បរទេស៖ ប្រទេសនៅអឺរ៉ុបចំនួនប្រាំបីបានរាយការណ៍អំពីសីតុណ្ហភាពបំបែកកំណត់ត្រាចាប់តាំងពីថ្ងៃ ដំបូងនៃ ឆ្នាំថ្មី បន្ទាប់ពីមានអាកាសធាតុរលកកម្ដៅបានកើនឡើងក្នុងរដូវរងានេះ។

នាថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ នេះមានសេចក្ដីរាយការណ៍ក្រៅស្រុកមួយបានបញ្ជាក់ថា ចាប់ពីខែមករា ដែលជាខែក្នុងប្រទេសជាច្រើនជាពិសេសនៅអឺរ៉ុបនៅតែមានសីតុណ្ហភាពត្រជាក់ក្នុងរដូវរងា ប៉ុន្តែក្រឡេកទៅកាន់ប្រទេសចំនួន ៨ នៅអ៊ឺរ៉ុប ដោយប្រជាជនក៏កំពុងប្រឈមមុខនឹងរលកកំដៅ ដោយប្រែក្លាយ រដូវរងា ទៅជាមានអាកាសធាតុក្ដៅ ជាមួយនឹងសីតុណ្ហភាពដែលត្រូវបានបំបែកកំណត់ត្រាចាប់តាំងពីថ្ងៃដំបូងនៃឆ្នាំ ២០២៣ឈានមកដល់។
ជាមួយគ្នានោះអ្នកជំនាញអាកាសធាតុដែលតាមដានសីតុណ្ហភាពខ្លាំងនៅជុំវិញពិភពលោកបានរាយការណ៍ថានៅថ្ងៃទី ១ ខែមករា មានប្រទេសចំនួន៨ នៅអឺរ៉ុបរួមមាន Liechtenstein ,សាធារណរដ្ឋឆេក, ប៉ូឡូញ ,ហូឡង់, បេឡារុស្ស, លីទុយអានី, ដាណឺម៉ាក និងឡាតវី បានកត់ត្រាពីសីតុណ្ហភាពឡើងខ្ពស់។
ដោយជាធម្មតា ទីក្រុង Warsaw ប្រទេសប៉ូឡូញ បានកត់ត្រាសីតុណ្ហភាពជិត ១៩ អង្សាសេ ធ្លាក់ចុះពីធម្មតា ១៥អង្សាសេ ហើយសីតុណ្ហភាពឡើងដល់ ២៥អង្សាសេ ឬនៅទីក្រុង Bilbao ក្នុងប្រទេសអេស្ប៉ា ខ្ពស់ជាងមធ្យមភាគ ១០ អង្សាសេ។
ក្នុងនោះគេបានបញ្ជាក់ថា វាគឺជារលកកម្ដៅដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ឺរ៉ុប ប្រប្រៀបជាមួយនឹងសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុបដែលមានាអាកាសធាតុត្រជាក់ពី ៤-១០ អង្សាសេលើសពីមធ្យមភាគរដូវរងា។
បញ្ហាខាងលើ មិនមានព័ត៌មានណាដែលអាចបញ្ជាក់ឱ្យប្រាកដថាតើរលកកម្ដៅមិនធម្មតានេះដែលជាលទ្ធផលនៃការឡើងកំដៅលើផែនដី និងវិបត្តិបម្រែបម្រួលអាកាសធាតុនោះឡើយ? ហើយអ្នកវិទ្យាសាស្ត្របានបន្ថែមថាការប្រែប្រួលអាកាសធាតុនៃធម្មជាតិនេះ នឹងកើតឡើងញឹកញាប់ និងធ្ងន់ធ្ងរជាងនេះទៅថ្ងៃអនាគត៕ ប្រភព៖ pptvhd36











