តក្នុងខេត្តព្រះសីហនុ។ មានផ្ទៃក្រលា២.៦៥៥, ៣៥ហិកតា ត្រូវបានកំណត់ជាឧទ្យានជាតិនៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦។
២. ឧទ្យានជាតិអូយ៉ាដាវ
មានទីតាំងភូមិសាស្រ្តក្នុងខេត្តរតនគីរី។ មានផ្ទៃក្រលា ១០១.៣៤៨ហិកតា ត្រូវបានកំណត់ជាឧទ្យានជាតិនៅថ្ងៃទី០៩ ខែឧសភា ឆ្នំា២០១៦។
៣. ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង
មានទីតាំងភូមិសាស្រ្តខេត្តកោះកុង ពោធិសាត់ កំពង់ស្ពឺ និងព្រះសីហនុ មានផ្ទៃក្រលា៤១០.៣៩២ហិកតា ត្រូវបានកំណត់ជាឧទ្យានជាតិនៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។
៤. ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល
មានទីតាំងភូមិសាស្រ្តខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ មានផ្ទៃក្រលា៤០១.៣១៣ហិកតា ដោយកំណត់ជាឧទ្យានជាតិនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។
៥. ឧទ្យាមជាតិវុីសៃ- សៀមប៉ាង
មានទីតាំងភូមិសាស្តខេត្តស្ទឹងត្រែងនិងរតនៈគីរី។ មានផ្ទៃក្រលា៥៧.៤៦៥ហិកតាដោយកំណត់ជាឧទ្យានជាតិនៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។
៦ . ឧទ្យានជាតិវិរៈជ័យ
មានទីតាំងភូមិសាស្រ្តខេត្តរតនគីរីនិងស្ទឹងត្រែង។ មានផ្ទៃក្រលា៣៣២.៥០០ហិកតាដោយដោយកំណត់ជាឧទ្យានជាតិនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
៧. ឧទ្យានជាតិព្រះសុរាម្រិត- កុសមៈ (គីរីរម្យ)
មានទីតាំងភូមិសាស្រ្តក្នុងខេត្ត៣គឺ៖ខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុមានផ្ទៃក្រលា ៣៥.២៣២ហិកតា ត្រូវបានកំណត់ជាឧទ្យានជាតិនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។
៨. ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ)
មានទីតាំងភូមិសាស្រ្តក្នុងខេត្តកំពតនិងខេត្តព្រះសីហនុ។ មានផ្ទៃក្រលា១៥៤.៤៥៨ហិកតា ត្រូវបានកំណត់ជាឧទ្យានជាតិនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។
៩. ឧទ្យានជាតិកែប
មានទីតាំងភូមិសាស្រ្តក្នុងខេត្តកែប មានផ្ទៃក្រលា១.១៥២ហិកតា ដោយកំណត់ជាឧទ្យានជាតិនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៣។
១០. ឧទ្យានជាតិព្រះសីហនុ (រាម)
មានទីតាំងនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ មានផ្ទៃក្រលា១៥.០០០ហិកតាដោយកំណត់ជាឧទ្យានជាតិនៅ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
១១. ឧទ្យានជាតិបុទុមសាគរ
មានទីតាំងភូមិសាស្រ្តក្នុងខេត្តកោះកុង។ មានផ្ទៃក្រលា១៧១.២៥០ហិកតាត្រូវបានកំណត់ជាឧទ្យានជាតិនៅ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។
១២. ឧទ្យានជាតិព្រះជយវរ្ម័ន- នរោត្តម (ភ្នំគូលែន) មានទីតាំងភូមិសាស្រ្តក្នុងខេត្តសៀរាប។ មានផ្ទៃក្រលា៣៧.៥០០ហិកតា ត្រូវបានកំណត់ជាឧទ្យានជាតិនៅ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣៕
ប្រភព៖ ក្រសួងទេសចរណ៍ខេត្តបាត់ដំបង។










